Category: ព័ត៌មានអន្តរជាតិ

  • អូស្ត្រាលីអំពាវនាវឲ្យអ៊ីរ៉ង់ដោះលែងពលរដ្ឋខ្លួន០៣នាក់ដែលត្រូវឃុំខ្លួន

    អូស្ត្រាលីអំពាវនាវឲ្យអ៊ីរ៉ង់ដោះលែងពលរដ្ឋខ្លួន០៣នាក់ដែលត្រូវឃុំខ្លួន

    អូស្រា្តលី៖ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី ម៉ារីស ផេន បាននិយាយថា ប្រទេសរបស់លោកស្រីកំពុងជំរុញឲ្យអ៊ីរ៉ង់ដោះលែងពលរដ្ឋអូស្ត្រាលីចំនួន៣នាក់ដែលត្រូវបានឃុំខ្លួន ក្នុងនោះរួមមានបុរសម្នាក់នាក់ និងស្ត្រី០២នាក់ដែលជាកូនកាត់អង់គ្លេស-អូស្ត្រាលី ។ លោកស្រី ម៉ារីស ផេន បានថ្លែងទៅកាន់ព្រឹទ្ធសភាអូស្ត្រាលីនៅថ្ងៃ ព្រហស្បតិ៍តនេះថា លោកស្រីបានពិភាក្សារឿងនេះជាច្រើនលើកមកហើយ ជាមួយសមភាគីអ៊ីរ៉ង់ ដែលរួមមានទាំងនៅក្នុងកិច្ចប្រជុំនានាកាលពីចុងសប្តាហ៍មុន ។ រដ្ឋមន្ត្រីការបរទេសអូស្រ្តាលីរូបនេះ បានសង្កត់ធ្ងន់ទៀតថា ការចាប់ខ្លួននេះមិនមានពាក់ព័ន្ធនឹងបញ្ហាធំៗដូចជាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ឬ ការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិនោះឡើយ ៕ធ.ដ

  • ប៉ូឡូញ បញ្ជាទិញយន្តហោះចម្បំាង-បំបាំងកាយសហរដ្ឋអាម៉េរិក F-35 ចំនួន៣២គ្រឿង ក្នុងតម្លៃ៦,៥ពាន់លានដុល្លារ ដើម្បីលើកកម្ពស់វិស័យការពារជាតិ

    ប៉ូឡូញ បញ្ជាទិញយន្តហោះចម្បំាង-បំបាំងកាយសហរដ្ឋអាម៉េរិក F-35 ចំនួន៣២គ្រឿង ក្នុងតម្លៃ៦,៥ពាន់លានដុល្លារ ដើម្បីលើកកម្ពស់វិស័យការពារជាតិ

    សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិកបានព្រមព្រៀងហើយ សម្រាប់គម្រោងលក់យន្តហោះចម្បាំង-បំបាំងកាយ F-35 ចំនួន៣២គ្រឿងទៅឲ្យប៉ូឡូញ ក្នុងតម្លៃប្រមាណ៦,៥ពាន់លានដុល្លារ។ ជាមួយគ្នានេះ ប៉ូឡូញ ត្រូវបានគេរំពឹងថា នឹងប្រើប្រាស់យន្តហោះចម្បាំងដ៏ទំនើបរបស់អាម៉េរិកខាងលើ ដើម្បីយកទៅប្រើប្រាស់ជំនួសយន្តហោះចម្បាំងចាស់ៗ របស់ខ្លួន ដែលសល់មកតាំងពីសម័យសហភាពសូវៀត។ បើតាមទីភ្នាក់ងារកិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិ (DSCA) នៃក្រសួងការបរទេសអាម៉េរិក ប៉ូឡូញ បានស្នើទិញយន្តហោះចម្បាំង F-35 ចំនួន៣២គ្រឿង ព្រមទាំងម៉ាស៊ីនរបស់ពួកវាធុន Pratt & Whitney F-135 ចំនួន៣៣គ្រឿង។ ដោយឡែក ក្រសួងការបរទេសអាម៉េរិកក៏បានយល់ព្រម និងបានជូនដំណឹងដល់សភាអំពីគម្រោងលក់យន្តហោះចម្បាំង-បំបាំងកាយនេះផងដែរ៕ធ.ដ

  • អនុប្រមុខការទូតរុស្ស៊ីព្រមានថា ពិភពលោកនឹងប្រឈមនូវហានីភ័យខ្ពស់ បើសិនសន្ធិសញ្ញានុយក្លេអ៊ែរមួយទៀតត្រូវបាត់បង់

