Category: ព័ត៌មានអន្តរជាតិ

  • សហរដ្ឋអាម៉េរិកបាញ់សាកល្បងមីស៊ីលផ្លោងបាលីស្ទិក ក្រោយដកខ្លួនចេញពីសន្ធិសញ្ញានុយក្លេអ៊ែរ INF

    សហរដ្ឋអាម៉េរិកបាញ់សាកល្បងមីស៊ីលផ្លោងបាលីស្ទិក ក្រោយដកខ្លួនចេញពីសន្ធិសញ្ញានុយក្លេអ៊ែរ INF

    សហរដ្ឋអាម៉េរិក៖ មន្ទីរបញ្ចកោណអាមេរិកនៅថ្ងៃព្រហស្បតិ៍នេះ បានអះអាងពីការបាញ់សាកល្បងមីស៊ីលផ្លោងបាលីស្ទិករយៈចម្ងាយមធ្យមមួយគ្រាប់ ដែលវាគឺជាការធ្វើតេស្តលើកទី២ហើយ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនដកខ្លួនជាផ្លូវចេញពីសន្ធិសញ្ញា INF ជាមួយរុស្ស៊ីកាលពីខែសីហាកន្លងទៅ ។ ការបាញ់សាកល្បងមីស៊ីលនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ គឺជាការធ្វើតេស្តជាលើកទីពីរ នៃមីស៊ីលផ្លោងរយៈចម្ងាយមធ្យមប្រភេទបាញ់ចេញពីលើគោក ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាន ។ កងទ័ពអាកាសអាម៉េរិកបានបាញ់តេស្តគ្រាប់មីស៊ីលខាងលើ ចេញពីមូលដ្ឋានទ័ពអាកាស វ៉ាន់ដិនប៊ឺក ដែលស្ថិតនៅភាគពាយ័ព្យទីក្រុងឡូសអាន់ជែឡែស ។ មីស៊ីលនោះដែលបាញ់ចេញលើគោក បានហោះក្នុងចម្ងាយឆ្ងាយជាង៥០០គីឡូម៉ែត្រ មុនពេលវាធ្លាក់ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ។ បើតាមអ្នកនាំពាក្យក្រសួងការពារជាតិអាម៉េរិក ទិន្នន័យដែលបានមកពីការធ្វើតេស្តនេះ នឹងជួយដល់កិច្ចប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាពមីស៊ីលផ្លោងរបស់សហរដ្ឋអាម៉េរិកបន្ថែមទៀត ៕ធ.ដ

  • គណបក្សអភិរក្សនិយមរបស់លោក Boris Johnson ទទួលសំឡេងគាំទ្រភាគច្រើនលើសលប់ ក្នុងការបោះឆ្នោតសកលមុនអាណត្តិ

    គណបក្សអភិរក្សនិយមរបស់លោក Boris Johnson ទទួលសំឡេងគាំទ្រភាគច្រើនលើសលប់ ក្នុងការបោះឆ្នោតសកលមុនអាណត្តិ

    អង់គ្លេស៖ គណបក្សអភិរក្សនិយមរបស់លោក Boris Johnson ទទួលបានជ័យជម្នះក្នុងសំឡេងគាំទ្រភាគច្រើននៅក្នុងសភា ដែលនេះនឹងអនុញ្ញាតឱ្យលោកត្រឡប់មកកាន់អំណាចសាជាថ្មីជាមួយសំឡេងគាំទ្រភាគច្រើនលើសលប់ ដើម្បីនាំអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប ឬ Brexit នៅប៉ុន្មានសប្ដាហ៍ខាងមុខទៀតនេះ ។ បើតាមលទ្ធផលបោះឆ្នោតសកលមុនអាណត្តិនៅថ្ងៃព្រហស្បតិ៍នេះ គណបក្សអភិរក្សនិយមទទួលបានសំឡេងគំាទ្រ៣២៦ក្នុងចំណោមអសនៈសរុប៦៥០ នៃសភាជាន់ទាប ដែលនេះមានន័យថា ពួកគេមានសំឡេងគ្រប់គ្រាន់ក្នុងការបោះឆ្នោតអនុម័ត ឬផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង Brexit របស់លោក Boris Johnson ដែលបានចុះហត្ថលេខាជាមួយសហភាពអឺរ៉ុប ។ ហើយតាមរយៈជ័យជម្នះនេះ លោក Boris Johnson ត្រូវបានគេរំពឹងថា នឹងផ្ដល់សច្ចាប័នភ្លាមៗលើកិច្ចព្រមព្រៀង Brexit ដែលលោកបានចុះហត្ថលេខាជាមួយសហភាពអឺរ៉ុប ដើម្បីនាំអង់គ្លេសចាកចេញពីប្លុកមួយនេះនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ខណៈគណបក្សពលករទទួលបានសំឡេងគាំទ្រ២០៣អសនៈ ៕ធ.ដ

