Category: ព័ត៌មានអន្តរជាតិ

  • ប្រទេសជាច្រើនចាប់ផ្តើមរឹតបន្តឹងការធ្វើដំណើរពីអ៊ីរ៉ង់ ក្នុងគ្រាដែលអ្នកឆ្លងវីរុស COVID-19 នៅអ៊ីរ៉ង់កើនដល់៤៣នាក់ ក្នុងនោះស្លាប់៨នាក់

    ប្រទេសជាច្រើនចាប់ផ្តើមរឹតបន្តឹងការធ្វើដំណើរពីអ៊ីរ៉ង់ ក្នុងគ្រាដែលអ្នកឆ្លងវីរុស COVID-19 នៅអ៊ីរ៉ង់កើនដល់៤៣នាក់ ក្នុងនោះស្លាប់៨នាក់

    អ៊ីរ៉ង់៖ ប្រទេសអ៊ីរ៉ាក់ និងប៉ាគីស្ថានដែលមានព្រំដែនជាប់អ៊ីរ៉ង់ បានចាត់វិធានការបង្ការដើម្បីកំហិតការរាលដាលវីរុសពីអ្នកដំណើរអ៊ីរ៉ង់ ដោយអ៊ីរ៉ាក់បានហាមមិនឱ្យប្រជាជនអ៊ីរ៉ង់ចូលក្នុងប្រទេស ដោយប៉ះពាល់អ្នកធ្វើធម្មយាត្រាសាសនា និងអ្នកជំនួញរាប់ពាន់នាក់ ។ ទន្ទឹមគ្នា តួកគីក៏បិទព្រំដែនគោកបណ្តោះអាសន្នរបស់ខ្លួនជាមួយអ៊ីរ៉ង់ផងដែរ ដោយសារតែវីរុសកូរ៉ូណាថ្មី ចំណែកឯហ្សកដានីក៏បានចាប់ផ្តើមហាមមិនអោយអ្នកមកពីអ៊ីរ៉ង់ និងកូរ៉េខាងត្បូងចូលផងដែរ ខណៈអារ៉ាប៊ីសាអូឌីត និងគុយវែតក៏រឹតត្បិតការធ្វើដំណើរពីអ៊ីរ៉ង់ចូលក្នុងប្រទេសរបស់គេដែរ ។ សូមជម្រាបថា ក្រសួងសុខាភិបាលអ៊ីរ៉ង់នៅថ្ងៃទី២៣ ខែកុម្ភៈនេះបានបង្កើនចំនួនស្លាប់ និងឆ្លងមេរោគឆ្លង COVID-19 ដោយអ្នកឆ្លងបានកើនដល់៤៣នាក់ និងអ្នកស្លាប់ឡើងដល់៨នាក់ ។ ស្របពេលជាមួយគ្នានេះដែរ អាជ្ញាធរអ៊ីរ៉ង់បានបិទសាលារៀននៅក្នុងខេត្តចំនួន១០នៅទូទាំងប្រទេសសម្រាប់ពេលយ៉ាងតិច២ថ្ងៃដោយចាប់ផ្តើមនៅថ្ងៃទី២៣ ខែកុម្ភៈ ហើយសកលវិទ្យាល័យនៅរដ្ឋធានីតេអេរ៉ង់ក៏ផ្អាកការសិក្សាផងដែរ ៕

  • កូរ៉េខាងត្បូងប្រកាសបង្កើនភាពអាសន្នកម្រិតខ្ពស់បំផុត ខណៈអ្នកឆ្លងវីរុសកូរ៉ូណាថ្មីកើនដល់៦០២នាក់ ក្នុងនោះស្លាប់៥នាក់

    កូរ៉េខាងត្បូងប្រកាសបង្កើនភាពអាសន្នកម្រិតខ្ពស់បំផុត ខណៈអ្នកឆ្លងវីរុសកូរ៉ូណាថ្មីកើនដល់៦០២នាក់ ក្នុងនោះស្លាប់៥នាក់

    កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូងនឹងបង្កើនភាពអាសន្ននៃការឆ្លងជំងឺកូរ៉ូណាប្រភេទថ្មីឱ្យដល់កម្រិតខ្ពស់បំផុត ប្រឈមមុខនឹងការកើនឡើងយ៉ាងឆាប់រហ័ស នូវករណីឆ្លងជំងឺមួយនេះនៅក្នុងប្រទេស នេះបើតាមប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ ។ ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ បានបញ្ជាក់នៅក្រោយកិច្ចប្រជុំស្ដីពីវីរុស COVID-19 ថាគ្រោះថ្នាក់នៃមេរោគឆ្លងកូរ៉ូណាប្រភេទថ្មីកំពុងស្ថិតនៅចំណុចមួយដ៏ធ្ងន់ធ្ងរ… ដែលតម្រូវឱ្យរដ្ឋាភិបាលនឹងបង្កើនភាពអាសន្នឱ្យដល់កម្រិតខ្ពស់បំផុត ស្របទៅតាមអនុសាសន៍របស់ក្រុមអ្នកជំនាញ ។ បើតាមមជ្ឈមណ្ឌលគ្រប់គ្រង និង បង្ការជំងឺឆ្លងកូរ៉េខាងត្បូង (KCDC) នៅថ្ងៃទី២៣ ខែកុម្ភៈនេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងប្រទេស បានកើនដល់ ៦០២នាក់ បន្ទាប់ពីការឆ្លងថ្មី៤៦ករណីបន្ថែមទៀតត្រូវបានរកឃើញ ខណៈអ្នកស្លាប់វិញក៏បានកើនដល់៥នាក់ផងដែរ ។ សូមជម្រាបថា តួលេខនៃការឆ្លងមេរោគ COVID-19 នៅកូរ៉េខាងត្បូង មានការកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយសម្រាប់ករណីឆ្លងថ្មីៗយ៉ាងគំហុកនេះ ភាគច្រើនគឺមានជាប់ពាក់ព័ន្ធនឹងមន្ទីរពេទ្យមួយកន្លែង នៅភាគខាងត្បូងទីក្រុងឆុងទូ និង ព្រះវិហារគ្រិស្តសាសនាមួយមានឈ្មោះថា ស៊ីនឈុនជី ស្ថិតក្នុងទីក្រុងដេគូ ភាគអាគ្នេយ៍ប្រទេស ដែលមានមនុស្សរស់នៅជាង ២.៥លាននាក់ ៕

  • ចំនួនអ្នកស្លាប់កើនដល់៩នាក់ ដោយសារគ្រោះរញ្ជួយដីក្នុងកម្រិត៥.៧រ៉ិកទ័រវាយប្រហារប្រទេសអ៊ីរ៉ង់ និងតួកគី

    ចំនួនអ្នកស្លាប់កើនដល់៩នាក់ ដោយសារគ្រោះរញ្ជួយដីក្នុងកម្រិត៥.៧រ៉ិកទ័រវាយប្រហារប្រទេសអ៊ីរ៉ង់ និងតួកគី

    អ៊ីរ៉ង់៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះមហន្តរាយរញ្ជួយដីក្នុងកម្រិត៥.៧រ៉ិកទ័របានវាយប្រហារលើប្រទេសតួកគីភាគខាងកើត នៅថ្ងៃទី២៣ ខែកុម្ភៈនេះ បានបន្តកើនឡើងដល់៩នាក់ហើយ នេះបើតាមរដ្ឋមន្ត្រីសុខាភិបាលតួកគី ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា គ្រោះរញ្ជួយដីនេះបានកើតឡើងនៅតំបន់ព្រំដែនភាគខាងកើតនៅប្រទេសអ៊ីរ៉ង់ ដែលជាប្រទេសជិតខាង គឺនៅភាគខាងលិចនៃទីក្រុងខ័យ របស់អ៊ីរ៉ង់ និងភូមិជាច្រើនរងផលប៉ះពាល់នៅខេត្តវ៉ានរបស់តួកគី ។ បើតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគី យ៉ាងហោចណាស់មានអ្នកស្លាប់៣នាក់ជាកូនក្មេងនៅក្នុងចំណោមអ្នកស្លាប់ទាំងនេះ និង មនុស្សយ៉ាងតិចណាស់ចំនួន៣៧នាក់ផ្សេងទៀតបានទទួលរងរបួស ។ ទន្ទឹមគ្នា សារព័ត៌មានអ៊ីរ៉ង់ IRNA បានចុះផ្សាយថា មនុស្សយ៉ាងតិចណាស់ចំនួន៧៥នាក់បានរងរបួសនៅខាងទឹកដីអ៊ីរ៉ង់ ដោយ៦នាក់ក្នុងចំណោមពួកគេនេះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ៕

