-
ប្រធានាធិបតីសហរដ្ឋអាមេ៉រិកនិយាយថា ជំនួបលើកទី៤ជាមួយមេដឹកនំាកំពូលកូរ៉េខាងជើងនឹងកើតមានឡើងឆាប់ៗនេះ

សហរដ្ឋអាមេ៉រិក៖ ជំនួបកំពូលលើកទី៤ ជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ទំនងជាត្រូវធ្វើឡើងក្នុងពេលឆាប់ៗខាងមុខ បើទោះជាកិច្ចចរចាលុបបំបាត់អាវុធនុយក្លេអ៊ែរកំពុងជាប់គាំងក៏ដោយ នេះបើតាមប្រធានាធិបតីអាមេ៉រិក លោក ដូណាល់ ត្រាំ ។ ឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មាន ថាតើលោកមានគម្រោងជួបលោក គីម ជាថ្មីដែរឬទេ? លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់យ៉ាងខ្លីថា ជំនួបនេះអាចនឹងកើតឡើងក្នុងពេលឆាប់ៗខាងមុខ ប៉ុន្តែលោកមិនបានបញ្ជាក់អ្វីលម្អិតបន្ថែមនោះទេ ។ ប្រធានាធិបតីអាមេ៉រិករូបនេះ បានថ្លែងអះអាងយ៉ាងដូច្នេះ នៅពេលធ្វើដំណើរទៅដល់ទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ ស្ថិតក្នុងទីក្រុងញូយ៉ក នៅថ្ងៃចន្ទសប្ដាហ៍នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូល នៃមហាសន្និបាតអង្គការសហប្រជាជាតិ ខណៈបញ្ហារសើបៗជាច្រើនលើលោកនឹងត្រូវលើកយកមកពិភាក្សា ហើយមេដឹកនាំប្រទេសជាច្រើនក៏នឹងឆ្លៀតឱកាសជួបពិភាក្សាគ្នាអំពីការពង្រឹងទំនាក់ទំនងរវាងប្រទេសរៀងៗខ្លួនផងដែរ ៕ធ.ដ
-
លោក អាន់តូនីញ៉ូ ហ្គូដទ័ររ៉េស ជំរុញឱ្យចាត់វិធានការជាក់ស្តែងនៅឯកិច្ចប្រជុំអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ

សហរដ្ឋអាមេ៉រិក៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទ័ររ៉េស នៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ បានធ្វើការជំរុញឱ្យមានចំណាត់ការជាក់ស្តែងនៅឯកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ ស្របពេលបញ្ហាអាកាសធាតុពិភពលោកកាន់តែអាក្រក់ខ្លំាងឡើងៗ ។ ថ្លែងបើកកិច្ចប្រជុំកំពូលខាងលើ លោក ហ្គូដទ័ររ៉េស បានលើកឡើងពីការកើតឡើងគ្រោះមហន្តរាយពីការកើនឡើងទឹកសមុទ្រ ហេតុការណ៍ភ្លើងឆេះព្រៃ ការកើនឡើងកម្តៅ និងខ្យល់ព្យុះជាដើម ។ ហើយទន្ទឹមគ្នានោះដែរ ប្រមុខដឹកនាំអង្គការសហប្រជាជាតិរូបនេះ បានធ្វើការជំរុញឱ្យមានការចូលរួមផ្នែកហិរញ្ញវត្ថុ ដើម្បីជួយទ្រទ្រង់ដល់កិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ដែលក្នុងនោះរួមទាំងការបញ្ចូលមូលនិធិអាកាសធាតុបៃតង ការប្តេជ្ញាចិត្តរបស់ប្រទេសអភិវឌ្ឍន៍ ដើម្បីប្រមូលថវិកា១០០ ពាន់លានដុល្លារអាមេ៉រិកក្នុងមួយឆ្នាំពីប្រភពសាធារណៈ និងឯកជននៅឆ្នាំ ២០២០ខាងមុខ ៕ធ.ដ
