Category: ព័ត៌មានអន្តរជាតិ

  • លោក ត្រាំ និយាយថា មេដឹកនាំកំពូលនៃក្រុមរដ្ឋអ៊ិស្លាម ដែលនឹងត្រូវមកជំនួសតំណែង Baghdadi ក៏ត្រូវបានកងទ័ពសហរដ្ឋអាម៉េរិកសម្លាប់ដែរ

    លោក ត្រាំ និយាយថា មេដឹកនាំកំពូលនៃក្រុមរដ្ឋអ៊ិស្លាម ដែលនឹងត្រូវមកជំនួសតំណែង Baghdadi ក៏ត្រូវបានកងទ័ពសហរដ្ឋអាម៉េរិកសម្លាប់ដែរ

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់នៅលើបណ្តាញសង្គមធ្វីតធើ ថា បុគ្គលដែលនឹងត្រូវចូលមកជំនួសតំណែងអតីតមេដឹកនំាក្រុមរដ្ឋអ៊ិស្លាម ISIL អាប៊ូ បាក អាល់ បាដាឌី ក៏ត្រូវបានសម្លាប់ដោយកងទាហានអាម៉េរិកផងដែរ។ គ្រាន់តែចង់បញ្ជាក់ថា បុគ្គលម្នាក់ដែលនឹងត្រូវចូលមកជំនួសតំណែង អាប៊ូ បាក អាល់ បាដាឌី នោះ ត្រូវបានកងកម្លំាងអាម៉េរិកសម្លាប់បាត់ហើយ។ ភាគច្រើនទំនងជាមេដឹកនាំកំពូលរបស់ក្រុមរដ្ឋអ៊ិស្លាម ហើយឥឡូវនេះ គាត់ក៏បានស្លាប់បាត់ហើយដែរ។ នេះបើតាមលោក ត្រាំ បង្ហោះសារនៅលើបណ្តាញសង្គមធ្វីតធើនៅថ្ងៃអង្គារនេះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតជុំវិញការលើកឡើងរបស់ខ្លួននោះឡើយ។ ការកត់សម្គាល់បែបនេះរបស់លោក ដូណាល់ ត្រាំ ត្រូវបានធ្វើឡើងស្របពេលដែលសហរដ្ឋអាម៉េរិកមានបំណងចង់ពង្រឹងសម្ព័ន្ធភាព ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមភេវរកររដ្ឋអ៊ិស្លាម ISIL នៅភាគឦសានប្រទេសស៊ីរី ខណៈក្រុមអ្នកជំនាញការផ្នែកសន្តិសុខក៏បានព្រមានផងដែរថា ក្រុមភេវរកររដ្ឋអ៊ិស្លាមនៅតែជាការគំរាមកំហែងដ៏ធំមួយសម្រាប់សន្តិសុខនៅស៊ីរី និងនៅជុំវិញពិភពលោក៕ធ.ដ

  • រុស្ស៊ី និងអ៊ីរ៉ង់ ថ្កោលទោសការសម្រេចចិត្តរបស់លោក ត្រាំ ក្នុងការរក្សាវត្តមានកងទ័ព សហរដ្ឋអាម៉េរិកនៅតំបន់ប្រេងរបស់ស៊ីរី

    រុស្ស៊ី និងអ៊ីរ៉ង់ ថ្កោលទោសការសម្រេចចិត្តរបស់លោក ត្រាំ ក្នុងការរក្សាវត្តមានកងទ័ព សហរដ្ឋអាម៉េរិកនៅតំបន់ប្រេងរបស់ស៊ីរី

