Category: ព័ត៌មានអន្តរជាតិ

  • រុស្ស៊ី ប្រកាសទទួលជោគជ័យក្នុងការបាញ់សាកល្បងមីស៊ីលរយៈចម្ងាយខ្លី Iskander

    រុស្ស៊ី ប្រកាសទទួលជោគជ័យក្នុងការបាញ់សាកល្បងមីស៊ីលរយៈចម្ងាយខ្លី Iskander

    រុស្ស៊ី៖ មីស៊ីល អ៊ីសខាន់ឌ័រ ត្រូវបានបាញ់ចេញពីតំបន់ធ្វើតេស្ត និងអភិវឌ្ឍន៍គ្រាប់រ៉ុក្កែត កាភូស្ទីន យ៉ា ស្ថិតនៅក្នុងតំបន់ អាត្រាខាន់ ភាគនិរតីប្រទេស ដោយបានបាញ់ចំគោលដៅដោយជោគជ័យ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ី។ ក្រសួងការពារជាតិរុស្ស៊ី បានបញ្ចេញខ្សែអាត់វីដេអូថ្មីមួយ ដែលបង្ហាញពីរូបរាង អ៊ីសខាន់ឌ័រ ដែលជាប្រព័ន្ធមីស៊ីលរយៈចម្ងាយខ្លី ដែលបាញ់បានក្នុងរយៈចម្ងាយចន្លោះពី៥០ ដល់ ៤១៦គីឡូម៉ែត្រ។ ការបាញ់សាកល្បងមីស៊ីលនេះ ធ្វើឡើងស្របពេលមានការព្រួយបារម្ភថា ការរត់ប្រណាំងសព្វាវុធ ឬសង្រ្គាមត្រជាក់នឹងផ្ទុះឡើងជាថ្មី ក្រោយសហរដ្ឋអាម៉េរិក និងរុស្ស៊ី ដកខ្លួនចេញពីសន្ធិសញ្ញានុយក្លេអ៊ែរ INF ជាពិសេសបន្ទាប់ពីសហរដ្ឋអាម៉េរិក បាញ់សាកល្បងមីស៊ីលកាលពីពេលថ្មីៗនេះ៕ធ.ដ

  • ការប៉ះទង្គិចគ្នាដ៏ក្តៅគគុករវាងក្រុមបាតុករ និងប៉ូលិសនៅក្រុងហុងកុង ឈានចូលដល់ សប្តាហ៍ទី១៣ហើយ

    ការប៉ះទង្គិចគ្នាដ៏ក្តៅគគុករវាងក្រុមបាតុករ និងប៉ូលិសនៅក្រុងហុងកុង ឈានចូលដល់ សប្តាហ៍ទី១៣ហើយ

