Category: ព័ត៌មានអន្តរជាតិ

  • ព្រឹតិ្តការណ៍ពិព័រណ៍ចំណីអាហារដ៏ធំលើកដំបូងរបស់តៃវ៉ាន់ ចាប់ផ្តើមបើកដំណើរការហើយនៅក្នុងទំនើបអូឡំាព្យា មានរយៈពេល១ខែ និងមានស្តង់ជិត២០

    ព្រឹតិ្តការណ៍ពិព័រណ៍ចំណីអាហារដ៏ធំលើកដំបូងរបស់តៃវ៉ាន់ ចាប់ផ្តើមបើកដំណើរការហើយនៅក្នុងទំនើបអូឡំាព្យា មានរយៈពេល១ខែ និងមានស្តង់ជិត២០

    ភ្នំពេញ៖ ពិព័រណ៍ចំណីអាហារដ៏ធំរបស់តៃវ៉ាន់ នឹងមានការតាំងបង្ហាញអំពីម្ហូបអាហារឆ្ងាញ់ៗ និងជាប្រភេទអាហារប្រពៃណីមកពីតៃវ៉ាន់ ដែលក្នុងនោះរួមមានតែគុជ តែ Raby, Fried tempora និងមីតាន់ជឺ រួមទាំងសាច់ក្រក់ដែលប្រឡាកជាមួយអង្ករដំណើបជាដើម ។ នេះជាប្រសាសន៍របស់កញ្ញា Connie Shia អនុប្រធានគ្រប់គ្រងទូទៅនៃផ្សារទំណើបអូឡាំព្យា បញ្ជាក់ក្នុងកម្មវិធីបើកដំណើរការជាផ្លូវការ ពិព័រណ៍ចំណីអាហារតៃវ៉ាន់ដ៏ធំ និងដំបូងគេបង្អស់នៅកម្ពុជា ដែលពិព័រណ៍នេះរៀបចំឡើងរយៈពេល១ខែ គឺចាប់ពីថ្ងៃទី០១ ដល់ទី៣១ ខែធ្នូ ឆ្នាំ២០១៩ នៅបរិវេណផ្សារទំនើបអូឡំាព្យា រាជធានីភ្នំពេញ ។ កញ្ញា Connie Shia បានបន្តថា ពិព័រណ៍ចំណីអាហារនេះ មានការតាំងបង្ហាញចំនួនជិត២០ស្ដង់ និងមានការតាំងបង្ហាញពីអាជីវករជាច្រើនមកពីកោះតៃវ៉ាន់ ដោយបានតាំងបង្ហាញនូវមុខម្ហូបបែបប្រពៃណី និងមានរសជាតិឈ្ងុយឆ្ងាញ់របស់តៃវ៉ាន់ ។ កញ្ញាបន្ថែមទៀតថា ពិព័រណ៍នេះរៀបចំឡើង ក្នុងគោលបំណងបង្កើតសកម្មភាពទីផ្សារឲ្យកាន់តែសម្បូរបែប និងផ្ដល់បទពិសោធន៍នៃការភ្លក់រសជាតិអាហារកម្រិតស្ដង់ដារដែលមានរសជាតិឆ្ងាញ់ ។ នាឱកាសនោះដែរ អនុប្រធានគ្រប់គ្រងទូទៅនៃផ្សារទំណើបអូឡាំព្យារូបនេះ បានសង្ឃឹមនិងជឿជាក់យ៉ាងមុតមំាថា ព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារតៃវ៉ាន់ និងម្ហូបអាហារផ្សេងៗ ដែលមកពីបណ្ដាប្រទេសផ្សេងៗទៀត នឹងផ្ដល់ជូនដល់អតិថិជនទាំងអស់នូវជម្រើសក្នុងការទទួលទានអាហារប្លែកៗ…

  • លោក ដូណាល់ ត្រាំ រិះគន់អ៊ីរ៉ង់ ក្រោយមនុស្សច្រើនជាង១.០០០នាក់បាត់បង់ជីវិតដោយសារការធ្វើបាតុកម្មថ្មីៗនេះ

