Category: ព័ត៌មានអន្តរជាតិ

  • មន្រ្តីជាន់ខ្ពស់សហរដ្ឋអាម៉េរិកនិយាយថា សហរដ្ឋអាម៉េរិកកំពុងសម្លឹងមើលលើការអភិវឌ្ឍ មីស៊ីលលឿនជាងសំឡេង៥ដងឡើងទៅ ក្រោយដកខ្លួនចេញពី INF

    មន្រ្តីជាន់ខ្ពស់សហរដ្ឋអាម៉េរិកនិយាយថា សហរដ្ឋអាម៉េរិកកំពុងសម្លឹងមើលលើការអភិវឌ្ឍ មីស៊ីលលឿនជាងសំឡេង៥ដងឡើងទៅ ក្រោយដកខ្លួនចេញពី INF

    សហរដ្ឋអាម៉េរិក៖ បន្ទាប់ពីដកខ្លួនចេញពីសន្ធិសញ្ញាហាមឃាត់ការរីកសាយនៃអាវុធនុយក្លេអ៊ែរ INF បច្ចុប្បន្នសហរដ្ឋអាម៉េរិក កំពុងសម្លឹងមើលទៅលើការអភិវឌ្ឍមីស៊ីលល្បឿនលឿនកម្រិត ហាយភើសូនិច ឬលឿនជាងល្បឿនសំឡេងចាប់ពី០៥ដងឡើងទៅ។ នេះបើតាមមន្ត្រីជាន់ខ្ពស់នៃកងទ័ពអាម៉េរិកលោក រីយ៉ាន ម៉ាកខាធី នៅថ្ងៃអង្គារនេះ។ ការលើកឡើងបែបនេះរបស់លោក រីយ៉ាន ម៉ាកខាធី បានកើតមានឡើងក្រោយ ក្រសួងការពារជាតិអាម៉េរិក ទើបតែបានសម្រេចជោគជ័យ ក្នុងការធ្វើតេស្តមីស៊ីលចង្អុលទិសដៅមួយគ្រាប់ គ្រូសមីស៊ីល (Cruise Missile) ប្រភេទបាញ់ចេញពីផ្ទៃដី និងរត់បានចម្ងាយ៥០០គីឡូម៉ែត្រ ដែលវាក៏ធ្លាប់ស្ថិតក្រោមការហាមប្រាមដោយ សន្ធិសញ្ញា INF ដែរ។ ជុំវិញការធ្វើតេស្តមីស៊ីលខាងលើនេះ រុស្ស៊ី និង ចិនក៏បានបង្ហាញក្តីបារម្ភដែរថា សកម្មភាពរបស់អាម៉េរិក នឹងនាំឲ្យកើនឡើងភាពតានតឹងផ្នែកយោធា ហើយនឹងមានឥទ្ធិពលអវិជ្ជមានលើសន្តិសុខនៅក្នុងតំបន់ និងអន្តរជាតិ ជាពិសេសការប្រកួតប្រជែងផ្នែកសព្វាវុធយោធាផងដែរ៕ធ.ដ

  • ចិនសន្យាដាក់ទណ្ឌកម្មលើក្រុមហ៊ុនសហរដ្ឋអាម៉េរិក ដែលជាប់ពាក់ព័ន្ធនឹងការលក់សព្វាវុធឲ្យ កោះតៃវ៉ាន់

    ចិនសន្យាដាក់ទណ្ឌកម្មលើក្រុមហ៊ុនសហរដ្ឋអាម៉េរិក ដែលជាប់ពាក់ព័ន្ធនឹងការលក់សព្វាវុធឲ្យ កោះតៃវ៉ាន់

