Category: ព័ត៌មានអន្តរជាតិ

  • ក្រុមតារាវិទូ ចាប់បានរលកសញ្ញាចម្លែកជះមកពីអវកាសជាលើកដំបូង តាមរយៈចាន តេឡេស្កូបយក្សរបស់ចិន

    ក្រុមតារាវិទូ ចាប់បានរលកសញ្ញាចម្លែកជះមកពីអវកាសជាលើកដំបូង តាមរយៈចាន តេឡេស្កូបយក្សរបស់ចិន

    ចិន៖ តាមរយៈការប្រើប្រាស់ចានតេឡេស្កូបយក្ស ហ្វាស់ ដែលស្ថិតនៅក្នុងខេត្តគួយចូវ ក្រុមតារាវិទូចិនបានប្រទះឃើញលើកដំបូង នូវរលកសញ្ញាអាថ៌កំបាំងដែលគេហៅថា FRB ឬ បំផ្ទុះរលកវិទ្យុសកម្មដ៏លឿន។ រហូតមកទល់ពេលនេះ ពុំទាន់អាចមានការស្រាវជ្រាវរកឃើញ និងការបកស្រាយច្បាស់ អំពីប្រភពដើមដែលបញ្ចេញរលកសញ្ញាដ៏អាថ៌កំបាំងនេះនៅឡើយទេ ខណៈអង្គការណាសារបស់អាម៉េរិកវិញ ក៏បានត្រឹមធ្វើការសន្និដ្ឋានដូចគ្នាអំពីរឿងនេះដែរ។ យ៉ាងណាមិញ រលកសញ្ញានោះត្រូវបានគេជឿជាក់ថា មានប្រភពមកពីចម្ងាយយ៉ាងហោចណាស់ក៏៣ពាន់លានឆ្នាំពន្លឺផែនដីដែរ។ សូមជម្រាបថា រលកសញ្ញាបំផ្ទុះរលកវិទ្យុសកម្មដ៏លឿន គឺជាប្រធានបទដ៏សំខាន់បំផុត នៅក្នុងវិស័យតារាសាស្រ្តលើពិភពលោកយើង ដោយវាត្រូវបានអ្នកវិទ្យាសាស្រ្តប្រទះឃើញជាលើកដំបូងបំផុតកាលពីឆ្នាំ២០០៧ ហើយមកទល់សព្វថ្ងៃនេះគឺមិនដល់១០០ឡើយ ដែលត្រូវបានរកឃើញ៕ម.ន

  • សួនផ្ទាំងសូឡាធំជាងគេបំផុតប្រចាំអាស៊ី លេចរូបរាង នៅវៀតណាម

    សួនផ្ទាំងសូឡាធំជាងគេបំផុតប្រចាំអាស៊ី លេចរូបរាង នៅវៀតណាម

    គម្រោងផលិតថាមពលពីពន្លឺព្រះអាទិត្យកម្លាំង៤២០មេហ្កាវ៉ាត់ ដែលធំជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ បានបើកដំណើរការជាផ្លូវការហើយនៅក្នុងខេត្ត Tay Ninh ប្រទេសវៀតណាម។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន VNEXPRESS។ការសាងសង់បានចាប់ផ្ដើមឡើងកាលពីខែមិថុនាឆ្នាំមុន ហើយបញ្ចប់ការសាងសង់រយៈពេល១០ខែក្រោយមក ដោយគេបានរំពឹងថានឹងអាចផលិតអគ្គិសនី៦០០លានគីឡូវ៉ាត់ជារៀងរាល់ឆ្នាំ សម្រាប់ផ្ទះជិត ៣២ម៉ឺនខ្នង។ ថាមពលដែលផលិតបាននឹងត្រូវប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ខេត្ត Tay Ninh ផ្ទាល់ក៏ដូចជាតំបន់ខាងត្បូងផងដែរ។ សួនផលិតថាមពលពីពន្លឺព្រះអាទិត្យ Dau Tieng ត្រូវបានសាងសង់ឡើងក្នុងទំហំទឹកប្រាក់ប្រមាណជា៣៩១លានដុល្លារ គ្របដណ្ដប់លើផ្ទៃដីជាង៥៤០ហិកតា៕ម.ន

