Category: ព័ត៌មានអន្តរជាតិ

  • របាយការណ៍ថា Samsung និង Huawei លក់ដាច់ខ្លាំងជាង Apple ក្នុងត្រីមាសទី៣ឆ្នាំ២០១៩

    របាយការណ៍ថា Samsung និង Huawei លក់ដាច់ខ្លាំងជាង Apple ក្នុងត្រីមាសទី៣ឆ្នាំ២០១៩

    សារព័ត៌មាន GSMarena បានចុះផ្សាយថ្មីៗនេះថា ក្រុមហ៊ុនស្រាវជ្រាវមួយឈ្មោះថា Strategy Analytics បានបង្ហាញលទ្ធផលសម្រាប់ស្ថានភាពទីផ្សារស្មាតហ្វូនប្រចាំត្រីមាសទី ៣ នៃឆ្នាំ ២០១៩ ក្នុងនោះ បង្ហាញថាទីផ្សារស្មាតហ្វូនចាប់ផ្ដើមងើបឡើងវិញ ក្រោយពីបានធ្លាក់ចុះតាំងពីត្រីមាសទី ៣ ឆ្នាំ ២០១៧មក។ ប្រភពថា ហេតុផលសំខាន់ ២ ធ្វើឲ្យទីផ្សារមានសញ្ញាណវិជ្ជមានគឺការប្រកួតប្រជែងខ្លាំងនៃតម្លៃ និងការបញ្ចេញបច្ចេកវិទ្យា 5G។បើតាមប្រភពដដែល យ៉ាងណាក្ដី មានតែ Huawei និង Samsung ប៉ុណ្ណោះ មានការកើនឡើងចំនួនលក់។ Samsung កើនឡើង ៨% ហើយ Huawei កើនឡើង ២៩% បើធៀបនឹងត្រីមាសទី ៣ ឆ្នាំ ២០១៨។ រីឯApple និងក្រុមហ៊ុនដទៃទៀតវិញមានការថយចុះចំនួនលក់៕ធ.ដ

  • សហរដ្ឋអាមេ៉រិក និងចិនកំពុងពិចារណាជ្រើសរើសទីតាំងថ្មី សម្រាប់ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទីមួយ

    សហរដ្ឋអាមេ៉រិក និងចិនកំពុងពិចារណាជ្រើសរើសទីតាំងថ្មី សម្រាប់ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទីមួយ

    សហរដ្ឋអាមេ៉រិក៖ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និង ទីក្រុងប៉េកំាំងគ្រោងប្រកាសប្រាប់អំពីទីតាំងថ្មី ដែលប្រទេសទំាងពីរនឹងត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មដំណាក់កាលទីមួយ បន្ទាប់ពីឈីលីបានសម្រេចលុបចោលការរៀបចំកិច្ចប្រជុំកំពូលអន្តរជាតិ APEC និង COP25 ដែលគ្រោងប្រព្រឹត្តទៅនៅពាក់កណ្តាលខែវិច្ឆិកាខាងមុខ នេះបើតាមប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ ។ ស្របពេលជាមួយគ្នានោះដែរ ប្រធានាធិបតីអាមេ៉រិករូបនេះមិនបានបញ្ជាក់ច្បាស់ថា ជំនួបដើម្បីចុះកិច្ចព្រមព្រៀងជាមួយលោក ស៊ី ជីនពីង នឹងត្រូវប្រព្រឹត្តទៅនៅពេលណា ឬក៏ទីតំាងណានោះឡើយ ប៉ុន្តែបើតាមសេតវិមាននោះ គឺប្រហែលនៅចន្លោះពេលស្រដៀងគ្នានៃគម្រោងរៀបចំកិច្ចប្រជុំ APEC ។ ដោយឡែកពាក់ព័ន្ធនឹងការជ្រើសរើសទីតាំងថ្មីនេះទៀតសោត បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេ៉រិកនោះ រដ្ឋ Alaska និង Hawaii ទំនងជាជាជម្រើសដែលចិនទទួលយកបាន ខណៈទីក្រុងប៉េកាំងអាចស្នើឡើងនៅទីក្រុងម៉ាកាវ ៕ធ.ដ

  • ចិនរិះគន់សម្តីរបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេ៉រិក ដែលមានចេតនាវាយប្រហារលើប្រទេសចិន និង គណបក្សកុម្មុយនីស្តចិន

    ចិនរិះគន់សម្តីរបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេ៉រិក ដែលមានចេតនាវាយប្រហារលើប្រទេសចិន និង គណបក្សកុម្មុយនីស្តចិន