    ហុងកុង៖ ក្រុមបាតុករលម្អៀងទៅខាងលទ្ធិប្រជាធិបតេយ្យកាលពីចុងសប្តាហ៍មុននេះ បានប៉ះទង្គិចជាមួយប៉ូលិសក្នុងទីក្រុងហុងកុង នៅពេលពួកគេបានធ្វើការតវ៉ាតាមផ្លូវក្នុងដំណាច់សប្តាហ៍ទី១៣បន្តបន្ទាប់គ្នា ដោយបំពានលើបម្រាមរបស់រដ្ឋាភិបាលមិនឱ្យធ្វើបាតុកម្ម។ ក្រុមប៉ូលិស បានបាញ់គ្រាប់បែកផ្សែង និងបានប្រើប្រាស់កាណុងទឹក ដើម្បីបាញ់ទឹកព៌ណខៀវទៅលើក្រុមបាតុករនៅខាងមុខសភាក្រុងហុងកុង ដើម្បីឱ្យងាយស្រួលដឹងថា ពួកគេជាក្រុមបាតុករ។ ក្រុមបាតុករដែលច្រើននាក់ស្លៀកសម្លៀកបំពាក់ព៌ណខ្មៅបានគ្រវែងដបដុតសាំង និងដុំថ្មទៅលើក្រុមប៉ូលិស នៅពេលពួកគេយកឆ័ត្រធ្វើជារបាំងការពារខ្លួន។ មានផ្សែងខ្មៅហុយទ្រលោម បន្ទាប់ពីក្រុមបាតុករបានដុតរបាំងមួយនៅលើផ្លូវមួយ នៅជិតទីបញ្ជាការធំរបស់មន្រ្តីប៉ូលិសហុងកុង។ ភ្លើងឆេះនេះ ត្រូវបានពន្លត់នៅពេលក្រុមប៉ូលិស បានរុញច្រានក្រុមបាតុករទៅកាន់សង្កាត់លក់ទំនិញ ខុសវ៉េ ប៉េ ដោយបានបាញ់គ្រាប់បែកផ្សែង និងបាញ់គ្រាប់កាំភ្លើងកៅស៊ូ។ ជាមួយគ្នានេះ ក៏មានការចាប់ខ្លួនមនុស្សមួយចំនួន នៅពេលក្រុមបាតុករ និងក្រុមប៉ូលិសបានប្រឈមមុខដាក់គ្នានៅទូទាំងតំបន់រដ្ឋបាលពិសេសនេះផងដែរ៕ធ.ដ

  • រដ្ឋាភិបាលថៃ បញ្ជាឲ្យផ្តល់ជំនួយបន្ទាន់ ករណីទឹកជំនន់ក្នុង១៦ខេត្ត

    រដ្ឋាភិបាលថៃ បញ្ជាឲ្យផ្តល់ជំនួយបន្ទាន់ ករណីទឹកជំនន់ក្នុង១៦ខេត្ត

    លោកស្រី Narumon Pinyosinwat អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃបាននិយាយ កាលពីថ្ងៃអាទិត្យម្សិលមិញថា នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានត្រួតពិនិត្យស្ថានភាពទឹកជំនន់លឿនៗ ដែលបង្កឡើងដោយសារតែព្យុះប៉ូដុល ហើយលោកប្រាយុទ្ធ បានបញ្ជាឲ្យមានការអន្តរាគមន៍ជាបន្ទាន់ ជួយដល់ប្រជាពលរដ្ឋថៃដែលរងគ្រោះចំនួន១៦ខេត្ត។ តាមរយៈសេចក្តីប្រកាសព័ត៌មាន លោកស្រីអ្នកនាំពាក្យរូបនេះបានលើកឡើងថា ស្ថានភាពទឹកជំនន់បានថមថយ ដោយសារតែកម្រិតទឹកជំនន់បានថតចុះ ហើយវាគឺជាពេលវេលាដែលត្រូវវាយតម្លៃ និងជួសជុលឡើងវិញនូវផ្ទះសម្បែង និងដីធ្វើកសិកម្មជាដើម។ លោកស្រីបន្តថា នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ធ្វើការងាររួមគ្នាឲ្យបានជាប់ជាប្រចាំ ក្នុងការផ្តល់ជំនួយដល់ប្រជាពលរដ្ឋ នៅតំបន់រងផលប៉ះពាល់។ អ្នកនាំពាក្យរូបនេះក៏បានលើកឡើងដែរថា នាយករដ្ឋមន្ត្រីក៏បានបញ្ជាឲ្យពិនិត្យស្ថានភាពបន្តទៀត ហើយជំរុញឲ្យប្រជាពលរដ្ឋរងគ្រោះទាក់ទងទៅអាជ្ញាធរតាមរយៈលេខ Hotline។ ព្យុះត្រូពិក ប៉ូដុល ដែលបានវាយប្រហារភាគខាងជើង ខាងកើត និងខាងជើងឆៀងខាងកើតប្រទេសថៃ ចាប់តាំងពីថ្ងៃព្រហស្បតិ៍តបានបង្កឲ្យមានបំណាក់ដី និងទឹកជំនន់ជន់លិចភ្លាមៗ៕ធ.ដ

