Category: ព័ត៌មានអន្តរជាតិ

  • ប្រជាជនស៊ីរីច្រើនជាង២៣០.០០០នាក់បង្ខំចិត្តភៀសខ្លួន ដោយសារតែការកើនឡើងអំពើហិង្សានៅក្នុងខេត្តអ៊ីដលីប

    ប្រជាជនស៊ីរីច្រើនជាង២៣០.០០០នាក់បង្ខំចិត្តភៀសខ្លួន ដោយសារតែការកើនឡើងអំពើហិង្សានៅក្នុងខេត្តអ៊ីដលីប

    ស៊ីរី៖ អង្គការសហប្រជាជាតិបានបញ្ជាក់ថា ជនស៊ីវិលស្លូតត្រង់ប្រមាណ២៣៥.០០០នាក់បានបង្ខំចិត្តភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ នៅភាគពាយ័ព្យប្រទេសស៊ីរី ដែលគ្រប់គ្រងដោយក្រុមឧទ្ទាមនៅខែនេះ ដោយសារតែលទ្ធផលនៃការប្រើកម្លំាងយោធានៅទីនោះ ។ របាយការណ៍ខាងលើនេះត្រូវបានការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកការសម្របសម្រួលកិច្ចការមនុស្សធម៌ OCHA បង្ហាញឱ្យដឹងបន្ទាប់ពីប្រធា នាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានប្រទេសរុស្ស៊ី ស៊ីរី និងអ៊ីរ៉ង់កុំឱ្យបង្កគ្រោះថ្នាក់ ឬសម្លាប់ជនស៊ីវិលនៅក្នុងខេត្ត អ៊ីដលីប ជាទីដែលកងកម្លាំងរដ្ឋាភិបាលស៊ីរីកំពុងបើកការវាយលុក ដើម្បីដណើ្ដមខេត្តមួយនេះពីក្រុមឧទ្ទាមស៊ីរីមកវិញ ក្រោមការគាំទ្រដោយការវាយប្រហារ តាមផ្លូវអាកាសរបស់យន្ដហោះចម្បាំងរុស្ស៊ី ។ សូមជម្រាបថា ខេត្តអ៊ីដលីប គឺជាមូលដ្ឋានរឹងមាំចុងក្រោយបំផុតមួយរបស់ក្រុមឧទ្ទាមស៊ីរី ដែលកំពុងរងការវាយប្រហារតាមផ្លូវអាកាសយ៉ាងសន្ធាប់ ពីសំណាក់កងកម្លាំងរុស្ស៊ី និងស៊ីរី ។ ប្រធានាធិបតីស៊ីរីលោក បាហ្សា អាល់ អាសាដ បានសន្យាថា នឹងវាយយកខេត្តមកគ្រប់គ្រងទាំងស្រុងវិញឱ្យបាន ខណៈជនស៊ីវិលរាប់រយនាក់ត្រូវបានគេរាយការណ៍ថា ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់ប្រទេសទាំងពីរ ៕ធ.ដ

  • រដ្ឋាភិបាលហ្វីលីពីនចេញបម្រាមហាមឃាត់សមាជិកព្រឹទ្ធសភាអាមេរិក០២រូបមិនអោយចូលប្រទេសខ្លួន

    រដ្ឋាភិបាលហ្វីលីពីនចេញបម្រាមហាមឃាត់សមាជិកព្រឹទ្ធសភាអាមេរិក០២រូបមិនអោយចូលប្រទេសខ្លួន

