Category: ព័ត៌មានអន្តរជាតិ

  • អ្នកជម្ងឺសរុប៧៦១នាក់ចុះឈ្មោះទទួលការព្យាបាលដោយប្រើថ្នាំ រ៉េមដឺស៊ីវើ របស់សហរដ្ឋអាម៉េរិក ក្រោយទទួលបានការអនុញ្ញាតពីចិន

    អ្នកជម្ងឺសរុប៧៦១នាក់ចុះឈ្មោះទទួលការព្យាបាលដោយប្រើថ្នាំ រ៉េមដឺស៊ីវើ របស់សហរដ្ឋអាម៉េរិក ក្រោយទទួលបានការអនុញ្ញាតពីចិន

    ចិន៖ ការស្នើសុំការអនុញ្ញាតធ្វើតេស្ដព្យាបាល ដោយប្រើប្រាស់ថ្នាំប្រឆាំងវីរុស ឈ្មោះ រ៉េមដឺស៊ីវើ ត្រូវបានអនុម័តហើយ ខណៈក្រុមមនុស្សដំបូងមានជំងឺរលាកសួតបង្កឡើងដោយវីរុសកូរ៉ូណាថ្មី (2019-nCoV) ត្រូវបានគេបញ្ជាក់ថា ចាប់ផ្ដើមទទួលបានការព្យាបាលជាមួយថ្នាំប្រភេទនេះកាលពីថ្ងៃទី០៦ ខែកុម្ភៈ ។ រ៉េមដឺស៊ីវើ គឺជាថ្នាំប្រឆាំងនឹងវីរុស ដែលផលិតដោយក្រុមហ៊ុនថ្នាំពេទ្យអាមេរិក ជីលីដសាយអិន ហើយថ្នាំប្រភេទនេះធ្លាប់បានបង្ហាញលទ្ធផលល្អ ក្នុងការធ្វើតេស្ដព្យាបាលប្រឆាំងវីរុស សា និង មើស ដែលស្ថិតក្នុងចង្កោមគ្រួសារកូរ៉ូណាវីរុស ។ ការអនុម័តខាងលើត្រូវបានធ្វើឡើងរួមគ្នាដោយក្រសួងវិទ្យាសាស្ត្រ និង បច្ចេកវិទ្យាចិន (MOST) គណៈកម្មាការជាតិសុខាភិបាល និង រដ្ឋបាលជាតិផលិតផលថ្នាំពេទ្យ ក្នុងសន្និសីទសារព័ត៌មាននៅមន្ទីរពេទ្យ ជីយីនតាន់ វូហាន ស្ថិតនៅខេត្តហ៊ូប៉ី ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ អ្នកជំងឺវីរុសកូរ៉ូណាសរុប៧៦១នាក់បានចុះឈ្មោះទទួលការព្យាបាលដោយប្រើថ្នាំរ៉េមដឺស៊ីវើ ប៉ុន្តែលទ្ធផលយ៉ាងណាមិនទាន់មានការបង្ហាញនៅឡើយទេ ៕ធ.ដ

  • លោក ដូណាល់ ត្រាំ បង្ហាញអារម្មណ៍រីករាយខ្លាំង ក្រោយឈ្នះការចោទប្រកាន់ដកលោកចេញពីតំណែងប្រធានាធិបតីសហរដ្ឋអាម៉េរិក

    លោក ដូណាល់ ត្រាំ បង្ហាញអារម្មណ៍រីករាយខ្លាំង ក្រោយឈ្នះការចោទប្រកាន់ដកលោកចេញពីតំណែងប្រធានាធិបតីសហរដ្ឋអាម៉េរិក

