Category: ព័ត៌មានអន្តរជាតិ

  • អាហ្សង់ទីន ស្នើសុំដល់មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ពន្យារពេលសងបំណុល ដើម្បីបន្ធូរបន្ថយភាពចលាចលទីផ្សារនៅក្នុងប្រទេសខ្លួន

    អាហ្សង់ទីន ស្នើសុំដល់មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ពន្យារពេលសងបំណុល ដើម្បីបន្ធូរបន្ថយភាពចលាចលទីផ្សារនៅក្នុងប្រទេសខ្លួន

    អាហ្សង់ទីន៖ អាហ្សង់ទីនបានស្នើសុំមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ឲ្យរៀបចំកាលវិភាគសងបំណុលរបស់ខ្លួនឡើងវិញ សម្រាប់កម្ចីសង្គ្រោះដែលមានទឹកប្រាក់ចំនួន៥៦ពាន់លានដុល្លារ ដែលបានព្រមព្រៀងកាលពីឆ្នាំមុន ក្នុងគោលបំណងរម្ងាប់ភាពចលាចលទីផ្សារ។ ការសងបំណុលគ្រោងនឹងចាប់ផ្តើមធ្វើឡើងនៅក្នុងឆ្នាំ២០២១ខាងមុខ ខណៈការបញ្ចេញកម្ចីចុងក្រោយចំនួន៥,៤ពាន់លានដុល្លារត្រូវបានរំពឹងថា នឹងធ្វើឡើងនៅខែក្រោយនេះ។ បើតាមរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាហ្សង់ទីន លោក Hernan Lacunza រដ្ឋាភិបាល បានស្នើឲ្យចាប់ផ្តើមកិច្ចពិភាក្សាមួយ ដើម្បីពន្យារពេលការសងបំណុល។ លោកបានបន្ថែមទៀតថា ខណៈដែលការពិភាក្សាទាំងនោះនឹងចាប់ផ្តើម មុនការបោះឆ្នោតសកលនៅថ្ងៃទី២៧ ខែតុលាខាងមុខ កិច្ចពិភាក្សាទាំងនោះនឹងមិនបញ្ចប់នោះទេ រហូតទាល់តែរដ្ឋាភិបាលថ្មីចូលមកកាន់អំណាចនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩។ សំណើសុំពន្យារពេលសងបំណុលនេះ មានបំណងអនុញ្ញាតឲ្យរដ្ឋាភិបាលថ្មីដាក់ចេញគោលនយោបាយរបស់ខ្លួន ដោយមិនមានការរឹតបន្តឹងផ្នែកហិរញ្ញវត្ថុ៕ម.ន

  • ទីបំផុតសហរដ្ឋអាមេ៉រិកបើកសម្ពោធជាផ្លូវការទីបញ្ជាការអវកាសថ្មី ទុកសម្រាប់ទប់ទល់នឹងសង្គ្រាមនៅទីអវកាស

    ទីបំផុតសហរដ្ឋអាមេ៉រិកបើកសម្ពោធជាផ្លូវការទីបញ្ជាការអវកាសថ្មី ទុកសម្រាប់ទប់ទល់នឹងសង្គ្រាមនៅទីអវកាស

