-
ភ្លើងឆេះព្រៃនៅឥណ្ឌូនេស៊ីនៅតែបន្ត មានផ្សែងស្ទើរពេញប្រទេស

លោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី បាននិយាយថ្មីៗនេះថា ប្រទេសរបស់លោក កំពុងតស៊ូប្រយុទ្ធជាមួយអណ្ដាតភ្លើងឆេះព្រៃ ដែលកំពុងបំពុលបរិយាកាសស្ទើរតែទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដោយប្រើប្រាស់យន្ដហោះ ភ្លៀងសប្បនិមិ្មត រួមទាំងការបន់ស្រន់ពីព្រះជាម្ចាស់ផងដែរ។ មកទល់ពេលនេះ ភ្លើងឆេះព្រៃនៅតែបន្តឆាបឆេះនៅលើកោះ Borneo និង Sumatra ខណៈផ្សែងបានរសាត់អណ្ដែតស្ទើរតែទូទាំងតំបន់ ក្នុងនោះជាពិសេស គឺប្រទេសក្បែរដូចជា ម៉ាឡេស៊ី និងសិង្ហបុរី។ ដោយឡែក ជុំវិញបញ្ហានេះដែរ ថ្លែងនាឱកាសបំពេញទស្សនកិច្ចទៅកាន់ខេត្ត Riau នៃកោះ Sumatra នៅថ្ងៃអង្គារម្សិលមិញ លោក Widodo បានសន្យាថា ឥណ្ឌូណេស៊ី នឹងធ្វើអ្វីគ្រប់យ៉ាង តាមដែលអាចធ្វើទៅបានដើម្បីពន្លត់ភ្លើងឆេព្រៃ។ គួរបញ្ជាក់ថា បើតាមលោក Joko Widodo កងទ័ពជិត៦,០០០នាក់ ត្រូវបានបញ្ជូនឱ្យចូលរួមក្នុង ប្រតិបត្តិការពន្លត់ភ្លើងឆេះព្រៃ ខណៈកាលពីថ្ងៃចន្ទ មនុស្សជាង២០០នាក់ត្រូវបានអាជ្ញាធរឥណ្ឌូណេស៊ី ចាប់ខ្លួនដោយសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងសកម្មភាពដែលនាំឱ្យភ្លើងឆេះព្រៃស្ថិត នៅក្រៅការគ្រប់គ្រង៕ធ.ដ
-
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ច្រានចោលការចរចារុះរើគណៈរដ្ឋមន្ត្រី

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានច្រានចោលការពិភាក្សាអំពីគម្រោងរុះរើគណៈរដ្ឋមន្ត្រី ដោយលើកឡើងថា ការផ្លាស់ប្តូរសមាសភាពគណៈរដ្ឋមន្ត្រីនេះ គឺនឹងមិនអាចដោះស្រាយបញ្ហាទេ។ ក្នុងកិច្ចសម្ភាសន៍មួយជាមួយវិទ្យុ កាលពីម្សិលមិញ លោក ម៉ាហាធៀ បាននិយាយថា ការនាំឲ្យមានឈាមថ្មីអាចបង្កឲ្យបញ្ហាកាន់តែធំឡើង។ លោកថា «ប្រសិនបើខ្ញុំផ្លាស់ប្តូររដ្ឋមន្ត្រីម្នាក់ ហើយដាក់រដ្ឋមន្ត្រីថ្មីនោះ បេក្ខភាពដែលខ្ញុំមាន គឺត្រូវតែថ្មីទាំងអស់»។ លោក ម៉ាហាធៀ បានបន្ថែមទៀតថា ការរុះរើគណៈរដ្ឋមន្ត្រីប្រហែលជាបង្កើតបញ្ហាកាន់តែច្រើន ចៀសជាងដំណោះស្រាយបញ្ហាមានស្រាប់៕ធ.ដ
-
ប្រតិភូសារព័ត៌មានកម្ពុជា និង អន្តរជាតិ ព្រមទំាងទីភ្នាក់ងារក្រុមហ៊ុនទេសចរណ៍ប្រមាណ១០០នាក់ ចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល៦ថ្ងៃនៅប្រទេសមីយ៉ាន់ម៉ា

