Category: ព័ត៌មានអន្តរជាតិ

  • កងទ័ពជើងទឹកថៃនឹងត្រួតពិនិត្យនាវាមុជទឹករបស់មីយ៉ាន់ម៉ា បន្ទាប់ពីដឹងថាមីយ៉ាន់ម៉ានឹងបញ្ជូននាវាមុជទឹកវាយប្រហាររបស់ខ្លួនទៅកាន់សមុទ្រអាន់ដាម៉ាន់

    កងទ័ពជើងទឹកថៃនឹងត្រួតពិនិត្យនាវាមុជទឹករបស់មីយ៉ាន់ម៉ា បន្ទាប់ពីដឹងថាមីយ៉ាន់ម៉ានឹងបញ្ជូននាវាមុជទឹកវាយប្រហាររបស់ខ្លួនទៅកាន់សមុទ្រអាន់ដាម៉ាន់

    កងទ័ពជើងទឹកថៃកំពុងត្រៀមដោះស្រាយនូវអ្វីដែលគេហៅថា “ស្ថានភាពថ្មី” បន្ទាប់ពីដឹងថាមីយ៉ាន់ម៉ានឹងបញ្ជូននាវាមុជទឹកវាយប្រហាររបស់ខ្លួនទៅកាន់សមុទ្រអាន់ដាម៉ាន់សម្រាប់បេសកកម្មសន្តិសុខ។អ្នកនាំពាក្យកងទ័ពថៃ លោក Prachachart Sirisawat បាននិយាយថានាវាមុជទឹក Kilo Class ដែលប្រើថាមពលអគ្គិសនីដែលមីយ៉ាន់ម៉ាទិញពីប្រទេសឥណ្ឌាគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការចាប់ពីថ្ងៃទី ២៤ ខែធ្នូ។ បញ្ជាការតំបន់នាវាចរទី ៣ ដែលត្រួតត្រាទឹកដីក្នុងសមុទ្រអាន់ដាម៉ាន់ត្រូវបានគេប្រាប់ថា ការឃ្លាំមើលនៅលើនាវាមុជទឹកអាចប្រតិបត្តិការនៅក្រោមទឹកបានរហូតដល់ ៤៥ ថ្ងៃ។ លោក Prachachart អគ្គនាយករងការិយាល័យគ្រប់គ្រងការទិញយកនាវាចរបាននិយាយថាប្រទេសមីយ៉ាន់ម៉ាគ្រោងនឹងប្រើនាវាមុជទឹករបស់ខ្លួនសម្រាប់“ សន្តិសុខនិងការការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន” ។ ប្រទេសថៃកំពុងដំណើរការទិញនាវាមុជទឹកចំនួន ៣ គ្រឿងពីប្រទេសចិនបន្ទាប់ពីរដ្ឋាភិបាលដែលបានតែងតាំងរដ្ឋប្រហារមុន បានយល់ព្រមលើការទិញទឹកប្រាក់ចំនួន ៣៦ ពាន់លានបាតដែលនេះជាលើកដំបូងក្នុងរយៈពេលជាង ៦០ឆ្នាំ៕ធ.ដ

