Category: ព័ត៌មានអន្តរជាតិ

  • ប្រធានាធិបតីបារំាងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ស្របពេលសហភាពអឺរ៉ុបព្រួយបារម្ភខ្លំាងពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាមេរិក និង ចិន

    ប្រធានាធិបតីបារំាងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ស្របពេលសហភាពអឺរ៉ុបព្រួយបារម្ភខ្លំាងពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាមេរិក និង ចិន

    បារំាង៖ ប្រធានាធិបតីបារំាងលោក អែមម៉ានុយអែល ម៉ាក្រុង បានចាកចេញដំណើរទៅកាន់ប្រទេសចិនហើយ ជាទីដែលលោកនឹងត្រូវចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៌ការនាំចូលដ៏ធំសប្បើមមួយ ក៏ដូចជាជួបជាមួយសមភាគីចិនលោក ស៊ី ជិនពីង ដោយផ្តោតសំខាន់លើបញ្ហាពាណិជ្ជកម្ម និងការប្រែប្រួលអាកាសធាតុ ។ប្រទេសចិននឹងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ក្រុមហ៊ុនតូច-ធំប្រមាណជាង៣ពាន់ក្រុមហ៊ុន និងបណ្តាមេដឹកនំាបរទេសជាច្រើនរូបទៀត ក្នុងនោះរួមមានប្រធានា ធិបតីបារំាងផងដែរ សម្រាប់ការរៀបចំព្រឹត្តិការណ៍ព័រណ៌ការនំាចូលអន្តរជាតិចិន (CIIE) ដែលគ្រោងធ្វើឡើងនៅក្នុងទីក្រុងសៀងហៃ នាសប្តាហ៍ក្រោយនេះ ។បើតាមការគ្រោងទុកនោះ នៅក្នុងថ្ងៃចន្ទ និងថ្ងៃអង្គារ៍សប្តាហ៍ក្រោយនេះ លោក ម៉ាក្រុង នឹងអញ្ជើញចូលរួមក្នុងកម្មវិធី CIEE ស្របពេលដែលប្រទេសបារំាំងបាននឹងកំពុងមានក្តីសង្ឃឹមខ្ពស់ ក្នុងការកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់ខ្លួនជាមួយប្រទេសចិន ដែលបច្ចុប្បន្នបានកើនឡើងដល់៣២.៥ពាន់លានដុល្លារ ៕        

  • នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ជម្រុញឱ្យក្រុមបាតុករបញ្ឈប់ការតវ៉ាជាបន្ទាន់ ខណៈសេដ្ឋកិច្ចប្រទេសកំពុងរងផលប៉ះពាល់ជាខ្លំាង

    នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ជម្រុញឱ្យក្រុមបាតុករបញ្ឈប់ការតវ៉ាជាបន្ទាន់ ខណៈសេដ្ឋកិច្ចប្រទេសកំពុងរងផលប៉ះពាល់ជាខ្លំាង

    អ៊ីរ៉ាក់៖ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក អាឌែល អាប់ឌុល ម៉ាហ៍ឌី នៅថ្ងៃអាទិត្យម្សិលមិញ បានអំពាវនាវយ៉ាងទទូចអោយក្រុមបាតុករទាំងអស់ បញ្ឈប់ការធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលជាបន្ទាន់ ដើម្បីចូលរួមចំណែកស្ដារជីវភាពរស់នៅរបស់ប្រជាជនឱ្យត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ ខណៈសេដ្ឋកិច្ចជាតិបានខាតបង់ប្រាក់អស់រាប់ពាន់លានដុល្លារ ។ នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់រូបនេះបាននិយាយយ៉ាងដូច្នេះថា ការគំរាមកំហែងដល់ឧស្សាហកម្មប្រេង និង ការបិទខ្ទប់ផ្លូវ កំពុងធ្វើឱ្យសេដ្ឋកិច្ចជាតិ ខាតបង់ប្រាក់អស់រាប់ពាន់លានដុល្លារ… ហើយបើសិនជាភាពចលាចលនេះ នៅតែបន្តកើតមាននោះទំនិញគ្រប់មុខនឹងឡើងថ្លៃខ្ពស់កប់ពពក ។សូមរំលឹកថា បាតុកម្មតវ៉ានៅអ៊ីរ៉ាក់បានផ្ទុះឡើងចាប់តាំងពីដើមខែតុលា ដោយក្រុមបាតុករបាននាំគ្នាទាមទារឱ្យរដ្ឋាភិបាលអ៊ីរ៉ាក់ ដោះស្រាយបញ្ហាអំពើពុករលួយ និង បញ្ហាក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ ។ យ៉ាងណាមិញ បាតុ កម្មតវ៉ានេះ បានបង្កជាការប៉ះទង្គិចគ្នាដ៏អាក្រក់រវាងអាជ្ញាធរអ៊ីរ៉ាក់ និង ក្រុមបាតុករ ដែលជាលទ្ធផលនោះ មានមនុស្សច្រើនជាង២៥០នាក់ហើយបានបាត់បង់ជីវិត ៕        