    សហរដ្ឋអាម៉េរិក៖ រដ្ឋាភិបាលក្រុងប៉េកាំងនៅថ្ងៃពុធនេះ បានជំរុញឱ្យសហរដ្ឋអាម៉េរិកបញ្ឈប់ការលក់សព្វាវុធ និងកាត់ផ្តាច់ទំនាក់ទំនងជាមួយកោះតៃវ៉ាន់ ហើយថែមទាំងសន្យាថា នឹងដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាម៉េរិកទាំងឡាយណា ដែលមានជាប់ទាក់ទិននឹងការលក់យន្តហោះចម្បំាង F-16 ឲ្យកោះតៃវ៉ាន់ ។ ការព្រមានរបស់ចិនខាងលើនេះ បានកើតមានឡើងស្របពេលដែលសហរដ្ឋអាម៉េរិក បានអនុម័តជាផ្លូវការ ទៅលើការលក់យន្ដហោះចម្បាំង F-16 ចំនួន៦៦គ្រឿងឱ្យកោះតៃវ៉ាន់ ក្នុងតម្លៃជាង៨ពាន់លានដុល្លារពីក្រុមហ៊ុនផលិតអាវុធអាម៉េរិក ឡុកឃីដ ម៉ាទីន។ ស្របពេលជាមួយគ្នានេះដែរ យោធាតៃវ៉ាន់សង្ឃឹមយ៉ាងមុតមាំថា យន្ដហោះចម្បាំង F-16 នឹងជួយពង្រឹងសមត្ថភាពការពារជាតិ ជាពិសេសគឺដែនអាកាស ដើម្បីទប់ទល់នឹងការគំរាមកំហែង ឬការវាយប្រហារណាមួយពីសំណាក់យោធាចិន ដែលតែងតែព្រមានជារឿយពីការប្រើប្រាស់កម្លាំងយោធាវាយចូលកោះតៃវ៉ាន់៕ធ.ដ

  • ករណីហិង្សាដោយចេតនា ឃាត់បានខ្លួនម្នាក់ និងរត់គេចរួច៣នាក់

    ករណីហិង្សាដោយចេតនា ឃាត់បានខ្លួនម្នាក់ និងរត់គេចរួច៣នាក់

    ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ក្នុងចំណោមបក្ខពួក៤នាក់ កាលពីម៉ោង២១និង០០នាទីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ករណីហិង្សាដោយចេតនា(ប្រើដែកទីប ខ្សែលួស និងខ្សែក្រវាត់វាយ) នៅមុខរោងចក្រប៉ាក់អាវ ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ ជនសង្ស័យឃាត់ខ្លួនបានឈ្មោះ អៀន ភារម្យ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន)។ ចំណែកជនរងគ្រោះចំនួន០២នាក់រួមមាន៖ ១)ឈ្មោះ វ៉ាត រាត្រី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល  ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ (របួសចុងចញ្ចើមខាងឆ្វេង និងរបួសថ្ងាស់ខាងឆ្វេងដេរចំនួន០៣ថ្នេរ) និង២)ឈ្មោះ ឡាវ ណាវីត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល  ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ (របួសចំកណ្តាលក្បាល ដេរ០៩ថ្នេរ)។ សមត្ថកិច្ចបានឲ្យដឹងថា…

  • លោក ម៉ៃ ប៉ុមប៉េអូ ព្រមានថា ប្រទេសណាដែលប៉ះ ឬគាំទ្រនាវាដឹកប្រេងរបស់អ៊ីរ៉ង់ នឹងប្រឈមទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក

    លោក ម៉ៃ ប៉ុមប៉េអូ ព្រមានថា ប្រទេសណាដែលប៉ះ ឬគាំទ្រនាវាដឹកប្រេងរបស់អ៊ីរ៉ង់ នឹងប្រឈមទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក

    សហរដ្ឋអាម៉េរិក៖ ប្រទេសណាដែលគាំទ្រ ឬអនុញ្ញាតឱ្យកប៉ាល់របស់អ៊ីរ៉ង់ដឹកប្រេងឆៅចូលចតនោះ អាចនឹងប្រឈមនូវការដាក់ទណ្ឌកម្មពីសហរដ្ឋអាម៉េរិក។ នេះបើតាមការព្រមានរបស់រដ្ឋមន្ត្រីក្រសួងការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃអង្គារនេះ លោក ម៉ៃ ប៉ុមប៉េអូ បាននិយាយថា ប្រសិនបើកប៉ាល់ដឹកប្រេងអ៊ីរ៉ង់ ដែលចាកចេញពីដែនដី ជីប្រាល់តា កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ ធ្វើដំណើរទៅកាន់ប្រទេសស៊ីរីជាថ្មីម្តងទៀតនោះ យើងនឹងចាត់វិធានការទាំងអស់ ដែលយើងអាចធ្វើបាន ស្របជាមួយនឹងទណ្ឌកម្មទាំងនោះដើម្បីរារាំងរឿងនេះ។ ប្រមុខការទូតកំពូលអាម៉េរិករូបនេះបានបន្ថែមទៀតថា ទីក្រុងវ៉ាស៊ីនតោន មិនចង់ឱ្យប្រេងឆៅដឹកចេញទៅប្រទេសស៊ីរីទេ ពីព្រោះវានឹងត្រូវបានដាក់លក់ និងប្រើប្រាស់ដោយកងកម្លាំងរបស់បដិវត្តន៍អ៊ីរ៉ង់ ជាអង្គការចាត់តាំងមួយដែលបានសម្លាប់ជនជាតិអាមេរិក និងមនុស្សរាប់ពាន់នាក់នៅទូទាំងពិភពលោក៕ធ.ដ

  • ចិន និងរុស្ស៊ីចេញមុខរិះគន់សហរដ្ឋអាមេ៉រិក ពាក់ព័ន្ធនឹងបាញ់សាកល្បងមីស៊ីលថ្មីៗនេះ

    ចិន និងរុស្ស៊ីចេញមុខរិះគន់សហរដ្ឋអាមេ៉រិក ពាក់ព័ន្ធនឹងបាញ់សាកល្បងមីស៊ីលថ្មីៗនេះ

    ចិន៖ រុស្ស៊ី និងចិននៅថ្ងៃអង្គារនេះ បានរិះគន់ការសាកល្បងមីស៊ីលរបស់អាមេ៉រិក ដែលបានបង្កើនភាពតានតឹងផ្នែកយោធា និងអាចបង្កឱ្យមានការប្រណាំងប្រជែងសព្វាវុធជាថ្មី ។ អនុរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ីលោក សឺហ្គី រីយ៉ាបកូវ បានថ្លែងថា សហរដ្ឋអាមេ៉រិកច្បាស់ណាស់ គឺកំពុងដើរឆ្ពោះទៅរកការកើនឡើងភាពតានតឹងផ្នែកយោធា ហើយថា ការធ្វើតេស្តនេះសបញ្ជាក់ថា សហរដ្ឋអាមេ៉រិកបានធ្វើការងារលើមីស៊ីលបែបនេះជាយូរមកហើយ មុនពេលដកខ្លួនជាផ្លូវការចេញពីសន្ធិសញ្ញា INF ។ ដោយឡែក អ្នកនាំពាក្យក្រសួងការបរទេសចិនលោក កេង សួង បាននិយាយថាវិធានការរបស់អាមេ៉រិកនឹងបង្កឱ្យមានការប្រណាំងប្រជែងសព្វាវុធសាជាថ្មី ដោយនាំឱ្យកើនឡើងការប្រឈមមុខដាក់គ្នាខាងយោធា ។ លោកបានព្រមានថា ការសាកល្បងមីស៊ីលនេះ នឹងជះផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរដល់ស្ថានភាពសន្តិសុខអន្តរជាតិ និងតំបន់។ លោកបានបន្ថែមថា សហរដ្ឋអាមេ៉រិកគួរតែបោះបង់ចោលគំនិតនៃសង្គ្រាមត្រជាក់ និងធ្វើរឿងច្រើនផ្សេងទៀតដែលផ្តល់ប្រយោជន៍ដល់សន្តិភាព និងភាពស្ងប់សុខរបស់អន្តរជាតិ និងក្នុងតំបន់ ៕ធ.ដ

