Category: ព័ត៌មានអន្តរជាតិ

  • វីរុសកូរ៉ូណាថ្មីសម្លាប់ជីវិតមនុស្សកើនដល់១ពាន់៧៧២នាក់ ខណៈមនុស្សសរុប១ម៉ឺន៨៤៤នាក់ជាសះស្បើយនៅទូទាំងប្រទេសចិន

    វីរុសកូរ៉ូណាថ្មីសម្លាប់ជីវិតមនុស្សកើនដល់១ពាន់៧៧២នាក់ ខណៈមនុស្សសរុប១ម៉ឺន៨៤៤នាក់ជាសះស្បើយនៅទូទាំងប្រទេសចិន

    ចិន៖ តួលេខចុងក្រោយដោយរដ្ឋាភិបាលចិនបានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយ សារវីរុស ខូវីដ-១៩ កើនឡើងដល់ជិត១.៧៧២នាក់ ស្របពេលដែលមនុស្ស៧០.៥៤៨នាក់ឆ្លងវីរុសនៅតាមបណ្តាខេត្ត និង តំបន់ចំនួន៣១នៅទូទាំងប្រទេសចិន ។ ទន្ទឹមគ្នា បើតាមអាជ្ញាធរសុខាភិបាលចិននៅថ្ងៃទី១៧ ខែកុម្ភៈនេះ អ្នកឆ្លងវីរុសកូរ៉ូណាប្រភេទថ្មីសរុបចំនួន១០.៨៤៤នាក់ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីពួកគេជាសះស្បើយទាំងស្រុង ។ ដោយឡែកគណៈកម្មការសុខាភិបាលជាតិចិនបានឱ្យដឹងដែរថា កាលពីថ្ងៃទី១៦ ខែកុម្ភៈ មនុស្សចំនួន១.៤២៥នាក់បន្ថែមទៀតបានចាកចេញពីមន្ទីរពេទ្យ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងដល់១០.៨៤៤នាក់ដូចខាងលើ ។ បច្ចុប្បន្នក្រុមជំនាញវេជ្ជសាស្ត្ររាប់ពាន់នាក់ ថ្នាំសង្កូវ និងគ្រឿងបរិក្ខាពេទ្យជាច្រើនសិបតោនទៀត ត្រូវបានដឹកជញ្ជូនបន្ថែមទៅខេត្តហ៊ូប៉ី និងទីក្រុងវូហាន ដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រយុទ្ធនឹងវីរុសកូរ៉ូណាប្រភេទថ្មី ឬ ខូវីដ-១៩ ៕

  • វីរុស ខូវីដ-១៩ សម្លាប់ជីវិតមនុស្សម្នាក់ជាលើកដំបូងនៅកោះតៃវ៉ាន់

    វីរុស ខូវីដ-១៩ សម្លាប់ជីវិតមនុស្សម្នាក់ជាលើកដំបូងនៅកោះតៃវ៉ាន់

    កោះតៃវ៉ាន់៖ អាជ្ញាធរតៃវ៉ាន់បានរាយការណ៍ជាលើកដំបូងរបស់ខ្លួន ក្រោយបុរសម្នាក់បានបាត់បង់ជីវិត ដោយសារតែវីរុសកូរ៉ូណាប្រភេទថ្មី ឬ ខូវីដ-១៩ នៅថ្ងៃទី១៦ ខែកុម្ភៈ រួមនឹងករណីថ្មីចំនួន០២ទៀត នេះបើតាមមជ្ឈមណ្ឌលបង្ការជម្ងឺឆ្លងតៃវ៉ាន់ ។ នៅកោះតៃវ៉ាន់មានករណីអ្នកឆ្លងជំងឺ ខូវីដ-១៩ សរុបចំនួន២០ករណី ។ ក្នុងអំឡុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី១៧ ខែកុម្ភៈនេះ រដ្ឋមន្រ្តីសុខាភិបាលតៃវ៉ាន់លោក Chen Shih-chung បានបញ្ជាក់ថា បុរសជាអ្នកជំងឺនោះ មានវ័យខ្ទង់៦០ឆ្នាំ ហើយមិនធ្លាប់ធ្វើដំណើរចេញពីកោះតៃវ៉ាន់នាពេលថ្មីៗនេះទេ ។ ក្រៅពីកោះតៃវ៉ាន់ ករណីអ្នកជំងឺកូរ៉ូណាប្រភេទថ្មី ដែលបានស្លាប់នៅក្រៅដែនដីចិនដីគោក (មិនរាប់ហុងកុង ម៉ាកាវ តៃវ៉ាន់) រួមមាន១ករណីនៅហុងកុង ១ករណីនៅហ្វីលីពីន ១ករណីនៅជប៉ុន និង១ករណីនៅបារាំង ខណៈចំនួនអ្នកជំងឺដែលស្លាប់ក្នុងដែនដីចិនដីគោកកើនដល់១.៧៧២នាក់គិតត្រឹមព្រឹកថ្ងៃទី១៧ ខែកុម្ភៈនេះ ៕