  • ជើងហោះហើរជិត២ពាន់ ត្រូវលុបចោលនៅអង់គ្លេស ដោយសារកូដកម្ម

    ជើងហោះហើរជិត២ពាន់ ត្រូវលុបចោលនៅអង់គ្លេស ដោយសារកូដកម្ម

    យោងតាមសេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុន British Airways បានឲ្យដឹងថា ស្ទើរតែគ្រប់ជើងហោះហើរទាំងអស់របស់ British Airways ត្រូវបានលុបចោលក្រោយពេលដែលអ្នកបើកបរយន្ដហោះនាំគ្នាកូដកម្មមិនព្រមចូលធ្វើការអស់រយៈពេលពីរថ្ងៃ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១០ កញ្ញា ២០១៩នេះ។ក្រុមហ៊ុនឲ្យដឹងថា អ្នកដំណើររាប់ពាន់នាក់ ត្រូវបានប្រាប់មិនឲ្យទៅអាកាសយានដ្ឋាននោះទេ ដោយក្រុមហ៊ុនបានលុបចោលជើងហោះហើរជាង១,៧០០ជើង ដោយសារការរំខានពីការតវ៉ា។ សហជីពអ្នកបើកបរយន្ដហោះឲ្យដឹងថា ការកាត់ប្រាក់ខែពីថ្នាក់គ្រប់គ្រងនៃ British Airways និងការធ្លាក់ចុះនៃប្រេនរបស់ក្រុមហ៊ុន បានធ្វើឲ្យពួកគេអស់ទំនុកចិត្ត។ ប៉ុន្តែប្រធានក្រុមហ៊ុនលោក Alex Cruz ឆ្លើយតបថាបញ្ហានេះ បណ្ដាលមកពីការវិនិយោគក្នុងប្រតិបត្តិករមានទំហំតូច។យ៉ាងណាមិញ ភាគីទាំងសងខាង បានបង្ហាញឆន្ទៈក្នុងការចូលតុចរចាឡើងវិញ ប៉ុន្តែសម្រាប់ថ្ងៃជាក់លាក់នៅមិនទាន់ត្រូវគេដឹងនៅឡើយទេ ខណៈដែលក្រុមអ្នកបើកយន្ដហោះគ្រោងនឹងធ្វើបាតុកម្មម្ដងទៀតនៅថ្ងៃទី២៧ ខែកញ្ញា៕ម.ន  

  • លោក ម៉ៃ ប៉ុមប៉េអូ សង្ឃឹមថា ជំនួបជាមួយកូរ៉េខាងជើងនឹងកើតឡើងក្នុងពេលឆាប់ៗនេះ បើទោះជាតំបន់ឧបទ្វីបកូរ៉េកំពុងកើនឡើងកម្តៅ

    លោក ម៉ៃ ប៉ុមប៉េអូ សង្ឃឹមថា ជំនួបជាមួយកូរ៉េខាងជើងនឹងកើតឡើងក្នុងពេលឆាប់ៗនេះ បើទោះជាតំបន់ឧបទ្វីបកូរ៉េកំពុងកើនឡើងកម្តៅ