  • ចិនត្រៀមបញ្ជូនបេសកកម្ម ឆាងអឺ ៥ ទៅកាន់ផ្ទៃព្រះច័ន្ទនៅឆ្នាំ២០២០ខាងមុខ ដើម្បីប្រមូលគំរូតាងត្រឡប់មកកាន់ផែនដីវិញ

    ចិនត្រៀមបញ្ជូនបេសកកម្ម ឆាងអឺ ៥ ទៅកាន់ផ្ទៃព្រះច័ន្ទនៅឆ្នាំ២០២០ខាងមុខ ដើម្បីប្រមូលគំរូតាងត្រឡប់មកកាន់ផែនដីវិញ

    ចិន៖ គ្រាប់រ៉ុក្កែត ឡុង ម៉ាច ៥ ជាគ្រាប់រ៉ុក្កែតធំបំផុតរបស់ចិនសម្រាប់បាញ់បង្ហោះយានអវកាស នឹងត្រូវប្រើប្រាស់ដើម្បីបញ្ជូនយាន ឆាងអឺ ៥ ចេញពីផែនដី ទៅកាន់ផ្ទៃព្រះច័ន្ទនៅឆ្នំា២០២០ខាងមុខ នេះបើតាមប្រធានរៀបចំបែបផែននៃកម្មវិធីរុករកឋានព្រះច័ន្ទរបស់ចិនលោក វូ វៃរិន ។លោក វូ វៃរិន បានគូសបញ្ជាក់ថា បេសកកម្ម ឆាងអឺ ៥ នឹងរួមមានយានសម្រាប់ចុះចត (Lander), យានផ្កាយរណប (Orbiter), យានសម្រាប់ហោះឡើងចេញពីផ្ទៃព្រះច័ន្ទ (Ascender), និង យានវិលត្រឡប់ចុះមកកាន់ផែនដីវិញ (Returner) ។ ចំណុចសំខាន់នៃបេសកកម្មនេះ គឺការប្រមូលគំរូតាងលើផ្ទៃះច័ន្ទ ការចាកចេញពីផ្ទៃព្រះច័ន្ទ ការឆ្ពោះទៅតភ្ជាប់ជាមួយយានផ្កាយរណបវិញ និង ការត្រឡប់ចូលមកក្នុងបរិយាកាសផែនដី ដើម្បីចុះមកវិញ ។គួរបញ្ជាក់ថា បេសកកម្មឋានព្រះច័ន្ទរបស់ចិន នាពេលបច្ចុប្បន្នមាន៣ដំណាក់កាលរួមមានការទៅគោចរជុំវិញ ការចុះចត និង ការប្រមូលគំរូតាង ហើយត្រឡប់មកវិញ ។ ពីដំណាក់កាលដំបូង គឺត្រូវបានសម្រេចរួចហើយ ដោយបេសកកម្ម ឆាងអឺ ជំនាន់មុនៗ ខណៈដំណាក់កាលទី៣ គឺជាកិច្ចការរបស់បេសកកម្ម ឆាងអឺ៥ ដែលនឹងទៅប្រមូលគំរូតាងនៃដីព្រះច័ន្ទយ៉ាងតិច២គីឡូក្រាម…