  • សហរដ្ឋអាមេរិក និង ក្រុមតាលីបង់ ព្រមព្រៀងគ្នាចុះកិច្ចព្រមព្រៀងសន្តិភាពនៅអាហ្វហ្គានីស្ថាននាចុងខែកុម្ភៈនេះ

    សហរដ្ឋអាមេរិក និង ក្រុមតាលីបង់ ព្រមព្រៀងគ្នាចុះកិច្ចព្រមព្រៀងសន្តិភាពនៅអាហ្វហ្គានីស្ថាននាចុងខែកុម្ភៈនេះ

    សហរដ្ឋអាមេរិក៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ និងក្រុមតាលីបង់បានសេចក្តីថ្លែងការណ៍ដំណាលគ្នាមួយនៅថ្ងៃទី២១ ខែកុម្ភៈនេះថា កិច្ចព្រមព្រៀងមួយរវាងសហរដ្ឋអាមេរិក និង ក្រុមតាលីបង់នឹងត្រូវចុះហត្ថលេខានៅថ្ងៃទី២៩ ខែកុម្ភៈ ក្នុងទីក្រុងដូហា ប្រទេសកាតា ដែលនឹងបើកផ្លូវឱ្យមានការបិទបញ្ចប់សង្គ្រាមយូរក្នុងប្រវត្តិសាស្រ្តនៅអាហ្វហ្គានីស្ថាន ។ កិច្ចព្រមព្រៀងនេះ អំពាវនាវឱ្យមានការដកកងកម្លាំងអាមេរិកទាំងអស់ តាមដំណាក់កាលចេញពីប្រទេសអាហ្វហ្គានីស្ថាន ជាថ្នូរនឹងការធានារ៉ាប់រងពីក្រុមតាលីបង់ថា ពួកគេនឹងមិនអនុញ្ញាតឱ្យដែនដីនៃប្រទេសអាហ្វហ្គានីស្ថាន ត្រូវប្រើប្រាស់សម្រាប់ការធ្វើភេរវកម្ម ហើយថា ពួកគេនឹងចូលរួមក្នុងដំណើរការផ្សះផ្សាគ្នាជាមួយជនជាតិអាហ្វហ្គានីស្ថានឯទៀតៗ ។ នៅមុនពិធីចុះហត្ថាលេខាលើកិច្ចព្រមព្រៀងខាងលើនេះ ក៏នឹងមានរយៈពេល៧ថ្ងៃសម្រាប់ការកាត់បន្ថយអំពើហិង្សា ដោយចាប់ផ្តើមនៅពាក់កណ្តាលអធ្រាត្រថ្ងៃទី២២ ខែកុម្ភៈនេះតែម្តង ដែលនឹងត្រូវសង្កេតការដោយភាគីទាំងអស់ក្នុងសង្គ្រាមនេះ, កងកម្លាំងអាមេរិក, ក្រុមតាលីបង់ និង កងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន ៕

  • លោកស្រី Angela Merkel ប្រកាសថ្កោលទោស និង ហៅការបាញ់ប្រហារសម្លាប់មនុស្ស៩នាក់ថា ការប្រកាន់ជាតិសាសន៍នៅអាល្លឺម៉ង់

