Category: ព័ត៌មានអន្តរជាតិ

  • លោក ដូណាល់ ត្រាំ សម្រេចលុបចោលផែនការរៀបចំកិច្ចប្រជុំកំពូល G7 នៅឯរមណីយដ្ឋានរបស់លោកក្នុងទីក្រុង ម៉ៃអាមី ក្រោយរងការរិះគន់

    លោក ដូណាល់ ត្រាំ សម្រេចលុបចោលផែនការរៀបចំកិច្ចប្រជុំកំពូល G7 នៅឯរមណីយដ្ឋានរបស់លោកក្នុងទីក្រុង ម៉ៃអាមី ក្រោយរងការរិះគន់

    សហរដ្ឋអាម៉េរិក៖ តាមរយៈសារលើបណ្ដាញសង្គមធ្វីតធើ កាលពីយប់ថ្ងៃសៅរ៍សប្តាហ៍មុននេះ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកបានសម្រេចចិត្តលុបចោលផែនការ ក្នុងការរៀបចំកិច្ចប្រជុំកំពូល G7 ឆ្នាំ២០២០ នៅឯរមណីយដ្ឋានរបស់លោកក្នុងទីក្រុង ម៉ៃអាមី រដ្ឋផ្លររីដា។ ទន្ទឹមគ្នា ប្រធានាធិបតីអាម៉េរិករូបនេះថែមទាំងបាននិយាយទៀតថា នឹងមានការពិចារណាលើទីកន្លែងផ្សេងទៀត សម្រាប់រៀបចំកិច្ចប្រជុំកំពូលឆ្នាំ២០២០នេះ ដែលអាចជានៅរមណីយដ្ឋាន ខេម ដេវីដ រដ្ឋ ម៉ារីលែន ដែលជាទីតាំងសម្រាប់លំហែកាយរបស់ប្រធានាធិបតីអាម៉េរិក។ សូមរំលឹកថា កាលពីសប្ដាហ៍មុន លោក ដូណាល់ ត្រាំ បានបញ្ជាក់អំពីផែនការរបស់លោក ក្នុងការរៀបចំកិច្ចប្រជុំកំពូលប្រចាំឆ្នាំនៅឯរមណីយដ្ឋាន Trump National Doral របស់លោក ប៉ុន្តែផែនការនេះ ត្រូវទទួលបានការរិះគន់យ៉ាងច្រើនពីសំណាក់គូប្រជែងនយោបាយ និងសមាជិកគណបក្សសាធារណរដ្ឋមួយចំនួន ដែលនិយាយថា លោក ត្រាំ នឹងទទួលបានអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុពីការរៀបចំកិច្ចប្រជុំនេះ។ ជាការឆ្លើយតប លោក ត្រាំ បានបន្ទោសប្រព័ន្ធផ្សព្វផ្សាយជាតិរបស់អាម៉េរិក និងសមាជិកគណបក្សប្រជាធិបតេយ្យ ចំពោះការជំទាស់នឹងផែនការយករមណីយដ្ឋានរបស់លោក…

  • មេដឹកនាំអង់គ្លេសស្នើសហភាពអឺរ៉ុបសុំពន្យារពេលការធ្វើ Brexit ទៅដើមឆ្នាំ២០២០ខាងមុខវិញ

    មេដឹកនាំអង់គ្លេសស្នើសហភាពអឺរ៉ុបសុំពន្យារពេលការធ្វើ Brexit ទៅដើមឆ្នាំ២០២០ខាងមុខវិញ

    អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន បានសម្រេចស្នើសុំសហភាពអឺរ៉ុបពន្យារពេលនៃការធ្វើ Brexit ឬការដកចក្រភពអង់គ្លេសពីសហភាពអឺរ៉ុប ពីចុងខែតុលានេះ ទៅចុងខែមករា ដើមឆ្នាំក្រោយវិញ។ ក្នុងលិខិតមួយច្បាប់ផ្ញើទៅកាន់ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក Donald Tusk លោក ចនសុន បានសរសេរថា ចក្រភពអង់គ្លេសចង់ស្នើសុំពន្យារពេលបន្ថែមទៀតនៃការដកខ្លួនចេញពីសហភាពអឺរ៉ុប គឺសុំលើកពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ទៅដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០វិញ។ សំណើសុំពន្យារពេលការធ្វើ Brexit ខាងលើ បានកើតមានឡើងក្រោយសមាជិកសភាអង់គ្លេសភាគច្រើនបានជំរុញឲ្យលោក បូរីស ចនសុន ស្នើសុំពន្យារពេលការធ្វើ Brexit ជាថ្មីម្តងទៀតពីសហភាពអឺរ៉ុប បើទោះជារូបលោកបន្ទាប់ពីឡើងកាន់តំណែងជំនួសអតីតនាយករដ្ឋមន្រ្តី លោកស្រី Theresa May ធ្លាប់បានប្តេជ្ញាថា នឹងដឹកនាំអង់គ្លេសចាកចេញពី EU តាមការគ្រោងទុកនៅថ្ងៃទី៣១ ខែតុលានេះ ទោះបីជាមាន ឬមិនមានកិច្ចព្រមព្រៀងជាមួយ EU ក៏ដោយ៕ធ.ដ

  • ព្រះចៅអធិរាជជប៉ុនថ្មី Naruhito នឹងរៀបចំពិធីរាជាភិសេកនៅក្នុងថ្ងៃអង្គារសប្តាហ៍នេះ

    ព្រះចៅអធិរាជជប៉ុនថ្មី Naruhito នឹងរៀបចំពិធីរាជាភិសេកនៅក្នុងថ្ងៃអង្គារសប្តាហ៍នេះ

    ជប៉ុន៖ ព្រះរាជពិធីសោយរាជ្យសម្បត្តិផ្លូវការរបស់ព្រះចៅអធិរាជថ្មីរបស់ប្រទេសជប៉ុន នឹងត្រូវប្រារព្ធឡើងតាមប្រពៃណីជប៉ុននៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ។ សូមរំលឹកថា ព្រះចៅអធិរាជជប៉ុនថ្មី Naruhito បានឡើងគ្រងរាជសម្បត្តិ Chrysanthemum Throne កាលពីថ្ងៃទី០១ ខែឧសភាកន្លងទៅ បន្ទាប់ពីព្រះបិតារបស់ទ្រង់ Akihito មានព្រះជន្ម៨៥ព្រះវស្សា បានសម្រេចព្រះទ័យដាក់រាជ្យ ដោយសារតែបញ្ហាព្រះរាជសុខភាព។ ព្រះចៅ Akihito គឺជាព្រះចៅអធិរាជជប៉ុនទី១២៥ ហើយទ្រង់បានក្លាយជាព្រះចៅអធិរាជជប៉ុនដំបូងគេបំផុតដែលដាក់រាជ្យ ក្នុងរយៈពេលជាង២០០ឆ្នាំមកនេះ។ ចំណែកឯព្រះចៅអធិរាជជប៉ុនថ្មី Naruhito បានចាប់ផ្ដើមរជ្ជកាល Reiwa របស់ព្រះអង្គជាផ្លូវការ ក្នុងនាមជាព្រះចៅអធិរាជជប៉ុនទី១២៦ កាលពីថ្ងៃទី០៣ ខែឧសភាកន្លងទៅនេះ៕ធ.ដ

  • មេដឹកនាំរុស្ស៊ី និងតួកគី គ្រោងធ្វើកិច្ចពិភាក្សាគ្នាទ្វេភាគី ជុំវិញស្ថានភាពនៅភាគឦសាន ប្រទេសស៊ីរី

    មេដឹកនាំរុស្ស៊ី និងតួកគី គ្រោងធ្វើកិច្ចពិភាក្សាគ្នាទ្វេភាគី ជុំវិញស្ថានភាពនៅភាគឦសាន ប្រទេសស៊ីរី

