Category: ព័ត៌មានអន្តរជាតិ

  • កូរ៉េខាងជើងប្រកាសច្រានចោលការចោទប្រកាន់ថា ខ្លួនបានទទួលប្រាក់២ពាន់លានដុល្លារ តាមរយៈការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណិតធនាគារ

    កូរ៉េខាងជើងប្រកាសច្រានចោលការចោទប្រកាន់ថា ខ្លួនបានទទួលប្រាក់២ពាន់លានដុល្លារ តាមរយៈការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណិតធនាគារ

    កូរ៉េខាងជើង៖ កូរ៉េខាងជើងបានប្រកាសបដិសេធការចោទប្រកាន់ថា ខ្លួនបានទទួលប្រាក់ចំនួន២ពាន់លានដុល្លារ តាមរយៈការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណិតធនាគារជាច្រើន និងប្តូររូបិយប័ណ្ណឌីជីថល ហើយបានចោទប្រកាន់សហរដ្ឋអាម៉េរិកថា បានផ្សព្វផ្សាយពាក្យចចាមអារ៉ាមនេះ ។ របាយការណ៍របស់អង្គការសហប្រជាជាតិ ដែលទទួលបានដោយសារព័ត៌មាន រ៉យទ័រកាលពីខែមុនបានបញ្ជាក់ថា កូរ៉េខាងជើងបានវាយប្រហារតាមប្រព័ន្ធអ៊ិនធើណិតកាន់តែច្រើនឡើង ដើម្បីចូលទៅគណនីធនាគារ និងដោះដូររូបិយប័ណ្ណឌីជីថល ដោយប្រមូលបានប្រាក់ចំនួន២ពាន់លានដុល្លារដែលខ្លួនបានប្រើ ដើម្បីចំណាយលើគ្រឿងសព្វាវុធ ។ ដោយឡែកបើតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យ នៃគណៈកម្មាធិការសម្របសម្រួលជាតិនៃកូរ៉េខាងជើង សម្រាប់ការប្រឆាំងការលាងលុយ និងការប្រឆាំងហិរញ្ញវត្ថុភេរវកម្ម បានបញ្ជាក់ថា ការប្រឌិតឡើងដោយក្រុមអរិភាពបែបនេះ គឺគ្មានអ្វីក្រៅតែមានបំណងធ្វើឱ្យខូចមុខមាត់របស់សាធារណរដ្ឋ និង ធ្វើឱ្យខូចខាតដល់ការស្វែងរកយុត្តិធម៌របស់យើង ប្រឆាំងការដាក់ទណ្ឌកម្ម និងបង្កើនការដាក់សម្ពាធប្រឆាំងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ៕ធ.ដ

  • លោក មូន ជែអ៊ីន ក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងដំបូងដែលធ្វើទស្សនកិច្ចទៅ កាន់ប្រទេសថៃ មីយ៉ាន់ម៉ា និងឡាវ

    លោក មូន ជែអ៊ីន ក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងដំបូងដែលធ្វើទស្សនកិច្ចទៅ កាន់ប្រទេសថៃ មីយ៉ាន់ម៉ា និងឡាវ

    កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន ធ្វើដំណើរទៅដល់ប្រទេសថៃហើយ នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ ក្នុងដំណើរបំពេញទស្សនកិច្ចមកកាន់តំបន់អាស៊ី ក្នុងនោះរួមមានមីយ៉ាន់ម៉ា និង ឡាវផងដែរ ដែលនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅរវាងទីក្រុងសេអ៊ូលជាមួយប្រទេសក្នុងតំបន់។ ដំណើរទស្សនកិច្ចបានធ្វើឱ្យលោក មូន ជែអ៊ីន ក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងដំបូងដែលបំពេញទស្សនកិច្ចមកកាន់ប្រទេសថៃ និងមីយ៉ាន់ម៉ា ក្នុងរយៈពេល៧ឆ្នាំមកនេះ និងក្លាយជាមេដឹកនាំកូរ៉េខាងត្បូងមុនគេ ដែលធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសឡាវ។ នេះបើតាមសារព័ត៌មានកូរ៉េខាងត្បូងយ៉ុនហាប់។ នៅក្នុងទីក្រុងបាងកក ទិសដៅដំបូងរបស់ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ គឺការជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា នៅក្នុងថ្ងៃចន្ទនេះ ហើយបើតាមការរំពឹងទុកនោះ មេដឹកនាំទាំងពីរធ្វើការជជែកគ្នាស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មបន្ថែមទៀតរវាងកូរ៉េខាងត្បូង-ថៃ។ រីឯនៅថ្ងៃពុធសប្តាហ៍នេះ លោក មូន នឹងបន្តដំណើរឆ្ពោះទៅកាន់មីយ៉ាន់ម៉ា ដើម្បីជួបពិភាក្សាជាមួយក្រុមប្រឹក្សារដ្ឋមីយ៉ាន់ម៉ាលោកស្រី អោង សានស៊ូជី និងប្រធានាធិបតីមីយ៉ាន់ម៉ាលោក វីន ម្យីន។ ដោយឡែកនៅថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ លោក មូន នឹងធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ឡាវ ជាទីដែលលោកនឹងជួបជាមួយប្រធានាធិបតីឡាវលោក ប៊ូនហាង វ៉ូរ៉ាឈីត និងនាយករដ្ឋមន្រ្តីឡាវ លោក ថងលូន ស៊ីស៊ូលីត៕ធ.ដ