    ចិន៖ ក្រសួងការបរទេសចិន នៅថ្ងៃព្រហស្បតិ៍នេះបានបញ្ជាក់ថា ការលើកឡើងរបស់រដ្ឋមន្រ្តីការបរទេសអាមេ៉រិកលោក ម៉ៃក៍ ប៉ុមប៉េអូ ដែលមានគោលដៅលើទីក្រុងប៉េកំាង និងគណបក្សកុម្មុយនីស្តចិន គឺជាការវាយប្រហារដ៏សាហាវ ហើយរាល់ការប៉ុនប៉ងធ្វើឱ្យចិនខឹង ឬរារំាងការរីកចម្រើនរបស់ចិននឹងត្រូវបរាជ័យ ។ ទន្ទឹមនេះ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក ហ្គេង សួង បាននិយាយថាការអត្ថាធិប្បាយរបស់ប្រមុខការទូតអាមេ៉រិក បានបង្ហាញពីភាពលំអៀងខាងនយោបាយ និង ផ្នត់គំនិតប្រឆាំងនឹងរបបកុម្មុយនីស្តរបស់អ្នកនយោបាយសហរដ្ឋអាមេ៉រិកមួយចំនួន ។ សូមរំលឹកថា រដ្ឋមន្ត្រីការបរទេសអាមេ៉រិកលោក ម៉ៃក៍ ប៉ុមប៉េអូ នៅថ្ងៃពុធនេះបានលើកឡើងថា សហរដ្ឋអាមេ៉រិកនឹងបង្កើនការដាក់សម្ពាធលើប្រទេសចិន ទាក់ទិននឹងបញ្ហាជាច្រើន ដោយចោទថា ទីក្រុងប៉េកាំងតែងប្រកាន់ភ្ជាប់នូវគោលនយោ បាយអរិភាពប្រឆាំងនឹងទីក្រុងវ៉ាស៊ីនតោន ។ ទន្ទឹមនេះ លោក ប៉ុមប៉េអូ បានសង្កត់ធ្ងន់ទៀតថា សហរដ្ឋអាមេ៉រិកមិនមែនកំពុងស្វែងរកការប្រឈមមុខដាក់គ្នាជាមួយចិននោះទេ តែសហរដ្ឋអាមេ៉រិកនៅតែចង់លើកទឹកចិត្តឱ្យចិនធ្វើសេរីភាវូបនីយកម្មបន្ថែមទៀត ៕ធ.ដ

  • យោធាកូរ៉េខាងត្បូងអះអាងថា កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលចំនួន០២គ្រាប់ជាថ្មីទៀតធ្លាក់ចូលទៅក្នុងដែនសមុទ្រជប៉ុន

    យោធាកូរ៉េខាងត្បូងអះអាងថា កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលចំនួន០២គ្រាប់ជាថ្មីទៀតធ្លាក់ចូលទៅក្នុងដែនសមុទ្រជប៉ុន

    កូរ៉េខាងជើង៖ កូរ៉េខាងជើងបន្តធ្វើតេស្តបាញ់មីស៊ីលចំនួន០២ជាថ្មីម្តងទៀត ដោយផ្លោងចូលទៅក្នុងសមុទ្រខាងកើត ឬដែនសមុទ្រជប៉ុន នេះបើតាមយោធាកូរ៉េខាងត្បូង នាថ្ងៃ ព្រហស្បតិ៍ ម្សិលមិញ ។ ប្រភពខាងលើបានឱ្យដឹងទៀតថា ការបាញ់សាកល្បងចុងក្រោយនេះ ធ្វើឡើងនារសៀលថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែគេនៅពុំទាន់ដឹងថា មីស៊ីលដែលកូរ៉េខាងជើងបានបាញ់តេស្ត គឺជាប្រភេទអ្វីឲ្យច្បាស់នៅឡើយនោះទេ ខណៈដែលយោធាកូរ៉េខាងត្បូងកំពុងបន្តតាមឃ្លាំមើលស្ថានការណ៍ ។ សូមរំលឹកថា ប្រទេសកុម្មុយនីស្តដ៏ឯកោមួយនេះ កាលពីថ្ងៃទី០៣ ខែតុលាកន្លងទៅ បានប្រកាសអះអាងពីភាពជោគជ័យរបស់ខ្លួន ក្នុងការធ្វើតេស្តបាញ់គ្រាប់មីស៊ីលផ្លោងចេញពីនាវាមុជទឹកស៊េរីថ្មី ខណៈអំឡុងពេលប៉ុន្មានខែមកនេះ ទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងមីស៊ីលជាច្រើនលើក ដែលភាគច្រើនគឺជាមីស៊ីលរយៈចម្ងាយខ្លី ៕ធ.ដ

