Category: ព័ត៌មានអន្តរជាតិ

  • អភិបាលក្រុងហុងកុងថ្លែងថា កំពុងទន្ទឹងរង់ចំាវេទិការសន្ទនាលើកដំបូងជាមួយប្រជាជន ដើម្បីដោះស្រាយភាពតានតឹងកន្លងមក

    អភិបាលក្រុងហុងកុងថ្លែងថា កំពុងទន្ទឹងរង់ចំាវេទិការសន្ទនាលើកដំបូងជាមួយប្រជាជន ដើម្បីដោះស្រាយភាពតានតឹងកន្លងមក

    ហុងកុង៖ រដ្ឋាភិបាលតំបន់ស្វយ័តពិសេសហុងកុង នឹងរៀបចំវេទិការសន្ទនាលើកដំបូងរបស់ខ្លួន នៅក្នុងថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ។ នេះបើតាមអភិបាលក្រុងហុងកុងលោកស្រី ខារី ឡំា ថ្លែងប្រាប់អ្នកយកព័ត៌មាននៅក្នុងថ្ងៃច័ន្ទនេះ។ លោកស្រី ឡាំ បាននិយាយថា លោកស្រីពិតជាមានសេចក្តីរីករាយណាស់ ដែលបានដឹងថា មនុស្សប្រមាណ២ម៉ឺននាក់ បានចុះឈ្មោះរួចរាល់ហើយ ដើម្បីចូលរួមក្នុងវេទិការសន្ទនាគ្នានេះ និងកំពុងទន្ទឹងរង់ចាំស្តាប់មតិយោបល់របស់សាធារណៈជន។ ប៉ុន្តែក្នុងចំណោមមនុស្ស២ម៉ឺននាក់នេះ មានតែប្រជាជន១៥០នាក់ប៉ុណ្ណោះ ដែលនឹងត្រូវបានជ្រើសរើសដើម្បីអនុញ្ញាតឲ្យចូលរួមក្នុងព្រឹត្តិការណ៍នេះ។ បើតាមលោកស្រី ខារី ឡាំ កិច្ចពិភាក្សាលើកដំបូងនេះ នឹងមិនមានប្រធានបទជាក់លាក់នោះទេ ពីព្រោះវានឹងប្រមូលផ្តុំនូវមតិយោបល់ក្នុងសង្គម ប៉ុន្តែលោកស្រីនៅតែមានសុទិដ្ឋិនិយម ដោយប្រយ័ត្នប្រយែងអំពីលទ្ធផលនៃជុំទីមួយ ដោយនិយាយថា ការមូលមតិគ្នាមិនអាចទៅរួចទេ នៅក្នុងកិច្ចប្រជុំរយៈពេលពីរម៉ោងនាពេលខាងមុខនេះ៕ធ.ដ

  • ចំនួនអ្នកស្លាប់កើនដល់២៦នាក់ និងរបួស៣០០នាក់ ដោយសារគ្រោះរញ្ជួយដី កម្រិត៥,៨រ៉ិចទ័រវាយប្រហារប្រទេសប៉ាគីស្ថាន

    ចំនួនអ្នកស្លាប់កើនដល់២៦នាក់ និងរបួស៣០០នាក់ ដោយសារគ្រោះរញ្ជួយដី កម្រិត៥,៨រ៉ិចទ័រវាយប្រហារប្រទេសប៉ាគីស្ថាន