  • វៀតណាមត្រៀមក្លាយជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

    វៀតណាមត្រៀមក្លាយជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

    យោងតាមអនុរដ្ឋមន្រ្តីក្រសួងការបរទេសលោកឡេហូយទ្រឿង ឲ្យដឹង ថាវៀតណាមត្រៀមខ្លួនទទួលយកតួនាទីជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ចាប់ពីខែមករា ឆ្នាំ២០២០។ លោកបាននិយាយនៅក្នុងសន្និសីទកាសែតអន្តរជាតិមួយស្តីពីប្រទេសវៀតណាមថាវៀតណាមបានឈ្នះការបោះឆ្នោតជាផ្លូវការដើម្បី ក្លាយជាសមាជិកអចិន្រ្តៃយ៍របស់ UNSC សម្រាប់ឆ្នាំ ២០២០-២១ បន្ទាប់ពីទទួលបាន ១៩២ សំឡេងក្នុងចំណោម ១៩៣ ប្រទេស និងដែនដីនៃមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីខែមិថុនា។ លោកបានបញ្ជាក់បែបនេះ ក្នុងពេលប្រជុំសមាជិកភាពមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផ្នែកសន្តិសុខនៅទីក្រុងហាណូយ កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញ៕ធ.ដ

  • លោក ដូណាល់ ត្រាំ សើចចំអកដាក់ក្មេងស្រី Greta Thunberg ដែលជាប់ឈ្មោះជាបុគ្គលមានឥទ្ធិពលបំផុតប្រចាំឆ្នាំ២០១៩

    លោក ដូណាល់ ត្រាំ សើចចំអកដាក់ក្មេងស្រី Greta Thunberg ដែលជាប់ឈ្មោះជាបុគ្គលមានឥទ្ធិពលបំផុតប្រចាំឆ្នាំ២០១៩

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាមេ៉រិក លោក ដូណាល់ ត្រាំ បានសើចចំអកសាជាថ្មីដាក់ក្មេងស្រី Greta Thunberg វ័យ១៦ឆ្នាំ ដោយនិយាយថា វាគឺជារឿងគួរឱ្យអស់សំណើច ដែលសកម្មជនបរិស្ថានស៊ុយអែតរូបនេះ ជាប់ឈ្មោះជាបុគ្គលមានឥទ្ធិពលបំផុតប្រចាំឆ្នាំ២០១៩របស់ទស្សនាវដ្ដី Time ។ យុវតី Greta Thunberg ជាប់ឈ្មោះជា បុគ្គលមានឥទ្ធិពលបំផុតប្រចាឆ្នាំ២០១៩ របស់ទស្សនាវដ្ដី Time កាលពីថ្ងៃពុធសប្តាហ៍នេះ សម្រាប់បញ្ចុះបញ្ចូលឱ្យយុវជនជាង៤លាននាក់ចូលរួមក្នុងយុទ្ធនាការប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ។ តាម រយៈបណ្តាញសង្គមធ្វីតធើ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ លោក ដូណាល់ ត្រាំ បាននិយាយយ៉ាងដូច្នេះថា វាគួរឱ្យអស់សំណើចណាស់ ក្មេងស្រី Greta ត្រូវតែធ្វើការលើការគ្រប់គ្រងកំហឹងរបស់នាង ហើយបន្ទាប់មកទៅមើលរឿងស្នេហាជាមួយមិត្តភក្តិ ។ Chill Greta, Chill!» ។ គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយឡើយដែលលោក ដូណាល់ ត្រាំ និយាយចំអកដាក់ក្មេងស្រីរូបនេះ ដោយកាលពីខែកញ្ញា នាឱកាសកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ ប្រធានាធិបតីអាម៉េរិករូបនេះក៏ធ្លាប់ប្រើពាក្យវាយប្រហារលើយុវតី Greta ផងដែរ…