  • កូរ៉េខាងជើងប្រកាសពីជោគជ័យក្នុងការបាញ់សាកល្បងដ៏ធំមួយនៅមណ្ឌលផ្កាយរណប

    កូរ៉េខាងជើងប្រកាសពីជោគជ័យក្នុងការបាញ់សាកល្បងដ៏ធំមួយនៅមណ្ឌលផ្កាយរណប

    កូរ៉េខាងជើង៖ កូរ៉េខាងជើងនៅថ្ងៃ អាទិត្យ ម្សិលមិញបានប្រកាសពីជោគជ័យ ក្នុងការធ្វើតេស្តដ៏សំខាន់មួយនៅឯមូលដ្ឋានបាញ់បង្ហោះផ្កាយរណប Sohae ស្ថិតនៅតំបន់ Tongch’ang-ri ក្នុងខេត្ត Pyongan ខាងជើង នេះបើតាមសេចក្តីថ្លែងការណ៍មួយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ។ ស្របពេលជាមួយគ្នានោះដែរ អ្នកនាំពាក្យបណ្ឌិតសភាវិទ្យាសាស្រ្តការពារជាតិកូរ៉េខាងជើង បានបញ្ជាក់ថា ការធ្វើតេស្តពោរពេញដោយសារៈសំខាន់មួយ បានប្រព្រឹត្តទៅនៅមូលដ្ឋានបាញ់ផ្កាយរណប Sohae កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) ។ បើតាមអ្នកនាំពាក្យដដែលនេះ លទ្ធផលជោគជ័យនៃការធ្វើតេស្តខាងលើនឹងមានឥទ្ធិពលខ្លាំងទៅលើការផ្លាស់ប្តូរគោលជំហរជាយុទ្ធសាស្រ្តរបស់កូរ៉េខាងជើង ។ ប៉ុន្តែយ៉ាងណាមិញ នៅពុំទាន់មានការបង្ហើបឲ្យដឹងលម្អិត អំពីការធ្វើតេស្តដ៏អាថ៌កំបាំងនេះឡើយ ៕ធ.ដ

  • លោក ដូណាល់ ត្រាំ ព្រមានលោក គីម ជុងអ៊ុន ថា កូរ៉េខាងជើងនឹងបាត់បង់គ្រប់យ៉ាង ក្រោយបាញ់សាកល្បងដ៏ធំមួយនៅមណ្ឌលផ្កាយរណប

    លោក ដូណាល់ ត្រាំ ព្រមានលោក គីម ជុងអ៊ុន ថា កូរ៉េខាងជើងនឹងបាត់បង់គ្រប់យ៉ាង ក្រោយបាញ់សាកល្បងដ៏ធំមួយនៅមណ្ឌលផ្កាយរណប

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ នៅថ្ងៃអាទិត្យម្យិលមិញបានថ្លែងអះអាងថា ប្រមុខដឹកនំាកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន កំពុងប្រឈមនឹងការបាត់បង់ជីវិត បើសិនលោកបន្តសកម្មភាពអរិភាព ហើយថា កូរ៉េខាងជើងត្រូវតែលុបបំបាត់អាវុធនុយក្លេអ៊ែរ ។ លោក ដូណាល់ ត្រាំ បានបញ្ជាក់នៅលើបណ្តាញសង្គមធ្វីតធើយ៉ាងដូច្នេះថា លោក គីម ជុងអ៊ុន ពិតជាឆ្លាតវៃបំផុត ហើយក៏នឹងបាត់បង់អ្វីៗច្រើនបំផុតផងដែរ បើសិនលោកនៅតែបន្តសកម្មភាពអរិភាព ។ ទន្ទឹមគ្នា លោក ត្រាំ ក៏បានរំលឹកផងដែរថា លោក គីម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរដ៏សំខាន់មួយ ជាមួយលោកនៅក្នុងប្រទេសសង្ហិបុរី ខណៈការលើកឡើងនេះចង់សំដៅដល់កិច្ចប្រជុំកំពូលលើកដំបូងរវាងលោក និងលោក គីម នៅសង្ហិបុរីកាលពីឆ្នំា២០១៨ ។ គួរបញ្ជាក់ថា ការកត់សម្គាល់បែបនេះរបស់លោក ដូណាល់ ត្រាំ បានកើតមានឡើងក្រោយកូរ៉េខាងជើងនៅថ្ងៃ អាទិត្យ ម្សិលមិញបានប្រកាសពីជោគជ័យ ក្នុងការធ្វើតេស្តដ៏សំខាន់មួយនៅឯមូលដ្ឋានបាញ់បង្ហោះផ្កាយរណប Sohae ស្ថិតនៅតំបន់ Tongch’ang-ri ក្នុងខេត្ត Pyongan ខាងជើង…

  • ហេតុការណ៍អគ្គិភ័យឆាបឆេះអគារផលិតទំនិញកម្ពស់៤ជាន់នៅប្រទេសឥណ្ឌា ផ្តាច់ជីវិតមនុស្សកើនឡើងជិត៥០នាក់

    ហេតុការណ៍អគ្គិភ័យឆាបឆេះអគារផលិតទំនិញកម្ពស់៤ជាន់នៅប្រទេសឥណ្ឌា ផ្តាច់ជីវិតមនុស្សកើនឡើងជិត៥០នាក់

