Category: ព័ត៌មានអន្តរជាតិ

  • ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មីនៅជប៉ុនសរុបកើនដល់៦២១នាក់ ក្រោយរកឃើញ អ្នកឆ្លងថ្មីចំនួន៧៩នាក់បន្ថែមទៀតនៅលើកប៉ាល់ ដាយមិន ព្រីនសេស

    ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មីនៅជប៉ុនសរុបកើនដល់៦២១នាក់ ក្រោយរកឃើញ អ្នកឆ្លងថ្មីចំនួន៧៩នាក់បន្ថែមទៀតនៅលើកប៉ាល់ ដាយមិន ព្រីនសេស

    ជប៉ុន៖ តួលេខអ្នកឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ឬ ខូវីដ-១៩ នៅលើកប៉ាល់ទេសចរណ៍ ដាយមិន ព្រីនសេស បានកើនឡើង៧៩នាក់បន្ថែមទៀត ដែលប្រការនេះបានធ្វើឱ្យចំនួនអ្នកឆ្លងវីរុសរលាកសួតនេះសរុបនៅជប៉ុនកើនដល់ ៦២១ នាក់ ។ តួលេខថ្មីនេះ ត្រូវបានបញ្ចេញដោយអាជ្ញាធរសុខាភិបាលជប៉ុន ស្របពេលដែលអ្នកដំណើរ និងបុគ្គលិកសរុបចំនួន៥០០នាក់ត្រូវបានអាជ្ញាធរជប៉ុនអនុញ្ញាតឲ្យចាកចេញពីកប៉ាល់ទេសចរណ៍ខ្នាតយក្សមួយនេះ បន្ទាប់ពីការធ្វើតេស្ត និងតាមដានអស់រយៈពេល១៤ថ្ងៃមកនេះ ក្រុមជំនាញមិនបានរកឃើញវីរុស ខូវីដ-១៩ នៅក្នុងខ្លួនពួកគេនោះឡើយ ។ សូមជម្រាបផងដែរថា តួលេខអ្នកឆ្លងថ្មីដែលត្រូវបានរកឃើញនៅលើកប៉ាល់ ដែលកំពុងចតនៅកំពង់ផែទីក្រុងយ៉ូកូហាម៉ា របស់ជប៉ុនខាងលើនេះ គឺនៅធ្វើឲ្យជប៉ុនបន្តឈរលេខរៀងទី២ ជាប្រទេសមានអ្នកឆ្លងវីរុសកូរ៉ូណាថ្មីច្រើនជាងគេបំផុតលើលោករហូតដល់ទៅជិត៧០០ករណី ៕

  • មនុស្សស្លាប់ និង របួស១៣នាក់ ក្នុងហេតុការណ៍បាញ់ប្រហារដ៏កក្រើកមួយនៅប្រទេសអាល្លឺម៉ង់

    មនុស្សស្លាប់ និង របួស១៣នាក់ ក្នុងហេតុការណ៍បាញ់ប្រហារដ៏កក្រើកមួយនៅប្រទេសអាល្លឺម៉ង់

    អាល្លឺម៉ង់៖ ជនរងគ្រោះយ៉ាងហោចណាស់០៨នាក់បានបាត់បង់ជីវិត និង០៥នាក់ផ្សេងទៀតទទួលរងរបួសធ្ងន់ នៅក្នុងហេតុការណ៍បើកឡានបាញ់រះមួយដ៏កក្រើក នៅទីក្រុង ហាន់ណូ ប្រទេសអាល្លឺម៉ង់ នេះបើតាមអ្នកនាំពាក្យប៉ូលីសអាល្លឺម៉ង់ ។ បើតាមប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើងនៅម៉ោង១០៖០០យប់ថ្ងៃទី១៩ ខែកុម្ភៈនេះ (ម៉ោងក្នុងតំបន់) នៅឯរង្គសាលពីរកន្លែង ស្ថិតនៅទីក្រុង ហាន់ណូ ដែលមានចម្ងាយប្រមាណ២០គីឡូម៉ែតពីទីក្រុងហ្វ្រែងហ្វើត ។ ប្រភពបន្តថា ជនល្មើសមិនទាន់ត្រូវចាប់ខ្លួនបាននោះទេ ខណៈអត្តសញ្ញាណ និង ចំនួនពិតប្រាកដនៃខ្មាន់កាំភ្លើង ក៏អាជ្ញាធរអាល្លឺម៉ង់នៅមិនទាន់ដឹងច្បាស់នៅឡើយដែរ ។ ទន្ទឹមគ្នា កងអង្គភាពពិសេសអាល្លឺម៉ង់កំពុងប្រឹងប្រែងតាមប្រមាញ់ចាប់ជនដៃដល់ ស្របពេលដែលមូលហេតុពិតប្រាកដ នៃការវាយប្រហារដ៏កក្រើកនេះវិញ មិនទាន់ត្រូវអាចកំណត់ច្បាស់នៅឡើយទេ ។ បន្ថែមលើនេះ ប៉ូលិសអាល្លឺម៉ង់បានបង្កើតខ្សែទូរស័ព្ទបន្ទាន់មួយសម្រាប់សាធារណៈជន ដើម្បីអាចជួយផ្តល់ជាដំណឹងអំពីជនល្មើស បើមានតំរុយណាមួយ ៕