    អ៊ីរ៉ង់៖ អ៊ីរ៉ង់ និងរុស្ស៊ី នៅថ្ងៃអង្គារនេះ បានប្រកាសថ្កោលទោសការសម្រេចចិត្តរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ក្នុងការរក្សាវត្តមានយោធារបស់ខ្លួននៅក្បែរតំបន់ប្រេងនៅភាគឦសានប្រទេសស៊ីរី ខណៈរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក សឺហ្គៃ ឡាវរូវ បាននិយាយថា ការឆ្លៀតឱកាសដើម្បីកេងប្រវ័ញ្ចធនធានណាមួយពីអ្នកដទៃ គឺជាទង្វើខុសច្បាប់។ ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ ក្រោយបញ្ចប់ជំនួបជាមួយសមភាគីរុស្ស៊ី លោក សឺហ្គៃ ឡាវរូវ និងតួកគី លោក ម៉េវលូត ខាវ៉ូសូគ្លូ នៅល្ងាចថ្ងៃអង្គារនេះ ក្នុងទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក ហ្សាហ្វាដ ហ្សារីហ្វ បានលើកឡើងបែបចំអកដាក់សហរដ្ឋអាម៉េរិកថា យ៉ាងហោចណាស់ លោក ដូណាល់ ត្រាំ បង្ហាញភាពស្មោះត្រង់អំពីចេតនារបស់អាម៉េរិក ក្នុងការរក្សាវត្តមានកងទ័ពមួយចំនួនឲ្យនៅក្នុងប្រទេសស៊ីរី គឺដើម្បីការពារតំបន់ប្រេងនៅទីនោះ។ សូមរំលឹកថា កាលពីសប្តាហ៍មុន លោក ដូណាល់ ត្រាំ បាននិយាយថា កងទ័ពអាម៉េរិកមួយចំនួនតូចនឹងបន្តស្ថិតនៅក្នុងប្រទេសស៊ីរី ដើម្បីការពារតំបន់ផលិតប្រេង។ ដោយឡែកនៅថ្ងៃចន្ទសប្តាហ៍នេះ លោក ត្រាំ បានទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកជំនាញផ្នែកច្បាប់ និងថាមពល…

  • នាយកប្រតិបត្តិក្រុមហ៊ុន Boeing រងការរិះគន់យ៉ាងខ្លាំង អំឡុងពេលផ្តល់សក្ខីកម្ម នៅមុខសមាជិកសភាសហរដ្ឋអាម៉េរិក

    នាយកប្រតិបត្តិក្រុមហ៊ុន Boeing រងការរិះគន់យ៉ាងខ្លាំង អំឡុងពេលផ្តល់សក្ខីកម្ម នៅមុខសមាជិកសភាសហរដ្ឋអាម៉េរិក

    សហរដ្ឋអាម៉េរិក៖ នាយកប្រតិបត្តិក្រុមហ៊ុនប៊ូអ៊ីង លោក ឌែននីស មុយឡិនប៊ឺក នៅថ្ងៃអង្គារនេះបានរងការរិះគន់យ៉ាងខ្លាំងពីសមាជិកសភាអាម៉េរិក អំឡុងពេលផ្ដល់សក្ខីកម្មដ៏តានតឹងមួយជាលើកដំបូងស្ដីពីការប្ដេជ្ញាចិត្តរក្សាសុវត្ថិភាព។ នាឱកាសនោះ នាយកប្រតិបត្តិក្រុមហ៊ុនផលិតយន្ដហោះប៊ូអ៊ីងរូបនេះបានសម្ដែងការសោកស្ដាយ ព្រមទាំងសុំអភ័យទោសចំពោះករណីធ្លាក់យន្ដហោះទាំងពីរលើកជាមួយការទទួលស្គាល់កំហុស ដែលមិនអាចបំពេញតាមស្ដង់ដារមួយចំនួនផងដែរ ប៉ុន្តែបានសន្យាថានឹងមិនឱ្យសោកនាដកម្មកើតឡើងជាថ្មីទៀតនោះទេ។ សូមជម្រាប់ផងដែរថា លោក ឌែននីស មុយឡិនប៊ឺក ផ្ដល់សក្ខីកម្មនៅចំពោះមុខសមាជិកសភាសហរដ្ឋអាម៉េរិកជាលើកដំបូង ចាប់តាំងពីមនុស្សសរុប៣៤៦នាក់ បានស្លាប់ ដោយសារគ្រោះថ្នាក់ធ្លាក់យន្ដហោះ ប៊ូអ៊ីង ម៉ិច៧៣៧ ដល់ទៅពីរគ្រឿង គឺនៅឥណ្ឌូណេស៊ី កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ និង នៅអេត្យូពី កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩៕ធ.ដ

  • កែវយឺតអវកាស James Webb Space Telescope ទទួលជោគជ័យ ក្នុងការធ្វើតេស្តខែលការពារកម្តៅព្រះអាទិត្យ

