Category: ព័ត៌មានអន្តរជាតិ

  • សមយុទ្ធយោធាប្រចាំឆ្នាំចាប់ផ្តើមដំណើរការដូចការគ្រោងទុក នៅចំពោះមុខការព្រមានពី កូរ៉េខាងជើង

    សមយុទ្ធយោធាប្រចាំឆ្នាំចាប់ផ្តើមដំណើរការដូចការគ្រោងទុក នៅចំពោះមុខការព្រមានពី កូរ៉េខាងជើង

    កូរ៉េខាងត្បូង៖ នៅថ្ងៃចន្ទនេះ សហរដ្ឋអាម៉េរិក-កូរ៉េខាងត្បូង បានចាប់ផ្ដើមការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំតាមគ្រោងទុក បើទោះជាមានការព្រមានពីកូរ៉េខាងជើងថា សមយុទ្ធនេះអាចនឹងបំផ្លាញដល់កិច្ចចរចានុយក្លេអ៊ែររវាងទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោន។  ស្របពេលជាមួយគ្នានេះ អ្នកជំនាញបាននិយាយថា សមយុទ្ធយោធារវាងប្រទេសទាំងពីរអាចនឹងធ្វើឱ្យកិច្ចចរចានុយក្លេអ៊ែរជាមួយកូរ៉េខាងជើង ត្រូវបានពន្យារពេលរហូតដល់ចុងឆ្នាំនេះ ខណៈនៅមុនសមយុទ្ធនេះ លោក គីម ជុងអ៊ុន បានដឹកនាំការបាញ់មីស៊ីលប្រភេទថ្មីៗ និងជើងទម្របាញ់រ៉ុក្កែតដែលទើបត្រូវបានអភិវឌ្ឍន៍ ស្ថិតនៅក្នុងន័យព្រមានចំពោះផែនការធ្វើសមយុទ្ធរួមគ្នានេះ។ យ៉ាងណាមិញ ការខាងភាគីកូរ៉េខាងត្បូង ក៏ធ្លាប់បានអះអាងជាច្រើនលើកផងដែរថា សមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាម៉េរិក មានលក្ខណៈទ្រង់ទ្រាយតូចប៉ុណ្ណោះ ដោយមិនបានរំលោភលើការសន្យាជាមួយកូរ៉េខាងជើងឡើយ៕ម.ន

  • អភិបាលក្រុងហុងកុងអះអាងថា មិនចុះចេញពីតំណែងជាដាច់ខាត បើទោះជា បាតុកម្មនៅតែបន្តផ្ទុះឡើង

    អភិបាលក្រុងហុងកុងអះអាងថា មិនចុះចេញពីតំណែងជាដាច់ខាត បើទោះជា បាតុកម្មនៅតែបន្តផ្ទុះឡើង

    ចិន៖ អភិបាលក្រុងហុងកុងលោកស្រី ខារី ឡាំ បានបង្ហាញការប្តេជ្ញាថា ខ្លួននឹងមិនចុះពីតំណែងជាដាច់ខាត ហើយថា លោកស្រីក៏នឹងខិតខំប្រឹងប្រែងស្តារសន្តិសុខ និងសណ្តាប់ធ្នាប់នៅក្នុងទីក្រុងហុងកុងឲ្យបានឡើងវិញផងដែរ។ អភិបាលក្រុងហុងកុងរូបនេះបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នាថ្ងៃចន្ទនេះថា សកម្មភាពបាតុកម្មតវ៉ាថ្មីៗនេះ បានបង្កជាអំពើហិង្សាឥតឈប់ឈរ ហើយទង្វើគួរឲ្យព្រួយបារម្ភទាំងនេះ បានបន្តហួសហេតុដែលមិនមែនសំដៅតែប្រឆាំងនឹងច្បាប់ ស្តីពីការធ្វើបត្យាប័នទៀតនោះឡើយ គឺក្រុមអ្នកតវ៉ាទាំងអស់នោះ កំពុងតែរុញច្រានទីក្រុងហុងកុង ឲ្យឆ្ពោះទៅរកស្ថានការណ៍យ៉ាងគ្រោះថ្នាក់ជាទីបំផុត»។ ទន្ទឹមគ្នានេះ លោកស្រី ឡំា ក៏បានថ្លែងការពារការបង្ក្រាបរបស់កម្លាំងសមត្ថកិច្ចទីក្រុងហុងកុងផងដែរ អំឡុងការទប់ទល់នឹងសកម្មភាពតវ៉ានាពេលកន្លងមកដោយលោកស្រីបញ្ជាក់ថា វាគឺជារឿងចាំបាច់ដើម្បីការពារច្បាប់ និងសណ្តាប់ធ្នាប់ ព្រមទាំងធានាសុវត្ថិភាពជារួមក្នុងទីក្រុងហុងកុង។ បច្ចុប្បន្ន ភាពតានតឹងនៅក្នុងទីក្រុងហុងកុងកាន់តែក្តៅគគុក តួយ៉ាងនៅក្នុងថ្ងៃចន្ទនេះជើងហោះហើរដល់ទៅជាង២០០ ត្រូវបានលុបចោលក្នុងទីក្រុងហុងកុង ដែលជាទីតាំងដ៏មមាញឹកបំផុតមួយនៅលើពិភពលោក ហើយនៅតាមស្ថានីយរថភ្លើងក៏មានការកកស្ទះផងដែរ ដោយសារតែការបន្តបង្កើនសកម្មភាពតវ៉ារបស់ក្រុមបាតុករ៕ម.ន