    អនុប្រមុខការទូតរុស្ស៊ីព្រមានថា ពិភពលោកនឹងប្រឈមនូវហានីភ័យខ្ពស់ បើសិនសន្ធិសញ្ញានុយក្លេអ៊ែរមួយទៀតត្រូវបាត់បង់

    រុស៊ី៖ ស្ថេរភាពពិភពលោកសព្វថ្ងៃកាន់តែវិវត្តន៍ទៅរកស្ថានភាពអាក្រក់ឡើងៗ។ ប្រការនេះធ្វើឱ្យពិភពលោកទាំងមូលកំពុងប្រឈមមុខនឹងហានិភ័យ នៃការផ្ទុះសង្រ្គាមនុយក្លេអ៊ែរ បើទោះជាភាគីទាំងអស់មិនមានបំណងចាប់ផ្ដើមសង្រ្គាមនុយក្លេអ៊ែរក៏ដោយ។ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក ស៊ឺហ្គៃ រីយ៉ាបកូវ បានថ្លែងព្រមានបែបនេះនៅថ្ងៃព្រហស្បត្តិ៍ម្សិលមិញ ដោយរូបលោកចង់សំដៅទៅលើការគំរាមដកខ្លួនរបស់សហរដ្ឋអាម៉េរិក ចេញពីសន្ធិសញ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែរ New START។ សន្ធិសញ្ញាខាងលើ ត្រូវបានចុះហត្ថលេខាដោយរុស្ស៊ី និងសហរដ្ឋអាម៉េរិកកាលពីខែមេសា ឆ្នាំ២០១០ ហើយផ្អែកលើសន្ធិសញ្ញានេះ មហាអំណាចយោធាទាំងពីរ ត្រូវបានកំហិតក្នុងការបង្កើន និងអភិវឌ្ឍន៍ក្បាលគ្រាប់ ឬអាវុធនុយក្លេអ៊ែរ។ សន្ធិសញ្ញានេះដែរ នឹងត្រូវអស់សុពលភាពនៅឆ្នាំ២០២១ ប៉ុន្តែទាំងសហរដ្ឋអាម៉េរិក និងរុស្ស៊ី ហាក់ដូចជាកំពុងស្ថិតនៅក្នុងភាពស្រពិចស្រពិល ជុំវិញការបន្តសន្ធិញ្ញានេះ ក្រោយភាគីទាំងពីទើបដកខ្លួនចេញពីសន្ធិសញ្ញានុយក្លេអ៊ែរ INF៕ធ.ដ

  • Google ឯកភាពបង់ប្រាក់ពិន័យជិត៥៥០លានដុល្លារឲ្យបារំាង ពាក់ព័ន្ធនឹង សំណុំរឿងគេចពន្ធ

    Google ឯកភាពបង់ប្រាក់ពិន័យជិត៥៥០លានដុល្លារឲ្យបារំាង ពាក់ព័ន្ធនឹង សំណុំរឿងគេចពន្ធ

    ប៉ារីស៖ ទីបំផុតក្រុមហ៊ុន Google បានព្រមព្រៀងបង់ប្រាក់ពិន័យប្រមាណ៥៤៨លានដុល្លារនៅបារាំង ដើម្បីបិទបញ្ចប់ការស៊ើបអង្កេតមួយពាក់ករណីគេចពន្ធ។ ការិយាល័យរដ្ឋអាជ្ញាបារាំង បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍តនេះថា ការស៊ើបអង្កេតខាងលើបានចាប់ផ្តើមឡើងកាលពី៤ឆ្នាំមុន ដោយក្រុមអ្នកស៊ើបអង្កេតបារាំង បានព្យាយាមស្រាវជ្រាវរកការពិតថា តើ Google បានគេចមិនបង់ពន្ធនៅប្រទេសបារាំងមែន ឬក៏យ៉ាងណា។ ទីបំផុតឥឡូវនេះ បានសម្រេចបង់ប្រាក់ពិន័យ៥៤៨លានដុល្លារ ដើម្បីបញ្ចប់រឿងតែម្តង៕ធ.ដ