    សហរដ្ឋអាមេ៉រិក៖ ប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ បានដាក់ឱ្យដំណើរការជាផ្លូវការហើយ ទីបញ្ជាការមន្ទីរបញ្ចកោណថ្មីទុកសម្រាប់សង្គ្រាមនៅទីអវកាស នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ។លោក ដូណាល់ ត្រាំ បានថ្លែងនៅក្នុងពិធីមួយនៅឯសេតវិមានថា នេះគឺជាថ្ងៃប្រវត្តិសាស្ត្រ ដែលជាការទទួលស្គាល់ចំណុចសំខាន់នៃសន្តិសុខ និងការការពារជាតិរបស់សហរដ្ឋអាម៉េរិក ។ លោក ត្រាំ បានបន្ថែមថា ទីបញ្ជាការ SpaceCom នឹងធានាថា ឥទ្ធិពលរបស់សហរដ្ឋអាម៉េរិកនៅក្នុងលំហរអាកាសនឹងមិនត្រូវបានគំរាមកំហែងឡើយ ។ ឧត្តមសេនីយ៍កងទ័ពអាកាស លោក ចន រ៉ាយម៉ុន ដែលនឹងដឹកនាំទីបញ្ជាការថ្មីនេះ បាននិយាយថា គូប្រជែងអាម៉េរិក គឺរុស្ស៊ីនិងចិនកំពុងចាក់ធនធានដ៏ច្រើនរួចទៅហើយ នៅក្នុងប្រតិបត្តិការក្នុងទីអវកាស ដែលពួកគេជឿថា ពួកគេអាចលុបបំបាត់ឧត្តមភាពរបស់សហរដ្ឋអាម៉េរិកបានក្នុងករណីផ្ទុះជម្លោះ ។ លោកបន្ថែមទៀតថា ដូចដែលចិនបានបង្ហាញក្នុងឆ្នាំ ២០០៧ បញ្ហាប្រឈមគឺមានចាប់ពីសត្រូវធ្វើឱ្យខូចប្រព័ន្ធទូរគមនាគមន៍ និង ផ្កាយរណប GPS រហូតការប្រើមីស៊ីលបាញ់ពីលើដីដើម្បីកម្ទេចផ្កាយរណប ។ សូមបញ្ជាក់ថា ទីបញ្ជាការថ្មីនេះ នឹងរុញទីអវកាសដែលភាគច្រើនមានតែផ្កាយរណប និងយន្ដហោះកម្ពស់ខ្ពស់ចាំបាច់សម្រាប់សង្គ្រាមសម័យទំនើប ទៅកាន់ឈុតឆាកប្រយុទ្ធដែលមានការផ្តោតសំខាន់ស្មើនឹងទីបញ្ជាការកណ្តាលអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា និងប៉ាស៊ីហ្វិក ដែលកាន់កាប់ផែនការពារនៅតំបន់ប៉ាស៊ីហ្វិកខាងលិច…

  • អាជ្ញាធរហុងកុងអះអាងថា មេបាតុករវ័យក្មេង៣នាក់ត្រូវចាប់ខ្លួន

    អាជ្ញាធរហុងកុងអះអាងថា មេបាតុករវ័យក្មេង៣នាក់ត្រូវចាប់ខ្លួន

    ហុងកុង៖ មេបាតុករវ័យក្មេង៣នាក់ ក្នុងនោះរួមមាន Joshua Wong , Andy Chan Ho-tin និង Agnes Chow Ting ត្រូវបានមន្រ្តីប៉ូលិសចាប់ខ្លួន នេះបើតាមការអះអាងរបស់អាជ្ញាធរក្រុងហុងកុង នៅក្នុងថ្ងៃ សុក្រ នេះ ។ លោក Joshua Wong ត្រូវបានប៉ូលិសចាប់ខ្លួននៅម៉ោង៧ និង៣០នាទីព្រឹកថ្ងៃសុក្រនេះ កំឡុងពេលដើរទៅកាន់ស្ថានីយរថភ្លើង South Horizons MTR ហើយត្រូវបានគេចាប់បង្ខំបញ្ចូលក្នុងរថយន្ដមួយគ្រឿង ។ ប៉ុន្តែខាងប៉ូលិសក្រុងហុងកុង មិនទាន់ធ្វើអត្ថាធិប្បាយណាមួយនៅឡើយទេ ។ នេះមិនមែនជាលើកដំបូងឡើយ ដែលមេបាតុករវ័យ២២ឆ្នំារូបនេះត្រូវបានប៉ូលិសហុងកុងចាប់ខ្លួន ដោយលោកទើបតែត្រូវបានដោះលែងឱ្យមានសេរីភាពវិញកាលពីខែមិថុនាកន្លងទៅនេះ ក្រោយជាប់ឃុំអស់រយៈពេលជាង៥សប្ដាហ៍ ពីបទនិយាយប្រមាថដល់តុលាការ ៕ធ.ដ

  • ក្រុមហ៊ុនជិត២០០របស់សហរដ្ឋអាម៉េរិក អំពាវនាវឲ្យរដ្ឋាភិបាលលុបចោលគម្រោង ដំឡើងពន្ធលើទំនិញចិន

    ក្រុមហ៊ុនជិត២០០របស់សហរដ្ឋអាម៉េរិក អំពាវនាវឲ្យរដ្ឋាភិបាលលុបចោលគម្រោង ដំឡើងពន្ធលើទំនិញចិន

    សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុនពាណិជ្ជកម្មប្រមាណ១៦០ បានចាត់ទុកវិធានការដំឡើងពន្ធថ្មីលើទំនិញចិនរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ថា ជាឃាតករការងារ ដែលនឹងធ្វើឱ្យអតិថិជនធ្លាក់ចុះ និងអាចធ្វើឱ្យមានវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់។ ជាមួយគ្នានេះ ក្រុមហ៊ុនពាណិជ្ជកម្មចំនួន១៦០ផ្សេងទៀត ក៏បានព្រមានដល់លោក ត្រាំ អំពីហានិភ័យនៃការឡើងថ្លៃ ដែលអាចនឹងធ្វើឱ្យខូចទំនុកចិត្តដល់អ្នកប្រើប្រាស់ ខណៈបណ្តាក្រុមហ៊ុនទាំងនោះ បានជំរុញឱ្យលោកបោះបង់ចោលនូវវិធានការដំឡើងពន្ធគយនេះវិញ។ បើតាមប្រព័ន្ធផ្សព្វផ្សាយ លោក ដូណាល់ ត្រាំ បានបង្កើនការដំឡើងពន្ធ៥%បន្ថែមទៀតលើមុខទំនិញភាគច្រើន ដែលនាំចូលពីប្រទេសចិន។ ៥% បន្ថែមពីលើនេះ បានធ្វើឲ្យចំនួនភាគរយនៃពន្ធលើទំនិញចិននាំចូលមកសហរដ្ឋអាម៉េរិក កើនរហូតដល់ ១៥% ទៅ ៣០% ជាដំណាក់ៗរហូតដល់ខែធ្នូ ឆ្នាំ២០១៩ខាងមុខ។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក្រុមអ្នកជំនាញបាននិយាយថា ការដំឡើងពន្ធគយនេះ គឺស្មើនឹងការបង្កើនការចំណាយប្រចាំឆ្នាំសរុប សម្រាប់គ្រួសារអាម៉េរិកដូចគ្នា ប្រសិនបើក្រុមហ៊ុនទាំងអស់បង្កើនតម្លៃទំនិញលើអ្នកប្រើប្រាស់។ ផលប៉ះពាល់រួម អាចនឹងមានកម្រិតខ្ពស់ជាងនេះ។ សម្រាប់ប្រទេសចិន រោងចក្រឧស្សាហកម្ម ដែលត្រូវទទួលរងផលប៉ះពាល់ខ្លាំងបំផុតនោះ អាចប្រឈមមុខនឹងការបិទទ្វារក៏ខ្ពស់ផងដែរ៕ធ.ដ

  • ប្រទេសវៀតណាម ត្រៀមទុបទល់ព្យុះ ប៉ូដុល យប់នេះ

    ប្រទេសវៀតណាម ត្រៀមទុបទល់ព្យុះ ប៉ូដុល យប់នេះ

    គណៈកម្មការកណ្តាលទប់ស្កាត់គ្រោះមហន្តរាយបានស្នើដល់ក្រសួងពាក់ព័ន្ធ និងគ្រប់ផ្នែកទាំងអស់ ត្រៀមបង្ការទុបទល់នឹងព្យុះ ប៉ូដុល ដែលនឹងមកដល់ប្រទេសវៀតណាម នៅយប់ថ្ងៃសុក្រ ទី៣០ សីហា ២០១៩នេះ។ ឧបនាយករដ្ឋមន្ត្រីវៀតណាម Trinh Dinh Dung ប្រធានគណៈកម្មការនេះ បាននិយាយថា ព្យុះនេះនឹងចូលមកដល់ប្រទេសវៀតណាម ចំថ្ងៃបុណ្យជាតិ ដូច្នេះ វាគឺជារឿងចាំបាច់ក្នុងការដាក់តឿនដល់ទេសចរឲ្យប្រុងប្រយ័ត្ន តាមរយៈការតាមដានពីការព្យាករណ៍អាកាសធាតុ។ ព្យុះនេះត្រូវបានរំពឹងថា នឹងបង្កឲ្យមានបំណាក់ដី និងជំនន់ភ្លាមនៃទឹកសមុទ្រ នាំឲ្យមានផលលំបាកសម្រាប់ការជួយអន្តរាគមន៍។ គណៈកម្មការបានបញ្ជូនសារបន្ទាន់ទៅកាន់បណ្តាខេត្ត និងទីក្រុងចំនួន១៣ ដើម្បីត្រៀមបង្ការ ធ្វើយ៉ាងណាធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិផ្សេងៗ។ នាវានៅលើសមុទ្រនឹងត្រូវប្រាប់ឲ្យដឹងពីព្យុះនេះ ដូច្នេះអាចគេចខ្លួន ឬនៅឲ្យឆ្ងាយពីតំបន់គ្រោះថ្នាក់៕ធ.ដ