  • កូរ៉េខាងជើងគំរាមសងសឹកវិញ ក្រោយសហរដ្ឋអាម៉េរិកព្រមានប្រទេសខ្លួននឹងជួបផលវិបាកនានា បើសិននៅតែបន្តធ្វើតេស្តមីស៊ីលទៀត

    កូរ៉េខាងជើងគំរាមសងសឹកវិញ ក្រោយសហរដ្ឋអាម៉េរិកព្រមានប្រទេសខ្លួននឹងជួបផលវិបាកនានា បើសិននៅតែបន្តធ្វើតេស្តមីស៊ីលទៀត

    កូរ៉េខាងជើង៖ កូរ៉េខាងជើងបានធ្វើការរិះគន់សហរដ្ឋអាម៉េរិក ចំពោះការកោះប្រជុំមួយនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានលើកឡើងពីការគំរាមកំហែងជាថ្មីរបស់កូរ៉េខាងជើង ហើយទីក្រុងព្យុងយ៉ាងក៏បានព្រមានផងដែរថា ខ្លួននឹងធ្វើការឆ្លើយតបចំពោះវិធានការណាក៏ដោយដែលអាម៉េរិកជ្រើសរើស ។ ប្រតិកម្មរបស់កូរ៉េខាងជើងខាងលើនេះ បានកើតមានឡើងក្រោយសហរដ្ឋអាម៉េរិកបានព្រមានទីក្រុងព្យុងយ៉ាងអំពីផលវិបាកនានា ដែលប្រទេសមួយនេះនឹងត្រូវជួបប្រទះ ប្រសិនបើហ៊ានបង្កការគំរាមកំហែង ដោយការសាកល្បងអាវុធថ្មីៗនៅក្នុងថ្ងៃឆ្លងឆ្នាំ ហើយភាពប្រែប្រួលនឹងអាចកើតឡើង ប្រសិនបើប្រទេសទាំងពីរនៅបន្តអង្គុយចរចាគ្នា ។ ការព្រមានរបស់សហរដ្ឋអាម៉េរិកនេះ ត្រូវបានធ្វើឡើងដោយអគ្គរដ្ឋទូតអាម៉េរិក ប្រចាំអង្គការសហប្រជាជាតិលោកស្រី ឃែលលី ក្រាហ្វ ហើយបើតាមតំណាងអាម៉េរិករូបនេះ កូរ៉េខាងជើងប្រហែលជាកំពុងរៀបចំធ្វើតេស្តមីស៊ីលអន្តរទ្វីប ដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ហើយពិតណាស់ថា វាជាប្រភេទមីស៊ីលដែលត្រូវបានរចនាឡើង ដើម្បីធ្វើការវាយប្រហារទៅដល់ទឹកដីអាម៉េរិក ៕ធ.ដ

  • ឡាវ និងរុស្ស៊ីដឹកនំាការធ្វើសមយុទ្ធយោធាលើកដំបូងឈ្មោះ Laros 2019 នៅក្នុងទឹកដីប្រទេសឡាវ

    ឡាវ និងរុស្ស៊ីដឹកនំាការធ្វើសមយុទ្ធយោធាលើកដំបូងឈ្មោះ Laros 2019 នៅក្នុងទឹកដីប្រទេសឡាវ

