Category: ព័ត៌មានអន្តរជាតិ

  • មនុស្សស្លាប់ និងបាត់ខ្លួនកើនជិត៣០នាក់ និងប្រមាណជាង១០០នាក់របួស ដោយសារព្យុះទីហ្វុង Hagibis វាយប្រហារប្រទេសជប៉ុន

    មនុស្សស្លាប់ និងបាត់ខ្លួនកើនជិត៣០នាក់ និងប្រមាណជាង១០០នាក់របួស ដោយសារព្យុះទីហ្វុង Hagibis វាយប្រហារប្រទេសជប៉ុន

    ជប៉ុន:  តួលេខជនរងគ្រោះបាត់បង់ជីវិត ដោយសារព្យុះទីហ្វុងដ៏កំណាច Hagibis នៅក្នុងប្រទេសជប៉ុន បានកើនដល់ ១១នាក់ហើយ ស្របពេលមនុស្ស១៧នាក់បាត់ខ្លួន និងច្រើនជាង១០០នាក់ផ្សេងទៀតរងរបួស។ ព្យុះទីហ្វុង Hagibis ដែលត្រូវបានគេចាត់ទុកថាជាព្យុះដ៏កំណាចបំផុត ក្នុងរយៈពេលជាង៦០ឆ្នាំនេះ កំពុងបក់បោក ទៅកាន់ឆ្នេរភាគខាងកើតនៃប្រទេសជប៉ុន ជាមួយល្បឿន២២៥គីឡូម៉ែត្រ ក្នុងមួយម៉ោង បន្ទាប់ពីវាបានវាយប្រហារ លើតំបន់ដីគោក Izu ភាគអាគ្នេយ៍ទីក្រុងតូក្យូ កាលពីថ្ងៃសៅរ៍។ ព្យុះទីហ្វុង Hagibis ក៏បានបង្កជាគ្រោះទឹកជំនន់ និងរអិលបាក់ដី រីឯមធ្យោបាយធ្វើដំណើរនានា រួមទាំងជើងហោះហើរ នៅក្នុងស្រុកជាច្រើនត្រូវបានលុបចោល ឬផ្អាកជាបណ្ដោះអាសន្នផងដែរ។សូមជម្រាបថា គិតមកទល់ពេលនេះ ផ្ទះច្រើនជាង២៧០,០០០ខ្នង គ្មានអគ្គិសនីប្រើប្រាស់ ហើយមនុស្ស រាប់លាននាក់ ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព ស្របពេលអាជ្ញាធរជប៉ុន កំពុងបន្តប្រតិបត្តិការជួយសង្រ្គោះ និងស្វែងរក មនុស្សបាត់ខ្លួន។ ព្យុះទីហ្វុង Hagibis ត្រូវបានគេរំពឹងថានឹងបក់បោកទៅកាន់តំបន់សមុទ្រ នៅថ្ងៃអាទិត្យនេះ៕    

  • លោក ដូណាល់ ត្រាំ ជួបជាមួយឧបនាយករដ្ឋមន្រ្តីចិននៅឯសេតវិមាន ស្របពេលប្រទេសទាំងពីរឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មមិនពេញលេញមួយ

    លោក ដូណាល់ ត្រាំ ជួបជាមួយឧបនាយករដ្ឋមន្រ្តីចិននៅឯសេតវិមាន ស្របពេលប្រទេសទាំងពីរឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មមិនពេញលេញមួយ

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រំា នៅថ្ងៃសុក្រនេះ បានជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្រ្តីចិនលោក លីវ ហ៊ី នៅឯសេតវិមាន។ នេះបើតាមសារព័ត៌មាន CGTN របស់ចិន ។ជំនួបនេះបានកើតមានឡើងក្រោយលោក លីវ ហ៊ី ដែលជាប្រធានប្រតិភូដឹកនំាការចរចាផ្នែកសេដ្ឋកិច្ចរវាងចិន-សហរដ្ឋអាម៉េរិក បានដឹកនំាក្រុមប្រតិភូជាន់ខ្ពស់ចិនចូលរួមកិច្ចចរចាពាណិជ្ជកម្មជុំថ្មីទៀត ដែលទើបត្រូវបានបញ្ចប់ទៅនៅថ្ងៃសុក្រសប្តាហ៍នេះ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ បើតាមលោក លីវ ហ៊ី ក្រុមចរចាទាំងពីរបានធ្វើការពិភាក្សាគ្នាប្រកបដោយភាពស្មោះត្រង់ និងមានប្រសិទ្ធភាព ក៏ដូចជាការស្ថាបនាទៅលើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលមានការយកចិត្តទុកដាក់ទៅវិញទៅមក។ ដោយឡែកប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រដដែលនេះ ក៏បានប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មមិនពេញលេញមួយជាមួយចិនផងដែរ៕ម.ន