  • មនុស្សស្លាប់ និងរបួសសរុបជាង៤០០នាក់ ដោយសារគ្រោះរញ្ជួយដីដ៏កក្រើកចំនួនពីរលើកវាយប្រហារភាគខាងត្បូងប្រទេសហ្វីលីពីន

    មនុស្សស្លាប់ និងរបួសសរុបជាង៤០០នាក់ ដោយសារគ្រោះរញ្ជួយដីដ៏កក្រើកចំនួនពីរលើកវាយប្រហារភាគខាងត្បូងប្រទេសហ្វីលីពីន

    ហ្វីលីពីន៖ គិតមកទល់ពេលនេះ ជនរងគ្រោះបាត់បង់ជីវិតសរុបបានកើនឡើងដល់១៣នាក់ហើយ និងច្រើនជាង៤០០នាក់ផ្សេងទៀតទទួលរងរបួស ដោយសារគ្រោះរញ្ជួយដីចំនួនពីរលើក បានវាយប្រហារយ៉ាងកក្រើកលើខេត្តភាគខាងត្បូងហ្វីលីពីនដូចគ្នានៅក្នុងខែតុលាកន្លងមកនេះ ។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ គ្រោះរញ្ជួយដីចុងក្រោយមានកម្រិត៦.៥រ៉ិកទ័រ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានផ្តាច់ជីវិតមនុស្ស០៥នាក់ និងមួយចំនួនទៀតរងរបួស ប៉ុន្តែមិនទាន់អាចបញ្ជាក់តួលេខច្បាស់លាស់នៅឡើយទេ នៅក្នុងខេត្តកូតាបាតូ នៃប្រជុំកោះមីនដាណាវ ភាគខាងត្បូងហ្វីលីពីន ។ ដោយឡែកគ្រោះរញ្ជួយដីលើកដំបូងមានកម្រិត៦.៦រ៉ិចទ័រ បានកើតឡើងនៅទីតាំងដូចគ្នាខាងលើនេះ បានបណ្តាលឲ្យមនុស្សស្លាប់០៨នាក់ និងប្រមាណ៤០០នាក់រងរបួស ។ ពាក់ព័ន្ធនឹងគ្រោះមហន្តរាយធម្មជាតិខាងលើនេះ ចំនួនហេដ្ឋានរចនាសម្ព័ន្ធ និងលំនៅឋានប្រជាជនដែលបានរងភាពខ្ទេចខ្ទីនោះ មិនទាន់មានការបញ្ជាក់តួលេខនោះឡើយ ខណៈប្រតិបត្តិការសង្គ្រោះដោយអាជ្ញាធរហ្វីលីពីនកំពុងតែបន្តនៅឡើយ ៕ធ.ដ

  • ក្រុមប្រឹក្សាសុខភាពទេសចរណ៍ម៉ាឡេស៊ី (MHTC) និង ក្រុមហ៊ុន អាកាសចរណ៍ម៉ាស៊ី ចុះអនុសារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលទេសចរណ៍

    ក្រុមប្រឹក្សាសុខភាពទេសចរណ៍ម៉ាឡេស៊ី (MHTC) និង ក្រុមហ៊ុន អាកាសចរណ៍ម៉ាស៊ី ចុះអនុសារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលទេសចរណ៍