    កែវយឺតអវកាស James Webb Space Telescope ទទួលជោគជ័យ ក្នុងការធ្វើតេស្តខែលការពារកម្តៅព្រះអាទិត្យ

    សហរដ្ឋអាម៉េរិក៖ កែវយឺតអវកាសជំនាន់ថ្មី ចេមវេបស្ពេស តេលេស្កូប របស់អង្គការ NASA បានទទួលជោគជ័យ ក្នុងការធ្វើតេស្តខែលការពារកម្តៅព្រះអាទិត្យ។ យ៉ាងណាមិញ កែវយឺតអវកាស ចេម វេប នឹងត្រូវឆ្លងកាត់ការធ្វើតេស្តជាច្រើនទៀត មុនពេលវាត្រូវគេបាញ់បង្ហោះនៅខែមីនា ឆ្នាំ២០២១ខាងមុខនេះ។ ទីភ្នាក់ងារអវកាសអាម៉េរិក NASA បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ខ្លួនទើបទទួលជោគជ័យក្នុងការធ្វើតេស្តទៅលើខែលពិសេស ដែលមានតួនាទីការពារកែវយឺតអវកាស ចេមវេប ពីរលកវិទ្យុសកម្មដ៏ខ្លាំងក្លារបស់ព្រះអាទិត្យ ហើយជួយគ្រប់គ្រងស៊ីតុណ្ហភាពនៃភ្នែកអុបទិច និងប្រព័ន្ធស្ទាបស្ទង់ សេនសឺរ របស់វា។ ខែលការពារកម្តៅព្រះអាទិត្យរបស់កែវយឺតអវកាសនេះ មានស្រទាប់ចំនួន៥ និង ទំហំប្រហែលប៉ុនកន្លែងសម្រាប់វាយកូនបាល់ ថែននីស៕ធ.ដ

  • ស្តេចថៃ បន្តដកតំណែងមន្ត្រីក្នុងវាំងបន្ថែមទៀត

    ស្តេចថៃ បន្តដកតំណែងមន្ត្រីក្នុងវាំងបន្ថែមទៀត

    ព្រះមហាក្សត្រថៃ វេជ្ជរ៉ាឡុងកន បានសម្រេចព្រះទ័យបន្តដកតំណែងមន្ត្រីក្នុងព្រះបរមរាជវាំងបន្ថែមទៀត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចំនួន២របស់វាំង កាលពីថ្ងៃអង្គារម្សិលមិញ ជាការបណ្តេញចេញជាថ្មីទៀត បន្ទាប់ពីទ្រង់បានដកតំណែងមន្ត្រីសំខាន់ៗ ក្នុងវាំង រួមទាំងស្នំឯករបស់ព្រះអង្គផងដែរ កាលពីសប្តាហ៍មុន។ ក្នុងសេចក្តីប្រកាសព័ត៌មានទីមួយបញ្ជាក់ថា មន្ត្រីវាំង២រូបដែលគេស្គាល់ថា ជាសន្តិសុខការពារបន្ទប់បន្ទុំ (គេង) ត្រូវបានបណ្តេញចេញ ដោយសារតែរួមដំណេកជាមួយអ្នកផ្សេង ដែលមិនមែនជាប្តីប្រពន្ធនឹងគ្នា ដោយទង្វើនេះត្រូវបានចាត់ទុកថាជាការបំពានធ្ងន់។ ក្នុងសេចក្តីប្រកាសព័ត៌មានមួយទៀតបញ្ជាក់ថា មន្ត្រីយោធា២រូប ត្រូវបានបណ្តេញចេញពីតំណែងដោយសារតែបំពេញតួនាទីជាមន្ត្រីការពារសន្តិសុខវាំងមិនពេញលេញ មានឥរិយាបទមិនសមនឹងតួនាទី និងឋានៈ។ មន្ត្រីទាំង៤នាក់នេះ ត្រូវបានដកតំណែង និងតួនាទីទាំងអស់។ នេះបើតាមប្រភពដដែល។ ការដកតំណែងមន្ត្រីទាំង៤រូបខាងលើ បានធ្វើឡើង ក្រោយពេលដែលមន្ត្រីវាំង៦នាក់ ត្រូវបានបណ្តេញចេញពីតំណែងផងដែរ កាលពីសប្តាហ៍មុន ដោយបានរងការចោទប្រកាន់ថា បានធ្វើខុសបទបញ្ជាផ្ទៃក្នុង ធ្វើឲ្យប៉ះពាល់ដល់វាំង។ រីឯស្នំឯករបស់ព្រះអង្គ ព្រះនាម Sineenat Wongvajirapakdi ក៏ត្រូវបានបណ្តេញចេញដែរ ដោយសារតែមិនស្មោះត្រង់ ហើយមានបញ្ហាជាមួយអគ្គមហេសី៕ធ.ដ