  • ក្រុមហ៊ុនជប៉ុនភាគច្រើនបង្ហាញការគាំទ្រផែនការរបស់លោក អាបេ ស៊ីនហ្សូ ជុំវិញវិវាទពាណិជ្ជកម្មជាមួយកូរ៉េខាងត្បូង

    ក្រុមហ៊ុនជប៉ុនភាគច្រើនបង្ហាញការគាំទ្រផែនការរបស់លោក អាបេ ស៊ីនហ្សូ ជុំវិញវិវាទពាណិជ្ជកម្មជាមួយកូរ៉េខាងត្បូង

    ជប៉ុន៖ ការស្ទង់មតិមួយបានបង្ហាញថា ក្រុមហ៊ុនជប៉ុនប្រមាណ៧៥ភាគរយ មានការគាំទ្រគោលជំហរតឹងរ៉ឹងរបស់នាយករដ្ឋមន្រ្តីជប៉ុនលោក អាបេ ស៊ីនហ្សូ ពាក់ព័ន្ធនឹងវិវាទពាណិជ្ជកម្មជាមួយកូរ៉េខាងត្បូង ។ ជម្លោះពាណិជ្ជកម្មរវាងជប៉ុន និងកូរ៉េខាងត្បូងត្រូវគេមើលឃើញថា បានរីករាលដាលឡើង ក្រោយតុលាការកំពូលនៅកូរ៉េខាងត្បូង សម្រេចបង្គាប់ឲ្យក្រុមហ៊ុនជប៉ុនផ្តល់ប្រាក់សំណងដល់ជនរងគ្រោះ ក្នុងការបង្ខិតបង្ខំពលកម្មការងារនាសម័យអាណានិគមជប៉ុននៅឧបទ្វីបកូរ៉េកាលពីចន្លោះឆ្នាំ១៩១០-១៩៤៥ ។ ចាប់តាំងពីការសម្រេចខាងលើ ដែលធ្វើឡើងកាលពីខែមិថុនាកន្លងទៅ លោក អាបេ នៅខែកក្កដាក៏បានរឹតត្បិតការនាំចេញ វត្ថុធាតុដើមបច្ចេកវិទ្យាកម្រចំនួន ០៣មុខ ដែលមានសារសំខាន់យ៉ាងខ្លាំង នៅក្នុងការផលិតបន្ទះឈីប និងផ្ទៃអេក្រង់របស់ក្រុមហ៊ុន បច្ចេកវិទ្យាកូរ៉េខាងត្បូងដូចជា Samsung ជាដើម ។ ក្រោយមកក្នុងខែសីហានេះ រដ្ឋាភិបាលជប៉ុនបានប្រកាសលុបចោលភាពអនុគ្រោះផ្នែកពាណិជ្ជកម្មសម្រាប់កូរ៉េខាងត្បូងថែមទៀត ៕ធ.ដ

  • មេបាតុកម្មច្រានចោលផែនការវេទិកាសន្ទនារបស់នាយកប្រតិបត្តិទីក្រុងហុងកុង លោកស្រី ខារី ឡំា

    មេបាតុកម្មច្រានចោលផែនការវេទិកាសន្ទនារបស់នាយកប្រតិបត្តិទីក្រុងហុងកុង លោកស្រី ខារី ឡំា

