Category: ព័ត៌មានអន្តរជាតិ

  • អាជ្ញាធរវៀតណាម ស្នើឲ្យកសិករស្តាផលិតកម្មជ្រូកឡើងវិញ ក្រោយជំងឺប៉េស្តជ្រូកអាហ្វ្រិក ស្ងប់ស្ងាត់ទៅវិញ

    អាជ្ញាធរវៀតណាម ស្នើឲ្យកសិករស្តាផលិតកម្មជ្រូកឡើងវិញ ក្រោយជំងឺប៉េស្តជ្រូកអាហ្វ្រិក ស្ងប់ស្ងាត់ទៅវិញ

    វៀតណាម៖ អាជ្ញាធរវៀតណាម បានជំរុញដល់ប្រជាកសិកររបស់ខ្លួន ឲ្យស្តាឡើងវិញនូវផលិតកម្មជ្រូក ដោយការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្វ្រិកបានស្ងប់ស្ងាត់វិញ ពីការឆ្លងរាលដាលជំងឺ។ ក្រុមមន្ត្រីរដ្ឋាភិបាលវៀតណាម បានអំពាវនាវនៅថ្ងៃព្រហស្បតិ៍តនេះ ដើម្បីត្រៀមបំពេញតម្រូវការ សម្រាប់ពិធីបុណ្យប្រពៃណីវៀតណាមនៅក្នុងខែមករា ឆ្នាំ២០២០ខាងមុខនេះ។ សូមរំលឹកថា ចាប់តាំងពីបានរកឃើញអំពីការផ្ទុះឡើងជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅក្នុងខែកុម្ភៈកន្លងទៅ ជំងឺនេះបានឆ្លងរាលដាលដល់ខេត្តចំនួន៦៣នៅក្នុងប្រទសវៀតណាម ដោយបង្ខំឲ្យត្រូវសម្លាប់សត្វជ្រូកជាង៥លានក្បាល ឬស្មើនឹង១៨ភាគរយនៃសត្វជ្រូកសរុប ដែលនាំឲ្យតម្លៃជ្រូកកើនឡើងជិត៧០ភាគរយ៕ធ.ដ

  • លោក មូន ជែអ៊ីន កោះប្រជុំក្រុមមន្រ្តីសេដ្ឋកិច្ច បន្ទាប់ពីមានការកាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចប្រទេស

    លោក មូន ជែអ៊ីន កោះប្រជុំក្រុមមន្រ្តីសេដ្ឋកិច្ច បន្ទាប់ពីមានការកាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចប្រទេស

    កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន បានកោះប្រជុំជាមួយ ក្រុមសេដ្ឋកិច្ចរបស់លោក ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីស្ថានភាពកំណើនរបស់ប្រទេសសេដ្ឋកិច្ចធំបំផុតទីបួននៅអាស៊ីមួយនេះ ។ ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក ហុង ណាមគី ដែលមានឋានៈជាឧបនាយករដ្ឋមន្ត្រីសេដ្ឋកិច្ច នឹងត្រូវអវត្តមាន ខណៈដែលលោកកំពុងបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេ៉រិក សម្រាប់ក្រុមប្រទេស G-20 និង កិច្ចប្រជុំមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ។ កិច្ចប្រជុំរបស់លោក មូន ជែអ៊ីន ជាមួយអ្នកធ្វើគោលនយោបាយសេដ្ឋកិច្ចនៅថ្ងៃព្រហស្បតិ៍នេះ ធ្វើឡើងគឺដើម្បីរូបលោកទទួលបានការសង្ខេបអំពីបញ្ហាមួយចំនួន ដែលមិនទាន់សម្រេចទាក់ទងនឹងសេដ្ឋកិច្ច រួមមានស្ថានភាពសេដ្ឋកិច្ច និន្នាការទិន្នន័យការងារ និង ទិសដៅគោលនយោបាយសេដ្ឋកិច្ច ក៏ដូចជាដើម្បីពិភាក្សាអំពីបញ្ហានេះ ៕ធ.ដ

