Category: ព័ត៌មានអន្តរជាតិ

  • រដ្ឋាភិបាលឡាវបញ្ជូនជំនួយសង្គ្រោះបន្ទាន់ទៅកាន់តំបន់រងគ្រោះទឹកជំនន់ធ្ងន់ធ្ងរ

    រដ្ឋាភិបាលឡាវបញ្ជូនជំនួយសង្គ្រោះបន្ទាន់ទៅកាន់តំបន់រងគ្រោះទឹកជំនន់ធ្ងន់ធ្ងរ

    ឡាវ៖ ក្រុមមន្រ្តី និងយោធាឡាវកាលពីសប្តាហ៍មុននេះ បានប្រើប្រាស់យន្តហោះ និងរថយន្តដឹកទំនិញនៃកងទ័ពប្រជាជនឡាវ នំាយកជំនួយសង្គ្រោះបន្ទាន់ ក្នុងនោះរួមមានទឹកបរិភោគ ម្ហូបអាហារ ទូក តង់ និងសម្ភារៈចំាបាច់មួយចំនួនទៀតទៅកាន់ខេត្តចំនួន៦នៅភាគខាងត្បូង ដែលកំពុងរងគ្រោះធ្ងន់ធ្ងរដោយសារទឹកជំនន់ ។ ព្យុះត្រូពិក ប៉ូឌុល និងប្រព័ន្ធអាកាសធាតុដទៃទៀតដែលធ្វើដំណើរឆ្លងកាត់ភាគខាងត្បូង និងកណ្តាលប្រទេសឡាវ ចាប់តំាងពីចុងខែសីហាមកនេះ បានបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លំាង បង្កជាគ្រោះទឹកជំនន់ជនលិចលង់បណ្តាខេត្តមួយចំនួននៅភាគខាងត្បូងប្រទេសឡាវ មានដូចជាខេត្ត ខាមម៊ូអាន, សាវ៉ាន់ណាក់ខេត, អាត់តាពើ, សាលាវ៉ាន់, ចំប៉ាសាក់, និងសេកុង នេះបើតាមសារព័ត៌មានឡាវ ដេលី វៀងច័ន្ទ ថាម នៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ ។ អគ្គនាយកនៃនាយកដ្ឋានសុខមាលភាពសង្គម ក្រោមក្រសួងការងារ និងសុខមាលភាពសង្គមឡាវ លោក វីឡេផុង ស៊ីស៊ុមវ៉ាង បាននិយាយថា ខ្លួនកំពុងធ្វើការ ងារជាមួយកងទ័ពប្រជាជនឡាវ ដើម្បីនំាយកជំនួយសង្គ្រោះបន្ទាន់ទៅកាន់ខេត្ត សាលាវ៉ាន់ មានចម្ងាយប្រមាណ៦៧០គ.ម ភាគអាគ្នេយ៍រដ្ឋធានីវៀងច័ន្ទ ខេត្តចំប៉ាសាក់ មានចម្ងាយ៤៨៤គ.ម ភាគខាងត្បូងរដ្ឋធានីវៀងច័ន្ទ និងខេត្តសាវ៉ាន់ណាក់ខេត មានចម្ងាយ៤១០គ.ម​ ភាគខាងកើតរដ្ឋធានីវៀងច័ន្ទ ។…