    ហ្វីលីពីន៖ រដ្ឋាភិបាលហ្វីលីពីនបានធ្វើការហាមឃាត់សមាជិកព្រឹទ្ធសភាអាមេរិក០២រូបមិនអោយចូលប្រទេសខ្លួន ហើយថែមទំាងតម្រូវឱ្យជនជាតិអាមេរិកត្រូវតែមានទិដ្ឋាការ ឬ Visa មុននឹងចង់ចូលមកហ្វីលីពីន ក្នុងករណីដែលសហរដ្ឋអាមេរិកហាមឃាត់មន្ត្រីហ្វីលីពីនមានជាប់ពាក់ព័ន្ធនឹងការចាប់ឃុំខ្លួនសមាជិកព្រឹទ្ធសភាបក្សប្រឆាំងលោកស្រី លៃឡា ដឺ លីម៉ា ចូលក្នុងសហរដ្ឋអាមេរិក ។ ជាធម្មតាពលរដ្ឋអាមេរិក ដែលមានបំណងចូល ឬមកកម្សាន្តប្រទេសហ្វីលីពីនក្នុងរយៈពេល៣០ថ្ងៃ ឬតិចជាងនេះមិនចាំបាច់មានវីសាសម្រាប់ ការធ្វើដំណើរឡើយ បើសិនជាពួកគេមានលិខិតឆ្លងដែនអាមេរិកមានសុពលភាព ព្រមទាំងមានសំបុត្រយន្ដហោះទៅ និងមកមានសុពលភាព ។ យ៉ាងណាមិញ ការលើកឡើងរបស់អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន គឺលោក សាលវ៉ាដ័រ ផេណេឡូ ខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីសប្ដាហ៍មុន បានចុះហត្ថលេខាលើច្បាប់កញ្ចប់ថវិកាឆ្នាំ២០២០ ដែលរួមមានបញ្ចូលទាំងការដាក់បម្រាមចូលសហរដ្ឋអាមេរិក លើមន្ត្រីហ្វីលីពីនទាំង ឡាយណា ដែលមានជាប់ពាក់ព័ន្ធនឹងការឃុំខ្លួនលលោកស្រី លីម៉ា ។ លោកស្រី លីម៉ា ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារពីបទទាក់ទងនឹងគ្រឿងញៀន ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៧មកម្ល៉េះ ៕ធ.ដ

  • ប្រមុខការពារជាតិអ៊ុយក្រែនអះអាងថា អ៊ុយក្រែនបានចុះកិច្ចព្រមព្រៀងទិញមីស៊ីលប្រឆាំងរថក្រោះបន្ថែមទៀតពីសហរដ្ឋអាមេរិក

    ប្រមុខការពារជាតិអ៊ុយក្រែនអះអាងថា អ៊ុយក្រែនបានចុះកិច្ចព្រមព្រៀងទិញមីស៊ីលប្រឆាំងរថក្រោះបន្ថែមទៀតពីសហរដ្ឋអាមេរិក

    អ៊ុយក្រែន៖ អ៊ុយក្រែនបានចុះកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ដើម្បីទិញយកមីស៊ីលប្រឆាំងរថក្រោះឈ្មោះ Javelin បន្ថែមពីរទៀត នេះបើតាមអនុរដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែនលោក Anatolii Petrenko ។ អនុរដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែនរូបនេះ បានបន្ថែមទៀតថា អំឡុងត្រីមាសចុងក្រោយនៃឆ្នាំ២០១៩នេះ ក្រសួងការពារជាតិអ៊ុយក្រែនបានសម្រេចចុះកិច្ចព្រមព្រៀងមួយ ដើម្បីទិញមីស៊ីលប្រឆាំងរថក្រោះ Javelin បន្ថែមទៀតពីសហរដ្ឋអាមេរិក ។ កាលពីខែតុលាកន្លងទៅ ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការសន្តិសុខនៃក្រសួងការពារជាតិអាមេរិក បានប្រកាសថា អ៊ុយក្រែនទទួលបានការអនុញ្ញាតដើម្បីទិញមីស៊ីលសរុប១៥០ដើម ក្នុងតម្លៃជិត៤០លានដុល្លារពីអាមេរិក ។ ដោយឡែកកាលពីខែមេសា ឆ្នាំ២០១៨ អ៊ុយក្រែនទទួលបានមីស៊ីល Javelin ជាលើកដំបូង ក្រោយទិញក្នុងតម្លៃខ្ទង់៤៧លានដុល្លារ ដែលវាជាផលិតផលរួមរបស់ក្រុមហ៊ុនផលិតសព្វាវុធអាមេរិក Raytheon និង Lockheed Martin ៕ធ.ដ

  • រដ្ឋមន្រ្តីការពារជាតិរុស្ស៊ីអះអាងពីការដាក់ពង្រាយកាំជ្រួចនុយក្លេអ៊ែរ ដែលអាចហោះលឿនជាងសំឡេង២៧ដង

