Category: ព័ត៌មានអន្តរជាតិ

  • មេដឹកនាំកូរ៉េខាងជើង បញ្ជាឲ្យកម្ទេចសណ្ឋាគារទាំងអស់ ដែលសង់ដោយកូរ៉េខាងត្បូង

    មេដឹកនាំកូរ៉េខាងជើង បញ្ជាឲ្យកម្ទេចសណ្ឋាគារទាំងអស់ ដែលសង់ដោយកូរ៉េខាងត្បូង

    មេដឹកនាំប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជាឲ្យកម្ទេចសណ្ឋាគារ និងអគារទាំងអស់ដែលសាងសង់ឡើងដោយកូរ៉េខាងត្បូងនៅតំបន់ទេសចរណ៍ដ៏ល្បីល្បាញក្នុងប្រទេស ដោយលោក គីម ជុងអ៊ុន ចាត់ទុកសំណង់នៅភ្នំ Kumgang ដូចជា តង់សម្រាប់ជ្រកបណ្ដោះអាសន្នពីគ្រោះមហន្ដរាយ។ សូមបញ្ជាក់ថា តំបន់ទេសចរណ៍មួយនេះ ត្រូវបានគេចាត់ទុកថាជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការរវាងបងប្អូនកូរ៉េទាំងពីរ។ ប៉ុន្តែក្រោយពេលដែលធ្វើទស្សនកិច្ចនៅទីនោះ មេដឹកនាំកូរ៉េខាងជើង និយាយថាវាជាការប្រសើរដែលទីតាំងនេះ ត្រូវបានគ្រប់គ្រងដោយគ្មានការចូលរួមពីរដ្ឋាភិបាលក្រុងសេអ៊ូល។ ភ្ញៀវទេសចរកូរ៉េខាងត្បូងរាប់ពាន់នាក់ ត្រូវបានអនុញ្ញាតឱ្យចូលទស្សនាតំបន់នេះ ក្រោមការគ្រប់គ្រងយ៉ាងតឹងរឹង ប៉ុន្តែទេសចរត្រូវបានផ្អាកភ្លាមៗក្នុងឆ្នាំ២០០៨ បន្ទាប់ពីស្រ្តីម្នាក់ត្រូវបានឆ្មាំកូរ៉េខាងជើងបាញ់សម្លាប់៕ធ.ដ

  • លោក ដូណាល់ ត្រាំ សម្រេចលុបចោលទណ្ឌកម្មលើតួកគី ក្រោយមានបទឈប់បាញ់ នៅប្រទេសស៊ីរី

    លោក ដូណាល់ ត្រាំ សម្រេចលុបចោលទណ្ឌកម្មលើតួកគី ក្រោយមានបទឈប់បាញ់ នៅប្រទេសស៊ីរី

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃពុធនេះ បានប្រកាសដកទណ្ឌកម្មរបស់ប្រទេសលោកប្រឆាំងនឹងតួកគីវិញហើយ និងថែមទាំងបានថ្លែងការពារការដកកងទ័ពអាម៉េរិកចេញពីប្រទេសស៊ីរី ដោយនិយាយថា ទុកឱ្យអ្នកផ្សេងប្រយុទ្ធនៅក្នុងប្រទេសមួយវិញ។ លោក ដូណាល់ ត្រាំ បាននិយាយថា ប្រទេសតួកគី បានប្រាប់រដ្ឋបាលលោកថា ពួកគេបានបញ្ឈប់ការប្រយុទ្ធ និងការវាយលុករបស់ពួកគេនៅស៊ីរីហើយ ហើយកំពុងធ្វើបទឈប់បាញ់គ្នានេះឱ្យមានភាពអចិន្ត្រៃយ៍ ហើយកិច្ចឈប់បាញ់គ្នានឹងមានជាប់លាប់ជាអចិន្ត្រៃយ៍។ លោក ត្រាំ បានបន្ថែមទៀតថា បទឈប់បាញ់គ្នាដែលសហរដ្ឋអាម៉េរិកបានសម្របសម្រួល នៅក្នុងការវាយលុករបស់កងកម្លាំងតួកគី លើក្រុមសកម្មប្រយុទ្ធឃើដ នៅប៉ែកឦសានប្រទេសស៊ីរី មានភាពជាអចិន្ត្រៃយ៍ហើយ ហើយសហរដ្ឋអាម៉េរិកក៏បានលុបចោលការដាក់ទណ្ឌកម្មលើតួកគីផងដែរ។ ដោយឡែក អ្នកនាំពាក្យរបស់ក្រុមសកម្មប្រយុទ្ធឃើដ SDF លោក Mustafa Bali បានអរគុណលោក ដូណាល់ ត្រាំ តាមបណ្តាញសង្គមធ្វីតធើ ចំពោះកិច្ចខិតខំប្រឹងប្រែងគ្មានហត់នឿយរបស់លោក ដែលបានបញ្ឈប់ការវាយប្រហារដ៏ឃោរឃៅដោយកងកម្លាំងតួកគី ហើយបាននិយាយថា លោកប្រធានាធិបតីអាម៉េរិកបានសន្យាថា នឹងថែរក្សាភាពដៃគូជាមួយកងកម្លាំង SDF ផងដែរ៕ធ.ដ

