Category: ព័ត៌មានអន្តរជាតិ

  • មន្រ្តីពន្លត់ភ្លើង២នាក់ បាត់បង់ជីវិត អំឡុងប្រតិបត្តិការតស៊ូប្រយុទ្ធនឹងភ្លើងឆេះព្រៃជុំវិញទីក្រុងស៊ីដនី

    មន្រ្តីពន្លត់ភ្លើង២នាក់ បាត់បង់ជីវិត អំឡុងប្រតិបត្តិការតស៊ូប្រយុទ្ធនឹងភ្លើងឆេះព្រៃជុំវិញទីក្រុងស៊ីដនី

    អូស្រា្តលី៖ អ្នកស្ម័គ្រចិត្តចូលរួមក្នុងប្រតិបត្តិការពន្លត់ភ្លើង២នាក់ បានបាត់បង់ជីវិតក្នុងពេលតស៊ូប្រយុទ្ធនឹងភ្លើងឆេះព្រៃជុំវិញទីក្រុងស៊ីដនី ដែលជាហេតុបង្ខំឱ្យនាយករដ្ឋមន្ត្រីអូស្រា្តលី លោក ស្កត់ ម៉ូរីសុន កាត់បន្ថយពេលឈប់លំហែកាយនៅកោះហាវ៉ៃ នេះបើតាមអាជ្ញាធរអូស្រា្តលីនៅថ្ងៃសុក្រនេះ ។ អាជ្ញាធរអូស្ត្រាលីបច្ចុប្បន្នកំពុងប្រយុទ្ធនឹងភ្លើងឆេះព្រៃនៅស្ទើរតែទូទាំងឆ្នេរខាងកើតប្រទេសរបស់ខ្លួនអស់ពេលរាប់សប្តាហ៍មកហើយ ដែលធ្វើឱ្យមនុស្ស៨នាក់ស្លាប់ ឆេះផ្ទះជាង៧០០ខ្នង និងផ្ទៃដីព្រៃជាង១លានហិចតាក៏ត្រូវបំផ្លាញដោយអណ្តាភ្លើង ។ សូមបញ្ជាក់ថា វិបត្តិធម្មជាតិនេះ បានបង្កកំហឹងក្នុងចំណោមសាធារណៈជន ដោយការតវ៉ាប្រឆាំងបានកើតឡើងនៅជុំវិញប្រទេសអូស្ត្រាលី ហើយកំហឹងមួយប្រហែលជាចេញពីការដែលនាយករដ្ឋមន្ត្រី ទៅសម្រាកកាយនៅកោះហាវ៉ៃ ក្នុងពេលប្រទេសជួបបញ្ហា គួបផ្សំនឹងរដ្ឋាភិបាលមិនបានដាក់ចេញគោលនយោបាយគ្រប់គ្រាន់ស្តីពីការប្រែប្រួលអាកាសធាតុ ។ ជាការឆ្លើយតប នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក ស្កត់ ម៉ូរីសុន បាននិយាយថា លោកនឹងវិលមកស្រុកនិងធ្វើការសុំទោស ៕ធ.ដ

  • ព្រឹត្តិការណ៍បាញ់កាំជ្រួចឆ្លងឆ្នាំនៅទីក្រុងហុងកុង ត្រូវសម្រេចលុបចោលដោយ សារព្រួយបារម្ភពីបាតុកម្ម

    ព្រឹត្តិការណ៍បាញ់កាំជ្រួចឆ្លងឆ្នាំនៅទីក្រុងហុងកុង ត្រូវសម្រេចលុបចោលដោយ សារព្រួយបារម្ភពីបាតុកម្ម

