Category: ព័ត៌មានអន្តរជាតិ

  • ការសិក្សាថ្មីមួយព្រមានថា នៅឆ្នាំ២០៥០ ការឡើងកម្ពស់ទឹកសមុទ្រនឹងបង្កផលប៉ះពាល់ ដល់មនុស្ស៣០០លាននាក់ ជាពិសេសនៅតំបន់អាស៊ី

    ការសិក្សាថ្មីមួយព្រមានថា នៅឆ្នាំ២០៥០ ការឡើងកម្ពស់ទឹកសមុទ្រនឹងបង្កផលប៉ះពាល់ ដល់មនុស្ស៣០០លាននាក់ ជាពិសេសនៅតំបន់អាស៊ី

    បរទេស៖ ការសិក្សាស្រាវជ្រាវថ្មីមួយបានព្រមានថា ការកើនឡើងកម្ពស់ទឹកសមុទ្រ អាចនឹងជះផលប៉ះពាល់ដល់មនុស្សប្រមាណ៣ដងនៅឆ្នាំ២០៥០ខាងមុខ ច្រើនជាងការប៉ាន់ស្មានកាលពីលើកមុន។ មនុស្សប្រមាណ៣០០លាននាក់ មានប្រហែល៧៥ភាគរយនៃពួកគេ ដែលរស់នៅតំបន់ឆ្នេរនៃប្រទេសចិន បង់ក្លាដែស ឥណ្ឌា វៀតណាម ឥណ្ឌូនេស៊ី និងថៃ ទំនងជាប្រឈមមុខខ្លាំងជាមួយគ្រោះទឹកជំនន់។ អ្នកនិពន្ធឯកសារស្រាវជ្រាវមួយ ដែលចេញផ្សាយនៅក្នុងសប្តាហ៍នេះ បានបង្កើតវិធីត្រឹមត្រូវជាងមុន ក្នុងការគណនាកម្ពស់ដី ដោយផ្អែកលើការអានផ្កាយរណប ដែលជាវិធីស្តង់ដារនៃការប៉ាន់ស្មាន ពីផលប៉ះពាល់នៃការកើនឡើងកម្ពស់ទឹកសមុទ្រលើតំបន់ធំៗ ហើយបានរកឃើញថា ការប៉ាន់ស្មានលើកមុនៗមិនទាន់មានភាពច្បាស់លាស់ខ្លាំងទេ។ ការស្រាវជ្រាវថ្មីនេះបានបង្ហាញថា មនុស្សប្រហែល១៥០លាននាក់ឥឡូវនេះកំពុងរស់នៅលើដី ដែលនឹងស្ថិតនៅក្រោមទឹកសមុទ្រនៅពាក់កណ្តាលសតវត្សរ៍ទី២១នេះ។ ប្រជាជនជាង២០លាននាក់ នៅវៀតណាម ដែលស្ទើរតែស្មើមួយភាគបួននៃចំនួនប្រជាជនសរុបសព្វថ្ងៃកំពុងរស់នៅលើដី ដែលនឹងលិចក្រោមសមុទ្រនាពេលអនាគត។ នេះបើតាមការស្រាវជ្រាវផលិតដោយអង្គការ ក្លាយម៉េត សិនត្រល់ ដែលជាអង្គការវិទ្យាសាស្ត្រមានមូលដ្ឋាននៅរដ្ឋញូវជើស៊ី និងចុះផ្សាយនៅក្នុងទិនានុប្បវត្តិ ណេតជើ ខមម៊្យូនីខេសិន។ ក្នុងប្រទេសថៃ ប្រជាជនជាង១០ភាគរយបច្ចុប្បន្នរស់នៅលើដី ដែលទំនងជានឹងត្រូវលិចលង់នៅឆ្នាំ២០៥០ ប្រៀបធៀបទៅនឹងការព្យាករណ៍មុន គឺមានតែ១ភាគរយប៉ុណ្ណោះ។ រាជធានីនយោបាយ និងពាណិជ្ជកម្មបាងកក គឺងាយរងគ្រោះលិចលង់ខ្លាំងបំផុត។ ទីក្រុងផ្សេងទៀតដែលនឹងត្រូវលិចលង់ក្នុងឆ្នាំ២០៥០ដែរនោះ រួមមានទីក្រុងសៀងហៃរបស់ចិន និងទីក្រុងមុំបៃ របស់ឥណ្ឌា៕ធ.ដ …

