Category: ព័ត៌មានអន្តរជាតិ

  • ទីបំផុតប្រធានាធិបតីសហរដ្ឋអាមេរិកចុះហត្ថលេខាលើកញ្ចប់ថវិកាបង្កើតកងទ័ពអវកាសជាផ្លូវការ

    ទីបំផុតប្រធានាធិបតីសហរដ្ឋអាមេរិកចុះហត្ថលេខាលើកញ្ចប់ថវិកាបង្កើតកងទ័ពអវកាសជាផ្លូវការ

    សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រនេះ បានសម្រេចចុះហត្ថលេខាលើកញ្ចប់ថវិកាយោធាប្រចាំឆ្នាំ២០២០ ក្រោមច្បាប់ស្ដីពីវិស័យការពារជាតិ NDAA ដែលមានទំហំលើសលប់ដល់ទៅ៧៣៨ពាន់លានដុល្លារ ដើម្បីបង្កើតកងទ័ពអវកាសសម្រាប់ការប្រយុទ្ធនៅទីអវកាស ។ កងទ័ពអវកាសគឺជាកងអង្គភាពយោធាអាមេរិកទី០៦ បន្ទាប់ពីកងទ័ពជើងគោក កងនាវា កងទ័ពអាកាស កងម៉ារីន និងកងឆ្មាំសមុទ្រ ហើយកងទ័ពដ៏ថ្មីសន្លាងមួយនេះនឹងមានសមាជិក១ម៉ឺន៦ពាន់នាក់មកពីកងទ័ពអាកាស និង បុគ្គលិកយោ ធាស៊ីវិល ។កងទ័ពអវកាសនឹងត្រូវធ្វើប្រតិបត្តិការក្រោមកងទ័ពអាកាសអាមេរិក ហើយទីបញ្ជាការកងទ័ពអវកាសនឹងផ្ដោតជាសំខាន់លើសង្រ្គាមប្រយុទ្ធ ដូចទីបញ្ជាការអាមេរិកមួយចំនួនដូចជា CentCom ជាដើម ។ កងទ័ពនៃអង្គភាពថ្មីមួយនេះទៀតសោត នឹងដឹកនាំបេសកកម្មក្នុងនោះរួមមានការបណ្ដុះបណ្ដាល ការផ្ដល់ជំនួយ ការរៀបចំផែនការរយៈពេលវែង និងបំពេញមុខងារជាច្រើនទៀត ៕            

  • លោក ស៊ី ជិនពីង ថ្លែងថា កិច្ចព្រមព្រៀងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន-អាមេរិក នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រទេសទំាងពីរ និងពិភពលោក

    លោក ស៊ី ជិនពីង ថ្លែងថា កិច្ចព្រមព្រៀងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន-អាមេរិក នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រទេសទំាងពីរ និងពិភពលោក

    ចិន៖ កិច្ចព្រមព្រៀងសេដ្ឋកិច្ច និងពាណិជ្ជកម្មតំណាក់កាលទី១រវាងចិន និងសហរដ្ឋអាមេរិកដែលទើបសម្រចកាលពីសប្តាហ៍មុននេះ នឹងនំាមកនូវអត្ថប្រយោជន៍ដល់ភាគីទំាងពីរ និងពិភពលោកទំាងមូល នេះបើតាមប្រធានាធិបតីចិនលោក ស៊ី ជិនពីង ក្នុងអំឡុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រម្សិលមិញ ។ ជាមួយគ្នានេះ លោក ស៊ី ជិនពីង បានលើកឡើងអំពីការព្រួយបារម្ភរបស់ចិន ជុំវិញសេចក្តីថ្លែងការណ៍នានាកន្លងមករបស់អាមេរិក ពាក់ព័ន្ធបញ្ហាកោះតៃវ៉ាន់ ទីក្រុងហុងកុង និងតំបន់ស៊ីនជាំង ដែលទីក្រុងវ៉ាស៊ីនតោននៅតែបន្តលូកលាន់កិច្ចការផ្ទៃក្នុងចិនកាន់តែច្រើនឡើងៗ ។ ជុំវិញបញ្ហានេះ លោក ស៊ី បានសម្តែងនូវការជឿជាក់ថា អាមេរិកនឹងស្វែងយល់អំពីការព្រួយបារម្ភនានារបស់ចិន ដោយភាពទទួលខុសត្រូវខ្ពស់បំផុត ។ដោយឡែក តាមរយៈបណ្តាញសង្គមធ្វីតធើ លោក ដូណាល់ ត្រាំ បាននិយាយថា លោក និងលោក ស៊ី បានធ្វើការពិភាក្សាគ្នាតាមទូរស័ព្ទដ៏ល្អខ្លាំងណាស់ ពាក់ព័ន្ធទៅនឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ។ កិច្ចសន្ទនានេះបានកើនឡើង បន្ទាប់ពីប្រទេសទាំងពីរសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី១ (រង់ចាំតែថ្ងៃចុះហត្ថលេខា) ដើម្បីបញ្ចប់សង្គ្រាមពាណិជ្ជកម្ម១៧ខែមកនេះ ៕      …

