Category: ព័ត៌មានអន្តរជាតិ

  • ហ្វីលីពីន សហរដ្ឋអាម៉េរិក និងជប៉ុន ដឹកនំាការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំប្រចាំឆ្នាំរួមគ្នា

    ហ្វីលីពីន សហរដ្ឋអាម៉េរិក និងជប៉ុន ដឹកនំាការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំប្រចាំឆ្នាំរួមគ្នា

    ហ្វីលីពីន៖ កងទ័ពហ្វីលីពីន សហរដ្ឋអាម៉េរិក និងជប៉ុន សរុបជាង២,០០០នាក់ បានចាប់ផ្តើមដឹកនាំការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ នៅក្នុងថ្ងៃពុធសប្តាហ៍នេះ ដើម្បីឆ្លើយតបឱ្យបានឆាប់រហ័សចំពោះវិបត្តិ និង គ្រោះមហន្តរាយធម្មជាតិ ក៏ដូចជា បញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងបី ក្នុងការរក្សាសេរីភាព និង ការបើកចំហ។ សមយុទ្ធដែលមានរយៈពេល១០ថ្ងៃ ដែលរួមទាំងការហ្វឹកហាត់វាយលុកទាំងជើងគោក និងជើងទឹក រួមទំាងការបាញ់គ្រាប់ពិតខាងលើ បានប្រព្រឹត្តទៅនៅអតីតមូលដ្ឋានកងទ័ពជើងទឹកអាម៉េរិក ស៊ូប៊ីក ហ្វ្រីផត នៅភាគពាយព្យនៃទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ សមយុទ្ធនេះដែរ ក៏នឹងរួមបញ្ចូលទាំងការងារមនុស្សធម៌នៅខេត្តចំនួន៦ របស់ប្រទេសហ្វីលីពីនភាគខាងជើងផងដែរ។ បើតាមស្ថានទូតអាម៉េរិកប្រចាំនៅទីក្រុងម៉ានីល សមយុទ្ធនេះ គឺតំណាងឱ្យការកើនឡើងនូវសមត្ថភាពយោធា និងការប្តេជ្ញាចិត្តចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ជាមួយនឹងសេរី និងការបើកចំហ ក៏ដូចជាបង្ហាញសមត្ថភាពក្នុងការបញ្ជូនកងកម្លាំងចេញក្នុងពេលមានករណីវិបត្តិ ឬគ្រោះមហន្តរាយធម្មជាតិ៕ធ.ដ

  • លោក ដូណាល់ ត្រាំ ថ្កោលទោសការបង្កសង្គ្រាមដែលសហរដ្ឋអាម៉េរិកធ្វើឡើងនៅ ប្រទេសមួយចំនួនរាប់ទសវត្សរ៍មកនេះ

    លោក ដូណាល់ ត្រាំ ថ្កោលទោសការបង្កសង្គ្រាមដែលសហរដ្ឋអាម៉េរិកធ្វើឡើងនៅ ប្រទេសមួយចំនួនរាប់ទសវត្សរ៍មកនេះ

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការធ្វើសង្រ្គាមរបស់សហរដ្ឋអាម៉េរិករាប់ទសវត្សរ៍មកនេះក្នុងតំបន់មជ្ឈិមបូព៌ា ជាពិសេសនៅអ៊ីរ៉ាក់ ដោយលោកផ្ទាល់ចាត់ទុកថា វាជាការសម្រេចចិត្តដ៏អាក្រក់បំផុតនៃប្រវត្តិសាស្ត្រសហរដ្ឋអាម៉េរិក។ ការកត់សម្គាល់យ៉ាងដូច្នេះរបស់ប្រធានាធិបតីអាម៉េរិករូបនេះ ត្រូវបានគេមើលឃើញថា ជាការការពារការសម្រេចចិត្តរបស់លោកជុំវិញការដកកងទ័ពអាម៉េរិកចេញពីតំបន់ភាគឦសានប្រទេសស៊ីរី ដោយទុកឱ្យក្រុមសកម្មប្រយុទ្ធឃើដដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន ប្រឈមមុខតែម្នាក់ឯងជាមួយកងកម្លាំងតួកគី។ យ៉ាងណាមិញ តាមរយៈបណ្តាញសង្គមធ្វីតធើ លោក ដូណាល់ ត្រាំ បានសរសេរសារបង្ហោះថា យើងបានប្រឡូកចូលក្នុងសង្រ្គាមជាមួយកំហុសឆ្គង ហើយមកទល់បច្ចុប្បន្នគ្មានភ័ស្ដុតាងណាមួយថា អ៊ីរ៉ាក់មានអាវុធប្រល័យលោកនោះទេ។ កងទ័ពអាម៉េរិកជាច្រើនបានស្លាប់ និងរបួស រីឯមនុស្សជាច្រើនលាននាក់បានស្លាប់ ហើយយើងបានចំណាយលុយអត់ប្រយោជន៍ក្នុងសង្រ្គាមនៅមជ្ឈិមបូព៌ាជាង៨ទ្រីលានដុល្លារ ដែលនេះគឺជាការសម្រេចចិត្តដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសរបស់យើង៕ធ.ដ