    លោកស្រី Angela Merkel ប្រកាសថ្កោលទោស និង ហៅការបាញ់ប្រហារសម្លាប់មនុស្ស៩នាក់ថា ការប្រកាន់ជាតិសាសន៍នៅអាល្លឺម៉ង់

    អាល្លឺម៉ង់៖ រាល់វិធានការណ៍ទាំងអស់នឹងត្រូវធ្វើឡើង ដើម្បីស៊ើបអង្កេតទៅលើហេតុការណ៍បាញ់រះសម្លាប់មនុស្ស៩នាក់នៅតំបន់ជាយក្រុង ហ្វ្រែងហ្វឺត កាលពីដើមសប្តាហ៍ នេះបើតាមអធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែលឡា មឺហ្គែល ។ អធិការបតីអាល្លឺម៉ង់រូបនេះបានបញ្ជាក់ថា មានចំណុចបង្ហាញជាច្រើនដែលថា ជនសង្ស័យដែលធ្វើសកម្មភាពនោះ គឺជាពួកស្តាំនិយម ពួកជ្រុលនិយម និងពួកប្រកាន់ពូជសាសន៍‍ ដោយលោកស្រីប្តេជ្ញាថា នឹងចាត់រាល់វិធានការដើម្បីស៊ើបអង្កេតលើហេតុការណ៍បាញ់រះដ៏កក្រើកនេះ ។ ទន្ទឹមគ្នា រដ្ឋអាជ្ញាសហព័ន្ធអាល្លឺម៉ង់ លោក Peter Frank បានអះអាងថា ជនសង្ស័យគឺជាបុគ្គលដែលបានបង្ហោះវីដេអូដែលមានលក្ខណៈជ្រុលនិយម និង វោហារសាស្រ្តបញ្ឆេះកំហឹងនៅតាមបណ្តាញអ៊ិនធឺណិតដែលត្រូវបានដកហូត ។ ក្នុងវីដេអូនោះ ខ្មាន់កាំភ្លើងរូបនោះបាននិយាយថា អាល្លឺម៉ង់ឥឡូវនេះមានក្រុមជនជាតិភាគតិច មានជាតិសាសន៍ និងវប្បធម៌ផ្សេងៗទៀតមកជ្រៀតចូលនៅក្នុងសង្គមរបស់យើង ដែលជាការបំផ្លិចបំផ្លាញដល់គ្រប់ផ្នែកទាំងអស់ដែលធ្លាប់ទទួលបានការគោរព ។ ជាមួយគ្នានេះ ខ្មាន់កាំភ្លើងរូបនោះបានអំពាវនាវឲ្យបោសសម្អាតការជ្រៀតចូលទាំងនោះ និងបាននិយាយថា ដើម្បីឲ្យបានស្អាតល្អ អាចត្រូវកាត់ចោលពាក់កណ្តាលនៃចំនួនប្រជាជននៅក្នុងពិភពលោកនេះ ៕

  • លោក ស៊ី ជិនពីង អរគុណមហាសេដ្ឋីអាមេរិក លោក Bill Gates ចំពោះការផ្តល់ជំនួយសប្បុរសធម៌១០០លានដុល្លារប្រឆាំងនឹងវីរុស COVID-19

    លោក ស៊ី ជិនពីង អរគុណមហាសេដ្ឋីអាមេរិក លោក Bill Gates ចំពោះការផ្តល់ជំនួយសប្បុរសធម៌១០០លានដុល្លារប្រឆាំងនឹងវីរុស COVID-19

    ចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានសរសេរលិខិតតបទៅលោក Bill Gates វិញ បន្ទាប់ពីកំពូលមហាសេដ្ឋីអាមេរិករូបនេះ បានសរសេរលិខិតមួយច្បាប់ផ្ញើជូនលោក ពាក់ព័ន្ធនឹងស្ថានភាពនៃវីរុសកូរ៉ូណាប្រភេទថ្មី ឬ ខូវីដ-១៩ ។ នៅក្នុងសារលិខិតរបស់លោក Bill Gates បានបញ្ជាក់ថា នៅថ្ងៃទី០៦ ខែកុម្ភៈនេះ មូលនិធិ Bill & Melinda Gates Foundation បានសម្រេចផ្តល់ថវិកា១០០លានដុល្លារជាជំនួយសង្គ្រោះបន្ទាន់ដល់ចិន ដែលភាគច្រើននឹងជួយដល់ប្រទេសចិន ដើម្បីជម្រុញការស្រាវជ្រាវ ទប់ស្កាត់ការរាតត្បាតបន្ទាន់ និង អភិវឌ្ឍថ្នាំព្យាបាល ព្រមទាំងការផលិតវ៉ាក់សាំង និង ធ្វើរោគវិនិច្ឆ័យ ។ ដោយឡែកសារលិខិតរបស់លោក ស៊ី ជិនពីង បានបញ្ជាក់វិញថា លោកសូមសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះទង្វើប្រកបដោយក្តីសប្បុរស នៃមូលនិធិ Bill & Melinda Gates Foundation ព្រមទាំងលិខិតដែលបង្ហាញអំពីសាមគ្គីភាពរបស់អ្នក ចំពោះប្រជាជនចិននៅក្នុងគ្រាដ៏ចាំបាច់នេះ ៕…

  • វីរុសកូរ៉ូណាថ្មីសម្លាប់មនុស្សកើនឡើងជិត ២.៣៥០នាក់ និង ២០.៦៧៣នាក់ទៀតជាសះស្បើយនៅទូទាំងប្រទេសចិន

    វីរុសកូរ៉ូណាថ្មីសម្លាប់មនុស្សកើនឡើងជិត ២.៣៥០នាក់ និង ២០.៦៧៣នាក់ទៀតជាសះស្បើយនៅទូទាំងប្រទេសចិន

    ចិន៖ តួលេខជនរងគ្រោះបាត់បង់ជីវិតដោយសារវីរុសកូរ៉ូណាប្រភេទថ្មី ឬខូវីដ-១៩ សរុបបន្តកើនឡើងដល់២ពាន់៣៤៨នាក់ ស្របពេលដែលករណីឆ្លងសរុបនៅទូទាំងប្រទេសចិន ក៏បន្តកើនឡើងដល់៧ម៉ឺន៦ពាន់២៨៨ករណីផងដែរ ។ ទន្ទឹមគ្នា អាជ្ញាធរសុខាភិបាលចិនបានរាយការណ៍ឲ្យដឹងថា ចំនួនសរុបនៃអ្នកវីរុសកូរ៉ូណាប្រភេទថ្មី ដែលត្រូវបានគេអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីពួកគេបានជាសះស្បើយឡើងវិញ មានចំនួនរហូតដល់២ម៉ឺន៦៧៣នាក់ ។ គួរបញ្ជាក់ថា នៅក្នុងរយៈពេលពេញមួយថ្ងៃទី២១ ខែកុម្ភៈនេះ តួលេខអ្នកដែលបានជាសះស្បើយថ្មីៗទៀតពីជំងឺរលាកសួតដ៏កាចសាហាវមួយនេះ និង ត្រូវបានគ្រូពេទ្យអនុញ្ញាតឲ្យចាកចេញទៅផ្ទះនោះ មានចំនួនរហូតដល់២ពាន់៣៩៣នាក់ ៕

  • ចំនួនអ្នកឆ្លងវីរុស COVID-19 នៅកូរ៉េខាងត្បូងសរុបកើនដល់៣៤៦នាក់ ក្រោយធ្វើតេស្តរកឃើញ១៤២នាក់បន្ថែមទៀត

    ចំនួនអ្នកឆ្លងវីរុស COVID-19 នៅកូរ៉េខាងត្បូងសរុបកើនដល់៣៤៦នាក់ ក្រោយធ្វើតេស្តរកឃើញ១៤២នាក់បន្ថែមទៀត