  • អង្គការសហប្រជាជាតិស្វាគមន៍ចំពោះការចូលរួមរបស់អឺរ៉ុប ក្នុងដំណើរការហាមឃាត់អាវុធនៅប្រទេសលីប៊ី

    អង្គការសហប្រជាជាតិស្វាគមន៍ចំពោះការចូលរួមរបស់អឺរ៉ុប ក្នុងដំណើរការហាមឃាត់អាវុធនៅប្រទេសលីប៊ី

    បរទេស៖ រដ្ឋមន្រ្តីការបរទេសសហភាពអឺរ៉ុបបានព្រមព្រៀងគ្នា បង្កើតបេសកកម្មកងទ័ពជើងទឹកមួយ ដើម្បីធ្វើអន្តរាគមន៍បញ្ឈប់ការដឹកជញ្ជូនអាវុធចូលក្នុងប្រទេសលីប៊ី ។ ប្រេសិតអង្គការសហប្រជាជាតិប្រចាំប្រទេសលីប៊ី លោក ហ្គាសាន់ សាឡាម បានប្រាប់អ្នកយកព័ត៌មានថា អង្គការសហប្រជាជាតិបានស្វាគមន៍ និងមិនប្រកាន់ថាប្រទេសណាមួយឡើយ អោយតែពួកគេអាចគ្រប់គ្រងឃ្លាំមើលការជួញដូរអាវុធនៅលីប៊ីបាន ។ លោក សាឡាម បន្តថា អ្វីដែលចាំបាច់បំផុតនោះ គឺប្រទេសជាសមាជិករបស់អង្គការសហប្រជាជាតិ គួរតែរួមគ្នាមកជួយសង្គ្រោះ និង ឃ្លាំមើលការរំលោភលើបម្រាម ស្តីពី “ការបញ្ជូនអាវុធទៅលីប៊ី” បើមិនដូច្នេះទេ ជម្លោះនៅទីនោះ គ្មានថ្ងៃបិទបញ្ចប់បានឡើយ ។ បើតាមលោក សាឡាម ភាគីជម្លោះនៅលីប៊ីសំខាន់ពីរ នឹងជួបចរចាទល់មុខគ្នា នាចុងខែកុម្ភៈខាងមុខនេះ ដើម្បីសម្រេចឲ្យបានកិច្ចព្រមព្រៀងលើបទឈប់បាញ់គ្នាជាអចិន្ត្រៃយ៍ ។ ទន្ទឹមគ្នា លោក សាឡាម បានបង្ហាញក្តីសង្ឃឹមខ្ពស់ថា កិច្ចចរចាលើកក្រោយនេះ នឹងទទួលបានលទ្ធផល្អ ពីព្រោះថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានចេញនូវសេចក្តីសម្រេចជាផ្លូវការមួយ ដោយអំពាវនាវយ៉ាងទទូចឱ្យមានបទឈប់បាញ់គ្នាជាអចិន្ត្រៃយ៍នៅប្រទេសលីប៊ី ៕

  • ការរើសអើងជនជាតិចិននៅសហរដ្ឋអាម៉េរិកកំពុងកើនឡើង ព្រោះតែបញ្ហាវីរុសកូរ៉ូណាថ្មី ក្រោយករណីដូចគ្នានេះកើតមាននៅអង់គ្លេស កាណាដា និងបារាំង

    ការរើសអើងជនជាតិចិននៅសហរដ្ឋអាម៉េរិកកំពុងកើនឡើង ព្រោះតែបញ្ហាវីរុសកូរ៉ូណាថ្មី ក្រោយករណីដូចគ្នានេះកើតមាននៅអង់គ្លេស កាណាដា និងបារាំង

