Category: ព័ត៌មានអន្តរជាតិ

  • ប្រមុខដឹកនាំអង្គការសហប្រជាជាតិថ្លែងសារស្វាគមន៍ឆ្នាំ២០២០ថា យុវជនជាធនធានដ៏សំខាន់បំផុតសម្រាប់ពិភពលោក

    ប្រមុខដឹកនាំអង្គការសហប្រជាជាតិថ្លែងសារស្វាគមន៍ឆ្នាំ២០២០ថា យុវជនជាធនធានដ៏សំខាន់បំផុតសម្រាប់ពិភពលោក

    បរទេស៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទ័ររ៉េស បានថ្លែងសារស្វាគមន៍ឆ្នាំថ្មីថា នៅពេលដែលពិភពលោកឈានដល់ឆ្នាំ២០២០ ជាមួយភាពមិនប្រាកដប្រជា និង អសន្តិសុខនៅជុំវិញ យុវជនក្មេងៗរបស់ពិភពលោក គឺជាធនធានដ៏សំខាន់បំផុតនៃក្តីសង្ឃឹម ។ ការកត់សម្គាល់យ៉ាងដូច្នេះរបស់ប្រមុខដឹកនាំអង្គការសហប្រជាជាតិរូបនេះ ត្រូវបានធ្វើឡើងស្របពេលដែលពិភពលោក បាននឹងកំពុងប្រឈមមុខនូវការប្រកួតប្រជែងជាច្រើនជាមួយវិសមភាពជាប់លាប់ ក៏ដូចជាការកើនឡើងនៃការស្អប់ខ្ពើម ដោយលោក ហ្គូដទ័ររ៉េស បាននិយាយថា វាជាពិភពមួយដែលកំពុងមានសង្គ្រាម និងការកើនឡើងកម្តៅ ។ ប៉ុន្តែស្របពេលជាមួយគ្នានេះដែរ លោក អាន់តូនីញ៉ូ ហ្គូដទ័ររ៉េស ក៏បានបង្ហាញនូវបំណងប្រាថ្នារបស់លោក ចំពោះសុខសន្តិភាព និង សុភមង្គលនៅក្នុងឆ្នាំ២០២០នេះ ៕ធ.ដ

  • អាជ្ញាធរថៃហាមឃាត់ការលក់គ្រឿងស្រវឹងឲ្យជនមិនទាន់គ្រប់អាយុ អំឡុងពេលបុណ្យចូលឆ្នាំសកល

    អាជ្ញាធរថៃហាមឃាត់ការលក់គ្រឿងស្រវឹងឲ្យជនមិនទាន់គ្រប់អាយុ អំឡុងពេលបុណ្យចូលឆ្នាំសកល

    ថៃ៖ សមត្ថកិច្ចថៃនៅថ្ងៃចន្ទដើមសប្តាហ៍នេះ បានព្រមានដល់ម្ចាស់ហាងលក់គ្រឿងស្រវឹងទាំងអស់ ដើម្បីទប់ស្កាត់ការលក់គ្រឿងស្រវឹងដល់ជនដែលមិនទាន់គ្រប់អាយុ បើពុំដូច្នេះទេ នឹងត្រូវប្រឈមុខជាមួយការដាក់ទោសធ្ងន់ធ្ងរ ។ អាជ្ញាធរថៃកំពុងតាមឃ្លាំមើលនៅតាមហាងលក់រាយ ដែលលក់គ្រឿងស្រវឹងដល់ជនដែលមានអាយុក្រោម២០ឆ្នាំ ជាពិសេសក្នុងអំឡុងពេលឈប់សម្រាកបុណ្យចូលឆ្នាំថ្មី ដោយសារចំនួនអ្នកស្លាប់ក្នុងរយៈពេល៣ថ្ងៃដំបូង នៃរដូវឈប់សម្រាកបានកើនឡើងដល់១៥៩នាក់ហើយ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន នេះបើតាមអ្នកនាំពាក្យមជ្ឈមណ្ឌលដើម្បីការពារ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ថៃ ។ សូមបញ្ជាក់ថា ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង គឺជាមូលហេតុចម្បងដែលបង្កគ្រោះថ្នាក់ បន្ទាប់មកទៀត គឺការបើកបរលើសល្បឿនកំណត់ ហើយទោចក្រយានយន្ត (ម៉ូតូ) ចូលរួមចំណែកគ្រោះថ្នាក់រហូត៦៤,៦ភាគរយ ៕ធ.ដ