    សហរដ្ឋអាម៉េរិក៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ បានថ្លែងថា ប្រទេសរបស់លោកសង្ឃឹមថា កិច្ចចរចារំសាយអាវុធនុយក្លេអ៊ែរ នឹងកើតមានឡើងក្នុងពេលឆាប់ៗនេះ ហើយថាអាម៉េរិកនៅតែមានគំនិតវិជ្ជមានបែបនេះ បើទោះបីជាកូរ៉េខាងជើង បានធ្វើតេស្តមីស៊ីលប៉ាលីស្ទិកចម្ងាយខ្លីជាច្រើនលើកមកហើយក៏ដោយ។ នៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ក្នុងស្រុក ប្រមុខការទូតអាម៉េរិករូបនេះ បាននិយាយថា សហរដ្ឋអាម៉េរិកដឹងថា មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅតែចង់បន្តកិច្ចចរចារំសាយអាវុធនុយក្លេអ៊ែរ ហើយសង្ឃឹមថា លោក ត្រាំ និងលោក គីម នឹងចូលតុចរចាក្នុងពេលឆាប់ៗនេះ ហើយវាគឺលទ្ធផលដ៏ល្អមួយ។ សូមបញ្ជាក់ថា កិច្ចចរចារំសាយអាវុធនុយក្លេអ៊ែររវាងអាម៉េរិក-កូរ៉េខាងជើង បានធ្វើឡើងពីរលើករួចមកហើយ ប៉ុន្តែនៅតែរកច្រកចេញមិនទាន់ឃើញនៅឡើយ។ ដោយឡែក កាលពីខែមិថុនា មេដឹកនាំប្រទេសទំាងពីរបានជួបគ្នាជាថ្មីនៅតំបន់គ្មានយោធាក្នុងឧបទ្វីបកូរ៉េ ហើយសន្យាថា នឹងមានជំនួបចរចាលើកទី៣ ក្នុងពេលឆាប់ៗខាងមុខ ប៉ុន្តែមកទល់ពេលបច្ចុប្បន្ន មិនទាន់មានជំនួបណាមួយរវាងមេដឹកនាំទាំងពីរកើតឡើងទេ៕ធ.ដ

  • កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលចំនួន២គ្រាប់ជាថ្មីទៀត នៅក្នុងថ្ងៃអង្គារនេះ

    កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលចំនួន២គ្រាប់ជាថ្មីទៀត នៅក្នុងថ្ងៃអង្គារនេះ

    កូរ៉េខាងជើង៖ របបដឹកនាំទីក្រុងព្យុងយ៉ាងនៅព្រឹកថ្ងៃអង្គារនេះ បានបាញ់សាកល្បងមីស៊ីលមិនស្គាល់អត្តសញ្ញាណចំនួន២គ្រាប់ជាថ្មីទៀត ចេញពីខេត្តព្យុងហ្គានខាងត្បូង ឆ្ពោះទៅកាន់ភាគខាងកើត។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ ដកស្រង់ប្រភពពីមន្រ្តីជាន់ខ្ពស់កូរ៉េខាងត្បូង។ ប្រភពនេះបានឱ្យដឹងថា ខ្លួនបាននឹងកំពុងតាមដានពីស្ថានភាពនាពេលនេះ ប៉ុន្តែពួកគេនៅពុំទាន់អាចបញ្ជាក់លម្អិតពាក់ព័ន្ធប្រភពនៃគ្រាប់មីស៊ីលផ្លោង រយៈចម្ងាយហោះបាន និងរយៈកម្ពស់នៅឡើយទេ។ ការបាញ់សាកល្បងចុងក្រោយនេះ បានកើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើងបានស្នើឱ្យមានបន្តកិច្ចចរចាស្តីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាម៉េរិកនៅចុងខែកញ្ញាខាងមុខ។ នេះបើតាមអនុរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើងលោកស្រី ឆូ សុនហួយ នៅក្នុងថ្ងៃចន្ទដើមសប្តាហ៍នេះ៕ធ.ដ

  • មនុស្សម្នាក់ស្លាប់ និងប្រមាណ៣០នាក់ទៀតរងរបួស ដោយសារព្យុះទីហ្វុង Faxai វាយប្រហារប្រទេសជប៉ុន

    មនុស្សម្នាក់ស្លាប់ និងប្រមាណ៣០នាក់ទៀតរងរបួស ដោយសារព្យុះទីហ្វុង Faxai វាយប្រហារប្រទេសជប៉ុន