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ដែលកំពុងសប្បាយរីករាយក្រោយឈ្នះការចោទប្រកាន់ដកលោកចេញពីតំណែងនោះ បានគ្រវីបដាមួយ និង បង្ហាញទំព័រទីមួយក្នុងកាសែតនានាដែលប្រកាសថា លោករួចខ្លួនពីការចោទប្រកាន់ នៅពេលលោកវាយប្រហារដោយពាក្យសម្តីប្រឆាំងនឹងក្រុមអ្នករិះគន់លោក ។ បន្ទាប់ពីបានបង្ហាញសារព័ត៌មាននៅក្នុងពិធីអធិដ្ឋានពេលព្រឹក (National Prayer Breakfast) នៅថ្ងៃទី០៦ ខែកុម្ភៈ លោក ត្រាំ នៅតែនិយាយទទូចថា លោកមិនបានធ្វើអ្វីខុសទេ ហើយថា យើងពិបាកចិត្តដូចចុះនរក ដោយអយុត្តិធម៌ ។ លោក ត្រាំ បន្ថែមថា ប្រទេសអាមេរិកបានត្រូវដាក់ឱ្យមានបទពិសោធន៍ដ៏អាក្រក់មួយ ដោយក្រុមមនុស្សខ្លះ ដែលមិនទៀងត្រង់ និង ពុករលួយខ្លាំងណាស់ ។ លោកសង្កត់ធ្ងន់ថា ពួកគេបានធ្វើអ្វីៗទាំងអស់ដើម្បីបំផ្លាញយើង ហើយការធ្វើដូច្នេះ ពួកគេបានធ្វើឱ្យមានផលមិនល្អដល់ប្រទេសជាតិយើង… ពួកគេដឹងថា អ្វីដែលពួកគេធ្វើ គឺមិនត្រឹមត្រូវទេ ក៏ប៉ុន្តែពួកគេបានទុកខ្លួនគេជាអាទិភាព មុនប្រទេសដ៏អស្ចារ្យរបស់យើង ។ ទន្ទឹមគ្នា លោក ត្រាំ បានសរសើរអ្នកនយោបាយ និង មេដឹកនាំបក្សសាធារណរដ្ឋ ដែលសឹងតែគ្រប់គ្នាបានគាំទ្រលោក…

  • លោក ស៊ី ជីនពីង ប្រាប់លោក ដូណាល់ ត្រាំ ថា ចិនមានទំនុកចិត្ត និង សមត្ថភាពគ្រប់គ្រាន់ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាលដាលនៃវីរុសកូរ៉ូណា

    លោក ស៊ី ជីនពីង ប្រាប់លោក ដូណាល់ ត្រាំ ថា ចិនមានទំនុកចិត្ត និង សមត្ថភាពគ្រប់គ្រាន់ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាលដាលនៃវីរុសកូរ៉ូណា

    ចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានថ្លែងប្រាប់សមភាគីអាម៉េរិករបស់លោក គឺលោក ដូណាល់ ត្រាំ ថា កិច្ចប្រឹងប្រែងយ៉ាងក្លៀវក្លារបស់ប្រទេសចិន ក្នុងការគ្រប់គ្រង និងទប់ស្កាត់ ការរីករាលដាលនៃវីរុស កំពុងតែផ្តល់លទ្ធផលវិជ្ជមានដោយសន្សឹមៗ ហើយចិនមានទំនុកចិត្តលើខ្លួនឯងពេញទំហឹង ព្រមទាំងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីយកឈ្នះការរាត្បាតនៃវីរុសកូរ៉ូណាថ្មីនេះ។ ក្នុងឱកាសធ្វើកិច្ចសន្ទនាគ្នាតាមទូរស័ព្ទនៅថ្ងៃទី០៧ ខែកុម្ភៈនេះ  លោក ស៊ី បានសង្ឃឹមថា សហរដ្ឋអាម៉េរិកនឹងវាយតម្លៃលើស្ថានភាពវីរុសកូរ៉ូណា ក្នុងឥរិយាបថនឹងនរ និង មិនឆ្លេឆ្លា ហើយប្រកាន់យក និង សម្របសម្រួលចំណាត់ការឆ្លើយតបរបស់ខ្លួនឲ្យសមទៅតាមស្ថានភាពជាក់ស្តែង ខណៈភាគីទាំងពីរអាចបន្តរក្សាការទាក់ទងគ្នា ហើយពង្រឹងកិច្ចសហប្រតិបត្តិការ និង ចាប់ដៃគ្នាទប់ទល់ការរីករាលដាលនៃវីរុសដ៏កាចសាហាវនេះ ។ សូមបញ្ជាក់ថា កិច្ចពិភាក្សារបស់មេដឹកនាំប្រទេសទាំងពីរខាងលើនេះ បានកើតមានឡើងស្របពេលដែលបុគ្គលិកពេទ្យសរុប ១០.៥៩៦ នាក់ត្រូវបានបញ្ជូនទៅកាន់ខេត្តហ៊ូប៉ី នៅភាគកណ្តាលប្រទេសចិន ដើម្បីជួយដល់កិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសកូរ៉ូណា (2019-nCoV) ៕ធ.ដ