-
ប្រធានាធិបតីសហរដ្ឋអាមេ៉រិកជម្រុញឱ្យអង្គការ NASA ផ្តោតលើការស្រាវជ្រាវភពអង្គារជាសំខាន់

សហរដ្ឋអាមេ៉រិក៖ ថ្លែងប្រាប់អ្នកយកព័ត៌មាន ក្រោយជំនួបជាមួយនាយករដ្ឋមន្រ្តីអូស្រា្តលីលោក ស្កុត មូរីសុន កាលពីសប្តាហ៍មុននេះ លោក ដូណាល់ ត្រាំ បានថ្លែងថា យើងកំពុងត្រៀមធ្វើដំណើរទៅកាន់ភពព្រះអង្គារ ដែលជាគោលដៅដ៏ធំរបស់យើង ហើយវាគួរឱ្យចាប់អារម្មណ៍ជាងឋានព្រះចន្ទទៅទៀត ។ ប្រធានាធិបតីអាមេ៉រិករូបនេះបាននិយាយទៀតថា យើងត្រូវឈប់សំចតនៅឋានព្រះចន្ទសិន ពីព្រោះឋានព្រះច័ន្ទ គឺនឹងក្លាយជាកន្លែងបាញ់បង្ហោះយានមួយ យើងធ្លាប់បានទៅដល់ឋានព្រះច័ន្ទរួចហើយ ដូច្នេះវាគ្មានអ្វីគួរឱ្យចាប់អារម្មណ៍ទេ ដូច្នេះយើងនឹងបន្តទៅឋានព្រះច័ន្ទ ប៉ុន្តែយើងនឹងផ្តោតសំខាន់លើភពព្រះអង្គារ ។ សូមបញ្ជាក់ថា គម្រោងបញ្ជូនអវកាសយាននិកទៅកាន់ឋានព្រះច័ន្ទនៅត្រឹមឆ្នាំ២០២៤ ត្រូវបានបង្ហើបដោយអនុប្រធានាធិបតីអាមេ៉រិក លោក ម៉ៃក៍ ភែន ។ ប៉ុន្តែ នៅក្នុងបទបញ្ជាមួយកាលពីខែធ្នូ ឆ្នាំ២០១៧ លោក ដូណាល់ ត្រាំ បានបង្គាប់ឱ្យអង្គការ NASA បញ្ជូនអវកាសយាននិកទៅកាន់ឋានព្រះច័ន្ទ តែផ្ដោតជាសំខាន់លើភពព្រះអង្គារ ៕ធ.ដ
-
អតីតមន្រ្តីជាន់ខ្ពស់ចិនបញ្ជាក់ថា សហរដ្ឋអាមេ៉រិក និងចិនកំពុងស្ថិតក្នុងសង្រ្គាមត្រជាក់ថ្មីមួយដែលពិបាកដោះស្រាយ

ចិន៖ អតីតអគ្គរដ្ឋទូតអាមេ៉រិកប្រចាំទីក្រុងប៉េកាំងលោក Max Baucus បាននិយាយថា សហរដ្ឋអាមេ៉រិក និង ចិនបច្ចុប្បន្នកំពុងស្ថិតនៅក្នុងសម័យសង្រ្គាមត្រជាក់ថ្មីមួយ ដែលអាចនឹងពិបាកដោះស្រាយ ។ អតីតអគ្គរដ្ឋទូតអាមេ៉រិកប្រចាំទីក្រុងប៉េកាំង ពីឆ្នាំ២០១៤ដល់ឆ្នាំ២០១៧រូបនេះ បន្តថា បញ្ហាដ៏ធំរវាងមហាអំណាចទាំងពីរ គឺការមិនទុកចិត្តគ្នាទៅវិញទៅមក ។ ជាមួយគ្នានេះ លោក Max Baucus បានសង្កត់ធ្ងន់ថា ចិន និងសហរដ្ឋអាមេ៉រិកអាចធ្វើការងាររួមគ្នាលើបញ្ហាមួយចំនួនដូចជា បម្រែបម្រួលអាកាសធាតុសកលលោក និងសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើងជាដើម ៕ធ.ដ
-
លោក នីកូឡាស់ ម៉ាឌូរ៉ូ អះអាងថា កិច្ចចរចាអាចនឹងកើតឡើង ដរាបណាសហរដ្ឋអាមេ៉រិកបញ្ឈប់នយោបាយអរិភាពលើវេណេស៊ុយអេឡា