  • មនុស្សស្លាប់៥នាក់ ដោយសារគ្រោះរញ្ជួយដីក្នុងកម្រិត៦,៣រ៉ិកទ័រ វាយប្រហារ ប្រទេសហ្វីលីពីន

    មនុស្សស្លាប់៥នាក់ ដោយសារគ្រោះរញ្ជួយដីក្នុងកម្រិត៦,៣រ៉ិកទ័រ វាយប្រហារ ប្រទេសហ្វីលីពីន

    ហ្វីលីពីន៖ ចំនួនមនុស្សស្លាប់ដោយសារគ្រោះរញ្ជួយដីក្នុងកម្រិត៦,៣រ៉ិកទ័រ វាយប្រហារខេត្ត ខូតាបាតូ ខាងជើង ស្ថិតនៅភាគខាងត្បូងប្រទេសហ្វីលីពីន នៅថ្ងៃពុធសប្តាហ៍នេះ បានកើនឡើងដល់៥នាក់ហើយ។ នេះបើតាមសេចក្តីរាយការណ៍របស់អាជ្ញាធរក្នុងតំបន់នៅថ្ងៃព្រហស្បត្តិ៍នេះ។ ក្រៅមនុស្សស្លាប់ មន្រ្តីគ្រប់គ្រងគ្រោះមហន្តរាយខេត្តបានរាយការណ៍ដែរថា យ៉ាងហោចណាស់មានមនុស្ស១៧នាក់ បានរងរបួសនៅក្នុងទីក្រុងម៉ាគីឡាឡា ខណៈមនុស្ស៦០នាក់ផ្សេងទៀតក៏ទទួលរងរបួសផងដែរ នៅក្នុងទីក្រុង ទូលូណាន នៃខេត្ត ខូតាបាតូ ខាងជើង, ម៉េដសាយសាយ និងឌីហ្គូស នៅខេត្ត ដាវ៉ូស ឌែលស៊ូ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់។ បើតាមវិទ្យាស្ថានភ្នំភ្លើង និងការសិក្សាអំពីការរញ្ជួយដីរបស់ហ្វីលីពីន បានឱ្យដឹងថា គ្រោះរញ្ជូយដីខាងលើនេះ បានកើតឡើងនៅម៉ោង៧និង៣៧នាទីយប់ថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) ដោយវាមានជម្រៅរញ្ជួយទៅក្នុងដី២គីឡូម៉ែត្រ ព្រមទំាងមានចំណុចរញ្ជួយស្ថិតនៅចម្ងាយ២៣គីឡូម៉ែត្រភាគនិរតីនៃទីក្រុង ម៉ាគីឡាឡា ដែលជាក្រុងមួយនៃខេត្ត ខូតាបាតូ ខាងជើង៕ធ.ដ

  • មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ជិះសេះឡើងភ្នំកម្ពស់ជិត៣ពាន់ម៉ែត្រ

    មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ជិះសេះឡើងភ្នំកម្ពស់ជិត៣ពាន់ម៉ែត្រ

    សារព័ត៌មាន BBC បានចេញផ្សាយកាលពីម្សិលមិញថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ត្រូវបានគេប្រទះឃើញជិះសេះឡើងភ្នំខ្ពស់ជាងគេក្នុងប្រទេស។ សារព័ត៌មានអង់គ្លេស បានចេញផ្សាយ ដោយយោងតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ឲ្យដឹងថា លោកគីម ជុងអ៊ុន បានជិះសេះស ឡើងភ្នំ Paektu ដែលមានកម្ពស់ជាង២៧៥០ម៉ែត្រ។ ភ្នំ Paektu បង្កប់អត្តសញ្ញាណដ៏សំខាន់មួយនៃប្រទេសនេះ ដែលជាកន្លែងកំណើតរបស់ឪពុកលោក គីម ជុងអ៊ុន។ កាលពីឆ្នាំ២០១៧កន្លងទៅ លោកគីម ជុងអ៊ុន បានមកទស្សនកិច្ចភ្នំនេះរយៈពេលប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ មុនពេលដែលលោកធ្វើសុន្ទរកថាអំពីការខកខានការទូតជាមួយប្រទេសកូរ៉េខាងត្បូង។ ជាមួយគ្នានេះដែរ ក្រុមអ្នកវិភាគឲ្យដែរថា សកម្មភាពនេះ តែងតែត្រូវបានធ្វើឡើងមុនពេលធ្វើសេចក្ដីប្រកាសសំខាន់ៗក្នុងជួររដ្ឋាភិបាល៕ធ.ដ