    ប៉ាគីស្ថាន៖ តួលេខជនរងគ្រោះបាត់បង់ជីវិត បានបន្តកើនឡើងដល់២៦នាក់ហើយ និង៣០០នាក់ផ្សេងទៀតទទួលរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៥,៨រ៉ិចទ័រ វាយប្រហារលើតំបន់ភាគខាងជើងនៃប្រទេសប៉ាគីស្ថាន កាលពីរសៀលថ្ងៃអង្គារសប្តាហ៍នេះ។ បើតាមទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអាម៉េរិក USGS គ្រោះរញ្ជួយដីខាងលើ មានចំណុចរញ្ជួយស្ថិតនៅចម្ងាយ២៣គីឡូម៉ែត្រ ពីតំបន់ ហ៊ីឡុំ ភាគខាងជើងប្រទេសប៉ាគីស្ថាន ព្រមទាំងមានជម្រៅរញ្ជួយទៅក្នុងដី១០គីឡូម៉ែត្រផងដែរ។ ដោយឡែកបើតាមអាជ្ញាធរប៉ាគីស្ថាននោះ តំបន់មួយដែលស្ថិតនៅចន្លោះតំបន់ ហ៊ីឡុំ និង មីភូ រងការបំផ្លិចបំផ្លាញធ្ងន់ជាងគេ។ ហ៊ីឡុំ គឺជាតំបន់មួយមានទីតាំងស្ថិតនៅចម្ងាយ១២០គីឡូម៉ែត្រពីភាគអាគ្នេយ៍រដ្ឋធានីអ៊ីស្លាម៉ាបាត៕ធ.ដ

  • ខួបគម្រប់ ៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន សមិទ្ធផលធំៗត្រូវបានបង្ហាញ

    ខួបគម្រប់ ៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន សមិទ្ធផលធំៗត្រូវបានបង្ហាញ

    ពិព័រណ៍សមិទ្ធផលទ្រង់ទ្រាយធំដើម្បីអបអរសាទរខួបគម្រប់៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនក្រោមប្រធានបទ «ដំណើរដ៏មហិមា សមិទ្ធផលដ៏រុងរឿង» បានសម្ពោធបើកចំពោះសាធារណជនចាប់តាំងពីថ្ងៃទី ២៤ ខែកញ្ញា នៅសារមន្ទីរក្រុងប៉េកាំង ។ តាមការឧទ្ទេសនាមបានឱ្យដឹងថា ពិព័រណ៍នេះបានបង្ហាញពីបម្រែបម្រួលដ៏ខ្លាំងនៃប្រទេសចិនខាងវិស័យសេដ្ឋកិច្ច សង្គម វប្បធម៌ បរិស្ថាន វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា យោធា និងឥទ្ធិពលលើផ្ទៃអន្តរជាតិជាដើមតាមលំដាប់នៃពេលវេលាពីឆ្នាំ ១៩៤៩ ដល់ឆ្នាំ ២០១៩ ៕ធ.ដ

  • កុមារជិត១០លាននាក់ប្រឈមនឹងការបំពុលខ្យល់ពីភ្លើងឆេះព្រៃ នៅឥណ្ឌូនេស៊ី

    កុមារជិត១០លាននាក់ប្រឈមនឹងការបំពុលខ្យល់ពីភ្លើងឆេះព្រៃ នៅឥណ្ឌូនេស៊ី

    អង្គការសហប្រជាជាតិ កាលពីម្សិលមិញ បានចេញសេចក្តីព្រមានថា ភ្លើងឆេះព្រៃនៅឥណ្ឌូនេស៊ីកំពុងធ្វើឱ្យកុមារជិត១០ លាននាក់ប្រឈមនឹងហានិភ័យពីការពុលបរិយាកាស ស្របពេលដែលក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា ភ្លើងឆេះព្រៃនេះ បានបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដ៏ច្រើន នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Theguadian ។ ភ្លើងឆេះព្រៃនេះបាននឹងកំពុងបង្កឱ្យមានផ្សែងអ័ព្ទពុលនៅតំបន់អាស៊ីអាគ្នេយ៍ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះដោយនាំឱ្យបិទសាលារៀន និងអាកាសយានដ្ឋានជាច្រើន ហើយពួកអ្នកស្រុកប្រញាប់ប្រញាល់ទិញម៉ាសមុខ និងស្វែងរកការព្យាបាលវេជ្ជសាស្ត្រសម្រាប់ជំងឺផ្លូវដង្ហើម។ នៅពេលនេះ កងកម្លាំងសន្តិសុខរាប់ម៉ឺននាក់​ និងយន្ដហោះពន្លត់ភ្លើងច្រើនគ្រឿងបានចេញអន្តរាគមន៍ ដើម្បីពន្លត់ភ្លើងឆេះខ្លាំងនេះ ដែលបណ្តាលមកពីការកាប់ឆ្កាដុតស្មៅព្រៃ និងឈូសឆាយដីកសិកម្ម។ អង្គការសហប្រជាជាតិអះអាងថាមនុស្សជិត ១០ លាននាក់ដែលមានអាយុក្រោម១៨ឆ្នាំ គឺប្រហែលមួយភាគបួននៅក្រោមអាយុ៥ឆ្នាំ រស់នៅក្នុងតំបន់រងផលប៉ះពាល់ខ្លាំងបំផុតពីភ្លើងឆេះព្រៃនៅលើកោះស៊ូម៉ាត្រារបស់ឥណ្ឌូនេស៊ី និងមួយផ្នែកនៃកោះប័រណេអូBorneo របស់ប្រទេសនេះ៕ធ.ដ