វេណេស៊ុយអេឡា៖ វេណេស៊ុយអេឡាស្វាគមន៍បើសិនជាអាចមានជំនួបទល់មុខគ្នាលើកដំបូងជាមួយសហរដ្ឋអាមេ៉រិក តែវេណេស៊ុយអេឡាចង់ឲ្យសហរដ្ឋអាមេ៉រិកបោះបង់ចោលនយោបាយអរិភាពលើវេណេស៊ុយអេឡា ដែលនៅសេសសល់តាំងពីអតីតរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា នោះចោលសិន នេះបើតាមប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ ។ ការអះអាងបែបនេះរបស់លោក ម៉ាឌូរ៉ូ ធ្វើឡើងស្របពេលកិច្ចប្រជុំប្រចាំឆ្នាំរបស់មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នៅបុរីញូយ៉ក សហរដ្ឋអាមេ៉រិក បានចាប់ផ្តើមប្រព្រឹត្តទៅក្នុងសប្តាហ៍នេះហើយ ខណៈបញ្ហារសើបៗជាច្រើនលើលោកនឹងត្រូវលើកយកមកពិភាក្សា ហើយមេដឹកនាំប្រទេសជាច្រើនក៏នឹងឆ្លៀតឱកាសជួបពិភាក្សាគ្នាអំពីការពង្រឹងទំនាក់ទំនងរវាងប្រទេសរៀងៗខ្លួនផងដែរ ។ ប្រធានាធិបតីវេណេស៊ុយអេឡារូបនេះបានថ្លែងក្នុងបទសម្ភាសន៍មួយថា ពិតណាស់ថាអាច ចំពោះការជួបពិភាក្សាដោយផ្ទាល់ជាមួយប្រធានាធិបតីអាមេ៉រិក លោក ដូណាល់ ត្រាំ ហើយលោកជឿជាក់ថា លោក ត្រាំ បានបោះបង់ចោលនយោបាយដែលបានបរាជ័យនោះហើយ វាដល់ពេលហើយ ដែលសហរដ្ឋអាមេ៉រិកឈប់ធ្វើបាបវេណេស៊ុយអេឡា ៕ធ.ដ
-
ប្រធានាធិបតីអ៊ីរ៉ង់អះអាងថា សហរដ្ឋអាមេ៉រិកបានបរាជ័យក្នុងការដាក់ទណ្ឌកម្មជាអតិបរមាលើអ៊ីរ៉ង់

អ៊ីរ៉ង់៖ យុទ្ធនាការដាក់សម្ពាធជាអតិបរមារបស់រដ្ឋបាលលោក ដូណាល់ ត្រាំ បានបរាជ័យ ហើយទណ្ឌកម្មដែលសហរដ្ឋអាមេ៉រិកបានដាក់ បន្ទាប់ពីដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នោះ បានបង្ហាញថា សហរដ្ឋអាមេ៉រិកទាល់ច្រក នេះបើតាមប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រូហានី ។ ប្រធានាធិបតីអ៊ីរ៉ង់រូបនេះ បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេ៉រិក និង អារ៉ាប៊ីសាអូឌីតបានបំប៉ោងការខូចខាត ដែលបណ្ដាលមកពីការវាយប្រហារលើទីតំាងផលិត ប្រេងរបស់អារ៉ាប៊ីសាអូឌីតកាលពីដើមខែនេះ ។ ដោយឡែកមន្ត្រីអាមេ៉រិក និង អារ៉ាប៊ីសាអូឌីតបានចោទប្រកាន់អ៊ីរ៉ង់ថា ជាអ្នកធ្វើការវាយប្រហារនេះ ខណៈមន្ត្រីអ៊ីរ៉ង់ រួមទាំងលោក រូហានី ផ្ទាល់ផងដែរ បានច្រានចោលការចោទប្រកាន់នេះ ។ គួរបញ្ជាក់ផងដែរថា