-
សហរដ្ឋអាម៉េរិក និង កូរ៉េខាងត្បូងគ្រោងធ្វើកិច្ចពិភាក្សាអំពីការផ្លាស់ប្តូរអន្តរកូរ៉េ ខណៈកិច្ចចរចារវាងសហរដ្ឋអាម៉េរិក និងកូរ៉េខាងជើងកំពុងជាប់គាំង

សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិក និង កូរ៉េខាងត្បូង គ្រោងធ្វើកិច្ចពិភាក្សាគ្នាអំពីការជំរុញរបស់ទីក្រុងសេអ៊ូលសម្រាប់ការផ្លាស់ប្តូរអន្តរកូរ៉េ ចំពេលមានភាពជាប់គាំងយូរនៅក្នុងកិច្ចចរចារំសាយអាវុធនុយក្លេអ៊ែររវាងសហរដ្ឋអាម៉េរិក និងកូរ៉េខាងជើង នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង ។ ឧបការីរងរដ្ឋមន្រ្តីការបរទេសអាម៉េរិក ទទួលបន្ទុកកិច្ចការកូរ៉េខាងជើងលោក Alex Wong ត្រូវបានរំពឹងថា នឹងធ្វើដំណើរមកដល់ប្រទេសកូរ៉េខាងត្បូងនៅក្នុងថ្ងៃអាទិត្យសប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) ដើម្បីចូលរួមកិច្ចប្រជុំក្រុមការងារសម្របសម្រួលគោលនយោបាយទ្វេភាគី ស្តីពីបញ្ហាទាក់ទិននឹងកូរ៉េខាងជើង ។ បើតាមប្រភពពីមន្រ្តីនៃក្រសួងការបរទេសកូរ៉េខាងត្បូង លោក Alex Wong នឹងត្រូវជួបជាមួយលោក Rhee Dong Yeol អគ្គនាយករងនៃការិយាល័យគ្រប់គ្រងសន្តិភាពនៅលើឧបទ្វីបកូរ៉េ របស់ក្រសួងការបរទេសកូរ៉េខាងត្បូងនៅក្នុងថ្ងៃចន្ទដើមសប្តាហ៍នេះ ។ ទន្ទឹមគ្នា ប្រេសិតពិសេសអាម៉េរិករូបនេះ ក៏អាចនឹងចូលជួបសម្តែងការគួរសមជាមួយប្រធានអ្នកចរចានុយក្លេអ៊ែររបស់កូរ៉េខាងត្បូងលោក Lee Do Hoon ក្នុងដំណើរទស្សនកិច្ចរយៈពេល០៤ថ្ងៃរបស់លោកផងដែរ ដែលវានឹងក្លាយជាជំនួបលើកដំបូងបំផុតរបស់ក្រុមការងារអាម៉េរិក និង កូរ៉េខាងត្បូងចាប់តាំងពីខែឧសភា ឆ្នំាំមុនមក ៕ធ.ដ
-
កូរ៉េខាងត្បូងកំពុងពិចារណាដកខ្លួនចេញពីសមយុទ្ធយោធានៅថៃ ព្រោះពួ្រយបារម្ភពីវីរុសកូរ៉ូណា

កូរ៉េខាងត្បូង៖ ទីភ្នាក់ងារសារព័ត៌មាន Yonhap ផ្អែកលើប្រភពពីមន្រ្តីយោធាកូរ៉េខាងត្បូងម្នាក់បានចុះផ្សាយថា ដោយសារការរាតត្បាតនៃវីរុសកូរ៉ូណាថ្មី យោធាកូរ៉េខាងត្បូងកំពុងពិចារណាឡើងវិញ ជុំវិញការដកខ្លួនចេញពីការចូលរួមធ្វើសមយុទ្ធយោធាជាលក្ខណៈអន្តរជាតិនៅប្រទេសថៃនាពេលខាងមុខនេះ ។ ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍យ៉ាងដូច្នេះថា