មីយ៉ាន់ម៉ា៖ ប្រតិភូសារព័ត៌មានកម្ពុជា និង អន្តរជាតិ ក្នុងនោះមកពីកូរ៉េ ជប៉ុន ចិន ថៃ អាល្លឺម៉ង់ អូទ្រីស អេស្ប៉ាញ និង អង់គ្លេស រួមទំាងទីភ្នាក់ងារក្រុមហ៊ុនទេសចរណ៍ប្រមាណ១០០នាក់បានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល៦ថ្ងៃនៅប្រទេសមីយ៉ាន់ម៉ា មានឈ្មោះថា Myanmar FAM Trip 2019 គឺចាប់ពីថ្ងៃទី១៦ ដល់ទី២១ ខែកញ្ញា ឆ្នាំ២០១៩នេះ តបតាមការអញ្ជើញរបស់សហព័ន្ធទេសចរណ៍មីយ៉ាន់ម៉ា ។នៅថ្ងៃដំបូងត្រូវនឹងថ្ងៃទី១៦ ខែកញ្ញានេះ ប្រតិភូសារព័ត៌មានកម្ពុជា និង អន្តរជាតិ ព្រមទំាងទីភ្នាក់ងារក្រុមហ៊ុនទេសចរណ៍បានចាប់ផ្តើមការបំពេញទស្សនកិច្ចពេញមួយថ្ងៃ ទៅកាន់បណ្តាទីតំាំងប្រវត្តិសាស្រ្តជាច្រើន ស្ថិតនៅក្នុងទីក្រុងយ៉ាំងហ្គូន របស់ប្រទេសមីយ៉ាន់ម៉ា ដែលក្នុងនោះរួមមានការដើរទស្សនាបេកតិភ័ណ្ឌបែបអាណានិគមអង់គ្លេស រួមជាមួយនឹងសំណង់អគារមានអាយុកាលរាប់រយឆ្នំា មានដូចជា The City Hall, General Telegraph office, the Supreme Court, High Court និង Pastel-painted shops ។ បន្ទាប់មក ប្រតិភូសារព័ត៌មានកម្ពុជា និង អន្តរជាតិ…
-
ថៃ-ឥណ្ឌា ផ្តើមសមយុទ្ធរួមគ្នារយៈពេល១៤ថ្ងៃ

លំហាត់សមយុទ្ធយោធាទ្វេភាគីរួមគ្នា រវាងកងទ័ពឥណ្ឌា និងថៃ បានចាប់ផ្តើមហើយ កាលពីថ្ងៃចន្ទ ទី១៦កញ្ញាម្សិលមិញ។ គោលបំណងសំខាន់នៃសមយុទ្ធ Maitree គឺដើម្បីបង្វឹកទាហានក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងភេរវកម្ម ដោយមានរយៈពេល១៤ថ្ងៃ ហើយសមយុទ្ធនេះស្ថិតក្រោមក្របខ័ណ្ឌអង្គការសហប្រជាជាតិ។ សមយុទ្ធនេះ គឺជាព្រឹត្តិការណ៍ហ្វឹកហ្វឺនប្រចាំឆ្នាំ ដោយឥណ្ឌា និងថៃ ផ្លាស់ប្តូរវេនគ្នាធ្វើជាម្ចាស់ផ្ទះ ចាប់តាំងពីឆ្នាំ២០០៦មក៕ធ.ដ
-
កូរ៉េខាងត្បូងសម្លាប់ជ្រូក៤ពាន់ក្បាល ក្រោយមានករណីជំងឺប៉េស្តជ្រូកអាហ្វ្រិកជាលើកដំបូង

