-
រដ្ឋបាលលោក ដូណាល់ ត្រាំ គ្រោងប្រកាសដកកងទ័ព៤.០០០នាក់ចេញពីអាហ្វហ្គានីស្ថាន នៅក្នុងសប្ដាហ៍នេះ

សហរដ្ឋអាម៉េរិក៖ សារព័ត៌មាន CNN ផ្អែកលើប្រភពពីមន្រ្តីជាន់ខ្ពស់អាម៉េរិកម្នាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានចុះផ្សាយថា រដ្ឋបាលលោក ដូណាល់ ត្រាំ គ្រោងប្រកាសពីការដកកងទ័ពអាម៉េរិក៤,០០០នាក់ចេញពីអាហ្វហ្គានីស្ថាន នៅក្នុងសប្ដាហ៍នេះ ។ ប្រភពដដែលបន្តថា បន្ទាប់ពីការដកកងទ័ព៤,០០០នាក់នោះ កងទ័ពអាម៉េរិកចន្លោះពី៨,០០០ដល់៩,០០០នាក់នឹងបន្តឈរជើងនៅអាហ្វហ្គានីស្ថាន ហើយការដកកងទ័ពនេះ ទំនងជាត្រូវធ្វើឡើងជាដំណាក់កាលក្នុងរយៈពេលជាច្រើនខែ ។ ប៉ុន្តែទន្ទឹមគ្នានេះ ខាងសេតវិមាននៅពុំទាន់ធ្វើការអត្ថាធិប្បាយអ្វី ពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍របស់សារព័ត៌មាន CNN នៅឡើយទេ តែលោក ដូណាល់ ត្រាំផ្ទាល់ធ្លាប់បានអះអាងជាច្រើនលើកថា មានបំណងដកកងទ័ពអាម៉េរិកជាច្រើនពាន់នាក់ចេញពីអាហ្វហ្គានីស្ថាន ៕ធ.ដ
-
ចិនផ្អាកការដំឡើងពន្ធបន្ថែមលើសហរដ្ឋអាម៉េរិក បន្ទាប់ពីឯកភាពលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសទំាងពីរ

ចិន៖ ចិនបានសម្រេចផ្អាកការដំឡើងពន្ធបន្ថែមលើផលិតផលមួយចំនួននាំចូលពីសហរដ្ឋអាម៉េរិក ក្រោយប្រទេសទំាងពីរបានព្រមព្រៀងគ្នាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី១ កាលពីថ្ងៃសុក្រសប្តាហ៍មុន នេះបើតាមគណៈកម្មាការពន្ធគយនៃក្រុមប្រឹក្សារដ្ឋចិននៅថ្ងៃអាទិត្យម្សិលមិញ ។ ជាមួយគ្នានេះ គណៈកម្មាការពន្ធគយនៃក្រុមប្រឹក្សារដ្ឋចិនបានលើកឡើងថា ឈរនៅលើមូលដ្ឋានស្មើភាព និងការគោរពគ្នាទៅវិញទៅមកជាមួយសហរដ្ឋអាម៉េរិក ហើយចិនសង្ឃឹមថា អាចនឹងដោះស្រាយបញ្ហាជាក្ដីកង្វល់រវាងគ្នាទៅវិញទៅមក ក៏ដូចជាលើកកម្ពស់ការអភិវឌ្ឍប្រកបដោយស្ថេរភាពនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មអាម៉េរិក-ចិន ។ បើតាមប្រភពពីមន្ត្រីចិនកាលពីថ្ងៃសុក្រសប្តាហ៍មុននេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី១ ដែលត្រូវបានពិភាក្សាគ្នារវាងមន្ត្រីអាមេរិក និងចិននោះ ត្រូវបានភាគីទាំងពីរសម្រេចជាថ្មីថា នឹងចុះហត្ថលេខាយកជាផ្លូវការនៅដើមឆ្នាំ២០២០ ក្នុងនោះអាម៉េរិកសន្យាមិនដំឡើងពន្ធបន្ថែមលើទំនិញចិន និងដកការរឹតត្បិតមួយចំនួនទៀត ហើយចិនវិញ សន្យាបង្កើនការទិញទំនិញកសិកម្មពីអាម៉េរិក៥០ពាន់លានដុល្លារ ដែលច្រើនជាងកាលពីឆ្នាំ២០១៧រហូតដល់ទៅ២ដង ៕ធ.ដ