    ឡាវ៖ យោធាឡាវ និងរុស្ស៊ីកំពុងដឹកនំាការធ្វើសមយុទ្ធរួមគ្នាមួយលើកដំបូងដែលមានឈ្មោះថា ឡារ៉ូស ២០១៩ (Laros 2019) នៅក្នុងទឹកដីប្រទេសឡាវ ។ រុស្ស៊ីបានបញ្ជូនកងរថក្រោះជាច្រើននាក់ និងកងទ័ពជាច្រើននាក់មកកាន់ឡាវ ។ សមយុទ្ធយោធានេះ ត្រូវប្រព្រឹត្តទៅក្នុង០៣ដំណាក់កាល ដោយកងរថក្រោះនៃប្រទេសទាំងពីរនឹងធ្វើសកម្មភាពបាញ់គ្រាប់ពិត នៅក្នុងកំឡុងដំណាក់កាលសកម្មនៃព្រឹត្តិការណ៍សមយុទ្ធយោធា ។ សមយុទ្ធនេះដែរ បានចាប់ផ្តើមឡើង កាលពីថ្ងៃអង្គារសប្តាហ៍នេះ ជាមួយវត្តមានកងទ័ពសរុបជាង៥០០នាក់មកពីប្រទេសទាំងពីរ ហើយនឹងបន្តប្រព្រឹត្តទៅដល់ថ្ងៃទី១៩ ខែធ្នូខាងមុខនេះ ។ បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ីនោះ លំហាត់យោធានេះនឹងចូលរួមចំណែកក្នុងកិច្ចប្រឹងប្រែងពង្រីកកិច្ចសហប្រតិបត្តិការ វិស័យការពារជាតិរវាងឡាវ និងរុស្ស៊ី ក្នុងនោះរួមមានទាំងការប្រយុទ្ធប្រឆាំងទៅនឹងអំពើភេរវកម្មអន្តរជាតិផងដែរ ៕ធ.ដ

  • ឥណ្ឌាដាក់ពង្រាយកងទ័ពជាច្រើន ដើម្បីទប់ស្កាត់ការតវ៉ាហិង្សាជុំវិញច្បាប់សញ្ជាតិដ៏ចម្រូងចម្រាស់

    ឥណ្ឌាដាក់ពង្រាយកងទ័ពជាច្រើន ដើម្បីទប់ស្កាត់ការតវ៉ាហិង្សាជុំវិញច្បាប់សញ្ជាតិដ៏ចម្រូងចម្រាស់

    ឥណ្ឌា៖ រដ្ឋាភិបាលឥណ្ឌាបានបញ្ជូនកងទ័ពរាប់ពាន់នាក់ ចូលទៅរដ្ឋ អាសសាមនៅភាគឦសានកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បន្ទាប់ពីមានបាតុកម្មហិង្សាពេញមួយយប់ប្រឆាំងនឹងច្បាប់ថ្មី ដែលនឹងផ្តល់ភាពងាយស្រួលដល់ជនជាតិភាគតិចមិនមែនមូស្លីមមកពីប្រទេសជិតខាងមួយចំនួនក្នុងការស្វែងរកសញ្ជាតិឥណ្ឌា ។ រដ្ឋាភិបាលជាតិនិយមហិណ្ឌូរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌីបាននិយាយថា ច្បាប់វិសោធនកម្មសញ្ជាតិ ដែលត្រូវបានអនុម័តដោយសភាកាលពីថ្ងៃពុធសប្តាហ៍នេះ គឺដើម្បីការពារជនជាតិភាគតិចមកពីបង់ក្លាដែស ប៉ាគីស្ថាន និង អាហ្វហ្គានីស្ថាន ។ ក្រុមអ្នករិះគន់និយាយថាច្បាប់នេះធ្វើឱ្យប៉ះពាល់ដល់រដ្ឋធម្មនុញ្ញរបស់ប្រទេស ព្រោះមិនផ្តល់ការការពារដល់ប្រជាជនមូស្លីម ខណៈអ្នកផ្សេងទៀតអះអាងថា ច្បាប់នេះនឹងធ្វើឱ្យរដ្ឋភាគខាងជើងឥណ្ឌាជោរជន់ដោយជនបរទេស ។ សូមជម្រាបថា សភាឥណ្ឌាបានអនុម័តសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាសមួយដែលនឹងផ្តល់សញ្ជាតិដល់ជនអន្តោប្រវេសន៍ មិនមែនមូស្លីមមកពីប្រទេសមួយចំនួន។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានអនុម័តដោយសភាជាន់ខ្ពស់ក្នុងសំឡេង ១២៥ទល់១០៥ បន្ទាប់ពីសភាជាន់ទាបបានបោះឆ្នោតគាំទ្រវា បន្ទាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារសប្តាហ៍នេះ ។សេចក្តីព្រាងច្បាប់នេះទៀតសោត នឹងត្រូវបញ្ជូនទៅប្រធានាធិបតីឥណ្ឌា ដើម្បីចុះហត្ថលេខាឱ្យក្លាយជាច្បាប់ជាផ្លូវការ ៕ធ.ដ