  • អាជ្ញាធរហុងកុងដាក់ពង្រាយប៉ូលិស៦.០០០នាក់ ដើម្បីទប់ស្កាត់បាតុកម្មអំឡុងថ្ងៃចូលឆ្នាំសកល

    អាជ្ញាធរហុងកុងដាក់ពង្រាយប៉ូលិស៦.០០០នាក់ ដើម្បីទប់ស្កាត់បាតុកម្មអំឡុងថ្ងៃចូលឆ្នាំសកល

    ហុងកុង៖ ប៉ូលីសហុងកុង នៅថ្ងៃអង្គារ៍នេះ នឹងពង្រាយនាយទាហានជាង៦ពាន់នាក់នៅថ្ងៃចូលឆ្នាំសកល ខណៈក្រុមអ្នកតវ៉ាគ្រោងធ្វើបាតុកម្មនៅជុំវិញទីក្រុងដើម្បីជម្រុញឲ្យប្រជាជនកុំបោះបង់ចោលការតស៊ូ ដើម្បីលទ្ធិប្រជាធិបតេយ្យនៅឆ្នាំ២០២០ ។ ការធ្វើបាតុកម្មដែលគ្រោងធ្វើឡើងនៅថ្ងៃចូលឆ្នាំសកលនេះ រួមមានការជួបជុំពេលថ្ងៃត្រង់នៅសង្កាត់ពាណិជ្ជកម្មកណ្តាលក្រុងហុងកុង ជាមួយប្រជាជនដែលត្រូវបានគេជម្រុញឱ្យពាក់ម៉ាស និងកុំភ្លេចឆ្នាំ២០១៩ នៅតែបន្តនៅឆ្នាំ២០២០ នេះបើយោងតាមការផ្សព្វផ្សាយតាមបណ្តាញសង្គម ។ ទន្ទឹមគ្នា ប៉ូលីសបាននិយាយថា ពួកគេបានចាប់ខ្លួនមនុស្សជិត៦.៥០០នាក់ ចាប់តាំងពីការតវ៉ាបានចាប់ផ្តើមកើនឡើងនៅក្នុងខែមិថុនាកន្លងទៅនេះ ហើយព្រមានថា កងកម្លាំងនឹងមិនចុះចាញ់នឹងការចាប់ខ្លួន ដើម្បីព្យាយាមស្តារស្ថិរភាពក្នុងទីក្រុងហុងកុងឡើងវិញនោះទេ ៕ធ.ដ

  • លោក ស៊ី និងលោក ពូទីន ថ្លែងសាទរចំពោះទំនាក់ទំនងទ្វេភាគីនៅក្នុងពិធីស្វាគមន៍ឆ្នាំថ្មី

    លោក ស៊ី និងលោក ពូទីន ថ្លែងសាទរចំពោះទំនាក់ទំនងទ្វេភាគីនៅក្នុងពិធីស្វាគមន៍ឆ្នាំថ្មី

    ចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង និងសមភាគីរុស្ស៊ីរបស់លោក គឺលោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃអង្គារ៍នេះ បានថ្លែងសារអបអរសាទរគ្នាទៅវិញទៅមក នាឱកាសដែលឆ្នាំថ្មីជិតឈានចូលមកដល់ ។ តាងនាមឱ្យរដ្ឋាភិបាលចិន និងប្រជាជនចិន លោកប្រធានាធិបតី ស៊ី បានសម្តែងការស្វាគមន៍ដ៏ស្មោះស្ម័គ្រ និង ជូនពរដល់សមភាគីរុស្ស៊ី និងប្រជាជនរុស្ស៊ី ដោយ លោក ស៊ី បានថ្លែងថា ឆ្នាំ២០១៩ គឺជាឆ្នាំដ៏អស្ចារ្យនៃទំនាក់ទំនងរវាងចិន និងរុស្ស៊ី ។ ជាមួយគ្នានេះ លោក ពូទីន បានជឿជាក់ថា ជាមួយកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ នឹងអាចបន្តឈានដល់ក្នុងកម្រិតថ្មីមួយជាក់ជាមិនខាន ។នៅក្នុងថ្ងៃដដែលនោះ នាយករដ្ឋមន្រ្តីចិនលោក លី ខឺជាំង ក៏បានផ្លាស់ប្តូរសារអបអរសាទរជាមួយសមភាគីរុស្ស៊ីរបស់លោក គឺលោក ឌីមីតទ្រី ម៉េដវ៉េឌេវផងដែរ ៕ធ.ដ