  • ពលរដ្ឋអាមេរិកប្រមាណ៤២ភាគរយគំាទ្រការទម្លាក់លោក ដូណាល់ ត្រាំ ពីតំណែងប្រធានាធិបតីសហរដ្ឋអាមេរិក

    ពលរដ្ឋអាមេរិកប្រមាណ៤២ភាគរយគំាទ្រការទម្លាក់លោក ដូណាល់ ត្រាំ ពីតំណែងប្រធានាធិបតីសហរដ្ឋអាមេរិក

    សហរដ្ឋអាមេរិក៖ ពលរដ្ឋអាមេរិកប្រមាណ៤២ភាគរយយល់ស្របថា លោក ដូណាល់ ត្រាំ គួរតែត្រូវបានដកតំណែងប្រធានាធិបតីសហរដ្ឋអាមេរិក នេះបើតាមការស្ទង់មតិមួយធ្វើឡើងដោយទីភ្នាក់ងារព័ត៌មាន Reuters និងក្រុមហ៊ុនស្រាវ ជ្រាវទីផ្សារ អាយភីសូស (Ipsos) ។ការស្ទង់មតិរបស់សារព័ត៌មាន Reuters និងក្រុមហ៊ុន អាយភីសូស ធ្វើឡើងនៅលើបណ្ដាញអ៊ីនធើណិតជាភាសាអង់គ្លេសនៅទូទាំងសហរដ្ឋអាមេរិក ជាមួយការសាកសួរ និងទទួលចម្លើយពីមនុស្ស១,១០៨នាក់ ចន្លោះពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នំា២០១៩នេះ ។ សូមបញ្ជាក់ថា ព្រឹទ្ធសភាអាមេរិកគ្រោងនឹងបើកសវនាការជជែកដេញដោលទៅតាមនីតិវិធីចោទប្រកាន់ដើម្បីដកតំណែងលោក ដូណាល់ ត្រាំ នៅខែមករា ឆ្នាំ២០២០ឆាប់ៗខាងមុខនេះ ហើយព្រឹទ្ធសភាគឺជាអ្នកសម្រេចចុងក្រោយថា តើត្រូវបណ្ដេញលោក ដូណាល់ ត្រាំ ចេញពីសេតវិមាន ឬក៏យ៉ាងណា ៕      

  • លោក ដូណាល់ ត្រាំ ថ្លែងថា រូបលោកចង់ឃើញភ្លាមៗ ជុំវិញការបើកសវនាការរឿងដកតំណែងប្រធានាធិបតី

    លោក ដូណាល់ ត្រាំ ថ្លែងថា រូបលោកចង់ឃើញភ្លាមៗ ជុំវិញការបើកសវនាការរឿងដកតំណែងប្រធានាធិបតី