  • រលកកម្តៅនៅបារាំង សម្លាប់មនុស្សជាង១៤០០នាក់ក្នុងឆ្នាំនេះ

    រលកកម្តៅនៅបារាំង សម្លាប់មនុស្សជាង១៤០០នាក់ក្នុងឆ្នាំនេះ

    រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង បានលើកឡើងថា រលកកម្ដៅដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ចាប់តាំងពីខែមិថុនា ដល់កក្កដា ឆ្នាំ២០១៩ បានបណ្ដាលឲ្យមនុស្ស១,៤៣៥នាក់ ស្លាប់ក្នុងប្រទេសបារាំង។ លោកស្រី Agnes Buzyn ថ្លែងថា ពាក់កណ្ដាលនៃជនរងគ្រោះដែលបានស្លាប់ មានវ័យចាប់ពី ៧៥ឆ្នាំឡើងទៅ។ រលកកម្ដៅដែលមិនធ្លាប់មាននេះ បានធ្វើឲ្យសីតុណ្ហភាពឡើងខ្ពស់បំផុតរហូតដល់៤៦អង្សាកាលពីខែមិថុនា ខណៈពេលដែលក្រុងប៉ារីសមានសីតុណ្ហភាព៤២,៦អង្សា។ របាយការណ៍ក្រសួងសុខាភិបាលឲ្យដឹងថា មនុស្ស៥៦៧នាក់ បានស្លាប់អំឡុងរលកកម្ដៅលើកទី១ ចាប់ពីថ្ងៃទី ២៤មិថុនា ដល់ ៧កក្កដា ហើយ៨៦៨នាក់ផ្សេងទៀត ស្លាប់អំឡុងពេលរលកកម្ដៅលើកទី២ចាប់ពីថ្ងៃទី ២១ដល់ ២៧កក្កដា។ ដើម្បីដោះស្រាយ និងកាត់បន្ថយបញ្ហានេះ អាជ្ញាធរបារាំង បានចេញវិធានការឲ្យអាងទឹកក្នុងទីក្រុងមួយចំនួនបន្ដបើកទ្វារ និងបង្កើតខ្សែទូរសព្ទបន្ទាន់សម្រាប់ជួយសង្គ្រោះផងដែរ៕ធ.ដ

  • អាស៊ាន និងបណ្តាប្រទេសក្នុងប្លុកអាស៊ីប៉ាស៊ីហ្វិក ចុះកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយជាផ្លូវការនាឆ្នាំក្រោយ

    អាស៊ាន និងបណ្តាប្រទេសក្នុងប្លុកអាស៊ីប៉ាស៊ីហ្វិក ចុះកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយជាផ្លូវការនាឆ្នាំក្រោយ

    ប្រទេសចំនួន១៦ បានព្រមព្រៀងគ្នាថា នឹងឈានដល់កិច្ចព្រមព្រៀងលម្អិតនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ហៅកាត់ថា RECP អំឡុងកិច្ចប្រជុំផ្លូវការ នៅក្នុងខែកញ្ញានេះ ហើយកិច្ចព្រមព្រៀងផ្លូវការអាចនឹងត្រូវចុះហត្ថលេខា នៅដើមឆ្នាំ២០២០។ នេះបើតាមលោក Lurin Laksanawisit ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ មានប្រសាសន៍ ក្រោយបញ្ចប់កិច្ចប្រជុំរដ្ឋមន្ត្រី RECP លើកទី៧ នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩ ចេញផ្សាយដោយសារព័ត៌មានហ្ស៊ីនហួរ។ លោករដ្ឋមន្ត្រីពាណិជ្ជកម្មថា «កិច្ចប្រជុំថ្ងៃនេះ គឺជាកិច្ចប្រជុំកម្រិតរដ្ឋមន្ត្រី មុនពេលកិច្ចប្រជុំកំពូល RECP រៀបចំឡើងនៅខែវិច្ឆិកា ហើយទាំង១៦ប្រទេសបានព្រមព្រៀងគ្នាថា គួរតែបញ្ចប់រាល់ការចរចាលើចំណុចលម្អិតបច្ចេកទេស នៅក្នុងកិច្ចប្រជុំផ្លូវការ នាពេលខាងមុខនេះ»។ ប្រធានដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រី RECP រូបនេះបានបន្ថែមទៀតថា កិច្ចប្រជុំបន្ទាប់គឺនឹងត្រូវរៀបចំឡើង នៅក្នុងខែកញ្ញានេះ ដែលអាចជាកិច្ចប្រជុំជាន់ខ្ពស់ផ្លូវការចុងក្រោយ មុនពេលមានកិច្ចប្រជុំកំពូល។ ឧបនាយករដ្ឋមន្ត្រីថៃរូបនេះបានបញ្ជាក់ថា លទ្ធផលនៃកិច្ចប្រជុំទាំងនេះ អាចនឹងត្រូវប្រគល់ជូនទៅកិច្ចប្រជុំកំពូល នៅខែវិច្ឆិកា ហើយកិច្ចព្រមព្រៀងអាចនឹងចុះហត្ថលេខា នៅដើមឆ្នាំ២០២០។ RECP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ានទាំង១០ប្រទេស និង៦ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក ដែលអាស៊ាន មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា មានដូចជា…

