Category: ព័ត៌មានអន្តរជាតិ

  • អ៊ីរ៉ង់អះអាងថា នឹងចូលរួមការធ្វើសមយុទ្ធយោធាជើងទឹកជាមួយបណ្តារដ្ឋនៅដែនសមុទ្រកាស្បែននាពេលឆាប់ៗនេះ

    អ៊ីរ៉ង់អះអាងថា នឹងចូលរួមការធ្វើសមយុទ្ធយោធាជើងទឹកជាមួយបណ្តារដ្ឋនៅដែនសមុទ្រកាស្បែននាពេលឆាប់ៗនេះ

    អ៊ីរ៉ង់៖ រដ្ឋាភិបាលអ៊ីរ៉ង់នៅថ្ងៃ អង្គារនេះបានលើកឡើងថា ប្រទេសខ្លួននឹងចូលរួមការធ្វើសមយុទ្ធយោធាជើងទឹកជាមួយបណ្តារដ្ឋជាប់ដែនសមុទ្រ កាស្បែននាពេលឆាប់ៗខាងមុខ   នេះបើតាមសារព័ត៌មាន ដេលី ថាម តេហេរ៉ង់ ។ មេបញ្ជាការកងទ័ពជើងទឹកអ៊ីរ៉ង់លោក ហូសេន ខាន់ហ្សាឌី ត្រូវបានអ្នកយកព័ត៌មានដកស្រង់សម្តីចុះផ្សាយថា ការចូលរួមនៅក្នុងសមយុទ្ធយោធាជើងទឹកនេះ គឺធ្វើឡើងក្នុងគោលបំណងត្រៀមខ្លួនទប់ទល់នឹងការបង្កអសន្តិសុខ ក៏ដូចជាការវាយប្រហារភេវរកម្ម ។ មេបញ្ជាការកងទ័ពជើងទឹកអ៊ីរ៉ង់រូបនេះ បានសង្កត់ធ្ងន់ទៀតថា គោលបំណងមួយទៀតនៃសមយុទ្ធរួមគ្នាខាងលើ គឺការប្រើប្រាស់សមត្ថភាពនៃកងទ័ពជើងទឹក ដែលជាប់ទាក់ទងនឹងការជួយសង្គ្រោះ និង ការផ្តល់ជំនួយសង្គ្រោះ ក៏ដូចជាការស៊ើបការណ៍ ៕ធ.ដ

  • សភាតំណាងរាស្ត្រប្រជាធិបតេយ្យចោទប្រកាន់ប្រឆាំងនឹងលោក ដូណាល់ ត្រាំ ចំនួន០២ករណី

    សភាតំណាងរាស្ត្រប្រជាធិបតេយ្យចោទប្រកាន់ប្រឆាំងនឹងលោក ដូណាល់ ត្រាំ ចំនួន០២ករណី

    សហរដ្ឋអាម៉េរិក៖ សមាជិកសភាតំណាងរាស្ត្រអាម៉េរិក មកពីគណបក្សប្រជាធិបតេយ្យ នៅថ្ងៃអង្គារម្សិលមិញ បានប្រកាសពីការចោទប្រកាន់ជាផ្លូវការប្រឆាំងនឹងលោក ដូណាល់ ត្រាំ ចំនួន០២ករណី ដោយចោទថា លោកបានល្មើសអំណាច និងបង្កឧបសគ្គ ដល់ការស៊ើបអង្កេតរបស់សភា ។ ទន្ទឹមគ្នា សមាជិកសភាតំណាងរាស្ត្រទាំងអស់ត្រូវបានគេរំពឹងថា នឹងធ្វើការបោះឆ្នោតលើការចោទប្រកាន់ ឬមាត្រានៃនីតិវិធីដកតំណែងប្រធា នាធិបតីនៅសប្ដាហ៍ក្រោយ ។ ប៉ុន្តែមុខតំណែងជាប្រធានាធិបតីអាម៉េរិករបស់លោក ដូណាល់ ត្រាំ នៅត្រូវរង់ចាំមើលការសម្រេចចិត្តរបស់ព្រឹទ្ធសភាអាម៉េរិកដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋជាមុនសិន បើទោះបីជាមាត្រានេះត្រូវបានអនុម័តដោយសភាតំណាងរាស្ត្រ ។ សូមរំលឹកថា ការស៊ើបអង្កេតដើម្បីដំណើរការនីតិវិធីដកតំណែងប្រធានាធិបតី របស់សភាតំណាងរាស្ត្រអាម៉េរិក ត្រូវបានធ្វើឡើង ដោយផ្ដោតជាសំខាន់លើកិច្ចសន្ទនារវាងលោក ដូណាល់ ត្រាំ និងប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡេនស្កាយ កាលពីថ្ងៃទី២៥ ខែកក្កដាកន្លងទៅ ។ អំឡុងកិច្ចសន្ទនានោះលោក ត្រាំ ត្រូគេចោទថា បានដាក់សម្ពាធឱ្យលោក ហ្សេឡេនស្កាយ បើកការស៊ើបអង្កេតពីបទពុករលួយប្រឆាំងនឹងលោក ចូ បៃដិន និងកូនប្រុសឈ្មោះ ហាន់ធើ ប៉ុន្តែលោក ត្រាំ បានទាត់ចោលការចោទប្រកាន់នេះ…

  • ចិននឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលរវាងមេដឹកនាំចិន ជប៉ុន និងកូរ៉េខាងត្បូងនៅចុងខែធ្នូនេះ

    ចិននឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលរវាងមេដឹកនាំចិន ជប៉ុន និងកូរ៉េខាងត្បូងនៅចុងខែធ្នូនេះ

    កូរ៉េខាងត្បូង៖ នាយករដ្ឋមន្រ្តីចិនលោក លី ខឺជំាង នឹងធ្វើជាអធិបតីនៃកិច្ចប្រជុំមេដឹកនំាចិន ជប៉ុន និងកូរ៉េខាងត្បូងលើកទី៨ នៅទីក្រុងចឹងទូ ខេត្តស៊ីឈួន ភាគនិរតីប្រទេសចិន នៅថ្ងៃទី២៤ ខែធ្នូខាងមុខ នេះបើតាមអ្នកនំាពាក្យក្រសួងការបរទេសចិនលោកស្រី ហូរ ឈន់យីង នៅថ្ងៃអង្គារម្សិលមិញ ។ ជាមួយគ្នានេះ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន ត្រូវបានគេរំពឹងថា នឹងទៅដល់ប្រទេសចិននៅថ្ងៃទី២៣ ខែធ្នូនេះ មួយថ្ងៃមុនការបើកកិច្ចប្រជុំកំពូលត្រីភាគីជាមួយនាយករដ្ឋមន្រ្តីចិនលោក លី ខឺជាំង និងនាយករដ្ឋមន្រ្តីជប៉ុន លោក អាបេ ស៊ីនហ្សូ ។ ហើយកំឡុងដំណើរទស្សនកិច្ចនោះ លោក មូន នឹងត្រូវជួបពិភាក្សាដាច់ដោយឡែកជាមួយលោក អាបេ និងប្រធានាធីបតីចិនលោក ស៊ី ជិនពីង ផងដែរ ។ សូមរំលឹកថា ចិន កូរ៉េខាងត្បូង និងជប៉ុនបានឯកភាពគ្នារៀបចំកិច្ចប្រជុំបែបត្រីភាគីរៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ ដែលបានចាប់ផ្តើមដំបូងកាលពីឆ្នាំ២០០៨ តែកិច្ចប្រជុំកំពូលនេះបានប្រឈមនឹងភាពរាំងស្ទះជារឿយៗ ដោយសារបញ្ហាជម្លោះផ្សេងៗ រួមទាំងវិវាទរវាងចិន…

  • មេដឹកនាំហ្វីលីពីនប្រកាសថា នឹងដកច្បាប់អាជ្ញាសឹកចេញពីភាគខាងត្បូងប្រទេសនៅមុនដំណាច់ឆ្នាំនេះ

    មេដឹកនាំហ្វីលីពីនប្រកាសថា នឹងដកច្បាប់អាជ្ញាសឹកចេញពីភាគខាងត្បូងប្រទេសនៅមុនដំណាច់ឆ្នាំនេះ

    ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានប្រកាសថា នឹងដកច្បាប់អាជ្ញាសឹកដែលត្រូវបានដាក់លើកោះ មីនដាណាវ ភាគខាងត្បូងប្រទេសហ្វីលីពីនចេញវិញនាមុនដំណាច់ឆ្នាំ២០១៩ខាងមុខនេះ ។ ទន្ទឹមគ្នា អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន បានបញ្ជាក់នៅថ្ងៃអង្គារម្សិលមិញថា លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានសម្រេចចិត្តបែបនេះ បន្ទាប់ពីទទួលបានលទ្ធផល វាយតម្លៃពីសំណាក់ក្រុមទីប្រឹក្សាសន្តិសុខ និងការពារជាតិរបស់លោកទៅលើការចុះទន់ខ្សោយកម្លាំងរបស់ពួកភេរវកម្ម និងពួកឧទ្ទាមជ្រុលនិយម បូករួមជាមួយការកម្ចាត់ និងចាប់ខ្លួនមេដឹកនាំរបស់ពួកទាំងនោះ ហើយនិងការថយចុះនៃបទល្មើសផ្សេងៗនៅលើកោះ មីនដាណាវ ។ សូមរំលឹកថា ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ ច្បាប់អាជ្ញាសឹកលើកោះ មីនដាណាវ ទាំងមូល ក្នុងដំណាក់កាលដំបូងត្រឹមរយៈពេល៦០ថ្ងៃ កាលពីខែឧសភា ឆ្នាំ២០១៧ បន្ទាប់ពីក្រុមភេរវករ ម៉ត និង អាប៊ូសាយយ៉ាហ្វ បានធ្វើសកម្មភាពវាយប្រហារចូលទីក្រុង ម៉ារ៉ាវី ។ ប៉ុន្តែក្រោយមកលោក ឌូតឺតេ បានស្នើឲ្យសភាហ្វីលីពីនបន្តអូសបន្លាយការអនុវត្តច្បាប់អាជ្ញាសឹកនៅកោះនេះ០៣លើកទៀត ដោយលើកចុងក្រោយ គឺចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩នេះ…

  • ក្រុមអ្នកជំនាញជឿជាក់ថា យន្តហោះយោធាឈីលីផ្ទុកមនុស្ស៣៨នាក់ប្រហែលជាធ្លាក់ក្នុងសមុទ្រទឹកកកដ៏ជ្រៅ និងអាកាសធាតុអាក្រក់ខ្លាំង

    ក្រុមអ្នកជំនាញជឿជាក់ថា យន្តហោះយោធាឈីលីផ្ទុកមនុស្ស៣៨នាក់ប្រហែលជាធ្លាក់ក្នុងសមុទ្រទឹកកកដ៏ជ្រៅ និងអាកាសធាតុអាក្រក់ខ្លាំង

    ឈីលី៖ អ្នកជំនាញមួយចំនួនបានបញ្ជាក់ថា យន្តហោះយោធាឈីលី C-130 ដែលមានផ្ទុកមនុស្ស៣៨នាក់ទំនងជាបានធ្លាក់នៅលើសមុទ្រទឹកកក ត្រង់ចំណុចច្រកមួយឈ្មោះ ដ្រេក ផាសេច ស្ថិតនៅក្នុងដែនសមុទ្រហូសែស ។ បើតាមអ្នកជំនាញដដែល តំបន់នេះត្រូវបានគេដឹងកន្លងមកថា ជាទីតាំងប្រកប ដោយភូមិសាស្ត្រពិបាក ឬជាបរិស្ថានដ៏ចលាចលមួយនៅលើផែនដី ដែលធ្លាប់មានប្រវត្តិសាស្ត្របង្កគ្រោះមហន្តរាយទៅដល់កប៉ាល់ ឬមួយក៏យន្តហោះមួយចំនួនរួចទៅហើយកាលពីអតីតកាល ។ សូមបញ្ជាក់ថា កងកម្លាំងយោធា និងក្រុមសង្គ្រោះរបស់ឈីលីទាំងផ្លូវទឹក និងផ្លូវអាកាសនៅតែបន្តប្រតិបត្តិការស្វែងរក គិតចាប់តាំងពីល្ងាចថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីយន្តហោះយោធាប្រភេទ C-130 ផ្ទុកសហសេវិក១៧នាក់ និងអ្នកដំណើរ២១នាក់បានចាកចេញពីទីក្រុងផាន់តាអារេណាស់ កាលពីម៉ោង៤និង៥៥នាទីល្ងាច និងក្រោយមកតែ២០នាទីនៃការហោះចេញ វាបានដាច់ការទាក់ទងពីប្រព័ន្ធរ៉ាដានៅម៉ោង៦និង១៥នាទីល្ងាច ។ បច្ចុប្បន្នប្រតិបត្តិការសង្គ្រោះរបស់កងកម្លាំងឈីលីនៅតែបន្ត ដោយសង្ឃឹមថា មនុស្សទាំង៣៨នាក់នៅមានជីវិត ៕ធ.ដ