    ឥណ្ឌា៖ ចំនួនមនុស្សស្លាប់ដោយសារគ្រោះអគ្គិភ័យដែលបានឆាបឆេះអគារផលិតទំនិញកម្ពស់៤ជាន់មួយខ្នង នៅភាគខាងជើងរដ្ឋ Delhi បានបន្តកើនឡើងដល់ ៤៣នាក់ហើយ និងប្រមាណជាង៥០នាក់ទៀតរងរបួស ។ ឆ្លើយតបនឹងហេតុការណ៍ខាងលើ អាជ្ញាធរឥណ្ឌាបានចល័តរថយន្តពន្លត់អគ្គិភ័យ៣០គ្រឿងដើម្បីចេញប្រតិបត្តិការពន្លត់គ្រោះអគ្គិភ័យដ៏ធំមួយនេះ ខណៈអភិបាលរដ្ឋ Delhi ក៏បានប្រកាសផ្តល់ថវិកាជិត១ម៉ឺន៥ពាន់ដុល្លារសម្រាប់ជួយដល់គ្រួសារអ្នកដែលបាត់បង់ជីវិត និងជិត១.៥០០ដុល្លារសម្រាប់អ្នករងរបួស ។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ សោកនាដកម្មដ៏អាក្រក់នេះ បានកើតឡើងនាមុនព្រឹកព្រលឹមថ្ងៃអាទិត្យម្សិលមិញ នៅពេលមនុស្សប្រមាណជាង១០០នាក់ ដែលភាគច្រើនជាពលករកំពុងដេកលង់លក់នៅក្នុងអគារ ។ រីឯការស៊ើបអង្កេតក៏ត្រូវបានធ្វើឡើងផងដែរ ដើម្បីកំណត់មូលហេតុដែលបង្កឲ្យកើតមានគ្រោះថ្នាក់នេះឡើង ខណៈមានសាក្សីមួយចំនួនអះអាងថា វាទំនងជាបង្កឡើងដោយបញ្ហាចរន្តអគ្គិសនី ៕ធ.ដ

  • ចិនទទួលជោគជ័យក្នុងការបាញ់បង្ហោះផ្កាយរណបចំនួន០៦គ្រឿងឡើងទៅកាន់ទីអវកាស

    ចិនទទួលជោគជ័យក្នុងការបាញ់បង្ហោះផ្កាយរណបចំនួន០៦គ្រឿងឡើងទៅកាន់ទីអវកាស

    ចិន៖ ទីភ្នាក់ងារអវកាសចិនបានទទួលជោគជ័យទំាងស្រុង ក្នុងការបាញ់បង្ហោះផ្កាយរណបម្តង រហូតដល់ទៅ០៦គ្រឿងឡើងទៅកាន់គន្លងតារាវិថី កាលពីម៉ោង ៤និង៥២នាទីល្ងាចថ្ងៃសៅរ៍សប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) ។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ការបាញ់បង្ហោះនេះ ធ្វើឡើងនៅក្នុងខេត្តសានស៊ី ភាគខាងជើងប្រទេសចិន ដោយផ្កាយរណបចំនួន០៦គ្រឿងខាងលើ មានតួនាទីក្នុងការសម្រួល និងផ្តល់ព័ត៌មានដល់វិស័យអាកាសចរណ៍ ព្រមទាំងនាវាចរណ៍ផងដែរ ។ ប្រភពដដែលបានឱ្យដឹងទៀតថា វាត្រូវបានគ្រាប់រ៉ុក្កែត Kuaizhou-1A ផលិតដោយក្រុមហ៊ុន HEAD Aerospace Technology Co. Ltd មួយគ្រាប់នាំឡើងទៅកាន់ទីអវកាស ៕ធ.ដ