    ហុងកុង៖ ទីក្រុងហុងកុងនឹងនឹងមិនរៀបចំព្រឹត្តិការណ៍បាញ់កាំជ្រួចសម្រាប់អបអរសាទរឱកាសឆ្លងឆ្នាំនៅចុងខែនេះឡើយ ដែលនេះគឺជាលើកដំបូងហើយក្នុងរយៈពេល១០ឆ្នាំកន្លងមក នេះបើតាមអាជ្ញាធរទេសចរណ៍ក្រុងហុងកុង ។ ព្រឹត្តិការណ៍បាញ់កាំជ្រួចដ៏ស្រស់ស្អាត ត្រូវបានរៀបចំឡើងជាប់មករហូត នៅថ្ងៃទី៣១ ខែធ្នូ នៅកំពងផែ Victoria របស់ទីក្រុងហុងកុង ដើម្បីជាការអបអរសាទរនៃឱកាសបុណ្យចូលឆ្នាំសកល ។ ប៉ុន្តែអាជ្ញាធរទេសចរណ៍ក្រុងហុងកុងបានចេញសេចក្តីប្រកាសកាលពីថ្ងៃ ពុធ សប្តាហ៍នេះថា នឹងមិនមែនព្រឹត្តិការណ៍បាញ់កាំជ្រួចដូចរាល់ឆ្នាំឡើយ ក្រោមហេតុផលព្រួយបារម្ភពាក់ព័ន្ធចលនាបាតុកម្ម ខណៈអាជ្ញាធរផ្តល់អាទិភាពសំខាន់បំផុតទៅលើសុវត្ថិភាពសាធារណជន ៕ធ.ដ

  • អូស្ត្រាលីកំពុងប្រឈមរលកកំដៅខ្ពស់បំផុតមិនដែលធ្លាប់ជួប រួមផ្សំនឹងភ្លើងឆេះព្រៃ

    អូស្ត្រាលីកំពុងប្រឈមរលកកំដៅខ្ពស់បំផុតមិនដែលធ្លាប់ជួប រួមផ្សំនឹងភ្លើងឆេះព្រៃ

    អូស្ត្រាលីកំពុងប្រឈមរលកកំដៅខ្ពស់បំផុតមិនដែលធ្លាប់ជួប នៅពេលសីតុណ្ហភាពអាចនឹងកើនដល់៥០អង្សាសេ នៅប៉ុន្មានថ្ងៃខាងមុខ បូកបន្ថែមនឹងភ្លើងព្រៃដែលបានសម្លាប់មនុស្ស៦នាក់រួចជាស្រេចនិងបំផ្លាញផ្ទះរាប់រយ។ សីតុណ្ហភាពជាមធ្យមនៅទូទាំងប្រទេសអូស្ត្រាលី ស្ថិតក្នុងរង្វង់៤០,៩អង្សាសេ ដោយឡើងហួសកំរិតខ្ពស់បំផុតពីឆ្នាំ២០១៣(៤០,៣អង្សាសេ)ហើយកំដៅនេះនឹងឡើងបន្ថែមទៀតនៅថ្ងៃពុធ។ តំបន់ដាច់ស្រយាលខ្លះកំដៅអាចឡើងដល់៥០អង្សាសេ ដោយកំដៅបែបនេះធ្លាប់កើតមានតែ២លើកគត់ចាប់តាំងពីមានការកត់ត្រាមក។ ជាមួយគ្នាដែរ ក្រុមមន្ត្រីក្នុងតំបន់បាននិយាយថា កំដៅអាចកាន់តែកើនឡើងដោយសារតែភ្លើងព្រៃដែលមិនអាចគ្រប់គ្រងបាន៕ធ.ដ

