Category: ព័ត៌មានអន្តរជាតិ

  • លោក វ៉្លាឌីមៀ ពូទីន អះអាងថា រុស្ស៊ីត្រៀមខ្លួនរួចរាល់ហើយ ក្នុងការផ្តល់ជំនួយចំាំបាច់នានាជួយដល់ចិន ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា

    លោក វ៉្លាឌីមៀ ពូទីន អះអាងថា រុស្ស៊ីត្រៀមខ្លួនរួចរាល់ហើយ ក្នុងការផ្តល់ជំនួយចំាំបាច់នានាជួយដល់ចិន ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា

    រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃទី០៥ ខែកុម្ភៈនេះ (ម៉ោងក្នុងតំបន់) បានថ្លែងអះអាងថា ប្រទេសរបស់លោកបានប្រុងប្រៀបខ្លួនរួចជាស្រេចហើយ ក្នុងការផ្តល់ជំនួយចាំបាច់នានាដល់ប្រទេសចិន ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសផ្លូវដង្ហើមកូរ៉ូណាថ្មី ។ ប្រធានាធិបតីរុស្ស៊ីរូបនេះបាននិយាយយ៉ាងដូច្នេះថា ប្រទេសចិន និង យើងទាំងអស់គ្នា កំពុងប្រឈមមុខនូវគ្រោះថ្នាក់នៃការរីករាលដាលនៃការឆ្លងវីរុសដ៏កាចសាហាវនេះ ។ លោក ពូទីន បានបន្ថែមទៀតថា អាជ្ញាធរចិនបាននឹងកំពុងចាត់វិធានការយ៉ាងតឹងរ៉ឹង និង ម៉ឹងម៉ាត់បំផុត ដើម្បីបញ្ឈប់ការរីករាលដាលនៃវីរុសកូរ៉ូណា ។ សូមបញ្ជាក់ជាថ្មីថា របាយការណ៍ផ្លូវការពីអាជ្ញាធរចិននៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈនេះ បានឲ្យដឹងថា ចំនួនមនុស្សស្លាប់ដោយសារវីរុសកូរ៉ូណាថ្មី 2019-nCoV បានកើនឡើងដល់៥៦៤នាក់ហើយ ខណៈមនុស្សរហូតដល់ ២៨,០៦០នាក់បានឆ្លង ខណៈតួលេខនេះត្រូវបានរំពឹងថា នឹងបន្តកើនឡើងបន្ថែមទៀត ៕  

  • លោកស្រី ណាន់ស៊ី ផេឡូស៊ី បញ្ជាក់ថា លោក ដូណាល់ ត្រាំ នៅតែជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យអាមេរិក បើទោះជាលោករួចផុតពីការដកតំណែង

    លោកស្រី ណាន់ស៊ី ផេឡូស៊ី បញ្ជាក់ថា លោក ដូណាល់ ត្រាំ នៅតែជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យអាមេរិក បើទោះជាលោករួចផុតពីការដកតំណែង

    សហរដ្ឋអាមេរិក៖ ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី បាននិយាយថា ថ្ងៃនេះ ប្រធានាធិបតី និង បក្សសាធារណរដ្ឋ បានធ្វើឱ្យមានភាពគ្មានច្បាប់ទម្លាប់ ហើយបានបដិសេធប្រព័ន្ធត្រួតពិនិត្យ និង តុល្យភាពនៃរដ្ឋធម្មនុញ្ញរបស់យើង ។ ការលើកឡើងបែបនេះរបស់លោកស្រី ផេឡូស៊ី ធ្វើឡើងក្រោយសមាជិកព្រឹទ្ធ សភាបានបោះឆ្នោតលុបចោលការចោទប្រកាន់ពីបទរំលោភអំណាច ក្នុងសំឡេង៥២ទល់នឹង៤៨សំឡេង និង បទចោទប្រកាន់បង្កការរាំងស្ទះដល់ការងារស៊ើបអង្កេតរបស់សភាក្នុងសំឡេង៥៣ទល់នឹង៤៧សំឡេង ។លោកស្រី ផេឡូស៊ី បានសង្កត់ធ្ងន់ថា លោកប្រធានាធិបតីនៅតែជាការគំរាមកំហែងចំពោះលទ្ធិប្រជាធិបតេយ្យរបស់អាមេរិក ដោយការទទូចរបស់លោកថា លោកស្ថិតនៅលើច្បាប់ ហើយថា លោកអាចធ្វើឱ្យខូចដល់ការបោះឆ្នោត ប្រសិនបើលោកចង់ ។ សូមបញ្ជាក់ថា សារព័ត៌មាន CNN ដោយផ្អែកលើមនុស្សម្នាក់ ដែលបានចូលរួមក្នុងកិច្ចប្រជុំបិទទ្វារមួយរបស់សមាជិកសភាតំណាងរាស្ត្របក្សប្រជាធិបតេយ្យ នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈនេះ (ម៉ោងក្នុងតំបន់) បានចុះផ្សាយថា នៅក្នុងជំនួបនោះលោកស្រី ផេឡូស៊ី បានហៅសុន្ទរកថាលោក ត្រាំ គឺជារឿងដ៏អាម៉ាស់ និងពោរពេញដោយការកុហុកជាច្រើន លោកស្រីថា លោក ត្រាំ បានកាត់ចោលការពិតចេញ…

