Category: ព័ត៌មានអន្តរជាតិ

  • កូរ៉េខាងត្បូងកំពុងធ្វើការជាមួយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្ដីពីការស្នើសុំដកទណ្ឌកម្មលើកូរ៉េខាងជើង

    កូរ៉េខាងត្បូងកំពុងធ្វើការជាមួយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្ដីពីការស្នើសុំដកទណ្ឌកម្មលើកូរ៉េខាងជើង

    កូរ៉េខាងត្បូង៖ រដ្ឋាភិបាលក្រុងសេអ៊ូលបាន និងកំពុងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសមាជិកក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិ (UNSC) ជុំវិញសេចក្តីព្រាងដំណោះស្រាយ ដែលបានស្នើឡើងដោយប្រទេសចិន និងរុស្ស៊ី ដើម្បីបន្ធូរបន្ថយទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង នេះបើតាមក្រសួងការបរទេសកូរ៉េខាងត្បូង ។ សូមរំលឹកថា សមាជិកអចិន្ត្រៃយ៍ពីររបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គឺចិន និងរុស្ស៊ី បានសរសេរសេចក្ដីព្រាងដំណោះស្រាយមួយ ដែលស្នើអង្គការសហប្រជាជាតិលើកលែងទណ្ឌកម្មលើកូរ៉េខាងជើង លើវិស័យមួយចំនួនដូចជាការនាំចេញរូបសំណាក ផលិតផលនេសាទ និងក្រណាត់ ។ សេចក្ដីព្រាងដំណោះស្រាយខាងលើ ក៏ស្នើឲ្យរៀបចំជំនួប៦ភាគីឡើងវិញ ឬក៏បង្កើតយន្តការពហុភាគីដែលស្រដៀងនឹងតុចរចានេះ ។ កិច្ចចរចា៦ភាគីរួមមាន អាមេរិក ចិន រុស្ស៊ី ជប៉ុន កូរ៉េខាងត្បូង និងកូរ៉េខាងជើង ដែលបានជាប់គាំងតាំងពីឆ្នាំ២០០៩ ក្រោយទីក្រុងព្យុងយ៉ាងសាកល្បងនុយក្លេអ៊ែរ ។ យ៉ាងណាមិញ សហរដ្ឋអាមេរិកមិនព្រមតាមសំណើនេះទេ ដោយលើកឡើងថា ពេលវេលាមិនសក្តិសម ព្រោះកូរ៉េខាងជើងមិនទាន់ធ្វើអ្វីជាដុំកំភួនរឿងរំសាយនុយក្លេអ៊ែរនៅឡើយទេ ៕ធ.ដ