  • អតីតប្រធានាធិបតីប៉ាគីស្ថានត្រូវបានកាត់ទោសប្រហារជីវិត

    អតីតប្រធានាធិបតីប៉ាគីស្ថានត្រូវបានកាត់ទោសប្រហារជីវិត

    លោក Pervez Musharraf អតីតប្រធានាធិបតីប្រទេសប៉ាគីស្ថានត្រូវបានកាត់ទៅប្រហារជីវិតដោយកំបាំងមុខ ក្រោយត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ។ តុលាការរដ្ឋធានី Islamabad ប្រទេសប៉ាគីស្ថានបានផ្ដន្ទាទោសលោក Musharraf ថ្មីៗនេះ ពីបទរំលោភរដ្ឋធម្មនុញ្ញ ដោយបង្កើតច្បាប់ប្រកាសអាសន្នដោយខុសច្បាប់អំឡុងពេលលោកនៅកាន់អំណាច។ កាលពីឆ្នាំ ២០១៤ លោក Musharraf ត្រូវបានចោទប្រកាន់សរុបចំនួន ៥បទល្មើសរួមមានការបំផ្លាញ, លុបចោល និងផ្លាស់ប្ដូររដ្ឋធម្មនុញ្ញរបស់ប្រទេស, ការបណ្ដេញរដ្ឋមន្ត្រីក្រសួងយុត្តិធម៌របស់ប្រទេស និងការបង្កើតច្បាប់ប្រកាសអាសន្ន។ យ៉ាងណាមិញ មកទល់ពេលនេះ លោក Musharraf បាននិងកំពុងរស់នៅក្រៅប្រទេស ក្រោយពេលដែលតុលាការអនុញ្ញាតឲ្យលោកធ្វើដំណើរទៅក្រៅប្រទេសក្នុងន័យព្យាបាលជំងឺ។លោក Musharraf បានក្ដោបក្ដាប់អំណាចយោធាដោយធ្វើរដ្ឋប្រហារយោធាកាលពីឆ្នាំ ១៩៩៩ និងបានទទួលតំណែងជាប្រធានាធិបតីដឹកនាំប៉ាគីស្ថានកាលពីឆ្នាំ ២០០៨៕ធ.ដ

  • កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធ្វើឲ្យការប្រមូលពន្ធវៀតណាមកើនឡើង

    កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធ្វើឲ្យការប្រមូលពន្ធវៀតណាមកើនឡើង

    ការចុះហត្ថលេខា និងអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបានបង្កើនការប្រមូលពន្ធរបស់ប្រទេសវៀតណាម នៅឆ្នាំ២០១៩នេះ នេះបើតាមលោក Lưu Mạnh Tưởng ប្រធាននាយកដ្ឋានពន្ធនាំចូល – នាំចេញក្រោមគយវៀតណាម ចេញផ្សាយដោយសារព័ត៌មាន Vietnamnews នៅថ្ងៃទី១៩ ធ្នូ ២០១៩។ យោងតាមគយវៀតណាមថា ការប្រមូលពន្ធសរុបមកដល់ពេលនេះ មានសម្រេចដល់៣៣៥.៦ទ្រីលានដុង ឬ ១៤.៥ពាន់លានដុល្លារអាមេរិក កើនឡើង១១.៦ភាគរយ បើធៀបនឹងឆ្នាំ២០១៨ ហើយក៏បានលើសផែនគ្រោងទុករបស់ក្រសួងហិរញ្ញវត្ថុ។ អំឡុងសន្និសីទសារព័ត៌មានគយវៀតណាមកាលពីម្សិលមិញ លោក Lưu Mạnh Tưởng បាននិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងកូរ៉េខាងត្បូង អាស៊ាននិងកូរ៉េខាងត្បូង និង កិច្ចព្រមព្រៀងពាណិជ្ជកម្ម ឆ្លងមហាសមុទ្រប៉ាស៊ីហ្វិកគ្រប់ជ្រុងជ្រោយបានជួយធ្វើឲ្យបរិយាកាសវិនិយោគល្អប្រសើរ និងបង្កើតលក្ខណល្អជាងមុន សម្រាប់ការធ្វើពាណិជ្ជកម្ម៕ធ.ដ

  • សមាជិកព្រឹទ្ធសភាសហរដ្ឋអាម៉េរិកព្រមានកូរ៉េខាងជើងថា នឹងទទួលរងទណ្ឌកម្មបន្ថែមទៀត ដោយសារសកម្មភាពបង្កហេតុរបស់ខ្លួន

    សមាជិកព្រឹទ្ធសភាសហរដ្ឋអាម៉េរិកព្រមានកូរ៉េខាងជើងថា នឹងទទួលរងទណ្ឌកម្មបន្ថែមទៀត ដោយសារសកម្មភាពបង្កហេតុរបស់ខ្លួន