  • សភាសហរដ្ឋអាមេរិកអនុម័តកញ្ចប់ថវិកា៧៣៨ពាន់លានដុល្លារ សម្រាប់កងទ័ពនៅឆ្នាំ២០២០ខាងមុខនេះ

    សភាសហរដ្ឋអាមេរិកអនុម័តកញ្ចប់ថវិកា៧៣៨ពាន់លានដុល្លារ សម្រាប់កងទ័ពនៅឆ្នាំ២០២០ខាងមុខនេះ

    សហរដ្ឋអាមេរិក៖ គណៈកម្មាធិការសេវាកម្មអាវុធនៃព្រឹទ្ធសភា និងសភាតំណាងរាស្ត្រអាមេរិកបានសម្រេចកិច្ចព្រមព្រៀងមួយ ក្នុងការផ្តល់កញ្ចប់ថវិកាសរុប ៧៣៨ពាន់លានដុល្លារសម្រាប់ឆ្នាំសារពើពន្ធ ២០២០ ខណៈតួលេខនេះមានការកើនឡើង៣ភាគរយលើសឆ្នាំសារពើពន្ធ ២០១៩ ។ សម្រាប់ឆ្នាំសារពើពន្ធ ២០២០ ពោលគឺគិតចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២០ខាងមុខ គណៈកម្មាធិការចាត់ចែងថវិកាជាតិសម្រាប់វិស័យការពារជាតិ នឹងត្រូវប្រើប្រាស់ថវិកាទាំងអស់ខាងលើនេះ ដើម្បីបន្តការកសាងនូវយោធាអាមេរិក និង បង្កើនវត្តមានទៅកាន់កន្លែងផ្សេងៗទៀត ដែលមានការគំរាមកំហែងកើតឡើង ស្របទៅតាមយុទ្ធសាស្ត្រការពារជាតិ ។សូមរំលឹកថា កាលពីឆ្នាំសារពើពន្ធ២០១៩ កញ្ចប់ថវិកាជាតិដែលត្រូវបានប្រគល់ដល់វិស័យយោធារបស់សហរដ្ឋអាមេរិកនោះ មានចំនួន៧១.៥ពាន់លានដុល្លារ ហើយបន្ទាប់មក ក៏មានការបញ្ចេញថវិកាសង្គ្រោះបន្ទាន់ប្រមាណ៥.៣ពាន់លានដុល្លារទៀតសម្រាប់យោធាប្រើប្រាស់នៅក្នុងជួយសង្គ្រោះ នៅតាមតំបន់មួយចំនួនទូទាំងសហរដ្ឋអាមេរិក ដែលបានទទួលរងគ្រោះធម្មជាតិ និងអាកាសធាតុអាក្រក់ ៕                

  • មេដឹកនំាំអ៊ុយក្រែន និង រុស្ស៊ីឯកភាពគ្នាអនុវត្តតាមបទឈប់បាញ់យ៉ាងពេញលេញមួយរវាងប្រទេសទំាងពីរ

    មេដឹកនំាំអ៊ុយក្រែន និង រុស្ស៊ីឯកភាពគ្នាអនុវត្តតាមបទឈប់បាញ់យ៉ាងពេញលេញមួយរវាងប្រទេសទំាងពីរ