  • ព្យុះសង្ឃរាបង្ខំចិត្តប្រធានាធិបតីអាម៉េរិក លុបទស្សនកិច្ចទៅប្រទេសប៉ូឡូញ

    ព្យុះសង្ឃរាបង្ខំចិត្តប្រធានាធិបតីអាម៉េរិក លុបទស្សនកិច្ចទៅប្រទេសប៉ូឡូញ

    ដោយសារព្រួយបារម្ភអំពីព្យុះសង្ឃរា អាចនឹងឆ្ពោះមករករដ្ឋផ្លូរីដានោះ លោកដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក បានសម្រេចចិត្តលុបចោលគម្រោងបំពេញទស្សនកិច្ច របស់លោកទៅកាន់ប្រទេសប៉ូឡូញ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានហ្ស៊ីនហួរ នៅថ្ងៃទី៣០ សីហានេះ។ លោក ត្រាំ បានប្រកាសបែបនេះ នៅឯសេតវិមាន ហើយលោកបានបញ្ជាក់ទៀតថា អនុប្រធានាធិបតីអាម៉េរិក លោក Mike Pence នឹងជាអ្នកធ្វើដំណើរទៅកាន់ប្រទេសប៉ូឡូញជំនួសវិញ។ កាលពីចុងសប្តាហ៍កន្លងទៅ លោក ដូណាល់ ត្រាំ បានគ្រោងនឹងទៅទស្សនកិច្ចនៅប៉ូឡូញ ដើម្បីចូលរួមក្នុងពិធីរំលឹកខួបមួយពាក់ព័ន្ធសង្រ្គាមលោកលើកទីពីរ។ ព្យុះសង្ឃរា Dorian ត្រូវគេរំពឹងថា នឹងកើនឡើងឥទ្ធិពលកម្រិតខ្ពស់បំផុតបោកបក់មកដល់ឆ្នេរភាគខាងកើត នៃរដ្ឋផ្លូរីដា របស់សហរដ្ឋអាម៉េរិក ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ៕ធ.ដ

  • អាម៉េរិកចង់រក្សាទុកកងទ័ព៨,៦០០នាក់ បន្តនៅលើទឹកដីប្រទេសអាហ្វហ្កានីស្ថាន

    អាម៉េរិកចង់រក្សាទុកកងទ័ព៨,៦០០នាក់ បន្តនៅលើទឹកដីប្រទេសអាហ្វហ្កានីស្ថាន

    សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិក នឹងរក្សាកងទ័ពចំនួន៨,៦០០នាក់ ឲ្យបន្តឈរជើងនៅអាហ្វហ្កានីស្ថាន បន្ទាប់ពីកិច្ចព្រមព្រៀងជាមួយក្រុមឧទ្ទាមតាលីបង់ត្រូវសម្រេចបាន។ នេះបើតាមប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នាថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ។ បច្ចុប្បន្នអាម៉េរិក មានទ័ពប្រហែល១ម៉ឺន៤ពាន់នាក់នៅអាហ្វហ្កានីស្ថាន។ ការកត់សម្គាល់បែបនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងក្រោយក្រុមតាលីបង់បានអះអាងនៅសប្តាហ៍នេះថា ខ្លួនជិតសម្រេចបានកិច្ចព្រមព្រៀងចុងក្រោយជាមួយអាម៉េរិកហើយ ដើម្បីឈានដល់ការបិទបញ្ចប់សង្រ្គាមនៅអាហ្វហ្កានីស្ថាន ខណៈភាគីពាក់ព័ន្ធបានជួបចរចាគ្នាជាបន្តបន្ទាប់នៅប្រទេសកាតា ក្នុងគោលបំណងស្វែងរកកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម និងការដកកងទ័ពអាម៉េរិកចេញពីអាហ្វហ្កានីស្ថាន ជាថ្នូរនឹងការធានាកុំឱ្យប្រទេសមួយនេះធ្លាក់ក្នុងកណ្ដាប់ដៃក្រុមជ្រុលនិយម។ ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា ចំនួនកងទ័ពអាម៉េរិកនៅអាហ្វហ្កានីស្ថាន នឹងត្រូវរក្សានៅកម្រិត៨,៦០០នាក់ នៅពេលដែលប្រទេសលោកសម្រេចបានកិច្ចព្រមព្រៀងជាមួយតាលីបង់ ពោលគឺសហរដ្ឋអាម៉េរិកនឹងនៅតែមានវត្តមានកងទ័ពជាអចិន្រ្តៃយ៍នៅទីនោះ៕ធ.ដ