  • រធានាធិបតីប្រេស៊ីលប្រកាសជាថ្មីថា ប្រេស៊ីលនឹងមិនទទួលយកថវិកា២២លានដុល្លារដែលជាការបរិច្ចាគពីបរទេស ក្រោយទាស់សម្តីគ្នាជាមួយមេដឹកនំាបារំាង

    រធានាធិបតីប្រេស៊ីលប្រកាសជាថ្មីថា ប្រេស៊ីលនឹងមិនទទួលយកថវិកា២២លានដុល្លារដែលជាការបរិច្ចាគពីបរទេស ក្រោយទាស់សម្តីគ្នាជាមួយមេដឹកនំាបារំាង

    ប្រេស៊ីល៖ ប្រធានាធិបតីប្រេស៊ីលលោក ហ្ស៊ែរ បូលសូណារ៉ូ បានបង្ហាញការរិះគន់កាន់តែខ្លាំងទៅលើបណ្តាមេដឹកនាំទ្វីបអឺរ៉ុប ជាពិសេសលោកប្រធានាធិបតីបារាំង ហើយលោកក៏បានប្រកាសជាថ្មីទៀតថា ប្រេស៊ីលនឹងមិនទទួលយកថវិកា២២លានដុល្លារដែលជាការបរិច្ចាគពីបរទេសឡើយ ។ ការប្រកាសរបស់ប្រធានាធិបតីប្រេស៊ីលរូបនេះ បានកើតមានឡើងក្នុងគ្រាដែលភ្លើងឆេះព្រៃអាម៉ាហ្សូន បាននិងកំពុងបន្តទៅកន្លែងថ្មីៗទៀត ជាពិសេសនៅក្នុងប្រទេសបូលីវី ហើយបើតាមតួលេខកាលពីថ្ងៃសុក្រនេះ ភ្លើងឆេះព្រៃបានកើតមានឡើងជាង ២,៣០០ទីតាំងថ្មីៗទៀត នៅក្នុងតំបន់ព្រៃគំរបទឹកភ្លៀង អាម៉ាហ្សូន ធ្វើឲ្យក្នុងឆ្នាំ២០១៩ ភ្លើងឆេះព្រៃសរុបកើនដល់ ៨៧,២៥៧ករណី ដែលអាចនិយាបានថា វាកើនឡើងលើសតួលេខឆ្នាំ២០១៨ ជិត១០០ដងទៅហើយ ។ លោក បូលសូណារ៉ូ ក៏គូសបញ្ជាក់ថា លោកនឹងជួបពិភាក្សាជាមួយអធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែឡា មើគែល ដើម្បីលើកឡើងអំពីការអត្ថាធិប្បាយរបស់ប្រធានា ធិបតីបារាំង លោក ម៉ាក្រុង ដែលបានធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យភាពរបស់ប្រេស៊ីល ។សូមរំលឹកថា កាលពីកំឡុងកិច្ចប្រជុំកំពូល G7 លោក ម៉ាក្រុង ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ បានហៅមហន្តរាយភ្លើងឆេះព្រៃ អាម៉ាហ្សូន នៅប្រេស៊ីល និងបូលីវីថា ជាវិបត្តិអន្តរជាតិ ហើយលោក ម៉ាក្រុង បានចោទប្រធានាធិបតីប្រេស៊ីលថា បានកុហកលោកអំពីជំហរប្រេស៊ីល ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងបញ្ហាប្រែប្រួកអាកាសធាតុថែមទៀត ៕ …