  • សមាជិកព្រឹទ្ធសភាសហរដ្ឋអាម៉េរិក ស្នើសុំការអត្ថាធិប្បាយជុំវិញការសម្រេចចិត្តដកកងទ័ព ចេញពីភាគខាងជើងប្រទេសស៊ីរី

    សមាជិកព្រឹទ្ធសភាសហរដ្ឋអាម៉េរិក ស្នើសុំការអត្ថាធិប្បាយជុំវិញការសម្រេចចិត្តដកកងទ័ព ចេញពីភាគខាងជើងប្រទេសស៊ីរី

    សហរដ្ឋអាម៉េរិក៖ សមាជិកព្រឹទ្ធសភាអាម៉េរិកមកពីគណបក្សទាំងពីរ បានធ្វើការទាមទារឱ្យមានការអធិប្បាយដោយសមាជិកព្រឹទ្ធសភាមកពីរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងការសម្រេចចិត្តដកកងទ័ពអាម៉េរិកចេញពីភាគខាងជើងស៊ីរី។ ជាមួយគ្នានេះ សមាជិកព្រឹទ្ធសភាមកពីគណបក្សទាំងពីរថែមទាំងបានសម្តែងការព្រួយបារម្ភផងដែរថា ការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ ថ្មីៗនេះ អាចនឹងបង្កើនការគំរាមកំហែងដល់សម្ព័ន្ធមិត្តឃើដរបស់សហរដ្ឋអាម៉េរិក ខណៈការដកកងទ័ពនេះទៀតសោត ធ្វើឡើងចំពេលមានការជំទាស់ពីទីប្រឹក្សាយោធា និងមន្រ្តីការទូតទៀតផង។ ដោយឡែកសមាជិកសភាអាម៉េរិកមកពីគណបក្សទាំងពីរ ក៏បានធ្វើការរិះគន់ការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ ផងដែរ ក្នុងការប្រមូលផ្តុំកងទ័ពអាម៉េរិក និងការបោះបង់ចោលក្រុមសកម្មប្រយុទ្ធឃើដស៊ីរី ដោយពួកគេបានសម្តែងការព្រួយបារម្ភថា វានឹងនំាទៅរកការងើបឡើងវិញនៃក្រុមភេវរកររដ្ឋអ៊ីស្លាម IS ក៏ដូចជាវិបត្តិមនុស្សធម៌ បន្ទាប់ពីការលុកលុយរបស់កម្លំាងយោធាតួកគីនៅស៊ីរី៕ធ.ដ