  • លោក ដូណាល់ ត្រាំ និយាយថា ធ្វើជាមេដឹកនាំ ត្រូវតែគិតពីប្រជាជន និងប្រទេសជាតិខ្លួនឯងជាធំ

    លោក ដូណាល់ ត្រាំ និយាយថា ធ្វើជាមេដឹកនាំ ត្រូវតែគិតពីប្រជាជន និងប្រទេសជាតិខ្លួនឯងជាធំ

    សហរដ្ឋអាមេ៉រិក៖ នៅថ្ងៃអង្គារ៍នេះ ប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ បានស្នើឱ្យប្រទេសទាំងអស់ ទទួលយកគំនិតជាតិនិយម និងបោះបង់ចោលគំនិតសកលនិយម ដោយលោក ត្រាំ បាននិយាយថា មេដឹកនាំគួរតែតម្កល់ផលប្រយោជន៍ប្រជាជន និង ប្រទេសជាតិរបស់ខ្លួនជាធំ ។ ការលើកឡើងយ៉ាងដូច្នេះរបស់ប្រធានាធិបតីអាមេ៉រិករូបនេះ គឺមិនមែនជាលើកទីមួយឡើយ តួយ៉ាងកាលពីអំឡុងកិច្ចប្រជុំកំពូលមហាសន្និបាតអង្គការសហប្រជាជាតិនៅឆ្នាំ២០១៨ លោក ត្រាំ ក៏ធ្លាប់បានសង្កត់ធ្ងន់ពីការតម្កល់ផលប្រយោជន៍ អាមេ៉រិកជាធំផងដែរ ។ ដោយឡែកនៅក្នុងសុន្ទរថាទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិនៅឆ្នំា២០១៩នេះវិញ ប្រធានាធិបតីអាមេ៉រិករូបនេះនៅតែនិយាយដដែលថា ពិភពលោកសេរី ត្រូវតែទទួលយកគំនិតជាតិនិយមរបស់ខ្លួនជាមូលដ្ឋាន ដោយមិនត្រូវព្យាយាមលុបបំបាត់ ឬជំនួសគំនិតមួយនេះឡើយ ដ្បិតអនាគតគឺមិនអាស្រ័យលើអ្នកសកលលោកនិយមនោះទេ តែវាគឺអាស្រ័យទៅលើអ្នកស្នេហាជាតិ ៕ធ.ដ

  • មេដឹកនំាតួកគីរិះគន់អង្គការសហប្រជាជាតិ ដែលរង់ចំាការអនុញ្ញាតពីប្រទេសសមាជិកចំនួន៥ជាមុនសិន ទើបអាចដោះស្រាយបញ្ហានានាបាន

    មេដឹកនំាតួកគីរិះគន់អង្គការសហប្រជាជាតិ ដែលរង់ចំាការអនុញ្ញាតពីប្រទេសសមាជិកចំនួន៥ជាមុនសិន ទើបអាចដោះស្រាយបញ្ហានានាបាន

