Category: ព័ត៌មានអន្តរជាតិ

  • ជនស៊ីវិលស្លូតត្រង់០៩នាក់ស្លាប់ ដោយសារការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា

    ជនស៊ីវិលស្លូតត្រង់០៩នាក់ស្លាប់ ដោយសារការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា

    អ៊ីស្រាអែល៖ យោធាអ៊ីស្រាអែលបានទទួលស្គាល់ថា ការវាយប្រហារតាមផ្លូវអាកាស ដែលបានសម្លាប់មនុស្ស៩នាក់ក្នុងសមាជិកគ្រួសារតែមួយនៅឯតំបន់ហ្គាហ្សា ដោយសារតែការវាយតម្លៃខុសពីហានិភ័យដល់ជនស៊ីវិល ។ បើតាមសារព័ត៌មាន Al Jazeera ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលនេះបានធ្វើឡើងកាលពីថ្ងៃទី១៤ ខែវិច្ឆិកាកន្លងមកនេះ ដោយមានគោលដៅលើផ្ទះរបស់បុរសម្នាក់ឈ្មោះ Rasmi Abu Malhous ដែលជាបុគ្គលិកបម្រើការឱ្យអាជ្ញាធរប៉ាឡេស្ទីនក្នុងតំបន់ហ្គាហ្សា និង ផ្ទះប្អូនប្រុសរបស់លោក ឈ្មោះ Mohamed នៅតំបន់ Deir al-Balah ។ ហើយជាលទ្ធផល ប្រតិបត្តិការនោះ បានធ្វើឱ្យមនុស្ស៩នាក់បាត់បង់ជីវិត ក្នុងនោះរួមមានទាំងកុមារ៥នាក់ផងដែរ ។ ប្រភពបានឱ្យដឹងទៀតថា ជនរងគ្រោះទាំង៩នាក់ខាងលើ គឺស្ថិតនៅក្នុងចំណោមជនរងគ្រោះប៉ាឡេស្ទីន៣៤នាក់ ដែលត្រូវបានសម្លាប់ដោយសារអ៊ីស្រាអែលបើកការវាយប្រហារតាមផ្លូវអាកាសលើតំបន់ហ្គាហ្សា ខណៈជនជាតិអ៊ីស្រាអែល៦៣នាក់ក៏បានរងរបួសផងដែរ ដោយសារគ្រាប់រ៉ុក្កែតបាញ់ចេញពីតំបន់ហ្គាហ្សា ៕ធ.ដ

  • សហរដ្ឋអាម៉េរិកអះអាងថា ត្រៀមខ្លួនរួចរាល់ហើយ នៅចំពោះមុខការគំរាមកំហែងនៃកាដូបុណ្យដូអែលរបស់កូរ៉េខាងជើង

    សហរដ្ឋអាម៉េរិកអះអាងថា ត្រៀមខ្លួនរួចរាល់ហើយ នៅចំពោះមុខការគំរាមកំហែងនៃកាដូបុណ្យដូអែលរបស់កូរ៉េខាងជើង

