-
អង្គការសុខភាពពិភពលោក (WHO) ដាក់ឈ្មោះវីរុសកូរ៉ូណាថ្មីជាផ្លូវការថា «Covid-19»

ស្វីស៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus នៅថ្ងៃទី១២ ខែកុម្ភៈនេះ បានប្រកាសអំពីការដាក់ឈ្មោះជាផ្លូវការឲ្យវីរុសកូរ៉ូណាប្រភេទថ្មី ដែលកន្លងមក មានឈ្មោះសម្គាល់បណ្តោះអាសន្នថា (2019-nCoV) ។ ប្រធានអង្គការសុខភាពពិភពលោករូបនេះ បានគូសបញ្ជាក់ថា ក្នុងនោះ ពាក្យថា Co និង Vi គឺតំណាងឲ្យពាក្យ «កូរ៉ូណាវីរុស (Coronavirus) ឬ វីរុសកូរ៉ូណា» រីឯ D តំណាងឲ្យពាក្យថា «ជំងឺ (Disease)» ហើយលេខ 19 តំណាងឲ្យឆ្នាំ២០១៩ ជាពេលដែលវីរុសកូរ៉ូណាថ្មីនេះ ត្រូវបានរកឃើញជាលើកដំបូង ។ បើតាមប្រមុខអង្គការសុខភាពពិភពលោករូបនេះ ឈ្មោះផ្លូវការ គឺ «ខូវីដ-១៩» «Covid-19» នេះ គឺមិនមានភ្ជាប់ទៅនឹងទីតាំងភូមិសាស្រ្ត សត្វ ក្រុមបុគ្គល ឬជាតិសាសន៍ណាមួយឡើយ ដែលវាជាកត្តាប្រសើរបំផុត ហើយងាយស្រួលហៅថែមទៀតផង ៕ …
-
វីរុសកូរ៉ូណាថ្មី Covid-19 បន្តឆក់យកអាយុជីវិតមនុស្សកើនដល់១.១១០នាក់ និងច្រើនជាង៤៤.២០០នាក់ឆ្លងមេរោគ

ចិន៖ តួលេខជនរងគ្រោះបាត់បង់ជីវិតដោយសារវីរុស ខូវីដ ១៩ (កូរ៉ូណាថ្មី ឬ Covid-19) បានកើនឡើងដល់១.១១០នាក់ និងជាងច្រើន៤៤.២០០នាក់បានឆ្លងមេរោគ នេះបើតាមរបាយការណ៍ថ្មីរបស់គណៈកម្មការសុខាភិបាលចិននៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ តួលេខខាងលើនេះត្រូវបានស្រង់ចេញពីតាមបណ្តាខេត្ត និងតំបន់នានាចំនួន៣១នៅទូទាំងប្រទេសចិន ដែលមានការផ្ទុះឡើងនូវវីរុស Covid-19 ឬកូរ៉ូណាប្រភេទថ្មី ។ សូមរំលឹកថា មនុស្ស៩៤នាក់បន្ថែមទៀតបានបាត់បង់ជីវិត និង ១,០៦៨នាក់ផ្សេងទៀតត្រូវបានរកឃើញថា មានផ្ទុកវីរុស Covid-19 ឬកូរ៉ូណាថ្មី កាលពីថ្ងៃទី១១ ខែកុម្ភៈនេះ ៕
-
ករណីឆ្លងវីរុសកូរ៉ូណាថ្មី Covid-19 នៅជប៉ុនសរុបកើនដល់១៧៤នាក់ ក្រោយទើបរកឃើញករណីឆ្លង៣៩ទៀតនៅលើកប៉ាល់ Diamond Princess