  • អង់គ្លេសនឹងហាមឃាត់ការលក់រថយន្តម៉ាស៊ីនសាំង និងប្រេងម៉ាស៊ូតថ្មីចាប់ពីឆ្នាំ ២០៣៥ ខណៈអង់គ្លេសសន្យាកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ដល់កម្រិតសូន្យនៅឆ្នាំ២០៥០

    អង់គ្លេសនឹងហាមឃាត់ការលក់រថយន្តម៉ាស៊ីនសាំង និងប្រេងម៉ាស៊ូតថ្មីចាប់ពីឆ្នាំ ២០៣៥ ខណៈអង់គ្លេសសន្យាកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ដល់កម្រិតសូន្យនៅឆ្នាំ២០៥០

    អង់គ្លេស៖ នាយករដ្ឋមន្ដ្រីអង់គ្លេសលោក បូរីស ចនសុន បានប្រកាសថា ប្រទេសរបស់លោកនឹងហាមឃាត់ការលក់រថយន្តម៉ាស៊ីនសាំង និងប្រេងម៉ាស៊ូតថ្មីចាប់ពីឆ្នាំ ២០៣៥ តទៅ។ ការប្រកាសរបស់លោក ចនសុន ដែលបានធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ស្តីពីការប្រែប្រួលអាកាសធាតុ COP26 ដែលអង់គ្លេសធ្វើជាម្ចាស់ផ្ទះនេះ បានកាត់បន្ថយចំនួន០៥ឆ្នាំពីកាលបរិច្ឆេទដើម ដែលថា នឹងហាមឃាត់ការលក់រថយន្តទាំងនេះនៅឆ្នាំ ២០៤០ ហើយផែនការថ្មីនេះត្រូវបានរួមបញ្ចូលទាំងរថយន្តកូនកាត់ផងដែរ ។ នាយករដ្ឋមន្រ្តីអង់គ្លេសរូបនេះបាននិយាយថា ការរៀបចំ COP26 គឺជាឱកាសដ៏សំខាន់មួយសម្រាប់អង់គ្លេស និងប្រទេសជាច្រើនទូទាំងពិភពលោក ដើម្បីបង្កើនល្បឿនក្នុងការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ ។ លោកបញ្ជាក់ថា ឆ្នាំ២០២០ ត្រូវតែជាឆ្នាំដែលយើងផ្លាស់ប្តូរចំពោះការឡើងកម្ដៅលើពិភពលោក… វានឹងជាឆ្នាំដែលយើងជ្រើសរើសអនាគតកាន់តែស្អាត កាន់តែបៃតងសម្រាប់ទាំងអស់គ្នា ។ ជាមួយគ្នានេះ លោក ចនសុន ក៏នឹងជំរុញឲ្យប្រទេសផ្សេងទៀតចូលរួមជាមួយ អង់គ្លេស ក្នុងការព្យាយាមឆ្ពោះទៅទិសដៅការបំភាយឧស្ម័នសូន្យត្រឹមឆ្នាំ ២០៥០ តាមរយៈការវិនិយោគលើបច្ចេកវិទ្យាកាន់តែស្អាត និងកិច្ចប្រឹងប្រែងការពារជម្រកធម្មជាតិ ។ គួរបញ្ជាក់ផងដែរថា អង់គ្លេសបានសន្យាថា នឹងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឲ្យដល់កម្រិតសូន្យត្រឹមឆ្នាំ ២០៥០ ជាមួយនឹងវិធានការចម្រុះនៃការកាត់បន្ថយ និងការប៉ះប៉ូវការបំពុលខ្យល់ដូចជាការដាំដើមឈើជាដើម ៕ធ.ដ …