    សហរដ្ឋអាម៉េរិក៖ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក ដេវ អ៊ីសប៊ឺន បាននិយាយនៅថ្ងៃពុធនេះថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់យើងនៅជុំវិញពិភពលោកត្រៀមលក្ខណៈជានិច្ច ដើម្បីការពារខ្លួនឯងក្នុងឱកាសថ្ងៃបុណ្យគ្រីស្មាស់ ស្របពេលដែលកូរ៉េខាងជើងនិយាយថា ខ្លួននឹងជូនកាដូបុណ្យណូអែលដល់សហរដ្ឋអាមេរិក ។ ការលើកឡើងបែបនេះរបស់លោក ដេវ អ៊ីសប៊ឺន ត្រូវបានធ្វើឡើងបន្ទាប់ពីកាលពីចន្លោះថ្ងៃអង្គារ និងថ្ងៃពុធនេះ ទីក្រុងវ៉ាស៊ីនតោនបានធ្វើការហោះហើរយន្តហោះស៊ើបការណ៍ចំនួន០៤គ្រឿងនៅលើឧបទ្វីបកូរ៉េ ដើម្បីត្រៀមឆ្លើយតបចំពោះសកម្ម ភាពបង្កហេតុរបស់កូរ៉េខាងជើង ។ គួរបញ្ជាក់ផងដែរថា កាដូបុណ្យណូអែលរបស់កូរ៉េខាងជើងត្រូវបានមនុស្សភាគច្រើនរំពឹងថា គឺជាការបាញ់គ្រាប់មីស៊ីលផ្លោងឆ្លងទ្វីប (ICBM) ក្រោយទីក្រុងព្យុងយ៉ាងទើបតែបានធ្វើតេស្តដ៏សំខាន់ចំនួនពីរលើកដែលគេជឿថា ជាការសាកល្បងម៉ាស៊ីនគ្រាប់រ៉ុក្កែតនៅកន្លែងបង្ហោះផ្កាយរណបក្នុងខែធ្នូនេះ ៕ធ.ដ

  • ការស្ទង់មតិមួយបង្ហាញថា ៧៤ភាគរយនៃប្រជាជនរស់នៅក្នុងទីក្រុងសេអ៊ូលជឿជាក់ថា កូរ៉េខាងត្បូង និងកូរ៉េខាងជើងគួរតែបង្រួបបង្រួមគ្នា

    ការស្ទង់មតិមួយបង្ហាញថា ៧៤ភាគរយនៃប្រជាជនរស់នៅក្នុងទីក្រុងសេអ៊ូលជឿជាក់ថា កូរ៉េខាងត្បូង និងកូរ៉េខាងជើងគួរតែបង្រួបបង្រួមគ្នា

    កូរ៉េខាងត្បូង៖ ប្រជាជនច្រើនជាង៧ក្នុងចំណោម១០នាក់ដែលរស់នៅក្នុងទីក្រុងសេអ៊ូលជឿជាក់ថា កូរ៉េខាងត្បូង និងកូរ៉េខាងជើងគួរតែត្រូវបានបង្រួបបង្រួមគ្នា នេះបើតាមការស្ទង់មតិមួយ ដែលធ្វើឡើងដោយរដ្ឋាភិបាលក្រុងសេអ៊ូលផ្ទាល់ ។ យោងតាមការស្ទង់មតិមួយដែលធ្វើឡើងកាលពីចុងខែវិច្ឆិកាកន្លងមកនេះ បានបង្ហាញថា ៧៤.២ភាគរយនៃប្រជាពលរដ្ឋប្រមាណ២ពាន់នាក់បាននិយាយថា ការបង្រួបបង្រួមគ្នារវាងប្រទេសបងប្អូនកូរ៉េទំាងពីរគឺពិតជាមានសារៈសំខាន់ណាស់ ខណៈលទ្ធផលនៃការស្ទាបស្ទង់នេះ មានភាពស្រដៀងគ្នាទៅនឹងលទ្ធផលនៃការស្ទង់មតិការពីឆ្នំាមុន ។ សូមបញ្ជាក់ថា របាយការណ៍នៃការស្ទង់មតិខាងលើនេះ ត្រូវបានបង្ហាញឱ្យដឹងស្របពេលដែលស្ថានភាពនៅលើតំបន់ឧបទ្វីបកូរ៉េ កំពុងកើនឡើងកម្តៅសាជាថ្មីទៀត ក្រោយកូរ៉េខាងជើងបានធ្វើតេស្ដដ៏សំខាន់មួយនៅឯទីតាំងបាញ់បង្ហោះផ្កាយរណប សូហេ កាលពីថ្ងៃទី០៧ និងថ្ងៃទី១៣ ខែធ្នូកន្លងទៅ ហើយយោធាកូរ៉េខាងជើងក៏បានអះអាងដែរថា ការធ្វើតេស្ដនេះគឺជាការអភិវឌ្ឍអាវុធយុទ្ធសាស្ត្រថ្មី ដើម្បីទប់ទល់នឹងការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរពីសំណាក់សហរដ្ឋអាម៉រិក ៕ធ.ដ