  • យោធារុស្ស៊ី ចាប់ផ្តើមចល័តទៅកាន់តំបន់ព្រំដែនរវាងតួកគី និងស៊ីរី ដើម្បីត្រួតពិនិត្យ មើលការដកខ្លួនរបស់ក្រុមសកម្មប្រយុទ្ធឃើដស៊ីរី

    យោធារុស្ស៊ី ចាប់ផ្តើមចល័តទៅកាន់តំបន់ព្រំដែនរវាងតួកគី និងស៊ីរី ដើម្បីត្រួតពិនិត្យ មើលការដកខ្លួនរបស់ក្រុមសកម្មប្រយុទ្ធឃើដស៊ីរី

    រុស្ស៊ី៖ យោធារុស្ស៊ី បានចូលទៅដល់ទីក្រុង Kobane និងទីក្រុង Manbij ហើយថែមទាំងបានព្រមានផងដែរ ឲ្យក្រុមសកម្មប្រយុទ្ធឃើដ ដកខ្លួនចេញពីតំបន់ព្រំដែន ស្ថិតក្នុងគោលបំណងបញ្ជៀសជម្លោះជាមួយយោធាតួកគី។ ស្ថិតក្រោមកិច្ចព្រមព្រៀងមួយដែលធ្វើឡើងដោយប្រធានាធិបតីរុស្ស៊ី លោក ពូទីន និងសមភាគី តួកគី លោក តាយយីប អឺដូហ្គាន់ ថ្មីៗនេះ គឺក្រុមសកម្មប្រយុទ្ធឃើដ មានរយៈពេល១៥០ម៉ោង រាប់ចាប់ពីថ្ងៃពុធសប្តាហ៍នេះ ដើម្បីដកថយឱ្យបានចម្ងាយ៣០គីឡូម៉ែត្រពីតំបន់ព្រំដែនតួកគី និងស៊ីរី។ សូមបញ្ជាក់ផងដែរថា គិតមកទល់នឹងពេលនេះ ក្រុមសកម្មប្រយុទ្ធឃើដ មិនទាន់ធ្វើការអត្ថាធិប្បាយថាតើពួកគេនឹងទទួលយកសំណើពីរុស្ស៊ី ឬយ៉ាងណានោះទេ ខណៈទីក្រុងមូស្គូព្រមានថា បើពួកគេមិនបានព្រមដកចេញពីតំបន់ព្រំដែនទេនោះ រុស្ស៊ី-ស៊ីរី នឹងទុកឱ្យក្រុមឃើដប្រឈមមុខនឹងការវាយលុកពីកងទ័ពតួកគី៕ធ.ដ

  • សារព័ត៌មានមួយចុះផ្សាយថា រថក្រោះ T-14 Armata របស់រុស្ស៊ី កំពុងទាក់ទាញ ចំណាប់អារម្មណ៍ខ្លាំងពីសំណាក់ប្រទេសចំនួន៥

    សារព័ត៌មានមួយចុះផ្សាយថា រថក្រោះ T-14 Armata របស់រុស្ស៊ី កំពុងទាក់ទាញ ចំណាប់អារម្មណ៍ខ្លាំងពីសំណាក់ប្រទេសចំនួន៥