  • យន្តហោះមួយគ្រឿងបានធ្លាក់ចំផ្ទះប្រជាពលរដ្ឋ នៅអាម៉េរិក

    យន្តហោះមួយគ្រឿងបានធ្លាក់ចំផ្ទះប្រជាពលរដ្ឋ នៅអាម៉េរិក

    កាលពីម្សិលមិញ មានហេតុការណ៍គួរឲ្យរន្ធត់មួយ បានកើតឡើងក្រោយពេលដែលយន្ដហោះមួយគ្រឿងប្រភេទ Cessna 414 បានធ្លាក់មកលើផ្ទះប្រជាពលរដ្ឋក្នុងរដ្ឋ New Jersey សហរដ្ឋអាម៉េរិក។ អាជ្ញាធរថា ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១១ព្រឹកក្នុងទីក្រុង Colonia ដែលបណ្ដាលឲ្យអ្នកបើកបរបាត់បង់ជីវិត ប៉ុន្តែជាសំណាងដែរ ដែលម្ចាស់ផ្ទះខាងមិននៅផ្ទះ។ នគរបាលបានបញ្ជាក់ពីការស្លាប់របស់អ្នកបើកបរខាងលើ ហើយមិនមានអ្នករងរបួសផ្សេងទៀតនោះទេ ដោយសារគ្មានអ្នករួមដំណើរ។ ក្រោយកើតហេតុ ក្រុមពន្លត់អគ្គិភ័យ បានចុះទៅធ្វើការបាញ់ពន្លត់ភ្លើងដែលឆាបឆេះផ្ទះប្រជាពលរដ្ឋ។ ប៉ុន្តែចំពោះអត្តសញ្ញាណរបស់អ្នកបើកបរ នៅមិនទាន់ត្រូវបានគេឲ្យដឹងនៅឡើយទេ។ រដ្ឋបាលអាកាសចរណ៍សហព័ន្ធ និងក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ កំពុងបើកការស៊ើបអង្កេតបន្ដជុំវិញមូលហេតុដែលបណ្ដាលឲ្យមានហេតុការណ៍នេះ៕ធ.ដ

  • កងទ័ពស៊ីរី និងតួកគី ប៉ះទង្គិចគ្នាដោយប្រដាប់អាវុធនៅបណ្តោយព្រំដែន ខណៈបទឈប់ បាញ់រវាងរុស្ស៊ី និងតួកគី ជិតអស់សុពលភាព

    កងទ័ពស៊ីរី និងតួកគី ប៉ះទង្គិចគ្នាដោយប្រដាប់អាវុធនៅបណ្តោយព្រំដែន ខណៈបទឈប់ បាញ់រវាងរុស្ស៊ី និងតួកគី ជិតអស់សុពលភាព

    តួកគី៖ កងទាហានស៊ីរី និងតួកគី បានប៉ះទង្គិចគ្នាដោយប្រដាប់អាវុធយ៉ាងកក្រើក នៅថ្ងៃអង្គារនេះជាលើកដំបូង ចាប់តាំងពីរដ្ឋាភិបាលក្រុងអង់ការ៉ា បានបើកការវាយលុកប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធឃឺដកាលពីដើមខែតុលា នៅពេលដែលរុស្ស៊ីប្រកាសថា ក្រុមឃឺដ បានដកថយចេញពីតំបន់ព្រំដែនសំខាន់ៗរួចហើយ។ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក សឺហ្គៃ ស៊យហ្គូ បានបញ្ជាក់ថា កងកម្លាំងឃឺដ បានដកថយពីព្រំដែនតួកគី-ស៊ីរីទាំងស្រុង ស្របតាមកិច្ចព្រមព្រៀងដែលបានធ្វើឡើងរវាងតួកគី និងរុស្ស៊ី នៅទីក្រុងសូជី កាលពីដើមខែនេះ។ ប៉ុន្តែលោក ស៊យហ្គូ បាននិយាយទៀតថា ស្ថានការណ៍កាន់តែស្មុគស្មាញ ដោយសារការប៉ះទង្គិចគ្នារវាងកងកម្លាំងស៊ីរី និងតួកគីកាលពីថ្ងៃអង្គារនេះ។ បើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានរាយការណ៍ថា ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាបានផ្ទុះឡើងជាលើកដំបូងរវាងកងទ័ពស៊ីរី និងតួកគី ដោយបន្ថែមថា ទាហានស៊ីរី០៦នាក់ ត្រូវបានសម្លាប់នៅជិតទីប្រជុំជន រ៉ាស់អាល់អ៊ីន៕ធ.ដ