  • មេដឹកនាំចិន និងឥណ្ឌា គ្រោងបើកកិច្ចប្រជុំកំពូលក្រៅផ្លូវការទ្វេភាគីនាសប្តាហ៍នេះ

    មេដឹកនាំចិន និងឥណ្ឌា គ្រោងបើកកិច្ចប្រជុំកំពូលក្រៅផ្លូវការទ្វេភាគីនាសប្តាហ៍នេះ

    ចិន៖ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី និងប្រធានាធិបតីនេប៉ាល់ លោកស្រី បីដយ៉ា ឌីវី បានដារី នោះ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង គ្រោងនឹងជួបជាមួយលោក ម៉ូឌី សម្រាប់កិច្ចប្រជុំកំពូលក្រៅផ្លូវការលើកទី២នាសប្តាហ៍នេះ រួចបន្តដំណើរទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសនេប៉ាល់ ចាប់ពីថ្ងៃទី១១ ដល់ទី១៣ ខែតុលាខាងមុខ។ នេះបើតាមអ្នកនំាពាក្យក្រសួងការបរទេសចិន លោកស្រី ហូ ឈន់យីង នៅថ្ងៃពុធម្សិលមិញ។ បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសឥណ្ឌា ជំនួបកំពូលក្រៅផ្លូវនៅទីក្រុង ឈិនណេ នឹងផ្តល់ឱកាសឲ្យលោក ស៊ី និង លោក ម៉ូឌី បន្តកិច្ចពិភាក្សាជុំវិញបញ្ហាសំខាន់ៗជាច្រើន ស្តីពីចំណងទ្វេភាគី ស្ថានការណ៍ក្នុងតំបន់ និងអន្តរជាតិ ហើយបន្តផ្លាស់ប្តូរទស្សនៈលើការធ្វើឲ្យភាពជាដៃគូអភិវឌ្ឍន៍រវាងឥណ្ឌា និងចិនកាន់តែជិតស្និទ្ធ និងស៊ីជម្រៅជាងមុនថែមទៀត។ សូមរំលឹកផងដែរថា កាលពីឆ្នាំ២០១៨ មេដឹកនាំប្រទេសទាំងពីរធ្លាប់បានជួបពិភាក្សាគ្នានៅទីក្រុង វូហាន ប្រទេសចិន ក្រោមគោលដៅស្តាស្ថិរភាពនៃទំនាក់ទំនង ក្រោយមានការប្រឈមមុខដាក់គ្នានៅតំបន់ជម្លោះព្រំដែន៕ធ.ដ

  • ព្យុះទីហ្វុង ហាជីប៊ីស ត្រូវបានរំពឹថា នឹងធ្វើដំណើរទៅដល់កោះ ហុនហ្ស៊ុ របស់ជប៉ុន នាចុងសប្តាហ៍នេះ

    ព្យុះទីហ្វុង ហាជីប៊ីស ត្រូវបានរំពឹថា នឹងធ្វើដំណើរទៅដល់កោះ ហុនហ្ស៊ុ របស់ជប៉ុន នាចុងសប្តាហ៍នេះ

    ជប៉ុន៖ ព្យុះទីហ្វុង ហាជីប៊ីស ត្រូវបានគេព្យាករណ៍ថា កំពុងសំដៅឆ្ពោះមករក កោះហុនហ្ស៊ុ របស់ជប៉ុន ហើយវាអាចនឹងបោកបក់កាត់ចំតំបន់ តាន់តូ នៅចុងសប្តាហ៍នេះ។ យ៉ាងណាមិញ គន្លងផ្លូវពិតប្រាកដរបស់ព្យុះទីហ្វុងនេះ នៅមិនទាន់អាចកំណត់ច្បាស់ឡើយ ប៉ុន្តែដោយសារវាមានទំហំធំធេងពេក តំបន់ដែលមិនរងការប៉ះពាល់ដោយផ្ទាល់ក៏ដោយ ក៏អាចនៅរងឥទ្ធិពលខ្លាំងដែរ។ បើតាមទីភ្នាក់ងារឧតុនិយមជប៉ុន ព្យុះទីហ្វុងដ៏កំណាចនេះ អាចមានកម្លាំងខ្យល់បក់អតិបរមាខ្ទង់១៩៨គីឡូម៉ែត្រក្នុងមួយម៉ោង។ ចំណែកសហរដ្ឋអាម៉េរិកវិញ បានអះអាងដែរថា កម្លាំងខ្យល់នៃព្យុះទីហ្វុង ហាជីប៊ីស នេះ អាចកើនឡើងដល់២៥៩គីឡូម៉ែត្រក្នុងម៉ោង ពោលគឺស្មើនឹងព្យុះហឺរីខិនកម្រិតទី៥ ដែលជាកម្រិតខ្ពស់ជាងគេមួយ។ សូមបញ្ជាក់ថា ព្យុះទីហ្វុង ហាជីប៊ីស គិតត្រឹមរសៀលថ្ងៃពុធនេះ កំពុងស្ថិតក្បែរទីប្រជុំកោះ អូហ្គាសាវ៉ារ៉ា ហើយបើតាមការព្យាករណ៍នោះ វាកំពុងបន្តឆ្ពោះមករកកោះ ហុនហ្ស៊ុ ហើយអាចបោកបក់ត្រូវចំតំបន់ តាន់តុ នៃកោះនេះ នៅយប់ថ្ងៃសៅរ៍ ឬ មួយក៏រំលងអធ្រាត្រថ្ងៃអាទិត្យចុងសប្តាហ៍នេះ៕ធ.ដ