-
រដ្ឋាភិបាលប្រេស៊ីលបញ្ជាក់ថា អត្រានៃការបាត់បង់ព្រៃអាម៉ាហ្សូន កើនឡើងខ្លាំងក្នុងឆ្នាំនេះ បើធៀបនឹងឆ្នាំមុន

ប្រេស៊ីល៖ របាយការណ៍បឋមរបស់ទីភ្នាក់ងាររដ្ឋាភិបាលប្រេស៊ីលបានឱ្យដឹងថា អត្រានៃការបាត់បង់ព្រៃអាម៉ាហ្សូននៅប្រេស៊ីលក្នុងខែវិច្ឆិកាឆ្នំានេះ បានកើនឡើងខ្លាំងលើស១០០ភាគរយ បើធៀបនឹងកំឡុងពេលដូចគ្នាកាលពីឆ្នាំមុន ។ បើតាមទិន្នន័យរបស់ទីភ្នាក់ងារស្រាវជ្រាវ INPE នៃរដ្ឋាភិបាលប្រេស៊ីល ក្នុងខែវិច្ឆិកាកន្លងទៅនេះ ការបាត់បង់ព្រៃអាម៉ាហ្សូន ដែលជាព្រៃទាក់ទាញទឹកភ្លៀងធំបំផុតនៅលើលោក មានទំហំសរុប៥៦៣គីឡូម៉ែត្រក្រឡា ដែលជាអត្រាកើនឡើងដល់ទៅ១០៣ភាគរយ បើធៀបនឹងខែវិច្ឆិកា ឆ្នាំ២០១៨ ។ ប្រការនេះធ្វើឲ្យទំហំនៃការបាត់បង់ព្រៃអាម៉ាហ្សូននៅប្រេស៊ីល កាលពីចន្លោះខែមករា និងខែវិច្ឆិកា ឆ្នាំ២០១៩នេះ កើនដល់៨,៩៣៤គីឡូម៉ែត្រក្រឡា ។ ទំហំនេះគឺ៨៣ភាគរយច្រើនជាងកាលពីអំឡុងពេលដូចគ្នានៅឆ្នាំ២០១៨ ហើយស្ទើរតែស្មើទំហំនៃដែនដី Puerto Rico របស់សហរដ្ឋអាម៉រិក៕ធ.ដ
-
ចំនួនអ្នកស្លាប់ និងរបួសកើនជិត៤០នាក់ ដោយសារគ្រោះរញ្ជួយដីក្នុងកម្រិត៦.៨រ៉ិចទ័រវាយប្រហារប្រទេសហ្វីលីពីន

ហ្វីលីពីន៖ អាជ្ញាធរហ្វីលីពីនបានឱ្យដឹងនៅព្រឹកថ្ងៃចន្ទនេះថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីក្នុងកម្រិត៦.៨រ៉ិចទ័រ ដែលបានវាយប្រហារលើកោះមិនដាណាវ ភាគខាងត្បូងប្រទេសកាលពីថ្ងៃអាទិត្យម្សិលមិញ បានកើនឡើងដល់០៧នាក់ និងជាច្រើននាក់ផ្សេងទៀតរងរបួស ខណៈអគារមួយចំនួនដួលរលំ និងមានមនុស្សកំពុងជាប់ខ្លួនក្នុងនោះផងដែរ ។ ជាមួយគ្នានេះ បើតាមទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអាមេរិក USGS គ្រោះមហន្តរាយធម្មជាតិខាងលើ បានវាយប្រហារលើតំបន់ក្បែរទីក្រុងដាវ៉ៅ កោះមិនដាណាវ ហើយវាក៏ជាលើកទី៥ផងដែរគិតចាប់តាំងពីខែតុលាកន្លងមក ។ គ្រោះរញ្ជួយដីនេះមានជម្រៅរញ្ជួយទៅក្នុងដី២៨.