Category: ព័ត៌មានអន្តរជាតិ

  • តំបន់ផលិតប្រេងនៅរដ្ឋកាលីហ្វរញ៉ាកំពុងប្រឈមនឹងហានីភ័យខ្លំាង ស្របពេលភ្លើងឆេះព្រៃរីករាលដាលកាន់តែធ្ងន់ធ្ងរ

    តំបន់ផលិតប្រេងនៅរដ្ឋកាលីហ្វរញ៉ាកំពុងប្រឈមនឹងហានីភ័យខ្លំាង ស្របពេលភ្លើងឆេះព្រៃរីករាលដាលកាន់តែធ្ងន់ធ្ងរ

    សហរដ្ឋអាមេ៉រិក៖ តំបន់ផលិតប្រេងស្ថិតនៅភាគខាងត្បូងរដ្ឋកាលីហ្វរញ៉ាបាននឹងកំពុងប្រឈមមុខនឹងហានីភ័យធំ ក្នុងគ្រាដែលភ្លើងឆេះព្រៃនៅក្នុងរដ្ឋនេះកំពុងរីករាលដាលកាន់តែខ្លាំង ដោយវាបានឆេះបំផ្លិចបំផ្លាញលំនៅដ្ឋានពលរដ្ឋអស់ជាច្រើនខ្នងរួចមកហើយនៅភាគខាងជើង និង ភាគខាងត្បូងរដ្ឋ ។ ដោយសារតែកំពុងស្ថិតនៅក្នុងគ្រាអាសន្ននៅឡើយនោះ តួលេខនៃគ្រោះមហន្តរាយជារួម ដូចជាចំនួនលំនៅឋានដែលត្រូវបានឆាបឆេះ ឬក៏មនុស្សរងគ្រោះ នៅមិនទាន់ត្រូវបានអាជ្ញាធរក្នុងតំបន់បញ្ជាក់នោះឡើយ ប៉ុន្តែក្រុមពន្លត់អគ្គីភ័យសរុប ១.៣០០នាក់កំពុងបំពេញប្រតិបត្តិការពន្លត់ភ្លើងឆេះព្រៃ ។ យ៉ាងណាមិញបើតាមអាជ្ញាធររដ្ឋកាលីហ្វរញ៉ា ផ្ទះសំបែងរបស់ប្រជាជនជាង ២.៧០០ខ្នងឯណោះ ដែលប្រឈមមុខនឹងការឆាបឆេះដោយសារភ្លើងឆេះព្រៃក៏កំណាចជាច្រើន ខណៈមនុស្សជាង១ម៉ឺន៨រយនាក់ត្រូវបង្ខំឲ្យជម្លៀសនៅភាគខាងត្បូង ៕ធ.ដ

  • កងកម្លំាងយោធារុស្ស៊ី និងតួកគី ចាប់ផ្តើមល្បាតរួមគ្នាលើកដំបូងនៅភាគឦសានប្រទេសស៊ីរី

    កងកម្លំាងយោធារុស្ស៊ី និងតួកគី ចាប់ផ្តើមល្បាតរួមគ្នាលើកដំបូងនៅភាគឦសានប្រទេសស៊ីរី

    រុស្ស៊ី៖ កងទ័ពតួកគី និងរុស្ស៊ីនៅក្នុងរថពាសដែកបានធ្វើការល្បាតលើដីរួមគ្នាជាលើកដំបូងនៅភាគឦសានប្រទេសស៊ីរី ក្នុងថ្ងៃសុក្រសប្តាហ៍នេះ ស្ថិតក្រោមកិច្ចព្រមព្រៀងមួយរវាងប្រទេសទាំងពីរ ដែលតំរូវឲ្យក្រុមជីវពលឃឺដចេញឆ្ងាយពីព្រំដែនតួកគី ។ ក្រសួងការពារជាតិតួកគី បានលើកឡើងថា កងឯកភាពជើងគោក និងអាកាស បានចូលរួមការល្បាតនៅម្តុំទីប្រជុំជនព្រំដែនស៊ីរី ដាបាស៊ីយ៉ា ហើយបើតាមសន្តិសុខតួកគី រថពាសដែករុស្ស៊ី០៤គ្រឿង និង យន្តហោះដ្រូនមួយគ្រឿងបានចូលរួមការល្បាតនៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ ។ ប្រភពបានឱ្យដឹងទៀតថា ការល្បាតនឹងពង្រីកនៅតាមព្រំដែន ហើយប្រើយន្តហោះដ្រូន ដើម្បីឲ្យដឹងថាតើពួកយុទ្ធជនឃឺដ YPG បានចាកចេញពីតំបន់នេះហើយឬនៅ ។ សូមរំលឹកផងដែរថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រធានាធិបតីតួកគីលោក តាយយីប អឺដូហ្គាន់ បាននិយាយថា ប្រទេសរបស់លោកមានផែនការបង្កើតទីប្រជុំជនជនភៀសខ្លួននៅតំបន់សុវត្ថិភាព ជាទីដែលកងកម្លាំងឃឺដបានដកចេញដើម្បីជម្លៀសជនភៀសខ្លួនស៊ីរីរាប់លាននាក់ចេញពីតួកគី ហើយកាលពីថ្ងៃសុក្រនេះ លោក អឺដូហ្គាន់ ក៏បានជួបពិភាក្សាជាមួយប្រមុខអង្គការសហប្រជាជាតិ ស្តីពីផែនការបង្កើតទីក្រុងជនភៀសខ្លួននេះដែរ ដោយនឹងត្រូវចំណាយប្រាក់ជាង៣០លានដុល្លារអាមេ៉រិក៕ធ.ដ

