Category: ព័ត៌មានអន្តរជាតិ

  • ក្រុមភេវរកររដ្ឋអ៊ិស្លាម តែងតាំងមេដឹកនាំថ្មី ក្រោយមេដឹកនាំចាស់ធ្វើអត្តឃាតខ្លួនឯង អំឡុងកងកម្លំាងសហរដ្ឋអាម៉េរិកឡោមព័ទ្ធវាយប្រហារ

    ក្រុមភេវរកររដ្ឋអ៊ិស្លាម តែងតាំងមេដឹកនាំថ្មី ក្រោយមេដឹកនាំចាស់ធ្វើអត្តឃាតខ្លួនឯង អំឡុងកងកម្លំាងសហរដ្ឋអាម៉េរិកឡោមព័ទ្ធវាយប្រហារ

    សហរដ្ឋអាម៉េរិក៖ ពួកភេវរកររដ្ឋអ៊ិស្លាម ISIS បានតែងតាំងមេដឹកនាំថ្មីរបស់ខ្លួនមានឈ្មោះថា អាប់ឌុលឡោះ កាដាស់ ដែលការតែងតាំងនេះ ធ្វើឡើងក្រោយអតីតមេដឹកនាំ អាប៊ូបាកើ អាល់បាដដាឌី ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការរបស់កងកុម៉្មង់ដូរពិសេសអាម៉េរិក នៅឯភាគពាយ័ព្យប្រទេសស៊ីរី កាលពីចុងសប្ដាហ៍ កន្លងទៅ។ យ៉ាងណាមិញ ព័ត៌មានពាក់ព័ន្ធនឹង អាប់ឌុលឡោះ មិនមាននរណាដឹងលម្អិតនោះទេ ក្រៅតែពីដឹងថា ជននេះធ្លាប់ជាមន្ត្រីយោធាអ៊ីរ៉ាក់ម្នាក់ បម្រើការងារក្រោមការដឹកនាំនៃអតីតមេដឹកនាំអ៊ីរ៉ាក់លោក សាដាំ ហូសេន។ សូមរំលឹកថា ថ្លែងនៅឯសេតវិមានកាលពីយប់ថ្ងៃអាទិត្យម្សិលមិញ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានអះអាងថា ស្ថាបនិក និងជាមេដឹកនាំក្រុមរដ្ឋអ៊ិស្លាមឈ្មោះ អាប៊ូបាកើ អាល់បាដដាឌី បានបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួនឯង រួមទាំងកូនបីនាក់ផងដែរ ក្នុងរូងក្រោមដីមួយកន្លែង ស្ថិតនៅភូមិ បារីហ្សា ខេត្ត អ៊ីដលីប ភាគពាយ័ព្យប្រទេសស៊ីរី ក្រោយត្រូវបានតាមប្រមាញ់ដោយកងកុម៉្មង់ដូរ ពិសេសអាម៉េរិក៕ធ.ដ

  • អភិបាលរដ្ឋកាលីហ្វ័រញ៉ា ប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន ដោយសារភ្លើងឆេះព្រៃ កំពុងរីករាលដាលយ៉ាងធ្ងន់

    អភិបាលរដ្ឋកាលីហ្វ័រញ៉ា ប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន ដោយសារភ្លើងឆេះព្រៃ កំពុងរីករាលដាលយ៉ាងធ្ងន់