    រុស្ស៊ី៖ ទស្សនាវដ្ដី National Interest បានចុះផ្សាយថា ប្រទេសទាំង៥ ដែលកំពុងចាប់អារម្មណ៍លើរថក្រោះ T-14 Armata របស់រុស្ស៊ី ក្នុងនោះរួមមាន ឥណ្ឌា ចិន អាល់ហ្សេរី អេហ្ស៊ីប និងអេមីរ៉ាតអារ៉ាប់រួម ហើយឥណ្ឌា គឺជាប្រទេសចង់ទិញរថក្រោះប្រភេទនេះខ្លាំងជាងគេ។ ស្របពេលជាមួយគ្នានេះ ចិនក៏ត្រូវបានគេរំពឹងដែរថា នឹងទិញរថក្រោះ T-14 Armata ពីរុស្ស៊ីផងដែរ ដោយសារតែប្រទេសចិនចង់ស្វែងយល់ពីរថក្រោះរុស្ស៊ី ដើម្បីផលិត និងអភិវឌ្ឍន៍រថក្រោះខ្លួនឯងយកទៅប្រកួតប្រជែងក្នុងទីផ្សារអាវុធលើពិភពលោក។ សូមរំលឹកថា កាលពីឆ្នាំ២០១៥ រថក្រោះ T-14 Armata របស់រុស្ស៊ី បានបង្ហាញខ្លួនជាសាធារណៈលើកដំបូង ហើយវាគឺជារថក្រោះប្រយុទ្ធស៊េរីថ្មីចុងក្រោយបំផុត ដែលមានទាំងមនុស្សបើក និងបំពាក់បច្ចេកវិទ្យាបញ្ជាពីចម្ងាយ ឬ remote ជាមួយកាណុង១២៥មីលីម៉ែត្រ និងកាំភ្លើងយន្ដ៧,៦២មីលីម៉ែត្រអាចបញ្ជាពីចម្ងាយ៕ធ.ដ

  • សភាហុងកុងសម្រេចលុបចោលជាផ្លូវការហើយ សេចក្ដីព្រាងច្បាប់ស្ដីពីការធ្វើបត្យាប័ន ជនសង្ស័យទៅកាន់ចិនដីគោក

    សភាហុងកុងសម្រេចលុបចោលជាផ្លូវការហើយ សេចក្ដីព្រាងច្បាប់ស្ដីពីការធ្វើបត្យាប័ន ជនសង្ស័យទៅកាន់ចិនដីគោក

    ហុងកុង៖ នៅទីបំផុតនៅថ្ងៃពុធសប្តាហ៍នេះ សភាហុងកុងបានសម្រេចលុបចោលសេចក្ដីព្រាងច្បាប់ស្ដីពីការធ្វើបត្យាប័ន ជនសង្ស័យទៅកាន់ចិនដីគោកជាផ្លូវការហើយ។ សេចក្ដីព្រាងច្បាប់ដ៏ចម្រូងចម្រាស ដែលមានគោលដៅធ្វើបត្យាប័នជនសង្ស័យពាក់ព័ន្ធនឹងបទឧក្រិដ្ឋណាមួយ ទៅកាត់ទោសនៅចិនដីគោកនេះ បានបណ្តាលឱ្យមានការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់ប្រជាជនហុងកុង រហូតផ្ទុះជាបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល កាលពីខែមេសាកន្លងទៅ មកទល់ពេលបច្ចុប្បន្ន។ យ៉ាងណាមិញ បើទោះជាសេចក្ដីព្រាងច្បាប់ខាងលើត្រូវបានលុបចោលទាំងស្រុងក៏ដោយ ក៏ក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យនៅតែបន្តធ្វើការតវ៉ាដដែល ដោយពួកគេទាមទារឱ្យអាជ្ញាធរឈប់ចាត់ទុកបាតុកម្មរបស់ពួកគេថា ជាកុបកម្ម ការលើកលែងទោសដល់បាតុករដែលត្រូវចាប់ខ្លួនទាំងអស់ ការបើកការស៊ើបអង្កេតលើករណីប៉ូលិសប្រើហិង្សាលើបាតុករ និងការអនុវត្តយ៉ាងពេញនូវច្បាប់បោះឆ្នោតសកល ៕ធ.ដ

  • មេដឹកនំាស៊ីរីបង្ហាញការស្វាគមន៍ចំពោះកិច្ចព្រមព្រៀងរវាងរុស្ស៊ី និងតួកគី ក្នុងការដកកងកម្លំាងឃើដ YPG ចេញពីព្រំដែនស៊ីរី