២គីឡូម៉ែត្រ និងមានចំណុចរញ្ជួយនៅ ចំងាយ៦១គីឡូម៉ែត្រពីភាគនិរតីពីតំបន់ឆ្នេរនៃទីក្រុងដាវ៉ៅ ។ ហើយអ្វីដែលគួរកត់សម្គាល់នោះ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទ័រតេ និងក្រុមគ្រួសារក៏ស្ថិតនៅក្នុងទីក្រុងដាវ៉ៅ នៅពេលគ្រោះរញ្ជួយដីនេះកើតឡើងផងដែរ ប៉ុន្តែលោកមិនបានទទួលរងគ្រោះថ្នាក់អ្វីឡើយ ខណៈតំបន់ដែលក្រុមគ្រួសារលោកស្ថិតនៅ គឺមានចម្ងាយ៦១គីឡូម៉ែត្រពីចំណុចរំញ័រ ៕ធ.ដ
-
ទីបំផុតមេដឹកនំាឥណ្ឌាចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់សញ្ជាតិដ៏ច្រូងចម្រាស់អោយក្លាយជាច្បាប់ផ្លូវការ បើទោះជាមានបាតុកម្មតវ៉ាក៏ដោយ

ឥណ្ឌា៖ សេចក្តីថ្លែងការណ៍ផ្លូវការមួយបានលើកឡើងថា ប្រធានាធិបតីឥណ្ឌាលោក រ៉ាំ ណាតកូវីន បានផ្តល់ការយល់ព្រមរបស់លោក ចំពោះសេចក្តីច្បាប់សញ្ជាតិដ៏ចម្រូងចម្រាស់នៅក្នុងសប្តាហ៍នេះ ដោយចុះហត្ថលេខាឱ្យវាក្លាយជាច្បាប់ផ្លូវការ ។ ច្បាប់ថ្មីនេះ នឹងបើកផ្លូវឱ្យក្រុមជនជាតិភាគតិចកាន់សាសនាហិណ្ឌូចំនួន៦ក្រុមមកពីប្រទេសជិតខាង មានដូចជា បង់ក្លាដែស ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ទទួលបានសញ្ជាតិឥណ្ឌា ។អ្វីដែលគួរឱ្យកត់សម្គាល់នោះ សេចក្តីព្រាងច្បាប់សញ្ជាតិដ៏ចម្រូងចម្រាស់ត្រូវបានចុះហត្ថលេខាទៅជាច្បាប់នៅក្នុងប្រទេសឥណ្ឌា ដែលជាចំណាត់ការមួយធ្វើឡើងចំពេលមានការតវ៉ារាលដាលពេញតំបន់ឦសានប្រទេស ដែលបង្ខំឱ្យមានការលុបចោលដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ មានមនុស្ស២នាក់ហើយបានស្លាប់ និង១១នាក់ផ្សេងទៀតរងរបួស នៅពេលប៉ូលិសបើកការបាញ់ប្រហារទៅលើហ្វូងមនុស្សនៅក្នុងរដ្ឋ អាសសាម ដោយសារតែពួកគេដុតអគារ និង វាយប្រហារស្ថានីយរថភ្លើង ។ ក្រុមអ្នកតវ៉ានិយាយថា ច្បាប់នេះនឹងបំលែងជនអន្តោប្រវេសន៍ខុសច្បាប់រាប់ពាន់នាក់ទៅជាអ្នករស់នៅស្របច្បាប់ ៕
-
អង្គការសហប្រជាជាតិបញ្ជាក់ថា រៀងរាល់ឆ្នាំមានផ្លាស្ទិកចំនួន១២លានតោនអណ្តែតចូលទៅក្នុងមហាសមុទ្រ ដែលនេះជាការគំរាមកំហែងដល់ជីវិតនានា