    សហរដ្ឋអាម៉េរិក៖ អភិបាលរដ្ឋកាលីហ្វ័រញ៉ា បានប្រកាសដាក់រដ្ឋទៅក្នុងគ្រាអាសន្ន នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ ក្នុងគ្រាដែលភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅកំពុងកើតមានឡើងជាច្រើនកន្លែងនៅក្នុងរដ្ឋភាគនិរតីសហរដ្ឋអាម៉េរិកមួយនេះ ហើយនឹងការជម្លៀសខ្លួនប្រជាជនទ្រង់ទ្រាយធំផងដែរ។ មនុស្សប្រមាណ១៨ម៉ឺននាក់នៅកាលីហ្វ័រញ៉ា ត្រូវបានអាជ្ញាធររដ្ឋបង្គាប់ឲ្យត្រៀមជម្លៀសខ្លួនចេញជាបន្ទាន់ ខណៈភ្នាក់ងារពន្លត់អគ្គីភ័យប្រមាណ៣ពាន់នាក់កំពុងប្រឹងប្រែងពន្លត់ភ្លើងឆេះព្រៃ ឃីនខេដ ដោយវាត្រូវគេរំពឹងថា នឹងមិនអាចរលត់ទាំងស្រុងបានភ្លាមៗនោះឡើយ គឺអាចចំណាយពេលច្រើនសប្តាហ៍ទៀត។ បើតាមទីភ្នាក់ងារពន្លត់អគ្គិភ័យប្រចាំរដ្ឋកាលីហ្វ័រញ៉ា ភ្លើងឆេះព្រៃដ៏កំណាចដែលស្ថិតនៅភាគខាងជើងទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូនេះ កំពុងបន្តការឆាបឆេះ និងរាលដាលដល់ផ្ទៃដីទំហំ១ម៉ឺន២ពាន់ហិកតាកាលពីចុងមុនសប្តាហ៍នេះ។ រីឯនៅភាគខាងត្បូងរដ្ឋក៏មានភ្លើងឆេះព្រៃធំមួយទៀតផងដែរ មានឈ្មោះថា ធីក នៅភាគខាងជើងទីក្រុងឡូសអាន់ជែលឡែស៕ធ.ដ

  • មនុស្សស្លាប់១៥០នាក់ ដោយសាររន្ទះបាញ់ នៅឥណ្ឌា ក្នុងរយៈពេលពីរខែមកនេះ

    មនុស្សស្លាប់១៥០នាក់ ដោយសាររន្ទះបាញ់ នៅឥណ្ឌា ក្នុងរយៈពេលពីរខែមកនេះ

    ឥណ្ឌា៖ តួលេខជនរងគ្រោះបាត់បង់ជីវិតសរុប ក្នុងហេតុការណ៍រន្ទះបាញ់អំឡុងពេលភ្លៀងធ្លាក់នៅរដ្ឋ ម៉េដយ៉ា ប្រាដេស ភាគកណ្តាលប្រទេសឥណ្ឌា ក្នុងរយៈពេល២ខែចុងក្រោយនេះ មានចំនួន១៥០នាក់ហើយ។ បើតាមទិន្នន័យក្នុងរបាយការណ៍របស់អាជ្ញាធរឥណ្ឌា បាតុភូតផ្លេកបន្ទោរ ផ្គរលាន់ និងរន្ទះដល់ទៅជាង៦២ម៉ឺន៥ពាន់ករណីបានកើតឡើងនៅរដ្ឋខាងលើនេះ កាលពីអំឡុងខែសីហា និងខែកញ្ញា ឆ្នាំ២០១៩។ បើតាមការប៉ាន់ប្រមាណ មនុស្សប្រហែល៣ពាន់នាក់ ត្រូវបាត់បង់ជីវិតជារៀងរាល់ឆ្នាំ ដោយសារករណី រន្ទះបាញ់ ហើយក្នុងចំណោមនោះ ៩៦ភាគរយ គឺកើតឡើងនៅតាមទីជនបទ ខណៈ៧០ភាគនៃចំនួនអ្នកស្លាប់ គឺបណ្តាលមកពីពួកគេនាំគ្នាទៅជ្រកក្រោមដើមឈើ នៅពេលមានភ្លៀងធ្លាក់។ ឆ្លើយតបនឹងបញ្ហានេះដែរ មន្រ្តីជាន់ខ្ពស់ផ្នែកគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋ ម៉េដយ៉ា ប្រាដេស លោក សូរ៉ាប់ ស៊ីង បានឲ្យដឹងថា ស្ថាប័នលោកនឹងបើកយុទ្ធនាការ ដើម្បីជំរុញឲ្យប្រជាជនមានការប្រុងប្រយ័ត្នខ្ពស់ជាងមុន អំឡុងពេលមានភ្លៀង និងរន្ទះ ហើយក៏បានស្នើឲ្យមានការបំពាក់ឧបករណ៍ការពាររន្ទះ នៅតាមគ្រប់អគាររដ្ឋាភិបាល សាលារៀន និងមន្ទីរពេទ្យផងដែរ៕ធ.ដ