    ជប៉ុន៖ មនុស្សម្នាក់បានបាត់បង់ជីវិត និងប្រមាណ៣០នាក់ទៀតរងរបួស ខណៈការធ្វើដំណើរ និងបណ្តាញផ្គត់ផ្គង់អគ្គិសនីក៏ត្រូវទទួលរងនូវការរំខានផងដែរ ដោយសារតែការវាយប្រហារពីព្យុះទីហ្វុង Faxai លើប្រទេសជប៉ុន នៅក្នុងថ្ងៃចន្ទដើមសប្តាហ៍នេះ។ ទន្ទឹមគ្នានេះ ក្រុមហ៊ុនផ្លូវដែក និងរថភ្លើងក្រោមដីបានផ្អាកសេវាកម្ម ក្នុងគ្រាដែលជើងហោះហើរជាច្រើនត្រូវបានលុបចោលនៅអាកាសយានដ្ឋានក្រុងតូក្យូ ខណៈព្យុះទីហ្វុង Faxai បានបក់ឆ្លងកាត់ទីក្រុងឈីបា នៅភាគខាងជើងទីក្រុងតូក្យូ ដែលបណ្តាលញ័រផ្ទះជាច្រើន ដោយសារខ្យល់បក់ខ្លាំង និង ធ្វើឱ្យតំបន់នោះមានភ្លៀងយ៉ាងសន្ធាប់។ ដោយឡែកផ្ទះប្រហែល៩០ម៉ឺនខ្នង ត្រូវបានរាយការណ៍ថាមិនមានភ្លើងប្រើប្រាស់ ដោយសារដាច់ចរន្តអគ្គិសនីដែលបង្កឡើងដោយខ្យល់ព្យុះខ្លាំងនេះ។ គួរបញ្ជាក់ផងដែរថា ព្យុះទីហ្វុង Faxai បានវាយប្រហារប្រទេសជប៉ុន ក្រោយពេលដែលខ្យល់ព្យុះដាច់ដោយឡែកមួយទៀត មានឈ្មោះថា Lingling បានបោកបក់លើឧបទ្វីបកូរ៉េកាលពីចុងសប្តាហ៍ ដែលបណ្តាលឱ្យមនុស្ស៥នាក់ស្លាប់នៅកូរ៉េខាងជើង និង៣នាក់ទៀតបាត់បង់ជីវិតនៅកូរ៉េខាងត្បូង៕ធ.ដ

  • មនុស្សជិត២០០នាក់ ត្រូវអាជ្ញាធរហុងកុងចាប់ខ្លួន នាអំឡុងបាតុកម្មតវ៉ាកាលពីចុងសប្ដាហ៍ កន្លងទៅ

    មនុស្សជិត២០០នាក់ ត្រូវអាជ្ញាធរហុងកុងចាប់ខ្លួន នាអំឡុងបាតុកម្មតវ៉ាកាលពីចុងសប្ដាហ៍ កន្លងទៅ

    ហុងកុង៖ មនុស្សសរុប១៥៧នាក់ ត្រូវបានអាជ្ញាធរក្រុងហុងកុងចាប់ឃាត់ខ្លួន ដោយចោទប្រកាន់ពីបទបង្កភាពចលាចលនា អំឡុងបាតុកម្មតវ៉ាកាលពីចុងសប្ដាហ៍កន្លងទៅ។ នេះបើតាមប៉ូលិសទីក្រុងហុងកុងនៅថ្ងៃចន្ទដើមសប្តាហ៍នេះ។ បើតាមប្រភពដដែលនេះ មនុស្សទាំង១៥៧នាក់ខាងលើ ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្មតវ៉ានៅចន្លោះពីម៉ោង៥ល្ងាចកាលពីថ្ងៃសុក្រ និងម៉ោង៨ព្រឹកថ្ងៃចន្ទនេះ (ម៉ោងក្នុងតំបន់) ហើយក្នុងចំណោមអ្នកទាំងនោះ មាបុរស១២៥នាក់ និងស្ត្រី៣២នាក់ ដែលមានអាយុចាប់ពី១៣ឆ្នាំ រហូតដល់៦៣ឆ្នាំ។ បាតុកម្មតវ៉ាកាលពីចុងសប្ដាហ៍កន្លង នៅតែបន្តមានអំពើហិង្សាផ្ទុះឡើង ខណៈក្រុមបាតុករប្រកាន់ជំហរធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលទីក្រុងហុងកុងដដែល បើទោះជាសេចក្ដីព្រាងច្បាប់ធ្វើបត្យាប័នជនសង្ស័យទៅកាន់ចិនដីគោក ត្រូវបានលុបចោលក៏ដោយ។ ក្រុមបាតុករបានបន្ថែមការទាមទារឱ្យដោះលែងក្រុមបាតុករ ដែលត្រូវបានអាជ្ញាធរចាប់ខ្លួន ជាពិសេសគឺអំពាវនាវឱ្យអភិបាលក្រុងហុងកុងលោកស្រី ខារី ឡំា ចុះចេញពីតំណែង៕ធ.ដ