អាជ្ញាធរកូរ៉េខាងត្បូងបានឲ្យដឹងថា ជំងឺប៉េស្តជ្រូកអាហ្វ្រិកមួយករណីដំបូង ត្រូវបានរកឃើញហើយនៅក្នុងទីក្រុង Paju ដែលជាប់ព្រំដែនជាមួយកូរ៉េខាងជើង ខណៈសេចក្តីប្រកាសត្រូវបានធ្វើឡើងទូទាំងប្រទេស ដើម្បីឲ្យកសិដ្ឋានចិញ្ចឹមសត្វជ្រូកទាំងអស់ ធ្វើការត្រួតពិនិត្យសុខភាពសត្វរបស់ខ្លួន។ ករណីដំបូងនៅកូរ៉េខាងត្បូងនេះ បានកើតមានឡើងតែ៤ខែប៉ុណ្ណោះ បន្ទាប់ពីប្រទេសជាប់ព្រំដែនតែមួយគត់របស់ខ្លួន គឺកូរ៉េខាងជើង បានឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះកាលពីខែឧសភា។ រដ្ឋមន្ត្រីកសិកម្មកូរ៉េខាងត្បូងលោក គីម យុនស៊ូ បានប្រាប់សារព័ត៌មាននានានៅកូរ៉េខាងត្បូងយ៉ាងដូច្នេះថា ដើម្បីបង្កើនកម្រិតប្រកាសអាសន្ន និងជាការទប់ស្កាត់ជាបន្ទាន់នោះ សត្វជ្រូកប្រមាណជិត៤,០០០ក្បាល នឹងត្រូវសម្លាប់ចោលកុំឲ្យវីរុសរីករាលដាល។ គួរបញ្ជាក់ថា កូរ៉េខាងត្បូង ក៏ជាប្រទេសដែលទទួលទានសាច់ជ្រូកច្រើនផងដែរ ហើយប្រទេសក្នុងតំបន់អាស៊ីផ្សេងទៀត ដែលមានផ្ទុះជំងឺនេះខ្លាំងជាងគេគឺ ចិន និងវៀតណាម។ សម្រាប់ប្រទេសវៀតណាម ស្ទើរតែគ្រប់ខេត្តក្រុងទាំងអស់ មានផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ កាលពីអំឡុងពាក់កណ្តាលឆ្នាំ២០១៩៕ធ.ដ
-
សណ្ឋាគារ «Chatrium» ជាកន្លែងដ៏ទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរណ៍អន្តរជាតិ ជាពិសេសថ្នាក់ដឹកនំាំពិភពលោក មានទីតំាងក្នុងទីក្រុងយុំាងហ្គូន ប្រទេសមីយ៉ាន់ម៉ា

មីយ៉ាន់ម៉ា៖ «Chatrium Hotel Royal Lake Yangon» ជាសណ្ឋាគារលំដាប់ផ្កាយ៥ដ៏ល្បីមួយនៅក្នុងទីក្រុងយុំាងហ្គូន ប្រទេសមីយ៉ាន់ម៉ា ។ មិនត្រឹមតែមានប្រណិតភាព និងផាសុខភាពទាក់ទាញដល់ការស្នាក់នៅនោះទេ សណ្ឋាគារនេះមានទីតាំងស្ថិតនៅក្បែរបឹង Kandawgyi ដែលជាបឹងធម្មជាតិដ៏ធំក្នុងទីក្រុងយុំាងហ្គូន ហើយហ៊ុមព័ទ្ធដោយព្រៃឈើយ៉ាងខៀវស្រងាត់ថែមទៀតផង ។សណ្ឋាគារនេះនៅជិតប្រាសាទ Shwedagon ជាប្រាសាទបុរាណដ៏ល្បាញល្បីរបស់មីយ៉ាន់ម៉ា ដែលអ្នកទេសចរកម្រនឹងរំលងពេលមកកម្សាន្តនៅមីយ៉ាន់ម៉ា ។ ពេលស្នាក់នៅក្នុងសណ្ឋា គារ Chatrium គេអាចទស្សនាកំពូលប្រាសាទបានយ៉ាងច្បាស់ ហើយក៏អាចគយគន់ទិដ្ឋភាពបឹង ព្រៃឈើ និងទិដ្ឋភាពក្នុងទីក្រុងយុំាងហ្គូន បានយ៉ាងច្បាស់ផងដែរ ។ ប្រសិនបើចង់ទៅលេងប្រាសាទបុរាណ Shwedagon ដែលមានអាយុកាលជាង២.៦០០ឆ្នាំនោះ គេចំណាយពេលដើរតែ១២នាទីប៉ុណ្ណោះ ហើយគេក៏អាចទស្សនាសួនសត្វនៅក្បែរនោះផងដែរ ។ សណ្ឋាគារ Chatrium មានចម្ងាយប្រមាណតែ១៦គីឡូម៉ែត្រប៉ុណ្ណោះពីអាកាសយានដ្ឋានក្នុងក្រុងយុំាងហ្គូន ដែលជួយសម្រួលដល់អ្នកទេសចរក្នុងការធ្វើដំណើរទៅកាន់អាកាសយានដ្ឋាន ។សម្រាប់បន្ទប់ស្នាក់នៅវិញ ត្រូវបានរចនាឡើងយ៉ាងល្អប្រណិត និងភាពទាក់ទាញសមស្របនឹងការរស់នៅបែបស៊ីវិល័យ ។ នៅក្នុងសណ្ឋាគារនេះ ក៏មានក្លឹបកម្សាន្តផ្តល់នូវភាពប្រណីត និង បន្ទប់សម្រាកលំហែរឯកជន ហើយក៏មានបន្ទប់សម្រាប់ប្រជុំផងដែរ ។ សណ្ឋាគារដ៏ប្រណិតនេះទៀតសោត មានភោជនីយដ្ឋាន និងបារចំនួន៦ ជាមួយអាហាររសជាតិឆ្ងាញ់ៗ មានអាងទឹកសម្រាកលំហែកាយបែបឆ្នេរសមុទ្រ ហើយក៏មានក្លឹបហាត់ប្រាណ…
-
ថៃ គ្រោងចំណាយប្រាក់ប្រមាណ១ពាន់លានបាត ដើម្បីជួយលើកកម្ពស់ជីវភាព និងបង្កើនចំណូលដល់កសិករ