    លោក ដូណាល់ ត្រាំ រិះគន់អ៊ីរ៉ង់ ក្រោយមនុស្សច្រើនជាង១.០០០នាក់បាត់បង់ជីវិតដោយសារការធ្វើបាតុកម្មថ្មីៗនេះ

    សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិកបានលើកឡើងនៅថ្ងៃព្រហស្បត្តិ៍នេះថា អាជ្ញាធរអ៊ីរ៉ង់ទំនងជាបានសម្លាប់មនុស្សប្រមាណជាង១.០០០នាក់ ពាក់ព័ន្ធនឹងការបង្ក្រាបលើបាតុកម្ម ចាប់តំាងពីការតវ៉ាប្រឆំាងនឹងការដំឡើងថ្លៃប្រេងសំាង បានផ្ទុះឡើងកាលពីពាក់កណ្តាលខែវិច្ឆិកាកន្លងមកនេះ ។ ការកត់សម្គាល់បែបនេះ ត្រូវបានប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ ថ្លែងប្រាប់អ្នកយកព័ត៌មាន មុនពេលចូលរួមកិច្ចប្រជុំនៅឯសេតវិមានជាមួយអ្នកតំណាងអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។ ជាមួយគ្នានេះ លោក ដូណាល់ ត្រាំ បាននិយាយយ៉ាងដូច្នេះថា ពួកគេ (អ៊ីរ៉ង់) បានសម្លាប់ជីវិតមនុស្សជាច្រើន ហើយពួកគេក៏បានចាប់ខ្លួនប្រជាពលរដ្ឋខ្លួនឯងរាប់ពាន់នាក់ផងដែរ ក្នុងការបង្ក្រាបយ៉ាងចាស់ដៃនាប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយសារអ្នកទំាងនោះប្រមូលផ្តុំគ្នាតវ៉ាប្រឆំាងនឹងរដ្ឋាភិបាល ពាក់ព័ន្ធនឹងការដំឡើងថ្លៃប្រេងសំាង ។ ទន្ទឹមគ្នា ប្រធានាធិបតីអាមេរិករូបនេះថែមទំាងបានអះអាងដែរថា លោកប្តេជ្ញាឆ្លើយតបយ៉ាងពេញទំហឹង ចំពោះការគំរាមកំហែងណាមួយពីសំណាក់រដ្ឋាភិបាលក្រុងតេហេរ៉ង់ ដែលប្រឆាំងនឹងផលប្រយោជន៍របស់សហរដ្ឋអាម៉េរិក ៕ធ.ដ

  • បារាំង អង់គ្លេស និងអាល្លឺម៉ង់ចោទអ៊ីរ៉ង់ថា កំពុងផលិតគ្រាប់មីស៊ីល-នុយក្លេអ៊ែរផ្លោងអន្តរទ្វីប ខណៈទីក្រុងតេហេរ៉ង់ប្រកាសច្រានចោល

    បារាំង អង់គ្លេស និងអាល្លឺម៉ង់ចោទអ៊ីរ៉ង់ថា កំពុងផលិតគ្រាប់មីស៊ីល-នុយក្លេអ៊ែរផ្លោងអន្តរទ្វីប ខណៈទីក្រុងតេហេរ៉ង់ប្រកាសច្រានចោល