    ស៊ីរី៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន មានគម្រោងលើកឡើងបញ្ហាស្ថានភាពនៅភាគឦសានប្រទេសស៊ីរី យកមកធ្វើកិច្ចពិភាក្សាក្នុងជំនួបជាមួយសមភាគី តួកគី របស់លោក គឺលោក តាយយីប អឺដូហ្គាន់ នៅឯរមណីយដ្ឋានសមុទ្រខ្មៅក្នុងទីក្រុងសូឈី នៅថ្ងៃទី២២ ខែតុលាខាងមុខ។ នេះបើតាមវិមានក្រឹមឡំាងនៅថ្ងៃព្រហស្បត្តិ៍ម្សិលមិញ។ អ្នកនាំពាក្យវិមានក្រឹមឡំាង លោក ឌីមីតទ្រី ផេសស្គូវ បានថ្លែងប្រាប់អ្នកយកព័ត៌មានថា បច្ចុប្បន្ន ស្ថានភាពនៅភាគឦសានប្រទេសស៊ីរី គឺពិតជាគួរឱ្យព្រួយបារម្ភខ្លាំងណាស់ ដោយសារតែប្រតិបត្តិការយោធា ហើយប្រាកដណាស់ថា វានឹងក្លាយជាប្រធានបទដ៏មានសារសំខាន់មួយនៃរបៀបវារៈនៅក្នុងជំនួបពិភាក្សានៅថ្ងៃអង្គារសប្តាហ៍ក្រោយនេះ ក្នុងទីក្រុងសូឈី រវាងលោកប្រធានាធិបតី ពូទីន និងសមភាគី តួកគី របស់លោក គឺលោក អឺដូហ្គាន់។ គម្រោងជួបពិភាក្សារវាងមេដឹកនាំទាំងពីរត្រូវបានបង្ហើបឱ្យដឹង ក្រោយ តួកគី និងសហរដ្ឋអាម៉េរិក បានព្រមព្រៀងគ្នាបង្កើតបទឈប់បាញ់នៅស៊ីរី ដោយរដ្ឋាភិបាល តួកគី បានយល់ព្រមផ្អាកប្រតិបត្តិការយោធា វាយលុកចូលតំបន់ភាគខាងជើង ប្រទេសស៊ីរី នៅថ្ងៃព្រហស្បតិ៍តសប្ដាហ៍នេះ ដើម្បីទុកពេលឱ្យក្រុមសកម្មប្រយុទ្ធឃើដដកចេញពីតំបន់សុវត្ថិភាពមួយ សម្រាប់ជនភៀសខ្លួនស៊ីរីនៅតាមព្រំដែនរវាងស៊ីរី និងតួកគី ៕ធ.ដ …

  • អ៊ីរ៉ង់ ព្រមានជាថ្មីថា ខ្លួននឹងបន្តកាត់បន្ថយការប្តេជ្ញាចិត្តអនុវត្តន៍តាមកិច្ចព្រមព្រៀង នុយក្លេអ៊ែរ ប្រសិនបើភាគីពាក់ព័ន្ធមិនព្យាយាមជួយសង្គ្រោះទេនោះ

    អ៊ីរ៉ង់ ព្រមានជាថ្មីថា ខ្លួននឹងបន្តកាត់បន្ថយការប្តេជ្ញាចិត្តអនុវត្តន៍តាមកិច្ចព្រមព្រៀង នុយក្លេអ៊ែរ ប្រសិនបើភាគីពាក់ព័ន្ធមិនព្យាយាមជួយសង្គ្រោះទេនោះ

