Category: ព័ត៌មានអន្តរជាតិ

  • ហេតុការណ៍ឆេះទូកកម្សាន្តនៅសហរដ្ឋអាម៉េរិក បណ្តាលឲ្យមានមនុស្សស្លាប់ និងបាត់ខ្លួន ជិត៤០នាក់

    ហេតុការណ៍ឆេះទូកកម្សាន្តនៅសហរដ្ឋអាម៉េរិក បណ្តាលឲ្យមានមនុស្សស្លាប់ និងបាត់ខ្លួន ជិត៤០នាក់

    សហរដ្ឋអាម៉េរិក៖ មនុស្ស០៨នាក់បានស្លាប់ និង២៦នាក់ទៀតនៅតែមិនទាន់រកឃើញនៅឡើយ ក្រោយទូកសម្រាប់ដឹកភ្ញៀវមុជទឹកកម្សាន្តមួយគ្រឿង បានឆាបឆេះនៅក្បែរកោះសាន់តាគ្រូស នៅភាគខាងត្បូងរដ្ឋកាលីហ្វរញ៉ា នេះបើតាមអាជ្ញាធរអាម៉េរិក។ ហេតុការណ៍ដ៏អាក្រក់នេះ បានកើតឡើងកាលពីវេលាទាបភ្លឺថ្ងៃចន្ទសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ខណៈមនុស្ស០៥នាក់ ដែលជាសមាជិកក្រុមបម្រើការងារលើទូកនោះ ត្រូវបានជួយសង្រ្គោះទាន់ពេល។ បច្ចុប្បន្នក្រុមសង្គ្រោះនៅតែកំពុងតាមរកមនុស្ស២៦នាក់ទៀតដែលកំពុងបាត់ខ្លួន។ ទូកខាងលើមានឈ្មោះថា ខុនសិបសិន បានចាកចេញពីទីក្រុង សាន់តាបាបារ៉ា រដ្ឋកាលីហ្វរញ៉ា កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន សម្រាប់ការធ្វើដំណើរកម្សាន្តមុជទឹករយៈពេល០៣ថ្ងៃ ដោយទូកនេះបានគ្រោងនឹងត្រឡប់ទៅកាន់ដីគោកវិញ នៅព្រឹកថ្ងៃអង្គារសប្តាហ៍នេះ ប៉ុន្តែបែរជាជួបភាពអកុសល៕ធ.ដ

  • ប្រមុខការទូតកំពូលអ៊ីរ៉ង់អះអាងថា ផែនការដាក់ពង្រាយយន្តហោះដ្រូនរបស់អង់គ្លេស នឹងបង្កអសន្តិសុខក្នុងតំបន់

    ប្រមុខការទូតកំពូលអ៊ីរ៉ង់អះអាងថា ផែនការដាក់ពង្រាយយន្តហោះដ្រូនរបស់អង់គ្លេស នឹងបង្កអសន្តិសុខក្នុងតំបន់

    អ៊ីរ៉ង់៖ ផែនការដាក់ពង្រាយយន្ដហោះដ្រូនរបស់អង់គ្លេស មកកាន់តំបន់ឈូងសមុទ្រពែក្ស នឹងធ្វើឱ្យតំបន់ទាំងមូលអសន្តិសុខ។ នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក ចាហ្វាដ ហ្សារីហ្វ។ ការកត់សម្គាល់យ៉ាងដូច្នេះរបស់ប្រមុខការទូតកំពូលអ៊ីរ៉ង់រូបនេះ ធ្វើឡើងជាការឆ្លើយតបទៅនឹងសេចក្ដីរាយការណ៍មួយដែលថា អង់គ្លេសមានផែនការបញ្ជូនយន្ដហោះដ្រូនទៅកាន់តំបន់ឈូងសមុទ្រពែក ដើម្បីឃ្លាំមើល និងការពារកប៉ាល់ដឹកប្រេងរបស់ខ្លួន។ លោក ហ្សារីហ្វ ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី ក្នុងថ្ងៃចន្ទនេះ បានគូសបញ្ជាក់ថា តំបន់របស់យើងទាំងមូលនឹងមិនមានសុវត្ថិភាពឡើយ បើសិនជាវត្តមានយោធាចេះតែកើនឡើង ពោលគឺលោកចង់សំដៅលើការបង្កើនវត្តមានយោធានៅក្នុងតំបន់ឈូងសមុទ្រ នឹងធ្វើឱ្យភាពអសន្តិសុខផ្ទុះឡើង ហើយបើគ្មានការចូលរួមពីអ៊ីរ៉ង់ តំបន់ទាំងមូលក៏គ្មានសុវត្ថិភាពដែរ៕ធ.ដ