    សហរដ្ឋអាម៉េរិក៖ ក្រុមសមាជិកព្រឹទ្ធសភាអាម៉េរិកបានព្រមានដល់កូរ៉េខាងជើង ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងសកម្ម ភាពបង្កហេតុរបស់ទីក្រុងព្យុងយ៉ាង ។ ការព្រមានរបស់សមាជិកព្រឹទ្ធសភាខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីសមា ជិកអចិន្ត្រៃយ៍ពីររបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គឺចិន និងរុស្ស៊ី បានសរសេរសេចក្ដីព្រាងដំណោះស្រាយមួយ ដែលស្នើអង្គការសហប្រជាជាតិលើកលែងទណ្ឌកម្មលើកូរ៉េខាងជើង ។ សេចក្ដីព្រាងដំណោះស្រាយខាងលើ ក៏ស្នើឲ្យរៀបចំជំនួប៦ភាគីឡើងវិញ ឬក៏បង្កើតយន្តការពហុភាគីដែលស្រដៀងនឹងតុចរចានេះផងដែរ ។ សូមបញ្ជាក់ថា សមាជិកព្រឹទ្ធសភាអាម៉េរិក លោក Chris Van Hollen លោក Pat Toomey លោក Sherrod Brown និង លោក Rob Portman បានដឹកនាំធ្វើសេចក្តីព្រាងទណ្ឌកម្មលើកូរ៉េខាងជើង ដែលជាផ្នែកមួយនៃច្បាប់គោលនយោបាយការ ពារជាតិប្រចាំឆ្នាំ ដែលបានអនុម័តដោយព្រឹទ្ធសភាកាលពីថ្ងៃអង្គារសប្តាហ៍នេះ ។ ច្បាប់ការពារជាតិនេះនឹងត្រូវចូលជាធរមាន នៅពេលដែលលោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើវា ខណៈលោកសន្យាថា នឹងធ្វើភ្លាមៗកាលពីសប្តាហ៍មុន ។ ច្បាប់ដាក់ទណ្ឌកម្មលើកូរ៉េខាងជើងនេះ គឺមានគោលដៅលើធនាគារបរទេស…

  • លោក ស៊ី ជិនពីង នឹងជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង និងនាយករដ្ឋមន្រ្តីជប៉ុន ក្នុងអំឡុងជំនួបមេដឹកនំាត្រីភាគីនៅប្រទេសចិន

    លោក ស៊ី ជិនពីង នឹងជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង និងនាយករដ្ឋមន្រ្តីជប៉ុន ក្នុងអំឡុងជំនួបមេដឹកនំាត្រីភាគីនៅប្រទេសចិន

    ចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នឹងត្រូវជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន និងនាយករដ្ឋមន្រ្តីជប៉ុនលោក អាបេ ស៊ីនហ្សូ នៅក្នុងឱកាសចូលរួមកិច្ចប្រជុំមេដឹកនំាត្រីភាគីមួយ ដែលគ្រោងប្រព្រឹត្តិទៅនាសប្តាហ៍ក្រោយនេះ ។ បើតាមការគ្រោងទុកនោះ នាយករដ្ឋមន្រ្តីចិនលោក លី កឺឈាង នឹងត្រូវធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំមេដឹកនំាចិន កូរ៉េខាងត្បូង និងជប៉ុន នៅក្នុងទីក្រុង ឆឹងទូ ភាគនិរតីប្រទេសចិន នៅថ្ងៃទី២៤ ខែធ្នូ ឆ្នំា២០១៩ នេះបើតាមយោងតាមប្រភពពីក្រសួងការបរទេសចិន ។ នៅមុនកិច្ចប្រជុំខាងលើនេះ លោកប្រធានាធិបតី ស៊ី នឹងត្រូវរៀបចំកិច្ចពិភាក្សាដាច់ដោយឡែកមួយជាមួយមេដឹកនំាមកពីប្រទេសកូរ៉េខាងត្បូង និងជប៉ុន នេះបើតាមអនុរដ្ឋមន្រ្តីការបរទេសចិនលោក លូ ស៊ោហួយ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃព្រហស្បត្តិ៍នេះ ។ យ៉ាងណាមិញ របៀបវារៈកំពូលនៃកិច្ចប្រជុំមេដឹកនំាត្រីភាគី ក៏ដូចជាកិច្ចពិភាក្សាដាច់ដោយរវាងលោក ស៊ី ជិនពីង និងមេដឹកនំាកូរ៉េខាងត្បូង និងជប៉ុន មិនទាន់ត្រូវបានបង្ហើបអោយនៅឡើយនោះទេ ៕ធ.ដ

  • លោក ដូណាល់ ត្រាំ ថ្លែងថា លោកជាមនុស្សដំបូងគេបំផុត ដែលរងការចោទប្រកាន់ និងដំណើរការនីតិវិធីដកតំណែងទាំងដែលមិនបានធ្វើខុស