  • កូរ៉េខាងត្បូងបញ្ជាក់ថា កូរ៉េខាងជើងទំនងជាកំពុងប្រឹងប្រែងធ្វើឱ្យជឿនលឿនផ្នែកបច្ចេកទេស ក្នុងការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីបចេញពីឧបករណ៍ចល័ត

    កូរ៉េខាងត្បូងបញ្ជាក់ថា កូរ៉េខាងជើងទំនងជាកំពុងប្រឹងប្រែងធ្វើឱ្យជឿនលឿនផ្នែកបច្ចេកទេស ក្នុងការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីបចេញពីឧបករណ៍ចល័ត

    កូរ៉េខាងត្បូង៖ កូរ៉េខាងជើងត្រូវបានគេជឿជាក់ថា កំពុងខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យស្ទាត់ជំនាញក្នុងការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប ICBM ពីយានយន្តដែលបំពាក់ដោយប្រដាប់បាញ់រ៉េអាក់ទ័របញ្ជូន TEL ហើយកូរ៉េខាងត្បូងបានត្រៀមខ្លួនពេញលេញហើយ ចំពោះស្ថានការណ៍ដែលអាចនឹងកើតឡើង នេះបើតាមក្រសួងការពារជាតិកូរ៉េខាងត្បូងនៅក្នុងថ្ងៃចន្ទដើមសប្តាហ៍នេះ ។អ្នកនំាពាក្យស្តីទីនៃក្រសួងការពារជាតិកូរ៉េខាងត្បូងលោក រ៉ូ ជេឆឹង បានលើកឡើងក្នុងសន្និសិទសារព័ត៌មានខ្លីមួយថា កូរ៉េខាងជើងកាលពីឆ្នាំ២០១៧ ធ្លាប់បានប្រើប្រាស់យានយន្ត TEL ដើម្បីបាញ់សាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយរបស់ខ្លួនទៅកាន់ទីតំាងធ្វើតេស្ត ។ លោកបន្ថែមថា រយៈពេលពីរឆ្នាំបានកន្លងផុតទៅចាប់តាំងពីពេលនោះមក យើងជឿជាក់ថា កិច្ចខិតខំប្រឹងប្រែងរបស់កូរ៉េខាងជើង គឺត្រូវបានធ្វើឡើងទាក់ទងនឹងបច្ចេកវិទ្យាយោធាបែបនេះ ។ អ្នកនំាពាក្យរូបនេះបានសង្កត់ធ្ងន់ថា ដោយមិនគិតពីទីតំាងដែលមីស៊ីលទំាងនោះត្រូវបានធ្វើតេស្ត យើងបានធ្វើការតាមដាន និង ត្រួតពិនិត្យយ៉ាងដិតដល់នូវសកម្មភាពរបស់កូរ៉េខាងជើង ហើយថែមទំាងបានរក្សាគោលជំហរត្រៀមខ្លួនឥតខ្ចោះ ក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ។សូមរំលឹកថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោង ហ្វាសុង ១៤ ហោះបានរយៈចម្ងាយប្រមាណ១ម៉ឺនគីឡូម៉ែត្រ ដែលមានលទ្ធភាពវាយប្រហារដល់ដែនដីសហរដ្ឋអាមេរិក ចំនែកឯមីស៊ីលផ្លោង ហ្វាសុង ១៥ ហោះបានរយៈចម្ងាយប្រហែល១ម៉ឺន២ពាន់គីឡូម៉ែត្រ ដូច្នេះវាអាចមានសមត្ថភាពវាយប្រហារគ្រប់ទីតំាងទំាងអស់នៅសហរដ្ឋអាមេរិក ៕      

  • ប្រមុខអង្គការសហប្រជាជាតិអំពាវនាវឱ្យមីយ៉ាន់ម៉ាធានាដល់ការធ្វើមាតុភូមិនិវត្តន៍របស់ជនជាតិរ៉ូហ៊ីងយ៉ាប្រកបដោយសុវត្ថិភាព