    អ៊ីរ៉ង់៖ ប្រទេសអ៊ីរ៉ង់ នឹងធ្វើការកាត់បន្ថយការប្តេជ្ញាចិត្តរបស់ខ្លួនបន្ថែមទៀត បើសិនជាគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលស្ថិតនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ បរាជ័យក្នុងការជួយសង្គ្រោះប្រទេសអ៊ីរ៉ង់ទទួលបានផលប្រយោជន៍សេដ្ឋកិច្ចពីកិច្ចព្រមព្រៀងមួយនេះ។ ទន្ទឹមគ្នានោះដែរ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក ហ្សាវ៉ាដ ហ្សារីហ្វ ថែមទាំងបានថ្លែងរិះគន់ផងដែរ ដល់បណ្តាប្រទេសអឺរ៉ុបដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលមិនអាចបំពេញបាននូវកាតព្វកិច្ចរបស់ខ្លួន ស្ថិតក្រោមកតិកាសញ្ញានេះ។ គួរជម្រាបថា ចាប់តាំងតែពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសដកសហរដ្ឋអាម៉េរិក ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីឆ្នាំ២០១៨ ហើយដាក់ទណ្ឌកម្មឡើងវិញលើអ៊ីរ៉ង់ ប្រទេសទាំងពីរបានបន្តមានភាពតានតឹងជាមួយគ្នារហូតមកទល់បច្ចុប្បន្ន៕ធ.ដ

  • ក្រុមហ៊ុនអវកាស SpaceX ស្នើដាក់ផ្កាយរណបបន្ថែមទៀតទៅកាន់ទីអវកាស រហូតដល់ចំនួនម៉ឺនគ្រឿង

    ក្រុមហ៊ុនអវកាស SpaceX ស្នើដាក់ផ្កាយរណបបន្ថែមទៀតទៅកាន់ទីអវកាស រហូតដល់ចំនួនម៉ឺនគ្រឿង

    សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុនអវកាស SpaceX គិតមកទល់ពេលនេះ ទទួលបានការអនុញ្ញាតពីអាជ្ញាធរអាម៉េរិក ដើម្បីបង្កើតបណ្តាញ Starlink ដែលជាបណ្តាញផ្កាយរណបយក្ស សម្រាប់ផ្តល់សេវាអ៊ីនធើណែតមានចំនួន១ម៉ឺន២ពាន់គ្រឿងនៅក្នុងទីអវកាស ប៉ុន្តែ SpaceX ទើបតែបានព្យាយាមស្នើសុំដើម្បីពង្រីកបន្ថែមឲ្យដល់៣ម៉ឺនគ្រឿង។ បច្ចុប្បន្ន មានផ្កាយរណបតែប្រមាណជា២ពាន់គ្រឿងប៉ុណ្ណោះ ដែលកំពុងតែធ្វើប្រតិបត្តិការនៅជុំវិញភពរបស់យើង ខណៈគម្រោងដាក់ផ្កាយរណបបន្ថែមយ៉ាងច្រើនសម្បើមបែបនេះរបស់ SpaceX មិនដឹងថា នឹងអាចសម្រេចដល់ទីបញ្ចប់តាមការំពឹងទុកដែរ ឬក៏អត់នោះទេ។ យ៉ាងណាមិញ គម្រោងបណ្តាញ Starlink បានចាប់ផ្តើមការផ្គុំជាបណ្តើរៗហើយ ដោយកាលពីខែឧសភាកន្លងទៅ ក្រុមហ៊ុន SpaceX បានបញ្ជូនផ្កាយរណប៦០គ្រឿងដំបូងឡើងទៅកាន់ទីអវកាស ហើយរាប់សិបគ្រឿងទៀតអាចនឹងត្រូវបញ្ជូន បន្តនៅមុនដំណាច់ឆ្នាំ២០១៩នេះ៕ធ.ដ

  • លោក ដូណាល់ ត្រាំ ត្រូវបានចោទប្រកាន់ពីបទពុករលួយរឿងយកកន្លែងវាយកូនហ្គោល រៀបចំកិច្ចប្រជុំកំពូល G7

    លោក ដូណាល់ ត្រាំ ត្រូវបានចោទប្រកាន់ពីបទពុករលួយរឿងយកកន្លែងវាយកូនហ្គោល រៀបចំកិច្ចប្រជុំកំពូល G7

    លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក បានសម្រេចចិត្តជ្រើសយករមណីយដ្ឋានវាយកូនហ្គោល ផ្ទាល់ខ្លួនរបស់លោកមួយកន្លែង នៅរដ្ឋ Florida ដើម្បីរៀបចំកិច្ចប្រជុំកំពូល G7 នៅពេលខាងមុខនេះ ខណៈមានការចោទប្រកាន់ថា ការសម្រេចចិត្តនេះគឺជាអំពើពុករលួយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០១៩នេះ។ រមណីយដ្ឋានវាយកូនហ្គោល The Trump National Doral Golf Club នៅក្នុងទីក្រុង Miami នៃរដ្ឋ Florida គឺជាកន្លែងស័ក្តិសមបំផុតសម្រាប់ទទួលរៀបចំកិច្ចប្រជុំកំពូល G7 ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមិថុនា នៅឆ្នាំ២០២០ខាងមុខនេះ។ ប៉ុន្តែ សមាជិកសភាបក្សប្រជាធិបតេយ្យ និងអ្នករិះគន់មួយចំនួន បានចោទប្រកាន់លោក ដូណាល់ ត្រាំ ថាកំពុងប្រព្រឹត្តអំពើពុករលួយ ដោយសារតែយកការសម្រេចចិត្តរបស់រដ្ឋាភិបាលអាម៉េរិក ដើម្បីតែផលចំណេញសម្រាប់រមណីយដ្ឋានផ្ទាល់ខ្លួន របស់លោក។ គួរបញ្ជាក់ថា បើតាមក្រុមអ្នករិះគន់ ការសម្រេចចិត្តខាងលើរបស់លោក ដូណាល់ ត្រាំ…

  • សហរដ្ឋអាម៉េរិក៖ តួកគី ព្រមព្រៀងបង្កើតបទឈប់បាញ់នៅភាគខាងជើងស៊ីរី

    សហរដ្ឋអាម៉េរិក៖ តួកគី ព្រមព្រៀងបង្កើតបទឈប់បាញ់នៅភាគខាងជើងស៊ីរី

    បរទេស៖ រដ្ឋាភិបាលតួកគី បានយល់ព្រមបង្កើតបទឈប់បាញ់មួយនៅភាគខាងជើងស៊ីរី ដើម្បីអនុញ្ញាតឱ្យកងជីវពលដឹកនាំដោយក្រុមសកម្មប្រយុទ្ធឃើដដកខ្លួន។ នេះបើតាមការប្រកាសរបស់អនុប្រធានាធិបតីអាម៉េរិកលោក ម៉ៃ ភែន។ បើតាមការចុះផ្សាយរបស់សារព័ត៌មានចិន CGTN ប្រតិបត្តិការយោធាទាំងអស់ នឹងផ្អាកជាបណ្តោះអាសន្នក្នុងរយៈពេល១២០ម៉ោង ហើយសហរដ្ឋអាម៉េរិក នឹងជួយសម្រួលដល់ការដកកងទ័ព ដែលដឹកនាំដោយក្រុមសកម្មប្រយុទ្ធឃើដ ទៅកាន់ទីតាំងដែល តួកគី ហៅថា តំបន់សុវត្ថិភាពនៅតាមព្រំដែន។ គួរបញ្ជាក់ថា ការវាយប្រហាររយៈពេលមួយសប្ដាហ៍របស់កងកម្លាំងតួកគី បានបង្កើតឲ្យមានវិបត្តិមនុស្សជាតិថ្មីនៅក្នុងប្រទេសស៊ីរី ដោយមានជនស៊ីវិល១៦ម៉ឺននាក់បង្ខំចិត្តភៀសខ្លួន ហើយនេះគឺជាការប្រកាសអាសន្នសន្តិសុខមួយ ជុំវិញអ្នកប្រយុទ្ធក្រុមរដ្ឋអ៊ិស្លាមជ្រុលនិយមរាប់ពាន់នាក់ ដែលគេបោះបង់ចោលនៅគុកពួកឃើដ និងភាពវិលវល់រឿងនយោបាយនៅក្នុងប្រទេសសម្រាប់លោក ត្រាំ៕ធ.ដ