  • ប្រធានាធិបតីសហរដ្ឋអាម៉េរិក លុបចោលកិច្ចប្រជុំសម្ងាត់ជាមួយក្រុមតាលីបង់ និងមេដឹកនាំ អាហ្វហ្កានីស្ថាន បន្ទាប់ពីមានការវាយប្រហារនៅរដ្ឋធានីកាប៊ុល

    ប្រធានាធិបតីសហរដ្ឋអាម៉េរិក លុបចោលកិច្ចប្រជុំសម្ងាត់ជាមួយក្រុមតាលីបង់ និងមេដឹកនាំ អាហ្វហ្កានីស្ថាន បន្ទាប់ពីមានការវាយប្រហារនៅរដ្ឋធានីកាប៊ុល

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានសម្រេចលុបចោលកិច្ចប្រជុំសម្ងាត់ជាមួយមេដឹកនាំតាលីបង់ និងសមភាគីអាហ្វហ្កានីស្ថានលោក អាច្រាស់ ហ្គានី ក្រោយកើតមានករណីបំផ្ទុះគ្រាប់បែកនៅលើរថយន្តមួយគ្រឿងនៅទីក្រុងកាប៊ុល ដែលធ្វើឱ្យយោធាអាម៉េរិកម្នាក់ស្លាប់ និង១១នាក់ទៀតរងរបួសកាលពីថ្ងៃព្រហស្បតិ៍តសប្តាហ៍មុន។ តាមរយៈបណ្តាញសង្គមធ្វីតធើត លោក ដូណាល់ ត្រាំ បានសរសេរសារបង្ហោះកាលពីល្ងាចថ្ងៃសៅរ៍សប្តាហ៍មុននេះថា អ្នករាល់គ្នាស្ទើរតែមិនបានដឹងអ្វីនោះទេ បណ្តាមេដឹកនាំតាលីបង់ និងរឿងដាច់ដោយឡែកមួយទៀត គឺលោកប្រធានាធិបតីអាហ្វហ្កានីស្ថានទៅចូលរួមកិច្ចប្រជុំ ដោយសម្ងាត់ជាមួយលោកនៅឯទីតាំង Camp David កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។ លោក ត្រាំ បានឲ្យដឹងទៀតថា ពួកគេមកដល់សហរដ្ឋអាម៉េរិកនៅពេលយប់ ប៉ុន្តែជាអកុសល ដោយសារតែមានបញ្ហាខ្លះកើតឡើង ដែលពួកគេមានបំណងធ្វើការវាយប្រហារមួយនៅក្នុងក្រុងការប៊ុល ដែលបានសម្លាប់យោធាដ៏អស្ចារ្យរបស់យើងម្នាក់ និង១១នាក់ផ្សេងទៀតបានរងរបួស។ ភ្លាមៗនោះ លោកបានធ្វើការលុបចោលនូវកិច្ចប្រជុំ ហើយបិទការចរចាក្នុងការស្វែងរកសន្តិភាពវិញ៕ធ.ដ  

  • រដ្ឋមន្រ្តីវិទ្យាសាស្រ្តប៉ាគីស្ថាននិយាយថា ឥណ្ឌាគួរផ្តោតលើការលុបបំបាត់ភាពក្រីក្រ ល្អជាងចំណាយប្រាក់ឥតប្រយោជន៍លើបេសកកម្មទៅឋានព្រះចន្ទ