ទោះបីជាមេដឹកនាំនានានឹងជួបពិភាក្សាគ្នានៅក្រៅកិច្ចប្រជុំអង្គការសហប្រជាជាតិនៅសប្ដាហ៍នេះក៏ដោយ ក៏ជំនួបរវាងលោក ត្រាំ និងលោក រូហានី ទំនងជានឹងមិនកើតឡើងនោះទេ ។ តួយ៉ាងកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ លោក ត្រាំ បាននិយាយថា លោកគ្មានបំណងជួបពិភាក្សាជាមួយនឹងលោក រូហានី ទេ ហើយលោក រូហានី បានបញ្ជាក់ថា លោកនឹងមិនជួបជាមួយនឹងលោក ត្រាំ នោះទេ ដរាបណាសហរដ្ឋអាមេ៉រិកដកទណ្ឌកម្មចេញជាមុនសិន…
-
ប្រតិភូសារព័ត៌មានកម្ពុជា និង អន្តរជាតិ ព្រមទំាងទីភ្នាក់ងារក្រុមហ៊ុនទេសចរណ៍បញ្ចប់ការបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ាហើយ ក្រោយចំណាយពេលពេញមួយសប្តាហ៍

មីយ៉ាន់ម៉ា៖ បន្ទាប់ពីការចំណាយរយៈពេល៧ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ទី២១ ខែកញ្ញា ឆ្នំា២០១៩នេះ ទីបំផុតប្រតិភូសារព័ត៌មានកម្ពុជា និងអន្តរជាតិ ក្នុងនោះរួមមានថៃ ចិន ជប៉ុន កូរ៉េ អូទ្រីស អេស្ប៉ាញ អាមេរិក អង់គ្លេស និងតួកគី រួមទំាងទីភ្នាក់ងារក្រុមហ៊ុនទេសចរណ៍ប្រមាណ១០០នាក់បានបញ្ចប់ការបំពេញទស្សនកិច្ចរបស់ខ្លួនជាផ្លូវការហើយ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នំា២០១៩នេះ ។សូមជម្រាបថា នាអំឡុងដំណើរទស្សនកិច្ចនេះ ក្រុមប្រតិភូសារព័ត៌មានកម្ពុជា និងអន្តរជាតិ ព្រមទំាងទីភ្នាក់ងារក្រុមហ៊ុនទេសចរណ៍នៅប្រទេសមីយ៉ាន់ម៉ា បានធ្វើដំណើរទៅស្វែងយល់ និងទស្សនាបណ្តាទីតំាងប្រាសាទបុរាណ និងវត្តអារាមរបស់ព្រះពុទ្ធសាសនា ដែលជាទីគោរពសក្តារៈបូជារបស់ពុទ្ធសាសនិកមានអាយុកាលរាប់រយឆ្នំា និង ការស្វែងយល់ពីការប្រកបអាជីវកម្មរបស់ប្រជាជន ក៏ដូចជារម្មណីយដ្ឋាន សណ្ឋាគារ និងគោលដៅទេសចរណ៍ដ៏ទាក់ទាញ និងស្រស់ស្អាតជាច្រើនរបស់មីយ៉ាន់ម៉ាផងដែរ ។ ជាក់ស្តែងនៅថ្ងៃទី១៨ ខែកញ្ញានេះ ក្រុមប្រតិភូបានទៅទស្សនាចេតិយ Kayminga និង ផ្សារលក់ទំនិញក្នុងតំបន់ប្រជុំជន Nyungoo ដែលមានលក្ខណៈប្រហាក់ប្រហែលគ្នាទៅនឹងផ្សារនៅតាមបណ្តាខេត្តរបស់កម្ពុជាដែរ ។ ជាមួយគ្នានេះ ក្រុមប្រតិភូបានបន្តដំណើរទៅទស្សនាហាង និង កសិដ្ឋានកែច្នៃស្ករតោ្នត Pai Palm Sugar Farm and…
-
វៀតណាម ត្រូវបំពេញលក្ខខណ្ឌតឹងរ៉ឹងមុនទទួលបានប្រយោជន៍ពេញលេញ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអឺរ៉ុប