    អាល្លឺម៉ង់៖ ឯកអគ្គរដ្ឋទូតប្រទេសបារំាង អាល្លឺម៉ង់ និង អង់គ្លេសបានចោទប្រកាន់អ៊ីរ៉ង់ថា កំពុងអភិវឌ្ឍន៍គ្រាប់មីស៊ីលផ្លោងបាលីស្ទីក (អាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ និងផ្លោងរំលងទ្វីប) ។ ក្នុងសារលិខិតមួយផ្ញើជូនទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរែស មន្រ្តីជាន់ខ្ពស់ប្រទេសទំាងបីប្រចាំស្ថាប័នកំពូលមួយនេះបានបញ្ជាក់ថា ទង្វើអ៊ីរ៉ង់ គឺមិនស្របទៅតាមសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ដែលពាក់ព័ន្ធជាមួយកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥នោះឡើយ ។ ជាការឆ្លើយតបវិញនោះ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក ម៉ូហាំម៉េដ ហ្សាវ៉ាដ ហ្សារីហ្វ បានថ្លែងអះអាងថា អឺរ៉ុបកំពុងតែព្យាយាមបិទបាំងការខ្វះសមត្ថភាពរបស់ខ្លួន ក្នុងការគោរពទៅតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ហើយឱនក្បាលដាក់សហរដ្ឋអាម៉េរិក ។ សូមបញ្ជាក់ផងដែរថា ការចោទនេះធ្វើឡើងដោយយោងទៅលើឃ្លីបវីដេអូ ដែលត្រូវបានចែកចាយលើបណ្តាញសង្គម កាលពីខែមេសា ឆ្នាំ២០១៩ ដែលបង្ហាញពីការធ្វើបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយមធ្យម ហ្សាបាប់-៣ របស់អ៊ីរ៉ង់ ៕ធ.ដ

  • ប្រព័ន្ធផ្សព្វផ្សាយអាម៉េរិករាយការណ៍ថា មន្ទីរបញ្ចកោណកំពុងពិចារណាបញ្ជូនកងទ័ពបន្ថែម៧.០០០នាក់ទៅតំបន់មជ្ឈិមបូព៌ា ដើម្បីត្រៀមទប់ទល់នឹងអ៊ីរ៉ង់

    ប្រព័ន្ធផ្សព្វផ្សាយអាម៉េរិករាយការណ៍ថា មន្ទីរបញ្ចកោណកំពុងពិចារណាបញ្ជូនកងទ័ពបន្ថែម៧.០០០នាក់ទៅតំបន់មជ្ឈិមបូព៌ា ដើម្បីត្រៀមទប់ទល់នឹងអ៊ីរ៉ង់

    សហរដ្ឋអាម៉េរិក៖ មន្ទីរបញ្ចកោណរបស់ក្រសួងការពារជាតិអាម៉េរិកកំពុងពិចារ ណាបញ្ជូនកងទ័ពបន្ថែម៧.០០០នាក់ទៅកាន់តំបន់មជ្ឈិមបូព៌ា សំដៅទប់ទល់នឹងការគំរាមកំហែងពីសំណាក់អ៊ីរ៉ង់ នេះបើតាមប្រភពពីទូរទស្សន៍ Fox News ។ ដោយឡែកបើតាមកាសែត New York Times សហរដ្ឋអាម៉េរិកទំនងជានឹងបញ្ជូនកងទ័ពបន្ថែមទៅកាន់តំបន់មជ្ឈិមបូព៌ា ក្រោយទីភ្នាក់ងារស៊ើបការណ៍សំងាត់អាម៉េរិកអះអាងថា ពួកគេប្រមូលបានព័ត៌មានថា អ៊ីរ៉ង់កំពុងកេងចំណេញពីភាពចលាចល ដោយសារបាតុកម្មតវ៉ាក្នុងប្រទេសអ៊ីរ៉ាក់ ដើម្បីលួចលាក់ដំឡើងមីស៊ីលបាលិស្ទីគរយៈចំងាយខ្លីលើទឹកដីប្រទេសជិតខាងរបស់ខ្លួនមួយនេះ ដែលអាចនឹងបង្កគ្រោះថ្នាក់ដល់កងទ័ពអាម៉េរិកក្នុងតំបន់ ។ យ៉ាងណាមិញ ទាក់ទិនទៅនឹងសេចក្តីរាយការណ៍របស់សារព័ត៌មានទំាងពីរខាងលើនេះ រដ្ឋមន្រ្តីការពារជាតិអាម៉េរិកលោក Mark Esper នៅពុំទាន់ធ្វើការអត្ថាធិប្បាយណាមួយនៅឡើយនោះទេ ៕ធ.ដ