  • ទីភ្នាក់ងារអវកាសរុស្ស៊ី មានផែនការបង្កើតផ្កាយរណបបំបាំងកាយ ដើម្បីគេចចេញពី ការស៊ើបអង្កេតរបស់ប្រទេសដទៃ

    ទីភ្នាក់ងារអវកាសរុស្ស៊ី មានផែនការបង្កើតផ្កាយរណបបំបាំងកាយ ដើម្បីគេចចេញពី ការស៊ើបអង្កេតរបស់ប្រទេសដទៃ

    រុស្ស៊ី៖ ទីភ្នាក់ងារអវកាស រ៉ូសកូសម៉ូស របស់ប្រទេសរុស្ស៊ី បានដាក់ពាក្យសុំប្រកាសសិទ្ធិលើបច្ចេកវិទ្យាផ្កាយរណប ដែលអាចកែប្រែរូបរាងវាបាន ដើម្បីបំបាំងខ្លួនពីផ្កាយរណបស៊ើបការណ៍របស់ប្រទេសដទៃ។ ការស្នើសុំរបស់ទីភ្នាក់ងារអវកាសរុស្ស៊ីនេះ បានកើតមានឡើងក្រោយនាពេលថ្មីៗនេះ មានរបាយការណ៍ថា រុស្សី បានប្រទះឃើញការផ្លាស់ទីតាំងគួរឲ្យកត់សម្គាល់ នៃផ្កាយរណបយោធារបស់សហរដ្ឋអាម៉េរិកនៅក្នុងទីអវកាស។ គោលដៅនៃបច្ចេកវិទ្យាខាងលើរបស់រុស្ស៊ី គឺមានគោលបំណងជួយលាក់ពួកផ្កាយរណបរបស់ខ្លួនពីពពួកផ្កាយរណបដែលមានមុខងារប្រើប្រាស់ឧបករណ៍ ដើម្បីស៊ើបការណ៍លើផ្កាយរណបដទៃ ហើយធ្វើការវិភាគព្រមទាំងប្រមូលទិន្នន័យពីផ្កាយរណបទាំងនោះទៀតផង៕ធ.ដ

  • សេតវិមានទាត់ចោលកិច្ចសហការជាមួយគណបក្សប្រជាធិបតេយ្យ ក្នុងការទម្លាក់លោក ដូណាល់ ត្រាំ ចេញពីតំណែង

    សេតវិមានទាត់ចោលកិច្ចសហការជាមួយគណបក្សប្រជាធិបតេយ្យ ក្នុងការទម្លាក់លោក ដូណាល់ ត្រាំ ចេញពីតំណែង

    សហរដ្ឋអាមេ៉រិក៖ សេតវិមានបានអះអាងនៅថ្ងៃអង្គារនេះថា ខ្លួននឹងមិនផ្ដល់កិច្ច សហការក្នុងការស៊ើបអង្កេត ដើម្បីដំណើរការនីតិវិធីដកលោក ដូណាល់ ត្រាំ ចេញពីតំណែងប្រធានាធិបតី ហើយបានចាត់ទុកថា ការស៊ើបអង្កេតនេះរំលោភលើរដ្ឋធម្មនុញ្ញអាមេ៉រិក ។ សេតវិមានបានលើកឡើងថា អ្នកសំដៅលើបក្សប្រជាធិបតេយ្យ បង្កើត និងអនុវត្តការស៊ើបអង្កេតរបស់អ្នក ដោយរំលោភលើរដ្ឋធម្មនុញ្ញានៃប្រទេស ដូច្នេះលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោកមិនអាចចូលរួម ឬ ផ្ដល់កិច្ចសហការជាមួយអ្នកឡើយ ។ សូមជម្រាបថា បច្ចុប្បន្នលោក ដូណាល់ ត្រាំ កំពុងប្រឈមនឹងការស៊ើបអង្កេត ដើម្បីឈានទៅរកដំនើរការនីតិវិធីទម្លាក់ចេញពីតំនែងប្រធានាធិបតី ពីសំណាក់តំណាងរាស្ត្រគណបក្សប្រជាធិបតេយ្យដែលកំពុងគ្រង់គ្រងសភា តាមរយៈការចោទរូបលោកថា បានស្នើជំនួយពីបរទេសដើម្បីផ្ដួលគូប្រជែងរបស់ខ្លួន គឺលោក ចូ បៃដិន នៅមុនការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១២ តាមរយៈការដាក់សម្ពាធឱ្យអ៊ុយក្រែន ស៊ើបអង្កេតពីបទពុករលួយប្រឆាំងនឹងលោក បៃដិន ៕ធ.ដ