  • សហរដ្ឋអាម៉េរិក លក់អាវុធឲ្យទៅសម្ព័ន្ធមិត្ត និងដៃគូបរទេសសរុបបានទឹកប្រាក់ ជាង៥៥ពាន់លានដុល្លារក្នុងឆ្នាំសារពើពន្ធ២០១៩

    សហរដ្ឋអាម៉េរិក លក់អាវុធឲ្យទៅសម្ព័ន្ធមិត្ត និងដៃគូបរទេសសរុបបានទឹកប្រាក់ ជាង៥៥ពាន់លានដុល្លារក្នុងឆ្នាំសារពើពន្ធ២០១៩

    សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិក បានលក់អាវុធមានទឹកប្រាក់សរុប៥៥,៤ពាន់លានដុល្លារ ឱ្យទៅសម្ព័ន្ធមិត្តអាម៉េរិក និងប្រទេសជាដៃគូក្នុងឆ្នាំសារពើពន្ធ២០១៩ ដែលបានបញ្ចប់ត្រឹមថ្ងៃទី៣០ ខែកញ្ញាកន្លងទៅ។ នេះបើតាមទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាម៉េរិក (DSCA)។ ចំនួនសរុបនេះ គឺកើនឡើងលើសចំនួនជាមធ្យមរាល់៣ឆ្នាំម្តង គឺ៥១ពាន់លានដុល្លារ ដោយបង្ហាញពីការកើនឡើងការលក់អាវុធ និងសេវាកម្មការពារជាតិរបស់សហរដ្ឋអាម៉េរិកដល់សម្ព័ន្ធមិត្ត និងដៃគូបរទេស។ គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៨ ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាម៉េរិក (DSCA) បានប្រកាសពីផែនការកាត់បន្ថយការបង់ពន្ធលើកិច្ចសន្យាសម្រាប់ការលក់អាវុធធំៗពីចំនួន១,២ភាគរយ មកនៅត្រឹម១ភាគរយវិញ ដើម្បីកាត់បន្ថយថ្លៃដើមនៃការលក់អាវុធទៅបរទេស។ លើសពីនេះ ទីភ្នាក់ងារ (DSCA) ក៏កំពុងអភិវឌ្ឍជម្រើសហិរញ្ញប្បទានថ្មី សម្រាប់ការទិញទ្រង់ទ្រាយធំ ដែលនឹងត្រូវប្រកាសនៅឆ្នាំ២០២០ខាងមុខផងដែរ៕ធ.ដ

  • ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្តែងការសោកស្តាយ និងថ្កោលទោស តួកគី ជុំវិញប្រតិបត្តិការយោធាយ៉ាងក្តៅគគុកនៅស៊ីរី

    ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្តែងការសោកស្តាយ និងថ្កោលទោស តួកគី ជុំវិញប្រតិបត្តិការយោធាយ៉ាងក្តៅគគុកនៅស៊ីរី