ថៃ៖ ក្រសួងឧស្សាហកម្មថៃ គ្រោងបញ្ចប់ផែនការអភិវឌ្ឍន៍វិស័យកសិកម្មរបស់រដ្ឋាភិបាលក្នុងខែតុលាខាងមុខ ហើយបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ក្រសួង គម្រោងការនេះ រំពឹងចំណាយប្រាក់១ពាន់លានដុល្លារបាត ឬស្មើនឹងជាង៣២,៨លានដុល្លារ ដើម្បីដាក់ដំណើរការវិធានការគាំទ្រកសិករថៃ។ ការចំណាយ១ពាន់លានបាតនេះ នឹងដាក់បញ្ចូលជាផ្នែកមួយនៃកញ្ចប់ថវិកាប្រចាំឆ្នាំ២០២០ របស់ក្រសួងឧស្សាហកម្ម ដែលចាប់ផ្តើមនៅខែក្រោយនេះ និងមានចំនួនសរុប១៤ពាន់លានបាត ឬស្មើនឹង៤៥៩,៤លានដុល្លារ។ ទន្ទឹមនេះ រដ្ឋាភិបាលថៃបានបញ្ជាឲ្យក្រសួងឧស្សាហកម្មដឹកនាំគម្រោងគាំទ្រវិស័យកសិកម្មនេះ ដោយដើរតាមគោលដៅរបស់រដ្ឋាភិបាល ក្នុងការកសាងប្រជាជាតិមួយដែលមានកសិករវៃឆ្លាត ក្រោមផែនការឈ្មោះថា «ប្រាឆា រ៉ាត់»។ សូមបញ្ជាក់ថា ផលិតកម្មកសិកម្មគ្របដណ្តប់តែ៩% នៃផលិតផលក្នុងស្រុកសរុប។ ទោះបីមានទំហំតិចតួចក្តី វិស័យកសិកម្មក៏ចូលរួមចំណែកយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចរបស់ប្រទេសថៃ ព្រោះថា ភាគច្រើននៃប្រជាជនថៃនៅតែប្រកបរបបចិញ្ចឹមជីវិត តាមរយៈការធ្វើកសិកម្ម៕ធ.ដ
-
លោក ដូណាល់ ត្រាំ និយាយថា សហរដ្ឋអាមេ៉រិកអាចនឹងបន្ធូរបន្ថយការដាក់ទណ្ឌកម្ម ប្រសិនបើអ៊ីរ៉ង់ចង់ចរចា