    ប្រមុខអង្គការសហប្រជាជាតិអំពាវនាវឱ្យមីយ៉ាន់ម៉ាធានាដល់ការធ្វើមាតុភូមិនិវត្តន៍របស់ជនជាតិរ៉ូហ៊ីងយ៉ាប្រកបដោយសុវត្ថិភាព

    ថៃ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទ័ររ៉េស នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ បានស្នើឲ្យមីយ៉ាន់ម៉ាធានាដល់សុវត្ថិភាពនៃការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលបានរត់ភៀសខ្លួនពីផ្ទះសម្បែងរបស់ពួកគេដោយសារប្រតិបត្តិការយោធា ។ ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលរបស់មេដឹកនាំអាស៊ីអាគ្នេយ៍ក្នុងទីក្រុងបាងកក ជាមួយនឹងមេដឹកនាំមីយ៉ាន់ម៉ាលោកស្រី អោងសាន ស៊ូជី នៅក្នុងបន្ទប់ប្រជុំ លោក ហ្គូដទ័ររ៉េស បាននិយាយថា រូបលោកនៅតែមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីការភៀសខ្លួនរបស់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ។ សូមរំលឹកថា អំពើហិង្សានៅក្នុងរដ្ឋរ៉ាក់ឃីន កាលពីឆ្នាំ២០១៧ បានបង្ខំឲ្យជនជាតិរ៉ូហ៊ីងយ៉ាជាង៧សែន៤ម៉ឺននាក់រត់ភៀសខ្លួន ដែលភាគច្រើនរត់ទៅជំរំជនភៀសខ្លួននៅបង់ក្លាដែស ដែលសម្បូរទៅដោយមនុស្សម្នាច្រើនកុះករ ។ យ៉ាងណាមិញ រដ្ឋាភិបាលមីយ៉ាន់ម៉ានិយាយថា ខ្លួនស្វាគមន៍ចំពោះការវិលត្រឡប់របស់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ណាដែលយល់ព្រមទទួលយកស្ថានភាពទាបជាងអ្នកមានសញ្ជាតិពេញលេញ និង យល់ព្រមរស់នៅក្រោមការយាមកាមយ៉ាងតឹងរ៉ឹង បន្ទាប់ពីភូមិឋានរបស់ពួកគេត្រូវបានដុតបំផ្លាញហើយនោះ ៕ធ.ដ

  • អ្នកនាំពាក្យរដ្ឋាភិបាលថៃបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយរបស់អាស៊ី អាចនឹងត្រូវបានអនុម័តនៅខែកុម្ភៈ ឆ្នាំ២០២០ខាងមុខ

    អ្នកនាំពាក្យរដ្ឋាភិបាលថៃបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយរបស់អាស៊ី អាចនឹងត្រូវបានអនុម័តនៅខែកុម្ភៈ ឆ្នាំ២០២០ខាងមុខ

    ថៃ៖ អ្នកនាំពាក្យរដ្ឋាភិបាលថៃ នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ បានបញ្ជាក់ថា កិច្ចព្រមព្រៀងមួយ ដែលអាចក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំបំផុតនៅក្នុងពិភពលោក ទំនងជាត្រូវបានអនុម័តដោយបណ្ដាប្រទេសអាស៊ីនៅខែកុម្ភៈ ឆ្នាំ២០២០ខាងមុខ ខណៈក្រុមអ្នកចរចាព្យាយាមរក្សាដំណើរការនេះ ក្រោយឥណ្ឌាមានការទាមទារថ្មីទៀត ។ ថ្លែងប្រាប់អ្នកយកព័ត៌មានៅថ្ងៃអាទិត្យដដែលនេះ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោកស្រី Narumon Pinyosinwat បានលើកឡើងថា យើងមិនទាន់ឈានដល់សេចក្ដីសន្និដ្ឋាននោះទេ នៅពេលណាដែលយើងមាន យើងនឹងប្រកាសជាសាធារណៈ លោកស្រីថា ក្រុមរដ្ឋមន្ត្រីពាណិជ្ជកម្មកំពុងតែពិភាក្សាគ្នាអំពីបញ្ហានេះនៅឡើយ ហើយការចុះហត្ថលេខាទំនងជាត្រូវធ្វើឡើងនៅខែកុម្ភៈ ឆ្នាំក្រោយ ។ យ៉ាងណាមិញ ក្ដីសង្ឃឹមក្នុងការសម្រេចចុងក្រោយលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយទូទាំងតំបន់អាស៊ីហៅកាត់ថា RCEP ដែលមានការគាំទ្រពីប្រទេសចិន នៅមានភាពស្រពិចស្រពិលនៅឡើយ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានក្នុងទីក្រុងបាងកក ប្រទេសថៃ ៕ធ.ដ