  • ជើងហោះហើរប្រមាណ៦០០ជើងនៅសហរដ្ឋអាម៉េរិកត្រូវបង្ខំចិត្តលុបចោល ខណៈព្យុះហឺរីខិន Dorian កំពុងសំដៅទៅរដ្ឋផ្លូវរីដា

    ជើងហោះហើរប្រមាណ៦០០ជើងនៅសហរដ្ឋអាម៉េរិកត្រូវបង្ខំចិត្តលុបចោល ខណៈព្យុះហឺរីខិន Dorian កំពុងសំដៅទៅរដ្ឋផ្លូវរីដា

    សហរដ្ឋអាម៉េរិក៖ ជើងហោះហើរប្រមាណ៦០០ជើងនៅសហរដ្ឋអាម៉េរិក សម្រាប់ថ្ងៃចន្ទសប្តាហ៍នេះ ត្រូវសម្រេចលុបចោល ស្របពេលព្យុះហឺរីខិន ដូរៀន ដែលកំពុងឆ្ពោះមកកាន់រដ្ឋផ្លូរីដា បានបន្តកើនឡើងឥទ្ធិពលរបស់វាថែមទៀត ដោយនៅពេលនេះគឺស្ទុះឡើងដល់ព្យុះហឺរីខិនកម្រិតទី៥ ដែលអាក្រក់បំផុត។ ព្យុះ ដូរៀន ត្រូវគេរំពឹងថា នឹងបោកបក់ដល់កៀករដ្ឋផ្លូរីដា នៅល្ងាចថ្ងៃចន្ទសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ហើយជាការឆ្លើយតបនោះ អាជ្ញាធររដ្ឋផ្លូរីដា និងរដ្ឋមួយចំនួនទៀតនៅភាគខាងកើតសហរដ្ឋអាម៉េរិក បានបង្គាប់ឲ្យជម្លៀសខ្លួនប្រជាជន ជាពិសេសអ្នកដែលរស់នៅជាប់ឆ្នេរសមុទ្រទៅកាន់ទីសុវត្ថិភាពជាបន្ទាន់។ បើតាមការជូនដំណឹងពីមជ្ឈមណ្ឌលជាតិតាមដានព្យុះរបស់អាម៉េរិក ព្យុះហឺរីខិន ដូរៀន បានបោកបក់ដល់ប្រទេសដីកោះ បាហាម៉ាស់ ជាមួយកម្លាំងខ្យល់ជិត២៩០គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈវាបានកើនឡើងអានុភាពក្លាយជាព្យុះហឺរីខិនកម្រិតទី៥។ ប្រការនេះបានធ្វើឲ្យវាក្លាយជាព្យុះហឺរីខិនខ្លាំងជាងគេបំផុតក្នុងប្រវត្តិសាស្រ្ត ដែលបានវាយប្រហារប្រទេសបាហាម៉ាស់៕ធ.ដ

  • អាជ្ញាធររដ្ឋតិចសាស់កំណត់អត្តសញ្ញាណខ្មាន់កំាភ្លើង ដែលបង្កការបាញ់ប្រហារផ្តាច់ជីវិតមនុស្ស៧នាក់ និង២២នាក់របួសបានហើយ

    អាជ្ញាធររដ្ឋតិចសាស់កំណត់អត្តសញ្ញាណខ្មាន់កំាភ្លើង ដែលបង្កការបាញ់ប្រហារផ្តាច់ជីវិតមនុស្ស៧នាក់ និង២២នាក់របួសបានហើយ