  • ចិនព្រមព្រៀងកាត់បន្ថយពន្ធពាក់កណ្តាលលើទំនិញសហរដ្ឋអាម៉េរិក ដើម្បីបន្ធូរបន្ថយភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្មទ្វេភាគី

    ចិនព្រមព្រៀងកាត់បន្ថយពន្ធពាក់កណ្តាលលើទំនិញសហរដ្ឋអាម៉េរិក ដើម្បីបន្ធូរបន្ថយភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្មទ្វេភាគី

    ចិន៖ ក្រសួងហិរញ្ញវត្ថុចិនបានប្រកាសថា អត្រាពន្ធលើទំនិញមួយចំនួនរបស់សហរដ្ឋអាម៉េរិក នឹងត្រូវកាត់បន្ថយពាក់កណ្តាល គឺពីអត្រា១០ភាគរយចុះមកនៅត្រឹម៥ភាគរយ និងមួយចំនួនទៀត ពី៥ភាគរយមកនៅត្រឹម២.៥ភាគរយជាដើម ហើយគោលការណ៍នេះ នឹងត្រូវចាប់ផ្តើមអនុវត្តន៍នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ។ បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងហិរញ្ញវត្ថុចិន ការបន្ថយអត្រាពន្ធនេះ គឺដើម្បីជួយជំរុញការកសាងទំនាក់ទំនងល្អនៅក្នុងវិស័យពាណិជ្ជកម្ម ក៏ដូចជាសេដ្ឋកិច្ចរវាងប្រទេសចិន និង សហរដ្ឋអាម៉េរិក ។ សូមបញ្ជាក់ថា ទំនិញនានារបស់សហរដ្ឋអាម៉េរិកដែលគិតជាទំហំទឹកប្រាក់៧៥ពាន់លានដុល្លារអាម៉េរិក ត្រូវបានចិនសម្រេចដំឡើងពន្ធកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ អំឡុងពេលដែលទីក្រុងវ៉ាស៊ីនតោន និង ទីក្រុងប៉េកាំងជួបភាពតានតឹងខ្លាំងរវាងប្រទេសទាំងពីរក្នុងសង្គ្រាមពាណិជ្ជកម្ម ។ ប៉ុន្តែកាលពីខែមករាកន្លងទៅនេះ ចិន និងសហរដ្ឋអាម៉េរិកទើបតែសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ ដើម្បីបន្ធូរបន្ថយភាពតានតឹងខ្លះៗ ៕

  • ក្រុមហ៊ុន Honda Motor របស់ជប៉ុនអាចបិទផ្អាកដំណើរការរោងចក្ររយៈពេលវែងនៅចិន ដោយសារតែការរីករាលដាលនៃការឆ្លងវីរុសកូរ៉ូណាថ្មី

    ក្រុមហ៊ុន Honda Motor របស់ជប៉ុនអាចបិទផ្អាកដំណើរការរោងចក្ររយៈពេលវែងនៅចិន ដោយសារតែការរីករាលដាលនៃការឆ្លងវីរុសកូរ៉ូណាថ្មី

