Category: ព័ត៌មានអន្តរជាតិ

  • វីរុសកូរ៉ូណាផ្តាច់ជីវិតមនុស្សកើនជាង១.០០០នាក់ ខណៈអ្នកជំងឺជិត៤.០០០នាក់ជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យ

    វីរុសកូរ៉ូណាផ្តាច់ជីវិតមនុស្សកើនជាង១.០០០នាក់ ខណៈអ្នកជំងឺជិត៤.០០០នាក់ជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យ

    ចិន៖ តួលេខអ្នកជំងឺជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យនៅទូទាំងខេត្ត និងតំបន់ចំនួន៣១របស់ចិន បានកើនឡើងដល់៣,៩៩៦នាក់ ក្រោយមនុស្ស៧១៦នាក់បន្ថែមទៀតត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ នេះបើតាមរបាយការណ៍ថ្មីរបស់គណៈកម្មការសុខាភិបាលចិននៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ។ ទន្ទឹមគ្នា អាជ្ញាធរចិនក៏បានបញ្ជាក់ផងដែរថា អ្នកជំងឺរហូតដល់៨៤៩នាក់កំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំង ខណៈ៧,៣៣៣នាក់ស្ថិតនៅក្នុងតាមដានអការៈយ៉ាងប្រុងប្រយ័ត្នបំផុត ក្រោយពួកគេបានឆ្លងវីរុសកូរ៉ូណាថ្មី (2019-nCoV) ។ គិតចាប់តាំងពីការផ្ទុះវីរុសកូរ៉ូណាថ្មីនៅក្នុងទីក្រុងវូហាន និងខេត្តហ៊ូប៉ី ភាគកណ្តាលប្រទេស មានប្រជាជនចិនទូទាំងប្រទេសសរុប៤២ម៉ឺន៨ពាន់៤៣៨នាក់បានមកទទួលការធ្វើតេស្ត ដើម្បីពិនិត្យរកមើលវីរុសកូរ៉ូណាថ្មីនេះ ។ បើតាមរបាយការណ៍ថ្មីខាងលើនេះ មនុស្សស្លាប់ដោយសារវីរុសកូរ៉ូណាថ្មីនៅក្នុងប្រទេសចិនបានកើនឡើងដល់១.០១៧នាក់ និងឆ្លង៤២.៦៣៨នាក់ ក្រោយនៅថ្ងៃទី១០ ខែកុម្ភៈនេះ គេបានរកឃើញអ្នកឆ្លង២,៤៧៨នាក់ និងស្លាប់១០៨នាក់បន្ថែមទៀតនៅតាមខេត្ត និងតំបន់ចំនួន៣១ទូទាំងប្រទេសចិន ៕

  • លោក ដូណាល់ ត្រាំ បញ្ជាក់ថា លោកមិនចង់មានជំនួបកំពូលមួយទៀតជាមួយមេដឹកនាំកូរ៉េខាងជើង មុនការបោះឆ្នោតនោះទេ

    លោក ដូណាល់ ត្រាំ បញ្ជាក់ថា លោកមិនចង់មានជំនួបកំពូលមួយទៀតជាមួយមេដឹកនាំកូរ៉េខាងជើង មុនការបោះឆ្នោតនោះទេ

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រាប់ទីប្រឹក្សារបស់លោកថា លោកមិនចង់មានជំនួបកំពូលមួយទៀតជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន មុនការបោះឆ្នោតប្រធានាធិបតីខែវិច្ឆិកានោះទេ ។ នៅពេលដែលកិច្ចចរចាស្តីពីការរំសាយអាវុធនុយក្លេអ៊ែររវាងប្រទេសទាំងពីរ បានជាប់គាំងចាប់តាំងពីកិច្ចប្រជុំកំពូលលើកទី២ គ្មានផ្លែផ្ការវាងប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន កាលពីខែកុម្ភៈ ឆ្នាំ២០១៩ ។ ជាមួយគ្នានេះ សារព័ត៌មាន CNN បានដកស្រង់ប្រភពព័ត៌មានចុះផ្សាយថា នៅពេលដែលលោក ដូណាល់ ត្រាំ ផ្តោតលើយុទ្ធនាការបោះឆ្នោតឡើងវិញរបស់លោកនោះ ចំណង់របស់លោកក្នុងការចូលរួមលើបញ្ហាកិច្ចប្រជុំកំពូលនេះបានថយចុះហើយ ៕

  • ក្រសួងការពារជាតិសហរដ្ឋអាម៉េរិកបញ្ជាក់ថា ទាហានជាង១០០នាក់រងរបួសប្រព័ន្ធខួរក្បាល ក្រោយការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់