    អឺរ៉ុប៖ សមាជិកសហភាពអឺរ៉ុបនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃពុធសប្តាហ៍នេះ បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះការបន្តប្រតិបត្តិការយោធារបស់តួកគី នៅភាគខាងជើងស៊ីរី បើទោះបីជាមានការអំពាវនាវយ៉ាងទទូចឱ្យបញ្ឈប់សកម្មភាពនេះជាបន្ទាន់។ បែលហ្ស៊ិក អង់គ្លេស បារាំង អាល្លឺម៉ង់ និងប៉ូឡូញ ដែលជាសមាជិកភាពអឺរ៉ុបរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បូករួមទាំងប្រទេសអេតូនៀផងនោះ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ក្រោយបញ្ចប់កិច្ចប្រជុំចង្អៀតនៃក្រុមប្រឹក្សាសន្តិសុខ ដើម្បីធ្វើការពិគ្រោះយោបល់គ្នាស្តីពីស្ថានភាពនៅភាគខាងជើងស៊ីរី។ បើតាមសេចក្តីថ្លែងការណ៍រួមខាងលើនេះ សហភាពអឺរ៉ុប និងបណ្តារដ្ឋជាសមាជិករបស់ខ្លួន បានប្រកាសថ្កោលទោសចំពោះប្រតិបត្តិការយោធាឯតោភាគីរបស់រដ្ឋាភិបាលតួកគី នៅភាគខាងជើងស៊ីរី ហើយថែមទាំងបានជំរុញឱ្យទីក្រុងអង់ការ៉ា បង្កើតបទឈប់បាញ់ផងដែរ។ យ៉ាងណាមិញ តួកគី ក៏បានអះអាងដែរថា ប្រតិបត្តិការយោធារបស់ខ្លួន គឺមានគោលបំណងធំពីរ នោះគឺបោសសម្អាតក្រុមសកម្មប្រយុទ្ធឃើដ YPG ដែលខ្លួនចាត់ទុកថា ជាពួកភេរវករចេញពីតំបន់ព្រំដែនតួកគី-ស៊ីរី និងបង្កើតតំបន់សុវត្ថិភាពមួយសម្រាប់ជនភៀសខ្លួនស៊ីរី៕ធ.ដ

  • សភាអាម៉េរិក អនុម័តសេចក្តីព្រាងច្បាប់គាំទ្រដល់ការតវ៉ានៅហុងកុង ខណៈចិនប្រកាស ប្រឆាំងដាច់ខាត

    សភាអាម៉េរិក អនុម័តសេចក្តីព្រាងច្បាប់គាំទ្រដល់ការតវ៉ានៅហុងកុង ខណៈចិនប្រកាស ប្រឆាំងដាច់ខាត

    ថ្មីៗនេះ សភាអាម៉េរិកបានអនុម័តសេចក្តីព្រាងច្បាប់ចំនួន៣ ក្នុងគោលបំណងដើម្បីបង្ហាញពីការគាំទ្ររបស់អាម៉េរិកចំពោះក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងទីក្រុងហុងកុង។ យ៉ាងណាក៏ដោយ ក្រសួងការបរទេសចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនប្រឆាំងដាច់ខាតទៅនឹងសេចក្តីព្រាងច្បាប់នោះ និងបានអំពាវនាវឲ្យសមាជិកសភាអាម៉េរិកបញ្ឈប់ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងហុងកុង។ សេចក្តីព្រាងច្បាប់មួយក្នុងចំណោមសេចក្តីព្រាងច្បាប់ទាំង៣នោះ បានថ្កោលទោសការជ្រៀតជ្រែករបស់ចិន ក្នុងកិច្ចការរបស់ហុងកុង និងគាំទ្រសិទ្ធិពលរដ្ឋហុងកុងក្នុងការតវ៉ា ខណៈដែលសេចក្តីព្រាងច្បាប់មួយទៀត បានតម្រូវឲ្យរដ្ឋមន្ត្រីការបរទេសអាម៉េរិកត្រួតពិនិត្យឋានៈពាណិជ្ជកម្ម និងសេដ្ឋកិច្ច ពិសេសហុងកុងជាប្រចាំឆ្នាំ ដើម្បីជាការត្រួតពិនិត្យលើឥទ្ធិលពលរបស់ចិនលើទឹកដីនេះ។ សេចក្តីព្រាងច្បាប់ទី៣នឹងធានាឲ្យបានថាអាវុធរបស់អាម៉េរិក នឹងមិនត្រូវបានប្រើប្រាស់ដោយប៉ូលិសដើម្បីប្រឆាំងក្រុមបាតុករ៕ធ.ដ