  • សហរដ្ឋអាម៉េរិក មានផែនការដាក់ពង្រាយកងទ័ពថែមទៀតនៅអារ៉ាប៊ីសាអូឌីត ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់អ៊ីរ៉ង់

    សហរដ្ឋអាម៉េរិក មានផែនការដាក់ពង្រាយកងទ័ពថែមទៀតនៅអារ៉ាប៊ីសាអូឌីត ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់អ៊ីរ៉ង់

    សហរដ្ឋអាម៉េរិក៖ រដ្ឋមន្រ្តីការពារជាតិអាម៉េរិក លោក ម៉ាក អេសភើ នៅថ្ងៃសុក្រនេះ បានសម្រេចអនុញ្ញាតឱ្យមានការដាក់ពង្រាយកម្លាំងយោធាថែមទៀតនៅអារ៉ាប៊ីសាអូឌីត ក្នុងគោលបំណងលើកកម្ពស់ការការពារជាតិក្នុងប្រទេសមួយនេះ។យ៉ាងណាមិញ គេនៅពុំទាន់ដឹងច្បាស់ពីចំនួនពិតប្រាកដនៃកងទ័ពដែលទីក្រុងវ៉ាស៊ីនតោនត្រៀមដាក់ពង្រាយថែមទៀតនៅឡើយទេ ប៉ុន្តែបើតាមប្រភពពីមន្រ្តីជាន់ខ្ពស់នៃក្រសួងការពារជាតិអាម៉េរិក ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា គឺមានចំនួនប្រមាណ១,៨០០នាក់ រួមទំាងគ្រឿងបរិក្ខាការពារជាតិទំនើបៗផ្សេងទៀតផងដែរ។ សេចក្តីថ្លែងការណ៍មួយបានកត់សម្គាល់ថា ប្រមុខដឹកនំាមន្ទីរបញ្ចកោណនៅថ្ងៃសុក្រនេះ ក៏បានជូនដំណឹងដល់ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត និងរដ្ឋមន្រ្តីការពារជាតិអារ៉ាប៊ីសាអូឌីត លោក ម៉ូហាម៉េដ ប៊ីន សាល់ម៉ាន់ ផងដែរ អំពីការដាក់ពង្រាយកងទ័ពចុងក្រោយនេះ គឺដើម្បីធានា និងបង្កើនសមត្ថភាពការពារជាតិរបស់អារ៉ាប៊ីសាអូឌីត។សូមបញ្ជាក់ថា ផែនការរបស់សហរដ្ឋអាម៉េរិកខាងលើនេះ បានកើតមានឡើងស្របពេលភាពតានតឹងរវាងសហរដ្ឋអាម៉េរិក និង អ៊ីរ៉ង់ កាន់តែរីករាលដាលធំឡើងៗក្នុងរយៈពេលប៉ុន្មានខែមកនេះ ខណៈមានការព្រួយបារម្ភអំពីលទ្ធភាពនៃការប៉ះទង្គិចគ្នាដោយកម្លំាងយោធាទៀតផង៕ម.ន

  • តួកគី ព្រមានតបតនឹងអឺរ៉ុប-សហរដ្ឋអាមេរិក ជុំវិញការដាក់ទណ្ឌកម្មប្រទេសខ្លួន ពាក់ព័ន្ធនឹងប្រតិបត្តិយោធាប្រឆាំងនឹងក្រុមឧទ្ទាមឃើដ នៅស៊ីរី

    តួកគី ព្រមានតបតនឹងអឺរ៉ុប-សហរដ្ឋអាមេរិក ជុំវិញការដាក់ទណ្ឌកម្មប្រទេសខ្លួន ពាក់ព័ន្ធនឹងប្រតិបត្តិយោធាប្រឆាំងនឹងក្រុមឧទ្ទាមឃើដ នៅស៊ីរី