  • អ៊ីស្រាអែលនឹងបញ្ជូនប្រព័ន្ធការពារមីស៊ីល Iron Dome ចំនួន០៨គ្រឿងឱ្យឆែកចាប់ពីឆ្នំា២០២១ដល់ឆ្នំា២០២៣ ក្រោយការបញ្ជាទិញក្នុងតម្លៃ១២៥លានដុល្លារ

    អ៊ីស្រាអែលនឹងបញ្ជូនប្រព័ន្ធការពារមីស៊ីល Iron Dome ចំនួន០៨គ្រឿងឱ្យឆែកចាប់ពីឆ្នំា២០២១ដល់ឆ្នំា២០២៣ ក្រោយការបញ្ជាទិញក្នុងតម្លៃ១២៥លានដុល្លារ

    អ៊ីស្រាអែល៖ ក្រសួងការពារជាតិឆែកឈានដល់ការចុះកិច្ចព្រមព្រៀង ជាមួយក្រសួងការពារជាតិអ៊ីស្រាអែលហើយ នៅថ្ងៃព្រហស្បតិ៍នេះ ក្នុងការទិញលក់ប្រព័ន្ធរ៉ាដាការពារមីស៊ីលរបស់អ៊ីស្រាអែល Iron Dome ចំនួន០៨គ្រឿងក្នុងតម្លៃ១២៥លានដុល្លារអាម៉េរិក ។ តាមរយៈកិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខានៅទីក្រុង ប្រាក ខាងលើនេះ អ៊ីស្រាអែលនឹងត្រូវប្រគល់ប្រព័ន្ធរ៉ាដាការពារមីស៊ីល Iron Dome ឲ្យប្រទេសឆែកជាបន្តបន្ទាប់ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ខាងមុខនេះ ។ ហើយប្រព័ន្ធការពារមីស៊ីលនេះដែរ នឹងត្រូវដាក់បញ្ចូលទៅក្នុងកងការពារអាកាសឆែក ដែលមានប្រព័ន្ធជើងទម្របាញ់រ៉ុក្កែតស្រាប់ ។ ទន្ទឹមគ្នា រដ្ឋមន្ត្រីការពារជាតិឆែកលោក លូបូមឺ ម៉េតណា បានចាត់ទុកការទិញប្រព័ន្ធរ៉ាដាការពារមីស៊ីលនេះថា គឺជាការបង្កើនសមត្ថភាពកងទ័ពអាកាស ហើយវាក៏ជាការចាប់ផ្តើមកាត់បន្ថយការពឹងផ្អែកលើប្រព័ន្ធការពារមីស៊ីលពីមុនៗ ដែលខ្លួនធ្លាប់ទិញពីរុស្ស៊ីផងដែរ ៕ធ.ដ