    បារាំង៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលែនស្កាយ និងសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានឈានដល់ការឯកភាពគ្នាដើម្បីអនុវត្តយ៉ាងពេញតាមបទឈប់បាញ់នៅឯតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន នាដំណាច់ឆ្នាំ២០១៩នេះ ក្រោយមានជំនួបទ្វេភាគីជាលើកដំបូងនៅប្រទេសបារំាង ។ បន្ទាប់ពីកិច្ចប្រជុំនៅវិមានប្រធានាធិបតីបារាំង អេលីហ្សេ នៅថ្ងៃចន្ទម្សិលមិញ លោក ពូទីន បានសម្ដែងការសាទរដោយចាត់ទុកថា កិច្ចព្រមព្រៀងនេះ គឺជាការបោះជំហានមួយយ៉ាងសំខាន់ ឆ្ពោះទៅរកការបន្ធូរបន្ថយជម្លោះក្នុងតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន ។ ទន្ទឹមគ្នា លោក ពូទីន និងលោក ហ្សេលែនស្កាយ ក៏បានសន្យាដែរថា នឹងដោះដូរអ្នកទោស ហើយនឹងដកកម្លាំងយោធាចេញពីតំបន់ចំនួន០៣របស់អ៊ុយក្រែននៅចុងខែមីនា ឆ្នាំ២០២០ តែមិនបានបញ្ជាក់លម្អិតថា តំបន់ណាខ្លះនោះទេ ។ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ មេដឹកនំាប្រទេសទំាងពីរនៅតែមានការខ្វែងគំនិតគ្នាដដែល ទាក់ទិននឹងការដកទាំងស្រុងនូវកងកម្លាំងយោធាគំាទ្រដោយរុស្ស៊ីចេញពីតំបន់ជម្លោះ និងការរៀបចំការបោះឆ្នោតនៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមឧទ្ទាមទាមទារបំបែករដ្ឋ ៕              

  • យោធាឈីលីអះអាងថា យន្តហោះដឹកជញ្ជូនដែលបាត់ដំណឹងជាមួយមនុស្ស៣៨នាក់បានធ្លាក់បាត់ហើយ

    យោធាឈីលីអះអាងថា យន្តហោះដឹកជញ្ជូនដែលបាត់ដំណឹងជាមួយមនុស្ស៣៨នាក់បានធ្លាក់បាត់ហើយ

    ឈីលី៖ យោធាឈីលីអះអាងថា យន្តហោះយោធាមួយគ្រឿងរបស់កងទ័ពអាកាស ដែលមានផ្ទុកមនុស្សចំនួន៣៨នាក់បានដាច់ការទាក់ទង កំឡុងពេលធ្វើដំណើរឆ្ពោះទៅកាន់ទ្វីបអង់តាក់ទិចនៃប៉ូលខាងត្បូងរបស់ភពផែនដីនោះ ឥឡូវនេះបានធ្លាក់បាត់ហើយ ខណៈជោគវាសនារបស់មនុស្សទំាងនោះមិនទាន់អាចដឹងច្បាស់នៅឡើយទេ ។ យន្តហោះយោធានេះគឺប្រភេទ C-130 បានបាត់ដំណឹងនៅកំឡុងម៉ោង៦ល្ងាចថ្ងៃចន្ទ (ម៉ោងក្នុងតំបន់) ក្រោយហោះចាកចេញពីទីក្រុង ផាន់ថា អារ៉េណាស់ ស្ថិតនៅភាគខាងត្បូងប្រទេសឈីលី នេះបើតាមយោងតាមសេចក្តីថ្លែងការណ៍របស់កងទ័ពអាកាសឈីលី ។ ប្រភពដដែលបន្តទៀតថា ក្នុងចំណោមអ្នកជិះទាំង៣៨នាក់នៅលើយន្តហោះយោធាខាងលើ គឺមាន១៧នាក់ជាសហសេវិក និង២១នាក់ជាអ្នកដំណើរ ហើយវាមានគោលដៅទៅកាន់ទ្វីបអង់តាក់ទិច ដើម្បីធ្វើការស្រាវជ្រាវ ។ អាជ្ញាធរឈីលីអះអាងថា គិតមកទល់ពេលនេះ ប្រតិបត្តិការរុករក និង ជួយសង្រ្គោះកំពុងតែប្រព្រឹត្តទៅ ៕          

  • មនុស្សស្លាប់ និងបាត់ខ្លួនសរុប១៣នាក់ ក្នុងហេតុការណ៍ផ្ទុះភ្នំភ្លើងនៅប្រទេសនូវែលសេឡង់