    រដ្ឋមន្រ្តីការពារជាតិរុស្ស៊ីអះអាងពីការដាក់ពង្រាយកាំជ្រួចនុយក្លេអ៊ែរ ដែលអាចហោះលឿនជាងសំឡេង២៧ដង

    រុស្ស៊ី៖ រដ្ឋមន្រ្តីការពារជាតិរុស្ស៊ីលោក សឺហ្គី ស៊យហ្គូ នៅថ្ងៃសុក្រនេះ បានរាយការណ៍ទៅប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ថា សព្វាវុធឆ្លងអន្តរទ្វីបថ្មីមួយដែលអាចហោះលឿនជាងសំឡេងដល់ទៅ២៧ដង គឺអាចប្រើការបានពេញលេញហើយ ។ ក្រោយមកលោក ស៊យហ្គូ បាននិយាយអំឡុងការតេទូរស័ព្ទខុនហ្វើរិនជាមួយក្រុមមេដឹកនាំយោធារុស្ស៊ីថា លោកសូមអបអរសាទរលោក ពូទីន ចំពោះព្រឹត្តិ ការណ៍ដ៏សំខាន់នេះសម្រាប់យោធា និង ប្រទេសជាតិទាំងមូល ។ ទន្ទឹមគ្នា ប្រធា នកងកម្លាំងមីស៊ីលយុទ្ធសាស្រ្ត លោកឧត្តមសេនីយ៍ សឺហ្គី ការ៉ាកាយ៉េវ បាននិយាយអំឡុងការតេទូរស័ព្ទខុនហ្វើរិនដែរថា សព្វាវុធថ្មី Avangard នឹងត្រូវដាក់ឱ្យបំពេញភារកិច្ចជាមួយអង្គភាពមួយនៅតំបន់ អូរីនបឺក នៅជួរភ្នំ អ៊ុយរ៉ាល់ខាងត្បូង ។ បើតាមប្រធានាធិបតីរុស្ស៊ី សព្វាវុធលឿនជាងសំឡេងឈ្មោះ Avangard នេះ គឺជារបកគំហើញខាងបច្ចេកវិជ្ជា ដែលអាចប្រៀបធៀបបានទៅនឹងការបាញ់បង្ហោះផ្កាយរណបដំបូងបង្អស់របស់សូវៀតក្នុងឆ្នាំ១៩៥៧ ៕ធ.ដ

  • ចិនបាញ់កាំជ្រួចរ៉ុក្តែតដ៏ធំបំផុតលើពិភពលោក ដែលផ្ទុកផ្កាយរណបសម្រាប់បេសកកម្មភពអង្គារឆ្នាំ២០២០

    ចិនបាញ់កាំជ្រួចរ៉ុក្តែតដ៏ធំបំផុតលើពិភពលោក ដែលផ្ទុកផ្កាយរណបសម្រាប់បេសកកម្មភពអង្គារឆ្នាំ២០២០

    ចិន៖ នៅក្នុងការបោះជំហានដ៏សំខាន់មួយ សម្រាប់បេសកកម្មទៅកាន់ភពព្រះអង្គារនៅឆ្នាំ២០២០ខាងមុខនេះ ប្រទេសចិននៅក្នុងថ្ងៃសុក្រនេះបានបាញ់កាំជ្រួចរ៉ុក្តែតដ៏ធំបំផុតលើពិភពលោកដែលផ្ទុកផ្តាយរណប។សារព័ត៌មានចិន CGTN បានចុះផ្សាយថា គ្រាប់រ៉ុក្កែត Long March 5 ដែលផ្ទុកផ្តាយរណបស្រាវជ្រាវ ត្រូវបានបាញ់បង្ហោះចេញពីតំបន់បាញ់សាកល្បងផ្តាយរណបWenchang នៅកោះ ហៃណាន់ ភាគខាងត្បូងប្រទេសចិន ។ បន្ទាប់ពីត្រូវបានបាញ់បង្ហោះ ផ្កាយរណប Shijian 20 នេះ ត្រូវបានបញ្ជូនទៅក្នុងគន្លងផែនដីដូចតាមការគ្រោងទុក ។ ប្រភពបានឱ្យដឹងថា ការបាញ់រ៉ុក្កែតផ្ទុកផ្តាយរណបនេះ គឺជាការសាកល្បងបច្ចេកវិទ្យាសំខាន់ៗ ដែលទាក់ទងនឹងបេសកកម្មអវកាសនៅពេលអនាគត ។ គួរបញ្ជាក់ផងដែរថា ការបាញ់បង្ហោះប្រកបដោយជោគជ័យនេះ គឺជាផ្នែកសំខាន់នៃផែនការប្រកបដោយមហិច្ឆតារបស់ចិន សម្រាប់បេសកកម្មទៅកាន់ភពក្រហម ឬ ភពអង្គារនៅឆ្នាំក្រោយ ក៏ដូចជាការសង្ឃឹមថា នឹងមានស្ថានីយអវកាសមានមនុស្សប្រចាំការមួយនៅឆ្នាំ២០២២ខាងមុខនេះ ៕ធ.ដ