  • ប្រធានសភាប្រេស៊ីល ស្នើឱ្យថ្កោលទោស និងចាត់វិធានការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ នៅក្នុងតំបន់អាម៉ាហ្សូន

    ប្រធានសភាប្រេស៊ីល ស្នើឱ្យថ្កោលទោស និងចាត់វិធានការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ នៅក្នុងតំបន់អាម៉ាហ្សូន

    ប្រេស៊ីល៖ សភាជាតិប្រេស៊ីលគួរតែអនុម័តដំណោះស្រាយថ្កោលទោស និងចាត់វិធានការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់អាម៉ាហ្សូន ដែលកំពុងរងការបំផ្លិចបំផ្លាញដោយសារតែភ្លើងឆេះព្រៃ។ នេះបើតាមប្រធានសភាជាន់ទាបប្រេស៊ីល លោក រ៉ូឌ្រីហ្គោ ម៉ៃអា។ ប្រធានសភាជាន់ទាបប្រេស៊ីលរូបនេះបានលើកឡើងទៀតថា រូបលោកចង់បាននោះ គឺការថ្កោលទោស និងចាត់វិធានការទប់ស្កាត់ការកាប់បំផ្លាញព្រៃទាក់ ទាញទឹកភ្លៀងដ៏ធំមួយនេះ ដើម្បីការពារកិត្តិយស និងរូបភាពនៃផលិតផលកសិកម្មរបស់ប្រេស៊ីលនៅក្រៅប្រទេស។ ដោយឡែកប្រធានាធិបតីប្រេស៊ីល លោក ហ្ស៊ែរ បូលសូណារ៉ូ ក៏បាននិងកំពុងទទួលរងការរិះគន់យ៉ាងខ្លាំង ចំពោះការចាត់វិធានការយឺតយ៉ាវ ក្នុងការពន្លត់ភ្លើងឆេះព្រៃ ជាពិសេសគឺពាក់ព័ន្ធនឹងផែនការបើកដៃឱ្យមានការអភិវឌ្ឍវិស័យកសិកម្ម និងរុករករ៉ែក្នុងតំបន់ អាម៉ាហ្សូន ផងដែរ៕ធ.ដ

  • អភិបាលក្រុងហុងកុងអះអាងថា នឹងមិនចុះចេញពីតំណែងឡើយ បើទោះជាការធ្វើបាតុកម្ម ហាក់មិនទាន់ថមថយកម្តៅ

    អភិបាលក្រុងហុងកុងអះអាងថា នឹងមិនចុះចេញពីតំណែងឡើយ បើទោះជាការធ្វើបាតុកម្ម ហាក់មិនទាន់ថមថយកម្តៅ

    ហុងកុង៖ អភិបាលក្រុងហុងកុងលោកស្រី ខារី ឡាំ នាថ្ងៃអង្គារនេះ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកស្រីមិនបានសូម្បីតែគិត អំពីការទៅពិភាក្សាជុំវិញការលាលែងពីតំណែងជាមួយរដ្ឋាភិបាលចិនដីគោក ហើយលោកស្រីបានសង្កត់ធ្ងន់ថា ជម្រើស និងគោលជំហរនៃការមិនព្រមចុះចេញពីតំណែង គឺជាការសម្រេចចិត្តរបស់លោកស្រីផ្ទាល់ ដោយពុំមានពាក់ព័ន្ធជាមួយភាគីណាផ្សេងឡើយ។ លោកស្រី ខារី ឡាំ បាននិយាយថា ក្នុងរយៈពេល០៣ខែមកនេះ លោកស្រីបានប្រាប់ខ្លួនឯងជាដដែលៗថា លោកស្រីនិងរដ្ឋបាលក្រុងហុងកុង គួរតែបន្តនៅជួយស្រោចស្រង់ទីក្រុងនេះ ដើម្បីឆ្លងកាត់នូវស្ថានការណ៍ដ៏សែនលំបាកនាពេលបច្ចុប្បន្ន។ សូមបញ្ជាក់ផងដែរថា ចលនាបាតុកម្មនៅទីក្រុងហុងកុងបានបន្តប្រព្រឹត្តទៅ១៣សប្តាហ៍មកហើយ ដោយគ្មានសញ្ញាថា នឹងអន់ថយវិញនាពេលណាឡើយ ស្របពេលដែលអំពើហិង្សា និងការប៉ះទង្គិចគ្នាបានកើនឡើងកាន់តែខ្លាំង។ ជាក់ស្តែងកាលពីថ្ងៃសៅរ៍ និងអាទិត្យចុងសប្តាហ៍មុននេះ បាតុកម្មបានផ្ទុះឡើងយ៉ាងខ្លាំងក្លា រហូតដល់មនុស្សជាង១៥០នាក់ ត្រូវបានចាប់ខ្លួន ខណៈជិត៥០នាក់ទៀតបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយការប៉ះទង្គិចគ្នារវាងកងកម្លាំងប៉ូលិស និងក្រុមបាតុករ៕ធ.ដ