    រដ្ឋមន្រ្តីវិទ្យាសាស្រ្តប៉ាគីស្ថាននិយាយថា ឥណ្ឌាគួរផ្តោតលើការលុបបំបាត់ភាពក្រីក្រ ល្អជាងចំណាយប្រាក់ឥតប្រយោជន៍លើបេសកកម្មទៅឋានព្រះចន្ទ

    ប៉ាគីស្ថាន៖ រដ្ឋមន្រ្តីវិទ្យាសាស្រ្ត-បច្ចេកវិទ្យារបស់ប៉ាគីស្ថាន លោក ហ្វាវ៉ាដ ឆូឌ្រី បាននិយាយថា ឥណ្ឌាគួរតែផ្តោតលើការលុបបាត់ភាពក្រីក្រ ជាជាងចំណាយប្រាក់ឥតប្រយោជន៍លើបេសកកម្មទៅឋានព្រះចន្ទ ។ ការកត់សម្គាល់បែបនេះរបស់លោក បានធ្វើឡើងកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ស្របពេលដែលរដ្ឋមន្រ្តីវិទ្យាសាស្រ្ត-បច្ចេកវិទ្យារបស់ប៉ាគីស្ថានរូបនេះ បានបង្ហោះសារចំអកឲ្យបេសកកម្មចុះចតនៅឋានព្រះចន្ទរបស់ឥណ្ឌា ដែលទំនងជាបានទទួលបរាជ័យបាត់ទៅហើយ។ សូមបញ្ជាក់ថា យានឈ្មោះ វីក្រាម ដែលជាយានសម្រាប់ចុះចត នៃបេសកកម្មទៅឋានព្រះចន្ទជាលើកទីពីររបស់ឥណ្ឌាហៅថា ចាន់ដ្រាយ៉ាន-២ បានព្យាយាមចុះចតលើផ្ទៃព្រះចន្ទកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ប៉ុន្តែស្រាប់តែដាច់ការទាក់ទង អំឡុងពេលដែលវាស្ថិតនៅកម្ពស់ប្រមាណ២គីឡូម៉ែត្រពីផ្ទៃព្រះចន្ទ។ បើទោះជាផែនការនេះទំនងជាបរាជ័យក៏ដោយ ក៏ប៉ុន្តែរដ្ឋាភិបាល និងប្រជាជនឥណ្ឌាសុទ្ធតែបានសម្តែងការលើកទឹកចិត្តដល់ទីភ្នាក់ងារអវកាស ISRO ខណៈ នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ផ្ទាល់បាននិយាយថា លោកនៅតែមានមោទនភាព និងប្តេជ្ញាបន្តអភិវឌ្ឍន៍វិស័យអវកាសឥណ្ឌាឲ្យកាន់តែរីកចម្រើនទៅមុខ៕ធ.ដ

  • មនុស្សប្រមាណ៣៩ម៉ឺននាក់ បង្ខំចិត្តភៀសខ្លួនទៅកាន់ទីសុវត្ថិភាព និងជើងហោះហើរ ជាង១០០ត្រូវផ្អាកដំណើរការ ខណៈព្យុះទីហ្វុង Faxai វាយប្រហារជប៉ុន

    មនុស្សប្រមាណ៣៩ម៉ឺននាក់ បង្ខំចិត្តភៀសខ្លួនទៅកាន់ទីសុវត្ថិភាព និងជើងហោះហើរ ជាង១០០ត្រូវផ្អាកដំណើរការ ខណៈព្យុះទីហ្វុង Faxai វាយប្រហារជប៉ុន