  • អាជ្ញាឥណ្ឌាប្រកាសស្ថានភាពគ្រាអាសន្នអំពីសុខភាព ស្របពេលខ្យល់អាកាសក្នុងរដ្ឋធានីញូដេលី ពុលដល់កម្រិតកំពូល

    អាជ្ញាឥណ្ឌាប្រកាសស្ថានភាពគ្រាអាសន្នអំពីសុខភាព ស្របពេលខ្យល់អាកាសក្នុងរដ្ឋធានីញូដេលី ពុលដល់កម្រិតកំពូល

    ឥណ្ឌា៖ ទីក្រុង ញូដេលី បានទទួលរងគ្រោះជាថ្មីទៀត ដោយសារធាតុពុលក្នុងខ្យល់អាកាសដែលលោតឡើងដល់កម្រិតកំពូល ជាហេតុបង្ខំឲ្យអាជ្ញាធរចេញបញ្ជាឲ្យបិទសាលារៀនទាំងអស់ជាបណ្តោះអាសន្ន រហូតដល់ថ្ងៃទី០៥ ខែវិច្ឆិកាខាងមុខនេះ ។ ទន្ទឹមគ្នា មន្ត្រីជំនាញរបស់ឥណ្ឌាបានរំពឹងថា ក្នុងរយៈពេលមួយសប្តាហ៍ទៀតនេះ ស្ថានការណ៍អាចនឹងធូរស្រាល ហើយថា ការបិទសាលារៀន គឺដើម្បីបញ្ចៀសកុំឲ្យក្មេងៗទទួលរងគ្រោះដោយសារផ្សែងពុល ស្របពេលអាជ្ញាធរកំពុងបង្កើនចំនួនឧបករណ៍តាមដានកម្រិតជាតិពុលក្នុងខ្យល់ និង អំពាវនាវឱ្យប្រជាជនក្នុងទីក្រុងត្រូវព្យាយាមស្ថិតនៅក្នុងផ្ទះ ឬ ពាក់ម៉ាស់ជាប់ជានិច្ចពេលដើរទៅណាមកណាតាមផ្លូវ ។ យ៉ាងណាមិញ ស្របពេលដែលរដ្ឋធានីរបស់ប្រទេសឥណ្ឌាមួយនេះ មានបរិយា កាសមិនល្អដោយសារផ្សែងពុលស្រាប់ទៅហើយនោះ ភ្លើងឆេះចំការដំណាំដែល កំពុងកើតឡើងនៅតាមរដ្ឋមួយចំនួនជាប់ទីក្រុងញូដេលី បានធ្វើឲ្យផ្សែងហុយពាសពេញតំបន់ភាគខាងជើង និង ក្រុងនេះបន្ថែមទៀត ហើយបើតាមអាជ្ញាធរឥណ្ឌា ហេតុការណ៍ភ្លើងឆេះចំការដំណាំទាំងនេះ បង្កឡើងដោយសារអាកាសធាតុក្តៅស្ងួត ដែលបានបោកបក់មកកាន់ភាគខាងជើងឥណ្ឌា ៕ធ.ដ

  • សភាសហរដ្ឋអាមេ៉រិកអនុម័តឱ្យមានកិច្ចដំណើរការនីតិវិធីទម្លាក់លោក ដូណាល់ ត្រាំ ចេញពីតំណែងជាផ្លូវការ

