Category: ព័ត៌មានអន្តរជាតិ

  • Apple បើកបង្ហាញវត្តមានស្មាតហ្វូន iPhone 11 ចំនួន៣ម៉ូដែលជាផ្លូវការ ព្រមជាមួយ iPad និងនាឡិកា Apple Watch Series 5

    Apple បើកបង្ហាញវត្តមានស្មាតហ្វូន iPhone 11 ចំនួន៣ម៉ូដែលជាផ្លូវការ ព្រមជាមួយ iPad និងនាឡិកា Apple Watch Series 5

    សហរដ្ឋអាម៉េរិក៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ក្រុមហ៊ុន Apple របស់សហរដ្ឋអាម៉េរិក បានបើកបង្ហាញវត្តមានជាផ្លូវការនូវកំពូលស្មាតហ្វូន iPhone ស៊េរីថ្មីរបស់ខ្លួន ហៅថា iPhone 11 ចំនួន៣ម៉ូដែល ព្រមជាមួយ iPad ជំនាន់ថ្មី និងនាឡិកា Apple Watch Series 5។ បើតាមការធ្វើបទបង្ហាញរបស់តំណាងជាន់ខ្ពស់នៃក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាម៉េរិកនេះ iPhone 11 មាន៣ម៉ូដែលសម្រាប់ជ្រើសរើស រួមមាន iPhone 11 ធម្មតា iPhone 11 Pro និង iPhone 11 Pro MAX ។ iPhone 11 ទាំង៣ម៉ូដែលនេះ នឹងអាចត្រូវចាប់ផ្តើមកុម្ម៉ង់ទិញបាននៅថ្ងៃសុក្រសប្តាហ៍នេះ ហើយដាក់លក់នៅតាមហាងរបស់ Apple នៅមួយសប្តាហ៍ក្រោយ គឺថ្ងៃទី២០ ខែកញ្ញាខាងមុខ។ ស្របពេលជាមួយគ្នានេះដែរ ក្រុមហ៊ុន Apple របស់សហរដ្ឋអាម៉េរិក ក៏បានបញ្ចេញ iPad…

  • ថៃ ព្រួយបារម្ភពីការប្រកួតប្រជែងទីផ្សារទុរេននៅចិន ក្រោយចិនទទួលជោគជ័យ ក្នុងការដាំពូជទុរេនពីម៉ាឡេស៊ីបានដោយខ្លួនឯង

    ថៃ ព្រួយបារម្ភពីការប្រកួតប្រជែងទីផ្សារទុរេននៅចិន ក្រោយចិនទទួលជោគជ័យ ក្នុងការដាំពូជទុរេនពីម៉ាឡេស៊ីបានដោយខ្លួនឯង

    ថៃ៖ ស្ថាប័នពាណិជ្ជកម្មថៃបានក្រើនរំលឹកដល់កសិករថៃ ត្រូវតែព្យាយាមពង្រឹងគុណភាពទុរេនខ្លួន ដើម្បីប្រកួតប្រជែងក្នុងទីផ្សារប្រទេសចិន បន្ទាប់ពីខេត្ត ហៃណាន ប្រទេសចិនទទួលបានជោគជ័យក្នុងការដាំទុរេន ដែលខ្លួនបានយកពូជពីម៉ាឡេស៊ី។ ប្រធាននាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ (DITP) ប្រចាំនៅខេត្ត ណានជីង លោកស្រី Wanlada Rattanapanich បាននិយាយថា លោកស្រីបានតាមដានមើលការសាកល្បងដាំទុរេនរបស់ចិនក្នុងរយៈពេលថ្មីនេះដែរ។ លោកស្រីបន្តថា ក្រុមហ៊ុនឯកជនមួយនៅខេត្ត ហៃណាន បានទិញគ្រាប់ពូជធុរេន Sanno ពីប្រទេសម៉ាឡេស៊ី នឹងទទួលជោគជ័យក្នុងការដាំធុរេននៅទីក្រុង Sanya ភាគខាងត្បូងខេត្តហៃណាន។ លោកស្រី Wanlada បានបន្ថែមទៀតថា ទោះជាហៃណាន មិនទាន់អាចដាំទុរេន បានក្តី តែក្រោមការស្រាវជ្រាវ និងអភិវឌ្ឍន៍បន្ថែមទៀត ទុរេនចិន អាចជាដៃគូរប្រកួតប្រជែងរបស់ថៃនៅពេលខាងមុខនេះ។ សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ទុរេនដែលដាក់លក់នៅប្រទេសចិន មាន៨០% ជាទុរេនរបស់ថៃ ដោយលោកស្រី Wanlada បានបញ្ជាក់ទៀតថា ដើម្បីរក្សាទីផ្សារនៅចិនបាន កសិករថៃត្រូវតែបង្កើនគុណភាពទុរេនខ្លួន ជាពិសេសលើទំហំនឹងរសជាតិរបស់ទុរេន៕ធ.ដ