    ជប៉ុន៖ ប្រជាជនប្រមាណ៣៩ម៉ឺននាក់ ត្រូវបានអាជ្ញាធរបង្គាប់ឱ្យជម្លៀសខ្លួនទៅរកកន្លែងមានសុវត្ថិភាពជាបន្ទាន់ ខណៈព្យុះទីហ្វុង Faxai បានវាយប្រហារលើតំបន់ក្បែរទីក្រុងតូក្យូ នៅព្រឹកថ្ងៃចន្ទនេះ ដោយនាំមកជាមួយនូវភ្លៀងធ្លាក់យ៉ាងខ្លាំង និងខ្យល់បក់ក្នុងល្បឿនដល់ទៅ២១០គីឡូម៉ែត្រក្នុងមួយម៉ោង ។ នៅក្នុងថ្ងៃចន្ទដដែលនេះ ព្យុះទីហ្វុងដ៏កំណាចខាងលើក៏បានធ្វើឱ្យជើងហោះហើរចំនួន១០០ និងខ្សែរថភ្លើងសំខាន់ៗជាច្រើនត្រូវសម្រេចលុបចោលផងដែរ ស្របពេលដែលលំនៅដ្ឋានប្រមាណ២៩ម៉ឺនខ្នងគ្មានអគ្គិសនីប្រើប្រាស់។ ព្យុះទីហ្វុង Faxai នេះ បានបក់បោកមកដល់តំបន់ឆ្នេរភាគខាងកើតប្រទេសជប៉ុន កាលពីយប់ថ្ងៃអាទិត្យសប្តាហ៍មុន ហើយអាជ្ញាធរជប៉ុនបានចេញសេចក្តីប្រកាសអាសន្នឲ្យប្រជាជនមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះកម្លាំងខ្យល់បក់ ទឹករលកធំៗ បំណាក់ដី និងការជន់លិចផងដែរ៕ធ.ដ

  • ក្រុមបាតុករប្រមូលផ្តុំគ្នានៅជិតស្ថានកុងស៊ុលសហរដ្ឋអាម៉េរិកនៅទីក្រុងហុងកុង ដើម្បីអំពាវនាវឱ្យលោក ដូណាល់ ត្រាំ ជួយសង្គ្រោះទីក្រុងហុងកុង

    ក្រុមបាតុករប្រមូលផ្តុំគ្នានៅជិតស្ថានកុងស៊ុលសហរដ្ឋអាម៉េរិកនៅទីក្រុងហុងកុង ដើម្បីអំពាវនាវឱ្យលោក ដូណាល់ ត្រាំ ជួយសង្គ្រោះទីក្រុងហុងកុង

    ហុងកុង៖ ក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យរាប់ពាន់នាក់នៅទីក្រុងហុងកុង បានប្រមូលផ្តុំគ្នានៅជិតស្ថានកុងស៊ុលសហរដ្ឋអាម៉េរិក កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ ដោយបានជំរុញឲ្យប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ជួយរំដោះទីក្រុងហុងកុង។ ប៉ូលិសប្រឆាំងកុបកម្មបានតាមមើលក្រុមបាតុករដើរឆ្ពោះទៅកាន់ស្ថានកុងស៊ុលសហរដ្ឋអាម៉េរិក ដែលបាតុករជាច្រើនបានគ្រវីទង់ជាតិអាម៉េរិក។ ហេតុការណ៍ខាងលើនេះ បានកើតមានឡើងបន្ទាប់ពីអភិបាលក្រុងហុងកុងលោកស្រី ខារី ឡំា បានប្រកាសថា រដ្ឋាភិបាលរបស់លោកស្រីប្រកាសដកចោលសេចក្តីព្រាងច្បាប់បត្យាប័នជាផ្លូវការ។ ប៉ុន្តែក្រុមបាតុករបាននិយាយថា ចំណាត់ការរបស់លោកស្រី ឡំា ដើម្បីដកសេចក្តីព្រាងច្បាប់បត្យាប័ននោះ ដូចជាយឺតពេលបន្តិចទៅហើយ។ សូមរំលឹកថា ក្រុមបាតុករទាំងនោះ បានចេញមកតាមផ្លូវនានាកាលពីខែមិថុនាកន្លងទៅ ដើម្បីព្យាយាមដកសេចក្តីព្រាងច្បាប់បត្យាប័ន ដែលនឹងអនុញ្ញាតឲ្យជនសង្ស័យជាឧក្រិដ្ឋជនបញ្ជូនទៅកាន់ចិនដីគោក ដើម្បីកាត់ទោសនៅតុលាការ ដែលត្រួតត្រាដោយគណបក្សកុម្មុយនីស្តចិន។ ការទាមទារ៤ចំណុចសំខាន់ទៀត បានក្លាយជាចលនាតវ៉ាប្រឆាំង រួមមានការស៊ើបអង្កេតឯករាជ្យលើអំពើព្រៃផ្សៃរបស់ប៉ូលិសប្រឆាំងនឹងពួកបាតុករ ការដោះលែងអ្នកទោសដោយគ្មានលក្ខខណ្ឌ ការមិនចាត់ទុកការតវ៉ាប្រឆាំងជា «កុបកម្ម» ហើយនឹងអនុញ្ញាតឲ្យទីក្រុងហុងកុងជ្រើសរើសមេដឹកនាំដោយខ្លួនឯង៕ធ.ដ