  • នាយករដ្ឋមន្រ្តីថៃ ចេញសារក្រើនរំលឹកអំពីគ្រោះមហន្តរាយទឹកជំនន់នៅភាគឦសានប្រទេស

    នាយករដ្ឋមន្រ្តីថៃ ចេញសារក្រើនរំលឹកអំពីគ្រោះមហន្តរាយទឹកជំនន់នៅភាគឦសានប្រទេស

    ថៃ៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃព្រហស្បតិ៍តនេះ បានបង្ហោះសារនៅលើបណ្តាញសង្គមធ្វីតធើ ដើម្បីចេញសារក្រើនរំលឹកអំពីគ្រោះមហន្តរាយទឹកជំនន់នៅភាគឦសានប្រទេស ជាពិសេសនៅខេត្ត អ៊ូប៊ុនរ៉ាត់ឆាថានី។ ស្របពេលជាមួយគ្នានេះដែរ កងកម្លាំងយោធាប្រមាណ៤ពាន់នាក់ ត្រូវបានបញ្ជាឲ្យចេញប្រតិបត្តិការសង្គ្រោះប្រជាជននៅខេត្តខាងលើនេះផងដែរ ខណៈកងកម្លាំងយោធាទាំងអស់នេះ នឹងត្រូវសហការជាមួយក្រុមប្រជាជនស្ម័គ្រចិត្ត ដើម្បីត្រៀមសង្គ្រោះប្រជាជននៅបណ្តាខេត្តភាគខាងជើង និងឦសានដោយប្រើប្រាស់ទូកសង្គ្រោះ២៥គ្រឿង។ សូមជម្រាបថា ខេត្ត អ៊ូប៊ុនរ៉ាត់ឆាថានី គឺជាខេត្តមួយដែលរងគ្រោះធ្ងន់ជាងគេ ក្នុងចំណោមខេត្តចំនួន០៧របស់ប្រទេសថៃ ដែលកំពុងរងគ្រោះដោយទឹកជំនន់ បន្ទាប់ពីព្យុះចំនួនពីរឈ្មោះ កាជីគិ និងផូឌុល បានវាយប្រហារបណ្តាខេត្តប្រទេសនៃនេះចំនួន៣២ ចាប់តាំងពីចុងខែសីហា៕ធ.ដ

  • ចិន សម្តែងការស្វាគមន៍កូរ៉េខាងជើង ដែលចង់បន្តកិច្ចចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាម៉េរិក ឡើងវិញ

    ចិន សម្តែងការស្វាគមន៍កូរ៉េខាងជើង ដែលចង់បន្តកិច្ចចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាម៉េរិក ឡើងវិញ

    ចិន៖ រដ្ឋាភិបាលក្រុងប៉េកាំង នៅថ្ងៃព្រហស្បតិ៍តនេះ បានអំពាវនាវឱ្យសហរដ្ឋអាម៉េរិកប្រកាន់យកមធ្យោបាយស្ថាបនាឡើងមួយសម្រាប់ការចរចា ដើម្បីជាការឆ្លើយតបនឹងសុច្ឆន្ទៈរបស់កូរ៉រខាងជើង ដែលចង់បន្តកិច្ចពិភាក្សាស្តីពីការរំសាយនុយក្លេអ៊ែរ និងបានលើកឡើងជាថ្មីអំពីការសម្រាលទណ្ឌកម្មរបស់អង្គការសហប្រជាជាតិខ្លះលើកូរ៉េខាងខាងជើង។ ថ្លែងក្នុងសន្និសីទសារព័ត៌មានជាមួយសមភាគីម៉ាឡេស៊ី រដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី បាននិយាយថា យើងគួរតែរីករាយដោយឃើញកូរ៉េខាងជើង និងសហរដ្ឋអាម៉េរិក បន្តកិច្ចពិភាក្សាតាមកាលកំណត់នៅចុងខែនេះ។ លោក វ៉ាង យី បានបន្ថែមថា កូរ៉េខាងជើងតាំងពីមុនមកបានចាត់វិធានការវិជ្ជមានបន្តបន្ទាប់ និងបានស្នើសុំអាម៉េរិកធ្វើសម្បទានខ្លះ ដូច្នេះយើងសង្ឃឹមថាភាគីអាម៉េរិកក៏អាចចាត់វិធានការជាក់ស្តែងពាក់ព័ន្ធរឿងនេះ និងខិតខំបន្ធូរបន្ថយស្ថានការណ៍ និងជំរុញការចរចាគ្នាឡើងវិញ។ ទន្ទឹមគ្នានោះដែរ ប្រមុខការទូតចិនរូបនេះ បានរំពឹងថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងពិចារណាធ្វើការពិភាក្សា ស្តីពីការដកចេញច្បាប់ខ្លះនៃសេចក្តីសម្រេចចិត្តដាក់ទណ្ឌកម្មលើកូរ៉េខាងជើង៕ធ.ដ