    ក្រសួងការពារជាតិសហរដ្ឋអាម៉េរិកបញ្ជាក់ថា ទាហានជាង១០០នាក់រងរបួសប្រព័ន្ធខួរក្បាល ក្រោយការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់

    អ៊ីរ៉ង់៖ ទាហានអាម៉េរិកប្រមាណ១០៩នាក់បានរងរបួសប្រព័ន្ធខួរក្បាល ដោយ សារឥទ្ធិពលអាវុធមីស៊ីលរបស់អ៊ីរ៉ង់ ដែលបានវាយប្រហារកាលពីខែមុន លើមូលដ្ឋានទ័ពនៅក្នុងប្រទេសអ៊ីរ៉ាក់ នេះបើតាមក្រសួងការពារជាតិអាម៉េរិកនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ។ ក្រសួងការពារជាតិអាមេរិកបានឱ្យដឹងថា ក្នុងចំណោមទាហាន១០៩នាក់នេះ មាន៧៦នាក់បានជាសះស្បើយ ហើយវិលត្រឡប់ទៅបំពេញការងារនៅក្នុងអង្គភាពវិញ ប៉ុន្តែមិនបានបញ្ជាក់ថា វិលត្រឡប់ទៅកាន់មូលដ្ឋាននៅអ៊ីរ៉ាក់ទេ ។ សូមរំលឹកថា អ៊ីរ៉ង់កាលពីថ្ងៃទី០៧ ខែមករាកន្លងទៅ បានបាញ់មីស៊ីលសរុប២២គ្រាប់ទៅលើមូលដ្ឋានយោធា០២កន្លែងរបស់អ៊ីរ៉ាក់ ដែលមានទាហានអាមេរិកតាំងនៅ ដើម្បីជាការសងសឹកចំពោះការសម្លាប់ប្រមុខកងទ័ពពិសេសអ៊ីរ៉ង់លោក កាសេម សូឡៃម៉ានី នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អាម៉េរិកក្នុងរដ្ឋធានីបាកដាដ ប្រទេសអ៊ីរ៉ាក់ នៅថ្ងៃទី០៣ខែមករាឆ្នាំនេះ ៕

  • សហរដ្ឋអាម៉េរិកចោទប្រកាន់យោធាចិន០៤នាក់ ជុំវិញការចូលលួចព័ត៌មានក្នុងប្រព័ន្ធកុំព្យូទ័ររបស់ក្រុមហ៊ុន Equifax របស់អាម៉េរិកនៅឆ្នាំ២០១៧

    សហរដ្ឋអាម៉េរិកចោទប្រកាន់យោធាចិន០៤នាក់ ជុំវិញការចូលលួចព័ត៌មានក្នុងប្រព័ន្ធកុំព្យូទ័ររបស់ក្រុមហ៊ុន Equifax របស់អាម៉េរិកនៅឆ្នាំ២០១៧

    សហរដ្ឋអាម៉េរិក៖ ក្រុមមន្រ្តីអនុវត្តន៍ច្បាប់សហរដ្ឋអាម៉េរិកបានប្រកាសនៅថ្ងៃទី១០ ខែកុម្ភៈនេះថា សមាជិក០៤នាក់របស់យោធាចិនបានរងការចោទប្រកាន់ពីការលួចចូលយកព័ត៌មានរបស់ក្រុមហ៊ុន Equifax ដែលរាយការណ៍ពីប្រវត្តិឥណទានរបស់សហរដ្ឋអាម៉េរិកនៅឆ្នាំ២០១៧ ហើយបានលួចទិន្នន័យឯកជនរបស់ពលរដ្ឋអាម៉េរិកជិតកន្លះលាននាក់ ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន រដ្ឋមន្រ្តីក្រសួងយុត្តិធម៌អាម៉េរិកលោក William Barr បានបញ្ជាក់ថា ទំហំនៃការលួចនោះ មានច្រើនបំផុត… ការលួចនេះ មិនត្រឹមតែបណ្តាលឲ្យមានការខូចខាតខាងហិរញ្ញវត្ថុដ៏ធំសម្បើមដល់ក្រុមហ៊ុន Equifax នោះទេ ក៏ប៉ុន្តែបានរំលោភសិទ្ធិឯកជនរបស់ពលរដ្ឋអាម៉េរិកជាច្រើនលាននាក់ ហើយក៏ធ្វើឲ្យមានការខាតបង់ និងដាក់បន្ទុកយ៉ាងខ្លាំងដល់ពួកគេ ពីព្រោះពួកគេត្រូវចាត់វិធានការការពារទប់ទល់នឹងការលួចអត្តសញ្ញាណប័ណ្ណនេះ ។ បើតាមដីកាចោទប្រកាន់នោះ អ្នកចូលលួចឯកសារក្នុងប្រព័ន្ធកុំព្យូទ័រជនជាតិចិនទាំង៤នាក់នេះ ជាសមាជិកវិទ្យាស្ថានស្រាវជ្រាវលេខ៥៤របស់កងទ័ពរំដោះប្រជាជនចិន ។ ពួកគេមានឈ្មោះថា Wu Zhiyong, Wang Qian, Xu Ke និង Liu Lei កំពុងប្រឈមមុខនឹងការចោទប្រកាន់ពីការរួមគំនិតឆបោកតាមប្រព័ន្ធកុំព្យូទ័រ ការឃុបឃិតប្រព្រឹត្តចារកម្មសេដ្ឋកិច្ចតាមប្រព័ន្ធអ៊ីនធឺណិត ៕