    លោក ដូណាល់ ត្រាំ ថ្លែងថា លោកជាមនុស្សដំបូងគេបំផុត ដែលរងការចោទប្រកាន់ និងដំណើរការនីតិវិធីដកតំណែងទាំងដែលមិនបានធ្វើខុស

    សហរដ្ឋអាម៉េរិក៖ ថ្លែងនៅចំពោះមុខអ្នកគាំទ្រនៅឯរដ្ឋ មីឈីហ្គែន ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកគឺជាមនុស្សដំបូងគេបំផុត ដែលរងការចោទប្រកាន់ និងដំណើរការនីតិវិធីដកតំណែង ទាំងដែលមិនបានប្រព្រឹត្តបទឧក្រិដ្ឋអ្វីទាំងអស់ ។ ជាមួយគ្នានេះ លោក ដូណាល់ ត្រាំ បានសង្កត់ធ្ងន់ថា បក្សប្រជាធិបតេយ្យបានមើលស្រាលលើនីតិវិធីដកតំណែងប្រធានាធិបតី ដ្បិតប្រធានាធិបតីគឺជាតំណែងមួយដ៏ពិសិដ្ឋ តើសមដែរ ឬទេអ្នកដែលកំពុងកាន់តំណែងនេះ ហើយត្រូវបានគេចោទប្រកាន់ ដោយគ្រាន់តែនិយាយទូរស័ព្ទ ។ ការកត់សម្គាល់បែបនេះរបស់លោក ដូណាល់ ត្រាំ បានកើតមានឡើងក្រោយសភាតំណាងរាស្ត្របានបោះឆ្នោតអនុម័តលើមាត្រា ១ នៃការចោទប្រកាន់លោក ត្រាំ ពីបទរំលោភអំណាចក្នុងសំឡេងគាំទ្រ២៣០ទល់នឹងសំឡេងប្រឆាំង១៩៧ ។ ចំណែកឯមាត្រា ២ ដែលចោទប្រកាន់រូបលោកថា បានបង្កឧបសគ្គ ឬរារាំងដល់កិច្ចការស៊ើបអង្កេតរបស់សភា ត្រូវបានបោះឆ្នោតគាំទ្រអនុម័តក្នុងសំឡេងដូចគ្នា ២៣០ ទល់នឹង ១៩៧សំឡេង ។ ប៉ុន្តែបន្ទាប់ពីការអនុម័តដោយសភាតំណាងរាស្ត្រអាម៉េរិករួច រឿងក្តីនេះនឹងត្រូវបញ្ជូនបន្តទៅកាន់ព្រឹទ្ធសភា ដើម្បីបើកសវនាការដែលអាចនឹងប្រព្រឹត្តទៅ នៅខែមករា ឆ្នាំ២០២០ ហើយក៏ជាពេលដែលលោក ត្រាំ មានសង្ឃឹមឡើងវិញដែរ…

  • រដ្ឋសភាសហរដ្ឋអាម៉េរិកបោះឆ្នោតដកតំណែងប្រធានាធិបតីពីលោក ដូណាល់ ត្រាំ ក្រោមបទចោទចំនួន០២ករណី

    រដ្ឋសភាសហរដ្ឋអាម៉េរិកបោះឆ្នោតដកតំណែងប្រធានាធិបតីពីលោក ដូណាល់ ត្រាំ ក្រោមបទចោទចំនួន០២ករណី