  • ចំនួនអ្នកស្លាប់កើនជិត២០នាក់ ដោយសារព្យុះទីហ្វុង Phanfone វាយប្រហារប្រទេសហ្វីលីពីន

    ចំនួនអ្នកស្លាប់កើនជិត២០នាក់ ដោយសារព្យុះទីហ្វុង Phanfone វាយប្រហារប្រទេសហ្វីលីពីន

    ហ្វីលីពីន៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា យ៉ាងហោចណាស់មានមនុស្ស១៦នាក់បានបាត់បង់ជីវិត បន្ទាប់ពីព្យុះទីហ្វុង ផាន់ហ្វុន បានធ្វើការវាយប្រហារយ៉ាងដំណមលើប្រទេសហ្វីលីពីន កាលពីថ្ងៃទី២៤ ខែធ្នូនេះ ។ បើតាមអាជ្ញាធរហ្វីលីពីននោះ ព្យុះទីហ្វុងដ៏កំណាចនេះ បាននាំមកជាមួយនូវភ្លៀង និងខ្យល់បក់ក្នុងល្បឿន១៩៥គីឡូម៉ែត្រក្នុងមួយម៉ោង ដោយវាបានបង្កឱ្យផ្ទះសម្បែងជាច្រើនខ្នងរងការខូចខាត និង ប្រព័ន្ធអគ្គិសនីស្ទើតែទូទាំងប្រទេស ត្រូវបានកាត់ផ្ដាច់ជាបណ្ដោះអាសន្ន ។ សូមរំលឹកផងដែរថា ព្យុះយ៉ាងហោចចំនួន ២០ តែងតែវាយប្រហារលើប្រទេសហ្វីលីពីនក្នុងមួយឆ្នាំៗ ហើយព្យុះទីហ្វុងកំណាចបំផុតប្រចាំប្រវត្តិសាស្ត្រ មានឈ្មោះថា ហៃយ៉ាន ដែលបានឆក់យកអាយុជីវិតប្រជាជនហ្វីលីពីនច្រើនជាង៧,៣០០នាក់កាលពីឆ្នាំ២០១៣ ៕ធ.ដ

  • បញ្ហាអសន្តិសុខធ្វើឲ្យមនុស្សជិត៣លាននាក់នៅអាហ្វ្រិកកណ្តាលត្រូវការជំនួយបន្ទាន់

    បញ្ហាអសន្តិសុខធ្វើឲ្យមនុស្សជិត៣លាននាក់នៅអាហ្វ្រិកកណ្តាលត្រូវការជំនួយបន្ទាន់

    មន្ត្រីទទួលបន្ទុកកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា មនុស្សប្រមាណ២លាន៦សែននាក់ នៅអាហ្វ្រិកកណ្តាល ឬ ពាក់កណ្តាលនៃចំនួនប្រជាជនសរុបនៅប្រទេសនេះនឹងមានតម្រូវការជំនួយមនុស្សធម៌ ក្នុងឆ្នាំ២០២០ ខណៈដែលប្រទេសនេះកំពុងរងគ្រោះពីភាពអសន្តិសុខដែលប៉ះពាល់ខ្លាំងដល់វិស័យកសិម្ម នេះបើតាមអ្នកនាំពាក្យរបស់ UN កាលពីពេលថ្មីៗនេះ។ គិតត្រឹមខែវិច្ឆិកា ២០១៩ នៅប្រទេសអាហ្វ្រិកកណ្តាល មានមនុស្សជិត៧០ម៉ឺននាក់ត្រូវបានជម្លៀសចេញពីលំនៅដ្ឋាន ហើយជាង៥៩ម៉ឺន៥ពាន់នាក់បានទៅរស់នៅជាជនភៀសខ្លួន ក្នុងបណ្តាប្រទេសជិតខាង នេះបើតាមលោក Stephane Dujarric អ្នកនាំពាក្យរបស់ UN ។ លោកថា មានកុមារជាង១លាននាក់ត្រូវការជំនួយមនុស្សធម៌ក្នុងវិស័យអប់រំ នៅឆ្នាំ២០២០ ហើយកុមារប្រមាណ១៧ម៉ឺន៨ពាន់នាក់នឹងត្រូវការជួយលើផ្នែកផ្សេងៗទៀត។ ក៏ប៉ុន្តែតំណាងលោក អគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres រូបនេះបន្ថែមទៀតថា ផែនការឆ្លើយតបនឹងជំនួយមនុស្សធម៌សម្រាប់អាហ្វ្រិកកណ្តាលក្នុងឆ្នាំ២០២០ មានប្រមាណ៤០១លានដុល្លារអាម៉េរិក៕ធ.ដ