  • លោក ដូណាល់ ត្រាំ ថ្លែងការពារការសម្រេចចិត្តរបស់ខ្លួនជុំវិញបញ្ហានៅស៊ីរី ក្រោយរងការរិះគន់ពីបរទេស

    លោក ដូណាល់ ត្រាំ ថ្លែងការពារការសម្រេចចិត្តរបស់ខ្លួនជុំវិញបញ្ហានៅស៊ីរី ក្រោយរងការរិះគន់ពីបរទេស

    សហរដ្ឋអាមេ៉រិក៖ ប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារនេះ បានថ្លែងរៀបរាប់ដោយសង្ខេបអំពីទំនាក់ទំនងរវាងសហរដ្ឋអាមេ៉រិក និងតួកគី ស្របពេលទទួលរងការរិះគន់ធ្ងន់ៗពីបរទេស ជុំវិញការសម្រេចចិត្តរបស់លោក ក្នុងការដកកងទ័ពអាមេ៉រិកចេញពីទីតំាងជាច្រើននៅភាគខាងជើងស៊ីរី ជាទីដែលកងកម្លំាងតួកគីកំពុងធ្វើយុទ្ធនាការប្រឆំាងនឹងក្រុមឧទ្ទាមឃើដ ។ ការសម្រេចចិត្តចុងក្រោយរបស់លោក ដូណាល់ ត្រាំ ខាងលើនេះដែរ ក៏បានបង្កឱ្យមានការរិះគន់យ៉ាងខ្លំាងពីសំណាក់សមាជិកសភាទំាងពីរគណបក្ស ក្នុងនោះរួមមានទំាងបក្សសាធារណៈរដ្ឋ និងបក្សប្រជាធិបតេយ្យ ដោយពួកគេបានព្រមានអំពីការកកើតឡើងវិញនៃក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ហើយនឹងវិបត្តិមនុស្សធម៌សម្រាប់កងជីវពលឃើដស៊ីរី បន្ទាប់ពីការវាយលុករបស់កម្លាំងយោធាតួកគី ។ ដោយឡែកក្រុមឧទ្ទាមឃើដ YPG ដែលជាសម្ព័ន្ធមិត្តមួយរបស់សហរដ្ឋអាមេ៉រិក នៅក្នុងប្រទេសស៊ីរី និងជាក្រុមឧទ្ទាមមួយនេះ ដែលជួយទីក្រុងវ៉ាស៊ីនតោនក្នុងការវាយកម្ចាត់ពួករដ្ឋអ៊ីស្លាម ISIS ផងនោះ បានចោទថា ការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ គឺជាទង្វើលួចចាក់សម្ព័ន្ធមិត្តពីក្រោយខ្នង ៕ធ.ដ