យើងកំពុងពិចារ ណាលើជម្រើសថាតើយើងត្រូវគួរតែលើកពេល ឬដកខ្លួនចេញពីសមយុទ្ធយោធា ឬក៏កាត់បន្ថយចំនួនយោធា និងអាវុធដែលត្រូវបានញ្ជូ នឱ្យទៅចូលរួម ។ ឆ្លើយតបនឹងសេចក្តីរាយការណ៍ខាងលើ ក្រសួងការពារជាតិកូរ៉េខាងត្បូងមិនទាន់ធ្វើការអត្ថាធិប្បាយអ្វីនៅឡើយទេ ។ សូមជម្រាបផងដែរថា សមយុទ្ធយោធា Cobra Gold លើកទី៣៩ នឹងប្រព្រឹត្តទៅនៅប្រទេសថៃ ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី០៦ ខែមីនាខាងមុខនេះ ក្រោមការសម្របសម្រួលដោយសហរដ្ឋអាម៉េរិក និងថៃផ្ទាល់ ៕ធ.ដ
-
នាយករដ្ឋមន្រ្តីថៃបញ្ជាក់ថា មនុស្ស២៧នាក់ ស្លាប់ និង៥២នាក់របួស ក្នុងការបាញ់ប្រហារដោយទាហានថៃម្នាក់

ថៃ៖ នាយករដ្ឋមន្ត្រីថៃ លោក បា្រយុទ្ធ ចាន់អូចា នៅថ្ងៃអាទិត្យនេះ បានឱ្យដឹងថា មនុស្ស២៧នាក់ ក្នុងនោះរួមមានទាហានដែលជាខ្មាន់កាំភ្លើង បានបាត់បង់ជីវិត ហើយ ៥២នាក់ផ្សេងទៀតរងរបួស ក្រោយផ្ទុះការបាញ់ប្រហារដ៏សាហាវមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសថៃ។លោក ប្រាយុទ្ធ ធ្វើការកត់សម្គាល់ខាងលើ នាឱកាសចុះសួរសុខទុក្ខអ្នករងរបួស នៅឯមន្ទីរពេទ្យ ក្នុងទីក្រុង Nakhon Ratchasima ជាមួយការបញ្ជាក់ដែរថាមូលហេតុ ដែលជំរុញឱ្យទាហានឈ្មោះ Jakraphanth Thomma បើកការបាញ់ប្រហារដ៏សាហាវនេះ គឺដោយសារតែគំនុំគំគួន និងមានការខឹងសម្បារលើកិច្ចព្រមព្រៀងដីធ្លីមួយ ដែលគាត់មានអារម្មណ៍ថាត្រូវបានគេបោកប្រាស។ លោក ប្រាយុទ្ធ បានគូសបញ្ជាក់បន្ថែម ដូច្នេះថា៖ «វាគឺជាការបាញ់ប្រហារមិនធ្លាប់មានពីមុនមក នៅក្នុងប្រទេសថៃ ហើយខ្ញុំមិនចង់ទង្វើបែបនេះកើតឡើងជាថ្មីម្ដងទៀតនោះទេ»។កំឡុង និងមុនពេលបើកការបាញ់ប្រហារ ទាហានជាខ្មាន់កាំភ្លើង បានបង្ហោះសារមួយចំនួននៅលើ Facebook ដែលមានខឹ្លមសារដូច្នេះថា៖ «ខ្ញុំពិតជានឿយហត់ណាស់… ខ្ញុំមិនអាចកម្រើកសូម្បីតែម្រាមដៃរបស់ខ្ញុំ។ តើខ្ញុំគួរតែចុះចាញ់មែនទេ? … រកស៊ីមានបានដោយសារតែពុករលួយ និងកេងប្រវ័ញ្ចពីអ្នកដទៃ។ តើពួកគេគិតថាអាចយក លុយទាំងនោះទៅចាយ នៅឋានរកមែនឬទេ»៕គួរជម្រាបថា កាលពីរសៀលថ្ងៃសៅរ៍ម្សិលមិញ ទាហានម្នាក់ឈ្មោះ Jakraphanth Thomma បានបាញ់សម្លាប់មេបញ្ជាការម្នាក់របស់ខ្លួនឯង និងមនុស្សពីរនាក់…