    កូឡាឡាំពួ៖ នៅឆ្នាំ2020 ប្រទេសម៉ាឡេស៊ី រំពឹងថា នឹងទទួលបានអ្នកជំងឺដែលត្រូវការសេវាព្យាលបាលជាកញ្ចប់បែបទេសចរណ៍ មកពីគ្រប់ទិសទី ក្នុងតំបន់អាស៊ី និង ពិភពលោករាប់លាននាក់ក្នុងមួយឆ្នាំៗ និង បង្កើតការងារជាង ១៥០០០កន្លែង សម្រាប់ប្រជាជនម៉ាឡេស៊ី។ នេះបើតាម លោក Datuk Amiruddin Hamzah អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ នៃប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ។ លោកបន្តថា កិច្ចព្រមព្រៀងនេះ មានអត្ថន័យឆ្លើយតបទៅនឹង កិច្ចសហប្រតិបតិ្តការបើកចំហរអោយអ្នកទេសចរណ៍ មានឱកាសពិសេសក្នុងការព្យាបាលជំងឺផ្សេងៗ តាមរយៈ ក្រុមប្រឹក្សាសុខភាពទេសចរណ៍ម៉ាឡេស៊ី។ មិនតែប៉ុណ្ណោះ គម្រោងនេះ នឹងផ្តល់ការងារធ្វើដល់ប្រជាជនម៉ាឡេស៊ី ប្រមាណ ១ម៉ឺន៥០០០នាក់ ផងដែរ។ មួយវិញទៀត វាថែមទាំង នាំយកនូវ ដៃគូជាច្រើនក្នុងតំបន់ឲ្យធ្វើការវិនិយោគជាមួយ សុខាភិបាលទេសចរណ៍មួយនេះ។បើតាម លោកស្រី Sherene Azli នាយកប្រតិបត្តិ MHTC ឲ្យដឹងថា ក្រុមប្រឹក្សាសុខភាពទេសចរណ៍ម៉ាឡេស៊ី មានដែលគូសហការជាច្រើនប្រទេស ដូចជា អូស្ត្រាលី ឥណ្ឌា បង់ក្លាដេស ចិន…

  • មន្ទីរពេទ្យនៅប្រទេសម៉ាឡេស៊ី បង្ហាញសំភារៈទំនើបៗ និង សេវាព្យាលបាលជាកញ្ចប់បែបទេសចរណ៍ មកពីគ្រប់ទិសទី ក្នុងតំបន់អាស៊ី និង ពិភពលោក

    មន្ទីរពេទ្យនៅប្រទេសម៉ាឡេស៊ី បង្ហាញសំភារៈទំនើបៗ និង សេវាព្យាលបាលជាកញ្ចប់បែបទេសចរណ៍ មកពីគ្រប់ទិសទី ក្នុងតំបន់អាស៊ី និង ពិភពលោក

    កូឡាឡាំពួ៖ អ្នកសារព័ត៌មាន មិនតិចជាង៨០នាក់នោះទេ មកពីប្រទេសចំនួន៧ បានទន្សនកិច្ចមន្ទីរពេទ្យជាច្រើននៅទីក្រុងកូឡាឡាំពួប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩។ ក្នុងចំណោមនោះ ក៏អ្នកសារព័ត៌មាន កម្ពុជាផងដែរ បានស្វែងយល់ពីសេវាព្យាបាលសុខភាពបែបទេសចរណ៍នៅទីនេះ ខណៈមន្ទីរពេទ្យប្រមាណ៧២ ដែលស្ថិតក្រោមរចនាសម្ព័ន្ធ របស់ ក្រុមប្រឹក្សាសុខភាពទេសចរណ៍ម៉ាឡេស៊ី (MHTC) ចូលរួមសហការណ៍ ផ្តល់សេវាសុខភាពដល់ប្រជាជននៅទូទាំងពិភពលោក។ អ្នកសារព័ត៌មាន កម្ពុជា៧រូប និង ជាច្រើននាក់ផ្សេងទៀតត្រូវបានមន្ទីរពេទ្យចំនួន៤ ធ្វើបង្ហាញពី ការផ្តល់សេវាកម្មព្យាបាលដោយប្រើប្រាស់ឧបករណ៍វេជ្ជសាស្ត្រទំនើបៗ ដែលអាចតាមដានរោគវិនិច្ឆ័យបានជាក់ មុននឹងធ្វើការព្យាបាល នៅថ្ងៃ៣១ ខែវិច្ឆិការនេះ។ មន្ទីរពេទ្យទាំងនោះរួមមានទី១ វិទ្យាស្ថានJantung Negara ដែលមានឯកទេស ក្នុងការព្យាបាលជំងឺបេះដូង និងសរសៃឈាមសំរាប់អ្នកជំងឺបេះដូងកុមារ។ ចាប់តាំងពីការបង្កើតវិទ្យាស្ថាន នេះបានព្យាបាលអ្នកជំងឺជាងមួយលាននាក់និងទទួលបានការទទួលស្គាល់ថាជាមជ្ឈមណ្ឌលមួយក្នុងចំណោមមជ្ឈមណ្ឌលសុខភាពធូរ៉ាក់ស៊ីត ឈានមុខគេនៅក្នុងតំបន់អាស៊ី។ ទី២មន្ទីរពេទ្យ Sunfert អន្តរជាតិ ដែលមានឯកទេសផ្តល់ ការបង្កកំណើត ការវាយតំលៃអត្រាមានកូន ការបញ្ចូលមេជីវិតឈ្មោលនៅក្នុងស្បូន វះកាត់ប្រព័ន្ធបន្តពូជ ការធ្វើតេស្តនៃការបង្ករកំណើត ទី៣ នៅមន្ទីរពេទ្យ KPJ Ampang Puteri  មានឯកទេស វះកាត់បេះដូង វះកាត់សរសៃប្រសាទ…