  • ប្រធានាធិបតីសហរដ្ឋអាមេរិកស្នើអោយធនាគារពិភពលោកឈប់ផ្តល់ប្រាក់កម្ចីដល់ប្រទេសចិន

    ប្រធានាធិបតីសហរដ្ឋអាមេរិកស្នើអោយធនាគារពិភពលោកឈប់ផ្តល់ប្រាក់កម្ចីដល់ប្រទេសចិន

    សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អំពាវនាវឱ្យធនាគារពិភពលោក World Bank បញ្ឈប់ការផ្តល់ប្រាក់កម្ចីទៅឲ្យចិនទៀត ខណៈសំណើរនេះ ធ្វើឡើងក្រោយធនាគារពិភពលោកបានអនុម័តលើគំរោងផ្តល់ប្រាក់កម្ចីដល់ប្រទេសមហាអំណាចមួយនេះ ។ តាមរយៈបណ្តាញសង្គមធ្វីតធើ លោក ដូណាល់ ត្រាំ សរសេរសារមួយបង្ហោះថាហេតុអ្វីបានជាធនាគារពិភពលោកឲ្យប្រាក់ទៅចិនខ្ចី? តើវាអាចទៅរួចដែរឬអ្វី? ចិនមានលុយច្រើនណាស់ ហើយបើពួកគេគ្មាននោះ ពួកគេក៏អាចបង្កើតលុយបានដែរ…. ដូច្នេះឈប់ឲ្យលុយចិនខ្ចីទៀតទៅ ។សូមបញ្ជាក់ថា កាលពីថ្ងៃសុក្រម្សិលមិញ ធនាគារពិភពលោកបានអនុម័តទៅលើផែនការមួយ ក្នុងការផ្តល់ប្រាក់កម្ចីដែលមានការប្រាក់ទាបក្នុងចំនួនពី១ទៅ១.៥ពាន់លានដុល្លារអាមេរិកដល់ចិនជាប្រចាំឆ្នាំរហូតដល់ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ ៕            

  • ចិនគ្រោងលើកលែងពន្ធលើទំនិញសហរដ្ឋអាមេរិកមួយចំនួន បើទោះជាសហរដ្ឋអាមេរិកទើបព្រមានដាក់ទណ្ឌកម្មលើចិន

    ចិនគ្រោងលើកលែងពន្ធលើទំនិញសហរដ្ឋអាមេរិកមួយចំនួន បើទោះជាសហរដ្ឋអាមេរិកទើបព្រមានដាក់ទណ្ឌកម្មលើចិន

    ចិន៖ រដ្ឋាភិបាលទីក្រុងប៉េកំាងគ្រោងលើកលែងពន្ធលើទំនិញនាំចូលពីសហរដ្ឋអាមេរិកមួយចំនួន ដែលនេះត្រូវបានគេមើលឃើញថា ជាសញ្ញាថ្មីចុងក្រោយមួយ ដើម្បីបន្ថយកម្តៅពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បើទោះជាទីក្រុងវ៉ាស៊ីនតោន ទើបព្រមានថា នឹងដាក់ទណ្ឌកម្មលើចិន ។ គំរោងលើកលែងពន្ធនេះ ត្រូវបានធ្វើឡើងទៅតាមកិច្ចព្រមព្រៀងតូចមួយ រវាងមន្ត្រីអាមេរិក និង ចិននៅរដ្ឋធានី វ៉ាស៊ីនតោន កាលពីពេលថ្មីៗនេះ ដោយនៅពេលនោះ ចិនបានសន្យាបង្កើនការទិញផលិតផលកសិកម្មអាមេរិក ។ ម្យ៉ាងវិញទៀត វាក៏ត្រូវធ្វើឡើង នៅមុនពេលដែលទណ្ឌកម្មសហរដ្ឋអាមេរិកគ្រោងនឹងដាក់ទណ្ឌកម្មលើចិន នៅថ្ងៃទី១៥ ខែធ្នូខាងមុខនេះផងដែរ ។គួរបញ្ជាក់ថា បើទោះបីជាមានការចរចាពាណិជ្ជកម្មជាច្រើនលើកក៏ដោយ តែសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទំាងពីរ ហាក់មិនទាន់មានសញ្ញាថា នឹងអាចធូរស្រាលជាផ្លូវការនោះឡើយ ខណៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី១ នៅមិនទាន់ធ្វើឡើងនៅឡើយ ៕        

  • ប្រមុខការទូតអ៊ីរ៉ង់អះអាងថា អ៊ីស្រាអែលទើបទទួលជោគជ័យក្នុងការបាញ់តេស្តប្រព័ន្ធមីស៊ីលស៊េរីថ្មី

    ប្រមុខការទូតអ៊ីរ៉ង់អះអាងថា អ៊ីស្រាអែលទើបទទួលជោគជ័យក្នុងការបាញ់តេស្តប្រព័ន្ធមីស៊ីលស៊េរីថ្មី