    សភាសហរដ្ឋអាមេ៉រិកអនុម័តឱ្យមានកិច្ចដំណើរការនីតិវិធីទម្លាក់លោក ដូណាល់ ត្រាំ ចេញពីតំណែងជាផ្លូវការ

    សហរដ្ឋអាមេ៉រិក៖ ទីបំផុតសភាសហរដ្ឋអាមេ៉រិកបានសម្រេចអនុម័តឲ្យមានកិច្ចដំណើរការនីតិវិធី ដើម្បីទម្លាក់លោក ដូណាល់ ត្រាំ ចេញពីតំណែងប្រធានាធិបតីជាផ្លូវការហើយ ។ កិច្ចដំណើរការនីតិវិធីដើម្បីទម្លាក់លោក ត្រាំ ចេញពីតំណែងនេះ បានកើតមានឡើងក្រោយសភាតំណាងរាស្ត្រអាមេ៉រិក បានបោះឆ្នោតគាំទ្រជាមួយនឹងសំឡេង ២៣២ លើ ១៩៦សំឡេង ដើម្បីឲ្យមានការបន្តស៊ើបអង្កេតចូលដល់តំណាក់កាលថ្មីមួយទៀត និង ត្រូវបើកចំហជាសាធារណៈ សម្រាប់ដំណើរការទាំងមូល ។ សូមជម្រាបថា គណបក្សប្រជាធិបតេយ្យបានចោទប្រកាន់លោក ដូណាល់ ត្រាំ ថា បានស្នើឲ្យបរទេសលូកលាន់កិច្ចការបោះឆ្នោតអាមេ៉រិក ដែលសមាជិកបក្សមួយចំនួនទៀតបានចោទថា ជាទង្វើក្បត់ជាតិ ។ ដោយឡែកលោក ដូណាល់ ត្រាំ ផ្ទាល់ បានបញ្ជាក់នៅលើបណ្តាញសង្គមធ្វីតធើថា អ្វីដែលបក្សប្រជាធិបតេយ្យកំពុងធ្វើ គឺជាទង្វើដ៏អាក្រក់បំផុតប្រចាំប្រវត្តិសាស្ត្រសហរដ្ឋអាមេ៉រិក ៕ធ.ដ

  • សហរដ្ឋអាមេ៉រិកដាក់ទណ្ឌកម្មលើក្រុមហ៊ុនសំណង់របស់អ៊ីរ៉ង់ ស្របពេលមានភាពតានតឹងខ្លំាងរវាងប្រទេសទំាងពីរ

    សហរដ្ឋអាមេ៉រិកដាក់ទណ្ឌកម្មលើក្រុមហ៊ុនសំណង់របស់អ៊ីរ៉ង់ ស្របពេលមានភាពតានតឹងខ្លំាងរវាងប្រទេសទំាងពីរ

    សហរដ្ឋអាមេ៉រិក៖ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចដាក់ទណ្ឌកម្មថ្មីទៀតលើក្រុមហ៊ុនសំណង់ និង ពាណិជ្ជកម្មដែលផលិតគ្រឿងបរិក្ខាចំនួន០៤ប្រភេទ ដើម្បីប្រើប្រាស់ក្នុងកម្មវិធីនុយក្លេអ៊ែរ ឬ កម្មវិធីយោធា ។ ដាក់ទណ្ឌកម្មចុងក្រោយនេះ ធ្វើឡើងដោយក្រសួងការបរទេសអាមេ៉រិក ដើម្បីឆ្លើយតបទៅនឹងការប្តេជ្ញារបស់ខ្លួនកាលពីមុន ដែលចង់ដាក់សម្ពាធសេដ្ឋកិច្ចឲ្យកាន់តែធ្ងន់ធ្ងរឡើងៗប្រឆាំងនឹងរបបដឹកនាំទីក្រុងតេហេរ៉ង់ ខណៈទ្វារចរចាផ្នែកការទូតក៏នៅតែបន្ត ប៉ុន្តែវានឹងធ្វើឲ្យរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់កាន់តែពិបាក ក្នុងការសម្រេចការផលិតអាវុធនុយក្លេអ៊ែរ ។ បើតាមសេចក្តីថ្លែងរបស់ក្រសួងការបរទេសអាមេ៉រិក ក្រុមហ៊ុនសំណង់របស់អ៊ីរ៉ង់ខាងលើត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេ៉រិក ពីព្រោះវាត្រូវបានគ្រប់គ្រងដោយផ្ទាល់ ឬ ប្រយោលដោយកងកម្លំាងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ដែលត្រូវបានទីក្រុងវ៉ាស៊ីនតោនចាត់ទុកថា ជាអង្គភាពភេវរកម្មមួយកាលពីខែមេសាកន្លងទៅ ៕ធ.ដ