  • ឥណ្ឌាប្តេជ្ញាប្រើពេល២សប្តាហ៍ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយយានដែលដាច់ការទាក់ទងអំឡុងព្យាយាមចុះចតលើឋានព្រះច័ន្ទ

    ឥណ្ឌាប្តេជ្ញាប្រើពេល២សប្តាហ៍ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយយានដែលដាច់ការទាក់ទងអំឡុងព្យាយាមចុះចតលើឋានព្រះច័ន្ទ

    ឥណ្ឌា៖ យានអវកាសឥណ្ឌា ចាន់ដ្រាយ៉ាន-២ ដែលកំពុងគោចរនៅជុំវិញព្រះច័ន្ទនោះ បានប្រទះឃើញរ៉ូបូត វីក្រាម ដែលបានដាច់ការទាក់ទង បន្ទាប់ពីការព្យាយាមចុះចតនៅលើផ្ទៃព្រះច័ន្ទ កាលពីព្រឹកថ្ងៃ សៅរ៍ សប្តាហ៍មុននោះហើយ នេះបើតាមទីភ្នាក់ងារអវកាសឥណ្ឌា ISRO ។ បើទោះបីជាមានក្តីសង្ឃឹមតិចណាស់ ក្នុងការស្តារទំនាក់ទំនងជាមួយយានរុករកនោះឡើងវិញក៏ដោយ ប៉ុន្តែក្រុមការងាររបស់ ISRO បានសន្យាថា នឹងប្រើប្រាស់ពេល១៤ថ្ងៃ ដើម្បីផ្សាភ្ជាប់ទំនាក់ទំនងជាមួយយានអវកាស ចាន់ដ្រាយ៉ាន-២ ដែលកំពុងចល័តនៅក្នុងគន្លងគោចរជុំវិញឋានព្រះច័ន្ទឲ្យអស់លទ្ធភាព ។ សូមរំលឹកផងដែរថា យាន វីក្រាម ដែលផ្តាច់ចេញពីតួយាន-ផ្កាយរណប ចាន់ដ្រាយ៉ាន-២ បានព្យាយាមធ្វើការចុះចតលើផ្ទៃព្រះច័ន្ទ នៅព្រឹកថ្ងៃសៅរ៍ចុងសប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) ប៉ុន្តែនៅមុន១០នាទី ក្នុងរយៈកម្ពស់២.១គីឡូម៉ែត្រ ដែលវាត្រូវបានគេរំពឹងថា នឹងចុះចតដល់ផ្ទៃព្រះច័ន្ទនោះ វាស្រាប់តែបាត់បង់ការទាក់ទង ៕ធ.ដ

  • បណ្តាប្រទេសក្នុងតំបន់ព្រៃអាម៉ាហ្សូនចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីការពារព្រៃទាក់ទាញទឹកភ្លៀងដ៏ធំបំផុតរបស់ផែនដីនេះ

    បណ្តាប្រទេសក្នុងតំបន់ព្រៃអាម៉ាហ្សូនចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីការពារព្រៃទាក់ទាញទឹកភ្លៀងដ៏ធំបំផុតរបស់ផែនដីនេះ