  • លោក ដូណាល់ ត្រាំ ព្រមានរុស្ស៊ី ស៊ីរី និងអ៊ីរ៉ង់ ជុំវិញប្រតិបត្តិការយោធាដ៏ក្តៅគគុកនៅក្នុងខេត្ត អ៊ីដលីប

    លោក ដូណាល់ ត្រាំ ព្រមានរុស្ស៊ី ស៊ីរី និងអ៊ីរ៉ង់ ជុំវិញប្រតិបត្តិការយោធាដ៏ក្តៅគគុកនៅក្នុងខេត្ត អ៊ីដលីប

    សហរដ្ឋអាមេ៉រិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់) បានធ្វើការព្រមានដល់ប្រទេសរុស្ស៊ី ស៊ីរី និងអ៊ីរ៉ង់ ដើម្បីសម្តែងការប្រឆំាងនឹងការប្រើហិង្សានៅក្នុងខេត្តអ៊ីដលីប ភាគពាយ័ព្យប្រទេសស៊ីរី ដែលជាទីតំាងដ៏រឹងមំារបស់ក្រុមឧទ្ទាមស៊ីរី ។ ការព្រមានរបស់លោក ដូណាល់ ត្រាំ ខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមអ្នកជួយសង្គ្រោះស៊ីរីបាននិយាយកាលពីថ្ងៃពុធថា បុរស ស្ត្រី និងកុមារជាង២០ម៉ឺននាក់បានរត់ភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ នៅតំបន់ភាគពាយព្យនៃប្រទេសស៊ីរី ដោយធ្វើដំណើរតាមរថយន្តក្រុង រថយន្តធំ និងរថយន្តតូចៗជាច្រើនគ្រឿងក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ចំពេលមានការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងពីសំណាក់យន្តហោះរបស់កងកម្លាំងរដ្ឋាភិបាលស៊ីរី ។ កងកម្លាំងរដ្ឋាភិបាលបានទម្លាក់គ្រាប់បែកនៅភាគខាងត្បូង និងភាគខាងកើតខេត្ត អ៊ីដលីប ដែលជាតំបន់ទីតាំងរឹងមាំចុងក្រោយរបស់ក្រុមឧទ្ទាមគាំទ្រដោយបស្ចិមប្រទេស ។ មុនពេលការវាយលុកនេះបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុននោះ អង្គការសហប្រជាជាតិបានរាយការណ៍ថា ពួកអ្នកស្រុកនៃខេត្តអ៊ីដលីប ប្រហែល ៦ម៉ឺននាក់បានរត់ភៀសខ្លួនចេញពីផ្ទះរបស់ពួកគេរួចហើយ ចាប់តាំងពីយុទ្ធនាការទម្លាក់គ្រាប់បែករបស់រដ្ឋាភិបាលស៊ីរីបានចាប់ផ្តើមកាលពីចុងខែមុន ៕ធ.ដ

  • មនុស្ស០៧នាក់ស្លាប់ និងរបួសជាច្រើននាក់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះដឹកមនុស្ស១០០នាក់មួយគ្រឿងនៅប្រទេសកាហ្សាក់ស្ថាន

    មនុស្ស០៧នាក់ស្លាប់ និងរបួសជាច្រើននាក់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះដឹកមនុស្ស១០០នាក់មួយគ្រឿងនៅប្រទេសកាហ្សាក់ស្ថាន