  • លោក ដូណាល់ ត្រាំ រំពឹងខ្ពស់ថា សហរដ្ឋអាមេរិកនឹងឈ្នះសង្រ្គាមពន្ធជាមួយចិន

    លោក ដូណាល់ ត្រាំ រំពឹងខ្ពស់ថា សហរដ្ឋអាមេរិកនឹងឈ្នះសង្រ្គាមពន្ធជាមួយចិន

    សហរដ្ឋអាមេរិក៖ ផែនការដំឡើងពន្ធលើទំនិញចិននឹងមិនលុបចោលវិញឡើយ ហើយអាមេរិកនឹងទទួលជ័យជម្នះក្នុងសង្រ្គាមពន្ធជាមួយចិន ប៉ុន្តែកិច្ចចរចាពាណិ ជ្ជកម្មរវាងប្រទេសទាំងពីរ ដែលគ្រោងប្រព្រឹត្តទៅនៅក្នុងខែកញ្ញាខាងមុខ មិនត្រូវបានលុបចោលនោះទេ នេះបើតាមប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ។ ការកត់សម្គាល់យ៉ាងដូច្នេះរបស់ប្រធានាធិបតីអាមេរិករូបនេះ បានកើតមានឡើងក្រោយរដ្ឋបាលរបស់លោក ត្រាំ ផ្ទាល់ បានប្រកាសជាផ្លូវការថ្មីៗនេះ នូវការសម្រេចចិត្តនឹងដំឡើងពន្ធដល់អត្រា១៥ភាគរយ លើទំនិញចិនទំហំ៣០០ពាន់លានដុល្លារ ក្នុងនោះពាក់កណ្តាលនឹងត្រូវចាប់ផ្តើមអនុវត្តនៅថ្ងៃទី០១ ខែកញ្ញា និងពាក់កណ្តាលទៀត ត្រូវបានពន្យារទៅដល់ថ្ងៃទី១៥ ខែធ្នូខាងមុខ ។ បន្ថែមលើនេះ សហរដ្ឋអាមេរិកក៏នឹងដំឡើងពន្ធដល់អត្រា៣០ភាគរយ លើទំនិញចិនទំហំ២៥០ពាន់លានដុល្លារផ្សេងទៀតផងដែរ ដែលនឹងត្រូវអនុវត្តនៅថ្ងៃទី១០ ខែតុលាឆ្នំានេះ ។ ជាការឆ្លើយតប ចិនបានប្រកាសដំឡើងពន្ធលើទំនិញសហរដ្ឋអាមេរិកទំហំ៧៥ពាន់លានដុល្លារវិញ ដែលនឹងត្រូវអនុវត្តជាពីរកញ្ចប់ដាច់ដោយឡែកពីគ្នា ដូចការដំឡើងពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន លើទំនិញទីក្រុងប៉េកំាងទំហំ៣០០ពាន់លានដុល្លារផងដែរ ៕      

  • សហរដ្ឋអាមេរិកប្រកាសដាក់ទណ្ឌកម្មក្រុមហ៊ុនដឹកជញ្ជូនចំនួន៣ ដោយចោទពីបទផ្ទេរប្រេងពីនាវាទៅកាន់កូរ៉េខាងជើង

    សហរដ្ឋអាមេរិកប្រកាសដាក់ទណ្ឌកម្មក្រុមហ៊ុនដឹកជញ្ជូនចំនួន៣ ដោយចោទពីបទផ្ទេរប្រេងពីនាវាទៅកាន់កូរ៉េខាងជើង