-
មនុស្សស្លាប់ និងរបួសជាច្រើននាក់ ក្នុងហេតុការណ៍ទាហានថៃម្នាក់បើកការបាញ់ប្រហារទៅលើហ្វូងមនុស្ស

ថៃ៖ ប៉ូលិស និងទាហានថៃ បានសង្រ្គោះមនុស្សរាប់រយនាក់ចេញពីផ្សារទំនើបមួយកន្លែង កាលពីយប់ថ្ងៃសៅរ៍ ខណៈពួកគេកំពុងបន្តតាម ប្រមាញ់ទាហានជាខ្មាន់កាំភ្លើងម្នាក់ ដែលបានបាញ់សម្លាប់មនុស្សយ៉ាងហោច២៥នាក់។ហេតុការណ៍បាញ់ប្រហារដ៏សាហាវមួយ បានកើតឡើងនៅម៉ោងប្រមាណ ៣៖៣០នាទីរសៀល កាលពីថ្ងៃសៅរ៍ នៅពេលទាហានម្នាក់ឈ្មោះ Jakraphanth Thomma បាញ់សម្លាប់មេបញ្ជាការម្នាក់របស់ខ្លួនឯង និងមនុស្សពីរនាក់ផ្សេងទៀត នៅឯបន្ទាយទ័ព Surathampithak មុននឹង រូបគេយកកាំភ្លើង ម៉ាក M60 machine gun រត់គេចខ្លួនសំដៅទៅរកផ្សារទំនើបមួយ នៅក្នុងទីក្រុង Nakhon Ratchasima (Korat) ហើយបាន បើកការបាញ់ប្រហារលើហ្វូងមនុស្សដោយបណ្ដាលឱ្យមានអ្នកស្លាប់២៥នាក់ និង៣១នាក់ទៀតរងរបួស ខណៈអាជ្ញាធរថៃជឿថាចំនួនអ្នកស្លាប់ អាចនឹងបន្តកើនឡើង ដោយសារតែមានអ្នករងរបួសធ្ងន់ជាច្រើននាក់ផងដែរ។យ៉ាងណាក៏ដោយ មកទល់នឹងពេលនេះ មិនទាន់បញ្ជាក់លម្អិតពីមូលហេតុនៅពីក្រោយការបាញ់ប្រហារនេះ នៅឡើយទេ តែខ្មាន់កាំភ្លើង បាន បង្ហោះសារមួយចំនួននៅលើ Facebook ដែលមានខឹ្លមសារដូច្នេះថា៖ «ខ្ញុំពិតជានឿយហត់ណាស់…ខ្ញុំមិនអាចកម្រើកសូម្បីតែម្រាមដៃរបស់ខ្ញុំ។ តើ ខ្ញុំគួរតែចុះចាញ់មែនទេ? …រកស៊ីមានបានដោយសារតែពុករលួយ និងកេងប្រវ័ញ្ចពីអ្នកដទៃ។ តើពួកគេគិតថាអាចយកលុយទាំងនោះទៅចាយ នៅឋានរកមែនឬទេ»៕ …
-
វីរុសកូរ៉ូថ្មីផ្តាច់ជីវិតមនុស្សកើនដល់៨០៥នាក់ និងច្រើនជាង៣៧.០០០នាក់ទៀតឆ្លងមេរោគ

ចិន៖ អាជ្ញាធរចិននៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈនេះបានបញ្ចេញរបាយការណ៍ប្រចាំថ្ងៃ អំពីស្ថានភាពនៃការរីករាលដាលវីរុសកូរ៉ូណាថ្មីឲ្យដឹងថា ចំនួនមនុស្សស្លាប់បានកើនឡើងដល់៨០៥នាក់ និងឆ្លងជាង ៣៧,០៤៥នាក់ ខណៈអ្នកជាសះស្បើយ២១៥២នាក់។ រយៈពេលពេញមួយថ្ងៃសុក្រម្សិលមិញនេះ មនុស្សជាង៨០នាក់បន្ថែមទៀតបានបាត់បង់ជីវិត ខណៈចំនួនអ្នកឆ្លងវីវុសបន្ថែមកាលពីថ្ងៃសុក្រម្សិលមិញនេះគឺ ជាង២១៤៧នាក់៕
-