  • លោក មូន ជែអ៊ីន៖ ការរឹតត្បិតរបស់ជប៉ុន ចំពោះការនាំចេញប្រឆាំងនឹងកូរ៉េខាងត្បូង គឺជាការសងសឹកផ្នែកសេដ្ឋកិច្ចពាក់ព័ន្ធនឹងបញ្ហាប្រវត្តិសាស្ត្រ

    លោក មូន ជែអ៊ីន៖ ការរឹតត្បិតរបស់ជប៉ុន ចំពោះការនាំចេញប្រឆាំងនឹងកូរ៉េខាងត្បូង គឺជាការសងសឹកផ្នែកសេដ្ឋកិច្ចពាក់ព័ន្ធនឹងបញ្ហាប្រវត្តិសាស្ត្រ

    កូរ៉េខាងត្បូង៖ នៅថ្ងៃព្រហស្បតិ៍តនេះ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន បានអំពាវនាវឱ្យជប៉ុនមានភាពស្មោះត្រង់ចំពោះប្រវត្តិសាស្ត្រសង្រ្គាម ហើយថាការរឹតត្បិតការនាំចេញប្រឆាំងនឹងកូរ៉េខាងត្បូង គឺជាការសងសឹកផ្នែកសេដ្ឋកិច្ចពាក់ព័ន្ធនឹងបញ្ហាប្រវត្តិសាស្ត្រ។ ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ បានលើកឡើងយ៉ាងដូច្នេះ ក្រោយពេលជប៉ុនប្រកាសដកកូរ៉េខាងត្បូងចេញពីបញ្ជីសនៃដៃគូពាណិជ្ជកម្ម ខណៈកូរ៉េខាងត្បូងក៏បានប្រកាសដកជប៉ុនចេញពីបញ្ជីសដូចគ្នានេះដែរ។ ការសម្រេចចិត្តនេះដែរ ត្រូវបានគេមើលឃើញថា ជាការឆ្លើយតបរបស់ជប៉ុន ទៅនឹងសេចក្ដីសម្រេចមួយរបស់តុលាការកូរ៉េខាងត្បូង ដែលបង្គាប់ឱ្យក្រុមហ៊ុនជប៉ុនមួយចំនួន ផ្ដល់សំណងជំងឺចិត្តដល់អតីតកម្មករកូរ៉េខាងត្បូង ដែលត្រូវបានបង្ខំឱ្យធ្វើការទាំងបង្ខំគ្មានប្រាក់ខែ នៅក្នុងវិស័យឧស្សាហកម្មជប៉ុនកាលពីសម័យសង្គ្រាម៕ធ.ដ