    សហរដ្ឋអាមេរិក៖ រដ្ឋាភិបាលក្រុងវ៉ាស៊ីនបានប្រកាសធ្វើការដាក់ទណ្ឌកម្មដល់ក្រុមហ៊ុនដឹកជញ្ជូនចំនួន០៣  ដោយចោទប្រកាន់ពីបទពាក់ព័ន្ធនឹងការផ្ទេរទំនិញពីនាវា ទៅកប៉ាល់ដឹកប្រេងឥន្ទនៈចម្រាញ់ទៅកាន់ប្រទេសកូរ៉េខាងជើង នេះបើតាមសារព័ត៌មានកូរ៉េខាងត្បូង Yonhap នៅថ្ងៃសុក្រសប្តា៍នេះ ។ក្រសួងរតនាគារជាតិសហរដ្ឋអាមេរិក បានប្រកាសពីវិធានការណ៍នៅលើគេហទំព័ររបស់ខ្លួន ដោយបន្ថែមថា ក្រុមហ៊ុនទាំងនោះ មានមូលដ្ឋាននៅកោះតៃវ៉ាន់ និងទីក្រុងហុងកុង ។ស្របពេលជាមួយគ្នានេះដែរ ក្រសួងរតនាគារជាតិសហរដ្ឋអាមេរិកក៏បានដាក់ទណ្ឌកម្មលើបុគ្គលតៃវ៉ាន់ចំនួន២រូប និង បានចាត់តាំងនាវាមួយគ្រឿង ដែលមានទង់ប៉ាណាម៉ា ជាទ្រព្យសម្បត្តិដែលត្រូវបានរារាំង សម្រាប់ការចូលរួមក្នុងសកម្ម ភាពពាក់ព័ន្ធផងដែរ ៕        

  • ចិន ជប៉ុន និងកូរ៉េខាងត្បូងចុះកិច្ចព្រមព្រៀងរួមគ្នាមួយ ដើម្បីបង្ហាញនូវទស្សនវិស័យ១០ឆ្នាំសម្រាប់កិច្ចសហប្រតិបត្តិការត្រីភាគីលើផ្នែកវប្បធម៌

    ចិន ជប៉ុន និងកូរ៉េខាងត្បូងចុះកិច្ចព្រមព្រៀងរួមគ្នាមួយ ដើម្បីបង្ហាញនូវទស្សនវិស័យ១០ឆ្នាំសម្រាប់កិច្ចសហប្រតិបត្តិការត្រីភាគីលើផ្នែកវប្បធម៌

    កូរ៉េខាងត្បូង៖ រដ្ឋមន្រ្តីក្រសួងវប្បធម៌កូរ៉េខាងត្បូង ចិន និង ជប៉ុន បានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាមួយ នៅថ្ងៃសុក្រសប្តាហ៍នេះ ដែលបង្ហាញនូវទស្សនវិស័យ១០ឆ្នាំ សម្រាប់កិច្ចសហប្រតិបត្តិការត្រីភាគីលើផ្នែកវប្បធម៌ ។កិច្ចព្រមព្រៀងរួមគ្នាខាងលើ ត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្រ្តីក្រសួងទេស ចរណ៍ និង វប្បធម៌កូរ៉េខាងត្បូងលោក Park Yang-woo ជាមួយសមភាគីជប៉ុន លោក Masahiko Shibayama និងសមភាគីចិនលោក Luo Shugang នៅចុងបញ្ចប់នៃកិច្ចប្រជុំរដ្ឋមន្ត្រីវប្បធម៌ប្រចាំឆ្នាំរវាងប្រទេសជិតខាងទាំងបី ដែលបានប្រារព្ធធ្វើនៅក្នុងទីក្រុងអ៊ិនឈុន ភាគខាងលិចទីក្រុងសេអ៊ូល ។ចាប់តាំងពីសម័យប្រជុំលើកទី១ នៃសន្និសីទថ្នាក់រដ្ឋមន្ត្រី ដែលបានធ្វើឡើងនៅប្រទេសចិន ក្នុងឆ្នាំ២០០៧ កិច្ចពិភាក្សាត្រីភាគីបានប្រមូលផ្តុំរដ្ឋមន្ត្រីវប្បធម៌នៃប្រទេសទាំងបីជារៀងរាល់ឆ្នាំ ដើម្បីរករបៀបវារៈរួមមួយស្តីពីកិច្ចសហប្រតិបត្តិការវប្បធម៌ ហើយប្តេជ្ញាអនុវត្ត ៕        

  • កំពូលមហាសេដ្ឋីចិន និងសហរដ្ឋអាមេរិកចែករំលែកទស្សនៈរួមគ្នាដ៏កម្រក្នុងសន្និសិទស្តីពី AI នៅទីក្រុងសៀងហៃ