  • បាញ់ប្រហារស្លាប់មនុស្ស៧នាក់ នៅអាមេ៉រិក

    បាញ់ប្រហារស្លាប់មនុស្ស៧នាក់ នៅអាមេ៉រិក

    ខ្មាន់កាំភ្លើងម្នាក់ប្រដាប់ដោយកាំភ្លើងវែង AR បានបាញ់សម្លាប់មនុស្ស ៧នាក់ និង ២២នាក់រងរបួសដែលរួមទាំងកូនក្មេងម្នាក់ផងដែរ នៅតំបន់ West Texas រដ្ឋ Texas សហរដ្ឋអាមេ៉រិក។ បន្ទាប់មក ខ្មាន់កាំភ្លើងក៏ត្រូវបានក្រុមនគរបាលបាញ់សម្លាប់  ក្រុមនគរបាលបាននិយាយថា ករណីបាញ់ប្រហារលើកទី២ នៅរដ្ឋ Texas ក្នុងរយៈពេល ៤សប្ដាហ៍កន្លងមកនេះ បានកើតមានឡើងកាលពីចុងសប្តាហ៍ ហើយជនសង្ស័យស្បែកសមានវ័យប្រហែល ៣០ឆ្នាំ ត្រូវបានឡោមទ័ពដោយក្រុមមន្ត្រីនគរបាលនៅចំណតរថយន្តនៃបរិវេណរោងកុន។

  • ថៃនិងកូរ៉េខាងត្បូងចុះកិច្ចព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗ

    ថៃនិងកូរ៉េខាងត្បូងចុះកិច្ចព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗ

    ថៃនិងកូរ៉េខាងត្បូង កាលពីថ្ងៃចន្ទម្សិលមិញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗ ជាការចុះកិច្ចព្រមព្រៀង ស្របពេលដែលប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអ៊ីន បំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសថៃ។ កិច្ចព្រមព្រៀងទាំងនោះរួមបញ្ជូលទាំងការចុះអនុស្សារណៈយោគយល់ការគ្រប់គ្រងទឹក ឧស្សាហកម្ម ថាមពល ការសិក្សាភាសារកូរ៉េរបស់ជនជាតិថៃ ព្រមទាំងវិស័យជាច្រើនទៀត ក្នុងនោះ គឺជាការជំរុញការវិនិយោគលើវិស័យឧស្សាហកម្ម និង ភាពប្រកួតប្រជែងខាងសហគ្រាសធុនតូច និងមធ្យម ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស។ប្រធានាធិបតីកូរ៉េខាងត្បូងកំពុងបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសថៃ តបតាមការអញ្ជើញ ចាប់ពីថ្ងៃទី១ដល់៣ កញ្ញា ២០១៩៕ធ.ដ