  • នៅក្នុងត្រីមាសទី៣ ឆ្នាំ០១៩នេះ សេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិកនឹងមានកំណើនយឺតយ៉ាវ

    នៅក្នុងត្រីមាសទី៣ ឆ្នាំ០១៩នេះ សេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិកនឹងមានកំណើនយឺតយ៉ាវ

    សហរដ្ឋអាម៉េរិក៖ សេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិកចាប់ផ្ដើមជួបញ្ហាចាប់តាំងពីលោក ដូណាល់ ត្រាំ ប្រកាសធ្វើសង្រ្គាមពាណិជ្ជកម្មជាមួយចិន អស់រយៈពេលជាង១៥ខែមកនេះ។ តួយ៉ាង នៅក្នុងត្រីមាសទី៣ ឆ្នាំ២០១៩នេះ សេដ្ឋកិច្ចអាម៉េរិក ត្រូវបានរំពឹងថា នឹងមានកំណើនយឺតយ៉ាវ ដោយសារតែការធ្លាក់ចុះនៃការចាយវាយ ឬការប្រើប្រាស់សេវាកម្មរបស់ប្រជាជនអាម៉េរិក ក៏ដូចជាការធ្លាក់ចុះនៃការវិនិយោគ ដោយសារតែសង្គ្រាមពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំង។ បើតាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញសេដ្ឋកិច្ច ផលិតផលនៅក្នុងស្រុកសរុប (GDP) របស់សហរដ្ឋអាម៉េរិកទំនងជាទទួលបានកំណើន១,៦ភាគរយ នៅក្នុងត្រីមាសទី៣ ដែលនេះនឹងក្លាយជាកំណើនយឺតយ៉ាវមួយ ក្រោយផលិតផលនៅក្នុងស្រុកសរុបទទួលបានកំណើន២,០ភាគរយចាប់តាំងពីខែមេសា ដល់ខែមិថុនាកន្លងទៅ។ ទន្ទឹមនេះ ធនាគារកណ្ដាលអាម៉េរិកត្រូវបានគេរំពឹងថា នឹងកាត់បន្ថយអាត្រាការបា្រក់ជាលើកទី៣ ខណៈធនាគារកណ្ដាលអាម៉េរិក បានកាត់បន្ថយអាត្រាការប្រាក់កាលពីខែកញ្ញាកន្លងទៅ បន្ទាប់ពីកាត់បន្ថយអាត្រាការប្រាក់កម្ចីកាលពីខែកក្កដាជាលើកដំបូង ចាប់តាំងពីឆ្នាំ២០០៨។ សូមជម្រាបជូនផងដែរថា នាពាក់កណ្តាលខែវិច្ឆិកាខាងមុខនេះ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងសមភាគីចិន លោក ស៊ី ជិនពីង នឹងត្រូវជួបពិភាក្សាគ្នាជាថ្មី ហើយកិច្ចព្រមព្រៀងមួយចំនួនដែលមានគោលដៅបន្ធូរបន្ថយកម្តៅនៃសង្គ្រាមពាណិជ្ជកម្ម ក៏ទំនងជាត្រូវចុះហត្ថលេខាផងដែរ៕ធ.ដ

  • រដ្ឋាភិបាលឈីលី សម្រេចចិត្តលុបចោលការធ្វើជាម្ចាស់ផ្ទះសន្និសីទកំពូលចំនួនពីរ ដោយសារបញ្ហាបាតុកម្មក្នុងប្រទេស

    រដ្ឋាភិបាលឈីលី សម្រេចចិត្តលុបចោលការធ្វើជាម្ចាស់ផ្ទះសន្និសីទកំពូលចំនួនពីរ ដោយសារបញ្ហាបាតុកម្មក្នុងប្រទេស