វៀតណាម ត្រូវតែដោះស្រាយបញ្ហាមួយចំនួន មុនពេលទទួលបានផលប្រយោជន៍ពេញលេញពីកិច្ចព្រមព្រៀងសេរីអឺរ៉ុប-វៀតណាម ព្រមជាមួយនឹងឱកាសនានា សម្រាប់ការនាំចេញផលិតផលកសិម្ម។ លោក Carsten Schittek (ខាស្ទេន សឺឈីតេក) ប្រធានកិច្ចការពាណិជ្ជកម្ម និងសេដ្ឋកិច្ចទទួលបន្ទុកនៅវៀតណាមរបស់សហគមអឺរ៉ុប បានលើកឡើងបែបនេះ ក្នុងវេទិការវៀតណាមអឺរ៉ុបស្តីពីកសិកម្មដោយចរីភាព រៀបចំឡើង ដោយ យូរ៉ូឆាម ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ និងក្រសួងពាណិជ្ជកម្ម ឧស្សាហកម្មនៃប្រទេសវៀតណាម នៅទីក្រុងហាណូយ កាលពីថ្ងៃព្រហស្បតិ៍ត ទី១៩ ខែកញ្ញា ឆ្នាំ២០១៩ម្សិលមិញ។ លោកបានលើកឡើងថា «ទីផ្សារអឺរ៉ុប គឺមានការទាមទារខ្លាំង លើលក្ខខណ្ឌនានា នេះគឺដើម្បីការពារសុវត្ថិភាពអតិថិជនរបស់ពួកយើង។ យ៉ាងណាមិញ នេះមិនមែនមានន័យថា ទីផ្សារអឺរ៉ុបបិទ តាមរយៈការបដិសេធទេ»។ យោងតាមរបាយការណ៍របស់អឺរ៉ុបថា ទឹកប្រាក់សរុបប្រមាណ២,៧៣ពាន់លានដុល្លារអាមេរិក ឬ១៥ភាគរយ នៃផលិតផលកសិកម្មនាំចេញរបស់វៀតណាមកាលពីឆ្នាំ២០១៨ គឺមាននៅទីផ្សារអឺរ៉ុប។ បើតាមកិច្ចព្រមព្រៀងសេរីអឺរ៉ុប-វៀតណាម ដែលនឹងត្រូវអនុវត្តន៍នាពេលខាងមុខនេះ បន្ទាត់ពន្ធគយ៨៥,៦ភាគរយ ដែលស្នើនឹងជាង៧០ភាគរយ នៃការនាំចេញរបស់វៀតណាមទៅអឺរ៉ុបនឹងត្រូវដកចេញ។ បន្ទាប់ពីអនុវត្តន៍បែបនេះ ៧ឆ្នាំនោះ ៩៩,២ភាគរយនៃបន្ទាត់ពន្ធគយ និង៩៩,៧ភាគរយនៃការនាំចេញរបស់វៀតណាមនឹងត្រូវរួចពន្ធទាំងអស់តែម្តង៕ធ.ដ …
-
ចិន ប្រើដ្រូនចាប់កំហុសអ្នកល្មើសច្បាប់ចរាចរណ៍

ចិនបានប្រើប្រាស់រ៉ូបូត និង Drone ដើម្បីត្រួតពិនិត្យចរាចរណ៍ និងព្រមានដល់អ្នកដែលល្មើសនឹងច្បាប់ ស្របពេលដែលប្រទេសចិនតែងតែនាំមុខគេក្នុងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីអនុវត្តន៍ច្បាប់ដូចជាប្រើប្រាស់ AI និងប្រព័ន្ធចំណាំផ្ទៃមុខ ដើម្បីវែករកមុខជនល្មើសពីចម្ងាយជាដើម។ Droneហោះលើមេឃបានបញ្ចេញសំឡេងថា យើងគឺជាប៉ូលិសតាមការចុះផ្សាយរបស់ Beebom វីដេអូនៃហេតុការណ៍នេះ ទទួលបានការចែកចាយពាសពេញបណ្ដាញសង្គមចិន Weibo និងទាក់ទាញចំណាប់អារម្មណ៍ពលរដ្ឋជាច្រើននាក់។ បង្ហោះត្រឹម៤ម៉ោង វាអាចទាក់ទាញអ្នកចូលមើល៣៤លានដងឯណោះ។ គេដឹងថា Drone ក្នុងវីដេអូគឺគ្រប់គ្រងដោយស្នងការប៉ូលិសខេត្ត Fujian ដោយចាប់តាំងពីខែកញ្ញាឆ្នាំមុន