  • លិចកាណូតនៅអាមេ៉រិក ស្លាប់មនុស្ស៨នាក់

    លិចកាណូតនៅអាមេ៉រិក ស្លាប់មនុស្ស៨នាក់

    មនុស្ស៨នាក់បានស្លាប់ក្នុងហេតុការណ៍លិចកាណូត១គ្រឿង នៅតំបន់កោះ Santa Cruz រដ្ឋកាលីហ្វ័រញ៉ា ភាគខាងត្បូងសហរដ្ឋអាមេ៉រិក កាលពីថ្ងៃចន្ទ ទី២ កញ្ញាម្សិលមិញ។ នគរបាលអាមេ៉រិកថា សាកសពមនុស្ស៤នាក់ត្រូវបានស្គាល់អត្តសញ្ញាណ ក្នុងនោះ មានបុរសពីរនាក់ និងស្ត្រី២នាក់។ ប្រភពបន្តថា ក្រុមសង្គ្រោះនិងរុករកបានព្យាយាមរកមនុស្ស៣៤នាក់ផ្សេងទៀតដែលជាប់នៅក្រោមកាណូតដែលបានលិចនោះ ខណៈដែលមានមនុស្ស៤នាក់ត្រូវបានសង្គ្រោះភ្លាមៗ។ មិនទាន់មានការចេញរបាយការណ៍ណាមួយ ពីមូលហេតុនៃការលិចកាណូត១គ្រឿងនេះនៅឡើយទេ៕ធ.ដ

  • សហរដ្ឋអាមេ៉រិក និងអាស៊ានដឹកនំាការធ្វើសមយុទ្ធដែនសមុទ្ររួមគ្នាទ្រង់ទ្រាយធំជាលើកដំបូង

    សហរដ្ឋអាមេ៉រិក និងអាស៊ានដឹកនំាការធ្វើសមយុទ្ធដែនសមុទ្ររួមគ្នាទ្រង់ទ្រាយធំជាលើកដំបូង

    ថៃ៖ សហរដ្ឋអាមេ៉រិក និងប្រទេសទាំង១០នៅតំបន់អាស៊ីអាគ្នេយ៍ នៅថ្ងៃចន្ទនេះបានចាប់ផ្ដើមការធ្វើសមយុទ្ធដែនសមុទ្រ ដែលជាផ្នែកមួយនៃការធ្វើសមយុទ្ធរួមគ្នា ដែលពង្រីកចូលសមុទ្រចិនខាងត្បូងដ៏ក្ដៅគគុក ។ សមយុទ្ធនេះមានការចូលរួមពីនាវាចម្បាំងចំនួន៨គ្រឿង យន្តហោះចម្បាំង៤គ្រឿង និងទាហានជាង១ពាន់នាក់ ។សមយុទ្ធដែនសមុទ្រអាស៊ាន-សហរដ្ឋអាមេ៉រិកលើកដំបូងនេះ មានរយៈពេល៥ ថ្ងៃ ដោយចាប់ផ្ដើមដំបូងនៅមូលដ្ឋានទាហានជើងទឹក Sattahip ប្រទេសថៃ និងបញ្ចប់នៅក្នុងប្រទេសសិង្ហបុរី ។ សមយុទ្ធនេះធ្វើឡើងចំពេលដែលសហរដ្ឋអាមេ៉រិកបង្កើនការប្រឡូកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងនៅចំពេលដែលមានភាពតានតឹងរវាងចិន និងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង ដែលផ្នែកមួយចំនួនត្រូវបានទាមទារដោយប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី វៀតណាម និងហ្វីលីពីន ។ សមយុទ្ធនេះទៀតសោត ដឹកនាំដោយទាហានជើងទឹកសហរដ្ឋអាមេ៉រិក និងទាហានជើងទឹកថៃ ។ សមយុទ្ធនេះនឹងធ្វើឡើងចូលក្នុង «ដែនទឹកអន្តរជាតិនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលក្នុងនោះមានទាំងឈូងសមុទ្រថៃ និង សមុទ្រចិនខាងត្បូងផងដែរ‍» មុនពេលបញ្ចប់នៅក្នុងប្រទេសសិង្ហបុរី ៕ធ.ដ

  • អ៊ីរ៉ង់ដាក់ពង្រាយនាវាចម្បាំង និងឧទ្ធម្ភាគចក្រជាច្រើននៅដែនសមុទ្រកាសព្យែន ដើម្បីត្រៀមធ្វើសមយុទ្ធ

    អ៊ីរ៉ង់ដាក់ពង្រាយនាវាចម្បាំង និងឧទ្ធម្ភាគចក្រជាច្រើននៅដែនសមុទ្រកាសព្យែន ដើម្បីត្រៀមធ្វើសមយុទ្ធ

