Category: ព័ត៌មានអន្តរជាតិ

  • ប្រមុខដឹកនំាំអង្គការសហប្រជាជាតិសម្តែងការសោកស្តាយជាខ្លំាង ក្រោយសហរដ្ឋអាមេ៉រិក និង រុស្ស៊ីដកខ្លួនចេញជាផ្លូវការចេញពីសន្ធិសញ្ញានុយក្លេអ៊ែរ INF

    ប្រមុខដឹកនំាំអង្គការសហប្រជាជាតិសម្តែងការសោកស្តាយជាខ្លំាង ក្រោយសហរដ្ឋអាមេ៉រិក និង រុស្ស៊ីដកខ្លួនចេញជាផ្លូវការចេញពីសន្ធិសញ្ញានុយក្លេអ៊ែរ INF

    សហរដ្ឋអាមេ៉រិក៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គួទែរែស នៅថ្ងៃសុក្រនេះ បានបង្ហាញការសោកស្តាយយ៉ាងជ្រាលជ្រៅរបស់លោក ក្រោយសហរដ្ឋអាមេ៉រិកបានសម្រេចដកខ្លួនជាផ្លូវការ ចេញផុតពីសន្ធិសញ្ញាហាមប្រាមការរីកសាយអាវុធនុយក្លេអ៊ែរ INF ជាមួយរុស្ស៊ី បន្ទាប់ពីការចាប់ផ្តើមនីតិវិធីកាលពី០៦ខែមុន ។ ជាមួយគ្នានោះ អគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះ ក៏ចេញមុខទទូចឲ្យភាគីទាំងសងខាងជៀសវាងការបង្កសកម្មភាពគ្រោះថ្នាក់ទាំងឡាយ ក្រោយសន្ធិសញ្ញាដ៏សំខាន់នេះ រលាយសាបសូន្យទៅផងដែរ ។ សូមរំលឹកថា រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានចាប់ផ្តើមដំណើរការដកសហរដ្ឋអាមេ៉រិក ចេញពីសន្ធិសញ្ញា INF កាលពីខែកុម្ភៈ ឆ្នាំ២០១៩ ដោយចោទប្រកាន់ថា រុស្ស៊ីបានលួចអភិវឌ្ឍន៍ប្រព័ន្ធមីស៊ីល ដែលរំលោភលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងអន្តរជាតិនេះ ។ ជាការឆ្លើយតប រុស្ស៊ីបានច្រានចោលការចោទប្រកាន់នេះ ដោយលោក វ៉្លាឌីមៀ ពូទីន ក៏បានបញ្ជាឲ្យរុស្ស៊ីផ្អាកការគោរពកិច្ចព្រមព្រៀងនេះដូចគ្នា ៕ធ.ដ

  • មនុស្សម្នាក់ស្លាប់ និងរបួសជាច្រើននាក់ ក្រោយឥណ្ឌូណេស៊ីរងការវាយប្រហារពីគ្រោះរញ្ជួយដីក្នុងកម្រិត៦.៨រ៉ិចទ័រ

    មនុស្សម្នាក់ស្លាប់ និងរបួសជាច្រើននាក់ ក្រោយឥណ្ឌូណេស៊ីរងការវាយប្រហារពីគ្រោះរញ្ជួយដីក្នុងកម្រិត៦.៨រ៉ិចទ័រ

    ឥណ្ឌូណេស៊ី៖ នៅយប់ថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់) គ្រោះរញ្ជួយដីក្នុងកម្រិត៦.៨រ៉ិចទ័របានកើតមានឡើងនៅដែនសមុទ្រ នៃកោះស៊ូម៉ាត្រា និងជ្វារបស់ប្រទេសឥណ្ឌូណេស៊ី ដែលជាលទ្ធផលនោះ មានមនុស្សម្នាក់បាត់បង់ជីវិត និងជាច្រើននាក់ទៀតរងរបួស ។ គ្រោះធម្មជាតិនេះបានកើតឡើងនៅជម្រៅ៥៩គីឡូម៉ែត្រ ក្រោមផ្ទៃសមុទ្រចម្ងាយប្រមាណជាង២២០គីឡូម៉ែត្រ ពីទីក្រុង ទេឡាក់បេទុង នៅកោះស៊ូម៉ាត្រា ដែលបង្កឲ្យមានការតក់ស្លុតជាខ្លាំងពីសំណាក់មនុស្សម្នា នៅតាមតំបន់ដែលទទួលរងឥទ្ធិពល នេះបើតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក USGS ។ ឆ្លើយតបនឹងគ្រោះមហន្តរាយខាងលើនេះ អាជ្ញាធរឥណ្ឌូណេស៊ីបានចេញសារព្រមានឲ្យប្រុងប្រយ័ត្នពីរលកយក្សស៊ូណាមិ ដែលអាចត្រូវបានបង្កឡើង ប៉ុន្តែប៉ុន្មានម៉ោងក្រោយមក ក៏បានសម្រេចដកការព្រមានជាវិញ ៕ធ.ដ