បរទេស៖ ទំហំបញ្ហាផ្លាស្ទិកនៅលើផែនដី ចាប់លេចឡើងកាន់តែច្បាស់ជារៀងរាល់ឆ្នាំនូវចំនួនដប និង ថង់ផ្លាស្ទិកដ៏ច្រើនសន្ធឹកសន្ធាប់ បានហូរចូលទៅក្នុងមហាសមុទ្រ ដែលធ្វើឲ្យអ្នកវិទ្យាសាស្រ្តស្វែងរកដំណោះស្រាយដើម្បីបំបាត់បញ្ហាផ្លាស្ទិកនៅក្នុងភពផែនដី ។ អ្នកស្រាវជ្រាវអ៊ឺរ៉ុបបានចាប់ផ្តើមចាត់ទុកថា បញ្ហានេះគឺជាបញ្ហាដ៏ធំធេងមួយ ។ទន្ទឹមគ្នា អង្គការសហប្រជាជាតិរាយការណ៍ថា ជារៀងរាល់ឆ្នាំមានផ្លាស្ទិកចំនួន១២លានតោនអណ្តែតចូលទៅក្នុងមហាសមុទ្រ ដែលប្រការនេះ ជាការគំរាមកំហែងដល់ជីវិតនានាជាច្រើនរាប់មិនអស់ ដែលរស់នៅក្នុងមហាសមុទ្រ ។អង្គការសហប្រជាជាតិបានឱ្យដឹងទៀតថា សត្វរស់នៅក្នុងសមុទ្រងាប់១សែនក្បាលជារៀងរាល់ឆ្នាំ ដោយសារតែការបំពុលដោយផ្លាស្ទិក ហើយបើតាមអ្នកស្រាវជ្រាវ បើសិនជាចំនួននេះនៅតែបន្ត មហាសមុទ្រនានាក្នុងពិភពលោកនឹងមានផ្លាស្ទិកច្រើនជាងត្រីនៅត្រឹមឆ្នាំ២០៥០ខាងមុខនេះ ៕
-
សហភាពអឺរ៉ុបជម្រុញឱ្យអង់គ្លេសសភាអង់គ្លេសរៀបចំការបោះឆ្នោតលើកិច្ចព្រមព្រៀងចេញពីប្លុកមួយនេះ ឬ Brexit

អង់គ្លេស៖ ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុបលោក Charles Michel នៅថ្ងៃសុក្រនេះ បានសម្តែងការសាទររបស់លោកដល់នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ចំពោះការឈ្នះការបោះឆ្នោតសភាក្នុងសំឡេងភាគច្រើន និងអំពាវនាវទីក្រុងឡុងរៀបចំការបោះឆ្នោតឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន លើកិច្ចព្រមព្រៀងចាកចេញពីអឺរ៉ុប ឬ Brexit ។ការលើកឡើងរបស់លោក Charles Michel ត្រូវបានធ្វើឡើងបន្ទាប់ពីគណបក្សអភិរក្សនិយមរបស់លោក Boris Johnson ទទួលបានជ័យជម្នះក្នុងសំឡេងគាំទ្រភាគច្រើននៅក្នុងសភា ដែលនេះនឹងអនុញ្ញាតឱ្យលោកត្រឡប់មកកាន់អំណាចសាជាថ្មីជាមួយសំឡេងគាំទ្រភាគច្រើនលើសលប់ ដើម្បីនាំអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប ឬ Brexit នៅប៉ុន្មានសប្ដាហ៍ខាងមុខទៀតនេះ ។ហើយតាមរយៈជ័យជម្នះនេះដែរ លោក Boris Johnson ត្រូវបានគេរំពឹងថា នឹងផ្ដល់សច្ចាប័នភ្លាមៗលើកិច្ចព្រមព្រៀង Brexit ដែលលោកបានចុះហត្ថលេខាជាមួយសហភាពអឺរ៉ុប ដើម្បីនាំអង់គ្លេសចាកចេញពីប្លុកមួយនេះនៅថ្ងៃទី៣១ ខែមករាឆ្នាំ២០២០ ខណៈគណបក្សពលករទទួលបានសំឡេងគាំទ្រ២០៣អសនៈ ៕
-
រដ្ឋសភាគ្រប់គ្រងដោយបក្សប្រជាធិបតេយ្យសហរដ្ឋអាមេរិក ប្រកាសគាំទ្រកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិកខាងជើងថ្មី