ជប៉ុន៖ តួលេខអ្នកឆ្លងវីរុសកូរ៉ូណាថ្មីនៅជប៉ុនសរុបកើនដល់១៧៤នាក់ បន្ទាប់ពីក្រុមជំនាញវេជ្ជសាស្ត្ររកឃើញអ្នកឆ្លងវីរុសកូរ៉ូណាថ្មីចំនួន ៣៩ នាក់បន្ថែមទៀតនៅលើកប៉ាល់ទេសចរណ៍ Diamond Princess នេះបើតាមរដ្ឋមន្ត្រីសុខាភិបាលជប៉ុនលោក កាត់ស៊ូណូប៊ុ កាតុ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ។ មនុស្ស ៥៣នាក់ដែលត្រូវបានគេសង្ស័យថា អាចមានផ្ទុកវីរុសកូរ៉ូណាថ្មីនោះ ត្រូវបានទទួលការធ្វើតេស្តជាបន្តបន្ទាប់ នៅលើនាវាទេសចរណ៍ខ្នាតយក្សដែលផ្ទុកមនុស្សជាង៣,៧០០នាក់ខាងលើ ហើយជាលទ្ធផលនោះ អ្នកដំណើរ៣៩នាក់ក្នុងចំណោម៥៣នាក់មានផ្ទុកវីរុស Covid-19 ខណៈមនុស្ស០៤នាក់កំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ។ សូមរំលឹកថា នាវាទេសចរណ៍ Diamond Princess ត្រូវបានឃាត់ទុកនៅកំពង់ផែទីក្រុង Yokohama កាលពីសប្តាហ៍មុន បន្ទាប់ពីមនុស្សម្នាក់ដែលត្រូវបានគេដឹងថា មានផ្ទុកវីរុស Covid-19 ធ្លាប់មានវត្តមានលើកប៉ាល់នោះ ជាមួយមនុស្សសរុប ៣,៧១១នាក់ (ទាំងអ្នកដំណើរ និងក្រុមបម្រើការងារលើកប៉ាល់) ៕
-
ចិនទាត់ចោលការចោទប្រកាន់របស់សហរដ្ឋអាម៉េរិក ជុំវិញការវាយប្រហារតាមព័ត៌មានវិទ្យាប្រឆាំងនឹងក្រុមហ៊ុន Equifax កាលពីឆ្នាំ២០១៧

ចិន៖ ចិនគឺជាជនរងគ្រោះនៃការវាយប្រហារព័ត៌មានវិទ្យា និងស៊ើបការណ៍សំងាត់ ពីសំណាក់សហរដ្ឋអាម៉េរិក ដូច្នេះទីក្រុងប៉េកាំងស្នើឱ្យទីក្រុងវ៉ាស៊ីនតោនបញ្ឈប់ទង្វើបែបនេះជាបន្ទាន់ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហ្គេង សួង ។ សេចក្តីថ្លែងការណ៍របស់លោក ហ្គេង សួង ខាងលើនេះ បានកើតមានឡើងក្រោយក្រសួងយុត្តិធម៌អាម៉េរិកបានចោទប្រកាន់សមាជិក៤រូប នៃកងទ័ពរំដោះប្រជាជនចិន ពីបទវាយប្រហារតាមព័ត៌មានវិទ្យា (Hack) ប្រឆាំងនឹងក្រុមហ៊ុន Equifax កាលពីឆ្នាំ២០១៧ ។ ហើយឆ្លើយតបនឹងការចោទប្រកាន់ខាងលើនេះដែរ ក្រសួងការបរទេសចិនបានចេញមកបញ្ជាក់អះអាងថា រដ្ឋាភិបាល និង យោធាចិនមិនបានចូលរួមក្នុងសកម្ម ភាពឧក្រិដ្ឋបែបនេះនោះឡើយ ៕
-
លោក ដូណាល់ ត្រាំ អះអាងថា សហរដ្ឋអាម៉េរិកមានមីស៊ីលកំពូលល្បឿនជាច្រើនគ្រាប់ ដែលចាំបាច់សម្រាប់ប្រទេសជាតិ ខណៈរុស្ស៊ី និងចិនក៏មានដែរ