  • រដ្ឋាភិបាលឈីលី រុះរើគណៈរដ្ឋមន្ត្រី ក្រោយបាតុកម្មស្លាប់មនុស្ស

    រដ្ឋាភិបាលឈីលី រុះរើគណៈរដ្ឋមន្ត្រី ក្រោយបាតុកម្មស្លាប់មនុស្ស

    លោក Sebastian Pinera ប្រធានាធិបតីឈីលី បានរុះរើគណៈរដ្ឋមន្ត្រីចោលហើយ ដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយ ក៏ដូចជាដាក់ចេញនូវកំណែទម្រង់សង្គមនានា តបតាមសំណើរបស់ក្រុមបាតុករ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC កាលពីម្សិលមិញ ទី២៧ ខែតុលា ឆ្នាំ២០១៩ម្សិលមិញ។ លោក Pinera ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍ បន្ទាប់ពីលោកផ្ទាល់បានអះអាងថា លោកបានឮច្បាស់ណាស់អំពីសាររបស់ប្រជាជនឈីលី ដល់ទៅជាងមួយលាននាក់ ដែលបានប្រមូលផ្តុំគ្នាតវ៉ានៅរដ្ឋធានី  Santiago ដើម្បីប្រឆាំងរដ្ឋាភិបាលរបស់លោក។ គួរបញ្ជាក់ថា លោកប្រធានាធិបតី សេបាស្ទាន ភីណេរ៉ា ក៏បានប្រកាសលុបចោលបម្រាមគោរចរ នៅតាមទីក្រុងជាច្រើន នៅក្នុងប្រទេសឈីលីផងដែរ តែលោកផ្ទាល់មិនបានបញ្ជាក់អ្វីលម្អិតពីការរុះរើគណៈរដ្ឋមន្ត្រីនោះទេ។ សកម្មភាពបាតុកម្ម នៅឈីលី បានចាប់ផ្តើមឡើងតាំងតែពីថ្ងៃទី០៦ ខែតុលាមក នៅពេលដែលអាជ្ញាធរឈីលីបានបង្កើនថ្លៃសេវាធ្វើដំណើរ តាមរថភ្លើង។ កន្លងមកនេះ អំពើហិង្សាបានផ្ទុះឡើងខ្លាំងរហូតបណ្តាលឲ្យមនុស្សយ៉ាងតិច១៩នាក់បាត់បង់ជីវិត៕ធ.ដ

  • ស្លាប់មនុស្ស៧៤នាក់ អំឡុងបាតុកម្មតវ៉ាជាថ្មី នៅអ៊ីរ៉ាក់

    ស្លាប់មនុស្ស៧៤នាក់ អំឡុងបាតុកម្មតវ៉ាជាថ្មី នៅអ៊ីរ៉ាក់

    រដ្ឋធានីបាកដាដ និងក្រុងជាច្រើនទៀត នៅភាគកណ្តាល និងភាគខាងត្បូងរបស់អ៊ីរ៉ាក់ បន្តផ្ទុះបាតុកម្មតវ៉ា កាលពីថ្ងៃទី២៧ ខែតុលា ២០១៩ម្សិលមិញ។ ការប៉ះទង្គិចដែលបង្កឡើងដោយបាតុកម្មប្រឆាំងតវ៉ារយៈពេល៣ថ្ងៃជាប់ៗ បានបណ្តាលឱ្យមនុស្ស៧៤នាក់ស្លាប់ និង៣,៦៥៤នាក់រងរបួស អគាររដ្ឋាភិបាលនិងសំណង់ឯកជនប្រហែល៩០ខ្នងត្រូវបានដុតបំផ្លាញ។ គួរលំលឹកថា លោក Abdul-Mahadi នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ បានថ្លែងសុន្ទរកថាមួយតាមទូរទស្សន៍នៅថ្ងៃទី ២៧ ខែតុលា ដោយសន្យាថានឹងធ្វើការផ្លាស់ប្តូរសមាសភាពគណៈរដ្ឋមន្ត្រី ក៏ដូចជាផ្តល់ឱកាសការងារកាន់តែច្រើន និងដាក់ទណ្ឌកម្មយ៉ាងម៉ឺងម៉ាត់ចំពោះមន្ត្រីពុករលួយ៕ធ.ដ