  • សហរដ្ឋអាម៉េរិក ចាត់ទុកការបាញ់ប្រហារស្លាប់២០នាក់ជាអំពើភេរវកម្ម និងបារម្ភថា ការបាញ់ប្រហារនេះ ក្លាយជាគំរូនៃអំពើហិង្សារើសអើងពូជសាសន៍

    សហរដ្ឋអាម៉េរិក ចាត់ទុកការបាញ់ប្រហារស្លាប់២០នាក់ជាអំពើភេរវកម្ម និងបារម្ភថា ការបាញ់ប្រហារនេះ ក្លាយជាគំរូនៃអំពើហិង្សារើសអើងពូជសាសន៍

    សហរដ្ឋអាម៉េរិក៖ អាជ្ញាធរអាម៉េរិក បានចាត់ទុកការបាញ់សម្លាប់មនុស្ស២០នាក់នៅឯផ្សារទំនើប វ៉លម៉ាត ក្នុងទីក្រុងអ៊ែលផាសូ រដ្ឋតិចសាស់ កាលពីចុងសប្ដាហ៍កន្លងទៅ គឺជាករណីភេរវកម្មនៅក្នុងស្រុក។ ជាមួយគ្នានេះ ប៉ូលិសអាម៉េរិក FBI ក៏បានសម្តែងការព្រួយបារម្ភផងដែរ ដោយខ្លាចក្រែងការបាញ់ប្រហារនេះ ក្លាយជាទៅជាគំរូនៃអំពើហិង្សារើសអើងពូជសាសន៍ ខណៈមានសេចក្ដីរាយការណ៍ថា ខ្មាន់កាំភ្លើងនៃរដ្ឋតិចសាស់ទំនងជាបានយកគំរូតាមការបាញ់សម្លាប់មនុស្ស៥០នាក់នៅទីក្រុង ក្រៃស៍ឆឺច ប្រទេសនូវែលសេឡង់កាលពីខែមីនាកន្លងទៅ។ បច្ចុប្បន្ននៅពុំទាន់អាចបញ្ជាក់បានឡើយ ពីមូលហេតុ នៃការបាញ់សម្លាប់មនុស្សយ៉ាងរង្គាលនៅក្នុងរដ្ឋតិចសាស់ កាលពីល្ងាចថ្ងៃសៅរ៍សប្តាហ៍មុន ខណៈអាជ្ញាធរអាម៉េរិក កំពុងព្យាយាមស្វែងរកហេតុផល ដែលជំរុញឱ្យខ្មាន់កាំភ្លើងធ្វើដំណើររាប់រយគីឡូម៉ែត្រពីទីក្រុង អាលឡេន ដើម្បីអនុវត្តន៍ការវាយប្រហាររបស់ខ្លួនក្នុងទីក្រុង អ៊ែលផាសូ។ សូមបញ្ជាក់ផងដែរថា រហូតមកទល់ពេលនេះ ក្រុមរដ្ឋអាជ្ញាអាម៉េរិក កំពុងស្វែងរកការផ្តន្ទាទោសប្រហារជីវិតលើជនសង្ស័យឈ្មោះ ផាទ្រីក គ្រួសឹស មានអាយុ២១ឆ្នាំ មកពីទីក្រុង អាលឡេន រដ្ឋតិចសាស់ ដែលបាញ់សម្លាប់មនុស្ស២០នាក់ និងរបួសជាច្រើននាក់ក្នុងទីក្រុង អ៊ែលផាសូ។ ក្រោយការបាញ់ប្រហារនេះកើតឡើងមិនដល់២៤ម៉ោងផងនោះ មនុស្ស១០នាក់ រួមទាំងខ្មាន់កាំភ្លើងបានស្លាប់ ក្នុងករណីបាញ់ប្រហារមួយដាច់ដោយឡែកផ្សេងទៀត ក្នុងទីក្រុងដេយតុន រដ្ឋអូហៃយ៉ូ កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ៕ធ.ដ …