  • ជប៉ុនរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាថ្មី៧០បន្ថែមទៀតនៅលើកប៉ាល់ Diamond Princess ដែលធ្វើឱ្យចំនួនអ្នកឆ្លងវីរុសសរុបកើនដល់៣៥៥នាក់

    ជប៉ុនរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាថ្មី៧០បន្ថែមទៀតនៅលើកប៉ាល់ Diamond Princess ដែលធ្វើឱ្យចំនួនអ្នកឆ្លងវីរុសសរុបកើនដល់៣៥៥នាក់

    ជប៉ុន៖ ជប៉ុនរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ឬ ខូវីដ-១៩ចំនួន៧០នាក់បន្ថែមទៀតនៅលើកប៉ាល់ទេសចរណ៍ខ្នាតធំ Diamond Princess ដែលកំពុងស្ថិតក្នុងទីក្រុង Yokohama ដែលប្រការនេះ បានធ្វើឲ្យចំនួនករណីអ្នកឆ្លងវីរុសសរុបនៅលើកប៉ាល់នេះកើនដល់៣៥៥នាក់ នេះបើតាមរដ្ឋមន្រ្តីសុខាភិបាលជប៉ុន លោក Kato Katsunobu នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ ។ រយៈពេលជិតពីរសប្តាហ៍ហើយ ចាប់តាំងពីកប៉ាល់ទេសចរណ៍ខ្នាតយក្សដែលមានផ្ទុកមនុស្ស៣ពាន់៤០០នាក់មួយគ្រឿងនេះ ត្រូវបានដាក់ឲ្យស្ថិតក្រោមការតាមដាននៅក្បែរកំពង់ផែទីក្រុង Yokohama របស់ជប៉ុន បន្ទាប់ពីអតីតអ្នកដំណើរម្នាក់របស់កប៉ាល់ ដែលបានចុះនៅទីក្រុងហុងកុង ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថា ឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ។ សូមរំលឹកថា ពីដំបូងឡើយ ក្រសួងសុខាភិបាលជប៉ុនគ្រោងនឹងទុកអ្នកដំណើរ ព្រមទាំងបុគ្គលិកកប៉ាល់ទាំងអស់ឲ្យបន្តនៅលើនោះ រហូតដល់ថ្ងៃទី១៩ ខែកុម្ភៈននេះ ដែលជាពេលការតាមដានត្រូវផុតកំណត់ ប៉ុន្តែក្រសួងក៏បានសម្រេចឲ្យអ្នកដំណើរអាយុចាប់ពី៨០ឆ្នាំឡើងទៅ ព្រមទាំងអ្នករួមដំណើរជាមួយពួកគេ ចាកចេញពីលើកប៉ាល់មុនថ្ងៃកំណត់បាន ក្រោយការធ្វើតេស្តរកវីរុសដោយត្រឹមត្រូវ ៕

  • អតីតក្រុមរដ្ឋអាជ្ញាអាម៉េរិកស្នើឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចុះចេញពីតំណែង ដោយចោទពីបទជួយសម្រាលទោសមនុស្សជំនិតរបស់លោក ដូណាល់ ត្រាំ