សហរដ្ឋអាម៉េរិក ៖ ថ្លែងក្នុងជំនួបជាមួយក្រុមអភិបាលរដ្ឋ នៅ ឯសេតវិមាន នៅថ្ងៃទី១០ ខែកុម្ភនេះ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា ប្រទេសរបស់លោក មានមីស៊ីលកំពូលល្បឿនជាច្រើនគ្រាប់ ដែលចាំបាច់សម្រាប់ប្រទេសជាតិ ខណៈរុស្ស៊ី និងចិនក៏មានអាវុធបែបនេះដែរ ។ លោក ត្រាំ បាននិយាយទៀតថា យើងមានមីស៊ីលកំពូលល្បឿន ក្នុងចំនួនមួយដ៏ច្រើន… យើងហៅពួកវាថាមីស៊ីលកំពូលល្បឿន ពីព្រោះ ពួកវាមានល្បឿនលឿនជាងមីស៊ីលធម្មតា ៤ដង, ៥ដង, ៦ដង និង៧ដង ហើយយើងត្រូវការមីស៊ីលទាំងនេះជាចាំបាច់ ដោយសារតែរុស្ស៊ីមានមីស៊ីលបែបនេះ រួចទៅហើយ ។ លោកសង្កត់ធ្ងន់ថា ពួកគេមានមីស៊ីលបែបនេះ មកពីយើងមិនបានធ្វើអ្វីទាល់តែសោះនៅជំនាន់រដ្ឋបាលអូបាម៉ា ។ វាគឺរឿងដ៏អាក្រក់ តែវាបានកើតឡើងទៅហើយ រីឯចិនវិញ ដូចអ្នកទាំងអស់គ្នាដឹងស្រាប់ គឺកំពុងប្រឹងផលិតដូចគ្នា ។ សូមរំលឹកឡើងវិញថា កាលពីឆ្នាំ២០១៩ សហរដ្ឋអាម៉េរិក និងរុស្ស៊ី បានដកខ្លួនចេញពីសន្ធិសញ្ញានុយក្លេអ៊ែរ INF ដោយចោទគ្នាទៅវិញទៅមកថា…
-
ទីភ្នាក់ងារអវកាសអាម៉េរិក NASA និង អឺរ៉ុប ESA ទទួលជោគជ័យ ក្នុងការបាញ់បង្ហោះយានសិក្សាប៉ូលព្រះអាទិត្យជាលើកដំបូង

សហរដ្ឋអាម៉េរិក៖ ទីភ្នាក់ងារអវកាស NASA របស់សហរដ្ឋអាម៉េរិក និង ESA របស់អឺរ៉ុបបានទទួលជោគជ័យ ក្នុងការបាញ់បង្ហោះយានអវកាស Solar Orbiter ឡើងទៅកាន់ទីអវកាស ដែលនេះជាបេសកកម្មរួមគ្នា ដើម្បីសិក្សាស្រាវជ្រាវអំពីតំបន់ប៉ូលរបស់ព្រះអាទិត្យជាលើកដំបូង ។ បើតាមការគ្រោងទុកនោះ យាន Solar Orbiter នឹងត្រូវចំណាយពេលជិត១០ឆ្នាំ ធ្វើដំណើរជុំវិញព្រះអាទិត្យ ហើយរំកិលទៅកៀកផ្កាយយើងបន្តិចម្តងៗ តាមរយៈការប្រើប្រាស់កម្លាំងម៉ាញេទិចពីភពសុក្រ (Venus) និងភពផែនដីយើងជាជំនួយ ។ យានអវកាសនេះទៀតសោត ក៏នឹងផ្តិតយករូបភាពមិនធ្លាប់មាន នៃតំបន់ប៉ូលខាងជើង និងខាងត្បូងរបស់ព្រះអាទិត្យ រួមជាមួយបរិស្ថានដែនម៉ាញេទិចនៅទីនោះ ដើម្បីជួយអ្នកវិទ្យាសាស្រ្តបង្កើនការស្វែងយល់ឲ្យកាន់តែច្បាស់ អំពីផ្កាយរបស់យើង ។ សូមជម្រាបថា ការបាញ់បង្ហោះយានអវកាស Solar Orbiter អាចដំណើរការទៅបាន ដោយសារការប្រើប្រាស់គ្រាប់រ៉ុក្កែត Atlas V របស់ក្រុមហ៊ុន ULA ចេញពីជ្រោយ Cape Canaveral នៅភាគខាងត្បូងរដ្ឋផ្លូរីដា សហរដ្ឋអាម៉េរិក នៅម៉ោង…
-
ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មីសរុបនៅជប៉ុន បន្តកើនឡើងដល់១៦១នាក់ ក្រោយរកឃើញករណីឆ្លង១៣៥នាក់នៅលើកប៉ាល់ Diamond Princess