    កូរ៉េខាងត្បូង៖ រដ្ឋាភិបាលទីក្រុងសេអ៊ូល នៅថ្ងៃទី២២ ខែកុម្ភៈនេះ បានរាយការណ៍ពីអ្នកឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ឬ ខូវីដ-១៩កើនឡើងចំនួន១៤២នាក់បន្ថែមទៀត ដែលប្រការនេះធ្វើឱ្យតួលេខមនុស្សឆ្លងនៅក្នុងប្រទេសអាស៊ីបូព៌ានេះ កើនឡើងដល់៣៤៦នាក់ ខណៈចំនួនអ្នកស្លាប់ដោយសារឆ្លងវីរុសនេះក៏កើនឡើងដល់២នាក់ផងដែរ ។ ចំនួនអ្នកឆ្លងជម្ងឺរលាកសួតដ៏កាចសាហាវនេះនៅកូរ៉េខាងត្បូង មានការកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ភាគច្រើនគឺមានជាប់ពាក់ព័ន្ធនឹងមន្ទីរពេទ្យមួយកន្លែង នៅភាគខាងត្បូងក្រុង ឆុងទូ និង ព្រះវិហារគ្រិស្តសាស នាមួយមានឈ្មោះថា ស៊ីនឈុនជី ស្ថិតក្នុងក្រុងដេគូ ភាគអាគ្នេយ៍ប្រទេស ។ ឆ្លើយតបនឹងបញ្ហានេះ អភិបាលក្រុងដេគូបានជំរុញឲ្យប្រជាជនកុំចេញក្រៅ ប្រសិនបើពុំចាំបាច់ ហើយនៅពេលនៅខាងក្រៅត្រូវពាក់ម៉ាសជាប់ជានិច្ច ។ សូមជម្រាបថា គិតមកទល់ពេលនេះ សមាជិកព្រះវិហារខាងលើសរុបជាង១៥០នាក់ហើយបានឆ្លងវីរុសកូរ៉ូណា ដោយចាប់ផ្តើមដំបូងពីស្រ្តីវ័យ៦១ឆ្នាំម្នាក់ ដែលបានបង្ហាញរោគសញ្ញាសង្ស័យកាលពីថ្ងៃទី១០ ខែកុម្ភៈនេះ ក៏ប៉ុន្តែបានចូលរួមពិធីសាសនាក្នុងព្រះវិហារគ្រិស្តនោះយ៉ាងតិច០៤លើក មុនពេលត្រូវបានក្រុមជំនាញធ្វើរោគវិនិច្ឆ័យរកឃើញវីរុស ខូវីដ-១៩ នៅក្នុងខ្លួនរបស់គាត់ ៕

  • អង្គការសុខភាពពិភពលោក WHO ព្រមានថាការឆ្លងនៅតាមប្រទេសដទៃទៀតអាចបន្តកើនឡើង ដូច្នេះសូមកុំធ្វេសប្រហែសឲ្យសោះ

    អង្គការសុខភាពពិភពលោក WHO ព្រមានថាការឆ្លងនៅតាមប្រទេសដទៃទៀតអាចបន្តកើនឡើង ដូច្នេះសូមកុំធ្វេសប្រហែសឲ្យសោះ