សហរដ្ឋអាមេរិក៖ ប្រធានរដ្ឋសភាអាមេរិកលោកស្រី Nancy Pelosi ថ្លែងថា រដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យបានឈានដល់កិច្ចព្រមព្រៀង ជាមួយរដ្ឋបាលលោក ដូណាល់ ត្រាំ លើកិច្ចព្រមព្រៀងថ្មីមួយ និងជាកិច្ចព្រមព្រៀងដែលកែតម្រូវពីកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិកខាងជើង ដែលឥឡូវនេះមានឈ្មោះថាកិច្ចព្រមព្រៀងរវាងអាមេរិក ម៉ិកស៊ិក និងកាណាដា ហៅកាត់ថា USMCA ។អ្នកស្រី Pelosi បានបន្ថែមថា ជោគជ័យនេះគឺបានមកពីកិច្ចខិតខំរបស់ប្រធានគណៈកម្មាធិការប្រមូលពន្ធដារ និងប្រាក់ចំណូលនៃរដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យមកពីរដ្ឋ Massachusetts លោក Richard Neal ។ ជាមួយគ្នានេះ លោក Nealក៏បាននិយាយដែរថា នេះគឺជាកិច្ចព្រមព្រៀងដែលត្រូវបានកែតម្រូវ… លោកគិតថានេះគឺជាកិច្ចព្រមព្រៀងគំរូមួយទៅថ្ងៃអនាគត.. យើងបញ្ជាក់ពីជំហរពង្រឹងការអនុវត្តច្បាប់របស់យើងជាប់ជានិច្ច… យើងបានកែលម្អវា ។សូមបញ្ជាក់ថា កិច្ចព្រមព្រៀងដែលត្រូវបានចរចាអស់រយៈពេលជាងពីរជាងឆ្នាំនេះ ក៏មានរួមបញ្ចូលលកាណាដា និងម៉ិកស៊ិកផងដែរ ដែលកែតម្រូវពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលជាកិច្ចព្រមព្រៀងដើម ត្រូវបានគេស្គាល់ថា កិច្ចព្រមព្រៀង NAFTA ។ ហើយការប្រកាសរបស់អ្នកស្រី Pelosi ខាងលើនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីសមាជិករដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យ ប្រកាសបទចោទប្រកាន់ដកតំណែងប្រធានាធិបតីអាមេរិកពីលោក ដូណាល់ ត្រាំ ៕ …
-
ចំនួនអ្នកស្លាប់ និងបាត់ខ្លួនសរុប១២នាក់ ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះនាវាផ្ទុកយន្តហោះមួយគ្រឿងរបស់រុស្ស៊ី

រុស្ស៊ី៖ ចំនួនមនុស្សស្លាប់បានកើនឡើងដល់២នាក់ និង១០នាក់ផ្សេងទៀតបានទទួលរងរបួស ក្រោយភ្លើងឆេះយ៉ាងសន្ធោសន្ធៅបានលេបត្របាក់នាវាផ្ទុកយន្តហោះចម្បំាងដ៏សំខាន់របស់រុស្ស៊ី ដែលចតជួសជុលនៅកំពង់ផែ បារ៉េន កាលពីថ្ងៃព្រហស្បតិ៍ នេះបើតាមក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃសុក្រម្សិលមិញ ។ហេតុការណ៍ឆេះនាវាផ្ទុកយន្តហោះ ខូសស្នេតសូវ នៅតំបន់ មឺមែន ប្រទេសរុស្ស៊ីនេះ បានកើតមានឡើងស្របពេលដែលនាវាខាងលើ កំពុងតែជួសជុល ។ ភ្លាមៗនោះ អណ្តាតភ្លើងបានឆាបឆេះរាលដាលយ៉ាងឆាប់រហ័សក្នុងបរិវេណ១២០ម៉ែត្រការ៉េ ។ បើតាមប្រភពបានឱ្យដឹងថា ការឆាបឆេះបានកើតឡើងចេញពីទីតំាងស្តុកឧស្ម័ននៅលើនាវាផ្ទុកយន្តហោះ ប៉ុន្តែជាភព្វសំណាង ពេលគ្រោះអគ្គិភ័យកើតឡើង មានអាវុធនៅលើនាវាផ្ទុកយន្តហោះនោះឡើយ ។ កម្លំាងពន្លត់អគ្គិភ័យ២នាក់បានរងរបួសនៅក្នុងពេលបំពេញការងារនោះផងដែរ ។សូមរំលឹកថា កន្លងមក នាវាផ្ទុកយន្តហោះនេះត្រូវបានដងសន្ទូច ក្រែន បាក់ចំ បណ្តាលអោយខូចខាតយ៉ាងខ្លំាង ហើយកាលពីឆ្នំា២០១៦ នាវានេះក៏បានបំពេញភារកិច្ចនៅក្នុងប្រទេសស៊ីរី ដោយពេលនោះ មានយន្តហោះ២គ្រឿងនៅលើនាវានោះត្រូវបានបាត់បង់ ក្រោយរយៈពេល៣សប្តាហ៍ចូលរួមធ្វើសង្គ្រាមនៅក្នុងប្រទេសស៊ីរី ៕
-
លោក ដូណាល់ ត្រាំ ថ្លែងថា សហរដ្ឋអាម៉េរិកកាន់តែខិតជិតកិច្ចព្រមព្រៀង ពាណិជ្ជកម្មជាមួយចិនហើយ

សហរដ្ឋអាម៉េរិក៖ យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានរ៉យទ័របានឱ្យ ដឹងថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នឹងត្រូវជួបជាមួយក្រុមការងារ ផ្នែកពាណិជ្ជកម្មរបស់លោកនៅរសៀលថ្ងៃ ព្រហស្បតិ៍ សប្តាហ៍នេះ (ម៉ោងក្នុង តំបន់) ហើយនៅថ្ងៃដដែលនេះ លោក ត្រាំ បានលើកឡើងអំពីការរំពឹងទុកថា នឹង អាចឈានដល់កិច្ចព្រមព្រៀងគ្នាមួយ ។ បន្ថែមលើនេះ លោក ដូណាល់ ត្រាំ បានសរសេរសារបង្ហោះនៅលើបណ្តាញ សង្គមធ្វីតធើយ៉ាងដូច្នេះថា សហរដ្ឋអាម៉េរិកកាន់តែខិតជិតកិច្ចព្រមព្រៀងពាណិជ្ជ កម្មដ៏ធំជាមួយប្រទេសចិនហើយ ពួកគេ (ចិន) ចង់បានវា ហេតុដូច្នេះយើងនឹង ធ្វើរឿងនេះ ។ ការកត់សម្គាល់បែបនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងស្របពេលមានសេចក្តីរាយការណ៍ថា សហរដ្ឋអាម៉េរិកនឹងផ្អាកគម្រោងយកពន្ធលើទំនិញចិនទំហំ ១៦០ពាន់លានដុល្លារ ដែលត្រូវគេរំពឹងថា នឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី១៥ ខែធ្នូ ហើយកាត់បន្ថយការដំឡើងពន្ធ ដែលត្រូវបានដាក់ចេញនាពេលកន្លងមក ។ ហើយជាការតបស្នងត្រឡប់មកកាន់សហរដ្ឋអាម៉េរិកវិញនោះ ចិនបានយល់ព្រមទិញផលិតផលកសិកម្មអាម៉េរិកក្នុងទំហំ៥០ពាន់លានដុល្លារ ដែលធ្វើឡើងនៅឆ្នាំ២០២០ ដែលនេះជាចំនួនពីរដងច្រើនជាងឆ្នាំ២០១៧ មុនពេលសង្រ្គាមពាណិជ្ជកម្មផ្ទុះឡើង ៕ធ.ដ…