  • ប្រមុខការទូតសហរដ្ឋអាម៉េរិក ព្រមានបង្កើនការដាក់សម្ពាធលើចិន ក្រោយចោទថា ចិននៅតែប្រកាន់គោលនយោបាយប្រឆាំងនឹងប្រទេសខ្លួន

    ប្រមុខការទូតសហរដ្ឋអាម៉េរិក ព្រមានបង្កើនការដាក់សម្ពាធលើចិន ក្រោយចោទថា ចិននៅតែប្រកាន់គោលនយោបាយប្រឆាំងនឹងប្រទេសខ្លួន

    សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិក នឹងបង្កើនការដាក់សម្ពាធលើប្រទេសចិន ទាក់ទិននឹងបញ្ហាជាច្រើន ដោយចោទថា ទីក្រុងប៉េកាំងតែងប្រកាន់ភ្ជាប់នូវគោលនយោបាយអរិភាពប្រឆាំងនឹងទីក្រុងវ៉ាស៊ីនតោន។  នេះបើតាមរដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក ម៉ៃក៍ ប៉ុមប៉េអូ។ ប្រមុខការទូតអាម៉េរិករូបនេះ ក្នុងឱកាសបំពេញទស្សនកិច្ចនៅឯវិទ្យាស្ថាន ហ៊ូដសុន ក្នុងទីក្រុងញ៉ូវយ៉ក នៅថ្ងៃពុធសប្ដាហ៍នេះ បានសង្កត់ធ្ងន់ថា ប្រទេសរបស់លោកមិនមែនកំពុងស្វែងរកការប្រឈមមុខដាក់គ្នាជាមួយចិននោះទេ តែសហរដ្ឋអាម៉េរិកនៅតែចង់លើកទឹកចិត្តឱ្យចិនធ្វើសេរីភាវូបនីយកម្មបន្ថែមទៀត ។ ទន្ទឹមគ្នានេះ លោក ម៉ៃក៍ ប៉ុមប៉េអូ បានបន្ថែមទៀតថា រូបលោកផ្ទាល់នឹងធ្វើសុន្ទរកថាបន្ថែមទៀតនៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ ពាក់ព័ន្ធនឹងការប្រឆាំងជាមួយប្រទេសចិនលើវិស័យនានា និងបញ្ហាមួយចំនួនរាប់ចាប់ពីមនោគមវិជ្ជា រហូតដល់ពាណិជ្ជកម្ម ជាពិសេសការបង្កើនឥទ្ធិពលចិននៅសហរដ្ឋអាម៉េរិក៕ធ.ដ

  • ចិនបញ្ជាក់ថា កិច្ចចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិកកំពុងដំណើរការទៅមុខ យ៉ាងល្អប្រសើរ

    ចិនបញ្ជាក់ថា កិច្ចចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិកកំពុងដំណើរការទៅមុខ យ៉ាងល្អប្រសើរ