  • រថយន្តក្រុងផលិតនៅវៀតណាមចាប់ផ្តើមដឹកជញ្ជូនទៅហ្វីលីពីន តាមការបញ្ជាទិញ

    រថយន្តក្រុងផលិតនៅវៀតណាមចាប់ផ្តើមដឹកជញ្ជូនទៅហ្វីលីពីន តាមការបញ្ជាទិញ

    វៀតណាមបានដឹករថយន្តក្រុងចំនួន ១៥គ្រឿងដំបូង ទៅកាន់ប្រទេសហ្វីលីពីន កាលពីថ្ងៃចុងសប្តាហ៍។ ក្រុមហ៊ុនផលិត និងដំឡើងរថយន្តវៀតណាម THACO ថា រថយន្តក្រុងដែលបាននាំចេញទាំងនោះ សុទ្ធតែត្រូវបានរចនាឡើងវិញ បន្ទាប់ពីចំណាយពេលធ្វើតេស្តអស់ ៧ខែក្នុងប្រទេសហ្វីលីពីន ដើម្បីឲ្យស្របតាមស្តង់ដារ Euro 5។ រថយន្តក្រុងទាំងអស់ត្រូវបានដំឡើងនៅក្នុងតំបន់សេដ្ឋកិច្ច Chu Lai ក្នុងខេត្ត Quang Nam ប្រទេសវៀតណាម។ ក្រុមហ៊ុន THACO បានរំពឹងថានឹងអាចនាំចេញរថយន្តក្រុង ដល់ទៅចំនួន ២០០គ្រឿង ទៅកាន់ប្រទេសហ្វីលីពីន ក្នុងឆ្នាំ២០២០៕ធ.ដ

  • មិនទាន់ឆ្លងឆ្នាំផង ថៃទទួលទេសចរបរទេស៣៩លាននាក់រួចបាត់ហើយ

    មិនទាន់ឆ្លងឆ្នាំផង ថៃទទួលទេសចរបរទេស៣៩លាននាក់រួចបាត់ហើយ

    រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៃប្រទេសថៃអះអាងថា ថៃបានទទួលស្វាគមន៍ទេសចរណ៍អន្តរជាតិចំនួន៣៩លាននាក់រួចបាត់ទៅហើយ ស្របពេលដែលថ្ងៃឆ្លងឆ្នាំសកល ឆ្នាំ២០២០ នឹងចូលមកដល់ ឆាប់ៗនេះ។ លោក រដ្ឋមន្ត្រី Pipat Ratchakitprakan បានដឹកនាំក្រុមន្ត្រីជាន់ខ្ពស់ពិនិត្យចំណតអាកាសយានដ្ឋានសុវណ្ណាភូមិ កាលពីចុងសប្តាហ៍កន្លងទៅ ពោលគឺជាថ្ងៃចាប់ផ្តើមនៃរដូវកាលទេសចរណ៍បុណ្យឆ្លងឆ្នាំសកល ដោយរកឃើញថា មានទេសចរ៣៩លាននាក់ហើយបានមកដល់ប្រទេសថៃនោះ។ ចំនួនទេសចរបរទេសនៅឆ្នាំ២០១៩នេះបានឈានដល់ចំនួន៣៩លាន៧៧ម៉ឺននាក់ កើនឡើង៤ភាគរយ ទទួលចំណូល១.៩៦ទ្រីលានបាត ឬ ៦៥ពាន់លានដុល្លារអាមេរិក សម្រាប់ប្រទេសថៃ នេះបើតាមលោករដ្ឋមន្ត្រីទេសចរណ៍ប្រាប់អ្នកសារព័ត៌មាននៅចំណតអាកាសយានដ្ឋានអន្តរជាតិសុវណ្ណាភូមិ កាលពីថ្ងៃសុក្រសប្តាហ៍មុន។ លោក Pipat ក៏បញ្ជាក់ដែរថា ទីផ្សារទេសចរណ៍ក្នុងស្រុកមាន១៦៧លាននាក់ ចាក់បញ្ជូលក្នុងសេដ្ឋកិច្ចជាតិ ១.១ទ្រីលានបាត ឬ ៣៦.៤ពាន់លានដុល្លារអាមេរិក ដូច្នេះចំណូលទេសចរសរុបសម្រាប់ពេញ១ឆ្នាំ មាន៣.០៦ទ្រីលានបាត ឬ ១០១.៤ពាន់លានដុល្លារអាមេរិក កើនឡើង៤ភាគរយ៕ធ.ដ

  • តុលាការផ្ដន្ទាទោសស្ដ្រីម្នាក់សម្លាប់មិត្តភក្តិកាត់កង់ៗដាក់ធុងទឹកកក ដាក់គុក អស់មួយជីវិត