  • កូរ៉េខាងជើង ប្រកាសទាត់ចោលសំណើសុំចរចារបស់កូរ៉េខាងត្បូង ពាក់ព័ន្ធនឹងរឿង តំបន់ទេសចរណ៍

    កូរ៉េខាងជើង ប្រកាសទាត់ចោលសំណើសុំចរចារបស់កូរ៉េខាងត្បូង ពាក់ព័ន្ធនឹងរឿង តំបន់ទេសចរណ៍

    កូរ៉េខាងជើង៖ នៅថ្ងៃអង្គារនេះ ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបានលើកឡើងថា កូរ៉េខាងជើងបានច្រានចោលសំណើកូរ៉េខាងត្បូង សុំពិភាក្សាស្តីពីអនាគតនៃបរិវេណអគារទេសចរណ៍រួមគ្នា ដែលមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នាពេលថ្មីៗនេះបានបញ្ជាឲ្យរុះរើចោល។ កាលពីថ្ងៃចន្ទនេះ ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងដែលគ្រប់គ្រងលើផ្នែកចំណងមិត្តភាពជាមួយកូរ៉េខាងជើងនោះ។ តាមសេចក្តីរាយការណ៍បានបញ្ជាក់ថា ខ្លួនបានស្នើឲ្យមានកិច្ចពិភាក្សាគ្នាជាមួយកូរ៉េខាងជើង ស្តីពីវិធីគ្រប់គ្រងអគារទេសចរណ៍ទាំងនោះ។ ប៉ុន្តែក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារនេះថា មន្ត្រីនៃប្រទេសកូរ៉េខាងជើងបានធ្វើការបដិសេធ ដោយច្រានចោលនូវគំនិតនោះ និងបាននិយាយថា ពួកគេនឹងធ្វើកិច្ចពិភាក្សាអំពីបញ្ហា តាមរយៈការដោះដូរឯកសារគ្នាតែប៉ុណ្ណោះ៕ធ.ដ

  • រដ្ឋាភិបាលថៃ កំពុងព្យាយាមចរចាជាមួយសហរដ្ឋអាម៉េរិក អំពីការព្យួរប្រព័ន្ធអនុគ្រោះពន្ធ ដោយសារតែវាប៉ះពាល់ដល់ទំនិញថៃជាង៥០០មុខ

    រដ្ឋាភិបាលថៃ កំពុងព្យាយាមចរចាជាមួយសហរដ្ឋអាម៉េរិក អំពីការព្យួរប្រព័ន្ធអនុគ្រោះពន្ធ ដោយសារតែវាប៉ះពាល់ដល់ទំនិញថៃជាង៥០០មុខ