    ចិន៖ ក្រសួងពាណិជ្ជកម្មចិននៅថ្ងៃព្រហស្បតិ៍នេះ បានលើកឡើងថា ការចរចាគ្នាផ្នែកពាណិជ្ជកម្មរវាងរដ្ឋាភិបាលក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន បាននឹងកំពុងតែដំណើរការទៅមុខប្រកបដោយភាពល្អប្រសើរ ស្របពេលដែលអ្នកតំណាងផ្នែកពាណិជ្ជកម្មភាគីទាំងពីរ គ្រោងនឹងធ្វើការសន្ទនាគ្នាតាមទូរសព្ទជាថ្មីម្តងទៀតនៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ។ បើតាមក្រសួងពាណិជ្ជកម្មចិន ក្រុមប្រតិភូសហរដ្ឋអាម៉េរិក និងចិន តែងតែរក្សាទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ហើយពួកគេនឹងបន្តជំរុញការពិគ្រោះយោបល់ និងការងារផ្សេងៗទៀតដូចតាមការគ្រោងទុក។ សូមជម្រាបជូនផងដែរថា នាពាក់កណ្តាលខែវិច្ឆិកាខាងមុខនេះ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងសមភាគីចិន លោក ស៊ី ជិនពីង នឹងត្រូវជួបពិភាក្សាគ្នាជាថ្មី ហើយកិច្ចព្រមព្រៀងមួយចំនួនដែលមានគោលដៅបន្ធូរបន្ថយកម្តៅនៃសង្គ្រាមពាណិជ្ជកម្មក៏ទំនងជាត្រូវចុះហត្ថលេខាផងដែរ៕ធ.ដ

  • រញ្ជួយដីវាយប្រហារហ្វីលីពីនជាថ្មីទៀត ព្រឹកនេះ (មានវីដេអូ)

    រញ្ជួយដីវាយប្រហារហ្វីលីពីនជាថ្មីទៀត ព្រឹកនេះ (មានវីដេអូ)

    គ្រោះរញ្ជួយដីកម្រិត៦,៥រ៉ិចទ័រ បានវាយប្រហារជាថ្មីលើតំបន់ភាគខាងត្បូងនៃប្រទេស ហ្វីលីពីន ហើយដែលនេះ គឺជាគ្រោះរញ្ជួយដីកម្រិតធ្ងន់ទី២ នៅក្នុងសប្ដាហ៍នេះ។ នេះបើតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាម៉េរិក នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩។ យោងតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាម៉េរិក USGS គ្រោះរញ្ជួយដីខាងលើបានកើតឡើងនៅឯ កោះ Mindanao ជាទីដែលគ្រោះរញ្ជួយដីកម្រិត៦,៦រ៉ិចទ័រ បានផ្ដាច់ជីវិតមនុស្ស៧នាក់ កាលពីថ្ងៃអង្គារកន្លងទៅ។ ប៉ុន្តែភ្លាមៗ មិនទាន់មានសេចក្ដីរាយការណ៍ពីការបំផ្លិចបំផ្លាញ ឬជនរងគ្រោះណាម្នាក់នៅឡើយទេ ហើយក៏មិនមានការប្រកាសសញ្ញាអាសន្នពីរលកយក្សស៊ូណាមិដែរ៕ធ.ដ 