  • អង្គការសហប្រជាជាតិ និងសម្ព័ន្ធអារ៉ាប់ថ្កោលទោសអ៊ីស្រាអែល ពាក់ព័ន្ធនឹងផែនការចូល កាន់កាប់ទឹកដីតំបន់ West Bank

    អង្គការសហប្រជាជាតិ និងសម្ព័ន្ធអារ៉ាប់ថ្កោលទោសអ៊ីស្រាអែល ពាក់ព័ន្ធនឹងផែនការចូល កាន់កាប់ទឹកដីតំបន់ West Bank

    បរទេស៖ បណ្តារដ្ឋមន្រ្តីការបរទេសអារ៉ាប់ បានប្រកាសថ្កោលទោសផែនការរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ ដែលចង់ដាក់បញ្ចូលជាឧបសម្ព័ន្ធផ្នែកដ៏សំខាន់មួយនៃតំបន់ វេស ប៊ែង។ ស្របពេលជាមួយគ្នានេះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទ័ររ៉េ នៅថ្ងៃពុធនេះ បានព្រមានថា ផែនការរបស់លោក ណឺតាន់យ៉ាហ៊ូ នេះ នឹងរំលោភបំពានលើច្បាប់អន្តរជាតិ។ គួរបញ្ជាក់ថា ការថ្កោលទោស និងការព្រមានខាងលើ បានកើតមានឡើងក្រោយ ការសន្យាដ៏ចម្រូងចម្រាសរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលរូបនេះ ដែលពាក់ព័ន្ធនឹងការពង្រីកអធិបតេយ្យភាពរបស់អ៊ីស្រាអែលលើជ្រលងភ្នំ ចូឌេន វ៉ាលី និងសមុទ្រ ឌេត ខាងជើង ដែលមានចំនួន១ភាគ៣នៃតំបន់ វេស ប៊ែង ប្រសិនបើលោកឈ្នះការបោះឆ្នោតនៅសប្តាហ៍ក្រោយ៕ធ.ដ

  • សហរដ្ឋអាម៉េរិក សម្រេចអនុម័តលើច្បាប់ថ្មី ដើម្បីរឹតបន្តឹងការសុំសិទ្ធិជ្រកកោន

    សហរដ្ឋអាម៉េរិក សម្រេចអនុម័តលើច្បាប់ថ្មី ដើម្បីរឹតបន្តឹងការសុំសិទ្ធិជ្រកកោន

    សហរដ្ឋអាម៉េរិក៖ នៅថ្ងៃពុធនេះ តុលាការកំពូលអាម៉េរិក បានសម្រេចអនុម័តលើសំណើរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ក្នុងការរឹតបន្តឹងការស្នើសុំសិទ្ធិជ្រកកោនពីជនអន្តោប្រវេសន៍នៅឯតំបន់ព្រំដែនអាម៉េរិក-ម៉ិកស៊ិក។ ការរឹតបន្តឹងលើការស្នើសុំសិទ្ធិជ្រកកោននឹងមិនត្រូវបានអនុវត្តឡើយ លើជនរងគ្រោះនៃការជួញដូរមនុស្ស ឬក៏ជនអន្តោប្រវេសន៍ត្រូវបានគេបដិសេធ នៅក្នុងប្រទេសដទៃដែលពួកគេឆ្លងកាត់។ ការរឹតបន្តឹងខាងលើបានតម្រូវឱ្យជនអន្តោប្រវេសន៍ទាំងអស់ ស្នើសុំសិទ្ធិជ្រកោននៅក្នុងប្រទេសដទៃដែលពួកគេឆ្លងកាត់ មុននឹងចូលមកក្នុងសហរដ្ឋអាម៉េរិក នឹងត្រូវដាក់ឱ្យអនុវត្តក្នុងពេលឆាប់ៗនេះ។ យ៉ាងណាមិញ ក្រុមអង្គការសិទ្ធិមនុស្សមួយចំនួនធំបានថ្កោលទោសយ៉ាងខ្លាំងចំពោះវិធានការនេះ ដោយពួកគេយល់ថា វានឹងធ្វើឱ្យប៉ះពាល់ដល់ការស្នើសុំសិទ្ធិជ្រកកោន និងរំលោភលើសិទ្ធិរបស់ជនអន្តោប្រវេសន៍៕ធ.ដ

  • លោក ដូណាល់ ត្រាំ ប្តេជ្ញាបង្កើនការវាយប្រហារលើក្រុមតាលីបង់ ក្នុងឱកាសសហរដ្ឋអាម៉េរិក ប្រារព្ធខួបការវាយប្រហារថ្ងៃទី១១ ខែកញ្ញា