    សហរដ្ឋអាមេ៉រិក៖ មន្រ្តីប៉ូលិសរដ្ឋតិចសាស់អាចកំណត់អត្តសញ្ញាណខ្មាន់កំាភ្លើងបានហើយ មានឈ្មោះថា សេត អារ៉ុន អាធើ មានអាយុ៣៦ឆ្នំា គឺជាជនសង្ស័យដែលបានបាញ់សម្លាប់មនុស្ស៧នាក់នៅក្នុងទីក្រុង អូឌីសា ។ បើតាមមន្រ្តីប៉ូលិសរដ្ឋតិចសាស់ ជនរងគ្រោះបាត់បង់ជីវិតទំាង៧នាក់ខាងលើនេះ មានអាយុចាប់ពីចន្លោះ១៥ឆ្នំាដល់៥៧ឆ្នំា ខណៈមនុស្ស២២នាក់ផ្សេងទៀតក៏បានទទួលរងរបួសនៅក្នុងហេតុការណ៍បាញ់ប្រហារនេះផងដែរ ។ គួរបញ្ជាក់ថា នាយកដ្ឋានប៉ូលីសនៃទីក្រុង អូឌីសា បានបញ្ជាក់កាលពីរសៀលថ្ងៃសៅរ៍សប្តាហ៍មុនថា មនុស្ស៧នាក់បានស្លាប់ ហើយយ៉ាងហោចណាស់២២នាក់ បានរងរបួស នៅក្នុងការបាញ់ប្រហារដ៏អាក្រក់មួយនៅក្នុងចន្លោះតំបន់ អូឌីសា និង មីដលែន នៃរដ្ឋតិចសាស់ ។ ហើយបើតាមនាយកដ្ឋានប៉ូលីសអូឌីសា ខ្មាន់កាំភ្លើងម្នាក់ត្រូវបានសម្លាប់ហើយ តែការគំរាមកំហែងក្នុងតំបន់នៅតែបន្តមាននៅឡើយ ៕ធ.ដ

  • អាជ្ញាធរអាកាសយានដ្ឋានហុងកុងទទួលបានការប្រកាសអាសន្នបោកបញ្ឆោតមួយ ដែលថា មានគ្រាប់បែកនៅលើយន្តហោះ

    អាជ្ញាធរអាកាសយានដ្ឋានហុងកុងទទួលបានការប្រកាសអាសន្នបោកបញ្ឆោតមួយ ដែលថា មានគ្រាប់បែកនៅលើយន្តហោះ

    ហុងកុង៖ នារសៀលថ្ងៃអាទិត្យសប្តាហ៍មុននេះ អាជ្ញាធរព្រលានយន្តហោះហុងកុងបានទទួលការប្រកាសអាសន្នបោកបញ្ឆោតមួយ ដែលបានប្រកាសថា មានគ្រាប់បែកនៅលើយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ស៊ិនជិន ជើងហោះហើរលេខ ZH9069 ដែលគ្រោងធ្វើដំណើរទៅកាន់ រ៉ូស៊ី ជាទីក្រុងនៅភាគខាងកើតប្រទេសចិន ។ ប៉ុន្តែស្របពេលជាមួយគ្នានេះ មន្រ្តីប៉ូលិសបានអះអាងថា មិនមានគ្រឿងផ្ទុះអ្វីមួយនៅលើយន្តហោះនោះទេ ។ យ៉ាងណាមិញ ហេតុការណ៍នេះពុំបានបង្កការរំខានដល់ដំណើរការនៅឯព្រលានយន្តហោះហុងកុងនោះទេ នេះបើតាមយោងតាមសេចក្តីថ្លែងការណ៍របស់អាជ្ញាធរអាកាសចរណ៍ហុងកុង ។ គួរបញ្ជាក់ផងដែរថា ក្រុមបាតុករក្រុងហុងកុង នៅព្រឹកថ្ងៃចន្ទនេះ បានបង្កភាពចលាចលជាថ្មីនៅឯស្ថានីយរថភ្លើងក្រោមដីដ៏មមាញឹកនៅក្នុងទីក្រុង បន្ទាប់ពីបានប៉ះទង្គិចគ្នាដ៏ហិង្សានៅក្នុងបាតុកម្មតវ៉ាកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ។ បើទោះជាក្រុមបាតុករអំពាវនាវឱ្យមានការធ្វើបាតុកម្មតវ៉ាជាថ្មី នៅថ្ងៃចន្ទនេះក៏ដោយ ប៉ុន្តែគេសង្កេតឃើញថា ស្ថានភាពហាក់ដូចជាស្ងប់ស្ងាត់ជាងកាលពីចុងសប្ដាហ៍កន្លងទៅ ដោយហាងនានាចាប់ផ្ដើមបើកទ្វារ រថភ្លើងដំណើរការឡើងវិញ រីឯមនុស្សម្នាទាំងឡាយនៅតែចេញទៅបំពេញការងាររៀងៗខ្លួនដដែល ។ ដោយឡែកសាលារៀនមួយចំនួនត្រូវបានបង្គាប់ឱ្យបិទទ្វារជាបណ្ដោះអាសន្ន ដោយ សារតែការព្រមានពីព្យុះទីហ្វុងមួយ ដែលកំពុងបក់បោកមកកាន់ទីក្រុងហុងកុង៕ធ.ដ