  • នាយករដ្ឋមន្ត្រីប្រទេសលីបង់ ចុះចេញពីតំណែង ក្រោយបាតុកម្មទូទាំងប្រទេស

    នាយករដ្ឋមន្ត្រីប្រទេសលីបង់ ចុះចេញពីតំណែង ក្រោយបាតុកម្មទូទាំងប្រទេស

    បន្ទាប់ពីបានចូលកាន់តំណែងបានរយៈពេល២ឆ្នាំ នាយករដ្ឋមន្ត្រីលីបង់ បានប្រកាសជាផ្លូវការពីការលាលែងពីតំណែងរបស់ខ្លួន ពោលគឺចំពេលដែលបាតុករធ្វើការតវ៉ាទូទាំងប្រទេសអស់រយៈពេលជិតពីរសប្ដាហ៍។ បាតុកម្មបានធ្វើឡើង ស្របពេលដែលប្រទេសលីបង់ ធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចជាបន្ដបន្ទាប់ បំណុលវ័ណ្ឌក និងទំនិញឡើងថ្លៃជាគំហុកក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី Saad Hariri។ ប្រជាពលរដ្ឋកាន់តែផ្ទុះកំហឹងខ្លាំង ហើយនាំគ្នាចេញតវ៉ាទូទាំងប្រទេស ក្រោយរដ្ឋាភិបាលចេញច្បាប់យកថ្លៃពន្ធលើការទូរសព្ទតាមកម្មវិធី Whasapp កាលពីថ្ងៃទី ១៧កន្លងទៅ។ ប្រទេសលីបង់ទាំងមូល ត្រូវបានជាប់គាំងចាប់តាំងពីថ្ងៃផ្ទុះការតវ៉ានោះមក។ ធនាគារ និងសាលារៀន ត្រូវបានបិទអស់រយៈពេល១២ថ្ងៃ ខណៈដែលក្រុមអ្នកតវ៉ាបិទផ្លូវធំៗនៅទូទាំងប្រទេស។ ក្រោយការប្រកាសលាលែងតំណែងរបស់នាយករដ្ឋមន្ត្រីខាងលើ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប្រជាជននាំគ្នាសម្ដែងការសប្បាយចិត្តយ៉ាងខ្លាំង និងធ្វើការអបអរសាទរទូទាំងប្រទេស៕ធ.ដ

  • សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតគូបា ចូលជួបសម្តែងការគួរសម និងជម្រាបលា

    សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតគូបា ចូលជួបសម្តែងការគួរសម និងជម្រាបលា

    នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង០៩:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Juan de Jesús Hidalgo-Gato Pérez ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋគូបាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា។ នៅក្នុងឱកាសនោះ ឯកឧត្តម Juan de Jesús Hidalgo-Gato Pérez បានថ្លែងអំណរគុណចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឱ្យឯកឧត្តមចូលជួបសម្តែងការគួរសម និងជម្រាបលានាពេលនេះ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានកត់សម្គាល់ថា ក្នុងអំឡុងពេលបេសកកម្មការទូតរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបានទទួលការគាំទ្រពីព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងគ្រប់ស្ថាប័នជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលជំរុញឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-គូបា មានការរីកចម្រើន។ ជាមួយគ្នានេះ ឯកឧត្ដមក៏បានវាយតម្លៃខ្ពស់ចំពោះ ការរីកចម្រើន និងការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់…

  • សហរដ្ឋអាម៉េរិកចំណាយប្រាក់សរុប៣៤ពាន់លានដុល្លារ បញ្ជាទិញយន្តហោះចម្បាំងត្រកូល F-35 ជិត៥០០គ្រឿង ដើម្បីពង្រឹងវិស័យការពារជាតិរបស់ខ្លួន

    សហរដ្ឋអាម៉េរិកចំណាយប្រាក់សរុប៣៤ពាន់លានដុល្លារ បញ្ជាទិញយន្តហោះចម្បាំងត្រកូល F-35 ជិត៥០០គ្រឿង ដើម្បីពង្រឹងវិស័យការពារជាតិរបស់ខ្លួន