  • អ្នកវិភាគថា កិច្ចព្រមព្រៀងពាណិជ្ជកម្មអឺរ៉ុប-វៀតណាម ជំរុញខ្លាំងលើវិស័យឡូជីស្ទីក

    អ្នកវិភាគថា កិច្ចព្រមព្រៀងពាណិជ្ជកម្មអឺរ៉ុប-វៀតណាម ជំរុញខ្លាំងលើវិស័យឡូជីស្ទីក

    បណ្តាក្រុមហ៊ុនដឹកជញ្ជូនវៀតណាម ចាំបាច់ត្រូវតែជំរុញភាពប្រកួតប្រជែង ដើម្បីត្រៀមខ្លួនទទួលអត្ថប្រយោជន៍ខ្លាំង ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប-វៀតណាម នឹងចូលជាធរមាននាពេលខាងមុខនេះ។ នេះបើតាមក្រុមវិភាគកាលពីម្សិលមិញ។ ប្រភពថា ពាណិជ្ជកម្មរវាងវៀតណាម និងអឺរ៉ុប នឹងរីកចម្រើនខ្លាំង ដោយសារតែកិច្ចព្រមព្រៀងសេរីដែលហៅកាត់ថា EVFTA ក្នុងនោះ វិស័យឡូជីស្ទីកនឹងមានតម្រូវការយ៉ាងច្រើន។ កិច្ចព្រមព្រៀងដែលបច្ចុប្បន្នស្ថិតក្នុងដំណាក់កាលផ្តល់សច្ចាប័នមួយនេះ តម្រូវឲ្យមានការអនុវត្តច្រើនពីផ្នែកដឹកជញ្ជូន ពោលគឺលើសលក្ខខណ្ឌអង្គការពាណិជ្ជកម្មពិភពលោកហៅកាត់ថា WTO។ នៅពេលចូលជាធរមានផ្លូវការនោះ វានឹងបើកទ្វារដ៏ធំសម្រាប់បណ្តាក្រុមហ៊ុនផ្តល់សេវាកម្មឡូជីស្ទីក ជាក្រុមដែលទាមទារភាពប្រកួតប្រជែងខ្លាំង នៅពេលចូលមកប្រទេសវៀតណាម។ នេះបើតាមប្រធានសភាពាណិជ្ជកម្មវៀតណាម Nguyễn Thị Thu Trang ៕ធ.ដ

  • លោក ដូណាល់ ត្រាំ អះអាងថា មេដឹកនាំក្រុមរដ្ឋអ៊ិស្លាម Baghdadi ត្រូវបានកងកម្លាំងសហរដ្ឋអាម៉េរិកសម្លាប់នៅស៊ីរី

    លោក ដូណាល់ ត្រាំ អះអាងថា មេដឹកនាំក្រុមរដ្ឋអ៊ិស្លាម Baghdadi ត្រូវបានកងកម្លាំងសហរដ្ឋអាម៉េរិកសម្លាប់នៅស៊ីរី

    សហរដ្ឋអាម៉េរិក៖ មេដឹកនាំក្រុមរដ្ឋអ៊ិស្លាមឈ្មោះ Abu Bakr al-Baghdadi ត្រូវបានសម្លាប់ហើយ នាអំឡុងប្រតិបត្តិការមួយរបស់កងកម្លាំងយោធាពិសេសសហរដ្ឋអាម៉េរិកនៅក្នុងប្រទេសស៊ីរី។ នេះបើតាមប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ។ ថ្លែងនៅឯសេតវិមាននៅយប់ថ្ងៃអាទិត្យម្សិលមិញ ប្រធានាធិបតីអាម៉េរិករូបនេះ ស្ថាបនិក និងជាមេដឹកនាំក្រុមរដ្ឋអ៊ិស្លាមឈ្មោះ Abu Bakr al-Baghdadi បានបំផ្ទុះខ្លួនឯងស្លាប់ រួមទាំងកូនបីនាក់ផងដែរ។ លោកថា គ្មានទាហានអាម៉េរិកណាម្នាក់បាត់បង់ជីវិតនៅក្នុងប្រតិបត្តិការនេះទេ ខណៈដែលក្រុមយុទ្ធជនរបស់មេដឹកនាំរដ្ឋអ៊ិស្លាមរូបនេះបានស្លាប់អស់មួយចំនួនធំ។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បេសកកម្មនៅខេត្ត Idlib នៃប្រទេសស៊ីរីនេះ ក៏រួមមានទាំងការប្រើប្រាស់ឧទ្ធម្ភាគចក្រ យន្ដហោះចម្បាំង និងយន្តហោះដ្រូនរបស់សហរដ្ឋអាម៉េរិកផងដែរ៕ធ.ដ