    អតីតក្រុមរដ្ឋអាជ្ញាអាម៉េរិកស្នើឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចុះចេញពីតំណែង ដោយចោទពីបទជួយសម្រាលទោសមនុស្សជំនិតរបស់លោក ដូណាល់ ត្រាំ

    សហរដ្ឋអាម៉េរិក៖ អតីតក្រុមរដ្ឋអាជ្ញា និងក្រុមមន្ត្រីក្រសួងយុត្តិធម៌អាម៉េរិកជាង១ពាន់១០០នាក់នៅថ្ងៃទី១៦ ខែកុម្ភៈនេះ បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាម៉េរិកលោក William Barr ចុះចេញពីតំណែង បន្ទាប់ពីលោកបានធ្វើអន្តរាគមន៍ឲ្យកាត់បន្ថយរយៈពេលជាប់ទោសរបស់លោក Roger Stone ដែលជាមនុស្សជំនិតរយៈពេលយូររបស់លោក ដូណាល់ ត្រាំ ពីបទពុករលួយនយោបាយ ។ រដ្ឋអាជ្ញាសហព័ន្ធចំនួនបួននាក់នៃក្រសួងយុត្តិធម៌អាម៉េរិក ដែលគ្រប់គ្រងដោយលោក Barr បានផ្ដល់អនុសាសន៍ឲ្យកាត់ទោសលោក Stone ឲ្យជាប់ពន្ធនាគាររយៈពេល០៩ឆ្នាំ បន្ទាប់ពីលោកត្រូវបានចោទប្រកាន់ជាផ្លូវការចំពោះបទចោទចំនួន០៧កាលពីខែវិច្ឆិកាកន្លងទៅនេះ ។ បទចោទទាំងនោះ រួមមានទាំងការកុហកសភា និង ការអុកឡុកសាក្សី ដែលពាក់ព័ន្ធនឹងការស៊ើបអង្កេតរយៈពេលយូរលើការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦ផងដែរ ។ ទន្ទឹមគ្នា អតីតក្រុមរដ្ឋអាជ្ញា និង មន្ត្រីក្រសួងយុត្តិធម៌បានសរសេរនៅក្នុងលិខិតបើកចំហមួយនៅថ្ងៃទី១៦ ខែកុម្ភៈថា យើងម្នាក់ៗសូមធ្វើការថ្កោលទោសធ្ងន់ៗចំពោះការអន្តរាគមន៍របស់លោកប្រធានាធិបតី ត្រាំ និងលោករដ្ឋមន្ត្រីយុត្តិធម៌ Barr ទៅក្នុងកិច្ចការរដ្ឋបាលចៅក្រម‍ ៕

  • បុគ្គលិកពេទ្យ០៦នាក់បាត់បង់ជីវិត និង១.៧០០នាក់ទៀតឆ្លងវីរុសកូរ៉ូណានៅទូទាំងប្រទេសចិន