  • កែវយឺតអវកាសអឺរ៉ុប CHEOPS ទទួលជោគជ័យ ក្នុងការបាញ់បង្ហោះឡើងទៅកាន់ទីអវកាស

    កែវយឺតអវកាសអឺរ៉ុប CHEOPS ទទួលជោគជ័យ ក្នុងការបាញ់បង្ហោះឡើងទៅកាន់ទីអវកាស

    អឺរ៉ុប៖ ទីបំផុត កែវយឺតអវកាសអឺរ៉ុប CHEOPS ដែលមានតួនាទីសិក្សាស្រាវជ្រាវអំពីភព ដែលនៅក្រៅប្រព័ន្ធព្រះអាទិត្យ នៅថ្ងៃពុធនេះ ត្រូវបានបាញ់បង្ហោះឡើងទៅកាន់ទីអវកាសដោយជោគជ័យហើយ ។ កែវយឺតអវកាសខាងលើ ត្រូវបាននាំចេញផ្ទៃផែនដី តាមរយៈគ្រាប់រ៉ុក្កែត Soyuz របស់រុស្ស៊ី រីឯការបាញ់បង្ហោះបានប្រព្រឹត្តទៅនៅតំបន់រដ្ឋបាល ហ្គាណា របស់ បារាំង ដែលស្ថិតនៅជាប់ភាគខាងជើងប្រទេសប្រេស៊ីល ។ កែវយឺតអវកាសនេះ គឺជាគម្រោងអភិវឌ្ឍន៍រួមគ្នារវាងប្រទេសចំនួន ១១ ដែលជាសមាជិកនៃទីភ្នាក់ងារអវកាសអឺរ៉ុប ESA ហើយក្នុងចំណោមនោះ ប្រទេសស្វីសជាអ្នកដឹកនាំ ។ បើតាមសេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារ ESA កែវយឺតអវកាសខាងលើនេះ នឹងត្រូវស្ថិតនៅទីអវកាសកម្ពស់៧០០គីឡូម៉ែត្រពីផ្ទៃផែនដី ហើយវានឹងចំណាយពេលយ៉ាងហោច៣ឆ្នាំកន្លះ ដើម្បីប្រមូលទិន្នន័យជារៀងរាល់ថ្ងៃ ហើយវាក៏នឹងផ្តោតការឆ្លុះមើលជាសំខាន់ទៅលើប្រព័ន្ធផ្កាយនានា ដែលកន្លងមកត្រូវបានគេរកឃើញថា មានភពស្ថិតនៅទីនោះផងដែរ ៕ធ.ដ

  • ប្រធានាធិបតីរុស្ស៊ី និង បារំាងធ្វើកិច្ចសន្ទនាតាមទូរស័ព្ទដោយសង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ចសហការ និងការប្រយុទ្ធប្រឆំាងអំពើភេវរកម្ម

    ប្រធានាធិបតីរុស្ស៊ី និង បារំាងធ្វើកិច្ចសន្ទនាតាមទូរស័ព្ទដោយសង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ចសហការ និងការប្រយុទ្ធប្រឆំាងអំពើភេវរកម្ម

    រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន និងសមភាគីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង បានធ្វើកិច្ចពិភាក្សាគ្នាស្តីអំពីបញ្ហាអន្តរជាតិសំខាន់ៗជាច្រើន ក្នុងអំឡុងពេលជជែកគ្នាតាមប្រព័ន្ធទូរស័ព្ទមួយ នេះបើតាមវិមានក្រឹមឡំាងនៅថ្ងៃអង្គារម្សិលមិញ ។វិមានក្រឹមឡំាងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា លោក ពូទីន និងលោក ម៉ាក្រុង បានពិគ្រោះយោបល់គ្នាចម្បងទាក់ទិននឹងស្ថានភាពនៅប្រទេសស៊ីរី ហើយនឹងការអនុវត្តតាមកិច្ចព្រមព្រៀង ដែលត្រូវបានចុះហត្ថលេខាដោយរដ្ឋាភិបាលទីក្រុងម៉ូស្គូ និងទីក្រុងអង់ការ៉ា ។ទន្ទឹមគ្នា មេដឹកនំាប្រទេសទំាងពីរក៏បានលើកឡើងពីសារៈសំខាន់នៃប្រយុទ្ធប្រឆំាងនឹងអំពើភេវរកម្ម និងការសម្របសម្រួលសកម្មភាពប្រឆំាងអំពើភេវរកម្ម ក៏ដូចជាវិបត្តិនៅប្រទេសលីប៊ី ដោយលោក ពូទីន បានថ្លែងថា ស្ថានការណ៍នៅលីប៊ី គឺត្រូវការការដោះស្រាយតាមផ្លូវនយោបាយ និងការទូត ៕        

  • លោក ដូណាល់ ត្រាំ ចោទបក្សប្រជាធិបតេយ្យថា មានចេតនាធ្វើរដ្ឋប្រហារ និងបំផ្លាញលទ្ធិប្រជាធិបតេយ្យសហរដ្ឋអាមេរិក

    លោក ដូណាល់ ត្រាំ ចោទបក្សប្រជាធិបតេយ្យថា មានចេតនាធ្វើរដ្ឋប្រហារ និងបំផ្លាញលទ្ធិប្រជាធិបតេយ្យសហរដ្ឋអាមេរិក

    សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចោទប្រកាន់ប្រធានសភាតំណាងរាស្ត្រអាមេរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី ថា មានចេតនាធ្វើរដ្ឋប្រហារ និង កំពុងបំផ្លាញលទ្ធិប្រជាធិបតេយ្យសហរដ្ឋអាមេរិក តាមរយៈការព្យាយាមដករូបលោកចេញពីតំណែង ។ ការកត់សម្គាល់បែបនេះរបស់លោក ដូណាល់ ត្រាំ ត្រូវបានធ្វើឡើងនៅក្នុងលិខិតប្រកបដោយកំហឹងចំនួន០៦ទំព័រដែលប្រធានាធិបតីអាមេរិករូបនេះ បានផ្ញើទៅកាន់លោកស្រី ណាន់ស៊ី ផេឡូស៊ី ដោយលោកបានសរសេរនូវពាក្យមួយឃ្លាថា ប្រវត្តិសាស្ត្រនឹងកាត់សេចក្តីអ្នកយ៉ាងសាហាវបំផុត ។ សូមបញ្ជាក់ថា ការបោះឆ្នោតដើម្បីសម្រេចលើការទម្លាក់តំណែងប្រធានាធិបតី នឹងត្រូវធ្វើឡើងនៅថ្ងៃពុធសប្តាហ៍នេះ(ម៉ោងក្នុងតំបន់) ។ ដើមហេតុធំបំផុត ដែល នាំឲ្យលោក ដូណាល់ ត្រាំ ធ្លាក់ចូលក្នុងបញ្ហានេះ គឺការចោទប្រកាន់ពីសំណាក់គណបក្សប្រធានាធិបតេយ្យថា លោក ត្រាំ បានដាក់គំនាបលើប្រធានាធិបតីអ៊ុយក្រែន បើកការស៊ើបអង្កេតលើអតីតលោក ចូ បៃដិន និងកូនប្រុស ពាក់ព័ន្ធរឿងពុករលួយ ខណៈទង្វើនេះត្រូវបានក្រុមតំណាងរាស្ត្រអាមេរិកចាត់ទុកថា ជាការស្នើឲ្យបរទេសលូកលាន់កិច្ចការផ្ទៃក្នុងជាតិ ឬស្មើនឹងក្បត់ជាតិ ៕        …

  • ប្រេសិតពិសេសសហរដ្ឋអាមេរិកនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ចិននាសប្តាហ៍នេះ ដើម្បីពិភាក្សាពីបញ្ហាប្រទេសកូរ៉េខាងជើង

    ប្រេសិតពិសេសសហរដ្ឋអាមេរិកនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ចិននាសប្តាហ៍នេះ ដើម្បីពិភាក្សាពីបញ្ហាប្រទេសកូរ៉េខាងជើង

    សហរដ្ឋអាមេរិក៖ បេសកជនពិសេសអាមេរិកទទួលបន្ទុកកិច្ចការកូរ៉េខាងជើងលោក ស្ទេហ្វែន ប៊ីហ្គាន់ គ្រោងធ្វើដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីប៉េកំាំង នៅថ្ងៃព្រហស្បត្តិ និងថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) នេះបើតាមក្រសួងការបរទេសអាមេរិក ។ដំណើរទស្សនកិច្ចរបស់លោក ប៊ីហ្គាន់ ត្រូវបានធ្វើឡើងក្រោយកិច្ចប្រជុំរបស់លោកជាមួយមន្រ្តីជាន់ខ្ពស់កូរ៉េខាងត្បូង និង ជប៉ុននៅក្នុងសប្តាហ៍នេះ និងបន្ទាប់ពីចិន និង រុស្ស៊ីបានស្នើអោយអង្គការសហប្រជាជាតិដកទណ្ឌកម្មមួយចំនួនពីកូរ៉េខាងជើង ប៉ុន្តែសហរដ្ឋអាមេរិកបានបដិសេធ និងនិយាយថា វាមិនដល់ពេលនៅឡើយទេ ។បើតាមការគ្រោងទុកនោះ បេសកជនពិសេសអាមេរិកទទួលបន្ទុកកិច្ចការកូរ៉េខាងជើងរូបនេះ នឹងត្រូវជួបពិភាក្សាជាមួយមន្រ្តីជាន់ខ្ពស់ចិន ដើម្បីជជែកគ្នាពីភាពចំាបាច់ដើម្បីរក្សាសាមគ្គីភាពអន្តរជាតិពាក់ព័ន្ធនឹងរឿងកូរ៉េខាងជើង នេះបើតាមយោងតាមភាគីអាមេរិក ៕          