    កាហ្សាក់ស្ថាន៖ យន្តហោះមួយគ្រឿងដឹកមនុស្សសរុប១០០នាក់ បានធ្លាក់នៅក្បែរអាកាសយានដ្ឋាននៅក្នុងទីក្រុង អាល់ម៉ាធី របស់ប្រទេសកាហ្សាក់ស្ថាន ខណៈមនុស្សចំនួន០៧នាក់ត្រូវបានគេរាយការណ៍ថា បាត់បង់ជីវិត និងជាច្រើននាក់ទៀតរងរបួស ។ នៅលើយន្តហោះខាងលើនេះ គឺមានអ្នកដំណើរសរុប៩៥នាក់ និងសហសេវិក ០៥នាក់ ដែលសរុបទាំងអស់គឺ១០០នាក់ នេះបើតាមអាជ្ញាធរកាហ្សាក់ស្ថាន បញ្ជាក់ប្រាប់អ្នកសារព័ត៌មាន ។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ យន្តហោះរបស់អាកាសចរណ៍ Bek Air មួយគ្រឿងនេះត្រូវបានគេមើលឃើញថា បានធ្លាក់ចំពីលើអគារកម្ពស់០២ជាន់ដែលស្ថិតនៅក្បែរអាកាសយានដ្ឋាន ក្រោយការព្យាយាមហោះឡើងខុសបច្ចេកទេស ៕ធ.ដ

  • ចិន រុស្ស៊ី និងអ៊ីរ៉ង់ដឹកនំាការធ្វើសមយុទ្ធយោធាជើងទឹករួមគ្នានៅក្នុងឈូងសមុទ្រអូម៉ង់

    ចិន រុស្ស៊ី និងអ៊ីរ៉ង់ដឹកនំាការធ្វើសមយុទ្ធយោធាជើងទឹករួមគ្នានៅក្នុងឈូងសមុទ្រអូម៉ង់

    ចិន៖ កងកម្លំាំងចិន រុស្ស៊ី និងអ៊ីរ៉ង់ ត្រៀមធ្វើសមយុទ្ធយោធាជើងទឹករួមគ្នាចាប់ពីថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់) នៅក្នុងឈូងសមុទ្រអូម៉ង់ នេះបើតាមការបញ្ជាក់របស់រដ្ឋាភិបាលទីក្រុងប៉េកំាង និងទីក្រុងតេហេរ៉ង់ ។ អ្នកនាំពាក្យក្រសួងការពារជាតិចិនលោក Wu Qian បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា សមយុទ្ធដែលនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែធ្នូនេះ មានគោលបំណងផ្លាស់ប្ដូរ និង បង្កើនកិច្ចសហប្រតិបត្តិការឲ្យបានស៊ីជម្រៅជាងមុន រវាងទាហានជើងទឹករបស់ប្រទេសទាំង០៣  ។ សម្រាប់ប្រទេសអ៊ីរ៉ង់វិញ គោលបំណងនៃការធ្វើសមយុទ្ធនេះ គឺដើម្បីបង្កើនសន្តិសុខពាណិជ្ជកម្មអន្តរជាតិនៅក្នុងតំបន់ ក៏ដូចជាប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និង អំពើចោរកម្មតាមសមុទ្រ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យកងកម្លាំងជាន់ខ្ពស់អ៊ីរ៉ង់លោកឧត្ដមសេនីយ៍ត្រី អាបូលដាស់ ហ្សេកកាឈី ៕ធ.ដ