  • វៀតណាមគ្រោងនាំចេញស្វាយចន្ទីកើនដល់៤ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២០

    វៀតណាមគ្រោងនាំចេញស្វាយចន្ទីកើនដល់៤ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២០

    វៀតណាមមានគោលដៅនាំចេញស្វាយចន្ទីតម្លៃ៤ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Vietnamnews នៅថ្ងៃ២៦ ធ្នូ ២០១៩នេះ។យោងតាមសមាគមស្វាយចន្ទីវៀតណាមបានឲ្យដឹងថា ផ្នែកនាំចេញផ្តោតលើដំណើរការស៊ីជម្រៅនិងពង្រឹងគុណភាពផលិតផលស្វាយចន្ទីដើម្បីសម្រេចគោលដៅនាំចេញនេះ។ គិតត្រឹមចុងខែវិច្ឆិកា វៀតណាមបាននាំចេញស្វាយចន្ទីច្រើនជាង៤១៨០០០តោន ទៅក្រៅប្រទេស មានតម្លៃជិត៣ពាន់លានដុល្លារអាមេ៉រិក ខណៈដែលគោលដៅឆ្នាំ២០១៩នេះ គឺ៤៥០០០០តោន ជាមួយនឹងតម្លៃ៣.៥ពាន់លានដុល្លារអាម៉េរិកសម្រាប់ពាណិជ្ជកម្មគ្រាប់ស្វាយចន្ទីនេះ វៀតណាមក៏បាននាំចូលវត្ថុធាតុដើមផងដែរ ដើម្បីសម្រេចគោលដៅនាំចេញផលិផលសម្រេច ក្នុងនោះ កាលពីឆ្នាំ២០១៩ បាននាំចូលជាង១.៥លានតោននូវត្ថុធាតុដើមពីក្រៅប្រទេស ភាគច្រើនមកពីអាហ្វ្រិក៕ធ.ដ

  • លោក ដូណាល់ ត្រាំ អះអាងថា លោក និង ប្រធានាធិបតីចិនគ្រោងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលលើកទី១នៅក្នុងខែធ្នូនេះ

    លោក ដូណាល់ ត្រាំ អះអាងថា លោក និង ប្រធានាធិបតីចិនគ្រោងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលលើកទី១នៅក្នុងខែធ្នូនេះ

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាមេ៉រិក លោក ដូណាល់ ត្រាំ បានថ្លែងអះអាងជាថ្មីទៅកាន់អ្នកសារព័ត៌មានថា រូបលោក និងសមភាគីចិនលោក ស៊ី ជិនពីង គ្រោងចូលរួមក្នុងពិធីចុះហត្ថលេខាមួយ ដើម្បីចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទីមួយ ដែលភាគីទាំង២បានឯកភាពគ្នានៅក្នុងខែធ្នូ ឆ្នំានេះ ។ ស្របពេលជាមួយគ្នានេះដែរ ប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ មិនបានបញ្ជាក់លម្អិតស្តីពីកាលបរិច្ឆេទ នៃការរៀបចំពិធីចុះហត្ថលេខារវាងមេដឹកនំាប្រទេសទំាងពីរនៅឡើយនោះទេ ។ ប៉ុន្តែតំណាងពាណិជ្ជកម្មអាម៉េរិក លោក Robert Lighthizer បានឱ្យដឹងកាលពីថ្ងៃទី១៤ ខែធ្នូនេះថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទីមួយ អាចនឹងត្រូវបានចុះហត្ថលេខានៅក្នុងសប្ដាហ៍ដំបូងនៃខែមករា ឆ្នាំ២០២០ខាងមុខ ៕ធ.ដ