គឺមាន Drone ចំនួនពីរ ហោះល្បាតនៅលើដងផ្លូវក្នុងខេត្ត Fujian។ Drone ទាំងពីរបានឃ្លាំមើលករណីល្មើសច្បាប់ចរាចរណ៍បាន ២១៨៤ ករណី។ បច្ចុប្បន្នពួកវាស្ថិតក្រោមការបញ្ជារបស់ក្រុមប៉ូលិសដែលមានសមាជិក១០នាក់។ គេប្រើប្រាស់សម្រាប់ស្វែងរករថយន្តគ្មានផ្លាកលេខ ត្រួតពិនិត្យអ្នកបើកបរល្មើសនឹងភ្លើងស្តុប បើកបរខុសគន្លង និងមិនពាក់មួកសុវត្ថិភាព៕ធ.ដ
-
ប្រតិភូសារព័ត៌មានកម្ពុជា និង អន្តរជាតិ ព្រមទំាងទីភ្នាក់ងារក្រុមហ៊ុនទេសចរណ៍បន្តដំណើរតាមជើងហោះហើរក្នុងស្រុករបស់មីយ៉ាន់ម៉ា ទៅទស្សនាទីក្រុងបាហ្គាន

មីយ៉ាន់ម៉ា៖ ប្រតិភូសារព័ត៌មានកម្ពុជា និង អន្តរជាតិ ក្នុងនោះមកពីកូរ៉េ ជប៉ុន ចិន ថៃ អាល្លឺម៉ង់ អូទ្រីស អេស្ប៉ាញ តួកគី និង អង់គ្លេស រួមទំាងទីភ្នាក់ងារក្រុមហ៊ុនទេសចរណ៍ប្រមាណ១០០នាក់បានបន្តដំណើរទស្សនកិច្ចតាមជើងហោះហើរក្នុងស្រុករបស់មីយ៉ាន់ម៉ា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នំា២០១៩នេះ ដើម្បីធ្វើដំណើរទៅកាន់ទីក្រុងបាហ្គាន ។នៅពេលទៅដល់ទីនោះ ប្រតិភូសារព័ត៌មានកម្ពុជា និង អន្តរជាតិ រួមទំាងទីភ្នាក់ងារក្រុមហ៊ុនទេសចរណ៍ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីមន្ទីរទេសចរណ៍មីយ៉ាន់ម៉ា មុនធ្វើដំណើរតាមរថយន្តក្រុងទៅទស្សនាទិដ្ឋភាពប្រាសាទដ៏ចំណាស់មួយនៅក្នុងទីក្រុង បាហ្គាន ដែលជាអតីតរាជាណាចក្របុរាណដ៏ល្បីល្បាញរបស់ប្រទេសមីយ៉ាន់ម៉ា ។ អ្នកមគ្គុទេសមីយ៉ាន់ម៉ាបានឱ្យដឹងថា ប្រាសាទ បាហ្គាន នេះ គឺជាទិសដៅទេសចរណ៍ដ៏សំខាន់មួយដែរនៅមីយ៉ាន់ម៉ា ដោយវាធ្លាប់ជារដ្ឋធានីនៃចក្រភពមីយ៉ាន់ម៉ាដំបូងគេ ក្នុងចំណោមទីតាំងបុរាណវិទ្យាដែលមានជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ មានទីតំាងស្ថិតនៅលើច្រាំងខាងកើតនៃទន្លេ អាយ៉េយ៉ាវ៉ាឌី និងមានចម្ងាយប្រហែល១៤០គីឡូម៉ែត្រភាគនិរតីនៃទីក្រុង ម៉ាដាឡេ ។ អ្នកមគ្គុទេសមីយ៉ាន់ម៉ាបន្ថែមថា វេទមន្តនៃប្រាសាទ បាកាន បានបំផុសភ្ញៀវទេសចរទៅកាន់ប្រទេសមីយ៉ាន់ម៉ាអស់រយៈពេលជិត ១.០០០ឆ្នាំ ។ បាហ្គាន គ្របដណ្តប់លើផ្ទៃដី៤២គីឡូម៉ែត្រក្រឡា ដែលមានវត្តអារាម និងប្រាសាទដែលត្រូវបានថែរក្សាយ៉ាងល្អជាង២.០០០នៅសតវត្សរ៍ទី១១-១៣ ។ ប្រាសាទប្រវត្តិសាស្រ្តនេះទៀតសោត មានភាពស្រស់ស្អាត ជាមួយនឹងរូបចម្លាក់តូច និង…