  • អង្គការសុខភាពពិភពលោកប្រកាសសុំជំនួយ៦៧៥លានដុល្លារ ទប់ស្កាត់វីរុសកូរ៉ូណាថ្មី

    អង្គការសុខភាពពិភពលោកប្រកាសសុំជំនួយ៦៧៥លានដុល្លារ ទប់ស្កាត់វីរុសកូរ៉ូណាថ្មី

    អង្គការសុខភាពពិភពលោក ហៅកាត់ថា WHO កាលពីថ្ងៃពុធ ទី៥ កុម្ភៈ ម្សិលមិញ បានអំពាវនាវរកជំនួយមនុស្សធម៌ ៦៧៥លានដុល្លារអាម៉េរិក សម្រាប់ផែនការប្រយុទ្ធប្រឆាំងនឹងជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាថ្មី ជាពិសេស ចំណាយសម្រាប់បណ្តាប្រទេសដែលគិតថា មានហានិភ័យខ្ពស់។ អគ្គលេខាធិការអង្គការ WHO លោក Tedrosបាននិយាយក្នុងសន្និសីទសារព័ត៌មាននៅស្វីសថា «ថ្ងៃនេះ ពួកយើងសូមប្រកាសដាក់ចេញយុទ្ធសាស្ត្រ និងផែនការឆ្លើយតប ដោយពួកយើងស្នើឲ្យមានកញ្ចប់ថវិកា ៦៧៥លានដុល្លារអាម៉េរិក ដើម្បីជួយដល់ផែនការ៣ខែបន្ទាប់ សាររបស់ពួកយើងសម្រាប់សហគមអន្តរជាតិគឺវិនិយោគនៅថ្ងៃនេះ ឬក៏ចំណាយថែមទៀត ពេលក្រោយ»។ លោកបញ្ជាក់ទៀតថា ៦០លានដុល្លារនៃមូលនិធិនេះនឹងប្រើប្រាស់សម្រាប់ប្រតិបត្តិការ WHO ខណៈដែលនៅសេសសលគឺសម្រាប់បណ្តាប្រទេសដែលត្រូវការជំនួយ ទប់ស្កាត់វីរុសមរណៈមួយនេះ៕

  • ទារកអាយុ៦ខែ បានឆ្លងវីរុសកូរ៉ណាថ្មីនៅសិង្ហបុរី ជាប្រទេសមាន២៨ករណីហើយ

    ទារកអាយុ៦ខែ បានឆ្លងវីរុសកូរ៉ណាថ្មីនៅសិង្ហបុរី ជាប្រទេសមាន២៨ករណីហើយ

    ក្រសួងសុខាភិបាលប្រទេសសិង្ហបុរីបានអះអាងកាលពីថ្ងៃទី៥ កុម្ភៈ ម្សិលមិញថា មានការរកឃើញអ្នកមានជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាថ្មីចំនួន៤នាក់ទៀត ក្នុងនោះ ក្នុងចំណោម៤នាក់នេះ មានម្នាក់គឺជាទារក វ័យ៦ខែ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានសិង្ហបុរី Channel News Asia។ គិតត្រឹមរសៀលថ្ងៃពុធម្សិលមិញ មានមនុស្ស២៨នាក់ហើយនៅក្នុងប្រទេសសិង្ហបុរីដែលបានឆ្លងវីរុសមួយនេះហើយសម្រាប់៤ករណីថ្មីទើបរកឃើញនេះ ក្រសួងសុខាភិបាលថា ៣នាក់ឆ្លងក្នុងស្រុក ហើយម្នាក់ទៀតនាំចូល សំដៅលើស្ត្រីទេសចរចិនម្នាក់មកពីក្រុងអ៊ូហាន។ ក្នុងចំណោមនេះ មានទារកអាយុ៦ខែម្នាក់ គឺជាកូនរបស់ប្តីប្រពន្ធមួយគូជនជាតិសិង្ហបុរី ដែលហើយពួកគេត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅក្នុងបន្ទប់ដាច់ដោយឡែក៕