លោក ដូណាល់ ត្រាំ សរសើរលោក ស៊ី ជីនពីង អំពីភាពជាមេដឹកនាំក្នុងការប្រឆាំងនឹងវីរុសកូរ៉ូណាថ្មី ខណៈអាមេរិកប្រកាសផ្តល់ជំនួយ១០០លានដុល្លារ

សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងសរសើរកិច្ចខិតខំប្រឹងប្រែងរបស់សមភាគីចិនលោក គឺលោក ស៊ី ជីនពីង ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណាថ្មី នៅពេលដែលលោក ស៊ី ប្រឈមនឹងការរិះគន់ខ្លាំងឡើងៗក្នុងប្រទេស ក្រោយមរណភាពរបស់វេជ្ជបណ្ឌិតម្នាក់ ដែលបានព្រមានកាលពីពេលមុនអំពីការរាតត្បាតនៃវីរុសដ៏កាចសាហាវមួយនេះ ។ បន្ទាប់ពីកិច្ចសន្ទនាគ្នាតាមទូរស័ព្ទជាមួយមេដឹកនាំចិន លោក ត្រាំ បានកោតសរ សើរការឆ្លើយតបរបស់ប្រទេសចិន ហើយលោកបាននិយាយថា លោក ស៊ី កំពុងដឹកនាំអ្វីដែលជាកិច្ចប្រតិបត្តិការមានជោគជ័យមួយ ។ តាមរយៈបណ្តាញសង្គម Twitter នៅថ្ងៃទី០៧ ខែកុម្ភៈនេះ លោក ត្រាំ ថែមទាំងបានពណ៌នាលោក ស៊ី ថា ខ្លាំងក្លា មុះមុត និងផ្តោតការយកចិត្តទុកដាក់ខ្លាំង ។ បន្ថែមលើនេះ លោក ត្រាំ បានសង្កត់ធ្ងន់ថា មានវិន័យខ្លាំងក្លានៅក្នុងប្រទេសចិន នៅពេលដែលលោកប្រធានាធិបតី ស៊ី ដឹកនាំអ្វីដែលជាកិច្ចប្រតិបត្តិការមួយប្រកបដោយជោគជ័យខ្លាំង…. យើងកំពុងធ្វើការជិតស្និទ្ធដើម្បីជួយប្រទេសចិន ។ សូមបញ្ជាក់ថា…
-
លោក មូន ចេអ៊ីន ថ្លែងថា កូរ៉េខាងត្បូងនឹងផ្តល់ការគំាទ្រដល់ចិនឱ្យកាន់តែសកម្ម ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃវីរុសកូរ៉ូណាថ្មី

កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន នៅថ្ងៃទី០៧ ខែកុម្ភៈថ្លែងថា រដ្ឋាភិបាលទីក្រុងសេអ៊ូលនឹងបន្តផ្តល់ការគំាទ្រយ៉ាងសកម្មដល់ប្រទេសចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងរាតត្បាតនៃវីរុសផ្លូវដង្ហើមកូរ៉ូណាថ្មី ។ អំឡុងជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតចិនថ្មីប្រចំាំប្រទេសកូរ៉េខាងត្បូង លោក ស៊ីង ហៃមីង និង ទទួលលិខិតតែងតាំងជាផ្លូវការរបស់លោក នៅឯវិមានប្រធានាធិបតី Cheong Wa Dae លោក មូន បានបញ្ជាក់ថា ជាការធម្មតាទេដែលជួយអ្នកជិតខាងដែលត្រូវការជំនួយ ។ លោក មូន បាននិយាយថា រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងបន្តផ្តល់ការគំាទ្រដល់រដ្ឋាភិបាលចិន