    សហរដ្ឋអាមេរិក៖ លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍នេះបានថ្លែងថា លោកចង់ឱ្យព្រឹទ្ធសភាប្រញាប់បើកសវនាការ លើសំណុំរឿងដកតំណែងប្រធានាធិបតី បន្ទាប់ពីរូបលោកបានរងការចោទប្រកាន់ចំនួនពីរ ទី១ គឺពីបទរំលោភអំណាច និងទី២ ពីបទបង្កការរាំងស្ទះដល់ការងារស៊ើបអង្កេតរបស់សភាពីសំណាក់សមា ជិកតំណាងរាស្រ្តបក្សប្រជាធិបតេយ្យ ។ ទន្ទឹមគ្នា ប្រធានាធិបតីអាមេរិករូបនេះក៏បានស្នើបក្សសាធារណរដ្ឋគ្រប់គ្រងសវនាការនេះឲ្យបានល្អ ក្នុងនាមជាបក្សសំឡេងភាគច្រើន ហើយឆាប់ផ្ដល់ភាពស្អាតស្អំដល់រូបលោកផងដែរ លោកថា ពួកគេនឹងចាញ់ក្ដី បើមិនមានវត្តមានក្នុងសវនាការទេនោះ ។ គួរបញ្ជាក់ថា បើតាមការគ្រោងទុកនោះ សវនាការកាត់ក្ដីលោក ត្រាំ រំពឹងនឹងធ្វើឡើងនៅដើមខែមករា ឆ្នាំ២០២០ខាងមុខនេះ ។ យ៉ាងណាមិញ បក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យមិនទាន់រកឃើញចំណុចរួម ដើម្បីដំណើការសវនាការនៅឡើយទេ ។ ចំណុចខ្ទាស់ធំជាងគេ គឺបក្សប្រជាធិបតេយ្យចង់ឲ្យសាក្សីសំខាន់ៗមួយចំនួនចូលរួមផ្ដល់សក្ខីកម្ម ប៉ុន្តែបក្សសាធារណរដ្ឋបដិសេធ ៕ធ.ដ

  • រុស្ស៊ីប្តេជ្ញាបញ្ចប់គម្រោងសាងសង់បំពង់បង្ហូរឧស្ម័ន បើទោះបីជាប្រឈមនឹងទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក

    រុស្ស៊ីប្តេជ្ញាបញ្ចប់គម្រោងសាងសង់បំពង់បង្ហូរឧស្ម័ន បើទោះបីជាប្រឈមនឹងទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក

    រុស្ស៊ី៖ រដ្ឋាភិបាលក្រុងម៉ូស្គូ នៅក្នុងសប្តាហ៍នេះ បានសន្យាបញ្ចប់ឱ្យបានទំាងស្រុងនូវការសាងសង់បំពង់បង្ហូរឧស្ម័នដ៏ធំមួយ នៅក្រោមបាតសមុទ្របាល់ទិក បើទោះបីជាត្រូវប្រឈមនឹងទណ្ឌកម្មរបស់ព្រឹទ្ធសភាអាមេរិកក៏ដោយ ។ ទន្ទឹមគ្នា អ្នកនាំពាក្យវិមានក្រឹមឡំាង លោក ឌីមីតទ្រី ផេសស្កូវ បានថ្លែងប្រាប់អ្នកយកព័ត៌មានថា យើងរំពឹងថា នឹងអាចបញ្ចប់ទំាងស្រុងនូវការសាងសង់បំពង់បង្ហូរឧស្ម័ន និងបានរិះគន់ថា ការទណ្ឌកម្មរបស់សហរដ្ឋអាមេរិកជាការរំលោភជាក់ស្តែងនៃច្បាប់អន្តរជាតិ ។ សូមបញ្ជាក់ថា គម្រោងសាងសង់បំពង់បង្ហូរឧស្ម័នមានឈ្មោះថា Nord Stream 2 រវាងប្រទេសរុស្ស៊ី និងអាល្លឺម៉ង់ គឺជាកូនសោគន្លឹះយ៉ាងសំខាន់ និងជាផ្នែកមួយនៃយុទ្ធសាស្រ្តនំាចេញរបស់ក្រុមហ៊ុនថាមពលយក្ស Gazprom របស់ទីក្រុងម៉ូស្គូ ដែលមានគោលដៅចែកចាយឧស្ម័នរបស់រុស្ស៊ីទៅកាន់តំបន់អឺរ៉ុប តាមរយៈក្រោមបាតសមុទ្របាល់ទិក ៕ធ.ដ