    សហរដ្ឋអាម៉េរិក៖ ក្រសួងការពារជាតិអាម៉េរិក បានឈានដល់កិច្ចព្រមព្រៀងចុងក្រោយហើយ ជាមួយក្រុមហ៊ុនផលិតសព្វាវុធ ឡុកឃីដម៉ាទីន ជុំវិញការបញ្ជាទិញយន្តហោះចម្បាំងត្រកូល F-35 Lightning II ដែលមានតម្លៃសរុប៣៤ពាន់លានដុល្លារ។ បើតាមកិច្ចព្រមព្រៀងនេះ យន្តហោះចម្បាំងប្រភេទ F-35A ចំនួន៣៥១គ្រឿង សម្រាប់បំពាក់ឲ្យកងទ័ពអាកាស យន្តហោះចម្បាំង F-35Bs ចំនួន៨៦គ្រឿងសម្រាប់បំពាក់ឲ្យកងទ័ពប្រតិបត្តិការជើងទឹក និង យន្តហោះចម្បាំង F-35Cs ចំនួន៤១គ្រឿងសម្រាប់បំពាក់ឲ្យកងនាវាដឹកយន្តហោះចម្បាំង។ ទន្ទឹមនេះ ក្រុមហ៊ុនផលិតសព្វាវុធ ឡុកឃីដម៉ាទីន ក៏បានឱ្យដឹងផងដែរថា យន្តហោះទូទៅ២៩១គ្រឿងទៀត នឹងត្រូវផលិតសម្រាប់ផ្គត់ផ្គង់ឲ្យរដ្ឋាភិបាលអាម៉េរិក យន្តហោះចម្បាំង F-35 ចំនួន១២៧គ្រឿងសម្រាប់បណ្តាប្រទេសជាដៃគូអាម៉េរិក និងចំនួន៦០គ្រឿងទៀតសម្រាប់យោធាបរទេសដែលជាអតិថិជន ៕ធ.ដ

  • ហេតុការណ៍បាញ់ប្រហារថ្មីមួយទៀតនៅសហរដ្ឋអាម៉េរិក បណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសសរុប១២នាក់

    ហេតុការណ៍បាញ់ប្រហារថ្មីមួយទៀតនៅសហរដ្ឋអាម៉េរិក បណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសសរុប១២នាក់

    សហរដ្ឋអាម៉េរិក៖ មនុស្ស៣នាក់ ត្រូវបានសម្លាប់ និង៩នាក់ផ្សេងទៀត ទទួលរងរបួស ក្នុងហេតុការណ៍បាញ់ប្រហារដ៏កក្រើកមួយ អំឡុងកម្មវិធីជប់លៀងមួយនៅថ្ងៃបុណ្យ Halloween ក្នុងទីក្រុង Long Beach រដ្ឋកាលីហ្វ័រញ៉ា។ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា ករណីបាញ់ប្រហារនេះ បានកើតឡើងនៅម៉ោង១០និង៤៥នាទីយប់ថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់) ស្របពេលមានការរៀបចំកម្មវិធីជប់លៀងអបអរបុណ្យ Halloween។ ប្រភពបន្តថា អ្នករងរបួសទាំង៩នាក់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យជាបន្ទាន់ ក្នុងគ្រាដែលប៉ូលិសអាម៉េរិកកំពុងតាមចាប់ខ្លួនខ្មាន់កាំភ្លើង។ ជាមួយគ្នានេះ ប៉ូលិសអាម៉េរិកប្រចាំទីក្រុង Long Beach បានបញ្ជាក់ថា ជនរងគ្រោះបាត់បង់ជីវិតទាំង៣នាក់នោះ គឺជាមនុស្សពេញវ័យ និងជាបុរសទាំងអស់ ខណៈនៅពុំមានការបញ្ជាក់ឲ្យច្បាស់ថា តើខ្មាន់កាំភ្លើងមានគ្នាលើសពីម្នាក់ដែរឬយ៉ាងណា៕ធ.ដ

  • យោធារុស្ស៊ី អះអាងទទួលជោគជ័យក្នុងការបាញ់សាកល្បងមីស៊ីលអន្តរទី្វប Bulava ចេញពីនាវាមុជទឹកនុយក្លេអ៊ែរ

    យោធារុស្ស៊ី អះអាងទទួលជោគជ័យក្នុងការបាញ់សាកល្បងមីស៊ីលអន្តរទី្វប Bulava ចេញពីនាវាមុជទឹកនុយក្លេអ៊ែរ