    អ៊ីរ៉ង់៖ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក ម៉ូហំាម៉េដ ហ្សាហ្វាដ ហ្សារីហ្វ បានថ្លែងអះអាងនៅថ្ងៃសុក្រម្សិលមិញថា អ៊ីស្រាអែលទើបតែធ្វើតេស្តបាញ់ប្រព័ន្ធមីស៊ីលថ្មីមួយ ចេញពីមូលដ្ឋានមួយកន្លែងនៅភាគកណ្តាលប្រទេសនេះ ខណៈការសាកល្បងនោះត្រូវបានគ្រោងទុកមុន និងប្រព្រឹត្តទៅដោយជោគជ័យតាមការរំពឹងទុកទាំងអស់ ។ប្រមុខការទូតអ៊ីរ៉ង់រូបនេះបានបន្ថែមទៀតថា សហរដ្ឋអាមេរិក និងសមាជិកអឺរ៉ុបចំនួន៣ទៀតដែលប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលគេហៅកាត់ថា JCPOA នោះ មិនដែលធ្លាប់ត្អូញត្អែលពីឃ្លំាងអាវុធនុយក្លេអ៊ែររបស់អ៊ីស្រាអែល ដែលជាឃ្លំាងអាវុធនុយក្លេអ៊ែរតែមួយគត់ក្នុងតំបន់ បើទោះបីជាទីក្រុង តែល អាវីហ្វ មានមីស៊ីលដែលត្រូវបានបង្កើតឡើងមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ។សូមបញ្ជាក់ថា ប្រតិកម្មរបស់លោក ហ្សារីហ្វ នេះ បានកើតមានឡើងក្រោយក្រសួងការពារជាតិអ៊ីស្រាអែលបានប្រកាសនៅថ្ងៃសុក្រនេះថា ខ្លួនបានបាញ់សាកល្បងដោយជោគជ័យប្រព័ន្ធមីស៊ីលស៊េរីថ្មី ដែលជាផ្នែកនៃផែនការធ្វើទំនើបកម្មលើប្រព័ន្ធមីស៊ីលការពារជាតិរបស់ខ្លួន និងបន្ទាប់ពីឯកអគ្គរដ្ឋទូតបារំាង អាល្លឺម៉ង់ និង អង់គ្លេសចោទប្រកាន់អ៊ីរ៉ង់ថា កំពុងអភិវឌ្ឍគ្រាប់មីស៊ីលផ្លោងបាលីស្ទីក ហើយថា ទង្វើអ៊ីរ៉ង់ គឺមិនស្របទៅតាមសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ដែលពាក់ព័ន្ធជាមួយកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥នោះឡើយ ៕            

  • មហាអំណាចពិភពលោកជួបប្រជុំគ្នានៅប្រទេសអូទ្រីស ដើម្បីព្យាយាមជួយសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់

    មហាអំណាចពិភពលោកជួបប្រជុំគ្នានៅប្រទេសអូទ្រីស ដើម្បីព្យាយាមជួយសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់

    អូទ្រីស៖ ប្រទេសមហាអំណាចពិភពលោកទាំង៥ ដែលកំពុងព្យាយាមជួយសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ជាមួយអ៊ីរ៉ង់ ក្រោយសហរដ្ឋអាមេរិកព្យាយាមលុបបំបាត់នោះ កំពុងប្រឈមនឹងបញ្ហាថ្មី ខណៈពួកគេជួបប្រជុំជាមួយនឹងក្រុមមន្រ្តីរបស់អ៊ីរ៉ង់នៅទីក្រុងវីយែន ប្រទេសអូទ្រីស នៅថ្ងៃសុក្រនេះ ។នៅមួយថ្ងៃមុននឹងអង់គ្លេស បារំាង អាល្លឺម៉ង់ ចិន និងរុស្ស៊ី ត្រៀមរៀបចំកិច្ចពិភាក្សាជាមួយអ៊ីរ៉ង់នៅប្រទេសអូទ្រីសនោះ រដ្ឋាភិបាលរុស្ស៊ីបាននិយាយថា ខ្លួនបានផ្អាកការងាររបស់ខ្លួន ដើម្បីកំណត់ពីរោងចក្រនុយក្លេអ៊ែរក្រោមដី Fordow របស់អ៊ីរ៉ង់សម្រាប់ស្រាវជ្រាវផ្នែកវេជ្ជសាស្រ្ត ។ Fordow គឺជាគម្រោងមួយក្នុងចំណោមគម្រោងជាច្រើនដែលអ៊ីរ៉ង់ យល់ព្រមសហការជាមួយនឹងក្រុមហ៊ុនអន្តរជាតិនានា ដើម្បីបញ្ជាក់ថា ទីតាំងផលិតនុយក្លេអ៊ែររបស់អ៊ីរ៉ង់ គឺសម្រាប់គោលបំណងសន្តិភាព និងការប្រើប្រាស់របស់ជនស៊ីវិល ជាជាងសម្រាប់គោលបំណងយោធា ។គម្រោងទាំងនោះ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលប្រទេសអ៊ីរ៉ង់យល់ព្រមតាមបំរាមនានាទៅលើទីតាំងនុយក្លេអ៊ែរបស់ខ្លួន ដើម្បីជាការដោះដូរជាមួយនឹងប្រទេសមហាអំណាចទាំង០៦ អោយជួយអ៊ីរ៉ង់ឲ្យរួចផុតពីទណ្ឌកម្មអន្តរជាតិ ៕          