    កំពូលមហាសេដ្ឋីចិន និងសហរដ្ឋអាមេរិកចែករំលែកទស្សនៈរួមគ្នាដ៏កម្រក្នុងសន្និសិទស្តីពី AI នៅទីក្រុងសៀងហៃ

    ចិន៖ ស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma និងលោក Elon Musk សហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា Tesla និង SpaceX បានជជែកគ្នាលើឆាកសន្និសីទមួយស្ដីពី (Artificial Intelligence) ហៅកាត់ថា AI នៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ នៅទីក្រុងសៀងហៃ ។ក្នុងជំនួបដ៏កម្រនេះ កំពូលមហាសេដ្ឋីដែលមានចក្ខុវិស័យវែងឆ្ងាយទាំងពីររូបបានលើកឡើងអំពីប្រធានបទសំខាន់ៗជាច្រើន ទាក់ទងនឹងភាពវៃឆ្លាតសិប្បនិម្មិត AI ដែល AI នេះបានធ្វើឲ្យអ្នកវិទ្យាសាស្ត្រមានការព្រួយបារម្ភ ជាពិសេសលោក Stephen Hawking ដែលកាលនៅរស់លោកធ្លាប់ព្រមានថា AI នឹងអាចធ្វើឲ្យមនុស្សជាតិផុតពូជបាន ។លោក Jack Ma ហាក់បានជំទាស់នឹងការព្រួយបារម្ភនេះដោយនិយាយថា កុំព្យូទ័រអាចនឹងឆ្លាត ប៉ុន្តែមនុស្សលោកឆ្លាតជាង ។ យើងបានបង្កើតកុំព្យូទ័រ លោកមិនធ្លាប់ឃើញកុំព្យូទ័របង្កើតមនុស្សនោះទេ ។ លោកថា AI អាចជួយឲ្យយើងយល់អំពីមនុស្សបានច្បាស់ជាងមុន…លោកមិនគិតថា វាជាការគំរាមកំហែងនោះទេ ។ ក្នុងជំនួបនេះ ម្ចាស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗទាំងពីរបានបង្ហាញមតិប្រឆាំងគ្នាជារឿយៗ ប៉ុន្តែគេក៏ចាប់អារម្មណ៍ថា អ្នកទាំងពីរយល់ស្របថាវាជារឿងល្អដែលមនុស្សជាតិមិនមានជីវិតអមតៈ ដោយពីជំនាន់មួយទៅជំនាន់មួយ មានការនាំយកគំនិតថ្មីៗ ដើម្បីដោះស្រាយបញ្ហាប្រឈមពិភពលោកជួបប្រទះ…

  • ព្យុះ ប៊ូឌុល វាយប្រហារវៀតណាម បង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង និងគ្រោះរអិលបាក់ដី

    ព្យុះ ប៊ូឌុល វាយប្រហារវៀតណាម បង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង និងគ្រោះរអិលបាក់ដី