  • បញ្ជូនជនសង្ស័យ៧នាក់ ទៅតុលាការផ្ដន្ទាទោស

    បញ្ជូនជនសង្ស័យ៧នាក់ ទៅតុលាការផ្ដន្ទាទោស

    ភ្នំពេញ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានបញ្ជូនជនសង្ស័យ៧នាក់ ដែលពាក់ព័ន្ធនឹងបទល្មើស៣ករណីផ្សេងគ្នា ទៅតុលាការ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់។ បទល្មើសរួមមាន៖ ករណីទី១)រក្សាទុកនូវសារធាតុញៀន ករណីទី២)ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងករណីទី៣)ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ មន្ត្រីនគរបាលជំនាញ ផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខបានឲ្យដឹងថា ជនសង្ស័យទាំង៧នាក់នេះ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បង្ក្រាបបានក្នុងមូលដ្ឋានកន្លងមក ហើយត្រូវបានបញ្ចាប់នីតិវិធីសាកសួរផងដែរ។ ពួកគេក៏បានសារភាពថា ពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន ទើបសមត្ថកិច្ចបានប្រមូលវត្ថុតាង និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់នៅថ្ងៃនេះ៕ធ.ដ

  • លោក ចន បូលតុន ត្រូវបានលោក ដូណាល់ ត្រាំ បណ្តេញចេញពីទីប្រឹក្សាសន្តិសុខជាតិ សហរដ្ឋអាម៉េរិក

    លោក ចន បូលតុន ត្រូវបានលោក ដូណាល់ ត្រាំ បណ្តេញចេញពីទីប្រឹក្សាសន្តិសុខជាតិ សហរដ្ឋអាម៉េរិក

    សហរដ្ឋអាម៉េរិក៖ ទីបំផុតប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តបណ្តេញលោក ចន បូលតុន ចេញពីមុខទីប្រឹក្សាសន្តិសុខជាតិអាម៉េរិកហើយ ក្រោយពួកលោកមានការខ្វែងគំនិតជាច្រើន ពាក់ព័ន្ធនឹងគោលនយោបាយការបរទេស ក្នុងនោះរួមមានបញ្ហាកូរ៉េខាងជើង អ៊ីរ៉ង់ អាហ្វហ្កានីស្ថាន និងរុស្ស៊ី។ ស្របពេលជាមួយគ្នានេះ លេខាធិការសារព័ត៌មានសេតវិមាន លោកស្រី ស្តេហ្វានី ហ្គីសាម បានលើកឡើងថា លោក ដូណាល់ ត្រាំ មិនចូលចិត្តលើគោលនយោបាយជាច្រើនរបស់លោក បូលតុន ជាពិសេសគំនិតយោបល់លោកទាំងពីរមិនស្របគ្នា។ បើតាមលោក ដូណាល់ ត្រាំ ទីប្រឹក្សាសន្តិសុខជាតិថ្មី នឹងត្រូវតែងតាំងនៅសប្តាហ៍ក្រោយនេះ។ គួរបញ្ជាក់ថា ការបណ្តេញចេញពីតំណែងនេះ បានកើតមានឡើងក្រោយលោក បូលតុន បានជំទាស់ទៅនឹងកិច្ចពិភាក្សាសន្តិភាពជាមួយនឹងក្រុមឧទ្ទាមតាលីបង់ ដែលលោក ត្រាំ បានបោះបង់ចោលកាលពីចុងសប្តាហ៍កន្លងទៅ បន្ទាប់ពីបានអញ្ជើញក្រុមតាលីបង់ទៅកាន់សហរដ្ឋអាម៉េរិក ដើម្បីពិភាក្សាស្វែងរកសន្តិភាព៕ធ.ដ