  • រដ្ឋាភិបាលជប៉ុនអនុម័តជាលើកទី៨ ក្នុងការបង្កើនកញ្ចប់ថវិកាការពារជាតិដ៏ច្រើនសម្បើមសម្រាប់ឆ្នាំ២០២០

    រដ្ឋាភិបាលជប៉ុនអនុម័តជាលើកទី៨ ក្នុងការបង្កើនកញ្ចប់ថវិកាការពារជាតិដ៏ច្រើនសម្បើមសម្រាប់ឆ្នាំ២០២០

    ជប៉ុន៖ នៅថ្ងៃសុក្រនេះ ប្រទេសជប៉ុនបានសសម្រេចអនុម័តគម្រោងបង្កើនកញ្ចប់ថវិកាការពារជាតិបន្ថែមទៀតសម្រាប់ឆ្នាំ២០២០ សម្រាប់ការបញ្ជាទិញយន្តហោះចម្បាំង ប្រព័ន្ធមីស៊ីលការពារដែនអាកាស និងគ្រឿងបរិក្ខាដទៃទៀតពីសហរដ្ឋអាមេរិក ។ បន្ទាប់ពីការអនុម័តរបស់រដ្ឋាភិបាលជប៉ុន សភាជប៉ុនដែលគ្រប់គ្រងដោយគណបក្សកាន់អំណាចរបស់នាយករដ្ឋមន្រ្តីជប៉ុន លោក អាបេ ស៊ីនហ្សូ នឹងបោះឆ្នោតលើគម្រោងបង្កើនកញ្ចប់ថវិកាការពារជាតិនេះនៅឆ្នាំក្រោយ ។ សម្រាប់ឆ្នាំសារពើពន្ធ ២០២០ ដែលចាប់ផ្តើមពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ កញ្ចប់ថវិកាការពារជាតិជប៉ុន នឹងកើនដល់ទំហំទឹកប្រាក់៥.៣១ទ្រីលានយេន ឬស្មើនឹងប្រមាណ៤៨.៥៦ពាន់លានដុល្លារ ៕ធ.ដ

  • កងយន្តហោះចម្បាំងអ៊ីស្រាអែលបើកការវាយលុកតាមដែនអាកាសលើតំបន់ហ្គាហ្សា ក្រោយរងការវាយប្រហារដោយគ្រាប់រ៉ុក្កែត

    កងយន្តហោះចម្បាំងអ៊ីស្រាអែលបើកការវាយលុកតាមដែនអាកាសលើតំបន់ហ្គាហ្សា ក្រោយរងការវាយប្រហារដោយគ្រាប់រ៉ុក្កែត

    អ៊ីស្រាអែល៖ កងយន្តហោះចម្បាំងរបស់អ៊ីស្រាអែល នៅល្ងាចថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ(ម៉ោងក្នុងតំបន់)បានបើកការវាយប្រហារទៅលើតំបន់ហ្គាហ្សាស្ទី្រព បន្ទាប់ពីគ្រាប់រ៉ុក្កែតជាច្រើនដែលបាញ់ចេញពីទឹកដីហ្គាហ្សា សំដៅទៅទឹកដីអ៊ីស្រាអែលភាគខាងត្បូង ។ យន្តហោះចម្បាំងអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកទៅលើទីតាំងហ្វឹកហ្វឺនរបស់ប៉ាឡេស្ទីន ដែលស្ថិតនៅភាគខាងជើង និងខាងត្បូងរបស់តំបន់ហ្គាហ្សាស្ទ្រីព ប៉ុន្តែមិនមាននរណាម្នាក់ស្លាប់ ឬ រងរបួសនោះឡើយ នេះបើតាមប្រភពក្នុងលក្ខខណ្ឌសុំមិនបញ្ជាក់អត្តសញ្ញាណ ។ ស្របពេលជាមួយគ្នានោះដែរ យោធាអ៊ីស្រាអែលបានបន្ថែមទៀតថា គ្រាប់រ៉ុក្កែតដែលហោះចេញពីហ្គាហ្សាស្ទ្រីបនោះ បានធ្លាក់ទៅលើទីវាលនៅភាគខាងត្បូងអ៊ីស្រាអែល និងគ្មាននរណាម្នាក់រងគ្រោះថ្នាក់ឡើយ ៕ធ.ដ