  • សភាអាម៉េរិក គ្រោងនឹងដកតំណែងប្រធានាធិបតីពីលោក ដូណាល់ ត្រាំ

    សភាអាម៉េរិក គ្រោងនឹងដកតំណែងប្រធានាធិបតីពីលោក ដូណាល់ ត្រាំ

    ប្រធានសភាតំណាងរាស្ត្រអាម៉េរិក ដែលកំពុងគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ លោកស្រី ណាន់ស៊ី ផេឡូស៊ី (Nancy Pelosi) បានសម្រេចចិត្តបើកភ្លើងខៀវឱ្យសមាជិកសភា ធ្វើការព្រាងនូវមាត្រានៃនីតិវិធីដកតំណែងប្រធានាធិបតីពីលោក ដូណាល់ ត្រាំ ដែលកំពុងតស៊ូយកជ័យជម្នះឱ្យបាននៅក្នុងសមរភូមិនីតិបញ្ញតិនេះ។ តាមរយៈការស្នើសុំឱ្យ ប្រធានគណៈកម្មាធិការយុត្តិធម៌ធ្វើសេចក្ដីព្រាងមាត្រា ដែលមានចែងពីនីតិវិធីចោទប្រកាន់ជាផ្លូវការខាងលើនេះ លោកស្រី Nancy Pelosi ក៏បានបញ្ជាក់ដែរថា ការបោះឆ្នោតជាផ្លូវការស្ដីពីនីតិវិធីដកតំណែងប្រធានាធិបតីអាមេរិកទី ៤៥ គឺលោក ដូណាល់ ត្រាំ នឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ។ គួរបញ្ជាក់ថា ដោយសារតែបច្ចុប្បន្នសភាតំណាងរាស្ត្រអាម៉េរិក ស្ថិតនៅក្រោមការគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ លោក ដូណាល់ ត្រាំ ទំនងជានឹងក្លាយជាប្រធានាធិបតីអាមេរិកទី ៣ ក្នុងប្រវត្តិសាស្ត្រអាម៉េរិក ដែលនឹងត្រូវបានសភារៀបចំដំណើរការនីតិវិធី ដើម្បីដកតំណែងប្រធានាធិបតីបន្ទាប់ពីលោក អាន់ឌ្រូ ចនសុន (Andrew Johnson) និងលោក បៀល គ្លីនតុន (Bill Clinton)។ តែយ៉ាងណាក៏ដោយ មិនធា្លប់មានប្រធានាធិបតីអាម៉េរិកណាម្នាក់ ត្រូវបានដកតំណែងដោយនីតិវិធីនេះឡើយ៕ធ.ដ

  • ភ្លើងឆេះព្រៃនៅអូស្ត្រាលីបង្កឲ្យមានផ្សែងអួរអាប់ក្នុងទីក្រុងស៊ីដនី

    ភ្លើងឆេះព្រៃនៅអូស្ត្រាលីបង្កឲ្យមានផ្សែងអួរអាប់ក្នុងទីក្រុងស៊ីដនី

    ទីក្រុងស៊ីដនី ជាទីក្រុងដ៏ធំមួយរបស់ប្រទេសអូស្ត្រាលី និងតំបន់ជាច្រើននៅជុំវិញទីក្រុងនេះ បានរងឥទ្ធិពលផ្សែងអួរអាប់ពីភ្លើងឆេះព្រៃ ថ្មីៗនេះ។ ការប្រែប្រួលសីតុណ្ហភាពដែលគ្រប់ដណ្ដប់ លើទីក្រុងស៊ីដនីនៅដើមសប្ដាហ៍នេះ បាននាំមកនូវផ្សែងក្នុងតំបន់នេះ និងបង្កឲ្យមានអ័ព្ទផ្សែងដ៏ក្រាស់។ ខ្យល់បោកបកផ្លាស់ប្ដូរទិសកាលពីថ្ងៃពុធម្សិលមិញ បានបង្កើនឲ្យមានស្ថានភាពប្រែប្រួល។ មានភ្លើងឆេះព្រៃ និងវាលស្មៅ ២៥ករណីនៅពាសពេញរដ្ឋញូវសាវវ៉ល ក្នុងនោះមានទាំងកន្លែងឆេះព្រៃដ៏ធំមួយនៅតំបន់ភ្នំខៀវ នាភាគខាងលិចកាលពីថ្ងៃអង្គារកន្លងទៅ បាននាំមកនូវផ្សែងដ៏ក្រាស់ពីចំហេះព្រៃមកលើទីក្រុងស៊ីដនី។ អគ្គិភ័យនេះបានសម្លាប់មនុស្ស ៦នាក់ និងបំផ្លាញលំនៅឋានរាប់សិបខ្នង៕ធ.ដ

  • សមាជិកទាំង២៩ប្រទេសរបស់ NATO អនុម័តលើសេចក្តីថ្លែងការណ៍រួមមួយដោយបញ្ជាក់ជាថ្មីពីសាមគ្គីភាព ឯកភាព និងភាពស្អិតរមួត