  • សភាកូរ៉េខាងជើងបន្តកែប្រែរដ្ឋធម្មនុញ្ញថ្មី សំដៅពង្រឹងអំណាចរបស់លោក គីម ជុងអ៊ុន

    សភាកូរ៉េខាងជើងបន្តកែប្រែរដ្ឋធម្មនុញ្ញថ្មី សំដៅពង្រឹងអំណាចរបស់លោក គីម ជុងអ៊ុន

    កូរ៉េខាងជើង៖ សភាកូរ៉េខាងជើងនៅថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ បានអនុម័តការធ្វើវិសោធនកម្មថែមទៀតលើរដ្ឋធម្មនុញ្ញថ្មីរបស់ប្រទេសខ្លួន ដែលសំដៅពង្រឹងតួនាទីរបស់លោក គីម ជុងអ៊ុន ក្នុងនាមជាប្រមុខរដ្ឋ ។ ការបន្តធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ គឺសំដៅតម្រូវឲ្យប្រព័ន្ធយុត្តិធម៌កូរ៉េខាងជើងទទួលស្គាល់លោក គីម ជុងអ៊ុន ជាប្រមុខរដ្ឋ ហើយផ្តល់អំណាចឲ្យលោក គីម ប្រកាសពីបទបញ្ជា ឬការសម្រេចចិត្តផ្សេងៗ និងអាចតែងតាំង ឬក៏កោះហៅបេសកជនការទូតរបស់កូរ៉េខាងជើង ដែលនៅប្រទេសក្រៅ។ សូមរំលឹកថា ក្នុងរដ្ឋធម្មនុញ្ញថ្មីដែលត្រូវបានធ្វើវិសោធនកម្មម្តងរួចមកហើយកាលពីប៉ុន្មានខែមុន បានចែងថា ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការដ្ឋ គឺលោក គីម ជុងអ៊ុន មានតួនាទីស្មើនឹងអ្នកតំណាងកំពូលឱ្យប្រជាជនកូរ៉េខាងជើងទាំងអស់ ដែលមានន័យថា ជាប្រមុខរដ្ឋរបស់កូរ៉េខាងជើង និងជាអគ្គមេបញ្ជាការយោធាទាំងមូលផងដែរ៕ធ.ដ

  • ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំរបស់ឥណ្ឌា មានគម្រោងបញ្ឈប់ការប្រើផលិតផលប្លាស្ទិក

    ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំរបស់ឥណ្ឌា មានគម្រោងបញ្ឈប់ការប្រើផលិតផលប្លាស្ទិក

    ឥណ្ឌា៖ នៅថ្ងៃព្រហស្បត្តិ៍នេះ ក្រុមហ៊ុនអាកាសចរណ៍ Air India បានលើកឡើងថា ខ្លួននឹងបញ្ឈប់ការប្រើប្រាស់ផលិតផលប្លាស្ទិកប្រភេទប្រើម្តងរួចបោះចោល នៅអំឡុងជើងហោះហើរទៀតហើយ ដោយជំនួសមកវិញនូវការវេចខ្ចប់ដែលប្រើក្រដាស និងសម-ស្លាបព្រាដែលធ្វើពីឈើ។ ការប្រកាសរបស់ក្រុមហ៊ុនអាកាសចរណ៍ Air India ខាងលើ បានកើតមានឡើងក្រោយនាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី កាលពីពាក់កណ្តាលខែសីហានេះ នាឱកាសបុណ្យឯករាជ្យជាតិឥណ្ឌា បានថ្លែងថា ការលុបបំបាត់ចោលនូវការប្រើប្រាស់ផលិតផលប្លាស្ទិក ប្រភេទប្រើម្តងរួចបោះចោល គឺជាគោលដៅចម្បងមួយ ហើយលោកបានអំពាវនាវឲ្យប្រជាជនឥណ្ឌារួមគ្នាចូលរួមចំណែកសម្រេចគោលដៅនេះ។ បើតាមក្រុមហ៊ុនអាកាសចរណ៍ Air India សម្រាប់ដបទឹកប្លាស្ទិកចំណុះ២០០មីលីលីត្រនឹងជំនួសចេញភ្លាមៗតែម្តង ដោយការផ្តល់នូវដបដែលផ្ទុកបានចំណុះច្រើនជាងមុនគឺ១,៥០០មីលីលីត្រ និងមិនធ្វើពីប្លាស្ទិក។ ចំណែកឯសម ស្លាបព្រា និងកូនកាំបិតជ័រ និងនំ ក៏ដូចជាចំណីអាហារ ដែលវេចខ្ចប់ដោយប្រើប្លាស្ទិក នឹងត្រូវបញ្ឈប់ការប្រើប្រាស់ចាប់ពីថ្ងៃទី០២ ខែតុលាខាងមុខ ហើយជំនួសមកវិញនូវសម្ភារប្រភេទឈើ ខណៈការវេចខ្ចប់ចំណីអាហារគឺប្រើក្រដាស៕ធ.ដ