    តួកគី៖ រដ្ឋមន្រ្តីការបរទេសតួកគី លោក ម៉េវលូត កាវូសូគ្លូ បានថ្លែងអះអាងថា ប្រតិបត្តិសន្តិភាពនិទាឃរដូវ ដែលទីក្រុងអង់ការ៉ាកំពុងធ្វើនៅភាគខាងជើងស៊ីរី គឺពិតជាស្របច្បាប់អន្តរជាតិតាមមាត្រា៥១នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលមានចែងយ៉ាងច្បាស់ អំពីការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។ការកត់សម្គាល់យ៉ាងដូច្នេះរបស់ប្រមុខការបរទេសតួកគីរូបនេះ ត្រូវបានធ្វើឡើងដើម្បីជាការឆ្លើយតបទៅនឹងការគំរាមដាក់ទណ្ឌកម្ម ពីសំណាក់បណ្តាប្រទេសអឺរ៉ុប និងសហរដ្ឋអាម៉េរិក ហើយរដ្ឋាភិបាលទីក្រុងអង់ការ៉ាថែមទាំងបានចេញសេចក្តីថ្លែងការណ៍ព្រមានដែរថា ខ្លួននឹងធ្វើការតបតវិញ បើសិនជាអឺរ៉ុប និងសហរដ្ឋអាម៉េរិកហ៊ានដាក់ទណ្ឌកម្មលើប្រទេសខ្លួន។គួរបញ្ជាក់ថា ប្រតិបត្តិការវាយសម្រុករបស់កងកម្លាំងតួកគី ទៅលើមូលដ្ឋានសំខាន់ៗរបស់ក្រុមឃើដនៅភាគខាងជើងស៊ីរី បានបណ្តាលឱ្យកងជីវពលនៃក្រុមនេះប្រមាណ៣៣៩នាក់ គិតត្រឹមយប់ថ្ងៃសុក្រម្សិលមិញ ហើយតួកគី ក៏កំពុងតែបន្តវាយប្រហារតាមជើងគោក និងផ្លូវឱកាស ដើម្បីជីកឬសគល់ក្រុមដែលខ្លួនចាត់ទុកថា ជាពួកភេរវករនេះឲ្យអស់តែម្តង៕ម.ន  

  • ចិន ជំរុញឱ្យប្រទេសជាសមាជិកអង្គការសហប្រជាជាតិ បំពេញកាតព្វកិច្ចហិរញ្ញវត្ថុ ឲ្យបានពេញលេញ

    ចិន ជំរុញឱ្យប្រទេសជាសមាជិកអង្គការសហប្រជាជាតិ បំពេញកាតព្វកិច្ចហិរញ្ញវត្ថុ ឲ្យបានពេញលេញ

    ចិន៖ ឆ្លើយតបនឹងឱនភាពហិរញ្ញវត្ថុរបស់អង្គការសហប្រជាជាតិ ប្រទេសចិននៅថ្ងៃសុក្រនេះ បានចេញមុខអំពាវនាវឱ្យប្រទេសជាសមាជិកអង្គការសហប្រជាជាតិទាំងអស់ ត្រូវបំពេញកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួនឲ្យបានពេញលេញ។អ្នកនាំពាក្យក្រសួងបរទេសចិន លោក ហ្គេង ស័ង បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយថា ក្នុងនាមជាអ្នកចូលរួមវិភាគទានធំទី២ របស់អង្គការសហប្រជាជាតិ ប្រទេសចិនបានបង់ប្រាក់ពេញលេញនៃថ្លៃសមាជិកប្រចាំឆ្នាំរបស់ខ្លួន។ អ្នកនាំពាក្យរូបនេះបានបន្ថែមទៀតថា ថ្លៃសមាជិកភាពគ្រប់គ្រាន់ និង មានស្ថេរភាព គឺជាការចំាបាច់ដើម្បីធានាដល់ប្រតិបត្តិការ និងដោះស្រាយវិបត្តិហិរញ្ញវត្ថុរបស់អង្គការសហប្រជាជាតិ។ការកត់សម្គាល់បែបនេះរបស់ប្រទេសចិន ត្រូវបានធ្វើឡើងក្រោយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស បានប្រកាសថា ស្ថាប័នអន្តរជាតិកំពូលមួយនេះ ប្រហែលជានឹងអស់កញ្ចប់ថវិកាសម្រាប់ផ្គត់ផ្គង់នៅចុងខែតុលានេះហើយ៕ម.ន  

  • អាជ្ញាធរជប៉ុនជម្លៀសខ្លួនប្រជាជនទៅកាន់ទីសុវត្ថិភាពជាបន្ទាន់ ខណៈព្យុះទីហ្វុង Hagibis ជាព្យុះយក្សធំបំផុតកំពុងសំដៅមកវាយប្រហារប្រទេសជប៉ុន