  • សាកសពទាហានអាម៉េរិកដែលស្លាប់នៅអាហ្វហ្គានីស្ថានបញ្ជូនត្រឡប់មកដល់ប្រទេសកំណើតវិញហើយ

    សាកសពទាហានអាម៉េរិកដែលស្លាប់នៅអាហ្វហ្គានីស្ថានបញ្ជូនត្រឡប់មកដល់ប្រទេសកំណើតវិញហើយ

    សហរដ្ឋអាម៉េរិក៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា សាកសពទាហានអាម៉េរិកម្នាក់ដែលបានបាត់បង់ជីវិត ក្នុងការប្រយុទ្ធនៅប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានបញ្ជូនត្រឡប់ទៅកាន់សហរដ្ឋអាម៉េរិកវិញហើយ ដោយបានទៅដល់មូលដ្ឋានទ័ពអាកាស Dover នៅរដ្ឋ ដេឡាវ៉ែរ នៅថ្ងៃពុធម្សិលមិញ ។ ប្រភពបានឱ្យដឹងថា លោក ម៉ៃឃើល ជីក្លូប ដែលជាជាពលបាល មានវ័យ៣៣ឆ្នាំត្រូវបានសម្លាប់កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) នៅក្នុងការបំផ្ទុះគ្រាប់បែកនៅតាមដងផ្លូវមួយកន្លែងនៅខេត្ត គុនឌូហ្ស៍ភាគខាងជើង ។ ទន្ទឹមគ្នាក្រុមតាលីបង់បានចេញមុខអះអាងថា ពួកគេនៅពីក្រោយការវាយប្រហារនេះ ។ សូមបញ្ជាក់ថា ការស្លាប់របស់ទាហានអាម៉េរិកលើកនេះ បានធ្វើឲ្យចំនួនទាហានអាម៉េរិកដែលត្រូវបានសម្លាប់នៅប្រទេសអាហ្វហ្គានីស្ថាន នៅក្នុងឆ្នាំ២០១៩នេះ កើនឡើងដល់១៩នាក់ហើយ ៕ធ.ដ

  • អាជ្ញាធរអូស្ត្រាលីនិយាយថា ផ្ទៃដី៥លានហិកតាត្រូវបានដុតបំផ្លាញនៅទូទាំងប្រទេស ខណៈភ្លើងឆេះព្រៃនឹងបន្តច្រើនខែទៀត

    អាជ្ញាធរអូស្ត្រាលីនិយាយថា ផ្ទៃដី៥លានហិកតាត្រូវបានដុតបំផ្លាញនៅទូទាំងប្រទេស ខណៈភ្លើងឆេះព្រៃនឹងបន្តច្រើនខែទៀត