    លោក ដូណាល់ ត្រាំ ប្តេជ្ញាបង្កើនការវាយប្រហារលើក្រុមតាលីបង់ ក្នុងឱកាសសហរដ្ឋអាម៉េរិក ប្រារព្ធខួបការវាយប្រហារថ្ងៃទី១១ ខែកញ្ញា

    សហរដ្ឋអាម៉េរិក៖ លោក ដូណាល់ ត្រាំ នៅថ្ងៃពុធនេះ បានសន្យាបង្កើនការវាយប្រហារខ្លាំងឡើងលើក្រុមតាលីបង់ ស្របពេលដែលសហរដ្ឋអាម៉េរិកបានប្រារព្ធខួបលើកទី១៨ នៃការវាយប្រហារថ្ងៃទី១១ ខែកញ្ញា ដែលបាននាំឱ្យប្រទេសមហាអំណាចពិភពលោកនេះធ្វើសង្គ្រាមនៅអាហ្វហ្កានីស្ថាន។ ថ្លែងនៅឯមន្ទីរបញ្ចកោណ ជាទីដែលធ្វើពិធីគោរព និងផ្តល់កិត្តិយសដល់មនុស្សជិត៣,០០០នាក់ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បាននិយាយអំពីការបង្កើនការវាយប្រហារដោយយោធាដែលមិនធ្លាប់មានពីមុនមកទៅលើក្រុមតាលីបង់។ លោក ត្រាំ បន្ថែមទៀតថា ក្នុងរយៈពេល៤ថ្ងៃចុងក្រោយនេះ កងទ័ពអាម៉េរិកបានវាយប្រហារសត្រូវរបស់យើងយ៉ាងខ្លាំងជាងអ្វីដែលបានធ្លាប់វាយប្រហារកាលពីមុន ហើយនោះនឹងបន្តទៅមុខទៀត។ ប្រធានាធិបតីអាម៉េរិករូបនេះបានសង្កត់ធ្ងន់ថា ការបង្កើនការវាយប្រហារត្រូវបានបញ្ជា បន្ទាប់ពីលោកបានលុបចោលកិច្ចចរចាសន្តិភាពជាមួយក្រុមតាលីបង់កាលពីចុងសប្តាហ៍មុន ដើម្បីសងសឹកចំពោះការវាយប្រហារដោយគ្រាប់បែក ដែលបានសម្លាប់ទាហានអាម៉េរិកម្នាក់កាលពីសប្តាហ៍កន្លងទៅ៕ធ.ដ

  • លោក ដូណាល់ ត្រាំ បញ្ជាក់ថា ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិកដែលទើបចុះចេញពីតំណែង គឺជាមហន្តរាយមួយលើគោលនយោបាយកូរ៉េខាងជើង

    លោក ដូណាល់ ត្រាំ បញ្ជាក់ថា ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិកដែលទើបចុះចេញពីតំណែង គឺជាមហន្តរាយមួយលើគោលនយោបាយកូរ៉េខាងជើង

    សហរដ្ឋអាម៉េរិក៖ លោក ចន បូលតុន ដែលទើបចុះចេញពីមុខតំណែងជាទីប្រឹក្សាសន្តិសុខជាតិ គឺជាមហន្តរាយមួយ ចំពោះគោលនយោបាយកូរ៉េខាងជើង និងមិនសមស្របចំពោះវេណេស៊ុយអេឡា ព្រមទាំងមិនត្រូវជាមួយមន្ត្រីរដ្ឋបាលសំខាន់ៗ។ នេះបើតាមប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅក្នុងថ្ងៃពុធនេះ។ លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅសេតវិមានថា យើងបានវិលត្រឡប់ទៅរកស្ថានភាពដ៏អាក្រក់វិញ នៅពេលដែលលោក ចន បូលតុន និយាយអំពីគំរូលីប៊ី វាគឺជាគ្រោះមហន្តរាយមួយ។លោក ដូណាល់ ត្រាំ បានបញ្ជាក់ទៀតថា អតីតទីប្រឹក្សាសន្តិសុខជាតិរូបនេះ បានបង្កើតកំហុសឆ្គងនានា ដែលរួមទាំងការធ្វើឲ្យមានការអាក់អន់ចិត្តដល់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន តាមរយៈការទាមទារថា លោកគួរតែធ្វើតាមគំរូលីប៊ី និងប្រគល់អាវុធនុយក្លេអ៊ែរទាំងអស់ចេញមក៕ម.ន