    តួកគី៖ អង្គការសហប្រជាជាតិ គឺជាបរាជ័យរបស់ពិភពលោក ដោយសារតែការដោះស្រាយបញ្ហាធំៗជាច្រើន គឺអាស្រ័យទៅលើប្រទេសចំនួន៥ ដែលជាសមា ជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខ នេះបើតាមការបញ្ជាក់របស់ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្គាន់ ។ ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីចុងសប្តាហ៍កន្លងទៅ ប្រធានាធិបតីតួកគីរូបនេះ បាននិយាយថា បច្ចុប្បន្ន សមាជិកអង្គការសហប្រជាជាតិមានរហូតដល់ទៅ១៩៣ប្រទេសប៉ុន្តែហេតុអ្វីបានជាប្រទេសទាំង១៩៣នេះ ត្រូវរង់ចាំចម្លើយចេញពីបបូរមាត់របស់ប្រទេសចំនួន៥ទៅវិញ ទើបអាចដោះស្រាយបញ្ហានានាបាន ។ សូមបញ្ជាក់ផងដែរថា ប្រទេសទាំង៥ ដែលលោក អឺដូហ្គាន់ លើកឡើងនោះ គឺចង់សំដៅលើសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលក្នុងនោះរួមមាន សហរដ្ឋអាមេ៉រិក ចិន រុស្ស៊ី អង់គ្លេស និងបារាំង ៕ធ.ដ

  • ប្រធានាធិបតីអ៊ីរ៉ង់និយាយថា ការចោទប្រកាន់អ៊ីរ៉ង់ជាអ្នកនៅពីក្រោយការវាយប្រហារទីតំាងប្រេងអារ៉ាប៊ីសាអូឌីត គឺជាល្បែងទម្លាក់កំហុសដោយគ្មានមូលដ្ឋាន

    ប្រធានាធិបតីអ៊ីរ៉ង់និយាយថា ការចោទប្រកាន់អ៊ីរ៉ង់ជាអ្នកនៅពីក្រោយការវាយប្រហារទីតំាងប្រេងអារ៉ាប៊ីសាអូឌីត គឺជាល្បែងទម្លាក់កំហុសដោយគ្មានមូលដ្ឋាន

    អ៊ីរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក ហាស្សាន រួហានី បាននិយាយថា ការលើកឡើងរបស់អាល្លឺម៉ង់ អង់គ្លេស និងបារាំង ដែលថា អ៊ីរ៉ង់ជាអ្នកស្ថិតនៅពីការវាយប្រហាររោងចក្រប្រេងនៅអារ៉ាប៊ីសាអូឌីតនោះ គឺជាល្បែងទម្លាក់កំហុសដោយគ្មានមូលដ្ឋាន ។ ការអះអាងបែបនេះរបស់លោក រូហានី ធ្វើឡើងដើម្បីការផ្ញើសារឆ្លើយតបមួយ បន្ទាប់ពីមេដឹកនំាបារាំង អាល្លឺម៉ង់ និងអង់គ្លេស បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ ដោយថ្កោលទោសចំពោះការវាយប្រហារលើមូលដ្ឋានប្រេងលើទឹកដីអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី១៤ ខែកញ្ញា នៅតំបន់ អាប់កេក និងឃួរ៉េស ហើយថែមទំាងសន្និដ្ឋានថា អ៊ីរ៉ង់គឺជាអ្នកប្រព្រឹត្តសកម្មភាពវាយប្រហារនេះ ។ ប៉ុន្តែជាមួយគ្នានោះ អ៊ីរ៉ង់បានច្រានចោលការចោទប្រកាន់ដូចខាងលើនេះ តាំងតែពីក្រោយសហរដ្ឋអាមេ៉រិកបានធ្វើការចោទប្រកាន់ខ្លួនដំបូងមកម្ល៉េះ នៅប៉ុន្មានម៉ោងក្រោយក្រុមឧទ្ទាមហួធី (Houthi) នៅយ៉េមែន ចេញមុខអះអាងថា ពួកគេគឺជាអ្នកវាយប្រហាររោងចក្រចំនួនពីរកន្លែង នៃក្រុមហ៊ុនប្រេងអារ៉ាប៊ីសាអូឌីតអារ៉ាមកូ ៕ធ.ដ