    សមាជិកទាំង២៩ប្រទេសរបស់ NATO អនុម័តលើសេចក្តីថ្លែងការណ៍រួមមួយដោយបញ្ជាក់ជាថ្មីពីសាមគ្គីភាព ឯកភាព និងភាពស្អិតរមួត

    អង់គ្លេស៖ ជំនួបកំពូលអង្គការអូតង់រយៈពេល ២ថ្ងៃក្នុងទីក្រុងឡុងដ៏ ប្រទេសអង់គ្លេសបានបិទបញ្ចប់នៅរសៀលថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ទោះបីជាមានភាពមិនចុះសម្រុង និង ការយល់មិនដូចគ្នាក៏ដោយ ក៏នៅទីបំផុតសមាជិកទាំង២៩ប្រទេសបានអនុម័តលើសេចក្តីថ្លែងការណ៍រួមមួយ ដោយបញ្ជាក់ជាថ្មីពីសាមគ្គីភាព ឯកភាព និងភាពស្អិតរមួត ។ ថ្លែងនៅក្នុងសន្និសីទកាសែត ប្រមុខអង្គការណាតូលោក Jens Stoltenberg បានបញ្ជាក់ដោយទទួលស្គាល់ថា ការមានភាពខុសគ្នាជារឿងធម្មតា ព្រោះសមាជិកទាំង២៩ប្រទេសមកពីប្រទេសខុសគ្នានៃត្រើយទាំងពីរនៃសមុទ្រអាត្លង់ទិក ។ តែអ្វីដែលជាកម្លាំងពិតរបស់ណាតូ គឺយើងអាចជំនះបានគ្រប់ពេលនូវការខ្វែងគំនិត និងការយល់ឃើញមិនដូចគ្នា នេះជាការបន្ថែមរបស់លោក Stoltenberg ។ អ្វីជាការកត់សម្គាល់នោះ អង្គការណាតូបានបញ្ជាក់ជាផ្លូវការលើកទី១ថា កំណើនឥទ្ធិពលរបស់ចិន និងនយោបាយការបរទេសរបស់ចិនមានបង្កប់ដោយចំណុចពីរ គឺឱកាស និង ការប្រឈមដែលណាតូ ត្រូវតែនិយាយសម្លេងតែមួយ និងផ្តល់ចម្លើយរួមគ្នា ។ ទាក់ទងនឹងប្រទេសរុស្ស៊ីវិញ អូតង់បានបរិហារជាថ្មីម្តងទៀតលើសកម្មភាពឈ្លានពានរបស់រុស្ស៊ី តែទុកទ្វារចំហសម្រាប់កិច្ចសន្ទនាក្នុងគោលដៅបង្កើតទំនាក់ទំនងក្នុងន័យស្ថាបនាជាមួយរុស្ស៊ី ។ សូមបញ្ជាក់ថា ជំនួបកំពូលអង្គការណាតូលើកក្រោយ នឹងរៀបចំឡើងនៅឆ្នាំ២០២១ តែនៅមិនទាន់បានកំណត់ឈ្មោះប្រទេសដែលត្រូវរៀបចំនៅឡើយទេ ៕ធ.ដ

  • មន្រ្តីជាន់ខ្ពស់ចិនបញ្ជាក់ថា ចិននៅរក្សាទំនាក់ទំនងជិតស្និទ្ធ‍ ជាមួយសហរដ្ឋអាម៉េរិកអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម

    មន្រ្តីជាន់ខ្ពស់ចិនបញ្ជាក់ថា ចិននៅរក្សាទំនាក់ទំនងជិតស្និទ្ធ‍ ជាមួយសហរដ្ឋអាម៉េរិកអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម

    ចិន៖ រដ្ឋាភិបាលចិន និងសហរដ្ឋអាម៉េរិកនៅតែរក្សាទំនាក់ទំនងជិតស្និទ្ធ‍ ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទីមួយ នេះបើតាមការបញ្ជាក់របស់ក្រសួងពាណិជ្ជកម្មចិននៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនលោក Gao Feng បាននិយាយនៅឯសន្និសីទកាសែតមួយថា ភាគីទាំងពីរនៅតែរក្សាទំនាក់ទំនងជិតស្និទ្ធ‍ជាមួយគ្នា ប៉ុន្តែលោកបានបន្ថែមថា ប្រសិនបើភាគីទាំងពីរសម្រេចបាននូវកិច្ចព្រមព្រៀងដំណាក់កាលទីមួយនោះ ពន្ធគយគួរតែត្រូវបានកាត់បន្ថយទៅតាមនោះដែរ‍ ។ សូមរំលឹកថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ លោក ដូណាល់ ត្រាំ ហាក់ដូចជាបង្អាក់ដល់ក្ដីសង្ឃឹមក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងនេះនៅក្នុងខែនេះ ដោយលោកបានស្នើថា លោកពេញចិត្តឲ្យរង់ចាំរហូតដល់ក្រោយពេលការបោះឆ្នោតប្រធានាធិបតីអាម៉េរិកនៅឆ្នាំក្រោយបញ្ចប់សិន មុនពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយជាមួយចិន ។ ទន្ទឹមគ្នា ចិនក៏បានគាំទ្រការលើកឡើងរបស់លោក ត្រាំ នេះផងដែរ ដោយបញ្ជាក់ថា ពួកគេនឹងមិនកំណត់កាលបរិច្ឆេទកំណត់ណាមួយ‍ សម្រាប់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះទេ ៕ធ.ដ

  • ហេតុការណ៍លិចទូកដឹកជនអន្តោប្រវេសន៍នៅឈូងសមុទ្រប្រទេសម៉ូរីតានី ផ្តាច់ជីវិតមនុស្ស៥៧នាក់

    ហេតុការណ៍លិចទូកដឹកជនអន្តោប្រវេសន៍នៅឈូងសមុទ្រប្រទេសម៉ូរីតានី ផ្តាច់ជីវិតមនុស្ស៥៧នាក់

    អាហ្វ្រិក៖ មនុស្ស៥៧នាក់បានបាត់បង់ជីវិត ក្រោយទូកមួយគ្រឿងដឹកជនអន្តោប្រវេសន៍១៥០នាក់ចេញដំណើរពីប្រទេសហ្គាំប៊ី បានក្រឡាប់លិចនៅឯឈូងសមុទ្រប្រទេសម៉ូរីតានី កាលពីថ្ងៃពុធ នេះបើតាមអង្គការអន្តរជាតិសម្រាប់ជនភៀសខ្លួន (IOM) ដែលជាទីភ្នាក់ងារមួយរបស់អង្គការសហប្រជាជាតិ ។ បើតាមអង្គការ (IOM) នោះ អាជ្ញាធរម៉ូរីតានីបាននិយាយថា មនុស្ស៥៧នាក់បានស្លាប់ ក្រោយទូកដឹកជនអន្តោប្រវេសន៍មួយគ្រឿងបានលិចនៅឯឈូងសមុទ្រនៃប្រទេសអាហ្រិ្វកមួយនេះ កាលពីថ្ងៃពុធ ។ ប៉ុន្តែទន្ទឹមគ្នា អង្គការអន្តរជាតិមួយនេះ មិនបានលម្អិតពីចំនួនអ្នកបាត់ខ្លួន ឬអ្នកដែលត្រូវបានជួយសង្រ្គោះនោះទេ ។ សូមបញ្ជាក់ថា ផ្លូវសមុទ្រដ៏គ្រោះថ្នាក់ពីទ្វីបអាហ្រ្វិកខាងលិចទៅកាន់អឺរ៉ុប គឺជាផ្លូវធ្វើដំណើរមួយដ៏សំខាន់សម្រាប់ជនអន្តោប្រវេសន៍ ដើម្បីស្វែងរកការងារធ្វើ និងកសាងជីវិតនៅលើទឹកដីអឺរ៉ុប បើទោះជាពួកគេដឹងថាត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ដល់អាយុជីវិតក៏ដោយ ៕ធ.ដ