  • ក្រុមសកម្មប្រយុទ្ធហេសប៊ូឡានៅលីបង់ចេញមុខអះអាងថា ខ្លួនជាអ្នកបាញ់ទម្លាក់យន្តហោះ ដ្រូនរបស់អ៊ីស្រាអែល

    ក្រុមសកម្មប្រយុទ្ធហេសប៊ូឡានៅលីបង់ចេញមុខអះអាងថា ខ្លួនជាអ្នកបាញ់ទម្លាក់យន្តហោះ ដ្រូនរបស់អ៊ីស្រាអែល

    លីបង់៖ ក្រុមសកម្មប្រយុទ្ធហេសប៊ូឡា ដែលមានអ៊ីរង់ជាខ្នងបង្អែកបានចេញមុខអះអាងថា ខ្លួនបានបាញ់ទម្លាក់យន្ដហោះដ្រូនមួយផ្សេងទៀតរបស់អ៊ីស្រាអែល នៅភាគខាងត្បូងប្រទេសលីបង់ នៅជិតតំបន់ រ៉ាមីយ៉ា។ ដោយឡែកកងទ័ពអ៊ីស្រាអែលបាននិយាយថា យន្តហោះដ្រូន UAV នេះ បានធ្លាក់នៅតំបន់ហ្គាហ្សាស្ទ្រីបកាលពីយប់ថ្ងៃចន្ទដើមសប្តាហ៍នេះ ប៉ុន្តែមិនបានបញ្ជាក់ពីមូលហេតុនៃការធ្លាក់នេះទេ គ្រាន់តែនិយាយថា វាជាប្រភេទយន្តហោះ ដ្រូនធម្មតាប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា ហេតុការណ៍ខាងលើនេះ បានកើតឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍អំពីករណីស្លាប់ក្មេងជំទង់ប៉ាឡេស្ទីនចំនួន២នាក់ នៅក្នុងការប៉ះទង្គិចគ្នាជាមួយទាហានអ៊ីស្រាអែល នៅតាមព្រំដែន ជាកន្លែងដែលការប្រមូលផ្តុំតវ៉ាដ៏ធំត្រូវបានធ្វើឡើងចាប់តាំងពីខែមីនា ឆ្នាំ២០១៨មក៕ធ.ដ

  • លោក នីកូឡាស់ ម៉ាឌូរ៉ូ ដឹកនាំកងទ័ពវេណេស៊ុយអេឡា ធ្វើសមយុទ្ធយោធា នៅតាមបណ្តោយព្រំដែនកូឡុំប៊ី

    លោក នីកូឡាស់ ម៉ាឌូរ៉ូ ដឹកនាំកងទ័ពវេណេស៊ុយអេឡា ធ្វើសមយុទ្ធយោធា នៅតាមបណ្តោយព្រំដែនកូឡុំប៊ី