    សហរដ្ឋអាម៉េរិក៖ សារព័ត៌មាន CNN បានចុះផ្សាយថា ការរើសអើងកាន់តែផុសផុលខ្លាំងឡើង ចំពោះប្រជាជនមកពីតំបន់អាស៊ី និង ជនជាតិអាម៉េរិកមានដើមកំណើតអាស៊ីនៅក្នុងសហរដ្ឋអាម៉េរិក ខណៈការរើសអើងនេះ បានបង្កការប៉ះពាល់ទាំងចំពោះបុគ្គលផ្ទាល់ និងចំពោះការធ្វើអាជីវកម្មផ្សេងៗ ។ រឿងបែបនេះមិនមែនធ្លាប់កើតមានឡើង តែនៅសហរដ្ឋអាម៉េរិកនោះទេ ដោយនៅប្រទេសមួយចំនួនទៀតដូចជា អង់គ្លេស កាណាដា និងបារាំងជាដើម ក៏បានកើតមានករណីដូចខាងលើនេះរួមមកហើយ ។ ជនជាតិមកពីតំបន់អាស៊ី ជាពិសេសជនជាតិចិន ត្រូវប្រឈមមុខខ្លាំងចំពោះការស្អប់ខ្ពើម និង រើសអើង ដែលត្រូវបានសារព័ត៌មានធំៗប្រចាំអឺរ៉ុប ជាពិសេស BBC ធ្វើការចុះផ្សាយ ។ ឆ្លើយតបនឹងបញ្ហាខាងលើនេះ អង្គការសុខភាពពិភពលោក WHO បានធ្វើការអំពាវនាវយ៉ាងទទួចជាច្រើនលើកច្រើនសារ អោយពិភពលោកកុំមានការរើស អើង ប្រមាថមើលងាយ ស្អប់ខ្ពើមគ្នា និងកេងចំណេញពីគ្នា ដោយសារតែជំងឺឆ្លង ខូវីដ-១៩ ហើយត្រូវរួមសាមគ្គីគ្នាដើម្បីទប់ស្កាត់នឹងជំងឺរលាកសួតដ៏ធ្ងន់ធ្ងរនេះ ៕

  • អង្គការសុខភាពពិភពលោក WHO បញ្ជាក់ថា វាដូចជាឆាប់ពេកហើយ ដែលនិយាយថា វីរុស COVID-19 នឹងគំរាមដល់កីឡាអូឡាំពិកនៅជប៉ុន

    អង្គការសុខភាពពិភពលោក WHO បញ្ជាក់ថា វាដូចជាឆាប់ពេកហើយ ដែលនិយាយថា វីរុស COVID-19 នឹងគំរាមដល់កីឡាអូឡាំពិកនៅជប៉ុន

    ស្វីស៖ នាយកកម្មវិធីសង្គ្រោះបន្ទាន់នៃអង្គការសុខភាពពិភពលោក WHO លោក ម៉ៃឃើល រ៉ាយអែន នៅថ្ងៃទី១៨ ខែកុម្ភៈនេះនិយាយថា ព្រឹត្តិការណ៍កីឡាអូឡាំពិក គឺនៅឆ្ងាយខ្លាំងណាស់ពីការពិចារណា ដើម្បីផ្តល់ដំបូន្មានដែលនឹងប៉ះពាល់ដល់ការធ្វើជាម្ចាស់ផ្ទះអូឡាំពិករបស់ទីក្រុងតូក្យូ ប្រទេសជប៉ុន ។ លោក រ៉ាយអែន បានប្រាប់អ្នកយកព័ត៌មានថា យើងមិនផ្តល់ការវិនិច្ឆ័យដល់ពួកគេទេ… យើងជួយពួកគេក្នុងការវាយតម្លៃហានិភ័យរបស់ពួកគេ  យើងនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយពួកគេក្នុងពេលប៉ុន្មានសប្តាហ៍ និងប៉ុន្មានខែខាងមុខនេះ ។ ការកត់សម្គាល់បែបនេះរបស់លោក ម៉ៃឃើល រ៉ាយអែន ត្រូវបានធ្វើឡើងស្របពេលដែលក្រុមអ្នករៀបចំនៅទីក្រុងតូក្យូ និង គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បាននិយាយម្តងហើយម្តងទៀតថា ពួកគេមិនមានផែនការច្បាស់លាស់ សម្រាប់កីឡាអូឡាំពិករដូវក្តៅនៅថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី០៩ ខែសីហា នោះទេ ចាប់តាំងពីអង្គការសុខភាពពិភពលោក (WHO) បានប្រកាសអាសន្នសុខភាពពិភពលោកកាលពីខែមុន ៕