  • នាយករដ្ឋមន្រ្តីចិនថ្លែងថា ការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសកូរ៉ូណាថ្មី គឺទាមទារការគាំទ្រផ្នែកវេជ្ជសាស្រ្ដ

    នាយករដ្ឋមន្រ្តីចិនថ្លែងថា ការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសកូរ៉ូណាថ្មី គឺទាមទារការគាំទ្រផ្នែកវេជ្ជសាស្រ្ដ

    ចិន៖ នាយករដ្ឋមន្ដ្រីចិនលោក លី ខឺឈាំង នៅថ្ងៃទី០៩ ខែកុម្ភៈនេះបានថ្លែងថា ការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត មិនត្រឹមតែត្រូវការការចូលរួមពីមហាជនប៉ុណ្ណោះទេ ប៉ុន្តែក៏ចាំបាច់ទាមទារឱ្យមានគាំទ្រពីផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាផងដែរ ។ ស្របពេលជាមួយគ្នានោះដែរ នាយករដ្ឋមន្រ្តីចិនរូបនេះបានសង្កត់ធ្ងន់ថា យើងគួរតែបន្តអនុវត្តន៍វិធានការកំណត់រោគសញ្ញាលេចឡើងនៅដំណាក់កាលដំបូង ការរាយការណ៍ ការដាក់អ្នកជំងឺនៅដាច់ដោយឡែក ការធ្វើរោគវិនិច្ឆ័យ និង ការព្យាបាល ព្រមទាំងការព្យាយាមធ្វើឱ្យអត្រាមរណៈ និងឆ្លងជំងឺធ្លាក់ចុះ ។ ការកត់សម្គាល់បែបនេះរបស់លោក លី ខឺឈាំង ត្រូវបានធ្វើឡើងនាឱកាសចុះអង្កេតវិទ្យាស្ថានជីវសាស្រ្ដផ្នែកមេរោគ (Institute of Pathogen Biology) កាលពីថ្ងៃទី០៩ ខែកុម្ភៈនេះ (ម៉ោងក្នុងតំបន់) ហើយលោកក៏បានស្ដាប់អំពីដំណើរការស្រាវជ្រាវរកវិធីសាស្រ្ដទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណា របស់អ្នកវិទ្យាសាស្រ្ដផងដែរ ៕

  • អង្គការសុខភាពពិភពលោកព្រមានថា ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មីនៅប្រទេសផ្សេងក្រៅពីចិននឹងកើនឡើងថែមទៀត

    អង្គការសុខភាពពិភពលោកព្រមានថា ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មីនៅប្រទេសផ្សេងក្រៅពីចិននឹងកើនឡើងថែមទៀត