ឱ្យកាន់តែសកម្មថែមទៀត ក្នុងការជួយដោះស្រាយបញ្ហាមេរោគដ៏កាចសាហាវ សម្រាប់ពិភពលោកទាំងមូលនេះ អោយបានឆាប់ៗតាមដែលអាចធ្វើទៅបាន ។ ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតចិនបាននិយាយថា ការការពារ និង គ្រប់គ្រងការរាតត្បាត គឺស្ថិតនៅក្នុងដំណាក់កាលដ៏សំខាន់មួយ ដោយលោកបានសម្តែងការកោតសរសើរចំពោះការគាំទ្រពីកូរ៉េខាងត្បូង ។ លោក ស៊ីង បានប្រាប់លោក មូន ថា ចិនមានឆន្ទៈធ្វើការរួមគ្នាជាមួយកូរ៉េខាងត្បូង ដើម្បីពង្រឹងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រទ្វេភាគី លោកថា…
-
ចិនបញ្ជូនទីភ្នាក់ងារប្រឆាំងអំពើពុករលួយបើកការស៊ើបអង្កេត ជុំវិញករណីស្លាប់របស់វេជ្ជបណ្ឌិតម្នាក់ ដែលជាអ្នកព្រមានពីការផ្ទុះឡើងនៃវីរុសកូរ៉ូណាថ្មី

ចិន៖ គណៈកម្មាការជាតិត្រួតពិនិត្យ ដែលជាអង្គភាពប្រឆាំងអំពើពុករលួយរបស់ចិន បញ្ជូនក្រុមការងារពិសេសមួយទៅកាន់ទីក្រុងវូហាន ខេត្តហ៊ូប៉ី ដើម្បីស៊ើបអង្កេតពីករណីស្លាប់របស់លោកវេជ្ជបណ្ឌិត លី វិនលៀង ដែលបានព្រមានមុនគេពីការផ្ទុះឡើងនូវវីរុសកូរ៉ូណាថ្មី ។ លោកវេជ្ជបណ្ឌិត លី វិនលៀង ដែលត្រូវបានអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមនៅក្នុងប្រទេសចិនចាត់ទុកថា «ជាវីរៈបុរស» បន្ទាប់ពីបានព្រមានមុនគេពីការផ្ទុះឡើងនូវវីរុសមានលក្ខណៈស្រដៀងគ្នាទៅនឹងវីរុសSARS ក្នុងទីក្រុងវូហាន បានទទួលមរណភាពនៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ដោយសារវីរុសកូរ៉ូណា ។ មរណភាពរបស់លោកវេជ្ជបណ្ឌិត លី វិនលៀង ត្រូវបានប្រកាសដោយមន្ទីរពេទ្យមជ្ឈិមវូហាន (Wuhan Central Hospital) ជាទីដែលលោកធ្លាប់ធ្វើការ ហើយព័ត៌មាននេះ ក៏បានបង្កការសោកសៅ និងការខឹងសម្បារចំពោះអាជ្ញាធរចិនផងដែរ ពីសំណាក់ប្រជាជនចិន ជាពិសេសអ្នកលេងបណ្ដាញទំនាក់ទំនងសង្គម ៕
-
វីរុសកូរ៉ូណាថ្មីឆក់យកជីវិតមនុស្សកើនដល់៧២៤នាក់ និងច្រើនជាង ៣៤.០០០នាក់ទៀតឆ្លងមេរោគ