  • ទីបំផុត! ការចាកចេញពីសហភាពអឺរ៉ុប Brexit របស់ចក្រភពអង់គ្លេស ត្រូវបានឯកភាពហើយ

    ទីបំផុត! ការចាកចេញពីសហភាពអឺរ៉ុប Brexit របស់ចក្រភពអង់គ្លេស ត្រូវបានឯកភាពហើយ

    អង់គ្លេស៖ នៅថ្ងៃព្រហស្បតិ៍តនេះ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន បានចេញដំណើរទៅកាន់ទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក បន្ទាប់ពីរូបលោកបានទទួលការគាំទ្រពីមន្រ្តីជាន់ខ្ពស់អង់គ្លេសជាច្រើនរូប ក្នុងការនាំយកអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការ។ កិច្ចព្រមព្រៀងថ្មីនេះ ត្រូវបានបង្កើតឡើងដើម្បីជំនួសកិច្ចព្រមព្រៀងពីមុន ដែលបង្កើតឡើងដោយអតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី ថេរ៉េសា ម៉េ។ សូមជម្រាបថា លោក បូរីស ចនសុន បាននឹងកំពុងនាំយកលទ្ធផលនេះ ដើម្បីធ្វើការចរចាជាថ្មីជាមួយស្នងការអឺរ៉ុបនៅទីក្រុងព្រុចសែល ក្រោមក្តីសង្ឃឹមថា ការចាកចេញពីអឺរ៉ុបជាផ្លូវការនឹងអាចសម្រេចបាន នៅចុងខែតុលា ឆ្នាំ២០១៩នេះ៕ធ.ដ

  • ប្រទេសថៃ កំពុងរៀបចំផែនការយកពន្ធលើអាហារកែច្នៃ និងអាហារមានជាតិប្រៃ

    ប្រទេសថៃ កំពុងរៀបចំផែនការយកពន្ធលើអាហារកែច្នៃ និងអាហារមានជាតិប្រៃ

    ថៃ៖ រដ្ឋាភិបាលថៃកំពុងរៀបចំសេចក្ដីស្នើមួយ ដើម្បីយកពន្ធលើអាហារកែច្នៃ និងអាហារមានជាតិប្រៃ ប៉ុន្តែករណីលើកលែង នឹងត្រូវបានអនុវត្តន៍ចំពោះពពួកគ្រឿងទេសដូចជាទឹកត្រី ទឹកស៊ីអ៊ីវ និងអំបិលជាដើម។ នេះបើតាមសម្តីរបស់នាយកដ្ឋានគយថៃ នៅថ្ងៃ ព្រហស្បត្តិ៍ ម្សិលមិញ។ សំណើដើម្បីដាក់ពន្ធលើចំណីអាហារ ដែលផ្សំពីសមាសធាតសូដ្យូមក្នុងកម្រិតខ្ពស់ គឺមិនធ្លាប់មានពីមុនមកនោះទេក្នុងប្រទេសថៃ ប៉ុន្តែគម្រោងនេះ បានយកគម្រូតាមពន្ធដែលដាក់លើភេសជ្ជៈមានជាតិស្ករ។ ផែនការនៃការដាក់ពន្ធនេះ ជាផ្នែកមួយនៃគម្រោងរបស់រដ្ឋាភិបាល ក្នុងការកាត់បន្ថយការបរិភោគអំបិល៣០ភាគរយក្នុងប្រទេសថៃទាំងមូល ក្នុងបំណងកាត់បន្ថយអាត្រាជំងឺលើសឈាមឲ្យបាន២៥ភាគរយនៅឆ្នាំ២០២៥។ យោងតាមអង្គការសុខភាពពិភពលោក បានឱ្យដឹងថា ការប្រើប្រាស់អំបិលហួសប្រមាណអាចសម្លាប់មនុស្ស២,៥លាននាក់ជារៀងរាល់ឆ្នាំនៅទូទាំងសលកលោក ហើយជាដំបូន្មានល្អនោះ គឺគួរតែប្រើប្រាស់អំបិលតិចជាង៥ក្រាមក្នុងមួយថ្ងៃ៕ធ.ដ