  • រុស្ស៊ីគ្រោងដាក់ឲ្យដំណើរការនាវាមុជទឹកថ្មីដើរដោយថាមពលនុយក្លេអ៊ែរ នៅឆ្នាំ២០២០

    រុស្ស៊ីគ្រោងដាក់ឲ្យដំណើរការនាវាមុជទឹកថ្មីដើរដោយថាមពលនុយក្លេអ៊ែរ នៅឆ្នាំ២០២០

    រុស្ស៊ី៖ យោធារុស្ស៊ីបានបញ្ចេញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរថ្មីមួយគ្រឿង ដោយនាវានោះត្រូវគេរំពឹងថា នឹងចាប់ផ្តើមធ្វើប្រតិបត្តិការឲ្យកងទ័ពជើងទឹករុស្ស៊ីនៅឆ្នាំ២០២០ខាងមុខនេះ ។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ នាវាមុជទឹកថ្មីនេះឈ្មោះថា Novosibirsk គឺជានាវាមុជទឹកលំដាប់ Yasen-M គ្រឿងទី២ ដោយមួយគ្រឿងដំបូងមានឈ្មោះថា Kazan ។ នាវាមុជទឹក Kazan កំពុងបន្តស្ថិតក្រោមការធ្វើតេស្តនៅក្នុងផ្ទៃទឹកនៅឡើយ ហើយត្រូវគេរំពឹងថា នឹងចាប់ផ្តើមធ្វើប្រតិបត្តិការជាផ្លូវការឲ្យ កងទ័ពជើងទឹករុស្ស៊ីនៅក្នុងឆ្នាំ២០២០ ដូច Novosibirsk ដែរ ។ ប្រភពបានឱ្យដឹងទៀតថា នាវាមុជទឹកលំដាប់ Yasen-M ត្រូវគេជឿជាក់ថា មានសមត្ថភាពប្រើប្រាស់មីស៊ីលគ្រប់ប្រភេទ ដែលបាញ់ចេញពីផ្ទៃទឹក រួមមានដូចជាមីស៊ីលពហុមុខងារ Kalibr, មីស៊ីលប្រឆាំងនាវា Onik, ពួកមីស៊ីលរត់ក្រោមទឹកដែលមានទំហំ៥៣៣មីលីម៉ែត្រ និង មីស៊ីលលឿនលឿនជាងសំឡេង Zircon ៕ធ.ដ

  • រដ្ឋាភិបាលតួកគីមានផែនការដាក់ពង្រាយកងទ័ពនៅលីប៊ី ប្រសិនបើមានសំណើពីរដ្ឋាភិបាលលីប៊ី

    រដ្ឋាភិបាលតួកគីមានផែនការដាក់ពង្រាយកងទ័ពនៅលីប៊ី ប្រសិនបើមានសំណើពីរដ្ឋាភិបាលលីប៊ី

    តួកគី៖ សំណើដាក់ពង្រាយកងកម្លាំងតួកគីទៅកាន់ប្រទេសលីប៊ី នឹងត្រូវដាក់ជូនសភាជាតិ ប្រសិនបើមានសំណើពីរដ្ឋាភិបាលលីប៊ីនោះ នេះបើតាមការបញ្ជាក់របស់ប្រធានាធិបតីតួកគីលោក តាយយីព អឺដូហ្គាន់ នៅក្នុងសុន្ទរកថាមួយទៅកាន់ក្រុមមន្ត្រីបក្សរបស់ខ្លួន ។ ការលើកឡើងបែបនេះរបស់លោក អឺដូហ្គាន់ ត្រូវបានធ្វើឡើងបន្ទាប់ពីកាលពីថ្ងៃពុធកន្លងទៅ នាឱកាសបំពេញទស្សនកិច្ចនៅប្រទេសទុយនីស៊ី ប្រធានាធិបតីតួកគីរូបនេះក៏បានបញ្ជាក់ដែរថា ប្រទេសរបស់លោកបានត្រៀមខ្លួនជាស្រេច ដើម្បីពិចារណាបញ្ជូនកងកម្លាំងទៅកាន់លីប៊ី បើសិនជាមានសំណើពីរដ្ឋាភិបាលកិច្ចព្រមពៀងជាតិលីប៊ី GNA មានមូលដ្ឋានទីក្រុងទ្រីប៉ូលី និងគាំទ្រដោយអង្គការសហប្រជាជាតិ ។ ស្របពេលជាមួយគ្នានោះដែរ រដ្ឋាភិបាលរុស្ស៊ីដែលគាំទ្រកងកម្លាំងលីប៊ីខាងកើតបានប្រកាសធ្វើការថ្កោលទោសរាល់ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសលីប៊ី ប៉ុន្តែដោយមិនបានបញ្ជាក់ចំឈ្មោះតួកគីនោះទេ ៕ធ.ដ