  • ស្ថានកុងស៊ុលអ៊ីរ៉ង់នៅទីក្រុងខាបាឡា ទទួលរងការវាយប្រហារពីសំណាក់ក្រុមបាតុករអ៊ីរ៉ាក់

    ស្ថានកុងស៊ុលអ៊ីរ៉ង់នៅទីក្រុងខាបាឡា ទទួលរងការវាយប្រហារពីសំណាក់ក្រុមបាតុករអ៊ីរ៉ាក់

    អ៊ីរ៉ាក់៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា ក្រុមបាតុករអ៊ីរ៉ាក់រាប់សិបនាក់បានវាយប្រហារស្ថានកុងស៊ុលអ៊ីរ៉ង់នៅក្នុងទីក្រុងខាបាឡា នៅក្នុងថ្ងៃអាទិត្យសប្តាហ៍មុននេះ ដោយឡើងលើជញ្ជាំងបេតុងជុំវិញអគារ ដើម្បីទៅទម្លាក់ទង់ជាតិអ៊ីរ៉ង់ចេញជំនួសវិញដោយទង់ជាតិអ៊ីរ៉ាក់ ។ ប្រភពបន្តថា កងកម្លាំងសន្តិសុខបានបាញ់កាំភ្លើងទៅលើមេឃ ដើម្បីបំបែកក្រុមអ្នកតវ៉ាដែលបានគប់ដុំថ្ម និង ដុតកង់ឡាននៅជុំវិញអគារស្ថានកុងស៊ុលនៅកែងផ្លូវមួយក្នុងទីក្រុងខាបាឡា ស្ថិតនៅភាគខាងត្បូងរដ្ឋធានីបាដដាដ ។ ប៉ុន្តែភ្លាមៗនោះ នៅពុំមានសេចក្តីរាយការណ៍ពីចំនួនអ្នកស្លាប់ និង របួសនៅក្នុងឧបទ្ទវហេតុនេះ ដែលបានកើតឡើងស្របពេលកំពុងមានការតវ៉ាជាបន្តបន្ទាប់នៅក្នុងរដ្ឋធានីបាដដាដ និង បណ្តាខេត្តភាគច្រើនរបស់និកាយស៊ីអ៊ីត ។ ការតវ៉ានេះគឺសំដៅទៅលើប្រព័ន្ធនយោបាយ ក្រោយសង្គ្រាម និង ថ្នាក់ដឹកនាំ ដែលប្រជាជនអ៊ីរ៉ាក់ចោទប្រកាន់ថា កឹបកេងទ្រព្យសម្បត្តិរបស់ប្រទេស ខណៈប្រទេសអ៊ីរ៉ាក់កាន់តែក្រីក្រទៅ ។ ប៉ុន្តែក្រុមអ្នកតវ៉ាក៏បានបញ្ចេញកំហឹងរបស់ពួកគេដាក់អ៊ីរ៉ង់ដែលជាប្រទេសជិតខាង និង កងជីវពលនិកាយស៊ីអ៊ីតអ៊ីរ៉ាក់ដ៏មានឥទ្ធិពល ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ផងដែរ ៕ធ.ដ