  • ក្រុមរដ្ឋឥស្លាមប្រកាសតែងតាំងមេដឹកនំាថ្មីជំនួស Baghdadi និងសន្យាសងសឹងប្រឆំាងនឹងសហរដ្ឋអាមេ៉រិក

    ក្រុមរដ្ឋឥស្លាមប្រកាសតែងតាំងមេដឹកនំាថ្មីជំនួស Baghdadi និងសន្យាសងសឹងប្រឆំាងនឹងសហរដ្ឋអាមេ៉រិក

    អេហ្ស៊ីប៖ ក្រុមភេវរកររដ្ឋឥស្លាមបានចេញមុខអះអាងពីការស្លាប់នៃមេដឹកនំារបស់ខ្លួន គឺ Abu Bakr al-Baghdadi នៅថ្ងៃព្រហស្បតិ៍នេះ និងប្រកាសតែងតំាងអ្នកជំនួសតំណែងមេដឹកនំាចាស់ គឺឈ្មោះ Abu Ibrahim al-Hashimi al-Quraishi ហើយថែមទំាងសន្យាថា នឹងធ្វើការសងសឹកប្រឆំាងនឹងសហរដ្ឋអាមេ៉រិកវិញ នេះបើតាមខ្សែអាតិ៍សម្លេងរបស់អ្នកនំាពាក្យថ្មីនៃក្រុមរដ្ឋឥស្លាម ។ ក្នុងសាររយៈពេល៧នាទី ក្រុម ISIS អះអាងថា ក្រុមប្រឹក្សា Shura របស់ក្រុមរដ្ឋឥស្លាមបានកោះប្រជុំភ្លាមៗ ក្រោយមានការបញ្ជាក់ពីការស្លាប់របស់ បាក់ដាឌី ហើយសមាជិកជាន់ខ្ពស់បានព្រមព្រៀងលើការជ្រើសរើសមេដឹកនាំថ្មី ។ គេដឹងតិចតួចណាស់អំពីប្រមុខដឹកនាំ ISIS ថ្មី ហាស៊ីមី ដែលឈ្មោះបុគ្គលរូបនេះសឹងតែគ្មានអ្នកណាធ្លាប់លឺផង ។ ទន្ទឹមនឹងការប្រកាសរើសមេដឹកនាំថ្មី ក្រុមរដ្ឋឥស្លាមក៏គំរាមខ្លាំងៗប្រឆាំងសហរដ្ឋអាមេ៉រិកដែលជាអ្នកសម្លាប់មេដឹកនាំខ្លួន ដោយពួកគេបានព្រមានថា អ្នកគាំទ្ររបស់ក្រុមរដ្ឋឥស្លាមនឹងសងសឹកចំពោះការស្លាប់របស់បាក់ដាឌី ។ សូមបញ្ជាក់ថា បាក់ដាឌី ដែលបានដឹកនាំក្រុមរដ្ឋឥស្លាមតាំងពីឆ្នាំ២០១៤ និងជាមនុស្សដែលអាមេ៉រិកតាមប្រមាញ់ជាយូរមកហើយនោះ បានបំផ្ទុះសម្លាប់ខ្លួនឯងក្នុងប្រតិបត្តិការវាយឆ្មក់របស់កម្លាំងពិសេសអាមេ៉រិក ក្នុងខេត្ត អ៊ីដលីប ប្រទេសស៊ីរី កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ។ ក្រោយមក នៅថ្ងៃចន្ទដើមសប្តាហ៍នេះ…

  • ប្រធានាធិបតីស៊ីរីព្រមានធ្វើសង្គ្រាម បើសិនមធ្យោបាយនយោបាយខកខានមិនអាចឱ្យតួកគីដកចេញពីស៊ីរីខាងជើង

    ប្រធានាធិបតីស៊ីរីព្រមានធ្វើសង្គ្រាម បើសិនមធ្យោបាយនយោបាយខកខានមិនអាចឱ្យតួកគីដកចេញពីស៊ីរីខាងជើង