  • រដ្ឋាភិបាលបារំាំងសម្តែងការការពារផែនការកែទម្រង់ប្រាក់សោធននិវត្តន៍ ប៉ុន្តែនៅតែបើកទ្វារចំហរសម្រាប់កិច្ចពិភាក្សាគ្នា

    រដ្ឋាភិបាលបារំាំងសម្តែងការការពារផែនការកែទម្រង់ប្រាក់សោធននិវត្តន៍ ប៉ុន្តែនៅតែបើកទ្វារចំហរសម្រាប់កិច្ចពិភាក្សាគ្នា

    បារំាំង៖ នាយករដ្ឋមន្រ្តីបារំាងលោក អេឌូហ្គាដ ហ្វីលីពប៉េ នៅថ្ងៃសុក្រម្សិលមិញ បានសម្តែងការគំាទ្រចំពោះផែនការកែប្រែរបបសោធននិវត្តន៍ ដែលបាននិងកំពុងបង្កឱ្យមានការតវ៉ារីករាលដាលយ៉ាងធំ ប៉ុន្តែលោកបានសន្យាដែរថា នឹងបើកទ្វារចំហរសម្រាប់កិច្ចចរចាគ្នាក្នុងសង្គម ។ការកត់សម្គាល់បែបនេះរបស់លោក អេឌូហ្គាដ ហ្វីលីពប៉េ ត្រូវបានធ្វើឡើងក្នុងគ្រាដែលកូដកម្មនៅទូទាំងប្រទេស អំពីកំណែទម្រង់ប្រាក់សោធននិវត្តន៍ ដែលបានធ្វើឱ្យមានការជាប់គាំងដំណើរនៅក្នុងតំបន់ច្រើនបំផុតនៃប្រទេសបារាំង បានចូលដល់ថ្ងៃទីពីរហើយកាលពីថ្ងៃសុក្រសប្តាហ៍នេះ ។ មានក្ដីកង្វល់ថា ការស្នើឱ្យមានការសើរើប្រាក់សោធននិវត្តន៍ នឹងបង្ខំមនុស្សរាប់លាននាក់ឱ្យធ្វើការយូរជាងមុន ឬប្រឈមនឹងអត្ថប្រយោជន៍ដែលមានប្រាក់កម្រៃតិចជាងមុន ។ កង្វល់នេះបានបណ្តាលឱ្យមានកូដកម្មនេះ ហើយបានធ្វើឱ្យផ្នែកជាច្រើនរបស់ប្រទេសអឺរ៉ុបមួយជាប់គាំងដំណើរ ។នៅក្នុងថ្ងៃទីពីរបន្តបន្ទាប់គ្នា កូដកម្មទាំងនេះបានបិទការដឹកជញ្ជូន បង្ខំសាលារៀនភាគច្រើនឱ្យបិទទ្វារ មន្ទីរពេទ្យមានបុគ្គលិកតិចជាងមុន ហើយក៏គ្មានការផ្ដល់សេវាសាធារណៈមូលដ្ឋានរបស់រដ្ឋាភិបាលផងដែរ ។ បាតុកម្មដោយសន្តិវិធី ភាគច្រើនបានប្រព្រឹត្តទៅកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងក្រុងប៉ារីស និងទីក្រុងជាង២៤ទៀតនៅទូទាំងប្រទេសបារាំង ៕