    អាជ្ញាធរជប៉ុនជម្លៀសខ្លួនប្រជាជនទៅកាន់ទីសុវត្ថិភាពជាបន្ទាន់ ខណៈព្យុះទីហ្វុង Hagibis ជាព្យុះយក្សធំបំផុតកំពុងសំដៅមកវាយប្រហារប្រទេសជប៉ុន

    ជប៉ុន៖ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនបានសម្រេចផ្អាករាល់ជើងហោះហើរទាំងអស់នៅក្នុងស្រុក ដែលគ្រោងនឹងចាកចេញពីអាកាសយានដ្ឋានទីក្រុងតូក្យូ រីឯសេវាកម្មធ្វើដំណើរ និង ដឹកជញ្ជូនតាមរថភ្លើងក៏ត្រូវផ្អាកសកម្មភាពជាបណ្ដោះ អាសន្នផងដែរ ខណៈព្យុះទីហ្វុង ហាជីប៊ីស កំពុងសំដៅមកវាយប្រហារប្រទេសជប៉ុននាចុងសប្ដាហ៍នេះ ។ ទន្ទឹមគ្នា អាជ្ញាធរជប៉ុនក៏បានសម្រេចចិត្តលុបចោលការប្រកួតបាល់អោបពិភពលោក រួមទាំងការប្រកួតប្រណាំងរថយន្ដ Formula One ដែលគ្រោងនឹងធ្វើឡើងនៅចុងសប្ដាហ៍នេះ ។ ដោយឡែកអាជ្ញាធរឧតុនិយមជប៉ុនក៏បានព្រមានដែរថាព្យុះទីហ្វុង ហាជីប៊ីស អាចនឹងក្លាយជាព្យុះទីហ្វុងដ៏មានឥទ្ធិពលបំផុត ដែលនឹងវាយប្រហារលើទីក្រុងតូក្យូ គិតចាប់តាំងពីឆ្នាំ១៩៥៨ ដែលកាលណោះជប៉ុនពិតរងគ្រោះធ្ងន់ធ្ងរណាស់ ដោយសារព្យុះទីហ្វុងឈ្មោះ អ៊ីដា ព្រោះប្រជាជនសរុបចំនួន១,២៦៩នាក់បានស្លាប់ និង បាត់ខ្លួន ខណៈផ្ទះសម្បែងជាង១ម៉ឺន៦ពាន់ខ្នងត្រូវបំផ្លាញ ។បើតាមអាជ្ញាធរឧតុនិយមជប៉ុននោះ ព្យុះទីហ្វុង ហាជីប៊ីស ត្រូវបានគេរំពឹងថា នឹងវាយប្រហារតំបន់ភាគខាងលិច និង ភាគខាងកើតនៃប្រទេសជប៉ុន ចាប់ពីថ្ងៃសៅរ៍រហូតដល់ថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ជាមួយល្បឿនខ្យល់បក់បោកប្រមាណ២២៥គីឡូម៉ែត្រក្នុងមួយម៉ោង ព្រមទាំងអាចបង្កជាគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដីទៀតផង ៕        