  • អនុរដ្ឋមន្រ្តីក្រសួងការពារជាតិសាធារណរដ្ឋកូរ៉េ ចាត់ទុកទំនាក់ទំនងរវាងកូរ៉េ និងកម្ពុជា ជាទំនាក់ទំនងយុទ្ធសាស្រ្ត

    អនុរដ្ឋមន្រ្តីក្រសួងការពារជាតិសាធារណរដ្ឋកូរ៉េ ចាត់ទុកទំនាក់ទំនងរវាងកូរ៉េ និងកម្ពុជា ជាទំនាក់ទំនងយុទ្ធសាស្រ្ត

    «អនុរដ្ឋមន្រ្តីក្រសួងការពារជាតិសាធារណរដ្ឋកូរ៉េ ចាត់ទុកទំនាក់ទំនងរវាងកូរ៉េ និងកម្ពុជា ជាទំនាក់ទំនងយុទ្ធសាស្រ្ត»។ នេះជាប្រសាសន៍របស់អនុរដ្ឋមន្រ្តីក្រសួងការពារជាតិ នៃសាធារណរដ្ឋកូរ៉េ លោក ប៉ាក ជេមីន (Park Jae Min) បានធ្វើឡើងនៅថ្ងៃ១៦តុលាម្សិលមិញ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជាលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅទីក្រុងសេអ៊ូល សាថារណរដ្ឋកូរ៉េ។ ជំនួបនោះ ត្រូវគេរាយការណ៍ថា ធ្វើឡើងដើម្បីពិភាក្សា និងជំរុញទំនាក់ទំនងក្នុងវិស័យការពារជាតិនៃប្រទេសទាំងពីរឱ្យកាន់តែងរឹងមាំបន្ថែមទៀត។ លោក ប៉ាក ជេមីន (Park Jae Min) បានថ្លែងថា ក្រសួងការពារជាតិកូរ៉េ គាំទ្រគំនិតផ្តួចផ្តើមរបស់ មេបញ្ជាការកងទ័ពជើងគោកប្រទេសទាំងពីរ ដែលចង់ឱ្យមានការពង្រឹង និងពង្រីកទំនាក់ទំនង និងជាពិសេស ចង់ឱ្យមានទំនាក់ទំនងផ្លូវការនៃកងទ័ពជើងគោកនៃប្រទេសទាំងពីរ។ លោក ប៉ាក ជេមីន (Park Jae Min)  បានសម្ដែងការអបអរជាមួយ ប្រទេស និងប្រជាជនកម្ពុជា ដែលបាននឹងកំពុងអភិវឌ្ឍន៍ឥតឈប់ឈរ ហើយជាពិសេសទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត…

  • សភាសហរដ្ឋអាម៉េរិក អនុម័តលើដំណោះស្រាយជំទាស់នឹងការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ ជុំវិញការដកកងទ័ពចេញពីស៊ីរី

    សភាសហរដ្ឋអាម៉េរិក អនុម័តលើដំណោះស្រាយជំទាស់នឹងការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ ជុំវិញការដកកងទ័ពចេញពីស៊ីរី