ចិន៖ តួលេខជនរងគ្រោះបាត់បង់ជីវិត ដោយសារវីរុសផ្លូវដង្ហើមកូរ៉ូណាថ្មីបន្តកើនឡើងដល់៧៤២នាក់ និងច្រើនជាង៣៤.៨៧២នាក់ផ្សេងទៀតបានឆ្លងមេរោគក្នុងខេត្ត និងតំបន់សរុបចំនួន ៣១ របស់ចិន នេះបើតាមរបាយការណ៍របស់អាជ្ញាធរចិននៅថ្ងៃទី០៨ ខែកុម្ភៈនេះ ។ ជាមួយគ្នានេះ អាជ្ញាធរសុខាភិបាលចិនក៏បានប្រកាសដែរថា អ្នកជំងឺសរុប ២,០៥០នាក់ហើយ ដែលបានឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV) ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ បន្ទាប់ពីជាសះស្បើយពីជំងឺ ។ សូមបញ្ជាក់ថា ក្រៅពីចិន និងរដ្ឋបាលពិសេសហុងកុង ម៉ាកាវ និងតៃវ៉ាន់ ប្រទេស២៤ផ្សេងទៀតដែលមានអ្នកជំងឺកូរ៉ូណាវីរុសរួមមាន ជប៉ុន ថៃ សិង្ហបុរី កូរ៉េខាងត្បូង អូស្ត្រាលី ម៉ាឡេស៊ី បារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ វៀតណាម អេមីរ៉ាតអារ៉ាប់រួម កាណាដា អ៊ីតាលី រុស្ស៊ី ចក្រភពអង់គ្លេស កម្ពុជា ហ្វាំងឡង់ ឥណ្ឌា ណេប៉ាល់ ហ្វីលីពីន ស្រីលង្កា ស៊ុយអែត អេស្ប៉ាញ និងបែលហ្ស៊ិក ៕ …
-
អាជ្ញាធរថៃព្រមានដេញភ្ញៀវទេសបរទេសចេញទៅវិញ បើពួកគេអត់ពាក់ម៉ាស់ការពារសុខភាព

ថៃ៖ រដ្ឋមន្ត្រីសុខាភិបាលថៃលោក Anutin Charnvirakul នៅថ្ងៃទី០៧ ខែកុម្ភៈនេះបានព្យាយាមពន្យល់ឲ្យពលរដ្ឋពង្រឹងការការពារខ្លួន ពីជំងឺរលាកសួតបង្កឡើងដោយមេរោគកូរ៉ូណាប្រភេទថ្មី (2019-nCoV) ហើយថែមទាំងបានព្រមានដែរថា ជនបរទេសទាំងឡាយណាដែលបដិសេធពាក់ម៉ាស់ នឹងត្រូវដេញចេញពីប្រទេសថៃ ។ រដ្ឋមន្ត្រីសុខាភិបាលថៃរូបនេះ បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា ជនបរទេសដែលមានអាកប្បកិរិយាមិនគប្បី នឹងត្រូវរាយការណ៍ទៅស្ថានទូតរបស់ពួកគេ… ហើយប្រសិនបើពួកគេមិនព្រមពាក់ម៉ាស់ តាមការណែនាំរបស់អាជ្ញាធរថៃនោះ មធ្យោបាយតែមួយគត់ គឺដេញពួកគេចេញពីថៃតែម្តង ។ លោករដ្ឋមន្ត្រីសុខាភិបាលថៃបានកត់សម្គាល់ថា ជនជាតិចិន និង អាស៊ីផ្សេងទៀតបានពាក់ម៉ាស់ ប៉ុន្តែជនជាតិអឺរ៉ុបមួយចំនួនមិនបានធ្វើដូច្នោះឡើយ.. ទោះបីជាម៉ាស់មិនអាចទប់ស្កាត់មេរោគបាន១០០ភាគរយ តែក៏ឲ្យជួយការពារបានខ្លះផងដែរ ។ សូមបញ្ជាក់ថា បើគិតត្រឹមល្ងាចថ្ងៃទី០៧ ខែកុម្ភៈនេះ ថៃរកឃើញអ្នកជំងឺកូរ៉ូណាវីរុស២៥ករណី ដោយមានទាំងទេសចរចិន និង ជនជាតិចិន ដែលក្នុងនោះ០៩ករណីត្រូវបានអះអាងថា ជាសះស្បើយ ហើយត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ៕