    សហរដ្ឋអាម៉េរិក៖ ទីបំផុត រដ្ឋសភាអាម៉េរិកដែលកាន់កាប់ដោយបក្សប្រជាធិបតេយ្យ នៅថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) បានបោះឆ្នោតដកតំណែងប្រធានាធិបតីពីលោក ដូណាល់ ត្រាំ ក្រោមបទចោទចំនួនពីរ គឺការបំពានអំណាច និងការធ្វើឲ្យរាំងស្ទះដំណើការស៊ើបអង្កេតរបស់រដ្ឋសភា ។ សម្រាប់ករណីបំពានអំណាច សមាជិកសភាចំនួន២៣០បានបោះឆ្នោតគាំទ្រ ខណៈសមាជិកចំនួន១៩៧នាក់ទៀតបោះឆ្នោតប្រឆាំង ។ សមាជិកសភាគាំទ្រភាគច្រើនបំផុត គឺមកពីបក្សប្រជាធិបតេយយ្យដែលកាន់កាប់សំឡេងភាគច្រើនក្នុងសភា ។ប៉ុន្តែសមាជិកសភាបក្សប្រជាធិបតេយ្យពីរនាក់ បោះឆ្នោតប្រឆាំងដូចគ្នានឹងសមាជិកសភាបក្សសាធារណរដ្ឋទាំងអស់ ។ ចំណែកឯមាត្រានៃការដកតំណែងលើករណីបង្អាក់ដំណើការស៊ើបអង្កេតរបស់សភាវិញ សមាជិកសភាចំនួន២២៩បានគាំទ្រ និង១៩៨នាក់ទៀតបោះឆ្នោតប្រឆាំង ។ ការអនុម័តលើមាត្រាស្ដីពីការចោទប្រកាន់ទាំងពីរនេះ ត្រូវការសំឡេងភាគច្រើន៥០បូកមួយប៉ុណ្ណោះ ។ សរុបទាំងពីករណីនេះ លោក ត្រាំ ត្រូវបានរដ្ឋសភាអាម៉េរិកដកតំណែងហើយ ប៉ុន្តែមិនមានន័យថា លោក ត្រាំ អស់តំណែងឡើយ ។ ជានីតិវិធី សំណុំរឿងដកតំណែងនេះ ត្រូវបញ្ជូនបន្តទៅកាន់ព្រឹទ្ធសភាកាត់ក្ដីមួយដំណាក់កាលទៀត ។ នៅព្រឹទ្ធសភាដែលបក្សសាធារណរដ្ឋមានសំឡេងភាគច្រើននោះ រំពឹងបើកសវនាការក្នុងខែមករាខាងមុខ។ ក្នុងករណីព្រឹទ្ធសភាសម្រេចចិត្តដកតំណែងដែរ ទើបលោក ត្រាំ អស់តំណែង ហើយអនុប្រធានាធិបតីលោក ម៉ៃ…

  • ប្រមុខដឹកនាំអង្គការសហប្រជាជាតិអំពាវនាវឱ្យប្រទេសលើពិភពលោករួមគ្នាដោះស្រាយវិបត្តិជនភៀសខ្លួន

    ប្រមុខដឹកនាំអង្គការសហប្រជាជាតិអំពាវនាវឱ្យប្រទេសលើពិភពលោករួមគ្នាដោះស្រាយវិបត្តិជនភៀសខ្លួន

    បរទេស៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទែរ៉េស នៅថ្ងៃពុធនេះ បានទទូចឲ្យប្រទេសលើពិភពលោករួមគ្នា ដោះស្រាយវិបត្តិជនភៀសខ្លួនក្នុងពិភពលោកដែលមានចំនួនដ៏ច្រើន ។ ការអំពាវនាវរបស់លោក អាន់តូនីញ៉ូ ហ្គូដទែរ៉េស ខាងលើនេះ ត្រូវបានធ្វើឡើងក្នុងពិធីបើកវេទិកាជនភៀសខ្លួនសកល មានរយៈពេល២ថ្ងៃនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែធ្នូនេះ និងបន្ទាប់ពីប្រទេសទទួលយកជនភៀសខ្លួនខ្លះ បានចោទប្រទេសអ្នកមានថា មិនបានទទួលអម្រែកជនភៀសខ្លួនស្មើគ្នា ។ សូមបញ្ជាក់ថា បើតាមរយៈរបាយការណ៍របស់ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ UNHCR នោះ កាលពីឆ្នាំ២០១៨ មនុស្សប្រមាណជាង៧០លាននាក់ត្រូវបានគេបង្ខំឲ្យចាកចេញពីផ្ទះសម្បែង ដោយក្នុងចំនួនមួយនេះ មានជនភៀសខ្លួនជិត៣០លាននាក់ ហើយប្រមាណជា៨០ភាគរយនៃជនភៀសខ្លួន គឺរស់នៅក្នុងភាពក្រីក្រ និងក្នុងប្រទេសកំពុងអភិវឌ្ឍ៕ធ.ដ