ជប៉ុន៖ ក្រសួងសុខាភិបាលជប៉ុនបានរាយការណ៍នៅថ្ងៃទី១០ ខែកុម្ភៈនេះថា អ្នកឆ្លងវីរុសកូរ៉ូណាថ្មី (2019-nCOV) នៅលើកប៉ាល់ទេសចរណ៍ Diamond Princess បានកើនឡើងដល់១៣៥នាក់ ខណៈតួលេខចុងក្រោយនេះ បានធ្វើឱ្យចំនួនអ្នកឆ្លងវីរុសនេះសរុបនៅជប៉ុនកើនដល់១៦១នាក់ ។ កប៉ាល់ទេសចរណ៍ខ្នាតយក្ស Diamond Princess ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាម៉េរិក Princess Cruise Lines Ltd. ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យតាមដានរយៈពេលពីរសប្តាហ៍ នៅពេលមកដល់ទីក្រុងYokohama ប្រទេសជប៉ុន កាលពីថ្ងៃទី០៣ ខែកុម្ភៈនេះ ក្រោយអតីតអ្នកដំណើរម្នាក់របស់កប៉ាល់ ដែលបានចុះនៅទីក្រុងហុងកុងកាលពីខែមុន ត្រូវបានធ្វើតេស្តរកឃើញថា មានផ្ទុកវីរុសកូរ៉ូណាថ្មី ។ កប៉ាល់នោះមានផ្ទុកអ្នកដំណើរ និងបុគ្គលិករបស់កប៉ាល់ផ្ទាល់សរុបជាង ៣.៧០០នាក់ ប៉ុន្តែវាមិនទាន់ច្បាស់នោះទេថា អាជ្ញាធរជប៉ុននឹងធ្វើតេស្តលើពួកគេទាំងអស់តែម្តង ឬក៏យ៉ាងណាឡើយ ៕
-
ឥណ្ឌាគ្រោងបញ្ជាទិញឧទ្ធម្ភាគចក្រយោធាពីសហរដ្ឋអាម៉េរិកតម្លៃ២.៦ពាន់លានដុល្លារ មុនដំណើរទស្សនកិច្ចរបស់លោក ដូណាល់ ត្រាំ

ឥណ្ឌា៖ ឥណ្ឌាជិតឈានដល់ដំណាក់កាលចុងក្រោយហើយ ជុំវិញកិច្ចព្រមព្រៀងទិញឧទ្ធម្ភាគចក្រយោធាពីក្រុមហ៊ុនផលិតសព្វាវុធ Lockheed Martin របស់សហរដ្ឋអាម៉េរិក ក្នុងតម្លៃ២.៦ពាន់លានដុល្លារ នាមុនពេលដំណើរទស្សនកិច្ចរបស់លោកប្រធានា ធិបតី ដូណាល់ ត្រាំ មកកាន់ឥណ្ឌានៅក្នុងខែកុម្ភៈនេះ ។ បើតាមប្រភពពីមន្រ្តីការពារជាតិម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មានរ៉យទ័រថា គណៈកម្មាធិការគណៈរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការសន្តិសុខរបស់នាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី ត្រូវបានគេរំពឹងថា នឹងធ្វើការបញ្ជាទិញឧទ្ធម្ភាគចក្រធុន MH-60R Seahawk ចំនួន២៤គ្រឿងសម្រាប់កងទ័ពជើងទឹកឥណ្ឌាក្នុងរយៈពេលពីរសប្តាហ៍ទៀតនេះ ។ ដំណឹងខាងលើនេះ ត្រូវបានបង្ហើបឱ្យដឹងស្របពេលដែលសេតវិមានអាម៉េរិកបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក ដូណាល់ ត្រាំ និងភរិយា មេឡានៀ ត្រាំ នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី២៤ និងទី២៥ ខែកម្ភៈខាងមុខនេះ ។ តាមអ្នកនាំពាក្យរបស់សេតវិមាន ក្នុងអំឡុងដំណើរទស្សនៈកិច្ចនេះ លោក ត្រាំ នឹងជួបពិភាក្សាការងារសំខាន់ៗជាមួយលោក ណារិនដ្រា ម៉ូឌី ដែលទំនងជាផ្តោតសំខាន់បំផុតទៅលើទំនាក់ទំនងពាណិជ្ជកម្ម ៕
-
ថៃនៅតែបើកទ្វារសម្រាប់ទេសចរណ៍ចិន ទោះបីផ្ទុះជំងឺកូរ៉ូណា