  • ថៃនឹងពិន័យកាន់តែធ្ងន់ ចំពោះករណីរថយន្តដឹកទំនិញធំៗបើកបរក្នុងក្រុងបាងកក

    ថៃនឹងពិន័យកាន់តែធ្ងន់ ចំពោះករណីរថយន្តដឹកទំនិញធំៗបើកបរក្នុងក្រុងបាងកក

    សារព័ត៌មាន Coconut បានចេញផ្សាយ កាលពីម្សិលមិញថា អាជ្ញាធរបាងកកកំពុងធ្វើការសិក្សាដើម្បីចេញច្បាប់ថ្មីហាមប្រាមមិនឲ្យឡានដឹកទំនិញធំៗ ធ្វើដំណើរតាមដងផ្លូវក្នុងទីក្រុង មុនកណ្ដាលអាធ្រាត្រនោះទេ ខណៈដែលអ្នកហ៊ានល្មើសនឹងត្រូវរងពិន័យធ្ងន់ក។ នេះបើតាមការរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ។ បច្ចុប្បន្ននេះ ឡានដឹកទំនិញធំៗ ត្រូវបានអនុញ្ញាតឲ្យបើកបរក្នុងទីក្រុងបាងកកចាប់ពីម៉ោង ១០ព្រឹករហូតដល់ ៣រសៀល ដែលជាហេតុបណ្ដាលឲ្យមានការកកស្ទះខ្លាំងជាញឹកញាប់។លោក Saksayam Chidchob រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃឲ្យដឹងថា ជាមួយនឹងច្បាប់ថ្មីនេះ ឡានដឹកទំនិញធំៗ នឹងត្រូវអនុញ្ញាតឲ្យធ្វើចរាចរក្នុងទីក្រុងបាងកកចាប់ពីវេលាកណ្ដាលអាធ្រាត្ររហូតដល់ម៉ោង៤ទៀបភ្លឺ ប៉ុណ្ណោះ។ យ៉ាងណាមិញ ខាងក្រសួងដឹកជញ្ជូនថៃនឹងធ្វើការសិក្សាបន្ថែមទៀតរយៈពេល១ខែមុនសម្រេចអនុម័តជាផ្លូវការ៕ម.ន

  • សហរដ្ឋអាម៉េរិក មានផែនការដំឡើងប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យម នៅក្នុងតំបន់អាស៊ី

    សហរដ្ឋអាម៉េរិក មានផែនការដំឡើងប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យម នៅក្នុងតំបន់អាស៊ី

    សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិក បាននឹងកំពុងរៀបចំគម្រោងដំឡើងប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមនៅក្នុងតំបន់អាស៊ី ហើយទីក្រុងវ៉ាស៊ីនតោនចង់ឱ្យការដំឡើងនេះកើតឡើងក្នុងពេលឆាប់ៗខាងមុខ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្រ្តីការពារជាតិអាម៉េរិកលោក Mark Esper។ ការកត់សម្គាល់យ៉ាងដូច្នេះរបស់ប្រមុខការពារជាតិអាម៉េរិករូបនេះ បានកើតមានឡើងមួយថ្ងៃបន្ទាប់ពីសហរដ្ឋអាម៉េរិក និងរុស្ស៊ី ដកខ្លួនជាផ្លូវការចេញពីសន្ធិសញ្ញាហាមប្រាមការរីកសាយនៃអាវុធនុយក្លេអ៊ែរ (INF)។ សូមរំលឹកផងដែរថា សហរដ្ឋអាម៉េរិក និងរុស្ស៊ី កាលពីថ្ងៃសុក្រសប្ដាហ៍មុននេះ បានដកខ្លួនចេញជាផ្លូវការពីសន្ធិសញ្ញា INF ដែលភាគីទាំង២បានចុះហត្ថលេខានៅឆ្នាំ១៩៨៧។ សន្ធិសញានេះមានគោលដៅហាមឃាត់ការដំឡើង ឬដាក់ពង្រាយមីស៊ីលបាលិស្ទីក ដែលបាញ់បានក្នុងចំងាយពី៥០០ទៅដល់៥,៥០០គីឡូម៉ែត្រ៕ម.ន

  • ប៉ូលិសក្រុងហុងកុង ប្រកាសថ្កោលទោស និងចាប់ខ្លួនបាតុករ២០នាក់ក្នុងបាតុកម្មតវ៉ា ចុងសប្តាហ៍ទី៩

    ប៉ូលិសក្រុងហុងកុង ប្រកាសថ្កោលទោស និងចាប់ខ្លួនបាតុករ២០នាក់ក្នុងបាតុកម្មតវ៉ា ចុងសប្តាហ៍ទី៩

    ចិន៖ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសៅរសប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) ប៉ូលិសក្រុងហុងកុងបានប្រកាសធ្វើការថ្កោលទោស និងចាប់ឃាត់ខ្លួនបាតុករច្រើនជាង២០នាក់ បន្ទាប់ពីការប៉ះទង្គិចគ្នាដោយហិង្សាជាមួយអាជ្ញាធរនៅក្នុងបាតុកម្មតវ៉ាចុងសប្ដាហ៍ទី៩ជាប់ៗគ្នា។ ប៉ូលិសក្រុងហុងកុងបានបញ្ជាក់ថា ក្រុមបាតុករច្រើនជាង២០នាក់ខាងលើ ដែលត្រូវបានចាប់ខ្លួន គឺដោយសារពួកគេរំលោភលើច្បាប់ប្រមូលផ្ដុំគ្នា និងប្រើប្រាស់ហិង្សាប្រឆាំងអាជ្ញាធរ។ អំឡុងបាតុកម្មតវ៉ាកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ ប៉ូលិសក្រុងហុងកុងបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកជាច្រើនដើម្បីបំបែកក្រុមបាតុករ។ ស្របពេលជាមួយគ្នានោះដែរ បាតុកម្មតវ៉ានេះត្រូវបានគេរំពឹងថា នឹងមិនបញ្ចប់ត្រឹមសប្តាហ៍ទី៩នេះទេ ខណៈក្រុមបាតុករភាគច្រើនចង់ឱ្យនាយកប្រតិបត្តិក្រុងហុងកុង លោកស្រី Carrie Lam ចុះចេញពីតំណែង ដោយមិនត្រឹមតែស្នើឱ្យលុបចោលច្បាប់ធ្វើបត្យាប័នជនសង្ស័យទៅកាន់ចិនដីគោកដូចមុនទៀតឡើយ៕ម.ន

  • ប៉ូលិសរុស្ស៉ីចាប់ឃុំខ្លួនបាតុករជាង៦០០នាក់ ដែលតវ៉ាប្រឆំាងនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារដ្ឋធានីមូស្គូ

    ប៉ូលិសរុស្ស៉ីចាប់ឃុំខ្លួនបាតុករជាង៦០០នាក់ ដែលតវ៉ាប្រឆំាងនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារដ្ឋធានីមូស្គូ