    វេណេស៊ុយអេឡា៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ បានចាប់ផ្តើមដឹកនាំការធ្វើសមយុទ្ធយោធា នៅតាមបណ្តោយព្រំដែនវេណេស៊ុយអេឡាជាមួយកូឡុំប៊ី នៅក្នុងថ្ងៃអង្គារសប្តាហ៍នេះ ស្ថិតក្រោមក្រសែភ្នែករបស់សហរដ្ឋអាម៉េរិក។ លោក នីកូឡា ម៉ាឌូរ៉ូ បានបង្ហោះសារនៅលើបណ្តាញសង្គមធ្វីតធើថា ពេលវេលានេះបានមកដល់ដើម្បីការពារអធិបតេយ្យភាព និងសន្តិភាពជាតិរបស់យើងដោយប្រើប្រាស់ធនធាន និងសមត្ថភាពការពារជាតិរបស់យើងឱ្យបានខ្លាំងក្លា។ បើតាមមេបញ្ជាការវេណេស៊ុយអេឡាលោក Remigio Ceballos កងទ័ពប្រហែល១៥ម៉ឺននាក់ នឹងធ្វើសមយុទ្ធរហូតដល់ថ្ងៃទី២៨ ខែកញ្ញាខាងមុខ។ សូមបញ្ជាក់ផងដែរថា សមយុទ្ធខាងលើ ត្រូវបានធ្វើឡើងស្របពេលភាពតានតឹងបានកើនឡើងនៅពេលថ្មីៗនេះ នៅពេលដែលកូឡុំប៊ី និងវេណេស៊ុយអេឡា បានចោទប្រកាន់គ្នាទៅវិញទៅមកថា បានផ្តល់ទីជម្រកដល់ក្រុមជនសកម្មប្រយុទ្ធប្រដាប់អាវុធនៅតាមព្រំដែនរបស់ពួកគេ ដែលកំពុងព្យាយាមផ្តួលរំលំរដ្ឋាភិបាលជិតខាងគ្នានេះ។ ជាការឆ្លើយតប លោក នីកូឡា ម៉ាឌូរ៉ូ បានដាក់កងទ័ពឱ្យមានការប្រុងប្រយ័ត្ន និងកោះប្រជុំក្រុមប្រឹក្សាការពារជាតិរបស់លោកផងដែរ៕ធ.ដ

  • អាជ្ញាធរម៉ាឡេស៊ី បញ្ជូនម៉ាស់ប្រមាណ៥០ម៉ឺនទៅកាន់រដ្ឋសារ៉ាវ៉ាក់ ជាទីកំពុងរងគ្រោះធ្ងន់ ដោយសារខ្យល់អាកាសមានជាតិពុល

    អាជ្ញាធរម៉ាឡេស៊ី បញ្ជូនម៉ាស់ប្រមាណ៥០ម៉ឺនទៅកាន់រដ្ឋសារ៉ាវ៉ាក់ ជាទីកំពុងរងគ្រោះធ្ងន់ ដោយសារខ្យល់អាកាសមានជាតិពុល

    ម៉ាឡេស៊ី៖ នៅថ្ងៃអង្គារសប្តាហ៍នេះ អាជ្ញាធរម៉ាឡេស៊ី បានសម្រេចបញ្ជូនម៉ាស់ប្រមាណ៥០ម៉ឺនទៅកាន់រដ្ឋ សារ៉ាវ៉ាក់ ស្ថិតនៅភាគខាងកើតប្រទេស ជាទីដែលខ្យល់អាកាសមានជាតិពុលកើនឡើងដល់កម្រិតគួរឱ្យព្រួយបារម្ភ ដោយសារភ្លើងឆេះព្រៃនៅតែបន្តឆាបឆេះក្នុងប្រទេសឥណ្ឌូណេស៊ី។ ឆ្លើយតបនឹងបញ្ហា នេះ អាជ្ញាធរម៉ាឡេស៊ី បានបញ្ជាឱ្យបិទសាលារៀនចំនួន៤០៩កន្លែងនៅទូទាំងរដ្ឋសារ៉ាវ៉ាក់ ខណៈការបិទទា្វរជាបណ្ដោះអាសន្ននេះ បានបង្កផលប៉ះពាល់ការដល់ការសិក្សារបស់កុមារជាង១៥ម៉ឺននាក់។ ជាមួយគ្នានេះ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយម៉ាឡេស៊ី កម្រិតនៃសន្ទស្សន៍ជាតិពុលក្នុងខ្យល់អាកាស បានកើនឡើងដល់កម្រិតបង្កផលប៉ះពាល់ដល់សុខភាព នៅថ្ងៃអង្គារនេះ ក្នុងគ្រាដែលខ្យល់មានជាតិពុលបែបនេះ ក៏ត្រូវបានគេរាយការណ៍នៅក្នុងរដ្ឋចំនួន០៥ផ្សេងទៀតផងដែរ៕ធ.ដ