  • ក្រុមហ៊ុនបច្ចេកវិទ្យាសហរដ្ឋអាម៉េរិក Google ជ្រើសរើសយកវៀតណាមជាគោលដៅ បើករោងចក្រផលិតទូរសព្ទជំនួសប្រទេសចិន

    ក្រុមហ៊ុនបច្ចេកវិទ្យាសហរដ្ឋអាម៉េរិក Google ជ្រើសរើសយកវៀតណាមជាគោលដៅ បើករោងចក្រផលិតទូរសព្ទជំនួសប្រទេសចិន

    ក្រុមហ៊ុន Google គ្រោងផ្លាស់ប្តូរផលិតកម្មទូរសព្ទឆ្លាតវៃរបស់ខ្លួនចេញពីប្រទេសចិនទៅកាន់វៀតណាមវិញ ដោយចាប់ផ្តើមនៅក្នុងឆ្នាំ២០១៩នេះ។ ការប្រកាសរើទីតាំងនេះ ធ្វើឡើងខណៈក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាម៉េរិកនេះ មានផែនការបង្កើតសង្វាក់ផ្គត់ផ្គង់តម្លៃទាបក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្រោមកិច្ចសហការជាមួយក្រុមហ៊ុនជាដៃគូមួយ Google បានចាប់ផ្តើមធ្វើការជាបណ្តើរៗហើយ ដើម្បីកែប្រែមុខមាត់រោងចក្រចាស់របស់ក្រុមហ៊ុន Nokia ក្នុងខេត្ត Bac Ninh ភាគខាងជើងវៀតណាម ដើម្បីដំណើរការផលិតកម្មទូរសព្ទឆ្លាតវៃ។ បើតាមការគ្រោងទុកនោះ ក្រុមហ៊ុន Google នឹងរើរោងចក្រផលិត Hardware ទាំងអស់របស់ខ្លួនចេញពីទឹកដីចិន ក្នុងនោះមាន ទូរសព្ទ Pixel និងបំពង់សំឡេងឆ្លាតវៃ Google Home។ សូមរំលឹកថា កាលពីឆ្នាំ២០១៨ ក្រុមហ៊ុន Google បានបញ្ជូនទូរសព្ទលក់លើទីផ្សារប្រមាណ៤,៧លានគ្រឿង។ បើតាមក្រុមហ៊ុនស្រាវជ្រាវ IDC នោះ ជិត៧០ភាគរយនៃការលក់ទូរសព្ទរបស់ក្រុមហ៊ុន Google កាលពីឆ្នាំ២០១៨ គឺក្នុងសហរដ្ឋអាម៉េរិក ដែលជាទីផ្សារធំបំផុតរបស់ខ្លួន តាមពីក្រោយដោយអង់គ្លេស និងជប៉ុន។ សម្រាប់បំពង់សំឡេងឆ្លាតវៃ សហរដ្ឋអាម៉េរិកគ្របដណ្តប់ការលក់ចំនួន៦៤ភាគរយ៕ធ.ដ

  • ក្រុមហ៊ុនអាកាសចរណ៍ Air India ស្នើសុំជំនួយពីរដ្ឋាភិបាល បន្ទាប់ពីត្រូវកាត់ផ្តាច់ពី ការផ្គត់ផ្គង់ប្រេងដោយសារបញ្ហាបំណុល

    ក្រុមហ៊ុនអាកាសចរណ៍ Air India ស្នើសុំជំនួយពីរដ្ឋាភិបាល បន្ទាប់ពីត្រូវកាត់ផ្តាច់ពី ការផ្គត់ផ្គង់ប្រេងដោយសារបញ្ហាបំណុល