    រុស្ស៊ី៖ ក្រសួងមហាផ្ទៃរុស្ស៊ីបានបញ្ជាក់ថា ក្រុមអាជ្ញាធរបានធ្វើការចាប់ឃុំខ្លួនបាតុករជាង៦០០នាក់ កាលពីថ្ងៃ សៅរ៍ សប្តាហ៍មុននេះ នៅកន្លែងធ្វើបាតុកម្មក្នុងទីក្រុងមូស្គូ ដែលធ្វើការតវ៉ាប្រឆាំងនឹងការបោះឆ្នោត ដែលគ្មានយុត្តិធម៌ត្រឹមត្រូវ ។ក្រុមសកម្មជនបានអំពាវនាវឲ្យមានបាតុកម្មប្រឆាំង នៅក្រោយពេលដែលបេក្ខជនក្រុមជំទាស់មួយចំនួន ត្រូវបានគេហាមឃាត់មិនឲ្យចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារដ្ឋធានីមូស្គូ ដែលនឹងប្រព្រឹត្តទៅនៅខែកញ្ញាខាងមុខនេះ ។ តែក្រុមអាជ្ញាធររុស្ស៊ីវិញបានអះអាងថា ក្រុមបេក្ខជនទាំងនោះ បានខកខានក្នុងការប្រមូលស្នាមមេដៃបញ្ជាក់ ដើម្បីចុះឈ្មោះក្នុងការបោះឆ្នោត ដែលនេះជាការផ្តល់មេរៀនសម្រាប់ការបោះឆ្នោតជាតិជ្រើសរើសសភានៅឆ្នាំ២០២១ខាងមុខ ៕        

  • មនុស្ស២០នាក់ស្លាប់ ក្នុងហេតុការណ៍បាញ់ប្រហារនៅរដ្ឋតិចសាស់ ខណៈផ្ទុះការតវ៉ាប្រឆាំងនឹងការគ្រប់គ្រងអាវុធរបស់រដ្ឋាភិបាល

    មនុស្ស២០នាក់ស្លាប់ ក្នុងហេតុការណ៍បាញ់ប្រហារនៅរដ្ឋតិចសាស់ ខណៈផ្ទុះការតវ៉ាប្រឆាំងនឹងការគ្រប់គ្រងអាវុធរបស់រដ្ឋាភិបាល

    សហរដ្ឋអាមេរិក៖ ជនរងគ្រោះ២០នាក់បាត់បង់ជីវិត និង២៦នាក់ទៀតរងរបួស នៅព្រឹកថ្ងៃសៅរ៍មុនសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) នៅក្នុងការបាញ់ប្រហារដ៏រង្គាលមួយរបស់ខ្មាន់កាំភ្លើងម្នាក់ ក្នុងទីក្រុង El Paso រដ្ឋតិចសាស់ ។ការបាញ់ប្រហារនេះ បានកើតឡើងនៅផ្សារទំនើប Walmart មួយកន្លែងស្ថិតនៃទីក្រុង El Paso ខណៈបុរសអាយុ២១ឆ្នាំម្នាក់ឈ្មោះ Patrick Crusius ត្រូវបានចាប់ខ្លួន ប៉ុន្តែគេមិនទាន់ដឹងពីមូលហេតុនៃការបាញ់ប្រហារនេះនៅឡើយទេ ។ ដោយឡែកបើតាមប៉ូលិសអាមេរិក នៅព្រឹកថ្ងៃអាទិត្យនេះ ករណីបាញ់ប្រហារមួយផ្សេងទៀតក៏បានកើតឡើងនៅឯទីក្រុង Dayton រដ្ឋ Ohio បណ្ដាលឱ្យមនុស្ស១០នាក់ ក្នុងនោះរួមមានទាំងខ្មាន់កាំភ្លើងបាត់បង់ជីវិត និង១៦នាក់រងរបួសផងដែរ ។ឆ្លើយតបនឹងការបាញ់ប្រហារថ្មីនេះ ក្រុមបាតុកររាប់រយនាក់បានប្រមូលផ្ដុំគ្នានៅមុខសេតវិមាន ដើម្បីសម្ដែងការខឹងសម្បាររបស់ពួកគេ ចំពោះភាពអសកកម្មក្នុងការគ្រប់គ្រងកាំភ្លើងរបស់រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ៕      