    ឈីលី៖ ប្រធានាធិបតីឈីលី លោក ស៊ីបាស់ស្ទៀន ភីនណឺរ៉ា នៅថ្ងៃពុធនេះបាន ប្រកាសថា ដោយសារមានបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលនៅតែបន្តក្នុងទីក្រុង សាន់ទាអាហ្គោ ប្រទេសរបស់លោកនឹងមិនធ្វើជាម្ចាស់ផ្ទះសន្និសីទកំពូល នៃអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក្នុងភូមិភាគអាស៊ីប៉ាស៊ីហ្វិកហៅកាត់ថា អេពិច នាពាក់កណ្តាលខែវិច្ឆិកា និងសន្និសីទកំពូលស្តីពីបញ្ហាអាកាសធាតុ COP25 នៅដើមខែ ធ្នូ ខាងមុខនេះនោះទេ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ ប្រធានាធិបតីឈីលី រូបនេះបាននិយាយថានេះជាសេចក្តីសម្រេចដ៏ពិបាកមួយ ដែលផ្អែកលើគោលការណ៍ប្រកបដោយគតិបណ្ឌិតនៃសុភនិច្ឆ័យ។ លោកបន្ថែមទៀតថា ក្នុងឋានៈជាប្រធានាធិបតីឈីលី រូបលោកត្រូវតែទុកក្រុមជនរួមជាតិរបស់លោកនៅលើអ្វីៗទាំងអស់។ លោក ភីនណឺរ៉ា បានបកស្រាយទៀតថា កង្វល់ចម្បងរបស់លោក គឺធ្វើឱ្យមានជាថ្មីឡើងវិញនូវរបៀបរៀបរយសាធារណៈ សុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងសន្តិភាពសង្គម ដោយជំរុញរបៀបវារៈសង្គម ដើម្បីឆ្លើយតបនឹងការទាមទារធំៗរបស់ប្រជាពលរដ្ឋ៕ធ.ដ

  • រដ្ឋមន្ត្រីជប៉ុនមួយរូបទៀតសម្រេចចិត្តលាលែងពីតំណែង ដោយសារភរិយាប្រព្រឹត្តខុសច្បាប់

    រដ្ឋមន្ត្រីជប៉ុនមួយរូបទៀតសម្រេចចិត្តលាលែងពីតំណែង ដោយសារភរិយាប្រព្រឹត្តខុសច្បាប់

    ជប៉ុន៖ រដ្ឋមន្រ្តីយុត្តិធម៌ជប៉ុន លោក កាវ៉ាអ៊ិ កាត់ស៊ូ យូគិ នៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចចិត្តលាលែងពីតំណែងរបស់ខ្លួន ដែលនេះគឺជាការចុះចេញពីតំណែងជាលើកទី២ហើយ សម្រាប់ក្រុមគណៈរដ្ឋមន្រ្តីថ្មីរបស់នាយករដ្ឋមន្រ្តីជប៉ុនលោក អាបេ ស៊ីនហ្សូ។ ការលាលែងពីតួនាទីរបស់រដ្ឋមន្រ្តីយុត្តិធម៌ជប៉ុនរូបនេះ បានកើតមានឡើងក្រោយបណ្តាញសារព័ត៌មានជប៉ុនបានរាយការណ៍ថា ភរិយារបស់លោក គឺលោកស្រី កាវ៉ាអ៊ិ អានរី ដែលជាតំណាងរាស្រ្តមួយរូបរបស់គណបក្សប្រជាធិបតេយ្យសេរី (LDP) របស់លោក អាបេ ស៊ីនហ្សូ បានចំណាយថវិកាលើក្រុមយុទ្ធនាការឃោសនារបស់ខ្លួន លើសពីចំនួនដែលច្បាប់បោះឆ្នោតបានកំណត់។ គួរបញ្ជាក់ថា លោក កាវ៉ាអ៊ិ កាត់ស៊ូ យូគិ គឺជារដ្ឋមន្រ្តីជប៉ុនទីពីរហើយ ដែលបានលាលែងពីតំណែង បន្ទាប់ពីលោក ស៊ូហ្គាវ៉ារ៉ា អ៊ីសហ្សូ ដែលជារដ្ឋមន្រ្តីសេដ្ឋកិច្ច-ពាណិជ្ជកម្ម បានសម្រេចលាលែងចេញពីតំណែងដូចគ្នាកាលពីសប្តាហ៍មុន ព្រោះរឿងអាស្រូវពាក់ព័ន្ធថវិកា១៨៥ដុល្លារអាម៉េរិក ដែលលោកបានយកចូលបុណ្យសព ប៉ុន្តែត្រូវបានគេចោទថា ជាការទិញទឹកចិត្ត៕ធ.ដ