    ស្វីស៖ ការឆ្លងវីរុសកូរ៉ូណាថ្មី 2019-nCoV នៅក្រៅប្រទេសចិនអាចនឹងមានចំនួនច្រើនលើសតួលេខផ្លូវការ ព្រោះតែការមិនទាន់រកឃើញ នេះបើតាមការព្រមានរបស់ប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស ។ តាមរយៈបណ្តាញសង្គម ធ្វីតធើ លោក ហ្គេប្រេយែសឹស ចង់មានន័យថា តួលេខដែលយើងកំពុងមើលឃើញ ប្រហែលគ្រាន់តែមួយចំណែកតូច នៃការឆ្លងរាលដាលពិតប្រាកដនៅក្នុងប្រទេសទាំងអស់នោះប៉ុណ្ណោះ ហេតុដូច្នេះការពិនិត្យ និងប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណាថ្មី គួរតែត្រូវបានបង្កើនឲ្យខ្លាំងក្លាជាងនេះទៅទៀត ។ ការព្រមានរបស់ប្រធានអង្គការសុខភាពពិភពលោក WHO រូបនេះ ត្រូវបានធ្វើឡើងស្របពេលដែលនៅក្រៅប្រទេសចិន ករណីឆ្លងវីរុសកូរ៉ូណាថ្មីជាង៣៥០ករណីត្រូវបានរាយការណ៍នៅតាមប្រទេសជិត៣០ទៀតជុំវិញពិភពលោក ។ ករណីវីរុសនៅតាមប្រទេសទាំងនោះ ភាគច្រើនគឺជាករណីប្រជាជនចិន ឬអ្នកធ្វើដំណើរពីចិន ជាពិសេសពីទីក្រុង វូហាន និងខេត្តហ៊ូប៉ី ប៉ុន្តែក៏មានករណីឆ្លងគ្នា នៅក្នុងប្រទេសទាំងនោះផ្ទាល់ផងដែរ ៕

  • ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មីនៅលើកប៉ាល់ទេសចរណ៍ខ្នាតធំនៅជប៉ុន បន្តកើនឡើងដល់១៣០នាក់ ក្រោយទើបរកឃើញ៦០នាក់ទៀត

    ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មីនៅលើកប៉ាល់ទេសចរណ៍ខ្នាតធំនៅជប៉ុន បន្តកើនឡើងដល់១៣០នាក់ ក្រោយទើបរកឃើញ៦០នាក់ទៀត

    ជប៉ុន៖ តួលេខមនុស្សឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណាថ្មី (2019-nCoV) នៅលើកប៉ាល់ទេសចរណ៍ធំខ្នាតយក្សមួយគ្រឿងនៅប្រទេសជប៉ុន បានបន្តកើនឡើងដល់១៣០នាក់ហើយ ក្រោយការពិនិត្យធ្វើតេស្តរកឃើញអ្នកឆ្លងវីរុសនេះចំនួន៦០នាក់បន្ថែមទៀត ។ រហូតមកទល់ពេលនេះ កប៉ាល់ទេសចរណ៍ខ្នាតយក្សឈ្មោះ Diamond Princess ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យតាមដានរយៈពេលពីរសប្តាហ៍ នៅពេលមកដល់ទីក្រុង Yokohama ប្រទេសជប៉ុន កាលពីថ្ងៃទី០៣ ខែកុម្ភៈ ក្រោយអតីតអ្នកដំណើរម្នាក់របស់កប៉ាល់ ដែលបានចុះនៅទីក្រុងហុងកុង កាលពីខែមុន ត្រូវបានធ្វើតេស្តរកឃើញថា មានផ្ទុកវីរុសកូរ៉ូណាថ្មី ។ កប៉ាល់នោះមានផ្ទុកអ្នកដំណើរ និងបុគ្គលិករបស់កប៉ាល់ផ្ទាល់សរុបជាង៣,៧០០នាក់ ប៉ុន្តែវាមិនទាន់ច្បាស់នោះទេថា អាជ្ញាធរជប៉ុននឹងធ្វើតេស្តលើពួកគេទាំងអស់តែម្តង ឬយ៉ាងណាឡើយ ៕

  • ក្រុមហ៊ុនតំឡើងគ្រឿង iPhone ប្តូរមកផលិតម៉ាស់វិញ ក្នុងពេលផ្ទុះកូរ៉ូណា

    ក្រុមហ៊ុនតំឡើងគ្រឿង iPhone ប្តូរមកផលិតម៉ាស់វិញ ក្នុងពេលផ្ទុះកូរ៉ូណា

    ក្រុមហ៊ុនដំឡើងគ្រឿងអេឡិចត្រូនិកយក្ស Foxconn ដែលល្បីថាជាអ្នកដំឡើង iPhone ឲ្យ Apple បានធ្វើការផ្លាស់ប្ដូរមិនធ្លាប់មានមួយ ដោយប្ដូរនូវផ្នែកខ្លះនៃសង្វាក់ផលិតកម្មខ្លួនមកផលិតម៉ាស់ពេទ្យ នេះបើតាមការចេញផ្សាយរបស់ BBC។ ផ្អែកតាមប្រភពថា ការផលិតម៉ាស់នេះ គឺក្រោយការផ្ទុះនូវវីរុសកូរ៉ូណា ដែលធ្វើឲ្យតម្រូវការនៃម៉ាស់មានការកើនឡើងខ្ពស់ ដែលមានកង្វះខាតការផ្គត់ផ្គង់នៅជុំវិញពិភពលោក។ Foxconn ដាក់គោលដៅផលិតឲ្យបាន ២ លានម៉ាស់ក្នុងមួយថ្ងៃ ត្រឹមដំណាច់ខែកុម្ភៈ។ ក្រុមហ៊ុនបានប្រាប់ឲ្យដឹងថាខ្លួនបានធ្វើសាកល្បងចាប់ផ្ដើមការផលិតម៉ាស់នៅរោងចក្រផលិតធំរបស់ខ្លួន នាទីក្រុង Shenzhen ភាគខាងត្បូងប្រទេសចិនរួចហើយ។ ម៉ាស់នេះដែរនឹងផលិតឲ្យបុគ្គលិករោងចក្រប្រើនៅដំណាក់កាលដំបូង ហើយពេលដែលការផលិតទ្រង់ទ្រាយធំចាប់ផ្ដើម ក្រុមហ៊ុននឹងចាប់ផ្ដើមផ្ដល់ម៉ាស់ដល់អ្នកដែលនៅក្រៅក្រុមហ៊ុន៕ធ.ដ