  • លោក ដូណាល់ ត្រាំ អះអាងថា លោក គីម ជុងអ៊ុន នឹងមិនធ្វើឲ្យលោកខកចិត្តឡើយ បើទោះជាកូរ៉េខាងជើងបន្តបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់

    លោក ដូណាល់ ត្រាំ អះអាងថា លោក គីម ជុងអ៊ុន នឹងមិនធ្វើឲ្យលោកខកចិត្តឡើយ បើទោះជាកូរ៉េខាងជើងបន្តបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់

    សហរដ្ឋអាមេ៉រិក៖ ប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃសុក្រនេះថា របបដឹកនំាំក្រុងព្យុងយ៉ាងនឹងមិនបំពានកិច្ចសន្យាដែលរូបលោកបានធ្វើឡើងជាមួយលោក គីម ជុងអ៊ុន នោះឡើយ ហើយថា រូបលោកប្រាកដណាស់ថា មេដឹកនំាកំពូលកូរ៉េខាងជើងនឹងមិនចង់ធ្វើឱ្យលោកខកចិត្តនោះទេ ។ លោក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គមធ្វីតធើថា លោកប្រធានគីម មិនចង់ធ្វើឱ្យលោកខកចិត្តជាមួយនឹងការរំលោភលើការទុកចិត្តឡើយ ហើយថា រូបលោកជាមួយនឹងលោក គីម បានជួបគ្នាបីលើករួចមកហើយ ចាប់តំាងពីខែមិថុនាឆ្នំាមុន ដូច្នេះលោក គីម នឹងធ្វើរឿងដែលត្រឹមត្រូវ ពីព្រោះលោក គីម ជាមនុស្សឆ្លាតបំផុត ហើយលោកនឹងមិនធ្វើឱ្យមិត្តរបស់លោកខកចិត្តឡើយ ។ ការកត់សម្គាល់បែបនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងក្រោយប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានដឹកនាំការធ្វើតេស្តជើងទម្របាញ់គ្រាប់រ៉ុក្កែតជាលើកទីពីរក្នុងសប្តាហ៍នេះ ខណៈសារព័ត៌មានរដ្ឋកូរ៉េខាងជើងបានចេញផ្សាយថា គឺជាផលិតផលថ្មីទើបត្រូវបានអភិវឌ្ឍន៍ ៕ធ.ដ

  • លោក គីម ជុងអ៊ុន ដឹកនាំការធ្វើតេស្តជើងទម្របាញ់រ៉ុក្កែតជាថ្មីទៀត ដែលជាផលិតផលថ្មីទើបអភិវឌ្ឍន៍

    លោក គីម ជុងអ៊ុន ដឹកនាំការធ្វើតេស្តជើងទម្របាញ់រ៉ុក្កែតជាថ្មីទៀត ដែលជាផលិតផលថ្មីទើបអភិវឌ្ឍន៍

    កូរ៉េខាងជើង៖ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានដឹកនាំការធ្វើតេស្តជើងទម្របាញ់គ្រាប់រ៉ុក្កែតជាលើកទីពីរក្នុងសប្តាហ៍នេះ ខណៈសារព័ត៌មានរដ្ឋកូរ៉េខាងជើងបានចេញផ្សាយថា គឺជាផលិតផលថ្មីទើបត្រូវបានអភិវឌ្ឍន៍ ។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ការសាកល្បងខាងលើនេះត្រូវបានដឹកនាំដោយផ្ទាល់ពីសំណាក់លោក គីម ជុងអ៊ុន ដើម្បីធ្វើតេស្តជើងទម្របាញ់រ៉ុក្កែតថ្មី និងលក្ខណៈនៃការហោះឡើងរបស់គ្រាប់រ៉ុក្កែតសំដៅទៅរកគោលដៅ ព្រមទាំងថាមពលនៃការផ្ទុះរបស់ក្បាលគ្រាប់ដែលបំពាក់នៅលើវា ។ ស្របពេលជាមួយគ្នានោះដែរ ប្រមុខដឹកនំាកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន មានការពេញចិត្តជាខ្លាំង ចំពោះលទ្ធផលដែលសម្រេចបានពីការធ្វើតេស្តនេះ ៕ធ.ដ