  • ថៃជាគោលដៅលក់គ្រឿងញៀនរបស់ឈ្មួញមិចស៊ីកូ

    ថៃជាគោលដៅលក់គ្រឿងញៀនរបស់ឈ្មួញមិចស៊ីកូ

    ពួកមេក្លោងគ្រឿងញៀនមកពីប្រទេសម៉ិកស៊ិកូកំពុងជួញដូរថ្នាំមេតំហ្វេតាមីនចូលប្រទេសថៃ និងបណ្តាប្រទេសអាស៊ីផ្សេងទៀត។ នេះបើយោងតាមលោក Earl Hampton នាយករងនៃក្រុមការងារចំរុះអន្តរកម្មរួមគ្នារបស់សហរដ្ឋអាម៉េរិកខាងលិច (JIATFW) នេះបើតាមសារព័ត៌មានបាងកកប៉ុស្តិ៍ កាលពីម្សិលមិញ។ ដោយដកស្រង់សេចក្តីរាយការណ៍ពីអាជ្ញាធរប្រឆាំងគ្រឿងញៀនអាម៉េរិកលោក Hampton បាននិយាយថាបណ្តាប្រទេសនៅអាស៊ីងាយរងគ្រោះដោយសារការជួញដូរថ្នាំមេតំហ្វេតាមីន ដែលផលិតដោយក្រុមមិកស៊ិក។ លោកបាននិយាយថាគ្រឿងញៀនដែលផលិតដោយប្រទេសម៉ិកស៊ិកគឺ ស្រដៀងនឹងមេតំហ្វេតាមីន ផលិតដោយមន្ទីរពិសោធន៍គ្រឿងញៀននៅតាមព្រំដែនថៃ – មីយ៉ាន់ម៉ា ដែលទាំងពីរប្រើសារធាតុគីមីមុនគេ ដោយលោកបន្ថែមថា ដោយបន្ថែមថាពួកមេក្លោង យូវ៉ា នៅមីយ៉ាន់ម៉ានៅតែបន្តផលិតំ និងរត់ពន្ធគ្រឿងញៀនចូលប្រទេសថៃ៕ធ.ដ

  • គណៈកម្មាធិការព្រឹទ្ធសភាសហរដ្ឋអាម៉េរិកគំាទ្រសេចក្តីព្រាងដាក់ទណ្ឌកម្មលើតួកគី ជុំវិញវត្តយោធាតួកគីនៅស៊ីរី និងការទិញប្រព័ន្ធមីស៊ីល S-400 របស់រុស្ស៊ី

    គណៈកម្មាធិការព្រឹទ្ធសភាសហរដ្ឋអាម៉េរិកគំាទ្រសេចក្តីព្រាងដាក់ទណ្ឌកម្មលើតួកគី ជុំវិញវត្តយោធាតួកគីនៅស៊ីរី និងការទិញប្រព័ន្ធមីស៊ីល S-400 របស់រុស្ស៊ី