  • វៀតណាមនៅតែជាគោលដៅវិនិយោគឆ្លងដែនដ៏ធំ ប្រចាំតំបន់

    វៀតណាមនៅតែជាគោលដៅវិនិយោគឆ្លងដែនដ៏ធំ ប្រចាំតំបន់

    ការស្រាវជ្រាវមួយរបស់ក្រុមថ្នាក់ដឹកនាំធុរកិច្ចប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបានបង្ហាញរបាយការណ៍ថា វៀតណាគឺជាប្រទេសគោលដៅដ៏សំខាន់ សម្រាប់ការវិនិយោគឆ្លងកាន់ព្រំដែន នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Vietnamnews ថ្មីៗនេះ។ មេដឹកនាំអាជីវកម្មច្រើនជាង១ពាន់នាក់ត្រូវបានសួរសំណួរ ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មឆ្លងដែន ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០១៩-២០២០។ លទ្ធផលបានបង្ហាញថា ក្រុមហ៊ុននៅវៀតណាមជឿជាក់លើប្រាក់ចំណូលនឹងកើនឡើងខ្ពស់ក្នុងរយៈពេលប្រាំឆ្នាំ ដោយស្ទើរតែពាក់កណ្តាលនិយាយថា ពួកគេមានទំនុកចិត្តខ្លាំង។ ការស្ទង់មតិបានបង្ហាញថាអាជីវកម្មនៅវៀតណាម មានសុទិដ្ឋិនិយម ជាងសមភាគីសហប្រតិបត្ដិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ព្រោះមានតែ ៣៤ ភាគរយប៉ុណ្ណោះនៃជំនួញនៅកន្លែងផ្សេងទៀតមានទំនុកចិត្តក្នុងការឈានដល់កម្រិតខ្ពស់បែបនេះ៕ធ.ដ

  • អូស្ត្រាលីបង្កើតច្បាប់ពិន័យអ្នកបោះកន្ទុយបារីចេញពីឡាន ម្តង១ម៉ឺនដុល្លារ

    អូស្ត្រាលីបង្កើតច្បាប់ពិន័យអ្នកបោះកន្ទុយបារីចេញពីឡាន ម្តង១ម៉ឺនដុល្លារ

    អ្នកបើកបរនៅតាមដងផ្លូវសាធារណទាំងអស់ដែលបោះកន្ទុយបារីចេញពីក្នុងឡាន នឹងត្រូវផាកពិន័យជាង ១ម៉ឺនដុល្លារ ក្រោមច្បាប់ថ្មីនៃរដ្ឋ New South Wales ប្រទេសអូស្ត្រាលី ដែលត្រូបានប្រកាសឲ្យប្រើប្រាស់ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ចេញផ្សាយដោយសារព័ត៌មាន Mail Online។ ច្បាប់ថ្មីនេះ ត្រូវបានប្រកាសនាថ្ងៃព្រហស្បតិ៍នេះហើយត្រូវអនុវត្ដអំឡុងពេលការហាមប្រាមពីរឿងភ្លើងដែលអាចបង្កអគ្គិភ័យ។ ជាមួយគ្នាដែរ អ្នករួមដំណើរដែលចាប់បានថាចោលកន្ទុយបារី នឹងត្រូវពិន័យត្រឹម ៦៦០ដុល្លារប៉ុណ្ណោះ។ផ្នែកមួយចំនួននៃភ្លើងឆេះព្រៃក្នុងប្រទេស គឺបណ្ដាលមកពីកាលចោលកន្ទុយបារីនេះផងដែរ។រហូតមកទល់ពេលនេះ ភ្លើងឆេះព្រៃ បានសម្លាប់មនុស្ស ៦នាក់ហើយ ខណៈពេលដែលផ្ទះចំនួន ៨០០ខ្នងត្រូវបានបំផ្លាញនៅក្នុងរដ្ឋ New South Wales ប្រទេសអូស្ត្រាលី៕ធ.ដ