    មនុស្សស្លាប់ និងបាត់ខ្លួនសរុប១៣នាក់ ក្នុងហេតុការណ៍ផ្ទុះភ្នំភ្លើងនៅប្រទេសនូវែលសេឡង់

    នូវែលសេឡង់៖ មិនមានសញ្ញានៃអ្នកនៅមានជីវិតត្រូវបានគេប្រទះឃើញនៅត្រង់ចំនុចណាមួយនោះទេ ក្រោយឧទ្ធម្ភាគចក្រ និងយន្ដហោះជាច្រើនគ្រឿងដឹកនាំប្រតិបត្តិការហោះហើរត្រួតពិនិត្យនៅឯតំបន់ភ្នំភ្លើងផ្ទុះ នេះបើតាមនាយករដ្ឋមន្ត្រីនូវែលសេឡង់លោកស្រី ចេស៊ីនដា អាដឺន ។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ភ្នំភ្លើងនៅលើកោះ White Island ឬ កោះពណ៌ស នេះ បានផ្ទុះឡើងនៅវេលាម៉ោង២និង១៥នាទីរសៀលថ្ងៃចន្ទម្សិលមិញ (ម៉ោងក្នុងតំបន់) ស្របពេលដែលមានភ្ញៀវទេសចរច្រើននាក់កំពុងធ្វើដំណើរកម្សាន្តនៅលើកោះ ។ប្រភពដដែលបានឱ្យដឹងទៀតថា ភ្នំភ្លើងខាងលើបានផ្ទុះឡើងក្នុងកម្រិតបង្គួរ ដោយវាបានជះកម្អែរផេះ និង កម្ទេចកម្ទីផ្សេងៗឡើងលើផ្ទៃអាកាសកម្ពស់ ៣.៦៦០ម៉ែត្រ ។ ចំណែកឯអ្នកដែលបាត់ខ្លួន និងរបួស គឺជាភ្ញៀវទេសចរជនជាតិ នូវែលសេឡង់ អូស្ត្រាលី សហរដ្ឋអាមេរិក អង់គ្លេស និងម៉ាឡេស៊ី ៕        

  • ប្រមុខការពារជាតិតួកគីអះអាងថា ទីក្រុងអង់ការ៉ានៅតែសង្ឃឹមនឹងទទួលបានយន្តហោះចម្បំាង-បំបាំងកាយ F-35 ពីសហរដ្ឋអាម៉េរិក

    ប្រមុខការពារជាតិតួកគីអះអាងថា ទីក្រុងអង់ការ៉ានៅតែសង្ឃឹមនឹងទទួលបានយន្តហោះចម្បំាង-បំបាំងកាយ F-35 ពីសហរដ្ឋអាម៉េរិក

    តួកគី៖ រដ្ឋមន្រ្តីការពារជាតិតួកគីលោក ហ៊ូលូស៊ី អាខារ បានថ្លែងអះអាងនៅតាមកញ្ចក់ទូរទស្សន៍រដ្ឋថា ប្រទេសរបស់លោកនៅតែរំពឹងថា នឹងអាចទទួលបានយន្តហោះចម្បាំង-បំបាំងកាយ F-35 ពីសហរដ្ឋអាម៉េរិក ។ លោក ហ៊ូលូស៊ី អាខារ បាននិយាយយ៉ាងដូច្នេះទៀតថា ប្រសិនបើសហរដ្ឋអាមេរិកបដិសេធ ក្នុងការបំពេញនូវកាតព្វកិច្ចរបស់ខ្លួន ដើម្បីផ្គត់ផ្គង់យន្តហោះ F-35 មកឲ្យយើងនោះ យើងក៏អាចងាកទៅរកអ្នកផ្គត់ផ្គង់ថ្មីបាន ។ ទន្ទឹមគ្នា ប្រមុខការពារជាតិតួកគីរូបនេះ បានសង្កត់ធ្ងន់ទៀតថា យន្តហោះច្រើនណាស់ដែលត្រូវបានផលិតនៅទូទាំងពិភពលោកនេះ ហើយគ្រាន់តែយើងរកជម្រើសដែលល្អមួយ នោះគឺមិនជាបញ្ហាឡើយ ប៉ុន្តែយើងចង់បន្តកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាម៉េរិក ដែលជាដៃគូរបស់យើង ៕ធ.ដ