    ឥណ្ឌា៖ ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌាបានអំពាវនាវឲ្យរដ្ឋាភិបាលជួយ បន្ទាប់ពីក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈឈប់ផ្គត់ផ្គង់ប្រេងឲ្យក្រុមហ៊ុនអាកាសចរណ៍ជាតិ ដែលរុំព័ទ្ធដោយបំណុលមួយនេះ នៅអាកាសយានដ្ឋានក្នុងស្រុកចំនួន៦ ដោយសារការខកខានសងបំណុល។ អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍ Air India លោក Dhananjay Kumar បាននិយាយថា យើងមានបំណុលមិនទាន់សងដ៏ធំ ហើយកំពុងរង់ចាំការគាំទ្រផ្នែកមូលធនពីរដ្ឋាភិបាល ដើម្បីរក្សាកម្រិតប្រតិបត្តិការបច្ចុប្បន្ន។ បើតាមប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា ក្រុមហ៊ុន Air India ជាប់បំណុលក្រុមហ៊ុនប្រេងរដ្ឋចំនួន៣ មានទឹកប្រាក់ចំនួន៤៥ពាន់លានរូពី ឬស្មើនឹងប្រមាណ៦៣០លានដុល្លារ។ សូមបញ្ជាក់ថា រដ្ឋាភិបាលឥណ្ឌាបានផ្អាកផែនការលក់ភាគហ៊ុន៧៦ភាគរយក្នុងក្រុមហ៊ុន Air India កាលពីឆ្នាំ ២០១៨ បន្ទាប់ពីមិនអាចទាក់ទាញអ្នកទិញបាន។ ក្រុមហ៊ុនអាកាសចរ Air India ដែលបង្កើតឡើងក្នុងឆ្នាំ១៩៣២ ធ្លាប់ជាក្រុមហ៊ុនផ្តាច់មុខក្នុងប្រទេសឥណ្ឌា ដែលត្រូវបានគេផ្តល់ឈ្មោះថា ជាមហារាជានៃដែនអាកាស៕ធ.ដ

  • ធ្លាក់យន្តហោះសង្គ្រោះ ស្លាប់មនុស្ស៩នាក់ នៅហ្វីលីពីន

    ធ្លាក់យន្តហោះសង្គ្រោះ ស្លាប់មនុស្ស៩នាក់ នៅហ្វីលីពីន

    អាជ្ញាធរហ្វីលីពីនបានឱ្យដឹងថា មនុស្សចំនួន៩នាក់ បានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់យន្ដហោះសង្រ្គោះបន្ទាន់មួយគ្រឿង លើតំបន់ផ្ទះលំហែកាយមួយកន្លែងស្ថិតនៅ ក្បែររដ្ឋធានីម៉ានីល កាលពីថ្ងៃអាទិត្យម្សិលមិញ។ យោងតាមអាជ្ញាធរហ្វីលីពីន យន្ដហោះសង្រ្គោះបន្ទាន់ខ្នាតតូច King Air 350 ខាងលើ បានធ្លាក់លើតំបន់ផ្ទះលំហែកាយមួយកន្លែងនៅក្នុងទីក្រុង Calamba ដោយបង្កឱ្យមានអគ្គិភ័យឆាបឆេះផងដែរ។ ដោយឡែកក្រោយភ្លើងរលត់ ក្រុមអ្នកជួយសង្រ្គោះបានរកឃើញសាកសពមនុស្ស០៩នាក់ ដែលពួកគេជឿជាក់ថា ជាអ្នកជិះនៅលើយន្ដហោះខ្នាតតូចនេះ ខណៈមនុស្ស២នាក់ ស្នាក់នៅក្នុងផ្ទះលំហែកាយពីរនាក់ បានរងរបួស ហើយក៏មិនមានសេចក្ដីរាយការណ៍ថា អ្នកស្នាក់នៅដទៃទៀតមានគ្រោះថ្នាក់ដល់អាយុជីវិតដែរ។ គួរបញ្ជាក់ថា យន្ដហោះសង្រ្គោះបន្ទាន់ខ្នាតតូចខាងលើ គឺដឹកអ្នកជំងឺម្នាក់ និងក្រុមគ្រូពេទ្យក្នុងដំណើរផ្លូវពីតំបន់ភាគខាងត្បូង ឆ្ពោះទៅកាន់ទីក្រុងម៉ានីល។ ប៉ុន្តែមិនទាន់មានការបញ្ជាក់ពីមូលហេតុធ្លាក់នៅឡើយទេ៕ធ.ដ