សហរដ្ឋអាមេ៉រិក៖ ប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ ជាថ្មីម្តងទៀតបានស្នើការបន្ធូរបន្ថយការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេ៉រិកប្រឆាំងនឹងអ៊ីរ៉ង់ ប្រសិនបើទីក្រុងតេហេរ៉ង់អាចធ្វើឲ្យប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រូហានី ទៅកាន់តុចរចា ។ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅឯសេតវិមាននៅថ្ងៃព្រហស្បត្តិ៍នេះ លោក ដូណាល់ ត្រាំ បាននិយាយថា អ៊ីរ៉ង់មានការលំបាកខាងហិរញ្ញវត្ថុយ៉ាងខ្លាំង ហើយការដាក់ទណ្ឌកម្មនេះកំពុងកាន់តែខ្លាំងឡើងៗ លោកថា សហរដ្ឋអាមេ៉រិកមិនស្វះស្វែងរកការផ្លាស់ប្តូររបបក្នុងប្រទេសអ៊ីរ៉ង់នោះទេ ។ ការកត់សម្គាល់បែបនេះរបស់លោក ដូណាល់ ត្រាំ បានកើតមានឡើងបន្ទាប់ពីបណ្តេញលោក ចន បូលតុន ចេញពីតំណែងទីប្រឹក្សាសន្តិសុខជាតិអាមេ៉រិក ដែលបានជំទាស់ប្រឆាំងនឹងការចរចាណាមួយរវាងសហរដ្ឋអាមេ៉រិក និងអ៊ីរ៉ង់ ។យ៉ាងណាមិញ កន្លងមកប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រូហានី បានច្រានចោលពីជំនួបណាមួយជាមួយលោក ដូណាល់ ត្រាំ ដរាបណាការដាក់ទណ្ឌកម្មនៅជាធរមាននោះ ហើយថា ការចរចាបែបនេះនឹងគ្មានន័យ ៕ធ.ដ
-
សហរដ្ឋអាមេ៉រិកស្វាគមន៍សំណើបន្ដកិច្ចចរចានុយក្លេអ៊ែរឡើងវិញរបស់កូរ៉េខាងជើង

សហរដ្ឋអាមេ៉រិក៖ ក្រសួងការបរទេសអាមេ៉រិក នៅថ្ងៃព្រហស្បត្តិ៍នេះ បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោនស្វាគមន៍សំណើររបស់កូរ៉េខាងជើង ដើម្បីបន្តការចរ ចាគ្នាស្តីពីកម្មវិធីនុយក្លេអ៊ែរឡើងវិញនៅចុងខែកញ្ញានេះ ។ ស្របពេលជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី ម័រហ្គេន អតតាហ្គាស់ បានគូសបញ្ជាក់ថា គោលដៅរបស់សហរដ្ឋអាមេ៉រិកនឹងនៅតែជាគោលដៅចុងក្រោយ គឺការលុបបំបាត់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ។ សូមរំលឹកថា កូរ៉េខាងជើងបានឲ្យដឹងកាលពីថ្ងៃច័ន្ទដើមសប្ដាហ៍នេះថា ខ្លួនមានឆន្ទៈក្នុងការជួបជាមួយសហរដ្ឋអាមេ៉រិកនៅចុងខែកញ្ញាខាងមុខ ប៉ុន្តែរំពឹងថា ទីក្រុងវ៉ាស៊ីនតោននឹងចេញនូវសំណើថ្មី ដែលអាចទទួលយកបានដោយក្រុងព្យុងយ៉ាង ៕ធ.ដ
-
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលច្រានចោលរបាយការណ៍ដែលថា អ៊ីស្រាអែលកំពុងលួចស៊ើបការណ៍លើសហរដ្ឋអាមេ៉រិក

សហរដ្ឋអាមេ៉រិក៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ បានចេញមុខច្រានចោលរបាយការណ៍ដែលអះអាងថា ប្រទេសរបស់លោកបានលួចស៊ើបការណ៍សំងាត់ពីសហរដ្ឋអាមេ៉រិក ។ ប្រតិកម្មរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលរូបនេះ បានកើតមានឡើងក្រោយសារព័ត៌មាន Politico ដែលខ្លួនទទួលបានប្រភពពីអតីតមន្ត្រីជាន់ខ្ពស់អាមេ៉រិកបីនាក់ បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែលទំនងជាម្ចាស់ឧបករណ៍ស៊ើបការណ៍សំងាត់មួយ ដែលរកគេឃើញនៅក្បែរសេតវិមាន ។ ឧបករណ៍ស៊ើបការណ៍សំងាត់នេះដើរតួនាទី ដូចជាអង់តែងទូរស័ព្ទដៃចល័ត ការចាប់សញ្ញាទីតាំង ការបញ្ជាក់អត្តសញ្ញាណព័ត៌មាន ក្នុងនោះរួមទាំងការហៅទូរស័ព្ទចេញ-ចូល និង Data Usage ។ ទន្ទឹមគ្នានោះដែរ ប្រធានាធិបតីអាមេ៉រិក លោក ដូណាល់ ត្រាំ ក៏បាននិយាយដែរថា រូបលោកមិនជឿជាដាច់ខាតថា អ៊ីស្រាអែលកំពុងស៊ើបការណ៍សំងាត់លើសហរដ្ឋអាមេ៉រិក ៕ធ.ដ