  • ទីបំផុតលោក ដូណាល់ ត្រាំ រួចផុតពីការបោះឆ្នោតដកចេញពីតំណែងប្រធានាធិបតីសហរដ្ឋអាម៉េរិកហើយ

    ទីបំផុតលោក ដូណាល់ ត្រាំ រួចផុតពីការបោះឆ្នោតដកចេញពីតំណែងប្រធានាធិបតីសហរដ្ឋអាម៉េរិកហើយ

    សហរដ្ឋអាម៉េរិក៖ លោក ដូណាល់ ត្រាំ នៅតែអាចរក្សាតំណែងជាប្រធានាធិបតីអាម៉េរិកដដែល ក្រោយព្រឹទ្ធសភាសម្រេចចិត្តបោះឆ្នោតមិនទម្លាក់រូបលោកចេញពីតំណែង ។ សម្រាប់ការបោះឆ្នោតសម្រេចនៅថ្ងៃទី០៥ ខែកុម្ភៈនេះ (ម៉ោងក្នុងតំបន់) សមាជិកព្រឹទ្ធសភាបានបោះឆ្នោតលុបចោលការចោទប្រកាន់ពីបទរំលោភអំណាច ក្នុងសំឡេង៥២ទល់នឹង៤៨សំឡេង និង បទចោទប្រកាន់បង្កការរាំងស្ទះដល់ការងារស៊ើបអង្កេតរបស់សភាក្នុងសំឡេង៥៣ទល់នឹង៤៧សំឡេង ។ តាមរយៈការសម្រេចរបស់ព្រឹទ្ធសភាខាងលើ លោក ដូណាល់ ត្រាំ បានក្លាយជាប្រធានាធិបតីទី០៣នៅក្នុងប្រវត្តិសាស្ត្រអាម៉េរិក ដែលគេចផុតពីការដកតំណែងបន្ទាប់ពីលោក ប៊ីល គ្លីនតុន និងលោក អែនឌ្រូ ចនសុន ៕

  • វីរុសកូរ៉ូណាឆក់យកអាយុជីវិតមនុស្សកើនដល់៥៦៤នាក់ និង២៨.០៦០នាក់ឆ្លងមេរោគ

    វីរុសកូរ៉ូណាឆក់យកអាយុជីវិតមនុស្សកើនដល់៥៦៤នាក់ និង២៨.០៦០នាក់ឆ្លងមេរោគ

    ចិន៖ របាយការណ៍ផ្លូវការពីអាជ្ញាធរចិននៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈនេះបានឲ្យដឹងថា ចំនួនមនុស្សស្លាប់ដោយសារវីរុសកូរ៉ូណាថ្មី 2019-nCoV បានកើនឡើងដល់៥៦៤នាក់ហើយ ខណៈមនុស្សរហូតដល់ ២៨,០៦០នាក់បានឆ្លង។ជាមួយគ្នានេះ ចំនួនអ្នកជំងឺដែលបានជាសះស្បើយ និងត្រូវបានក្រុមគ្រូពេទ្យ អនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញនោះ បានកើនឡើងដល់១,១៥៣នាក់ហើយ ខណៈកាលពីថ្ងៃទី០៥ខែកុម្ភៈនេះ មានអ្នកជាសះស្បើយបន្ថែមទៀតរហូតដល់២៦១នាក់ ។ ឆ្លើយតបនឹងការកើនឡើងនៃអ្នកជំងឺខាងលើនេះ អាជ្ញាធរចិនបានយកទីតាំងមជ្ឈមណ្ឌលធំៗចំនួន៣កន្លែង ក្នុងនោះរួមមានពហុកីឡាដ្ឋាន ហុងសាន ទីតាំងមជ្ឈមណ្ឌលពិព័រណ៌អន្តរជាតិវូហាន និង អគារវប្បធម៌ជាតិមួយកន្លែង ធ្វើការផ្លាស់ប្តូរទៅជាមន្ទីរពេទ្យសម្រាកបណ្តោះអាសន្ន ដើម្បីទទួលព្យាបាលអ្នកជំងឺផ្ទុកវីរុសកូរ៉ូណាក្នុងទីក្រុងវូហាន ។សូមបញ្ជាក់ថា បណ្ដុំទីតាំងមន្ទីរពេទ្យបណ្តោះអាសន្នទាំងបីខាងលើនេះ នឹងត្រូវរៀបចំបង្កើតឡើងឲ្យមានសម្ភារបរិក្ខារ ដែលអាចផ្ទុកអ្នកជំងឺបានទាំងអស់សរុបចំនួន ៣.៨០០គ្រែ ៕