    ចិន៖ ក្រុមហ៊ុន Honda Motor Co បានធ្វើការសម្រេចចិត្តរក្សាការផ្អាកដំណើរការប្រតិបត្តិការ រោងចក្ររបស់ខ្លួនចំនួន០៣កន្លែងនៅក្នុងប្រទេសចិនរយៈពេលយូរ ដោយសារតែព្រួយបារម្ភពីបញ្ហាឆ្លងរាលដាលនៃវីរុសកូរ៉ូណាថ្មី នេះបើតាមកាសែត Nikkei របស់ជប៉ុន ។ ក្រុមហ៊ុនផលិតរថយន្តជប៉ុនបានផ្អាកដំណើរការផលិតកម្មនៅឯរោងចក្ររបស់ខ្លួន នៅក្រុងវូហាន ខេត្តហ៊ូប៉ី រហូតដល់ថ្ងៃទី១៣ ខែកុម្ភៈខាងមុខ ។ យ៉ាងណាមិញ បើតាមទិន្នន័យជាច្រើនបានបង្ហាញថា ក្រុមហ៊ុនហុងដាបានផ្អាកដំណើរនៃការធ្វើប្រតិបត្តិការផលិតរហូតដល់ថ្ងៃទី០៩ ខែកុម្ភៈប៉ុណ្ណោះ ។ ការផ្អាកដំណើរការយ៉ាងដូច្នេះ ដោយសារតែរដ្ឋាភិបាលចិនបានណែនាំឲ្យផ្អាកដំណើរការមួយរយៈពេល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណាថ្មី ដែលបានសម្លាប់ជីវិតមនុស្សកើនឡើងដល់៦៣៧នាក់ និង៣១.១៦១នាក់ ផ្សេងទៀតឆ្លងមេរោគ ៕

  • វេជ្ជបណ្ឌិតចិន ដែលដឹងមុនគេថាមានផ្ទុះវីរុសកូរ៉ូណាបានស្លាប់ហើយ ក្នុងវ័យ៣៣ឆ្នាំ

    វេជ្ជបណ្ឌិតចិន ដែលដឹងមុនគេថាមានផ្ទុះវីរុសកូរ៉ូណាបានស្លាប់ហើយ ក្នុងវ័យ៣៣ឆ្នាំ

    លោក Li Wenliang វេជ្ជបណ្ឌិតម្នាក់របស់ចិនប្រចាំនៅទីក្រុងអ៊ូហាន ដែលបានប្រកាសប្រាប់សាធារណជនមុនគេ ពីការរាលដាលនៃជំងឺរលាកសួតប្រភេទថ្មី បង្កដោយមេរោគកូរ៉ូណាបានទទួលមរណភាពហើយ ក្នុងអាយុ៣៣ឆ្នាំ ដោយសារជំងឺនេះ។ លោកបានស្លាបនៅក្នុងមន្ទីរពេទ្យកណ្តាលក្រុងអ៊ូហាន កាលពីវេលាម៉ោង២ និង៥៨នាទី ឈានចូលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយព្យាយាមប្រឹងប្រែងយ៉ាងខ្លាំងក្នុងការប្រយុទ្ធតទល់ជាមួយជំងឺនេះ។ គួររម្លឹកថា កាលពីចុងខែធ្នូ ២០១៩ លោក Li បានអះអាងថា មេរោគផ្លូវដង្ហើមមួយស្រដៀងនឹងជំងឺSars កំពុងទាញយកជីវិតលោក។ លោកបាននិយាយក្នុង Group WeChat ជាមួយមិត្តភក្តិពេទ្យថា លោកថា អ្នកជំងឺ៧នាក់ មកពីផ្សារលក់គ្រឿងសមុទ្រនៅអ៊ូហាន មានជំងឺនេះ។ក្រោយមក លោក Li គេចាត់ទុកជាវីរបុរស ករណីដឹងមុនពីវីរុសកូរ៉ូណារូបនេះ បែរជាត្រូវបាននគរបាលចាប់ខ្លួន ដោយចោទប្រកាន់ថា លោកបានបង្កើតពាក្យចចាមអារ៉ាម ដែលធ្វើឲ្យមានភាពចលាចល។ ឈានដល់ថ្ងៃទី១២ ខែមករា លោក Li ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយបានរកឃើញវត្តមានមេរោគកូរ៉ូណាវីរុស នៅថ្ងៃទី១ ខែកុម្ភៈ៕ …

  • លោក ដូណាល់ ត្រាំ និយាយថា សហរដ្ឋអាម៉េរិកបានផ្តាច់ជីវិតមេដឹកនាំក្រុមអាល់កៃដានៅតំបន់ឧបទ្វីបអារ៉ាប់