  • អាជ្ញាធរជប៉ុនចាប់ផ្តើមអនុញ្ញាតឱ្យអ្នកដំណើរចាកចេញពីនាវា Diamond Princess ហើយ ប្រសិនបើពិនិត្យឃើញអវិជ្ជមានចំពោះវីរុសកូរ៉ូណាថ្មី

    អាជ្ញាធរជប៉ុនចាប់ផ្តើមអនុញ្ញាតឱ្យអ្នកដំណើរចាកចេញពីនាវា Diamond Princess ហើយ ប្រសិនបើពិនិត្យឃើញអវិជ្ជមានចំពោះវីរុសកូរ៉ូណាថ្មី

    ជប៉ុន៖ អ្នកដំណើរប្រមាណ៥០០នាក់នៅលើនាវាទេសចរណ៍ ដាយមិន ព្រីន សេស ដែលជាប់គាំងនៅឯកំពង់ផែទីក្រុងយូកូហាម៉ា ប្រទេសជប៉ុន ត្រូវបានអនុញ្ញាតឱ្យចាកចេញពីនាវាទេសចរណ៍ខ្នាតយក្សនេះនៅថ្ងៃទី១៩ ខែកុម្ភៈនេះហើយ បន្ទាប់ពីពិនិត្យឃើញអវិជ្ជមានចំពោះវីរុសកូរ៉ូណាថ្មី ឬ ខូវីដ-១៩ ។ ក្រសួងសុខាភិបាលជប៉ុនបញ្ជាក់ថា ចំពោះក្រុមអ្នកដំណើរដែលបានធ្វើតេស្ត និងចេញលទ្ធផល «អវិជ្ជមាន» ចំពោះមេរោគឆ្លងកូរ៉ូណាថ្មី ប៉ុន្តែពួកគេធ្លាប់បានស្នាក់នៅបន្ទប់ ឬជិតស្និទ្ធជាមួយអ្នកផ្ទុកវីរុសរលាកសួតនេះ ក៏ត្រូវបន្តដាក់ឲ្យនៅលើនាវារយៈពេល១៤ថ្ងៃបន្ថែមទៀត ដើម្បីតាមដានថាតើពួកគេបានឆ្លងដែរឬទេ ។ បើតាមក្រសួងសុខាភិបាលជប៉ុន អ្នកដំណើរទាំងឡាយណាដែលបានទទួលការធ្វើតេស្ត និងចេញលទ្ធផលអវិជ្ជមានចំពោះវីរុសកូរ៉ូណាថ្មី ឬ មិនមានរោគសញ្ញាសង្ស័យណាមួយទេនោះ នឹងចាប់ផ្តើមអនុញ្ញាតឲ្យចាកចេញពីនាវានៅថ្ងៃទី១៩ ខែកុម្ភៈនេះតទៅ ក្រោយពួកគេត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេឯងអស់រយៈពេល១៤ថ្ងៃមកហើយលើនាវា ៕

  • ជប៉ុនទទួលរងការធ្លាក់ចុះសេដ្ឋកិច្ចអាក្រក់បំផុតក្នុងរយៈពេលជាង០៥ឆ្នាំមកនេះ ដោយសារការដំឡើងពន្ធ និងគ្រោះមហន្តរាយធម្មជាតិ

    ជប៉ុនទទួលរងការធ្លាក់ចុះសេដ្ឋកិច្ចអាក្រក់បំផុតក្នុងរយៈពេលជាង០៥ឆ្នាំមកនេះ ដោយសារការដំឡើងពន្ធ និងគ្រោះមហន្តរាយធម្មជាតិ