  • លោក ដូណាល់ ត្រាំ ថ្លែងថា សហរដ្ឋអាម៉េរិក នឹងផ្អាកការអនុគ្រោះពាណិជ្ជកម្មពិសេស សម្រាប់ឧស្សាហកម្មគ្រឿងសមុទ្ររបស់ថៃ

    លោក ដូណាល់ ត្រាំ ថ្លែងថា សហរដ្ឋអាម៉េរិក នឹងផ្អាកការអនុគ្រោះពាណិជ្ជកម្មពិសេស សម្រាប់ឧស្សាហកម្មគ្រឿងសមុទ្ររបស់ថៃ

    សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិក នឹងផ្អាកការអនុគ្រោះពាណិជ្ជកម្មពិសេសសម្រាប់ឧស្សាហកម្មគ្រឿងសមុទ្រថៃ ដោយសារតែបរាជ័យក្នុងការកែលម្អសិទ្ធិរបស់កម្មករ។ នេះបើតាមប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ។ បើតាមការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិក តាមរយៈការស្រង់សម្ដីដោយ សារព័ត៌មាន Bloomberg នោះ រាល់ផលិតផលគ្រឿងសមុទ្រថៃ នឹងបាត់បង់ការអនុគ្រោះពាណិជ្ជកម្មពិសេស ដោយសារតែមិនអាចដោះស្រាយបញ្ហាសិទ្ធិកម្មករ នៅក្នុងឧស្សាហកម្មគ្រឿងសមុទ្រ និងការដឹកជញ្ជូន។ ប្រភពដដែលបានឱ្យដឹងទៀតថា ការព្យួរ ឬផ្អាកការអនុគ្រោះពាណិជ្ជកម្មពិសេសខាងលើ មានតម្លៃជាង១,៣ពាន់លានដុល្លារ ហើយវានឹងត្រូវចូលជាធរមាននៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ខាងមុខនេះ។ សូមជម្រាបថា ថៃ គឺជាប្រទេសធំទី៣នៅលើពិភពលោក ខាងនាំចេញគ្រឿងសមុទ្រ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយ ឧស្សាហកម្មមួយនេះ មានកេរ្តិ៍ឈ្មោះមិនល្អ និងរងផលប៉ះពាល់យ៉ាងខ្លាំងពីការដាក់ទណ្ឌកម្មមួយចំនួន ពីសំណាក់បណ្ដាប្រទេស ខាងលោកលិច ដោយសារតែមានការចោទប្រកាន់ពីការំលោភបំពានសិទ្ធិកម្មករនេសាទ ការជួញដូរមនុស្ស ឬក៏ប្រើមនុស្សដូចជាទាសករជាដើម៕ធ.ដ

  • មន្រ្តីជាន់ខ្ពស់អ៊ីរ៉ង់ព្រមានថា ប្រសិនបើសង្គ្រាមផ្ទុះឡើងនោះ អ៊ីស្រាអែលនឹងត្រូវខ្ទេច ក្នុងរយៈពេល៣០នាទី

    មន្រ្តីជាន់ខ្ពស់អ៊ីរ៉ង់ព្រមានថា ប្រសិនបើសង្គ្រាមផ្ទុះឡើងនោះ អ៊ីស្រាអែលនឹងត្រូវខ្ទេច ក្នុងរយៈពេល៣០នាទី