  • ការិយាល័យទីភ្នាក់ងារសារព័ត៌មានស៊ីនហួរនៅទីក្រុងហុងកុង ទទួលរងការវាយប្រហារពីសំណាក់ក្រុមបាតុករ

    ការិយាល័យទីភ្នាក់ងារសារព័ត៌មានស៊ីនហួរនៅទីក្រុងហុងកុង ទទួលរងការវាយប្រហារពីសំណាក់ក្រុមបាតុករ

    ហុងកុង៖ ការប៉ះទង្គិចរវាងប៉ូលិស និងអ្នកប្រឆាំងតវ៉ាបានកើតឡើង បន្ទាប់ពីក្រុមបាតុកររាប់ពាន់នាក់បានបង្ហាញខ្លួននៅឧទ្យាន វិចតូរីយ៉ា ដើម្បីធ្វើការជួបជុំមួយ បើទោះជាប៉ូលិសហាមឃាត់ និង ឈានដល់ការចាប់ខ្លួនមនុស្សជាង២០០នាក់ និង របួសជាង៥០នាក់ ។ ជាមួយគ្នានេះ ប៉ូលិសហុងកុងបានព្រមានអ្នកប្រឆាំងតវ៉ាថា ការជួបជុំនោះខុសច្បាប់ និងថា វាបានរំលោភបំរាមស្តីពីការពាក់ម៉ាសមុខ ដូច្នេះហើយទើបប៉ូលិសបានបាញ់គ្រាប់បែកផ្សែង ដើម្បីបំបែកហ្វូងមនុស្ស ក៏ដូចជាបានបាញ់ទឹកលើអ្នកប្រឆាំងតវ៉ាផងដែរ ។ ហើយក្រៅពីការវាយបំផ្លាញ និង ដុតការិយាល័យរបស់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរហើយនោះ អ្នកប្រឆាំងតវ៉ាក៏បានវាយអ្នកដំណើរឆ្លងកាត់ពីរនាក់ផងដែរ ។ ឆ្លើយតបនឹងបញ្ហាខាងលើ អ្នកនាំពាក្យទីភ្នាក់ងារសារព័ត៌មានស៊ីនហួរកាលពីល្ងាចថ្ងៃសៅរ៍សប្តាហ៍មុននេះ បានចេញសេចក្តីថ្លែងការណ៍មួយដោយថ្កោលទោសអំពើដ៏សាហាវរបស់ក្រុមកុបករ ។ សូមរំលឹកថា កន្លងមក ក្រុមបាតុករហុងកុងបានផ្តោតការវាយប្រហារលើបណ្តាស្ថាប័ន ដែលមានទំនាក់ទំនងជាមួយចិន ក្នុងនោះរួមមានសាខាធនាគារ ហាង Xiaomi និង ហាងថ្នាំពេទ្យ Beijing Tong Ren Tang ជាដើម ៕ធ.ដ

  • លោក ដូណាល់ ត្រាំ និយាយថា លោកស្គាល់អត្តសញ្ញាណពិតប្រាកដរបស់មេដឹកនំាថ្មី ដែលក្រុមរដ្ឋឥស្លាមទើបប្រកាសតែងតំាងហើយ

    លោក ដូណាល់ ត្រាំ និយាយថា លោកស្គាល់អត្តសញ្ញាណពិតប្រាកដរបស់មេដឹកនំាថ្មី ដែលក្រុមរដ្ឋឥស្លាមទើបប្រកាសតែងតំាងហើយ