  • រដ្ឋមន្ត្រីសន្តិសុខជាតិឥណ្ឌូនេស៊ី ត្រូវបានគេចាក់ឲ្យរបួស

    រដ្ឋមន្ត្រីសន្តិសុខជាតិឥណ្ឌូនេស៊ី ត្រូវបានគេចាក់ឲ្យរបួស

    លោក Wiranto រដ្ឋមន្រ្តីសន្តិសុខជាតិឥណ្ឌូណេស៊ី ត្រូវបានគេធ្វើសកម្មភាពវាយប្រហារដោយកាំបិត អំឡុងពេលលោកចុះទស្សនកិច្ចក្នុងក្រុងមួយនៅកោះជ្វារ ដោយលោកបានរងរបួសពីរកាំបិត ប៉ុន្តែពុំរងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ រីឯជនសង្ស័យវិញ ត្រូវបានអាជ្ញាធរឥណ្ឌូណេស៊ី កំណត់អត្តសញ្ញាណឃើញថា ជាសមាជិកនៃក្រុមភេរវករនៅឥណ្ឌូណេស៊ី ដែលគាំទ្រពួក ISIS ដោយហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃព្រហស្បតិ៍តម្សិលមិញ។ លោក Wiranto បានបានរបួសពីរកាំបិតចំពោះ ប៉ុន្តែមិនរងគ្រោះថ្នាក់ដល់ជីវិតទេ ដោយក្រោយមកលោក ត្រូវបានគេបញ្ជូនបន្តតាមឧទ្ធម្ភាគចក្រមកកាន់មន្ទីរពេទ្យនៅរដ្ឋធានីហ្សាការតា។ រីឯមនុស្ស០៣នាក់ទៀត គឺប៉ូលិសម្នាក់ និងជំនួយការលោកពីរនាក់ ក៏បានរងរបួសផងដែរ ពេលព្យាយាមបញ្ឈប់សកម្មភាពក្រុមជនសង្ស័យ ប៉ុន្តែមិនធ្ងន់ដូចគ្នា។ ក្រោយចុះទៅពិនិត្យស្ថានភាពលោក Wiranto ដោយផ្ទាល់ នៅមន្ទីរពេទ្យយោធាក្នុងទីក្រុងហ្សាការតា ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បានប្រាប់ក្រុមអ្នកកាសែតថា សន្តិសុខត្រូវតែធ្វើការរឹតបន្តឹងបន្ថែម ហើយបណ្តាញភេរវករ នៅពីក្រោយការវាយប្រហារនេះ ត្រូវតែកម្ទេចចោលឲ្យបាន៕ធ.ដ

  • មនុស្សរាប់ពាន់នាក់ធ្វើបាតុកម្មនៅកូរ៉េខាងត្បូង ទាមទារឲ្យរដ្ឋមន្ត្រីយុត្តិធម៌ចុះចេញពីតំណែង

    មនុស្សរាប់ពាន់នាក់ធ្វើបាតុកម្មនៅកូរ៉េខាងត្បូង ទាមទារឲ្យរដ្ឋមន្ត្រីយុត្តិធម៌ចុះចេញពីតំណែង

    ក្រុមអ្នកតវ៉ារាប់ពាន់នាក់បាននាំគ្នាដើរដង្ហែក្នុងទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃពុធកន្លងទៅទាមទារឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Cho Kuk ដែលចាត់តាំងដោយប្រធានាធិបតី ចុះចេញពីតំណែង។ ការតវ៉ានៅជិតវិមានប្រធានាធិបតីនេះ ត្រូវបានធ្វើឡើងក្រោយពេលដែលក្រុមអ្នកគាំទ្ររដ្ឋាភិបាលធ្វើការដើរដង្ហែមុខការិយាល័យរដ្ឋអាជ្ញាកាលពីសប្ដាហ៍មុនដើម្បីសម្ដែងការគាំទ្រដល់លោក Cho Kuk។ យ៉ាងណាមិញ លោករដ្ឋមន្ត្រី Cho Kuk ត្រូវបានចោទប្រកាន់ថាពាក់ព័ន្ធនឹងបទឧក្រិដ្ឋហិរញ្ញវត្ថុ ខណៈពេលដែលគ្រួសាររបស់លោកកំពុងស្ថិតក្រោមការស៊ើបអង្កេត។ ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ លោក Cho បានបដិសេធទាំងស្រុងថាលោកមិនបានធ្វើខុសនោះទេ។ គួរបញ្ជាក់ថា បញ្ហាចម្រូងចម្រាសបណ្ដាលពីការមិនពេញចិត្តរបស់ពលរដ្ឋកូរ៉េខាងត្បូងចំពោះរដ្ឋមន្ត្រីក្រសួងយុត្តិធម៌នេះ បានធ្វើឲ្យលោកប្រធានាធិបតី Moon Jae-in ប្រឈមធ្លាក់ប្រជាប្រិយភាព ក៏ដូចជាធ្លាក់ចុះទំនាក់ទំនងការទូតជាមួយជប៉ុន និងកូរ៉េខាងជើងផងដែរ៕ធ.ដ