    បុគ្គលិកពេទ្យ០៦នាក់បាត់បង់ជីវិត និង១.៧០០នាក់ទៀតឆ្លងវីរុសកូរ៉ូណានៅទូទាំងប្រទេសចិន

    ចិន៖ អនុរដ្ឋមន្រ្តីនៃគណៈកម្មការសុខាភិបាលជាតិចិន លោក Zeng Yixin បានថ្លែងប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី១៤ ខែកុម្ភៈនេះថា បុគ្គលិកផ្នែកសុខាភិបាលចំនួន ១.៧១៦ នាក់បានឆ្លងវីរុសកូរ៉ូណាប្រភេទថ្មីនៅទូទាំងប្រទេសចិន ដោយគិតត្រឹមថ្ងៃទី១១ ខែកុម្ភៈ ស្របពេលបុគ្គលិកពេទ្យចំនួន០៦រូបបានបាត់បង់ជីវិត ។ លោកបន្តទៀតថា បុគ្គលិកពេទ្យចំនួន១.១០២នាក់ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា ឆ្លងវីរុស ខូវីដ-១៩ គឺនៅទីក្រុងវូហាន ដែលជាទីតាំងស្នូលនៃការផ្ទុះរាលដាលវីរុសនេះ ខណៈមនុស្ស៤០០នាក់ផ្សេងទៀតបានឆ្លងវីរុសនៅតាមកន្លែងផ្សេងៗទៀតក្នុងខេត្តហ៊ូប៉ី ។ គួរជម្រាបថា អាជ្ញាធរចិនបាននឹងកំពុងបន្តប្រឹងប្រែងបញ្ជូនបរិក្ខាការពារខ្លួន ទៅកាន់មន្ទីរពេទ្យនានាក្នុងក្រុង Wuhan ស្របពេលដែល គ្រូពេទ្យនិងគិលានុបដ្ឋាយិកានៅទីនោះ ត្រូវប្រឈមនឹងចំនួនអ្នកជំងឺដែលបន្តកើនឡើងខ្ពស់ខ្លាំង ហើយភាគច្រើនត្រូវបង្ខំចិត្តពិនិត្យអ្នកជំងឺទាំងមិនមានម៉ាស ឬឈុតការពារខ្លួនត្រឹមត្រូវនោះឡើយ ឬមួយក៏ប្រើសម្ភារចាស់ដដែលៗជាដើម ៕

  • ប្រធានអង្គការសុខភាពពិភពលោក WHO បញ្ជាក់ថា បេសកកម្មរួមគ្នាជាមួយចិននឹងចាប់ផ្តើមដើម្បីស៊ើបអង្កេតវីរុសកូរ៉ូណានៅចុងសប្តាហ៍នេះ

    ប្រធានអង្គការសុខភាពពិភពលោក WHO បញ្ជាក់ថា បេសកកម្មរួមគ្នាជាមួយចិននឹងចាប់ផ្តើមដើម្បីស៊ើបអង្កេតវីរុសកូរ៉ូណានៅចុងសប្តាហ៍នេះ

    ស្វីស៖ បេសកកម្មដឹកនាំដោយអង្គការសុខភាពពិភពលោក WHO នៅប្រទេសចិន នឹងចាប់ផ្តើមការស៊ើបអង្កេតការផ្ទុះឡើងនៃវីរុសកូរ៉ូណាថ្មីនៅចុងសប្តាហ៍នេះហើយនឹងផ្តោតលើរបៀបដែលវីរុស ខូវីដ-១៩ ឆ្លងរាលដាល និង ភាពធ្ងន់ធ្ងរនៃជំងឺ នេះបើតាមប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណុម ហ្គេប្រេយ៉េសឹស ។ ប្រធានអង្គការសុខភាពពិភពលោក WHO រូបនេះ បាននិយាយដូច្នេះថា យើងរំពឹងថា ក្រុមពេញលេញនឹងទៅដល់នៅចុងសប្តាហ៍នេះ និងថា គោលដៅនៃបេសកកម្មរួមគ្នានេះ គឺត្រូវជូនដំណឹងជាជំហានៗឱ្យបានឆាប់រហ័សនៅក្នុងសកម្ម ភាពឆ្លើយតប និង ការត្រៀមខ្លួនសម្រាប់វីរុស ខូវីដ-១៩ នៅចិន និងនៅទូទាំងពិភពលោក ហើយថា ការយកចិត្តទុកដាក់ពិសេស នឹងផ្តោតលើការយល់ដឹងអំពីការឆ្លងវីរុស ភាពធ្ងន់ធ្ងរនៃជំងឺ និង ប្រសិទ្ធភាពនៃវិធានការណ៍ឆ្លើយតបដែលកំពុងធ្វើ ។ បើតាមក្រុមមន្រ្តីអង្គការសុខភាពពិភពលោក WHO ក្រុមស៊ើបអង្កេតដែលមានសមាជិកអន្តរជាតិ១២នាក់ និង សមភាគីចិន១២នាក់ នឹងស្វែងរកព័ត៌មានលម្អិតអំពីរបៀប, ទីកន្លែង និង ពេលវេលា ដែលបុគ្គលិកសុខាភិបាលជាង១.៧០០នាក់បានឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ៕ …