  • ព្រឹទ្ធសភាសហរដ្ឋអាមេរិកសម្រេចអនុម័តលើកញ្ចប់ថវិកាយោធា៧៣៨ពាន់លានដុល្លារ ក្នុងនោះរួមបញ្ចូលទំាងការបង្កើតកងទ័ពអវកាសដំបូងបំផុត

    ព្រឹទ្ធសភាសហរដ្ឋអាមេរិកសម្រេចអនុម័តលើកញ្ចប់ថវិកាយោធា៧៣៨ពាន់លានដុល្លារ ក្នុងនោះរួមបញ្ចូលទំាងការបង្កើតកងទ័ពអវកាសដំបូងបំផុត

    សហរដ្ឋអាមេរិក៖ ព្រឹទ្ធសភាអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ បានអនុម័តលើច្បាប់ស្ដីពីកញ្ចប់ថវិកាយោធា៧៣៨ពាន់លានដុល្លារ ដែលនឹងត្រូវបានប្រើប្រាស់ដោយរដ្ឋបាលប្រធានាធិបតី លោក ដូណាល់ ត្រាំ ក្នុងការបង្កើតកងទ័ពអវកាស។ជាមួយគ្នានេះ ព្រឹទ្ធសភាអាមេរិកក៏បានអនុម័តផងដែរ លើការដាក់ទណ្ឌកម្ម និងបញ្ឈប់គម្រោងសាងសង់បំពង់បង្ហូរប្រេង ណត ស៊្រីម ២ ដែលមានតម្លៃ១០.៦ពាន់លានដុល្លាររវាងរុស្ស៊ី និងអាល្លឺម៉ង់ នៅក្រោមសមុទ្របាល់ទិច ។ ច្បាប់ស្តីពីវិស័យការពារជាតិហៅកាត់ថា NDAA ខាងលើ ត្រូវបានអនុម័តក្នុងសំឡេងគាំទ្រ៨៦ទល់នឹង០៨សំឡេង ហើយកញ្ចប់ថវិកានេះមានទំហំធំជាងកញ្ចប់ថវិកាយោធា កាលពីឆ្នាំ២០១៨ ដែលមានត្រឹមតែ៧១៦ពាន់លានដុល្លារ ។ កញ្ចប់ថវិកាដ៏ច្រើនសម្បើមនេះទៀតសោត នឹងត្រូវយកទៅប្រើប្រាស់ផងដែរ ក្នុងសកម្មភាពយោធាជាច្រើន រាប់ចាប់ពីសកម្មភាពយោធានៅអាហ្វហ្គានីស្ថាន និងការផលិតនាវាចម្បាំង ដើម្បីបង្កើនការស៊ើបការណ៍សំងាត់ប្រឆាំងរុស្ស៊ី ព្រមទាំងអភិវឌ្ឍកងកម្លាំងទ័ពអវកាសដំបូងបំផុតលើពិភពលោក ៕        

  • អង្គការ NASA បញ្ចេញកម្រងលទ្ធផលផ្នែកវិទ្យាសាស្រ្តលើកដំបូងនៃបេសកកម្ម Paker Solar Probe

    អង្គការ NASA បញ្ចេញកម្រងលទ្ធផលផ្នែកវិទ្យាសាស្រ្តលើកដំបូងនៃបេសកកម្ម Paker Solar Probe