  • រថយន្តឡិចស៊ីស570 បោះពួយបុកបង្គោលផ្លាកប៉ាណូ អ្នកបើករងរបួសធ្ងន់

    រថយន្តឡិចស៊ីស570 បោះពួយបុកបង្គោលផ្លាកប៉ាណូ អ្នកបើករងរបួសធ្ងន់

    ភ្នំពេញ៖ បុរសម្នាក់បើករថយន្តម៉ាកឡិចស៊ីស LX-570 ក្នុងល្បឿនលឿនដូចហោះដល់ចំណុច ផ្លូវកោងបួងចង្កូតមិនទាន់បុកខឿនឡើងលើសួច្បារហោះទៅបុកនឹងបង្គោលផ្លាកប៉ាន់ណូផ្សាយពាណិជ្ជកម្មពេញទំហឹងបណ្ដាលឱ្យរបួសធ្ងន់ កាលពីម៉ោង២និង២០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ នៅក្រោមស្ពានអាកាស៧មករា ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកឡិចស៊ីសLX- 570 ពណ៌ស ពាក់ស្លាកលេខខេមរៈភូមិន្ទ 01-2-9297 ធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោម ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនដូចហោះ។ លុះមកដល់ចំណុចសួនច្បារកែងនឹងផ្លូវ៥៩៨ ដែលជាចំណុចផ្លូវកោង ហើយបួងចង្កូតមិនទាន់ជ្រុលបុកខឿនឡើងសួនច្បារហោះទៅបុកបង្គោលប៉ាណូផ្សាយពាណិជ្ជកម្មយ៉ាងពេញទំហឹង បណ្ដាលឲ្យអ្នកបើកបររងរបួសធ្ងន់ ចំណែករថយន្តខ្ទេចមួយកំណាត់មុខ ផ្ទុះពោងការពារ ផ្ទប់ជាប់នឹងបង្គោលប៉ាណូទៅមុខលេងរួច។ ក្រោយកើតហេតុភ្លាមៗ អ្នកបើកបរ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានមកដល់ទីតាំងកើតហេតុ និងទាក់ទងទៅខាងជំនាញការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីស្ទួចយករថយន្តបង្កទៅរក្សាទុក រង់ចាំការដោះស្រាយគ្នាតាមនីតិវិធី៕ធ.ដ