    អ៊ីរ៉ង់៖ កងទ័ពអ៊ីរ៉ង់ មានសមត្ថភាពកម្ទេចប្រទេសអ៊ីស្រាអែលទាំងមូល ក្នុងរយៈពេលត្រឹមតែ៣០នាទីប៉ុណ្ណោះ ប្រសិនបើករណីសង្រ្គាមផ្ទុះឡើង ឬក៏មានការវាយប្រហារណាមួយមកលើទីក្រុងតេហេរ៉ង់។ នេះបើតាមការព្រមានរបស់សមាជិកសភាអ៊ីរ៉ង់ លោក Mojtaba Zannour។ នេះមែនជាលើកទីមួយឡើយដែលប្រធានគណៈកម្មាធិការសន្តិសុខជាតិ និងគោលនយោបាយការបរទេសនៃសភាអ៊ីរ៉ង់រូបនេះ បានធ្វើការព្រមានយ៉ាងដូច្នេះ ដោយសារតែកាលពីដើមឆ្នាំ២០១៩ លោក Mojtaba ក៏ធ្លាប់បានព្រមានកម្ទេចអ៊ីស្រាអែលបែបនេះដែរ។ លោក Mojtaba Zannour បាននិយាយយ៉ាងដូច្នេះថា បើសិនជាអ៊ីស្រាអែល ឬសហរដ្ឋអាម៉េរិក ហ៊ានបើកការវាយប្រហារណាមួយលើអ៊ីរ៉ង់ នោះអ៊ីស្រាអែលនឹងត្រូវបានកម្ទេចត្រឹមរយៈពេលតែ៣០នាទីប៉ុណ្ណោះ ដ្បិតកងទ័ពរបស់យើងមានសមត្ថភាពទាញយកប្រយោជន៍ពីភាពទន់ខ្សោយរបស់សត្រូវ ហើយអាចធ្វើឱ្យសមត្ថភាពនៃសត្រូវរបស់យើងលែងមានប្រសិទ្ធភាព៕ធ.ដ

  • ក្រុមមន្រ្តីវៀតណាមប្រមូលគំរូ DNA ពីសាច់ញាតិរបស់ជនរងគ្រោះដែលបាត់ខ្លួន នៅអង់គ្លេស

    ក្រុមមន្រ្តីវៀតណាមប្រមូលគំរូ DNA ពីសាច់ញាតិរបស់ជនរងគ្រោះដែលបាត់ខ្លួន នៅអង់គ្លេស

    អង់គ្លេស៖ នៅថ្ងៃអាទិត្យម្សិលមិញនេះ មន្ត្រីវៀតណាមបានប្រមូលគំរូ DNA ពីសាច់ញាតិរបស់ជនដែលសង្ស័យថា ស្ថិតក្នុងចំណោមជនរងគ្រោះ៣៩នាក់ ដែលត្រូវបានរកឃើញស្លាប់នៅក្នុងរថយន្តធំមួយនៅប្រទេសអង់គ្លេស កាលពីសប្តាហ៍កន្លងទៅ។ នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វ៊ុក បានបញ្ជាឲ្យមានការស៊ើបអង្កេតការជួញដូរ (រត់ពន្ធ) ពលរដ្ឋវៀតណាមទៅក្រៅប្រទេស ស្របពេលមានការសង្ស័យថា មនុស្សមួយចំនួនក្នុងចំណោមជនរងគ្រោះបាត់បង់ជីវិតទាំង៣៩នាក់នៅអង់គ្លេស គឺជាជនជាតិវៀតណាម។ ទន្ទឹមគ្នា នាយករដ្ឋមន្ត្រីវៀតណាមរូបនេះ ក៏បានស្នើក្រសួងការបរទេសឲ្យណែនាំទៅស្ថានទូតវៀតណាមនៅអង់គ្លេស ធ្វើការតាមដានសភាពការណ៍ឲ្យដិតដល់ និងសម្របសម្រួលសហការជាមួយអាជ្ញាធរអង់គ្លេស ដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះផងដែរ។ សូមបញ្ជាក់ថា បុរស៣១នាក់ និងស្ត្រី៨នាក់ ត្រូវបានរកឃើញស្លាប់ ក្នុងទូរកុងតឺនឺនៃរថយន្តកាំមីញ៉ុងមួយនៅជិតក្រុងឡុងដ៍ និងត្រូវបានប៉ូលិសអង់គ្លេសអះអាងថា ជាជនជាតិចិន តែក្រោយមកគ្រួសារវៀតណាមជាច្រើន បានចេញមកអះអាងថា សមាជិកគ្រួសារខ្លួនស្ថិតក្នុងចំណោមអ្នកស្លាប់ ឬកំពុងបាត់ខ្លួននៅអង់គ្លេស៕ធ.ដ