    សហរដ្ឋអាម៉េរិក៖ សភាតំណាងរាស្រ្តសហរដ្ឋអាម៉េរិក បានបោះឆ្នោតគាំទ្រយ៉ាងច្រើនលើសលប់នៅថ្ងៃពុធសប្តាហ៍នេះ ដើម្បីអនុម័តលើដំណោះស្រាយប្រឆាំងនឹងការសម្រេចចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ជុំវិញការដកទ័ពអាម៉េរិកចេញពីភាគខាងជើងស៊ីរី ដើម្បីបើកភ្លើងខៀវឱ្យយោធាតួកគីចេញប្រតិបត្តិការបោសសម្អាតក្រុមសកម្មប្រយុទ្ធឃើដ។ ការបោះឆ្នោតខាងលើនេះ បានកើតមានឡើងស្របពេលដែលលោក ដូណាល់ ត្រាំ បានថ្លែងការពារការសម្រេចចិត្តរបស់លោកជាមួយការបញ្ជាក់ជាថ្មីថា ប្រតិបត្តិការយោធាកម្ចាត់ក្រុមសកម្មប្រយុទ្ធឃើដនៅភាគខាងជើងប្រទេសស៊ីរី មិនមែនជាបញ្ហារបស់សហរដ្ឋអាម៉េរិកឡើយ។ បច្ចុប្បន្ន រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ កំពុងទទួលរងការរិះគន់យ៉ាងខ្លាំង ក្រោយសម្រេចចិត្តដកកងទ័ពអាម៉េរិក ចេញពីតំបន់ភាគខាងជើងស៊ីរី ខណៈមជ្ឈដ្ឋានខ្លះចោទថា ការដកកងទ័ពនេះមានន័យស្មើនឹងសហរដ្ឋអាម៉េរិកបើកដៃឱ្យតួកគីធ្វើការវាយលុកកម្ទេចក្រុមសកម្មប្រយុទ្ធឃើដ៕ធ.ដ

  • លោក ចូ បៃដិន ព្រមានថា អង្គការ NATO នឹងត្រូវរលាយ ប្រសិនបើលោក ដូណាល់ ត្រាំ ជាប់ឆ្នោតមួយអាណត្តិទៀត

    លោក ចូ បៃដិន ព្រមានថា អង្គការ NATO នឹងត្រូវរលាយ ប្រសិនបើលោក ដូណាល់ ត្រាំ ជាប់ឆ្នោតមួយអាណត្តិទៀត

    សហរដ្ឋអាម៉េរិក៖ បេក្ខជនប្រធានាធិបតីអាម៉េរិកតំណាងគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន បានចេញមុខព្រមានអំពីអនាគតថា អង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង ឬ NATO ដែលមានសមាជិកសរុប២៩ប្រទេសនឹងត្រូវរលាយ ប្រសិនបើលោក ដូណាល់ ត្រាំ នៅតែបន្តជាប់ឆ្នោតមួយអាណត្តិទៀត។ អំឡុងការតស៊ូមតិមួយរវាងបេក្ខជនប្រធានាធិបតី នៅក្នុងបក្សប្រជាធិបតេយ្យ ដែលធ្វើឡើងក្នុងរដ្ឋអូហៃយ៉ូ លោក ចូ បៃដិន ក៏មិនភ្លេចលើកឡើងនោះដែរ អំពីមាត្រាសំខាន់ៗដែលជាគ្រឹះនៃអង្គការសន្តិសុខដ៏ធំធេងមួយនេះ ជាពិសេសគឺមាត្រា៥ ដែលចែងយ៉ាងច្បាស់លាស់ថា ការវាយប្រហារលើសមាជិកណាមួយនៃអង្គការ NATO គឺប្រៀបបីដូចជាការវាយប្រហារលើសមាជិកទាំងអស់ផងដែរ។ យ៉ាងណាមិញ នេះជារឿងធម្មតាទៅហើយ សម្រាប់អំឡុងនៃការតស៊ូមតិនៃបេក្ខជនប្រធានាធិបតីអាម៉េរិក ហើយសម្តីរបស់លោក ចូ បៃដិន ក៏នឹងត្រៀមទទួលការវាយបកវិញដោយលោក ដូណាល់ ត្រាំ ក្នុងពេលឆាប់ៗនេះមិនខាន៕ធ.ដ