    សហរដ្ឋអាមេរិក៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានបញ្ចេញកម្រងលទ្ធផល ផ្នែកវិទ្យាសាស្រ្តលើកដំបូងនៃបេសកកម្ម ផាកឃើ សូឡា ប្រ៊ប (PSP) ដែលកំពុងសិក្សាអំពីផ្កាយរបស់យើង ។ លទ្ធផលនេះបានមកពីការហោះឆ្វែល ផ្លាយបាយ កាត់ព្រះអាទិត្យចំនួនពីរលើកដោយយានអវកាស PSP ដែលត្រូវបានបញ្ជូនចេញពីផែនដី កាលពីខែសីហា ឆ្នាំ២០១៨ ហើយក្នុងនាពេលខាងមុខនេះ វានឹងក្លាយជាយានអវកាស ដែលបានទៅកៀកព្រះអាទិត្យខ្លាំងបំផុត ។ លទ្ធផលដំណាក់កាលដំបូងនេះ បានលាតត្រដាងឲ្យអ្នកវិទ្យាសាស្រ្ត មានឱកាសស្វែងយល់កាន់តែលម្អិតថែមទៀត អំពីបាតុភូតព្រះអាទិត្យ ដូចជាដែនម៉ាញេទិច និងព្យុះរបស់វាជាដើម ៕        

  • ក្រុមហ៊ុន Boeing របស់សហរដ្ឋអាម៉េរិកសម្រេចផ្អាកការផលិតយន្តហោះត្រកូល 737 MAX ដើម្បីទុកពេលត្រួតពិនិត្យពីសុវត្ថិភាព

    ក្រុមហ៊ុន Boeing របស់សហរដ្ឋអាម៉េរិកសម្រេចផ្អាកការផលិតយន្តហោះត្រកូល 737 MAX ដើម្បីទុកពេលត្រួតពិនិត្យពីសុវត្ថិភាព

    សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុន Boeing បានប្រកាសនឹងផ្អាកការផលិតយន្តហោះត្រកូល 737 MAX ចាប់ពីខែមករា ឆ្នាំ២០២០តទៅហើយ ក្រោយអាជ្ញាធរត្រួតពិនិត្យរបស់អាម៉េរិក ត្រូវការពេលវេលាបន្ថែមទៀត ដើម្បីបញ្ជាក់អំពីសុវត្ថិភាព និង បញ្ហារបស់យន្តហោះប្រភេទនេះ ។ ក្រុមហ៊ុន Boeing បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តផ្អាកផលិតកម្មរបស់យន្តហោះ 737 MAX ធ្វើឡើងដោយយោងលើកត្តាសំខាន់ៗមួយចំនួន ក្នុងនោះមានទាំងការពន្យារពេល ផ្តល់អាជ្ញាធរសុវត្ថិភាពពីសំណាក់ប្រតិបត្តិករអាកាសចរណ៍អាមេរិក រហូតដល់ឆ្នាំ២០២០ ក៏ដូចជាភាពមិនច្បាស់លាស់នៃការកំណត់ពេលវេលា ដើម្បីអនុញ្ញាតឲ្យយន្តហោះ Boeing 737 MAX នៅទូទាំងពិភពលោកអាចធ្វើប្រតិបត្តិការវិញ ។ បើតាមសេចក្តីថ្លែងការណ៍ខាងលើនេះ ក្រុមហ៊ុន Boeing នឹងផ្អាករាល់សកម្មភាពផលិតយន្តហោះ ប្រតូល 737 MAX ចាប់ពីខែមករា ឆ្នាំ២០២០ រហូតដល់អាជ្ញាធរសុវត្ថិភាពអាកាសចរណ៍អាម៉េរិក ធ្វើកការបញ្ជាក់បទដ្ឋានសុវត្ថិភាពឡើងវិញជាផ្លូវការ ៕ធ.ដ

  • ប្រមុខដឹកនំាអង្គការសហប្រជាជាតិសម្តែងការសោកស្តាយ ក្រោយសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុ បញ្ចប់ដោយគ្មានការចុះកិច្ចព្រមព្រៀង

    ប្រមុខដឹកនំាអង្គការសហប្រជាជាតិសម្តែងការសោកស្តាយ ក្រោយសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុ បញ្ចប់ដោយគ្មានការចុះកិច្ចព្រមព្រៀង