    អូស្ត្រាលី៖ ភ្លើងឆេះព្រៃនៅក្នុងរដ្ឋ New South Wales ទំនងជាកាន់តែរីកធំរាប់ខែទៅមុខទៀត ដែលនេះនឹងបង្កឲ្យមានការលំបាកថែមទៀតដល់ក្រុមពន្លត់អគ្គិភ័យដែលកំពុងប្រយុទ្ធតស៊ូនឹងគ្រោះមហន្តរាយដ៏អាក្រក់នេះ នេះបើតាមការព្រមានរបស់អាជ្ញាធរអូស្ត្រាលី ។ គិតមកទល់ពេលនេះ ផ្ទៃដីប្រហែល៥លានហិកតាត្រូវបានដុតបំផ្លាញនៅទូទាំងប្រទេសអូស្ត្រាលីក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយសារភ្លើងឆេះព្រៃហើយមនុស្ស៩នាក់បានស្លាប់ និងលំនៅដ្ឋានជាង៩៥០ខ្នងត្រូវបានបំផ្លាញ ។ វិបត្តិភ្លើងឆេះព្រៃនេះ បានដាក់សម្ពាធទៅលើនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison ដោយក្រុមអ្នករិះគន់បាននិយាយថា រូបលោកមិនបានធ្វើសកម្មភាពឲ្យគ្រប់គ្រាន់ ដើម្បីដោះស្រាយផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ ។ ជាមួយគ្នានេះ លោក Morrison បានការពារគោលនយោបាយរដ្ឋាភិបាលរបស់លោក ប៉ុន្តែអតីតក្រុមប្រធានបុគ្គលិកពន្លត់អគ្គិភ័យមួយចំនួននិយាយថា អូស្ត្រាលីត្រូវតែបោះបង់ចោលនូវយុទ្ធសាស្រ្តដែលមានស្រាប់របស់ខ្លួន ដែលដាក់ការទទួលខុសត្រូវចម្បងក្នុងការពន្លត់ភ្លើងឆេះព្រៃ ទៅឲ្យរដ្ឋាភិបាលដែនដី និងរដ្ឋមួយៗ ៕ធ.ដ

  • តុលាការធម្មនុញ្ញថៃនឹងចេញសេចក្ដីសម្រេច ជុំវិញការរំលាយគណបក្សប្រឆាំងនៅខែមករា ឆ្នាំ២០២០ខាងមុខ

    តុលាការធម្មនុញ្ញថៃនឹងចេញសេចក្ដីសម្រេច ជុំវិញការរំលាយគណបក្សប្រឆាំងនៅខែមករា ឆ្នាំ២០២០ខាងមុខ

    ថៃ៖ តុលាការធម្មនុញ្ញថៃនឹងចេញសេចក្ដីសម្រេច ទាក់ទិននឹងការរំលាយគណបក្សអនាគតថ្មីនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ខាងមុខ ក្រោយមានពាក្យបណ្ដឹងមួយថា សកម្មភាពរបស់គណបក្សប្រឆាំងមួយនេះ គឺជាទង្វើញុះញង់ និង មានផែនការផ្ដួលរំលំរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញថៃ ។ បើតាមតុលាការធម្មនុញ្ញថៃនៅថ្ងៃពុធនេះ ពាក្យបណ្ដឹងខាងលើក៏បានចោទប្រកាន់ដែរថា ស្លាកសញ្ញារាងត្រីកោណរបស់គណបក្សអនាគតថ្មី មានលក្ខណៈស្រដៀងគ្នានឹងនិមិត្តរូបត្រីកោណ Illuminati ដែលជាអង្គការសំងាត់មួយមានគោលបំណងគ្រប់គ្រងពិភពលោកទាំងមូល ។ ដោយឡែក តុលាការថៃក៏បានទុកពេលឱ្យគណបក្សអនាគតថ្មី១៥ថ្ងៃផងដែរ ដើម្បីផ្ដល់ចម្លើយតបទៅនឹងការចោទប្រកាន់មួយដាច់ដោយឡែក ជុំវិញការរំលោភលើច្បាប់គណបក្សនយោ បាយ និងបានខ្ចីលុយពីថ្នាក់ដឹកនាំគណបក្សរបស់ខ្លួន ។ សូមរំលឹកផងដែរថា ស្ថានិកនៃគណបក្សអនាគតថ្មីដែលទទួលបានសំឡេងគាំទ្រច្រើនលំដាប់ទី៣នៅក្នុងការបោះឆ្នោត និងជាអ្នកប្រឆាំងរដ្ឋាភិបាលចម្រុះរបស់នា យករដ្ឋមន្ត្រីថៃ លោក បា្រយុទ្ធ ចាន់អូចា គឺលោក ថាណាថន ជូអាងរុងរូអាងខីតកាលពីខែវិច្ឆិកាកន្លងមកនេះ ត្រូវបានតុលាការថៃលុបចោលអភ័យឯកសិទ្ធិជាសមាជិកសភា ដោយសារតែការចោទថា លោកបានរំលោភលើច្បាប់បោះឆ្នោត ៕ធ.ដ