    លោក ដូណាល់ ត្រាំ និយាយថា សហរដ្ឋអាម៉េរិកបានផ្តាច់ជីវិតមេដឹកនាំក្រុមអាល់កៃដានៅតំបន់ឧបទ្វីបអារ៉ាប់

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃទី០៦ ខែកុម្ភៈ (ម៉ោងក្នុងតំបន់) បានលើកឡើងថា កងកម្លាំងសហរដ្ឋអាម៉េរិកបានធ្វើការសម្លាប់ Qasim Al-Rimi ដែលជាមេដឹកនាំកំពូលម្នាក់នៃបណ្តាញក្រុមភេវរករអាល់កៃដានៅតំបន់ឧបទ្វីបអារ៉ាប់ (AQAP) នេះបើតាមសារព័ត៌មានCGTNរបស់ចិន ។ កងកម្លាំងអាម៉េរិកបានចេញប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងអំពើភេវរកម្មមួយ តាមរយៈការបើកការវាយប្រហារតាមផ្លូវអាកាសនៅក្នុងប្រទេសយ៉េមែន ហើយជាភាពជោគជ័យដ៏ធំនោះ គឺ Qasim al-Rimi ដែលជាស្ថាបនិក និងជាមេដឹកនាំក្រុមភេវរករអាល់កៃដានៅតំបន់ឧបទ្វីបអារ៉ាប់ត្រូវបានសម្លាប់ នេះបើតាមសេចក្តីថ្លែងការណ៍របស់លោក ត្រាំ នៅសេតវិមាន ។ ទន្ទឹមគ្នា ការវាយប្រហារតាមផ្លូវអាកាសខាងលើនេះដែរ ក៏បានផ្តាច់ជីវិតអនុមេដឹកនាំនៃបណ្តាញក្រុមភេវរករអាល់កៃដាម្នាក់ទៀត គឺ Ayman al-Zawahiri ផងដែរ ប៉ុន្តែសេតវិមានមិនបានបញ្ជាក់ព័ត៌មានលំអិតបន្ថែមទៀតនោះទេ ៕

  • វីរុសកូរ៉ូណាបន្តផ្តាច់ជីវិតមនុស្សកើនដល់៦៣៧នាក់ និងច្រើនជាង៣១.០០០ នាក់ទៀតបានឆ្លងមេរោគនេះ

    វីរុសកូរ៉ូណាបន្តផ្តាច់ជីវិតមនុស្សកើនដល់៦៣៧នាក់ និងច្រើនជាង៣១.០០០ នាក់ទៀតបានឆ្លងមេរោគនេះ

    ចិន៖ អាជ្ញាធរចិននៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈនេះ បានបញ្ចេញរបាយការណ៍ប្រចាំថ្ងៃ អំពីស្ថានភាពនៃការរីករាលដាលវីរុសកូរ៉ូណាថ្មី នៅទូទាំងប្រទេស ដែលគិតមកទល់ពេលនេះ តួលេខជនរងគ្រោះបាត់បង់ជីវិតដោយសារវីរុសដ៏សាហាវមួយនេះបានបន្តកើនឡើងដល់៦៣៧នាក់ និង មនុស្ស៣១.១៦១នាក់ផ្សេងទៀតបានឆ្លងមេរោគនៅក្នុងខេត្ត និងតំបន់សរុបចំនួន៣១ ។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ រយៈពេលពេញមួយថ្ងៃ គឺថ្ងៃទី០៦ ខែកុម្ភៈនេះ អ្នកជម្ងឺ៧៣នាក់បន្ថែមទៀតបានបាត់បង់ជីវិត ដោយក្នុងនោះ មនុស្ស៦៩នាក់នៅខេត្តហ៊ូប៉ី ម្នាក់នៅខេត្តជីលីន ម្នាក់នៅខេត្តហេណា ម្នាក់នៅក្វាងទុង និងម្នាក់ទៀតនៅខេត្តហៃណាន ។ បន្ថែមពីនេះ អាជ្ញាធរចិនក៏បានធ្វើសេចក្តីរាយការណ៍អំពីអ្នកជំងឺឆ្លងវីរុសកូរ៉ូណាថ្មីចំនួន៤,៨៣៣នាក់ផងដែរ ៕