  • ក្រិច អេហ្ស៊ីប និងសាយប្រើស រួមគ្នាថ្កោលទោសប្រតិបត្តិការយោធាតួកគីនៅលើទឹកដីស៊ីរី

    ក្រិច អេហ្ស៊ីប និងសាយប្រើស រួមគ្នាថ្កោលទោសប្រតិបត្តិការយោធាតួកគីនៅលើទឹកដីស៊ីរី

    អេហ្ស៊ីប៖ រដ្ឋាភិបាលអេហ្ស៊ីប ក្រិច និងសាយប្រើស នៅថ្ងៃអង្គារ៍នេះ បានប្រកាសថ្កោលទោស និង រិះគន់ធ្ងន់ៗលើប្រតិបត្តិការយោធាដែលត្រូវបានធ្វើឡើងដោយរដ្ឋាភិបាលតួកគី នៅលើបូរណភាពទឹកដីរបស់ប្រទេសស៊ីរី ។ ការថ្កោលទោសរបស់ប្រទេសទំាងបីខាងលើនេះ បានកើតមានឡើងក្រោយកិច្ចប្រជុំកំពូលត្រីភាគីមួយនៅក្នុងរដ្ឋធានីកៃរ៉ូ ស្ថិតក្រោមការចូលរួមពីសំណាក់ប្រធានាធិបតីអេហ្ស៊ីប លោក អាប់ឌែល ហ្វាដតា អាល់ស៊ីស៊ី នាយករដ្ឋមន្រ្តីក្រិច លោក ឃីរៀខូស មីតសូតាគីស និងប្រធានាធិបតីសាយប្រើស លោក នីខូស អាណាស់ស្តាស៊ីឌេស នេះបើតាមគេហទំព័រសារព័ត៌មានរដ្ឋ អារ៉ាម របស់អេហ្ស៊ីប ។ ទន្ទឹមគ្នានោះដែរ មេដឹកនំាទំាងបីបានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លំាង ចំពោះប្រតិបត្តិការយោធាតួកគី ដែលពួកលោកយល់ឃើញថា ជាទង្វើខុសច្បាប់ និងរំលោភបំពានច្បាប់នៅក្នុងប្រទេសស៊ីរី ហើយថែមទំាងបានប្រកាសថ្កោលទោសយ៉ាងខ្លំាងផងដែរ ចំពោះរាល់ការប៉ុនប៉ងរបស់ទីក្រុងអង់ការ៉ា ដើម្បីបំផ្លាញបូរណ ភាពទឹកដីរបស់ស៊ីរី ៕ធ.ដ

  • ចិនអំពាវនាវឱ្យមានកិច្ចប្រជុំមួយ ក្រោយកូរ៉េខាងជើង និងសហរដ្ឋអាមេ៉រិកបរាជ័យ ក្នុងការរៀបចំកិច្ចចរចានុយក្លេអ៊ែរឡើងវិញ

    ចិនអំពាវនាវឱ្យមានកិច្ចប្រជុំមួយ ក្រោយកូរ៉េខាងជើង និងសហរដ្ឋអាមេ៉រិកបរាជ័យ ក្នុងការរៀបចំកិច្ចចរចានុយក្លេអ៊ែរឡើងវិញ

    ចិន៖ ជាថ្មីម្តងទៀតប្រទេស ចិន បានធ្វើការអំពាវនាវយ៉ាងទទូចឱ្យបង្កើតកិច្ចប្រជុំ និងការប្រឹក្សានយោបាយ ដោយបញ្ជាក់ថា វាគឺជាមធ្យោបាយតែម្យ៉ាងគត់ ដើម្បីបោះជំហានឈានឆ្ពោះទៅដោះស្រាយបញ្ហានុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ បន្ទាប់ពីកិច្ចចរចានុយក្លេអ៊ែររវាងកូរ៉េខាងជើង និងសហរដ្ឋអាមេ៉រិកត្រូវបរាជ័យនៅក្នុងប្រទេសស៊ុយអែត កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ ។ ការកត់សម្គាល់បែបនេះរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហ្គេង ស័ង ត្រូវបានធ្វើឡើងនៅក្នុងសន្និសិទសារព័ត៌មានមួយនៅក្នុងថ្ងៃ អង្គារ សប្តាហ៍នេះ ។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ ប្រទេសរបស់លោកសង្ឃឹមថា សហរដ្ឋអាមេ៉រិក និងកូរ៉េខាងជើងនឹងផ្តោតសំខាន់លើការប្រាស្រ័យទាក់ទងគ្នា ហើយនៅតែរក្សាការប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់កិច្ចដំណើរការចរចាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ ហើយលោក ហ្គេង ថែមទំាងអំពាវនាវផងដែរ ឲ្យភាគីទំាងពីររៀបចំជំនួបឡើងវិញនាពេលឆាប់ៗខាងមុខនេះ ៕ធ.ដ