  • រដ្ឋមន្រ្តីយុត្តិធម៌សហរដ្ឋអាម៉េរិកនិយាយថា សារលើបណ្តាញសង្គមរបស់លោក ដូណាល់ ត្រាំ ជាមូលហេតុធ្វើឲ្យលោកមិនអាចបំពេញការងារបាន

    រដ្ឋមន្រ្តីយុត្តិធម៌សហរដ្ឋអាម៉េរិកនិយាយថា សារលើបណ្តាញសង្គមរបស់លោក ដូណាល់ ត្រាំ ជាមូលហេតុធ្វើឲ្យលោកមិនអាចបំពេញការងារបាន

    សហរដ្ឋអាម៉េរិក៖ សារនៅលើបណ្តាញសង្គម Twitter  របស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ពាក់ព័ន្ធជាមួយនឹងក្រសួងយុត្តិធម៌, បុគ្គលិករបស់ក្រសួង និងករណីនានារបស់ក្រសួង ធ្វើមិនឲ្យលោកអាចបំពេញការងារបាន នេះបើតាមការអះអាងរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌អាម៉េរិកលោក William Barr ។ ការថ្លែងដ៏គួរឲ្យភ្ញាក់ផ្អើលនេះរបស់លោក William Barr ត្រូវបានធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីក្រសួងយុត្តិធម៌អាម៉េរិកបានបដិសេធការណែនាំរបស់ក្រុមរដ្ឋអាជ្ញារបស់ក្រសួង និងបានស្នើឲ្យកាត់ទោសដាក់ពន្ធនាគារតិចជាងមុនដល់លោក Roger Stone ដែលជាមិត្តភ័ក្តិយូរឆ្នាំរបស់លោក ដូណាល់ ត្រាំ ក្រោមបទចោទថា បាននិយាយកុហកសភា រំខានដល់សាក្សី និង រារាំងដំណើរការស៊ើបអង្កេតអំពីការជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងការបោះឆ្នោតរបស់សហរដ្ឋអាម៉េរិក ។ សូមបញ្ជាក់ថា លោក ត្រាំ កន្លងមកបានរិះគន់ថា សំណើកាត់ទោសលោក Stone ឲ្យជាប់ពន្ធនាគារពី៧ឆ្នាំទៅ៩ឆ្នាំគឺជារឿងមិនសមរម្យ និងអយុត្តិធម៌ ។ ប៉ុន្មានម៉ោងក្រោយមក មានការសម្រេចស្នើទៅតុលាការឲ្យបន្ថយទោសលោក Stone ។ នេះគឺជាករណីកម្របំផុត ដែលក្រសួងយុត្តិធម៌បដិសេធមិនព្រមទទួលយកសំណើពីក្រុមរដ្ឋអាជ្ញារបស់ខ្លួននៅក្នុងរឿងក្តីព្រហ្មទណ្ឌដូចនេះ ។ រដ្ឋអាជ្ញា៤នាក់នៅក្នុងរឿងក្តីរបស់លោក Stone បានដកខ្លួនចេញពីសំណុំរឿង ដោយរួមទាំងរដ្ឋអាជ្ញាម្នាក់បានលាលែងចេញពីតំណែងផងដែរ ៕…

  • សហរដ្ឋអាម៉េរិក និងក្រុមតាលីបង់ឯកភាពគ្នាលើបទឈប់បាញ់រយៈពេលមួយសប្តាហ៍នៅអាហ្វហ្គានីស្ថាន

    សហរដ្ឋអាម៉េរិក និងក្រុមតាលីបង់ឯកភាពគ្នាលើបទឈប់បាញ់រយៈពេលមួយសប្តាហ៍នៅអាហ្វហ្គានីស្ថាន

    សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិក និង ពួកតាលីបង់បានព្រមព្រៀងគ្នាចំពោះបទឈប់បាញ់ជាបណ្តោះអាសន្នមួយ ដែលនឹងបើកផ្លូវសម្រាប់កិច្ចព្រមព្រៀងសន្តិភាព ដែលនឹងនាំកងទ័ពអាម៉េរិកត្រឡប់ទៅស្រុកវិញពីអាហ្វហ្គានីស្ថាន និង បញ្ចប់សង្គ្រាមរយៈពេល១៨ឆ្នាំ ប្រសិនបើជោគជ័យ ។ មន្ត្រីអាម៉េរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថា កិច្ចព្រមព្រៀងសម្រាប់ការកាត់បន្ថយអំពើហិង្សារយៈពេល០៧ថ្ងៃនេះ គឺ “ជាក់លាក់ណាស់” ហើយគ្របដណ្តប់លើប្រទេសទាំងមូល រួមទាំងកងកម្លាំងរដ្ឋាភិបាលអាហ្គានីស្ថានផងដែរ ។ ប្រភពបន្តថា ពួកតាលីបង់បានប្តេជ្ញាបញ្ឈប់ការបំផ្ទុះគ្រាប់បែកតាមដងផ្លូវ និង គ្រាប់បែកអត្តឃាត ក៏ដូចជាការវាយប្រហារដោយគ្រាប់រ៉ុក្កែត ហើយបើសិនពួកតាលីបង់ប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរបស់ពួកគេ នោះកិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាម៉េរិក និង ក្រុមនេះ នឹងត្រូវចុះហត្ថលេខាក្នុងរយៈពេល១០ថ្ងៃទៀត ។ បទឈប់បាញ់ខាងលើ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់ជម្លោះដែលអូសបន្លាយពេលយូរបំផុតរបស់សហរដ្ឋអាម៉េរិក និងបំពេញតាមការសន្យាក្នុងយុទ្ធនាការបោះឆ្នោតរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីនាំកងទ័ពអាម៉េរិកត្រឡប់ទៅស្រុកវិញពីជម្លោះនៅបរទេស ប៉ុន្តែក្តីសង្ឃឹមសម្រាប់សន្តិភាពពិតប្រាកដ និង យូរអង្វែងនៅតែមិនប្រាកដប្រជា ៕

  • សហរដ្ឋអាម៉េរិកបន្តដាក់ទណ្ឌកម្មហិរញ្ញវត្ថុប្រឆាំងនឹងកូរ៉េខាងជើង ស្របពេលកិច្ចចរចានុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េកំពុងជាប់គាំង

    សហរដ្ឋអាម៉េរិកបន្តដាក់ទណ្ឌកម្មហិរញ្ញវត្ថុប្រឆាំងនឹងកូរ៉េខាងជើង ស្របពេលកិច្ចចរចានុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េកំពុងជាប់គាំង