    ហុងកុង៖ ក្រុមអ្នករៀបចំបាតុកម្មនៅហុងកុង បានច្រានចោលផែនការរបស់មេដឹកនាំទីក្រុងហុងកុង ដើម្បីបង្កើតវេទិកាសម្រាប់ការសន្ទនាមួយ ដោយហៅវាថាជាអន្ទាក់ដែលមានបំណងធ្វើឱ្យខ្ជះខ្ជាយពេលវេលា ។សមាជិកនៃរណសិរ្សសិទ្ធិមនុស្សស៊ីវិលបានឆ្លើយតបបែបនេះ ទៅកាន់ការប្រកាសរបស់នាយកប្រតិបត្តិទីក្រុងហុងកុង លោកស្រី ខារី ឡាំ ថាលោកស្រីកំពុងរៀបចំវេទិកាទំនាក់ទំនងមួយ ដើម្បីដោះស្រាយការខ្វែងគំនិតគ្នា និងបញ្ចប់ការតវ៉ា ។ រណសិរ្សសិទ្ធិមនុស្សស៊ីវិលបានរៀបចំការប្រមូលផ្តុំប្រឆាំងរដ្ឋាភិបាលជាច្រើនកន្លែង ដែលបានទាក់ទាញហ្វូងមនុស្សយ៉ាងច្រើនកុះករក្នុងប៉ុន្មានខែថ្មីៗនេះ ខណៈដែលក្រុមជាច្រើនផ្សេងទៀត ដែលបានចូលរួមក្នុងចលនាតវ៉ាគ្មានមេដឹកនាំ បានរៀបចំព្រឹត្តិការណ៍ផ្ទាល់ខ្លួនរបស់ពួកគេផងដែរ ។ ទន្ទឹមគ្នានេះ លោកស្រី ឡាំ បាននិយាយថា ក្រុមឃ្លាំមើលរបស់ប៉ូលិសក្នុងទីក្រុងនឹងធ្វើការសិក្សាអំពីការពិតនៃការតវ៉ា និងឧបទ្ទវហេតុដែលពាក់ព័ន្ធ ខណៈដែលខ្លួនពិនិត្យមើលពាក្យបណ្តឹងចំនួន១៧៤ ស្តីពីឥរិយាបថរបស់ប៉ូលិស៕ធ.ដ

  • ក្រុមហ៊ុនចិនមួយ គ្រោងស្ថាបនារោងចក្រផលិតដែក តម្លៃ២ពាន់លានដុល្លារអាម៉េរិក នៅវៀតណាម

    ក្រុមហ៊ុនចិនមួយ គ្រោងស្ថាបនារោងចក្រផលិតដែក តម្លៃ២ពាន់លានដុល្លារអាម៉េរិក នៅវៀតណាម

    ក្រុមហ៊ុនផលិតដែករបស់ចិនមួយបានបង្ហាញមហិច្ចតាស្ថាបនារោងចក្រ តម្លៃ២ពាន់លានដុល្លារអាម៉េរិក នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយ ក្នុងខេត្ត Thanh Hoa ភាគកណ្តាលប្រទេសវៀតណាម។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Vietnamnews កាលពីថ្ងៃទី២០សីហា។ ផ្អែកតាមប្រភព គម្រោងនេះត្រូវបានពិភាក្សា ក្នុងពេលមានកិច្ចប្រជុំថ្មីៗនេះ រវាងតំណាងក្រុមងហ៊ុនចិន Mintal Group Co. Ltd និងគណៈគ្រប់គ្រងខេត្ត Thanh Hoa។ ប្រភពបង្ហើបថា ក្រុមហ៊ុននេះ នឹងវិនិយោគការបង្កើតរោងចក្រ Ferocrom ដែលអាចផលិតដែកបាន១,៥លានតោន ក្នុងមួយឆ្នាំ។ មានការប៉ាន់ស្មានថា ៨០ភាគរយនៃផលិតដែកឆៅ នឹងត្រូវនាំចូលពីប្រទេសអាហ៊្វ្រិកខាងត្បូង ខណៈដែល២០ភាគរយទៀតរំពឹងថា នឹងទិញពីវៀតណាមផ្ទាល់៕ធ.ដ