    ថៃ៖ ថៃ នឹងជួបពិភាក្សាជាមួយសហរដ្ឋអាម៉េរិក អំពីការព្យួរប្រព័ន្ធអនុគ្រោះពន្ធ GSP សម្រាប់ការនាំចេញរបស់ថៃទៅកាន់ទីផ្សារអាម៉េរិក នៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងធ្វើនៅទីក្រុងបាងកកចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែវិច្ឆិកាខាងមុខ។ នេះបើតាមនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់ អូចា។ នាយករដ្ឋមន្ត្រីថៃរូបនេះបានបន្តថា នៅមានរយៈពេល៦ខែទៀត ដែលត្រូវដោះស្រាយបញ្ហានេះ នៅមុនពេលការផ្អាកការអនុគ្រោះពាណិជ្ជកម្មនេះ សម្រាប់ទំនិញនាំចេញរបស់ថៃជាង៥០០មុខចូលជាធរមាន។ លោក ប្រាយុទ្ធ បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលរបស់លោកកំពុងព្យាយាមដោះស្រាយបញ្ហានេះ ហើយលោកក៏បានជំរុញឱ្យវិស័យឯកជនធ្វើដូចគ្នាដែរ ប៉ុន្តែប្រសិនបើអាម៉េរិកបដិសេធការពិនិត្យឡើងវិញនូវការសម្រេចចិត្តរបស់ខ្លួននោះ លោកបាននិយាយថា ប្រទេសថៃត្រូវតែទទួលយកវា។ គួរបញ្ជាក់ថា សហរដ្ឋអាម៉េរិក បានប្រកាសផ្អាកការអនុគ្រោះពាណិជ្ជកម្ម ដែលមានទឹកប្រាក់ចំនួន១,៣ពាន់លានដុល្លានៅក្រោមកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធ GSPនេះ និងការដកផលិតផលអាហារសមុទ្រចេញពីកម្មវិធីនេះ កាលពីសប្តាហ៍មុន ដោយលើកឡើងអំពីការខកខានរបស់ប្រទេសថៃ ក្នុងការគោរពសិទ្ធិការងារឱ្យស្របតាមបទដ្ឋានអង្គការពលកម្មអន្តរជាតិ (ILO)។ ទន្ទឹមគ្នា ក្រសួងពាណិជ្ជកម្មថៃបានអះអាងដែរថា ផលប៉ះពាល់នៃចំណាត់ការរបស់សហរដ្ឋអាម៉េរិកនេះ នឹងត្រូវបានកំណត់ ហើយនឹងកាត់បន្ថយតម្លៃនាំចេញប្រចាំឆ្នាំប្រហែល៣២,៨លានដុល្លារនៅឆ្នាំ២០២០៕ធ.ដ

  • មនុស្សស្លាប់ និងរងរបួសកើនជិត៦០នាក់ ដោយសារគ្រោះរញ្ជួយដីវាយប្រហារ ប្រទេសហ្វីលីពីន

    មនុស្សស្លាប់ និងរងរបួសកើនជិត៦០នាក់ ដោយសារគ្រោះរញ្ជួយដីវាយប្រហារ ប្រទេសហ្វីលីពីន

    ហ្វីលីពីន៖ គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ មានមនុស្ស៧នាក់ហើយបានបាត់បង់ជីវិត និងជាង៥០នាក់ផ្សេងទៀតរងរបួស ដោយសារគ្រោះរញ្ជួយដីក្នុងកម្រិត៦,៦រ៉ិចទ័រ វាយប្រហារតំបន់កោះ មីដាណាវ ភាគខាងត្បូងប្រទេសហ្វីលីពីន នៅព្រឹកថ្ងៃដដែលនេះ ខណៈអគារជាច្រើន បូករួមទាំងផ្លូវធ្វើដំណើរក៏បានទទួលរងការខូចខាតយ៉ាងដំណំផងដែរ។ យោងតាមទិន្នន័យរបស់ទីភ្នាក់ងារស្ទាបស្ទង់គ្រោះរញ្ជួយដីហ្វីលីពីន បានឱ្យដឹងថា គ្រោះមហន្តរាយធម្មជាតិនេះ បានកើតឡើងចំខេត្ត កូតាបាតូ និងមានជម្រៅត្រឹម០៧គីឡូម៉ែត្រ ហើយនៅក្រោមផ្ទៃដីតែម្តង ដែលជាហេតុបណ្តាលឲ្យមានការបំផ្លិចបំផ្លាញធ្ងន់។ បើតាមអាជ្ញាធរហ្វីលីពីន នៅតាមតំបន់ដែលទទួលរងឥទ្ធិពលទាំងនោះ មនុស្សម្នាបានផ្អើលរត់ចេញពីក្នុងអគារ និងលំនៅឋានរបស់ពួកគេ ហើយបណ្តាញផ្គត់ផ្គង់អគ្គិសនីខ្លះត្រូវបានកាត់ផ្តាច់ និងអគារមួយចំនួនបានរងការខូចខាត ស្របពេលដែលអ្នកជំងឺនៅមន្ទីរពេទ្យមួយកន្លែងក៏ត្រូវបានជម្លៀសចេញផងដែរ៕ធ.ដ