    អេស្ប៉ាញ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គដទែរ៉េស បានសម្តែងការខកចិត្តរបស់លោក បន្ទាប់ពីកិច្ចប្រជុំស្តីពីការប្រែប្រួលអាកាសធាតុ (COP25) ដែលបានធ្វើឡើង និងបញ្ចប់ទៅវិញកាលពីថ្ងៃអាទិត្យក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ត្រូវបរាជ័យមិនបានឈានដល់កិច្ចព្រមព្រៀងមួយស្តីពីមាត្រាទី៦ នៃកិច្ចព្រមព្រៀងក្រុងប៉ារីស នៅឆ្នាំ២០១៥ ។ ការខកចិត្តរបស់ប្រមុខដឹកនំាអង្គការសហប្រជាជាតិខាងលើនេះ ត្រូវបានធ្វើឡើងដោយអ្នកនំាពាក្យរបស់លោក គឺលោក ស្ទេហ្វែន ឌូហ្សារីក នៅក្នុងសន្និសិទសារព័ត៌មានខ្លីមួយ នៅឯទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិក្នុងបុរីញូយ៉ក សហរដ្ឋអាមេរិក ។ នៅក្នុងកិច្ចប្រជុំបិទទ្វារពេញអង្គ ក្រុមគណៈប្រតិភូមកពីបណ្តាប្រទេសជាង២០០បានសម្តែងការសោកស្តាយរបស់ពួកគេ ឬបរាជ័យមិនសម្រេចបានកិច្ចព្រមព្រៀងស្តីពីមាត្រាទី៦ ។ យ៉ាងណាមិញ កិច្ចព្រមព្រៀងនោះ នឹងត្រូវបានគេលើកយកមកពិភាក្សាបន្ថែមទៀត នៅក្នុងកិច្ចប្រជុំស្តីពីការប្រែប្រួលអាកាសធាតុ  COP26 លើកក្រោយ ដែលគ្រោងនឹងរៀបចំធ្វើឡើងនៅក្នុងទីក្រុងក្លាស្គូវ ប្រទេសស្កុតឡែន នៅឆ្នាំ២០២០ ៕ធ.ដ

  • កូរ៉េខាងត្បូងសម្រេចដាក់ពង្រាយយន្ដហោះចម្បាំង F-35A ស្របពេលភាពតានតឹងនៅលើឧបទ្វីបកូរ៉េចាប់ផ្តើមឡើងវិញ

    កូរ៉េខាងត្បូងសម្រេចដាក់ពង្រាយយន្ដហោះចម្បាំង F-35A ស្របពេលភាពតានតឹងនៅលើឧបទ្វីបកូរ៉េចាប់ផ្តើមឡើងវិញ

    កូរ៉េខាងត្បូង៖ យន្ដហោះចម្បាំងបំបាំងកាយ F-35A នៅថ្ងៃអង្គារនេះ ត្រូវបានរដ្ឋាភិបាលក្រុងសេអ៊ូលដាក់ពង្រាយ និង ប្រើប្រាស់ជាផ្លូវការឯមូលដ្ឋានទ័ពអាកាស នៃកងអង្គភាពទី១៧ ស្ថិតក្នុងទីក្រុង Cheongju ។ ការដាក់ពង្រាយ និង ប្រើប្រាស់ជាផ្លូវការនូវយន្តហោះចម្បំាងបំបាំងកាយ F-35A ខាងលើនេះ ត្រូវបានធ្វើឡើងក្នុងគ្រាដែលស្ថានភាពនៅលើឧបទ្វីបកូរ៉េចាប់ផ្តើមកើនឡើងកម្តៅជាថ្មីម្តងទៀត បន្ទាប់ពីកូរ៉េខាងជើងបាញ់សាកល្បងអាវុធជាបន្តបន្ទាប់ ។ សូមជម្រាបផងដែរថា បច្ចុប្បន្នកូរ៉េខាងត្បូងទទួលបានយន្ដហោះចម្បាំងបំបាំងកាយ F-35A នេះចំនួន១៣គ្រឿងពីសហរដ្ឋអាមេរិក ក្រោមផែនការនៃការដាក់ពង្រាយយន្ដហោះចម្បាំងដ៏ទំនើបនេះ អោយដល់៤០គ្រឿងនៅត្រឹមឆ្នាំ២០២១ខាងមុខ ៕ធ.ដ