  • ទេសចរចិន១៣នាក់ស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយនៅប្រទេសឡាវ

    ទេសចរចិន១៣នាក់ស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយនៅប្រទេសឡាវ

    មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ក្នុងប្រទេសឡាវ បណ្តាលឲ្យស្លាប់មនុស្ស១៣នាក់ សុទ្ធតែជាទេសចរជនជាតិចិន ហើយក្រៅពីនេះ មានមនុស្សរាប់សិបនាក់ទៀតរងរបួស។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន AFP កាលពីម្សិលមិញ។ នគរបាលបានឲ្យដឹងថា រថយន្តក្រុងមួយគ្រឿងផ្ទុកទេសចរបានបើកធ្លាក់ចូលទៅក្នុងជ្រោះជម្រៅប្រមាណ៣០ម៉ែត្រ ខណៈដែលជនជាតិចិនប្រមាណ៤០នាក់ ប៉ុនប៉ងធ្វើដំណើរតាមរយន្តហោះ ទៅកាន់ទីក្រុងទេសចរណ៍ លួងប្រាបាង កាលពីល្ងាចថ្ងៃទី១៩សីហា។ ហេតុការណ៍នោះ បណ្តាលឲ្យមនុស្ស១៣នាក់បានស្លាប់។ ប្រភពបន្តថា ក្រៅពីស្លាប់ និងរបួស ក៏មានជនជាតិចិន២នាក់ទៀតកំពុងបាត់ខ្លួន ហើយឧប្បត្តិហេតុគ្រោះថ្នាក់នេះ គឺបង្កឡើងដោយសារតែរថយន្តដាច់ហ្វ្រាំង៕ធ.ដ

  • មនុស្សស្លាប់៤០នាក់ទៀត ដោយសារគ្រោះទឹកជំនន់ និងរអិលបាក់ដី នៅប្រទេសឥណ្ឌា

    មនុស្សស្លាប់៤០នាក់ទៀត ដោយសារគ្រោះទឹកជំនន់ និងរអិលបាក់ដី នៅប្រទេសឥណ្ឌា

    ឥណ្ឌា៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា គិតត្រឹមរយៈពេល២៤ម៉ោងចុងក្រោយនេះ មានមនុស្ស៤០នាក់បានបាត់បង់ជីវិត ដោយសារភ្លៀងធ្លាក់ខ្លាំងដែលបង្កទៅជាគ្រោះទឹកជំនន់ និងការរអិលបាក់ដីនៅបណ្តារដ្ឋចំនួនបី ស្ថិតនៅភាគខាងជើងប្រទេសឥណ្ឌា។ ប្រភពដដែលបានឱ្យដឹងទៀតថា ភាគខាងជើង ខាងលិច ខាងត្បូង និងខាងកើតរបស់ប្រទេសឥណ្ឌា សុទ្ធតែបាននឹងកំពុងទទួលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង និងការរអិលបាក់ដីដូចគ្នា ដែលវាពិតជាមានស្ថានភាពធ្ងន់ខ្លាំង បើធៀបនឹងប្រទេសជិតខាងដូចជា ប៉ាគីស្ថាន នេប៉ាល់ បង់ក្លាដែស និងមីយ៉ាន់ម៉ា។ គួរបញ្ជាក់ផងដែរថា ដោយរួមបញ្ចូលទាំងចំនួនមនុស្សស្លាប់៤០នាក់បន្ថែមទៀតខាងលើនេះ បានធ្វើឲ្យតួលេខជនរងគ្រោះបាត់បង់ជីវិតសរុប ដោយសារគ្រោះធម្មជាតិប្រភេទនេះ នៅទូទាំងប្រទេសឥណ្ឌា ក្នុងរដូវភ្លៀងធ្លាក់នៃឆ្នាំ២០១៩នេះ កើនឡើងដល់ជិត៣០០នាក់ហើយ៕ធ.ដ