    វៀតណាម៖ ប្រព័ន្ធផ្សព្វផ្សាយវៀតណាមបានរាយការណ៍ថា ព្យុះ ប៊ូលឌុល បានចុះខ្សោយទៅជាវិសម្ពាធទាបត្រូពិក បន្ទាប់ពីបានធ្វើឱ្យមានការបាក់ដីនៅភាគកណ្តាលប្រទេស នៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ ហើយវានៅតែគំរាមតាមរយៈធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំង ។ប្រភពដដែលបានឱ្យដឹងទៀតថា នៅប្រហែលម៉ោង១រសៀល ព្យុះ ប៉ូឌុល ដែលជាព្យុះត្រូពិកទី៤ ដែលវាយប្រហារមកលើដែនទឹករបស់ប្រទេសវៀតណាមនៅឆ្នាំនេះ បានធ្វើឱ្យមានការបាក់ដីនៅខេត្តហាទីញ និងក្វៀងប៊ិញ ជាមួយនឹងល្បឿនខ្យល់៦០ទៅ៧៥គីឡូម៉ែត្រក្នុងមួយម៉ោង ។ គិតត្រឹមម៉ោង៤រសៀលថ្ងៃសុក្រដដែលនេះ មជ្ឈមណ្ឌលនៃវិសម្ពាធត្រូពិក កំពុងតែបក់ពីលើតំបន់នេះ ទៅភាគខាងលិចនៃខេត្ត Quang Binh ។ ក្នុងរយៈពេល ១២ម៉ោងបន្ទាប់វិសម្ពាធទាប នឹងរំកិលទៅទិសខាងលិច មុនពេលបង្កើតជាតំបន់សម្ពាធទាប នៅតំបន់ព្រំដែននៃប្រទេសឡាវ និងថៃ ។សូមបញ្ជាក់ផងដែរថា ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃច័ន្ទដើមសប្តាហ៍ក្រោយ ខេត្តភាគខាងជើង និងខេត្ត ថាញ់ហៅ នៅតំបន់ភាគកណ្តាល ភាគខាងជើង ទំនងជាទទួលបានទឹកភ្លៀងរហូតដល់២០០មីលីម៉ែត្រ ។ ភ្លៀងធ្លាក់១៨០មីលីម៉ែត្រក្នុងមួយថ្ងៃ ដែលត្រូវបានចាត់ទុកថា ជាភ្លៀងធ្លាក់ខ្លាំង ៕      

  • រុស្ស៊ី បង្ហាញយន្តហោះដឹកអ្នកដំណើរថ្មីរបស់ខ្លួន ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន Boeing និង Airbus

    រុស្ស៊ី បង្ហាញយន្តហោះដឹកអ្នកដំណើរថ្មីរបស់ខ្លួន ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន Boeing និង Airbus

    រុស្ស៊ី៖ រុស្ស៊ីបានដាក់បង្ហាញយន្តហោះដឹកអ្នកដំណើរ MC-21 ថ្មីរបស់ខ្លួន នៅក្នុងសប្តាហ៍នេះដែលត្រូវបានផលិតឡើងដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន Boeing របស់អាម៉េរិក និងក្រុមហ៊ុន Airbus របស់អឺរ៉ុប។ ការដាក់បង្ហាញយន្តហោះរបស់រុស្ស៊ីខាងលើ ធ្វើឡើងស្របពេលដែលប្រធានាធិបតីរុស្ស៊ីលោក វ៉ា្លឌីមៀរ ពូទីន កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានបើកដំណើរការជាផ្លូវការនូវពិធីពិព័រណ៍យន្តហោះ MAKS នៅក្រៅទីក្រុងម៉ូស្គូ ដោយមានការអមដំណើរជាមួយនឹងសមភាគីតួកគីលោក តាយយីប អឺដូហ្គាន់ ដែលបានចាប់អារម្មណ៍យន្តហោះចម្បាំង ស៊ូគយ របស់រុស្ស៊ី។ នាឱកាសនោះដែរ លោក ពូទីន បានសរសើរក្រុមហ៊ុនផលិតយន្តហោះរបស់រុស្ស៊ី ដែលជួយឲ្យរុស្ស៊ីនៅតែរក្សាបានជាប្រទេសមួយ ក្នុងចំណោមប្រទេសផលិតកម្មក្នុងឧស្សាហកម្មអវកាសពិភពលោក និងបង្កើតគម្រោងថ្មីៗដូចជាយន្តហោះដឹកអ្នកដំណើរ MC-21 យន្តហោះ Mi-38 និងឧទ្ធម្ភាគចក្រ Ka-62 ។ ក្នុងអំឡុងពិព័រណ៍យន្តហោះ MAKS នេះទៀតសោត ប្រទេសរុស្ស៊ី ក៏បានដាក់បង្ហាញយន្តហោះចម្បាំង Su-57 របស់ខ្លួនជាលើកដំបូងផងដែរ៕ម.ន