    ស៊ីរី៖ ប្រធានាធិបតីស៊ីរីលោក បាសា អាល់អាសាដ នៅថ្ងៃព្រហស្បតិ៍នេះបានព្រមានថា សង្គ្រាមនឹងក្លាយជាជម្រើសតែមួយគត់ ប្រសិនបើមធ្យោបាយនយោបាយខកខានមិនអាចឱ្យកងកម្លំាងតួកគីដកចេញពីស៊ីរីខាងជើង ។ ប្រធានាធិបតីស៊ីរីរូបនេះបាននិយាយថា កិច្ចព្រមព្រៀងថ្មីរវាងតួកគី និង រុស្ស៊ីស្តីពីការបង្កើតតំបន់សុវត្ថិភាពមួយនៅភាគខាងជើងប្រទេសស៊ីរី គឺមានលក្ខណៈអំណោយផលក្នុងការដកកងកម្លំាងឃឺដចេញពីតំបន់ព្រំដែន ក្នុងការសម្របសម្រួលជាមួយកងទ័ពស៊ីរី ។ លោក អាសាដ បានសង្កត់ធ្ងន់ថា នេះមិនបានលុបបំបាត់ភាពអវិជ្ជមាននៃការកាន់កាប់របស់តួកគីទេ លោកថា ប្រសិនបើមធ្យោបាយនយោបាយទាំងអស់មិនអាចជំរុញកងកម្លាំងតួកគីឱ្យចាកចេញបានទេ នោះនឹងមិនមានជម្រើសអ្វីផ្សេងក្រៅពីសង្គ្រាមនោះឡើយ ៕ធ.ដ

  • របាយការណ៍ថ្មីមួយបញ្ជាក់ថា ភ្លើងសង្គ្រាមនៅយ៉េមែនផ្តាច់ជីវិតមនុស្សសរុប១០ម៉ឺននាក់គិតចាប់តំាងពីឆ្នាំ២០១៥

    របាយការណ៍ថ្មីមួយបញ្ជាក់ថា ភ្លើងសង្គ្រាមនៅយ៉េមែនផ្តាច់ជីវិតមនុស្សសរុប១០ម៉ឺននាក់គិតចាប់តំាងពីឆ្នាំ២០១៥

    យ៉េមែន៖ អង្គការគម្រោងទិន្នន័យ និងទីតំាងប៉ះទង្គិចគ្នាដោយប្រដាប់អាវុធ ACLED ដែលតាមដានអំពើហិង្សាបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា គិតចាប់តំាងពីឆ្នំា២០១៥មក សង្គ្រាមស៊ីវិលនៅប្រទេសយ៉េម៉ែន បានផ្តាច់ជីវិតមនុស្សអស់ប្រមាណជាង១០ម៉ឺននាក់ហើយ ។ ជម្លោះនៅក្នុងប្រទេសក្រីក្របំផុតនៅអារ៉ាប់មួយនេះ បានចាប់ផ្តើមជាមួយនឹងការដណ្តើមកាន់កាប់យ៉េម៉ែនភាគខាងជើង និង ភាគកណ្តាលក្នុងឆ្នាំ ២០១៤ ដោយពួកឧទ្ទាមនានាដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ ដោយបណ្តេញរដ្ឋាភិបាលទទួលស្គាល់ជាអន្តរជាតិចេញពីរដ្ឋធានីសាណា ។ ប៉ុន្មានខែក្រោយមក គឺក្នុងខែមីនា ឆ្នាំ២០១៥ កងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតបានបើកយុទ្ធនាការតាមអាកាសរបស់ខ្លួន ដើម្បីរារាំងក្រុមឧទ្ទាម ហ៊ូធី ពីការវាយលុកចូលដល់ភាគខាងត្បូងប្រទេសនេះ ។ ការវាយប្រហារតាមអាកាសដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានវាយប្រហារទៅលើសាលារៀន មន្ទីរពេទ្យ និង ពិធីមង្គលការ ហើយថែមទំាងបានសម្លាប់ជនស៊ីវិលយ៉េម៉ែនរាប់ពាន់នាក់ ។ ទន្ទឹមគ្នានោះ អង្គការសហប្រជាជាតិបានហៅសង្គ្រាម នៅយ៉េមែនថា ជាវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតរបស់ពិភពលោក ៕ធ.ដ