  • ជប៉ុនរកឃើញឆ្អឹងអំបូរសត្វដាយណូស័រប្រភេទថ្មីមួយកាលពីឆ្នាំ២០១៣

    ជប៉ុនរកឃើញឆ្អឹងអំបូរសត្វដាយណូស័រប្រភេទថ្មីមួយកាលពីឆ្នាំ២០១៣

    ជប៉ុន៖ ក្រុមអ្នកវិទ្យាសាស្ត្រជប៉ុនបានបញ្ជាក់ប្រភេទនៃសត្វដាយណូស័រអម្បូរថ្មីមួយ តាមរយៈគ្រោងឆ្អឹងប្រវែង០៨ម៉ែត្រ ដែលត្រូវបានគេរុករកឃើញកាលពីឆ្នំា២០១៣ ។ គ្រោងឆ្អឹងដាយណូស័រនេះ ត្រូវបានក្រុមបុរាណវិទូរកឃើញនៅភាគខាងជើងប្រទេសជប៉ុនកាលពីឆ្នាំ២០១៣ ហើយក្រោយមកទៀតទើបគេរកឃើញគ្រោងឆ្អឹងស្ទើរតែទាំងមូល ។ ក្រុមអ្នកវិទ្យសាស្ត្រមកពីសាកលវិទ្យាល័យហុកកៃដូបានសន្មត់ថា គ្រោងឆ្អឹងនេះ គឺជាឆ្អឹងដាយណូស័រអម្បូរ ហាដ្រូសូរីដ ដែលមានជីវិតនៅលើភពផែនដីនៅចុងសម័យ ក្រេតាសេអឹស និង បានដាក់ឈ្មោះឱ្យដាយណូស័រនេះថា កាមុយសូរើស ចាប៉ូនីគូស ឬមានន័យស្ដេចនាគរាជ ។ បើតាមក្រុមអ្នកវិទ្យាសាស្ត្រជប៉ុន ដាយណូស័រ ស្ដេចនាគរាជ នេះ គឺជាដាយណូស័រមានអាយុ០៩ឆ្នាំ និងមានទម្ងន់ចាប់ពី៤ ដល់៥.៣តោន ដោយអាស្រ័យថា តើវាដើរជើងពីរ ឬជើងបួន ៕

  • សត្វជ្រូក៤.៧លានក្បាលត្រូវបានវៀតណាមសម្លាប់ចោល ដោយសារការគំរាមកំហែងពីជំងឺប៉េសជ្រូកអាហ្វ្រិក

    សត្វជ្រូក៤.៧លានក្បាលត្រូវបានវៀតណាមសម្លាប់ចោល ដោយសារការគំរាមកំហែងពីជំងឺប៉េសជ្រូកអាហ្វ្រិក

    វៀតណាម៖ ស្ថិតក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃជម្ងឺប៉េសជ្រូកអាហ្វ្រិក ដែលបានបង្កការគំរាមកំហែងនៅខេត្តទំាង៦៣នោះ អាជ្ញាធរវៀតណាមបានសម្រេចប្រមូល និងសម្លាប់សត្វជ្រូកប្រមាណ៤.៧លានក្បាលចោល ។ ប្រធាននាយកដ្ឋានសុខភាពសត្វវៀតណាម លោក Pham Van Dong បានឱ្យដឹងថា ជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ ត្រូវបានរកឃើញដំបូងនៅវៀតណាមកាលពីខែកុម្ភៈកន្លងទៅ ហើយវាមានភាពលំបាកណាស់ក្នុងការទប់ស្កាត់ជម្ងឺនេះ ដោយ សារវាមិនទាន់មានវ៉ាក់សាំងការពារនៅឡើយនោះទេ ។ គួរបញ្ជាក់ថា គិតត្រឹមចុងខែកក្កដាកន្លងទៅ សត្វជ្រូកនៅក្នុងប្រទេសវៀតណាមបានធ្លាក់ចុះ១៨.៥ភាគរយចាប់តាំងពីខែធ្នូ ឆ្នំា២០១៨ ខណៈឧស្សាហកម្មសាច់ជ្រូកមានតម្លៃ៤ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ឬស្មើនឹងជិត១០ភាគរយនៃវិស័យកសិកម្មរបស់វៀតណាម ៕