    រុស្ស៊ី៖ យោធារុស្ស៊ី បានទទួលជោគជ័យទាំងស្រុង ក្នុងការធ្វើតេស្តបាញ់មីស៊ីលបាលិស្ទីគអន្តរទ្វីបមួយគ្រាប់ ចេញពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលផលិតឡើងដើម្បីកម្ទេចប្រព័ន្ធការពារដែនអាកាសលោកខាងលិច នេះបើតាមក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃពុធម្សិលមិញ។ ប្រភពខាងលើបន្ថែមទៀតថា មីស៊ីលបាលិស្ទីគអន្តរទ្វីបមួយគ្រាប់នេះ គឺជាប្រភេទមីស៊ីលបាលិស្ទីគអន្តរទ្វីប (ICBM) ដែលមានសមត្ថភាពពាំក្បាលគ្រាប់នុយក្លេអ៊ែរពី៦ដល់១០គ្រាប់ ហើយអាចបាញ់បានចម្ងាយ៨,៣០០គីឡូម៉ែត្រ។ មីស៊ីលឈ្មោះថា Bulava នេះដែរ ត្រូវបានបាញ់សាកល្បងចេញពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរស៊េរីថ្មី Prince Vladimir ចេញពីតំបន់សមុទ្រស ស្ថិតនៅភាគពាយព្យនៃតំបន់ Arkhangelsk ឆ្ពោះទៅកាន់តំបន់ធ្វើតេស្ដមីស៊ីល Kura នៃតំបន់ភាគខាងកើតចុងបំផុតប្រទេសរុស្ស៊ី ព្រមទាំងហោះបានចំងាយរាប់ពាន់គីឡូម៉ែត្រ។ នាវាមុជទឹក Prince Vladimir ទំនងជានឹងត្រូវដាក់ឱ្យដំណើរការនៅដំណាច់ឆ្នាំ២០១៩នេះ៕ធ.ដ

  • វិមាន Shuri របស់ជប៉ុន មានអាយុកាលជាង៥០០ឆ្នាំ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ត្រូវបានអគ្គិភ័យឆាបឆេះ

    វិមាន Shuri របស់ជប៉ុន មានអាយុកាលជាង៥០០ឆ្នាំ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ត្រូវបានអគ្គិភ័យឆាបឆេះ

    ជប៉ុន៖ វិមាន Shuri ដែលជាទីតាំងប្រវត្តិសាស្ត្រមួយ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិភណ្ឌពិភលោករបស់អង្គការ UNESCO ស្ថិតនៅខេត្ត Okinawa របស់ប្រទេសជប៉ុន ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយបានបំផ្លាញអគារសំខាន់ៗមួយចំនួនផងដែរ។ អគ្គិភ័យត្រូវបានគេរាយការណ៍ថា បានកើតឡើងនៅម៉ោងប្រហែល២និង៤០នាទីរំលងអធ្រាត ឈានចូលថ្ងៃព្រហស្បតិ៍តនេះ (ម៉ោងក្នុងតំបន់)។ ប៉ុន្តែភ្លាមៗ មិនទាន់មានសេចក្ដីរាយការណ៍ពីមូលហេតុបង្កឱ្យភ្លើងឆាបឆេះ ឬក៏ជនរគ្រោះណាម្នាក់នៅឡើយទេ ខណៈក្រុមអ្នកពន្លត់អគ្គិភ័យកំពុងប្រយុទ្ធនឹងអណ្ដាតភ្លើង។ សូមជម្រាជូនផងដែរថា វិមាន Shuri របស់ជប៉ុនខាងលើ ត្រូវបានសាងសង់ឡើងកាលពីជាង៥០០ឆ្នាំមុន ក្រោមរជ្ជកាលស្ដេច Ryukyu ហើយវាត្រូវបានចាត់ទុកជារតនសម្បត្តិជប៉ុននៅឆ្នាំ១៩៣៣ ។ អគ្គិភ័យធ្លាប់បានឆាបឆេះវិមាន Shuri ម្ដងរួចមកហើយ នៅអំឡុងសម័យសង្រ្គាមលោកទី២ តែត្រូវបានជួសជុលឡើងវិញ៕ធ.ដ