    កូឡុំប៊ី៖ មេដឹកនំា និងអ្នកតំណាងជាន់ខ្ពស់នៃបណ្តាប្រទេសក្នុងតំបន់ព្រៃអាម៉ាហ្សូន បានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីសប្តាហ៍មុននេះ ដើម្បីបង្កើនកិច្ចការពារព្រៃទាក់ទាញទឹកភ្លៀងដ៏ធំបំផុតរបស់ពិភពលោកមួយនេះ ។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានឈ្មោះ លេតទីគសៀ អាម៉ាហ្សូន ផេក “Leticia Amazon Pact” ត្រូវបានធ្វើឡើងបន្ទាប់ពីភ្លើងឆេះព្រៃដ៏កំណាចបានដុតបំផ្លិចបំផ្លាញរាប់ពាន់ហិកតានៃព្រៃ អាម៉ាហ្សូន ។ ជាមួយគ្នានេះ បណ្តាប្រទេសហត្ថលេខីបានប្រកាសថា ពួកគេនឹងស្វះស្វែងរកយុទ្ធសាស្រ្ត ក៏ដូចជាចាត់វិធានការទប់ស្កាត់ការកាប់ព្រៃឈើ និងការដុតទន្ទ្រានយកដីព្រៃ ដែលជាមូលហេតុចម្បងក្នុងការបំពុលដល់សួតនៃភពផែនដីយើង ។ សូមបញ្ជាក់ថា ប្រធានាធិបតីកូឡុំប៊ី ប៊ូលីវៀ អេក្វាឌ័រ និងប៉េរូ ព្រមទំាងបណ្តារដ្ឋមន្រ្តីជាន់ខ្ពស់ប្រទេសដទៃទៀតបានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំកំពូល នាអំឡុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងខាងលើនេះ ៕ធ.ដ

  • ក្រុមតាលីបង់ព្រមានថា ពលរដ្ឋអាមេ៉រិកនឹងស្លាប់កាន់តែច្រើន ក្រោយលោក ដូណាល់ ត្រាំ លុបចោលកិច្ចចរចាស្វែងរកសន្តិភាពឱ្យអាហ្វហ្គានីស្ថាន

    ក្រុមតាលីបង់ព្រមានថា ពលរដ្ឋអាមេ៉រិកនឹងស្លាប់កាន់តែច្រើន ក្រោយលោក ដូណាល់ ត្រាំ លុបចោលកិច្ចចរចាស្វែងរកសន្តិភាពឱ្យអាហ្វហ្គានីស្ថាន

    អាហ្វហ្គានីស្ថាន៖ ការលុបចោលកិច្ចចរចាដើម្បីស្វែងរកសន្តិភាពឱ្យប្រទេសអាហ្វហ្គានីស្ថាន ពីសំណាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងធ្វើឱ្យជនជាតិអាមេ៉រិកស្លាប់កាន់តែច្រើន នេះបើតាមការព្រមានរបស់ក្រុមតាលីបង់ ។ ជាមួយគ្នានេះ អ្នកនាំពាក្យក្រុមតាលីបង់ លោក ហ្សាប៊ីហ៊ូលឡាហ៍ មូហ្សាហ៊ីដ បាននិយាយថា ការសម្រេចចិត្តលុបចោលកិច្ចចរចានេះ នឹងធ្វើឱ្យជនជាតិអាមេ៉រិកស្លាប់កាន់តែច្រើន និងបង្ហាញប្រាប់ពិភពលោកថា ការបាត់បង់អាយុជីវិតមនុស្ស និងទ្រព្យសម្បត្តិនឹងកើនឡើង ។ ការព្រមានរបស់ក្រុមតាលីបង់នេះ បានកើតមានឡើងក្រោយលោក ដូណាល់ ត្រាំ បានលុបចោលកិច្ចចរចាស្វែងរកសន្តិភាព ដែលដំបូងឡើយគ្រោងនឹងប្រព្រឹត្តទៅ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន នៅឯជំរុំ ដេវីដ រដ្ឋ ម៉ារីឡេនដ៍ ដោយសារតែការវាយប្រហារបំផ្ទុះគ្រាប់បែករបស់ក្រុមតាលីបង់ បានផ្ដាច់ជីវិតទាហានអាមេ៉រិកម្នាក់ និងមនុស្ស១១នាក់រងរបួស ក្នុងរដ្ឋធានីកាប៊ុល កាលពីសប្ដាហ៍មុន ៕ធ.ដ