  • គណៈកម្មការសុខាភិបាលចិនបញ្ជាក់ថា អ្នកជំងឺឆ្លងវីរុសកូរ៉ូណាថ្មីសរុប១,៥៤០នាក់ជាសះស្បើយ

    គណៈកម្មការសុខាភិបាលចិនបញ្ជាក់ថា អ្នកជំងឺឆ្លងវីរុសកូរ៉ូណាថ្មីសរុប១,៥៤០នាក់ជាសះស្បើយ

    ចិន៖ ស្របពេលដែលតួលេខជនរងគ្រោះបាត់បង់ជីវិត និងឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណាថ្មី កើនឡើងហើយនោះ អ្នកជំងឺប្រមាណ១.៥៤០នាក់ផ្សេងទៀតក៏បានជាសះស្បើយ និងត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យផងដែរ ។ ស្របពេលជាមួយគ្នានេះដែរ គណៈកម្មការសុខាភិបាលចិនបានលើកឡើងថា នៅថ្ងៃទី០៦ ខែកុម្ភៈនេះ អ្នកជំងឺឆ្លងវីរុសកូរ៉ូណាថ្មីប្រមាណ៣៨៧នាក់ឯណោះបានជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យ ។ ដោយឡែកអាជ្ញាធរចិនក៏បានបញ្ចេញរបាយការណ៍ប្រចាំថ្ងៃ អំពីស្ថានភាពនៃការរីករាលដាលវីរុសកូរ៉ូណាថ្មីនៅទូទាំងប្រទេសផងដែរ ក្នុងនោះចំនួនមនុស្សស្លាប់បានកើនឡើងដល់៦៣៧នាក់ និងឆ្លង ៣១.១៦១នាក់នៅក្នុងខេត្ត និងតំបន់សរុបចំនួន៣១ ៕  

  • មនុស្សស្លាប់ និងរបួសជិត៣០នាក់នៅអ៊ីតាលី ក្នុងហេតុការណ៍រថភ្លើងល្បឿនលឿនរអិលធ្លាក់ផ្លូវ

    មនុស្សស្លាប់ និងរបួសជិត៣០នាក់នៅអ៊ីតាលី ក្នុងហេតុការណ៍រថភ្លើងល្បឿនលឿនរអិលធ្លាក់ផ្លូវ

    អ៊ីតាលី៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា ជនរងគ្រោះ០២នាក់បានបាត់បង់ជីវិត និង ២៧នាក់ផ្សេងទៀតរងរបួស ក្រោយរថភ្លើងល្បឿនលឿនមួយខ្សែបានរអិលធ្លាក់ចេញពីផ្លូវនៅក្នុងខេត្តឡូឌី ភាគខាងជើងប្រទេសអ៊ីតាលី ។ ប្រភពខាងលើបានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតមានឡើងនៅ ម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី០៦ ខែកុម្ភៈ (ម៉ោងក្នុងតំបន់) បន្ទាប់ពីរថភ្លើងបានចាកចេញពីទីក្រុងមីឡេន ។ មនុស្សស្លាប់ទាំងពីរនាក់នោះ គឺជាសុទ្ធតែជាអ្នកបម្រើការងារនៅលើរថភ្លើង ខណៈអ្នករងរបួសចំនួន២៧នាក់ គឺជាអ្នកដំណើរ ក្នុងនោះមួយចំនួនមានអាការៈធ្ងន់ធ្ងរ ។ ទន្ទឹមគ្នា ក្រោយហេតុការណ៍ខាងលើនេះកើតឡើង ខ្សែរថភ្លើងដែលរត់ពីទីក្រុង មីឡេន និងតំបន់ បូឡុកណា ត្រូវបានផ្អាកជាបណ្តោះអាសន្ន ហើយសម្រាប់មូលហេតុដែលបង្កគ្រោះថ្នាក់នេះឡើង គឺកំពុងស្ថិតនៅក្នុងការស៊ើបអង្កេត ៕