    ជប៉ុន៖ ផលិតផលក្នុងស្រុកសរុបរបស់ជប៉ុនក្នុងរយៈពេល០៣ខែរហូតដល់ខែធ្នូកន្លងទៅនេះ បានធ្លាក់ចុះ១,៦ភាគរយ បើធៀបនឹងត្រីមាសមុន សូម្បីមុនពេលវីរុសកូរ៉ូណាថ្មីនៅក្នុងប្រទេសចិនប៉ះពាល់ដល់ជប៉ុនទៅទៀត ។ យោងតាមទិន្នន័យផ្លូវការបានឱ្យដឹងថា ត្រីមាសទីបួននេះត្រូវបានកត់សម្គាល់ ដោយការកើនឡើងពន្ធលើទំនិញពី៨ភាគរយទៅ១០ភាគរយ ក៏ដូចជាព្យុះទីហ្វុង ហាហ្គាប៊ី ដែលសម្លាប់មនុស្សជាង១០០នាក់ និងបង្កជាទឹកជំនន់រាលដាល ។ ជាមួយគ្នានេះ ក្រុមសេដ្ឋវិទូបានត្រៀមខ្លួនទទួលយកការធ្លាក់ចុះសេដ្ឋកិច្ចក្នុងរង្វង់១ភាគរយ ប៉ុន្តែមិនរំពឹងទិន្នន័យខ្សោយរបៀបនេះទេ ខណៈប្រធានសេដ្ឋវិទូនៅវិទ្យាស្ថានស្រាវជ្រាវ ណូរីនឆុខីន លោក តាកេស៊ី មីណាមី បាននិយាយថា ទិន្នន័យនេះគឺពិតជាទាបខ្លាំងមែនទែន ។ លោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មានថា មានផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិ ប៉ុន្តែសន្ទុះការប្រើប្រាស់មានភាពទន់ខ្សោយ ជាពិសេសបន្ទាប់ពីការដំឡើងពន្ធ ទោះបីជាមានវិធានការរបស់រដ្ឋាភិបាលដើម្បីបន្ធូរបន្ថយផលប៉ះពាល់ក៏ដោយ ។ ទិន្នន័យនាពេលថ្មីៗនេះ គឺបង្ហាញកំណើនទាំងបួនត្រីមាស ហើយវាជាការធ្លាក់ចុះដ៏ធំបំផុតគិតចាប់តាំងពីត្រីមាសទី២ ឆ្នាំ២០១៤ នៅពេលដែលសេដ្ឋកិច្ចជប៉ុនធ្លាក់ចុះ១,៩ភាគរយ ៕

  • សិង្ហបុរីកាត់បន្ថយការព្យាករណ៍សេដ្ឋកិច្ចរបស់ខ្លួន នៅត្រឹម -០.៥ ទៅ -១.៥ ភាគរយសម្រាប់ឆ្នាំ២០២០នេះ

    សិង្ហបុរីកាត់បន្ថយការព្យាករណ៍សេដ្ឋកិច្ចរបស់ខ្លួន នៅត្រឹម -០.៥ ទៅ -១.៥ ភាគរយសម្រាប់ឆ្នាំ២០២០នេះ

    សង្ហិបុរី៖ ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី (MTI) កាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួនមកនៅត្រឹមចន្លោះពី -០.៥ ទៅ -១.៥ ភាគរយ ដែលនេះបង្ហាញពីលទ្ធភាពវិបត្តិសេដ្ឋកិច្ច ដោយសារតែទស្សនវិស័យចុះខ្សោយ បន្ទាប់ពីការផ្ទុះឡើងនៃវីរុសកូរ៉ូណាប្រភេទថ្មី ឬ ខូវីដ-១៩ ។ បើតាមក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី កំណើនសេដ្ឋកិច្ចសង្ហិបុរីរំពឹងថា នឹងមានប្រហែល ០,៥ ភាគរយ ដែលជាចំណុចកណ្តាលនៃការព្យាករណ៍នេះ ខណៈនៅក្នុងខែវិច្ឆិកា ក្រសួងក៏បានព្យាករណ៍ដែរថា កំណើនសេដ្ឋកិច្ចនឹងមានពីចន្លោះ ០,៥ ទៅ ២,៥ ភាគរយសម្រាប់ឆ្នាំ ២០២០ នេះ ។ ការរីករាលដាលនៃវីរុសកូរ៉ូណាថ្មី ត្រូវគេរំពឹងថា នឹងជះឥទ្ធិពលលើសេដ្ឋកិច្ចសិង្ហបុរីតាមរយៈបណ្តាញជាច្រើន ។ បន្ថែមលើនេះ ក្រសួងក៏កត់សម្គាល់ឃើញដែរថា ការរាតត្បាតនៃវីរុសរលាកសួតនេះ ក៏ទំនងបន្ទាបនូវទស្សនវិស័យអំពីកំណើនសេដ្ឋកិច្ចរបស់ចិន និង ប្រទេសដទៃទៀតក្នុងឆ្នាំ២០២០នេះផងដែរ ។ ក្រសួងបន្ថែមថា កំណើនសេដ្ឋកិច្ចក្នុងប្រទេសចិនឆ្នាំ២០២០ត្រូវគេរំពឹងថា នឹងមានទាបជាងការព្យាករណ៍មុនៗ ដោយសារតែការថយចុះការទិញទំនិញ ព្រោះតែការបង្ខាំងដាច់ដោយឡែក និងការរឹតត្បិតការធ្វើដំណើរ…