ក្នុងពេលមានការផ្ទុះវីរុសកូរ៉ូណាប្រភេទថ្មី ថៃមិនទាន់រឹតបន្តឹងលើការចូលប្រទេស ពីក្រុមទេសចរចិននៅឡើយទេ ឬ ក៏ពុំមានការដកចេញវិធានការសម្រួលទិដ្ឋាការទាក់ទាញទេសចរណ៍ចិន ដែលខ្លួនកំពុងអនុវត្តន៍ដែរ នេះបើតាមការចុះផ្សាយរបស់ asia.nikkei កាលពីថ្ងៃទី១០ កុម្ភៈ ម្សិលមិញ។ ផ្អែកតាមប្រភពថា ការមិនរឹតបន្តឹងនេះ គឺខុសពីបណ្តាប្រទេសខ្លះលើពិភពលោក តួយ៉ាងដូចជា សិង្ហបុរីហាមមិនឲ្យជនបរទេសមានប្រវត្ថិធ្វើដំណើរទៅចិនចូលប្រទេសរបស់ខ្លួន។ អាមេរិកក៏បានសម្រេចហាមមិនឲ្យជាតិសាសន៍បរទេសណាដែលធ្លាប់ទៅចិន ចូលប្រទេសខ្លួនដែរ ក្នុងរយៈពេលកំណត់ណាមួយ។ ក្រៅពីនេះ ជប៉ុន និងកូរ៉េខាងត្បូងក៏មានវិធានការស្រដៀងគ្នានេះដែរ។ យ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានអះអាងថ្មីៗនេះថា «ពួកយើងអាចគ្រប់គ្រងស្ថានការណ៍១០០ភាគរយ» ជាការអះអាងខណៈដែលថៃមានអ្នកឆ្លងវីរុសកូរ៉ូណាថ្មីនេះ៣២នាក់ហើយ ជាចំនួនច្រើនមួយ ធៀបនឹងប្រទេសក្រៅពីចិនផ្សេងៗទៀត។ រាជរដ្ឋាភិបាលថៃត្រូវបានគេមើលឃើញថា មានជំនឿចិត្តលើវិធានការរក្សាទាំងសុខាមាលភាពសាធារណៈផង និងប្រយោជន៍សេដ្ឋកិច្ចជាតិផង៕
-
អាម៉េរិកផ្តើមផ្តល់ជំនួយសម្ភារពេទ្យដល់ឡាវ ទប់ទល់នឹងជំងឺកូរ៉ូណា

សហរដ្ឋអាម៉េរិកបានអះអាង កាលពីថ្ងៃទី១០ កុម្ភៈ ម្សិលមិញថា ខ្លួនបានផ្តល់បរិក្ខាសុខាភិបាលជូនប្រទេសឡាវ សម្រាប់ដំណាក់កាលដំបូង ក្នុងកញ្ចប់ជំនួយសកល ដែលមានទឹកប្រាក់សរុប១០០លានដុល្លារអាម៉េរិក ជាការផ្តល់ក្នុងកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី។ ទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិបានអះអាងថា ខ្លួនបានផ្តល់សម្ភារពេទ្យជូនឡាវបានច្រើនរួចហើយ ក្នុងនោះ រួមមានទាំងផងដែរ រួមទាំងវ៉ែនតាការពារចំនួន ៤៤០ និងស្រោមដៃវះកាត់ចំនួន ១៥០០សម្រាប់ប្រទេសដែលជាប់ព្រំប្រទល់ជាមួយចិនមួយនេះ។ រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក ម៉ៃ ប៉មប៉េអូ បានសន្យាកាលពីថ្ងៃសុក្រថា នឹងផ្តល់ជំនួយ១០០លានដុល្លារអាម៉េរិកសម្រាប់ចិន និងបណ្តាប្រទេសរងផលប៉ះពាល់នានា ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណាថ្មីនេះ ដែលមកដល់ពេលមានមនុស្សជាង១ពាន់នាក់ហើយដែលបានស្លាប់ ដោយសារតែកូរ៉ូណា។ មន្ត្រីអាម៉េរិកធ្លាប់បានអះអាងថា ឡាវ មីយ៉ាន់ម៉ា និង ប៉ាពួរ ហ្គីណេ ត្រូវបានចាត់ទុកជាប្រទេសអាទិភាពទទួលបានកញ្ចប់ជំនួយនេះពីអាម៉េរិក។ ទោះបីជាឡាវទទួលបានជំនួយពីអាម៉េរិកមុនគេ ទប់ទល់នឹងវីរុសកូរ៉ូណាប្រភេទថ្មីនេះក៏ដោយ ក៏មកទល់ពេលនេះ ពុំទាន់មានការចេញផ្សាយពីការកើតមានករណីវីរុសកូរ៉ូណាប្រភេទថ្មី នៅប្រទេសឡាវនៅឡើយទេ៕