    មេដឹកនំាស៊ីរីបង្ហាញការស្វាគមន៍ចំពោះកិច្ចព្រមព្រៀងរវាងរុស្ស៊ី និងតួកគី ក្នុងការដកកងកម្លំាងឃើដ YPG ចេញពីព្រំដែនស៊ីរី

    រុស្ស៊ី៖ ប្រធានាធិបតីស៊ីរីលោក បាហ្សា អាល់ អាស្សាដ បានសម្តែងការគាំទ្រចំពោះការចុះអនុស្សរណៈរវាងប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន និងសមភាគតួកគី លោក តាយយីប អឺដូហ្គាន់ ស្តីពីបញ្ហាស៊ីរី ក្រោយមានកិច្ចពិភាក្សាទ្វេភាគីមួយ ។ ស្ថិតក្រោមអនុស្សរណៈនោះ កងសន្តិសុខរបស់រុស្ស៊ី រួមជាមួយកម្លាំងការពារព្រំដែនរបស់ស៊ីរី នឹងចូលទៅក្បែរព្រំប្រទល់តួកគី និង ស៊ីរី ជាប់ទីតាំងធ្វើប្រតិបត្តិការយោធារបស់តួកគី ដើម្បីជួយសម្របសម្រួលដល់ការដកខ្លួនចេញរបស់កងកម្លាំងឃើដ និង សព្វាវុធរបស់ពួកគេ ដែលអាចត្រូវចំណាយពេលជិតមួយសប្តាហ៍ ។ បន្ទាប់ពីមកទៀត ការល្បាតរួមគ្នារវាងរុស្ស៊ី និងតួកគី នឹងចាប់ផ្តើមឡើងនៅភាគខាងលិច និងភាគខាងកើតនៃតំបន់ប្រតិបត្តិការយោធារបស់តួកគី ។ ដោយឡែក រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក ស៊ឺហ្គៃ ឡាវរ៉ូវ បានបញ្ជាក់ថា ប្រតិ បត្តិការយោធានិទាឃរដូវនៃសន្តិភាព (Operation Peace Spring) របស់តួកគី កំពុងឈានទៅរកការលុបចោលទាំងស្រុង ប៉ុន្តែអ្វីៗគឺអាស្រ័យទៅលើការអនុវត្តនៃការព្រមព្រៀងគ្នានេះ ៕ធ.ដ

  • ប្រមុខការពារជាតិសហរដ្ឋអាមេ៉រិកជួបពិភាក្សាជាមួយព្រះអង្គម្ចាស់អារ៉ាប់ប៊ីសាអូឌីត បន្ទាប់ពីការដាក់ពង្រាយកងទ័ព

    ប្រមុខការពារជាតិសហរដ្ឋអាមេ៉រិកជួបពិភាក្សាជាមួយព្រះអង្គម្ចាស់អារ៉ាប់ប៊ីសាអូឌីត បន្ទាប់ពីការដាក់ពង្រាយកងទ័ព

    សហរដ្ឋអាមេ៉រិក៖ រដ្ឋមន្រ្តីការពារជាតិអាមេ៉រិកលោក Mark Esper បានធ្វើកិច្ចពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត ជាមួយព្រះអង្គម្ចាស់អារ៉ាប់ប៊ីសាអូឌីទ សាលម៉ាន់ នៅថ្ងៃអង្គារ៍នេះ មួយថ្ងៃបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនចេញបញ្ជាឱ្យដាក់ពង្រាយកងទ័ពអាមេ៉រិករាប់ពាន់នាក់នៅរាជាណាចក្រមួយនេះ ស្របពេលមានភាពតានតឹងខ្លំាងជាមួយអ៊ីរ៉ង់ ។ ជំនួបនេះបានធ្វើឡើងនៅក្នុងរដ្ឋធានីរីយ៉ាដ ជាទីដែលលោក Esper បានធ្វើដំណើរមកដល់ប្រទេសអារ៉ាប់ប៊ីសាអូឌីត កាលពីល្ងាចថ្ងៃ ច័ន្ទ ដើមសប្តាហ៍នេះ បន្ទាប់ពីការបំពេញទស្សនកិច្ចឥតព្រាងទុក ទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ដើម្បីជជែកពិភាក្សាស្តីពីបញ្ហាការពារជាតិ និងស្ថានភាពនាពេលបច្ចុប្បន្ននៅក្នុងតំបន់ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន SPA ។ បើតាមប្រភពខាងលើ ប្រមុខការពារជាតិអាមេ៉រិករូបនេះក៏បានជួបពិភាក្សាជាមួយព្រះអង្គម្ចាស់ ម៉ូហំាម៉េដ ប៊ីន សាលម៉ាន់ ដែលជារដ្ឋមន្រ្តីការពារជាតិអារ៉ាប់ប៊ីសាអូឌីតផងដែរ ដោយពួកលោកបានជជែកគ្នាដោយផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការការពារជាតិ និង កម្លំាងយោធា ៕ធ.ដ