  • ចំនួនអ្នកស្លាប់កើនដល់២១នាក់ និងរបួស៣២០នាក់ ក្នុងហេតុការណ៍គ្រោះរញ្ជួយដីកម្រិត៥.៨រ៉ិចទ័រវាយប្រហារប្រទេសប៉ាគីស្ថាន

    ចំនួនអ្នកស្លាប់កើនដល់២១នាក់ និងរបួស៣២០នាក់ ក្នុងហេតុការណ៍គ្រោះរញ្ជួយដីកម្រិត៥.៨រ៉ិចទ័រវាយប្រហារប្រទេសប៉ាគីស្ថាន

    ប៉ាគីស្ថាន៖ តួលេខជនរងគ្រោះបាត់បង់ជីវិត បានកើនឡើងដល់២១នាក់ហើយ និង៣២០នាក់ផ្សេងទៀតទទួលរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៥.៨រ៉ិចទ័រ វាយប្រហារលើតំបន់ភាគខាងជើងនៃប្រទេសប៉ាគីស្ថាន នៅក្នុងថ្ងៃអង្គារសប្តាហ៍នេះ ។ បើតាមទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអាមេ៉រិក USGS គ្រោះរញ្ជួយដីខាងលើ មានចំណុចរញ្ជួយស្ថិតនៅចំងាយ២៣គីឡូម៉ែត្រ ពីតំបន់ ហ៊ីឡុំ ភាគខាងជើងប្រទេសប៉ាគីស្ថាន ព្រមទាំងមានជម្រៅរញ្ជួយទៅក្នុងដី១០គីឡូម៉ែត្រផងដែរ ។ ដោយឡែកបើតាមអាជ្ញាធរប៉ាគីស្ថាននោះ តំបន់មួយដែលស្ថិតនៅចន្លោះតំបន់ ហ៊ីឡុំ និង មីភូ រងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរជាងគេ ។ ហ៊ីឡុំ គឺជាតំបន់មួយមានទីតាំងស្ថិតនៅចំងាយ១២០ គីឡូម៉ែត្រពីភាគអាគ្នេយ៍រដ្ឋធានីអ៊ីស្លាម៉ាបាត ៕ធ.ដ

  • អាល្លឺម៉ង់ អង់គ្លេស និងបារាំងគាំទ្រការចោទប្រកាន់របស់សហរដ្ឋអាមេ៉រិកដែលថា អ៊ីរ៉ង់ជាអ្នកនៅពីក្រោយការវាយប្រហារអារ៉ាប៊ីសាអូឌីត

    អាល្លឺម៉ង់ អង់គ្លេស និងបារាំងគាំទ្រការចោទប្រកាន់របស់សហរដ្ឋអាមេ៉រិកដែលថា អ៊ីរ៉ង់ជាអ្នកនៅពីក្រោយការវាយប្រហារអារ៉ាប៊ីសាអូឌីត