  • អ្នកដំណើរប្រមាណ១.៨៧១នាក់ ត្រូវគេឃាត់ទុកនៅលើកប៉ាល់មួយគ្រឿងក្នុងទីក្រុងហុងកុង ក្រោយសង្ស័យថា អ្នកជិះនៅលើនោះ៣នាក់ឆ្លងវីរុសកូរ៉ូណា

    អ្នកដំណើរប្រមាណ១.៨៧១នាក់  ត្រូវគេឃាត់ទុកនៅលើកប៉ាល់មួយគ្រឿងក្នុងទីក្រុងហុងកុង ក្រោយសង្ស័យថា អ្នកជិះនៅលើនោះ៣នាក់ឆ្លងវីរុសកូរ៉ូណា

    ហុងកុង៖ ភ្ញៀវទេសចរ១.៨៧១នាក់ ត្រូវបានគេបង្គាប់ឱ្យស្ថិតនៅលើកប៉ាល់ដឹកអ្នកដំណើរមួយគ្រឿង ជាបណ្ដោះអាសន្នក្នុងទីក្រុងហុងកុង និងកំពុងទទួលការពិនិត្យសុខភាពរកវីរុសកូរ៉ូណាថ្មី ក្រោយមនុស្សជាច្រើននាក់ត្រូវគេសង្ស័យថាមានរោគសញ្ញានៃវីរុសដ៏កាចសាហាវនេះ ។ កប៉ាល់ដែលគេឃាត់ទុកនេះមានឈ្មោះថា World Dream និងប្រតិបត្តិការដោយក្រុមហ៊ុន Genting’s Dream ត្រូវបានហាមទម្លាក់ចុះអ្នកដំណើរនៅឯផែ Kai Tak រហូតទាល់តែការធ្វើតេស្ដលើមនុស្ស៣នាក់ ដែលគេសង្ស័យថា បានឆ្លងវីរុសកូរ៉ូណាបញ្ចប់ជាមុនសិន ។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters មនុស្សទាំងបីនាក់នេះ គឺមកពីចិនដីគោក ដែលធ្លាប់បានជិះនៅលើកប៉ាល់ World Dream នៅចន្លោះពីថ្ងៃទី២៩ និងថ្ងៃទី២៤ ខែមករាផងដែរនោះ ត្រូវបានគេពិនិត្យឃើញថាបានឆ្លងវីរុសកូរ៉ូណា ។ ប៉ុន្តែខាងកប៉ាល់ World Dream បានអះអាងថា បច្ចុប្បន្នមិនមានអ្នកដំណើរណាម្នាក់នៅលើកប៉ាល់មកពីចិនដីគោកឡើយ ។ កប៉ាល់នេះបានចេញដំណើរពីកោះតៃវ៉ាន់ ហើយមកដល់ទីក្រុងហុងកុង នៅថ្ងៃ០៥ ខែកុម្ភៈនេះ ៕

  • មនុស្សស្លាប់០៣នាក់ និង១៧៩នាក់របួស ក្រោយយន្តហោះមួយគ្រឿងរអិលចេញពីផ្លូវ បាក់ជា៣បំណែកនៅតួកគី

    មនុស្សស្លាប់០៣នាក់ និង១៧៩នាក់របួស ក្រោយយន្តហោះមួយគ្រឿងរអិលចេញពីផ្លូវ បាក់ជា៣បំណែកនៅតួកគី