  • ប្រមុខដឹកនំាកំពូលកូរ៉េខាងជើងនិយាយថា ការពឹងផ្អែកលើកូរ៉េខាងត្បូងក្នុងវិស័យទេសចរណ៍តំបន់រម្មណីយដ្ឋានភ្នំ Kumgang ត្រូវតែផ្លាស់ប្តូរ

    ប្រមុខដឹកនំាកំពូលកូរ៉េខាងជើងនិយាយថា ការពឹងផ្អែកលើកូរ៉េខាងត្បូងក្នុងវិស័យទេសចរណ៍តំបន់រម្មណីយដ្ឋានភ្នំ Kumgang ត្រូវតែផ្លាស់ប្តូរ

    កូរ៉េខាងជើង៖ មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចេញបញ្ជាឱ្យក្រុមមន្ត្រីរបស់លោក រុះរើហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅភ្នំ Kumgang ដែលសាងសង់ឡើងដោយកូរ៉េខាងត្បូង ហើយជំនួសវិញនូវរចនាសម្ព័ន្ធតាមបែបទំនើបកូរ៉េខាងជើង ។ ក្នុងឱកាសបំពេញទស្សនកិច្ចទៅកាន់ភ្នំ Kumgang ដែលជាតំបន់រម្មណីយដ្ឋានទេសចរណ៍មួយអភិវឌ្ឍន៍រួមគ្នាដោយកូរ៉េខាងត្បូង និង កូរ៉េខាងជើង លោក គីម ជុងអ៊ុន ក៏បាននិយាយរិះគន់លើគោលនយោបាយឪពុករបស់លោកផងដែរ ដែលពឹងផ្អែកលើកូរ៉េខាងត្បូង ក្នុងការអភិវឌ្ឍតំបន់រម្មណីយដ្ឋានភ្នំ Kumgang ស្ថិតនៅឆ្នេរភាគខាងកើតនៃប្រទេស ។ សូមរំលឹកថា តំបន់រម្មណីយដ្ឋានភ្នំ Kumgang ត្រូវបានដាក់ឱ្យដំណើរការនៅឆ្នាំ១៩៩៨ ហើយនេះគឺជារឿងកម្របំផុត ដែលលោក គីម រិះគន់គោលនយោបាយឪពុករបស់លោក គឺលោក គីម ជុងអ៊ីល ពីព្រោះនៅកូរ៉េខាងជើងរាល់ការសម្រេចចិត្តរបស់មេដឹកនាំ គឺជារឿងត្រឹមត្រូវមិនអាចប្រកែកបាន ៕ធ.ដ

  • ប្រធានាធិបតីឥណ្ឌូណេស៊ីបានបញ្ចេញសមាសភាពគណៈរដ្ឋមន្ត្រីថ្មី សម្រាប់ការដឹកនាំប្រទេសអាណត្តិទីពីរ

    ប្រធានាធិបតីឥណ្ឌូណេស៊ីបានបញ្ចេញសមាសភាពគណៈរដ្ឋមន្ត្រីថ្មី សម្រាប់ការដឹកនាំប្រទេសអាណត្តិទីពីរ