  • វីរុសកូរ៉ូណាសម្លាប់ជីវិតមនុស្សកើនលើស៩០០នាក់ និងឆ្លងជាង៣៩៨០០នាក់

    វីរុសកូរ៉ូណាសម្លាប់ជីវិតមនុស្សកើនលើស៩០០នាក់ និងឆ្លងជាង៣៩៨០០នាក់

    ចិន៖ អាជ្ញាធរចិននៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ នេះបានបញ្ចេញរបាយការណ៍ប្រចាំថ្ងៃ អំពីស្ថានភាពនៃការរីករាលដាលវីរុសកូរ៉ូណាថ្មីឲ្យដឹងថា ចំនួនមនុស្សស្លាប់បានកើនលើស៩០០នាក់ និងឆ្លងជាង ៣៩,៨០០នាក់។ រយៈពេលពេញមួយថ្ងៃអាទិត្យម្សិលមិញនេះ មនុស្ស៩១នាក់បន្ថែមទៀតបានបាត់បង់ជីវិតនៅក្នុងខេត្តហ៊ូប៉ី ខណៈចំនួនអ្នកឆ្លងវីវុសបន្ថែមថ្មីជាង២៦១៨នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងកើនដល់ជាង៣៩៨០០នាក់៕ធ.ដ

  • ប្រមុខដឹកនាំអង្គការសហប្រជាជាតិថ្លែងថា ការប្រយុទ្ធប្រឆាំងនឹងវីរុសទាមទារឱ្យមានសាមគ្គីភាព មិនមែនការរើសអើងឡើយ

    ប្រមុខដឹកនាំអង្គការសហប្រជាជាតិថ្លែងថា ការប្រយុទ្ធប្រឆាំងនឹងវីរុសទាមទារឱ្យមានសាមគ្គីភាព មិនមែនការរើសអើងឡើយ

    អេត្យូពី៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទែរែស បានបញ្ជាក់ថា ការឆ្លើយតបរបស់ប្រទេសចិន ក្នុងការទប់ស្កាត់ការរាតត្បាតនៃវីរុសសផ្លូវដង្ហើមកូរ៉ូណាថ្មី គឺគួរអោយកត់សម្គាល់ ខណៈដែលក៏មានការព្រមានពីការរើសអើងចំពោះប្រទេសចិនផងដែរ ។ លោក ហ្គូដទែរែស បានថ្លែងប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅកិច្ចប្រជុំកំពូលសហភាពអាហ្វ្រិកក្នុងទីក្រុង Addis Ababa ប្រទេសអេត្យូពី ថា វាច្បាស់ណាស់ថា មានការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដែលបានធ្វើឡើងដោយប្រទេសចិន ដើម្បីទប់ស្កាត់ជម្ងឺដ៏កាចសាហាវនេះ និងជៀសវាងការរីករាលដាលរបស់វា ។ ទន្ទឹមគ្នា ប្រមុខដឹកនាំអង្គការសហប្រជាជាតិរូបនេះបានធ្វើការអំពាវនាវឱ្យសហគមន៍អន្តរជាតិបង្កើនកិច្ចសហប្រតិបត្តិការ និង សាមគ្គីភាពឱ្យកាន់តែរឹងមាំថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសផ្លូវដង្ហើមកូរ៉ូណាថ្មី លោកថា ការមាក់ងាយ ក៏ដូចជារើសអើងប្រឆាំងនឹងប្រទេសចិន ដោយសារតែការរីករាលដាលនៃវីរុសនេះ គឺជាសកម្មភាពមិនសមរម្យនោះទេ ៕ធ.ដ