  • លោក វ៉្លាឌីមៀ ពូទីន និយាយថា មូលហេតុដែលបក្សប្រជាធិបតេយ្យប្រឹងប្រែងទម្លាក់លោក ដូណាល់ ត្រាំ គឺដោយសារការបរាជ័យក្នុងការបោះឆ្នោតឆ្នំា២០១៦

    លោក វ៉្លាឌីមៀ ពូទីន និយាយថា មូលហេតុដែលបក្សប្រជាធិបតេយ្យប្រឹងប្រែងទម្លាក់លោក ដូណាល់ ត្រាំ គឺដោយសារការបរាជ័យក្នុងការបោះឆ្នោតឆ្នំា២០១៦

    រុស្ស៊ី៖ ថ្លែងក្នុងសន្និសីទកាសែតប្រចាំឆ្នាំមួយ ដែលធ្វើឡើងនៅទីក្រុងម៉ូស្គូ ប្រធា នាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បាននិយាយយ៉ាងដូច្នេះថា មូលហេតុបានជាបក្សប្រជាធិបតេយ្យអាមេរិកខិតខំប្រឹងប្រែងទម្លាក់លោក ដូណាល់ ត្រាំ ចេញពីអំណាចបែបនេះ គឺព្រោះតែពួកគេបានទទួលបរាជ័យ ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៦ ។ ប្រធានាធិបតីរុស្ស៊ីរូបនេះបានបន្ថែមថា បក្សប្រជាធិបតេយ្យអាមេរិកកន្លងមក បានចោទប្រកាន់ថា រុស្ស៊ីបានចូលលូកលាន់ដំណើរការបោះឆ្នោតជ្រើសរើសប្រ ធានាធិបតីអាមេរិកឆ្នាំ២០១៦ ប៉ុន្តែការចោទប្រកាន់នេះត្រូវបានស៊ើបរកឃើញថា វាមិនពិតនោះទេ ដូច្នេះឥឡូវពួកគេបានងាកទៅរករឿងអាស្រូវពាក់ព័ន្ធអ៊ុយក្រែនវិញម្តង ។ ទន្ទឹមគ្នានេះ លោក ពូទីន បានបង្ហាញការយល់ឃើញថា លោក ដូណាល់ ត្រាំ នឹងអាចហែលឆ្លងផុតពីបញ្ហានេះជាក់ជាពុំខាន ។ ការកត់សម្គាល់បែបនេះរបស់លោក ពូទីន ត្រូវបានធ្វើឡើងបន្ទាប់ពីកាលពីថ្ងៃពុធសប្តាហ៍នេះ លោក ដូណាល់ ត្រាំ បានក្លាយជាប្រធានាធិបតីអាមេរិកទី៣ ក្នុងប្រវត្តិសាស្រ្តដែលត្រូវបានសភាតំណាងរាស្រ្តអាមេរិក ដំណើរការនីតិវិធីទម្លាក់ចេញពីតំណែង ។ លោក ត្រាំ បានរងការចោទប្រកាន់ចំនួនពីរ ទី១ គឺពីបទ រំលោភអំណាច និងទី២ពីបទបង្កការរាំងស្ទះដល់ការងារស៊ើបអង្កេតរបស់សភា៕ធ.ដ