    តុលាការផ្ដន្ទាទោសស្ដ្រីម្នាក់សម្លាប់មិត្តភក្តិកាត់កង់ៗដាក់ធុងទឹកកក ដាក់គុក អស់មួយជីវិត

    ភ្នំពេញ៖ ដូចការគ្រោងទុកនៅព្រឹកថ្ងៃ ទី៣១ ខែធ្នូ ឆ្នាំ២០១៩នេះ លោក ឌុច សុខសារិន ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកសវនាការប្រកាស សាលក្រមសំណុំរឿងស្ត្រីម្នាក់ដែលសម្លាប់មិត្តភក្តិកាត់ កង់ៗញាត់ធុងទឹកកក និងយកទៅចោលក្នុងទន្លេ នៅខណ្ឌដូនពេញ ។ តុលាការបានសម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះ ស៊ិន សុផល ភេទស្រី អាយុ ៣៥ឆ្នាំ ដាក់ពន្ធនាគារ អស់មួយ ជីវិត ពីបទ ឃាតកម្មគិតទុកមុន ប្រព្រឹត្តលើស្ត្រីជនរងគ្រោះឈ្មោះ គឹម យ៉ានាង នៅចំណុចផ្ទះលេខ៤០Eo ផ្លូវ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ យោងតាមមាត្រា ២០០នៃក្រមព្រហ្មទណ្ឌ  និង សងសំណងរដ្ឋប្បវេណីទៅឲ្យជនរងគ្រោះ ១២០លានរៀល ។ នៅក្នុងសវនាការនារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ស្ត្រីជាជនជាប់ចោទ បានសារភាពថា ខ្លួនពិតជាបានសម្លាប់ជនរងគ្រោះដូចការចោទប្រកាន់របស់តុលាការប្រាកដមែន ព្រោះតែខឹងជនរងគ្រោះទៅទារបំណុលចំនួន ៧០០ដុល្លារ។ …

  • មន្រ្តីជាន់ខ្ពស់សេតវិមានអះអាងថា សហរដ្ឋអាមេ៉រិកនឹងខកចិត្តជាខ្លាំង បើសិន កូរ៉េខាងជើងបន្តធ្វើតេស្តមីស៊ីលជាថ្មីទៀត

    មន្រ្តីជាន់ខ្ពស់សេតវិមានអះអាងថា សហរដ្ឋអាមេ៉រិកនឹងខកចិត្តជាខ្លាំង បើសិន កូរ៉េខាងជើងបន្តធ្វើតេស្តមីស៊ីលជាថ្មីទៀត

    សហរដ្ឋអាមេ៉រិក៖ សហរដ្ឋអាមេរិកនឹងខកចិត្តយ៉ាងខ្លាំង ប្រសិនបើកូរ៉េខាងជើងធ្វើការសាកល្បងមីស៊ីលដែលហោះបានចម្ងាយឆ្ងាយ ឬក៏មីស៊ីលដែលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ នេះបើតាមទីប្រឹក្សាសន្តិសុខជាតិសេតវិមានប្រធានាធិបតីអាមេរិក លោក Robert O’Brien ។ ថ្លែងប្រាប់អ្នកយកព័ត៌មាន ទីប្រឹក្សាសន្តិសុខជាតិសេតវិមានរូបនេះបាននិយាយទៀតថា សហរដ្ឋអាមេរិកនឹងចាត់វិធានការសមរម្យក្នុងនាមជាប្រទេសមហាអំណាចយោធា និងសេដ្ឋកិច្ចនាំមុខគេ ប្រសិនបើកូរ៉េខាងជើងធ្វើការសាកល្បងមីស៊ីលទាំងនេះ លោកថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមានមធ្យោបាយជាច្រើន ក្នុងការឆ្លើយតបចំពោះរឿងនេះ ។ ការកត់សម្គាល់បែបនេះរបស់លោក Robert O’Brien ត្រូវបានធ្វើឡើងក្រោយកូរ៉េខាងជើងបានព្រមានផ្ញើ «កាដូថ្ងៃ Christmas» ប្រសិនបើសហរដ្ឋអាមេរិកមិនព្រមបន្ធូរបន្ថយគោលជំហររបស់ខ្លួន សម្រាប់ការចរចានុយក្លេអ៊ែរនៅត្រឹមចុងឆ្នាំនេះ ដែលជាកាលបរិច្ឆេទផុតកំណត់ដែលទីក្រុងព្យុងយ៉ាងបានដាក់ឲ្យទីក្រុងវ៉ាស៊ីនតោន ៕ធ.ដ