  • មនុស្សស្លាប់១៩នាក់ ករណីរថយន្តធ្លាក់ចូលជ្រោះនៅប្រទេសហ្វីលីពីន

    មនុស្សស្លាប់១៩នាក់ ករណីរថយន្តធ្លាក់ចូលជ្រោះនៅប្រទេសហ្វីលីពីន

    សារព័ត៌មានបរទេសជាច្រើនបានចេញផ្សាយនៅថ្ងៃនេះថា មានមនុស្សយ៉ាងហោចណាស់ ១៩នាក់បានស្លាប់ និង ២២នាក់ទៀតរងរបួស បន្ទាប់ពីរថយន្តដែលពួកគេជិះបានជ្រុលចង្កូត ធ្លាក់ចូលទៅក្នុងជ្រោះក្បែរដងផ្លូវ ស្ថិតនៅក្នុងខេត្ត Apayao ជាតំបន់ប្រជុំភ្នំនៃភាគខាងជើងប្រទេសហ្វីលីពីន។ បើតាមនគរបាលហ្វីលីពីនបានឲ្យដឹងថា ហេតុការណ៍ដ៏គួរឲ្យរន្ធត់ខាងលើនេះ បានកើតឡើងកាលពីយប់ថ្ងៃព្រហស្បតិ៍ ម្សិលមិញ ដោយយានជំនិះកើតហេតុជាប្រភេទរថយន្តទ្រុង ធ្វើដំណើរពីខេត្ត Kalingaឆ្ពោះទៅខេត្ត Apayao បានរអិលចេញផ្លូវ និងធ្លាក់ចូលទៅក្នុងជ្រោះស្ថិតនៅក្បែរខាងនោះតែម្តង។ គួរបញ្ជាក់ថា បញ្ហាភូមិសាស្ត្រពិបាកអាចជាកត្តាចម្បង ដែលបានបង្កឲ្យគ្រោះថ្នាក់ខាងលើនេះ កើតមានឡើង។  ជនរងគ្រោះភាគច្រើនសុទ្ធសឹងតែជាមនុស្ស ដែលមានវ័យចំណាស់ ដោយពួកគេបានព្យាយាមធ្វើដំណើរទៅកាន់ខេត្តខាងលើនេះ ក្នុងគោលបំណងស្នើសុំជំនួយពីរដ្ឋាភិបាល ហើយគ្រោះថ្នាក់បានកើតមានឡើង នៅពេលពួកគេជិះត្រឡប់មកវិញ៕ធ.ដ

  • ហុងកុងជួបវិបត្តិសេដ្ឋកិច្ចខ្លាំង ក្រោយបាតុកម្ម៥ខែ

    ហុងកុងជួបវិបត្តិសេដ្ឋកិច្ចខ្លាំង ក្រោយបាតុកម្ម៥ខែ

    សារព័ត៌មាន CNN បានចេញផ្សាយ ដោយយោងតាមអ្នកតែងច្បាប់ហុងកុងលោក Paul Chan ឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា ផលប៉ះពាល់ពីបាតុកម្មមកលើសេដ្ឋកិច្ចហុងកុង មានភាពទូលំទូលាយ។ ជាមួយគ្នាដែរ ចំនួនភ្ញៀវទេសចរបានធ្លាក់ចុះជិត ៥០ភាគរយក្នុងខែតុលាដែលអ្នកជំនាញចាត់ទុកថា ស្ថិតក្នុងដំណាក់កាលប្រកាសអាសន្ន។ ក្រៅពីនេះ អាជីវកម្មផ្សេងៗរាប់ចាប់ពីផ្សារទំនើបដល់អាជីវកម្មគ្រួសារ ត្រូវបង្ខំចិត្តបិទទ្វារអស់រយៈពេលជាច្រើនថ្ងៃក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ជាការឆ្លើយតប អាជ្ញាធរបានប្រកាសពីវិធានការណ៍នានាដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក តែលោក Changនិយាយថា វិធានការណ៍នេះអាចត្រឹមតែកាត់បន្ថយសម្ពាធបន្តិចប៉ុណ្ណោះ។ នេះជាការធ្លាក់ចុះសេដ្ឋកិច្ចក្នុងទីក្រុងលើកដំបូងបង្អស់ ដែលមិនធ្លាប់មានក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ។ គួរឲ្យដឹងថា ការតវ៉ានៅហុងកុង ត្រូវបានអូសបន្លាយអស់រយៈពេលជាង ៥ខែមកហើយ បើទោះបីជាមកទល់ពេលនេះ ច្បាប់បត្យាប័នថ្មីត្រូវបានលុបចោលក៏ដោយ ហើយឈានដល់់អំពើហិង្សាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិទៀតផង៕ធ.ដ