    សហរដ្ឋអាមេ៉រិក៖ មួយថ្ងៃបន្ទាប់ពីក្រុមភេវរកររដ្ឋឥស្លាមបានប្រកាសលាតត្រដាងឱ្យដឹងពីឈ្មោះមេដឹកនាំថ្មីរបស់ខ្លួននោះ ប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ បានបញ្ជាក់នៅលើបណ្តាញសង្គម Twitter នៅថ្ងៃសុក្រនេះថា លោកស្គាល់អត្តសញ្ញាណពិតប្រាកដរបស់បុរសនេះហើយ យើងបានស្គាល់យ៉ាងច្បាស់ ថាគេជានរណា ប៉ុន្តែលោក ត្រាំ មិនបានផ្តល់ព័ត៌មានលំអិតនោះទេ ។ ការលើកឡើងខាងលើរបស់លោក ដូណាល់ ត្រាំ បានធ្វើឡើងក្រោយក្រុមភេរវកររដ្ឋឥស្លាម ISIS នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានទទួលស្គាល់ការស្លាប់នៃមេដឹកនាំរបស់ខ្លួន គឺលោក Abu Bakr al-Baghdadi ហើយប្រកាសពីការតែងតាំងមេដឹកនាំថ្មី ឈ្មោះ Abu Ibrahim al-Hashimi al-Quraishi និងប្តេជ្ញាសងសឹកប្រឆាំងសហរដ្ឋអាមេ៉រិកវិញ ចំពោះការធ្វើឃាតលោក Baghadadi ។ សូមបញ្ជាក់ផងដែរថា លោក Abu Bakr al-Baghdadi ដែលបានដឹកនាំក្រុមភេរវកររដ្ឋឥស្លាម ISIS ចាប់តាំងពីឆ្នាំ២០១៤មក បានសម្រេចចិត្តបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួនឯង ក្រោយត្រូវបានឡោមព័ទ្ធដោយកងកម្លាំងពិសេសរបស់អាមេ៉រិក នៅខេត្ត អ៊ីដលីប ភាគពាយ័ព្យប្រទេសស៊ីរី កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ។…

  • ប្រមុខការទូតអ៊ីរ៉ង់អះអាងថា ការដាក់ទណ្ឌកម្មជាថ្មីទៀតបង្ហាញពីភាពបរាជ័យដ៏ធំបំផុតរបស់សហរដ្ឋអាមេ៉រិក

    ប្រមុខការទូតអ៊ីរ៉ង់អះអាងថា ការដាក់ទណ្ឌកម្មជាថ្មីទៀតបង្ហាញពីភាពបរាជ័យដ៏ធំបំផុតរបស់សហរដ្ឋអាមេ៉រិក

    អ៊ីរ៉ង់៖ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក ចាហ្វាដ ហ្សារីហ្វ បានថ្លែងបែបសើចចំអកនៅថ្ងៃសុក្រសប្តាហ៍នេះ ចំពោះការដាក់ទណ្ឌកម្មជាថ្មីទៀតរបស់សហរដ្ឋអាមេ៉រិក ដើម្បីប្រឆំាងនឹងទីក្រុងប៉េកំាំង ដោយបញ្ជាក់ថា វាបានបង្ហាញពីភាពបរាជ័យដ៏ធំបំផុតរបស់ទីក្រុងវ៉ាស៊ីនតោន ជុំវិញការប្រឆំាងនឹងគោលនយោបាយអ៊ីរ៉ង់ ។ ប្រមុខការទូតកំពូលអ៊ីរ៉ង់រូបនេះបាននិយាយយ៉ាងដូច្នេះថា សហរដ្ឋអាមេ៉រិកអាចដាក់ទណ្ឌកម្មលើបុរស ស្រ្តី និង កុមារគ្រប់រូបបានទំាងអស់ ប៉ុន្តែសម្រាប់ប្រជាជនអ៊ីរ៉ង់នឹងមិនចុះចាញ់ចំពោះការសម្លុតគំរាមនោះជាដាច់ខាត ។ ការកត់សម្គាល់បែបនេះរបស់លោក ចាហ្វាដ ហ្សារីហ្វ បានកើតមានឡើងក្រោយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានសម្រេចដាក់ទណ្ឌកម្មថ្មីទៀតលើក្រុមហ៊ុនសំណង់ និង ពាណិជ្ជកម្មដែលផលិតគ្រឿងបរិក្ខាចំនួន០៤ប្រភេទ ដើម្បីប្រើប្រាស់ក្នុងកម្មវិធីនុយក្លេអ៊ែរ ឬ កម្មវិធីយោធា ៕ធ.ដ