  • ថៃណែនាំពលរដ្ឋខ្លួនកុំឲ្យធ្វើដំណើរទៅសិង្ហបុរី និងជប៉ុន ដោយបារម្ភពីជំងឺកូវីត១៩

    ថៃណែនាំពលរដ្ឋខ្លួនកុំឲ្យធ្វើដំណើរទៅសិង្ហបុរី និងជប៉ុន ដោយបារម្ភពីជំងឺកូវីត១៩

    ថៃ៖ កាលពីថ្ងៃអង្គារម្សិលមិញនេះ ក្រសួងសុខាភិបាលថៃបានចេញផ្សាយសេចក្តីណែនាំថ្មីដោយណែនាំពលរដ្ឋខ្លួនឲ្យពន្យាពេលធ្វើដំណើរទៅប្រទេសជប៉ុន និងសិង្ហបុរី ខណៈពេលដែលប្រទេសទាំងពីរកំពុងកើនឡើងនូវករណីឆ្លងវីរុសកូរ៉ូណា (COVID-19) ។ លោក Sopon Iamsirithaworn ប្រធានផ្នែកប្រយុទ្ធនឹងជំងឺឆ្លង នៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងថៃ បានមានប្រសាសន៍ថា អ្នកដែលមិនអាចជៀសវាងពីការធ្វើដំណើរទៅប្រទេសទាំងពីរ គួរតែចាត់វិធានការដើម្បីការពារខ្លួន និងត្រៀមទទួលការពិនិត្យរកវីរុស នៅពេលពួកគេវិលត្រឡប់មកវិញប្រទេសថៃវិញ ដែលជាការអនុវត្តតាមស្តង់ដារ។ គួរឲ្យដឹងផងដែរថា អាជ្ញាធរសុខាភិបាលថៃ បានបន្ថែមការត្រួតពិនិត្យរកមើលវីរុសកូរ៉ូណាលើភ្ញៀវទេសចរ ដែលមកពីប្រទេសជប៉ុន និងសិង្ហបុរី បន្ទាប់ពីប្រទេសទាំងនោះបានរាយការណ៍ពីករណីឆ្លងក្នុងតំបន់៕

  • ក្រសួងយុត្តិធម៌នឹងបើកសវនាការលើសំណុំរឿងពុករលួយរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល នៅថ្ងៃទី១៧ ខែមីនាខាងមុខនេះ

    ក្រសួងយុត្តិធម៌នឹងបើកសវនាការលើសំណុំរឿងពុករលួយរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល នៅថ្ងៃទី១៧ ខែមីនាខាងមុខនេះ

    អ៊ីស្រាអែល៖ ក្រសួងយុត្តិធម៌អ៊ីស្រាអែលបានលើកឡើងថា សវនាការលើសំណុំរឿងពុករលួយរបស់លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៧ ខែមីនាខាងមុខនេះ ពោលគឺពីរសប្ដាហ៍បន្ទាប់ពីការបោះឆ្នោតសកល ។ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលរូបនេះ ត្រូវបានគេចោទប្រកាន់ចំនួន០៣ករណីនៃសំណុំរឿងពុករលួយ ក្នុងនោះរួមមាន ការទទួលសំណូក ការក្លែងបន្លំ និងរំលោភលើសេចក្ដីទុកចិត្ត ប៉ុន្តែលោកបានប្រកាសទាត់ចោលរាល់ការចោទប្រកាន់ប្រឆាំងនឹងរូបលោក ។ ក្រសួងយុត្តិធម៌អ៊ីស្រាអែលបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួននៅថ្ងៃទី១៨ ខែកុម្ភៈថា បើតាមការគ្រោងទុកនោះ លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ នឹងត្រូវតម្រូវឱ្យបង្ហាញខ្លួននៅក្នុងសវនាការ ជាទីដែលការចោទប្រកាន់ប្រឆាំងរូបលោក នឹងត្រូវបានគេអានដោយផ្ទាល់តែម្ដង ៕