    សហរដ្ឋអាម៉េរិក៖ ក្រសួងរតនាគារជាតិអាម៉េរិកនឹងបន្តដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុប្រឆាំងនឹងប្រទេសកូរ៉េខាងជើង ស្របពេលដែលកិច្ចចរចានុយក្លេអ៊ែររវាងទីក្រុងវ៉ាស៊ីនតោន និង ទីក្រុងព្យុងយ៉ាងកំពុងជាប់គាំងនៅឡើយ នេះបើតាមកា រិយាល័យចារកម្មហិរញ្ញវត្ថុ និងភេវរកម្មនៃក្រសួងរតនាគារជាតិអាម៉េរិក (TFI) ។ ការិយាល័យចារកម្មហិរញ្ញវត្ថុ និងភេវរកម្មនៃក្រសួងរតនាគារជាតិអាម៉េរិក (TFI) បានបញ្ជាក់ថា នៅក្នុងឆ្នាំសារពន្ធ ២០១៩ ខ្លួនបានដាក់ទណ្ឌកម្មលើបុគ្គល អង្គភាព និងនាវាជាង២០ ដែលមានការជាប់ទាក់ទងនឹងកូរ៉េខាងជើង ។ ការិយា ល័យ (TFI) បន្ថែមថា យុទ្ធនាការដាក់សម្ពាធផ្នែកសេដ្ឋកិច្ចនេះ បានបង្កើតលក្ខខណ្ឌក្នុងការនំាំយកភាគីទាំងពីរចូលតុចរចាគ្នា ដើម្បីអាចសម្រេចបាននូវកិច្ចព្រមព្រៀងចុងក្រោយស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ ជាមួយក្តីសង្ឃឹមថា នឹងនំាំយកសន្តិភាពមកកាន់តំបន់ឧបទ្វីបកូរ៉េ ។ ការិយាល័យ (TFI) បានសង្កត់ធ្ងន់ថា ពេញមួយឆ្នាំសារពើពន្ធ ២០២០ និង២០២១ TFI នឹងបន្តផ្តោតលើការអនុវត្តវិធានការហិរញ្ញវត្ថុ ដែលមានគោលដៅប្រឆាំងនឹងកូរ៉េខាងជើង អ៊ីរ៉ង់ រុស្ស៊ី និងវេណេស៊ុយអេឡា ក៏ដូចជាការរុះរើអង្គការភេវរកម្មគ្រឿង អង្គការឧក្រិដ្ឋកម្មឆ្លងដែន និងការគំរាមកំហែងផ្សេងៗទៀតចំពោះសហរដ្ឋអាម៉េរិក និងដៃគួអន្តរជាតិរបស់យើង ៕

  • មន្រ្តីពន្លត់អគ្គិភ័យអូស្រ្តាលីអះអាងថា ភ្លើងឆេះព្រៃនៅរដ្ឋ New South Wales ត្រូវគ្រប់គ្រងបានទាំងស្រុងហើយ

    មន្រ្តីពន្លត់អគ្គិភ័យអូស្រ្តាលីអះអាងថា ភ្លើងឆេះព្រៃនៅរដ្ឋ New South Wales ត្រូវគ្រប់គ្រងបានទាំងស្រុងហើយ

    អូស្រ្តាលី៖ ក្រោយការខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនខែ ទីបំផុតភ្លើងឆេះព្រៃទាំងអស់ក្នុងរដ្ឋ New South Wales ត្រូវគ្រប់គ្រងបានទាំងស្រុង ហើយអ្វីដែលត្រូវធ្វើនៅជំហានបន្ទាប់នោះ គឺពន្លត់ពួកវាឲ្យរលត់ទាំងអស់តែម្តង នេះបើតាមការបញ្ជាក់របស់អាជ្ញាធរពន្លត់អគ្គិភ័យអូស្រ្តាលី ។ ការធ្លាក់ភ្លៀងនាពេលថ្មីៗនេះ បានជួយយ៉ាងច្រើនដល់កិច្ចប្រឹងប្រែងរបស់ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ប៉ុន្តែគិតមកទល់នឹងពេលនេះ តំបន់ជាច្រើនកំពុងត្រូវប្រឈមបញ្ហាបង្កឡើងដោយគ្រោះទឹកជំនន់ និងព្យុះផងដែរ ។ សូមបញ្ជាក់ថា រដ្ឋ New South Wales ដែលស្ថិតនៅភាគអាគ្នេយ៍ប្រទេសអូស្រ្តា លី គឺជាកន្លែងរងគ្រោះខ្លាំងក្លាជាងគេដោយសារគ្រោះមហន្តរាយភ្លើងឆេះព្រៃ ខណៈមានមនុស្ស២៥នាក់បានបាត់បង់ជីវិត និងលំនៅឋានជាង២.៤០០ខ្នងត្រូវបានបំផ្លិចបំផ្លាញ ព្រមទាំងផ្ទៃដីជាង៥លានហិកតាត្រូវបានឆាបឆេះ ស្របពេលដែលសត្វព្រៃ និង សត្វពាហនៈរាប់ពាន់លានក្បាលក៏ត្រូវគេជឿជាក់ថា បានងាប់ផងដែរ ៕