    អ៊ីរ៉ង់៖ កងទ័ពជើងទឹកអ៊ីរ៉ង់បានដាក់ពង្រាយនាវាចម្បាំង ដែលមានជើងទម្របាញ់មីស៊ីល និង ឧទ្ធម្ភាគចក្រជាច្រើន ដើម្បីដឹកនំាំការធ្វើសមយុទ្ធនៅក្នុងដែនសមុទ្រកាសព្យែន (Caspian Sea) នាដើមសប្តាហ៍នេះ ។ នៅកំឡុងពេលនៃការធ្វើសមយុទ្ធនេះ កម្លំាងយោធាអ៊ីរ៉ង់បានហ្វឹកហ្វឺនអំពីការអង្កេត និងស្ទាក់នាវារបស់សត្រូវ តាមរយៈការប្រើប្រាស់ឧបករណ៍ជំនាញ និងអាវុធជាដើម ។ ជាមួយគ្នានេះ ក្បួនទូកល្បាតល្បឿនលឿនមានបំពាក់ដោយគ្រាប់រ៉ុក្កែតរបស់ឆ្មាំការពារដែនសមុទ្រអ៊ីរ៉ង់ ក៏បានចូលរួមសមយុទ្ធជាមួយគ្នាផងដែរ ។ គួរបញ្ជាក់ថា សមយុទ្ធនេះដែរ ត្រូវបានដឹកនាំផ្ទាល់ដោយអគ្គមេបញ្ជាការនៃកងទ័ពជើងទឹកអ៊ីរ៉ង់លោកឧត្តមនាវីឯក ហូស្សេន ខាន់ហ្សាឌី ដែលនឹងបន្តរយៈពេល ០៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃចន្ទដើមសប្តាហ៍នេះ ៕ធ.ដ

  • អង្គការអវកាសឥណ្ឌាអះអាងថា យានរុករក Vikram បានទទួលជោគជ័យ ក្នុងការផ្តាច់ចេញពីតួយាន Chandrayaan-2 ដើម្បីត្រៀមចុះចតលើផ្ទៃព្រះច័ន្ទ

    អង្គការអវកាសឥណ្ឌាអះអាងថា យានរុករក Vikram បានទទួលជោគជ័យ ក្នុងការផ្តាច់ចេញពីតួយាន Chandrayaan-2 ដើម្បីត្រៀមចុះចតលើផ្ទៃព្រះច័ន្ទ

    ឥណ្ឌា៖ យានរុករក វីក្រាម ត្រូវបានផ្តាច់ចេញពីតួយានអវកាស ចាន់ដ្រាយ៉ាន-២ ដោយជោគជ័យហើយ និងកំពុងចល័តយ៉ាងសន្សឹមៗ ដើម្បីត្រៀមចុះចតលើផ្ទៃព្រះច័ន្ទតែម្តងនៅថ្ងៃទី០៧ ខែកញ្ញាខាងមុខ នេះបើតាមអង្គការអវកាសឥណ្ឌា ISRO នៅថ្ងៃច័ន្ទម្សិលមិញ ។ ជាមួយគ្នានេះ អង្គការអវកាសឥណ្ឌា ISRO បានបញ្ជាក់ថា យានចល័ត វីក្រាម បានផ្តាច់ខ្លួនដោយជោគជ័យចេញពីយានអវកាស ចាន់ដ្រាយ៉ាន-២ ហើយ នៅវេលាម៉ោង១៣និង១៥នាទីរសៀលថ្ងៃចន្ទនេះ (ម៉ោងសកល) ។ បច្ចុប្បន្នយាន វីក្រាម កំពុងស្ថិតនៅគន្លងគោចរ 119 km x 127 km ខណៈយានអវកាស ចាន់ដ្រាយ៉ាន-២ កំពុងបន្តគោលចរជុំវិញព្រះច័ន្ទ នៅក្នុងគន្លងដដែលរបស់ខ្លួន ។ សូមជម្រាបថា បេសកកម្មយាន ចាន់ដ្រាយ៉ាន-២ ត្រូវបានបាញ់បង្ហោះកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ហើយវាគ្រោងនឹងចុះចតលើផ្ទៃព្រះច័ន្ទ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ ។ ហើយបើសិនជាបេសកកម្មនេះទទួលជោគជ័យនោះ ឥណ្ឌានឹងក្លាយជាមហាអំណាចអវកាសទី៤ បន្ទាប់ពីអាមេរិក រុស្ស៊ី…