  • លោក ត្រាំ៖ កិច្ចចរចាសន្តិភាពជាមួយក្រុមឧទ្ទាមតាលីបង់“បានស្លាប់ហើយ”

    លោក ត្រាំ៖ កិច្ចចរចាសន្តិភាពជាមួយក្រុមឧទ្ទាមតាលីបង់“បានស្លាប់ហើយ”

    សហរដ្ឋអាម៉េរិក៖ កិច្ចចរចាសន្តិភាពរបស់សហរដ្ឋអាម៉េរិក ជាមួយក្រុមតាលីបង់ ដើម្បីបញ្ចប់ភ្លើងសង្គ្រាមរយៈពេល១៨ឆ្នាំមកនេះ នៅប្រទេសអាហ្វហ្កានីស្ថានឥឡូវនេះបានស្លាប់ហើយ។ នេះបើតាមការអះអាងរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅក្នុងថ្ងៃចន្ទដើមសប្តាហ៍នេះ។ ប្រធានាធិបតីអាម៉េរិករូបនេះ បានថ្លែងប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា ពួកវាបានស្លាប់ហើយ ចំពោះខ្ញុំ! ពួកវាបានស្លាប់ហើយ។ ខណៈដែលនិយាយបែបនេះ គឺលោក ត្រាំ ចង់សំដៅដល់កិច្ចចរចាសន្តិភាពជាមួយពួកតាលីបង់ និងការដកកងទ័ពអាម៉េរិកចេញពីប្រទេសអាហ្វហ្កានីស្ថាន។ គួរបញ្ជាក់ថា ការកត់សម្គាល់បែបនេះរបស់លោក ដូណាល់ ត្រាំ បានកើតមានឡើងបន្ទាប់ពីលោក ត្រាំ ផ្ទាល់បានលុបចោលភ្លាមៗនូវកិច្ចប្រជុំសម្ងាត់ ដែលលោកបានគ្រោងនឹងធ្វើឡើងជាមួយពួកតាលីបង់ និង មេដឹកនាំអាហ្វហ្កានីស្ថានក្នុងបំណងបញ្ចប់សង្គ្រាមយូរអង្វែងមកនេះ ដោយសារកើតមានករណីបំផ្ទុះគ្រាប់បែកមួយនៅក្នុងទីក្រុងកាប៊ុល ដែលបណ្តាលឲ្យយោធាអាម៉េរិកម្នាក់ស្លាប់ និងជាង១០នាក់ទៀតរងរបួស៕ធ.ដ

  • អភិបាលក្រុងហុងកុង អំពាវនាវធ្វើការចរចាជាមួយក្រុមបាតុករជាថ្មីទៀត ប៉ុន្តែព្រមានកុំឲ្យ សហរដ្ឋអាម៉េរិកលូកដៃ

    អភិបាលក្រុងហុងកុង អំពាវនាវធ្វើការចរចាជាមួយក្រុមបាតុករជាថ្មីទៀត ប៉ុន្តែព្រមានកុំឲ្យ សហរដ្ឋអាម៉េរិកលូកដៃ