  • ការដំឡើងពន្ធរបស់សហរដ្ឋអាម៉េរិកលើផលិតផលនាំចូលពីចិន ដំណាក់កាលទី១ ចូលជាធរមានហើយ

    ការដំឡើងពន្ធរបស់សហរដ្ឋអាម៉េរិកលើផលិតផលនាំចូលពីចិន ដំណាក់កាលទី១ ចូលជាធរមានហើយ

    សហរដ្ឋអាម៉េរិក៖ នៅថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ ការដំឡើងពន្ធលើផលិតផលនាំចូលពីចិនមានតម្លៃជាង១២៥ពាន់លានដុល្លាររបស់សហរដ្ឋអាម៉េរិក ក្នុងដំណាក់កាលដំបូង បានចូលជាធរមានហើយ។ សង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចពិភពលោកទំាងពីរ ត្រូវបានគេរំពឹងថា បើសិនជាគ្មានកិច្ចព្រមព្រៀងពាណិជ្ជកម្ម ឬក៏ការដំឡើងពន្ធដាក់គា្នទៅវិញទៅមកនៅតែបន្តកើតឡើងនោះ លោក ដូណាល់ ត្រាំ អាចនឹងដំឡើងពន្ធលើផលិតផលនាំចូលពីចិន ស្ទើរតែគ្រប់មុខមានតម្លៃជាង៥៥០ពាន់លានដុល្លារ។ ដោយឡែកពាក់ព័ន្ធនឹងការសម្រេចចិត្តដំឡើងពន្ធខាងលើនេះ ការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិកបានបញ្ជាក់ថា ចំណាត់ការថ្មីនេះ គឺជាដំណាក់កាលទីមួយ នៃផែនការដំឡើងពន្ធ១៥ភាគរយលើផលិតផលនាំចូលពីចិន ដែលមានតម្លៃ៣០០ពាន់លានដុល្លារនៅត្រឹមចុងឆ្នាំ២០១៩នេះ។ ជាការឆ្លើយតប ចិនបានប្រកាសថា ខ្លួននឹងយកពន្ធ៥ភាគរយលើប្រេងឆៅនាំចូលពីសហរដ្ឋអាម៉េរិក ចាប់ពីថ្ងៃទី០១ ខែកញ្ញានេះតទៅ ហើយនេះគឺជាលើកដំបូងបំផុតដែលទីក្រុងប៉េកំាង វាយប្រហារលើប្រេងឆៅសហរដ្ឋអាម៉េរិក៕ធ.ដ

  • កូរ៉េខាងជើង រិះគន់ការអត្ថាធិប្បាយរបស់រដ្ឋមន្រ្តីការបរទេសអាម៉េរិក ពាក់ព័ន្ធនឹងកិច្ចចរចា រវាងប្រទេសទាំងពីរ

    កូរ៉េខាងជើង រិះគន់ការអត្ថាធិប្បាយរបស់រដ្ឋមន្រ្តីការបរទេសអាម៉េរិក ពាក់ព័ន្ធនឹងកិច្ចចរចា រវាងប្រទេសទាំងពីរ

    កូរ៉េខាងជើង៖ រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ បានថ្លែងថា អាកប្បកិរិយាបង្ករឿងរបស់កូរ៉េខាងជើង នឹងធ្វើឱ្យកិច្ចចរចារវាងសហរដ្ឋអាម៉េរិក និងកូរ៉េខាងជើង ជួបបញ្ហាលំបាកកាន់តែខ្លាំង។ ជាការឆ្លើយតប អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី ឆូ សុន ហួយ បាននិយាយថា ការអត្ថាធិប្បាយរបស់លោក ប៉ុមប៉េអូ គឺជារឿងមិនអាចទទួលយកបាន និងជាចេតនាបង្ករឿង ហើយវាមានតែធ្វើឱ្យកិច្ចចរចារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង កាន់តែមានភាពលំបាក។ អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងរូបនេះ បានសង្កត់ធ្ងន់ទៀតថា គោលនយោបាយដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក អាចនឹងធ្វើឱ្យកិច្ចចរចារវាងប្រទេសទាំងពីរបាត់បង់ទៅវិញ ហើយនៅពេលនោះ ទីក្រុងព្យុងយ៉ាង នឹងពិចារណាឡើងវិញលើការចាត់វិធានការគ្រប់រូបភាព ដើម្បីការពារខ្លួនឯង៕ធ.ដ