    តួកគី៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលតួកគីលោក Fahrettin Koca បានលើកឡើងថា យន្ដហោះដឹកអ្នកដំណើរមួយនៃក្រុមហ៊ុនអាកាសចរណ៍ Pegasus Airlines ដែលហោះមកកាន់អាកាសយានដ្ឋាន Sabiha Gokcen នៅទីក្រុងអ៊ីស្តង់ប៊ុល បានរអិលចេញពីផ្លូវចុះចតដែលសើមរអិល ហើយបានបាក់ជា៣បំណែក បន្ទាប់ពីវាចុះចតកាលពីថ្ងៃទី០៥ខែកុម្ភៈនេះ បណ្តាឱ្យមនុស្ស៣នាក់ស្លាប់ និង១៧៩នាក់ផ្សេងទៀតរងរបួស ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលតួកគីរូបនេះបានគូសបញ្ជាក់ថា មនុស្ស៣នាក់បានបាត់បង់ជីវិតនៅមន្ទីរពេទ្យបន្ទាប់ពីឧបទ្ទវហេតុនេះ លោកបន្ថែមទៀតថា មនុស្ស១៧៩នាក់ផ្សេងទៀត ក្នុងចំណោមអ្នកដំណើរ១៨៣នាក់ និង សមាជិកអាកាសយានិកនៅលើយន្តហោះនេះបានរងរបួស ។ ដោយឡែកអភិបាលក្រុងអ៊ីស្តង់ប៊ុលបាននិយាយថា នៅមុនពេលកើតហេតុការណ៍នេះ យន្តហោះខាងលើ បានហោះចេញពីខេត្ត Izmir ភាគខាងលិចនៃប្រទេសតួកគី ។ យន្តហោះនេះ មិនអាចទប់លំនឹងនៅលើផ្លូវចុះចត ដោយសារអាកាសធាតុអាក្រក់ ហើយបានរអិលចេញពីផ្លូវចុះចតនោះ ចម្ងាយប្រហែល៦០ម៉ែត្រ ។ យន្តហោះ Boeing 737-86J នេះ បានបាក់បែកជា៣បំណែកនៅខាងចុងផ្លូវ នៃផ្លូវចុះចតដែលសើមនេះ ហើយពួកអ្នកដំណើរត្រូវបានជម្លៀសចេញពីកន្លែងនោះ ៕

  • ឥណ្ឌានឹងទទួលបានប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ីនៅចុងឆ្នាំ២០២១ ខណៈ សហរដ្ឋអាម៉េរិកព្រមានដាក់ទណ្ឌកម្មលើប្រទេសដែលទិញសព្វាវុធពីរុស្ស៊ី

    ឥណ្ឌានឹងទទួលបានប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ីនៅចុងឆ្នាំ២០២១ ខណៈ សហរដ្ឋអាម៉េរិកព្រមានដាក់ទណ្ឌកម្មលើប្រទេសដែលទិញសព្វាវុធពីរុស្ស៊ី

    រុស្ស៊ី៖ នៅត្រឹមចុងឆ្នាំ២០២១ខាងមុខនេះ ឥណ្ឌានឹងទទួលបានប្រព័ន្ធមីស៊ីលការ ពារដែនអាកាស S-400 ពីរុស្ស៊ី ស្របពេលដែលសហរដ្ឋអាម៉េរិកបានព្រមានថា នឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើបណ្ដាប្រទេសដែលទិញអាវុធពីទីក្រុងមូស្គូ ។សារព័ត៌មាន RIA Novosti ធ្វើសេចក្ដីរាយការណ៍ខាងលើ ដោយផ្អែកលើប្រភពបានមកពីនាយករងសេវាកម្មសហព័ន្ធ សម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេសយោធារុស្ស៊ី លោក Vladimir Drozhzhov ដែលថ្លែងនៅឯពិធីតាំងពិព័រណ៍សព្វាវុធឆ្នាំ២០២០ នៅឯទីក្រុង Lucknow ប្រទេសឥណ្ឌា នាពេលថ្មីៗនេះ ។ សូមរំលឺកផងដែរថា ឥណ្ឌាបានចុះហត្ថលេខាទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 មានតម្លៃ៥ពាន់លានដុល្លារអាម៉េរិកពីរុស្ស៊ីកាលពីឆ្នាំ២០១៨ ។ ប៉ុន្តែទន្ទឹមគ្នា សហរដ្ឋអាម៉េរិកក៏បានព្រមានឥណ្ឌាដែរថា អាចនឹងប្រឈមមុខជាប់ទណ្ឌកម្ម បើហ៊ានទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ីមែននោះ ៕