  • របាយការណ៍មួយបង្ហាញថា វិបត្តិអត្រាកំណើតនៅជប៉ុនកាន់តែមានភាពធ្ងន់

    របាយការណ៍មួយបង្ហាញថា វិបត្តិអត្រាកំណើតនៅជប៉ុនកាន់តែមានភាពធ្ងន់

    ជប៉ុន៖ យោងតាមទិន្នន័យបឋមរបស់រដ្ឋាភិបាលជប៉ុនបានឱ្យដឹងថា វិបត្តិអត្រាកំណើតរបស់ប្រទេសជប៉ុនកំពុងតែមានភាពធ្ងន់កាន់តែខ្លាំងឡើង ដោយទិន្នន័យក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០១៩នេះ បានបង្ហាញពីការធ្លាក់ចុះយ៉ាងគំហុក។ បើផ្អែកតាមតួលេខពីក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពជប៉ុននោះ អត្រាកំណើតបានធ្លាក់ចុះ៥,៩ភាគរយ គិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នំា២០១៩នេះ ដោយសារចំនួនស្ត្រីមានគភ៌ថយចុះ ហើយស្ត្រីខ្លះសម្រេចពន្យារកំណើត និងមួយចំនួនទៀតសម្រេចមិនយកកូន។ គួរបញ្ជាក់ថា អត្រាកំណើតរបស់ប្រទេសជប៉ុន បានធ្លាក់ចុះចាប់តាំងពីចុងទសវត្សទី៧០ ជាក់ស្តែងកាលពីឆ្នាំ២០០៥ អត្រានេះបានធ្លាក់ចុះទាបបំផុតរហូតដល់១,២៦ភាគរយ ប៉ុន្តែក្រោយមកហាក់ដូចជាងើបឡើងវិញ រហូតដល់វាបានចាប់ផ្តើមធ្លាក់ចុះម្តងទៀតក្នុងឆ្នាំ២០១៦។ ចំនួនប្រជាជនអាចនឹងមានស្ថេរភាព ប្រសិន បើប្រទេសជប៉ុនអាចរក្សាអត្រាកំណើត២,១ភាគរយ៕ធ.ដ

  • ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំជាបន្ទាន់មួយ ក្រោយតួកគី ចាប់ផ្តើមប្រតិបត្តិការយោធានៅស៊ីរី

    ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំជាបន្ទាន់មួយ ក្រោយតួកគី ចាប់ផ្តើមប្រតិបត្តិការយោធានៅស៊ីរី

    បរទេស៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងរៀបចំកិច្ចប្រជុំជាបន្ទាន់មួយនៅក្នុងថ្ងៃ ព្រហស្បត្តិ៍នេះ ដើម្បីពិភាក្សាគ្នាពីប្រតិបត្តិការយោធារបស់តួកគី ប្រឆាំងក្រុមសកម្មប្រយុទ្ធឃើដក្នុងប្រទេសស៊ីរី។ កិច្ចប្រជុំបិទទ្វារខាងលើ ត្រូវបានស្នើឡើងពីសំណាក់ប្រទេសបែលហ្ស៊ិក បារាំង អាល្លឺម៉ង់ និងអង់គ្លេស ។ ដោយឡែកសម្ព័ន្ធអារ៉ាប់ ក៏គ្រោងនឹងបើកកិច្ចប្រជុំជាបន្ទាន់មួយផងដែរ នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ដើម្បីពិភាក្សាគ្នាជុំវិញប្រតិបត្តិការយោធារបស់តួកគីនៅស៊ីរី។ ការសម្រេចចិត្តបើកកិច្ចប្រជុំបន្ទាន់ខាងលើ ធ្វើឡើងតបតាមសំណើរបស់ប្រទេសអេហ្ស៊ីប ដោយរដ្ឋមន្ត្រីការបរទេសនៃសមាជិកសម្ព័ន្ធអារ៉ាប់ នឹងត្រូវជួបប្រជុំគ្នាក្នុងទីក្រុងគែរ ប្រទេសអេហ្ស៊ីប នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ខណៈកងទ័ពតួកគី កំពុងបើកប្រតិបតិ្តការបោសសំអាតក្រុមសកម្មប្រយុទ្ធឃើដ YPG ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាម៉េរិកនៅភាគខាងជើងប្រទេសស៊ីរី។ សូមជម្រាបថា កងកម្លាំងតួកគី បានចាប់ផ្ដើមធ្វើប្រតិបត្តិការយោធាវាយលុកចូលតំបន់ភាគខាងជើងប្រទេសស៊ីរី កាលពីថ្ងៃពុធសប្តាហ៍នេះក្នុងគោលបំណងបង្កើតតំបន់សុវត្ថិភាពសម្រាប់ជនភៀសខ្លួន និង កម្ទេចក្រុមសកម្មប្រយុទ្ធឃើដ YPG ដែលតួកគីចាត់ទុកថា ជាពួកភេរវករ បន្ទាប់ពីសហរដ្ឋអាម៉េរិកប្រកាសមិនលូកដៃ ចូលប្រតិបត្តិការយោធានេះ៕ធ.ដ