    ហុងកុង៖ ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃអង្គារនេះ អភិបាលក្រុងហុងកុង លោកស្រី ខារី ឡំា បានធ្វើការអំពាវនាវជាថ្មីទៀតទៅកាន់ក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ ឲ្យបញ្ឈប់អំពើហិង្សា និងចូលមកចរចាគ្នា។ ស្របពេលជាមួយគ្នានេះដែរ លោកស្រី ខារី ឡំា ក៏បានធ្វើការព្រមានសហរដ្ឋអាម៉េរិក កុំឲ្យជ្រៀតជ្រែកក្នុងការឆ្លើយតបរបស់រដ្ឋាភិបាលរបស់លោកស្រី ចំពោះចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យហុងកុង បន្ទាប់ពីពួកបាតុករនៅដំណាក់កាលចុងក្រោយនេះ បានស្នើឱ្យអាម៉េរិកជួយរំដោះហុងកុង និងដាក់សម្ពាធលើរដ្ឋាភិបាលក្រុងប៉េកាំង។ សូមរំលឹកថា កន្លងមកប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានអំពាវនាវឲ្យមានដំណោះស្រាយដោយសន្តិវិធីមួយចំពោះវិបត្តិនេះ និងបានស្នើរដ្ឋាភិបាលក្រុងប៉េកាំង កុំឱ្យបង្កើនភាពតានតឹងជាមួយនឹងការបង្ក្រាបហិង្សាណាមួយ ដោយលោក ត្រាំ បាននិយាយទៀតថា វាអាស្រ័យលើចិនក្នុងការដោះស្រាយការតវ៉ាទាមទារនេះ។ ដោយឡែកសហរដ្ឋអាម៉េរិក ក៏បានច្រានចោលការចោទប្រកាន់របស់ចិនផងដែរ ដែលថា ខ្លួននៅពីក្រោយបាតុកម្មទាំងនេះ និងថា ចិនផ្តល់ភ័ស្តុតាងតិចតួចសម្រាប់គាំទ្រការចោទប្រកាន់នោះ៕ធ.ដ

  • លោក Daniel Zhang នឹងឡើងកាន់តំណែងជាប្រធានក្រុមហ៊ុន Alibaba ក្រោយការលាលែងរបស់លោក Jack Ma ជាផ្លូវការ

    លោក Daniel Zhang នឹងឡើងកាន់តំណែងជាប្រធានក្រុមហ៊ុន Alibaba ក្រោយការលាលែងរបស់លោក Jack Ma ជាផ្លូវការ

    ចិន៖ ស្ថាបនិកក្រុមហ៊ុនអាលីបាបាលោក ជេក ម៉ា នៅថ្ងៃអង្គារនេះ បានសម្រេចចិត្តលាលែងពីតំណែងជាប្រធានក្រុមហ៊ុនទំនិញតាមអនឡាញដ៏ធំបំផុតនេះជាផ្លូវការហើយ។ ក្រុមហ៊ុនអាលីបាបា ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៩៩ ហើយបច្ចុប្បន្នក្រុមហ៊ុនមានទ្រព្យសរុប៤៨០ពាន់លានដុល្លារ។ស្របពេលជាមួយគ្នានេះដែរ លោក ដានីញ៉ែល ហ្សំាង ដែលជានាយកប្រតិបត្តិក្រុមហ៊ុនអាលីបាបា នឹងឡើងកាន់តំណែងជាប្រធានក្រុមហ៊ុនជំនួសលោក ជេក ម៉ា ប៉ុន្តែបើទោះជាលាឈប់ពីតំណែងក៏ដោយ ក៏លោក ម៉ា នឹងបន្តជួយជ្រោមជ្រែងក្រុមហ៊ុន ក្នុងនាមជាអ្នកប្រឹក្សាយោបល់ម្នាក់។គួរបញ្ជាក់ផងដែរថា បន្ទាប់ពីការលាលែងពីតំណែង កំពូលមហាសេដ្ឋីចិនរូបនេះ នឹងផ្តោតជាសំខាន់លើការងារមនុស្សធម៌ និងវិស័យអប់រំ ដូចដែលលោកធ្លាប់បានប្រាប់កាសែតអាម៉េរិកញ៉ូវយ៉កថាមស៍ កាលពីឆ្នាំ២០១៨ថា ការលាលែង ឬការចូលនិវត្តន៍របស់លោកមិនមែនជាការបញ្ចប់នោះទេ តែវាគឺជាការចាប់ផ្ដើមសករាជថ្មីសម្រាប់អាលីបាបា៕ម.ន