    សហរដ្ឋអាម៉េរិក៖ គណៈកម្មាធិការទំនាក់ទំនងការបរទេសព្រឹទ្ធសភាអាម៉េរិក នៅថ្ងៃពុធម្សិលមិញ បានឯកភាពលើសេចក្តីព្រាងមួយ ក្នុងការដាក់ទណ្ឌកម្មប្រឆំាងនឹងតួកគី ដោយសារតែប្រតិបត្តិការយោធារបស់ទីក្រុងអង់ការ៉ានៅប្រទេសស៊ីរី និងការបញ្ជាទិញប្រព័ន្ធមីស៊ីលការពារដែនអាកាសពីរុស្ស៊ី ។ គណៈកម្មាធិការទំនាក់ទំនងការបរទេសព្រឹទ្ធសភាអាមេរិកបានអនុម័តលើសេចក្តីព្រាងដែលមានឈ្មោះថា ការលើកកម្ពស់សន្តិសុខជាតិអាម៉េរិក និង ការការពារការកើតឡើងវិញនៃក្រុមភេវរកររដ្ឋអ៊ីស្លាម ISIS ក្នុងសម្លេងគំាទ្រ១៨ ទល់នឹង៤ ដោយសេចក្តីព្រាងនេះ នឹងត្រូវបញ្ជូនបន្តទៅកាន់សភាដើម្បីសម្រេចចូលជាធរមាន ។បច្ចុប្បន្នសមាជិកសភាសហរដ្ឋអាម៉េរិកមកពីគណបក្សទាំងពីរបាន និងកំពុងខិតខំជំរុញឱ្យរដ្ឋបាលលោក ដូណាល់ ត្រាំ ដាក់ទណ្ឌកម្មប្រទេសតួកគី ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងទិញប្រព័ន្ធមីស៊ីល S-400 របស់ទីក្រុងអង់ការ៉ាជាមួយរុស្ស៊ី ។ នៅក្នុងលិខិតមួយនាដើមខែនេះ សមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋលោក លីនស៊ី ក្រាហែម និងសមាជិកព្រឹទ្ធសភាប្រជាធិបតេយ្យលោក គ្រីស វ៉ាន់ ហូលែន បានជំរុញរដ្ឋមន្រ្តីក្រសួងការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ អនុវត្តការដាក់ទណ្ឌកម្មលើតួកគី ដោយយោងទៅតាមច្បាប់របស់សហរដ្ឋអាម៉េរិកផងដែរ ៕ធ.ដ

  • សហរដ្ឋអាម៉េរិកដាក់ទណ្ឌកម្មសារជាថ្មីទៀតលើក្រុមហ៊ុនអាកាសចរណ៍ដ៏ធំបំផុតរបស់អ៊ីរ៉ង់

    សហរដ្ឋអាម៉េរិកដាក់ទណ្ឌកម្មសារជាថ្មីទៀតលើក្រុមហ៊ុនអាកាសចរណ៍ដ៏ធំបំផុតរបស់អ៊ីរ៉ង់

    សហរដ្ឋអាម៉េរិក៖ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននៅថ្ងៃពុធម្សិលមិញ បានដាក់ទណ្ឌកម្មថ្មីមួយទៀតលើក្រុមហ៊ុនអាកាសចរណ៍ដ៏ធំបំផុតរបស់អ៊ីរ៉ង់ ហើយនិងបណ្តាញដឹកជញ្ជូនរបស់ក្រុមហ៊ុននេះផងដែរ ដោយចោទប្រកាន់ពីការដឹកជញ្ជូនជំនួយខុសច្បាប់ និងពាក់ព័ន្ធជាមួយបញ្ហាសព្វាវុធ ។ ការដាក់ទណ្ឌកម្មចុងក្រោយនេះ បានកើតមានឡើងមួយថ្ងៃបន្ទាប់ពីប្រទេសទំាងពីរបានព្រមព្រៀងគ្នាដោះដូរអ្នកទោសគ្នាជាប្រវត្តិសាស្រ្ត ហើយក៏កិច្ចសហប្រតិបត្តិការដ៏កម្របំផុតមួយ ចាប់តំាងពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងវ៉ាស៊ីនតោន ជួបភាពតានតឹងខ្លំាង ក្រោយលោក ដូណាល់ ត្រាំ ដកសហរដ្ឋអាម៉េរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នំា២០១៥ ។ ទណ្ឌកម្មនេះ គឺក្រសួងការបរទេសអាម៉េរិកបានកំណត់គោលដៅលើក្រុមហ៊ុនដឹកជញ្ជូន អ៊ីសែល ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ ដោយរដ្ឋមន្រ្តីការបរ ទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ បានឱ្យដឹងថា ក្រុមហ៊ុននេះបានដឹកសម្ភារដោយខុសច្បាប់ចេញពីអង្គការឧស្សាហកម្មអវកាសអ៊ីរ៉ង់ ដែលគ្រប់គ្រងឧស្សាហកម្មមីស៊ីលទំាងអស់របស់អ៊ីរ៉ង់ ហើយថែមទំាងបានធ្វើការជាមួយអង្គការអ៊ីរ៉ង់ដែលស្ថិតក្រោមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ៕ធ.ដ