    ស្វីស៖ អគ្គលេខាធិការអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស បានគួសបញ្ជាក់ថា ការបន្តធ្លាក់ចុះចំនួនអ្នកឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ឬ ខូវីដ-១៩នៅក្នុងប្រទេសចិន គឺជាដំណឹងដ៏ល្អ ប៉ុន្តែអង្គការ WHO ក៏បានព្រមានដែរថា ករណីឆ្លងនៅតាមប្រទេសដទៃទៀតអាចនឹងបន្តកើនឡើង ដូច្នេះសូមកុំធ្វេសប្រហែសឲ្យសោះ ។ ការព្រមានរបស់អង្គការសុខភាពពិភពលោក WHO ខាងលើនេះ ធ្វើឡើងស្របពេលករណីឆ្លងមេរោគកូរ៉ូណាថ្មីនៅប្រទេសកូរ៉េខាងត្បូង បានកើនឡើងដល់ ដល់១៥៦ករណីក្នុងរយៈពេលតែប៉ុន្មានថ្ងៃចុងក្រោយនេះប៉ុណ្ណោះ ដោយជាង ១០០ករណីថ្មីនោះ គឺប្រមូលផ្តុំនៅទីក្រុងដេគូ ។ បើតាមអគ្គលេខាធិការអង្គការសុខភាពពិភពលោក WHO គិតមកទល់ពេលនេះ ប្រទេសផ្សេងៗទៀតចំនួន២៥ បានរាយការណ៍ពីករណីឆ្លងវីរុសកូរ៉ូណាថ្មី សរុប ១.០៧៦ករណីមកកាន់អង្គការសុខភាពពិភពលោក WHO ។ ទន្ទឹមគ្នា លោក ហ្គេប្រេយែសឹស បានកត់សម្គាល់ថា តួលេខនេះទាបខ្លាំង បើធៀបជាមួយចំនួនករណីជាង៧ម៉ឺ៥ពាន់នាក់នៅក្នុងប្រទេសចិន វាប្រហែលជានៅបែបនេះមិនយូរឡើយ ៕ធ.ដ

  • អង្គការសុខភាពពិភពលោក WHO ព្រមានថាការឆ្លងនៅតាមប្រទេសដទៃទៀតអាចបន្តកើនឡើង ដូច្នេះសូមកុំធ្វេសប្រហែសឲ្យសោះ

    អង្គការសុខភាពពិភពលោក WHO ព្រមានថាការឆ្លងនៅតាមប្រទេសដទៃទៀតអាចបន្តកើនឡើង ដូច្នេះសូមកុំធ្វេសប្រហែសឲ្យសោះ

    ស្វីស៖ អគ្គលេខាធិការអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស បានគួសបញ្ជាក់ថា ការបន្តធ្លាក់ចុះចំនួនអ្នកឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ឬ ខូវីដ-១៩នៅក្នុងប្រទេសចិន គឺជាដំណឹងដ៏ល្អ ប៉ុន្តែអង្គការ WHO ក៏បានព្រមានដែរថា ករណីឆ្លងនៅតាមប្រទេសដទៃទៀតអាចនឹងបន្តកើនឡើង ដូច្នេះសូមកុំធ្វេសប្រហែសឲ្យសោះ ។ ការព្រមានរបស់អង្គការសុខភាពពិភពលោក WHO ខាងលើនេះ ធ្វើឡើងស្របពេលករណីឆ្លងមេរោគកូរ៉ូណាថ្មីនៅប្រទេសកូរ៉េខាងត្បូង បានកើនឡើងដល់ ដល់១៥៦ករណីក្នុងរយៈពេលតែប៉ុន្មានថ្ងៃចុងក្រោយនេះប៉ុណ្ណោះ ដោយជាង ១០០ករណីថ្មីនោះ គឺប្រមូលផ្តុំនៅទីក្រុងដេគូ ។ បើតាមអគ្គលេខាធិការអង្គការសុខភាពពិភពលោក WHO គិតមកទល់ពេលនេះ ប្រទេសផ្សេងៗទៀតចំនួន២៥ បានរាយការណ៍ពីករណីឆ្លងវីរុសកូរ៉ូណាថ្មី សរុប ១.០៧៦ករណីមកកាន់អង្គការសុខភាពពិភពលោក WHO ។ ទន្ទឹមគ្នា លោក ហ្គេប្រេយែសឹស បានកត់សម្គាល់ថា តួលេខនេះទាបខ្លាំង បើធៀបជាមួយចំនួនករណីជាង៧ម៉ឺ៥ពាន់នាក់នៅក្នុងប្រទេសចិន វាប្រហែលជានៅបែបនេះមិនយូរឡើយ ៕