    ឥណ្ឌូណេស៊ី៖ ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ នៅក្នុងថ្ងៃពុធនេះ បានបញ្ចេញសមាសភាពគណៈរដ្ឋមន្ត្រីថ្មី សម្រាប់ការដឹកនាំប្រទេសអាណត្តិទីពីរ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺលោក ប្រាបូវ៉ូ សូប៊ីយ៉ាន់តូ ដែលជាអតីតគូប្រជែងតំណែងប្រធានាធិបតីពីរលើក ក៏មានឈ្មោះក្នុងបញ្ជីរដ្ឋមន្ត្រីរបស់លោក វីដូដូ ដែរ ខណៈអតីតរដ្ឋមន្ត្រីឧស្សាហកម្មត្រូវចាត់តាំងឲ្យដឹកនាំកិច្ចការសេដ្ឋកិច្ចរបស់ប្រទេសអាស៊ីមួយនេះ ។ មន្ត្រីសំខាន់ៗជាច្រើននៃរដ្ឋាភិបាលអាណត្តិទីមួយ បានបន្តការងារនៅអាណត្តិទីពីរនេះទៀត ក្នុងគោលដៅ រក្សាសម្ព័ន្ធមិត្តចាស់ បន្ថែមមនុស្សថ្មី ។ គណៈរដ្ឋមន្ត្រីថ្មីរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ ដែលស្បថចូលកាន់តំណែងអាណត្តិទីពីរកាលពីថ្ងៃទី២០ ខែតុលានេះ រួមបញ្ចូលរដ្ឋមន្ត្រីចាស់ អ្នកនយោបាយជើងថ្មី អ្នកជំនាញ និង សូម្បីតែគូប្រជែងស្រួចស្រាវផងដែរ ។ លោក វីដូដូ បានចំណាយពេលពីរថ្ងៃ ដើម្បីសម្ភាសបេក្ខជនទាំងអស់ មុននឹងសម្រេចចិត្តប្រកាសជាផ្លូវការនៅថ្ងៃទី២៣ ខែតុលានេះ ។ សូមជម្រាបផងដែរថា សម្រាប់អាណត្តិទីពីរឆ្នាំ២០១៩-២០២៤ និង ជាអាណត្តិចុងក្រោយផងនោះ លោក វីដូដូ នឹងផ្ដោតលើការកាត់បន្ថយភាពក្រីក្រ និង ប្រែក្លាយឥណ្ឌូណេស៊ីទៅជាប្រទេសអ្នកមាន…

  • អង្គការ NASA រំពឹងថា ជប៉ុនអាចនឹងសហការជាមួយ NASA ក្នុងការនាំយកអវកាសយានិកទៅកាន់ឋានព្រះច័ន្ទសាជាថ្មី

    អង្គការ NASA រំពឹងថា ជប៉ុនអាចនឹងសហការជាមួយ NASA ក្នុងការនាំយកអវកាសយានិកទៅកាន់ឋានព្រះច័ន្ទសាជាថ្មី

    សហរដ្ឋអាមេ៉​រិក៖ ទីភ្នាក់ងារអវកាសអាមេ៉រិក NASA បានឱ្យដឹងថ្មីៗនេះថា ជប៉ុនអាចនឹងមកចូលរួមកិច្ចប្រឹងប្រែងរបស់ NASA ក្នុងការនាំយកអវកាសយានិកទៅកាន់ឋានព្រះច័ន្ទសាជាថ្មី ។ ប្រសិនបើទីភ្នាក់ងារអវកាសរបស់ប្រទេសទាំងពីរ សម្រេចចាប់ដៃគ្នាក្នុងបេសកកម្មទៅកាន់ព្រះច័ន្ទនោះ ជប៉ុនប្រហែលជានឹងជួយអង្គការ NASA ក្នុងការកសាងស្ថានីយច្រកទ្វារអវកាសហៅថា Gateway នៅគន្លងគោចរជុំវិញព្រះច័ន្ទហើយអាចបញ្ជូនអវកាសយានិកជប៉ុនឲ្យទៅជាន់ផ្ទៃព្រះច័ន្ទ ជាមួយអាមេ៉រិកថែមទៀតផង ។ ក្រៅពីនេះអង្គការ NASA អាចនឹងអនុញ្ញាតឲ្យផ្កាយរណបខ្នាតតូច CubeSat របស់ជប៉ុន ធ្វើដំណើរតាមបេសកកម្ម Artemis ទី១ ផងដែរ ។ សូមរំលឹកផងដែរថា កន្លងមកនេះទីភ្នាក់ងារអវកាស NASA និង JAXA បានសហការគ្នាលើបេសកកម្មមួយចំនួនរួចស្រេចទៅហើយ ដោយរួមទាំងបេសកកម្មទាក់ទងនឹងស្ថានីយអវកាសអន្តរជាតិ ISS ជាដើម ដែលមានការបញ្ជូនអវកាសយានិក យានដឹកទំនិញ គ្រឿងយន្តរ៉ូបូត ព្រមទាំងបរិក្ខាជាច្រើនទៀត ៕ធ.ដ