    អង់គ្លេស៖ អង់គ្លេស អាល្លឺម៉ង់ និងបារំាង នៅក្នុងថ្ងៃច័ន្ទដើមសប្តាហ៍នេះ បានប្រកាសគំាទ្រសហរដ្ឋអាមេ៉រិក ហើយថែមទំាងបានស្តីបន្ទោសអ៊ីរ៉ង់ ពាក់ព័ន្ធនឹងការវាយប្រហារលើមូលដ្ឋានប្រេងនៅលើទឹកដីអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី១៤ ខែកញ្ញា នៅតំបន់ អាប់កេក និងឃួរ៉េស ។ ការប្រកាសពីជំហរគំាទ្រនៃបណ្តាប្រទេសធំៗរបស់អឺរ៉ុបទំាងបីនេះ បានធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ ក្រោយនាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន អធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជីឡា មឺហ្គែល និងប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង បានជួបពិភាក្សាគ្នានៅក្រៅកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ នាបុរីញូយ៉ក ដែលជាកិច្ចប្រជុំកំពូលប្រចំាឆ្នំានៃមេដឹកនំាពិភពលោក ។ ជុំវិញករណីវាយប្រហារខាងលើ សហរដ្ឋអាមេ៉រិកវិញបានដាក់ទណ្ឌកម្មបន្ថែមលើអ៊ីរ៉ង់ និងបានសម្រេចបញ្ជូនកងទ័ព និងសព្វាវុធបន្ថែមទៅកាន់អារ៉ាប៊ីសាអូឌីត ខណៈប្រធានាធិបតីអ៊ីរ៉ង់លោក ហាស្សាន រួហានី បាននិយាយថា អាមេ៉រិកកំពុងតែចង់បង្កអស្ថិរភាពនៅមជ្ឈិមបូព៌ា និងកំពុងយកករណីវាយប្រហារនេះ ធ្វើជាលេសដើម្បីស្វែងរកកិច្ចព្រមព្រៀងទំហំរាប់ពាន់លានដុល្លារ ព្រមទាំងដើម្បីរក្សាវត្តមានខ្លួនជាអចិន្រ្តៃយ៍នៅមជ្ឈិមបូព៌ា ៕ធ.ដ

  • មេដឹកនំាវេណេស៊ុយអេឡាធ្វើដំណើរទស្សនកិច្ចទៅកាន់រុស្ស៊ី ក្រោយទើបអះអាងពីកិច្ចចរចាគ្នា បើសិនសហរដ្ឋអាមេ៉រិកឈប់គាបសង្កត់ប្រទេសខ្លួន

    មេដឹកនំាវេណេស៊ុយអេឡាធ្វើដំណើរទស្សនកិច្ចទៅកាន់រុស្ស៊ី ក្រោយទើបអះអាងពីកិច្ចចរចាគ្នា បើសិនសហរដ្ឋអាមេ៉រិកឈប់គាបសង្កត់ប្រទេសខ្លួន

    រុស្ស៊ី៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ បានធ្វើដំណើរទៅបំពេញទស្សនកិច្ចផ្លូវការមួយនៅប្រទេសរុស្ស៊ី ដើម្បីជួបពិភាក្សាការងារជាមួយសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ក្នុងគោលបំណងស្វែងរកការគំាទ្រ និង ការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពីរុស្ស៊ី ។ មុនពេលធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី នៅថ្ងៃ ច័ន្ទដើមសប្តាហ៍នេះ លោក ម៉ាឌូរ៉ូ បានថ្លែងថា រូបលោកនឹងបំពេញដំណើរទស្សនកិច្ចផ្លូវការមួយទៅកាន់រុស្ស៊ី ដើម្បីជួបជាមួយមិត្តរបស់យើង គឺលោកប្រធានាធិបតី វ៉ា្លឌីមៀ ពូទីន ព្រមទាំងក្រុមមន្ត្រីរបស់លោក និងអ្នកជំនួញធំៗនៅរុស្ស៊ី ។ សូមរំលឹកផងដែរថា ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ និងសមភាគីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ធ្លាប់ជួបគ្នាម្ដងរួចមកហើយក្នុងទីក្រុងមូស្គូ កាលពីខែធ្នូ ឆ្នាំ២០១៨ ហើយបន្ទាប់ពីជំនួបនេះមេដឹកនាំទាំងពីរក៏បានឯកភាពគ្នាផងដែរ ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ខណៈវេណេស៊ុយអេឡាកំពុងជាប់ផុងក្នុងវិបត្តិនយោបាយ និង ការបែកបាក់យ៉ាងធ្ងន់ធ្ងរ ៕ធ.ដ