  • មេដឹកនាំវៀតណាមចាត់វិធានការយ៉ាងតឹងរឹង ដើម្បីដាក់ទោសមន្រ្តីជាន់ខ្ពស់ទាំងឡាយណា ដែលជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ

    មេដឹកនាំវៀតណាមចាត់វិធានការយ៉ាងតឹងរឹង ដើម្បីដាក់ទោសមន្រ្តីជាន់ខ្ពស់ទាំងឡាយណា ដែលជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ

    វៀតណាម៖ ការដាក់ទោសធ្ងន់ៗលើមន្រ្តីជាន់ខ្ពស់ទាំងឡាយណា ដែលប្រព្រឹត្តអំពើពុករលួយ គឺជាកត្តាសំខាន់មួយដែលជួយទប់ស្កាត់ប្រឆាំងនឹងការប្រព្រឹត្តអំពើបែបនេះ នេះបើតាមប្រធានាធិបតី និង ជាអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ។ ក្នុងអំឡុងកិច្ចប្រជុំមួយនៅថ្ងៃចន្ទម្សិលមិញ ប្រធានាធិបតីវៀតណាមរូបនេះ បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាម និងស្ថាប័ននានារបស់រដ្ឋាភិបាល មិនគួរភ័យខ្លាចក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដោយសារការព្រួយបារម្ភថា វានឹងប៉ះពាល់ដល់ការអភិវឌ្ឍប្រទេសនោះឡើយ ។ សូមរំលឹកថា ចាប់តាំងពីយុទ្ធនាការបង្រ្កាបអំពើពុករលួយបានចាប់ផ្តើមកាលពីឆ្នាំ២០១៧ មន្រ្តីជាន់ខ្ពស់វៀតណាម និងមន្រ្តីយោធាកំពូល ព្រមទាំងអ្នកជំនួញជាច្រើនត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ខណៈប្រធានាធិបតីវៀតណាមបានបញ្ជាក់ជាដដែលៗថា យុទ្ធនាការនេះ នឹងបន្តទៅមុខទៀតយ៉ាងស្វាហាប់ ហើយមិនលើកលែងឲ្យនរណាម្នាក់ឡើយ ដែលប្រព្រឹត្តផ្ទុយពីច្បាប់ ៕ធ.ដ

  • ដោយសារព្រួយបារម្ភពីជម្ងឺប៉េសជ្រូកអាហ្វ្រិក ចិនសម្រេចផ្អាកនាំចូលសាច់ជ្រូកពីឥណ្ឌូណេស៊ី

    ដោយសារព្រួយបារម្ភពីជម្ងឺប៉េសជ្រូកអាហ្វ្រិក ចិនសម្រេចផ្អាកនាំចូលសាច់ជ្រូកពីឥណ្ឌូណេស៊ី

    ចិន៖ ទីក្រុងប៉េកាំងបានសម្រេចិត្តហាមឃាត់ការនាំចូលសត្វជ្រូក ជ្រូកព្រៃ និងផលិតផលពាក់ព័ន្ធនឹងសាច់ជ្រូកពីប្រទេសឥណ្ឌូណេស៊ី ដោយសារតែជំងឺប៉េសជ្រូកអាហ្វ្រិក នេះបើតាមអាជ្ញាធរពន្ធគយចិននៅថ្ងៃចន្ទម្សិលមិញ ។ បើតាមគេហទំព័ររបស់អាជ្ញាធរពន្ធគយចិន ជំងឺប៉េសជ្រូក៣៩២ករណីត្រូវបានរាយការណ៍នៅក្នុងប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៧ ខែធ្នូកន្លងទៅ ។ ឆ្លើយតបនឹងបញ្ហានេះ ចិនបានចាត់វិធានការជាបន្តបន្ទាប់ ដើម្បីបង្កើនផលិតផលធ្វើពីសាច់ជ្រូកឡើងវិញនៅក្នុងស្រុក តាមរយៈការរឹតត្បិត និងគ្រប់គ្រងលើការនាំចូលសត្វជ្រូកពីបរទេស ។ បន្ថែមលើនេះ កាលពីពាក់កណ្តាលខែធ្នូនេះ អាជ្ញាធរចិនបានបញ្ជាក់ថា ចិនបានត្រៀមសត្វជ្រូកបម្រុងគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការទីផ្សារនៅក្នុងឱកាសដែលបុណ្យចូលឆ្នាំចិនកាន់តែកៀកមកដល់ ៕ធ.ដ