  • សហរដ្ឋអាមេ៉រិកព្រមានចិនជាមុន អំពីការដំឡើងពន្ធថ្មីទៀតលើទំនិញចិន

    សហរដ្ឋអាមេ៉រិកព្រមានចិនជាមុន អំពីការដំឡើងពន្ធថ្មីទៀតលើទំនិញចិន

    សហរដ្ឋអាមេ៉រិក៖ ប្រធានាធិបតីអាមេ៉រិក លោក ដូណាល់ ត្រាំ បានបង្គាប់ឲ្យទីប្រឹក្សាពាណិជ្ជកម្មរបស់លោក គឺលោក រ៉ូប៊ឺត ឡាយធីហ្សឺ ប្រាប់ទៅកាន់ចិន ជាមុនថា ការដំឡើងពន្ធថ្មីៗបន្ថែមទៀតនឹងត្រូវធ្វើឡើង ។ លោក ត្រាំ បានបង្គាប់ដូច្នេះ ក្រោយប្រធានាធិបតីអាមេ៉រិករូបនេះ ត្រៀមដំឡើងពន្ធ១០ភាគរយលើទំនិញចិនទំហំ៣០០ពាន់លានដុល្លារផ្សេងទៀត ដែលនាំចូលមកអាមេ៉រិក បន្ទាប់ពីលោកមើលឃើញថា កិច្ចចរចាពាណិជ្ជកម្មរវាងភាគីទាំងពីរ ដែលទើបចាប់ផ្តើមឡើងវិញនៅទីក្រុងសៀងហៃនាពេលថ្មីៗនេះ មិនទទួលបានវឌ្ឍនភាពគួរឲ្យកត់សម្គាល់អ្វី ។ ទន្ទឹមគ្នានោះដែរ លោក ដូណាល់ ត្រាំ ក៏បានសរសេរសារបង្ហោះអំពីប្រកាសពីការសម្រេចចិត្តដំឡើងពន្ធថ្មីនេះ នៅលើបណ្តាញសង្គមធ្វីតធើតែម្តង ខណៈចំណាត់ការនេះ នឹងត្រូវចូលជាធរមាននៅថ្ងៃទី០១ ខែកញ្ញាខាងមុខ ហើយផលិត ផលដែលត្រូវបង្កើនការយកពន្ធ ក្នុងនោះមានចាប់ពីទូរស័ព្ទដៃស្មាតហ្វូន រហូតដល់សំម្លៀកបំពាក់ ៕ធ.ដ

  • អាជ្ញាធរថៃរកឃើញគ្រាប់មីនបង្កៃនៅតំបន់មួយ ក្រោយការបំផ្ទុះគ្រាប់បែក៥កន្លែងនៅទីក្រុងបាងកក

    អាជ្ញាធរថៃរកឃើញគ្រាប់មីនបង្កៃនៅតំបន់មួយ ក្រោយការបំផ្ទុះគ្រាប់បែក៥កន្លែងនៅទីក្រុងបាងកក

    ថៃ៖  អាជ្ញាធរថៃប្រទះឃើញវត្ថុសង្ស័យ ជាគ្រាប់មីនថែមទៀត នៅទីតាំងកើតហេតុមួយកន្លែង ក្រោយកើតមានករណីបំផ្ទុះគ្រាប់បែកនៅក្នុងទីក្រុងបាងកក នៅព្រឹកថ្ងៃសុក្រនេះ ។  យោងតាមរបាយការណ៍ក្រោយការត្រួតពិនិត្យ អាជ្ញាធរថៃបានបញ្ជាក់ថា វត្ថុដែលត្រូវបានប្រើប្រាស់ គឺជាគ្រាប់បែកប្រភេទប៉េងប៉ុង ។ នាវេលាទាបភ្លឺ នៅមុនករណីផ្ទុះគ្រាប់បែកទាំងនេះ ក៏មានសេចក្តីរាយការណ៍អំពីគ្រោះអគ្គីភ័យតូចៗចំនួន ០៤ កើតឡើងផងដែរនៅទីក្រុងបាងកក ខណៈហេតុការណ៍ទាំងអស់នេះ កើតមានមួយថ្ងៃក្រោយ ការរកឃើញគ្រាប់បែកក្លែងក្លាយ នៅពីមុខស្នងការប៉ូលិសជាតិថៃ ដោយជនសង្ស័យពីរនាក់ត្រូវបានចាប់ខ្លួន ។ សូមបញ្ជាក់ថា សកម្មភាពទាំងអស់ខាងលើ ទំនងជាមានគោលដៅបង្កភាពអាម៉ាស់ដល់រដ្ឋាភិបាលថៃ ខណៈទីក្រុងបាងកកកំពុង បើកកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស មកពីបណ្តាប្រទេសជាសមាជិកអាស៊ាន និងមកពីបណ្តាប្រទេសជាមហាអំណាចធំៗដូចជា អាមេរិក ចិន និងរុស្ស៊ី ដោយហាក់គ្មានគោលបំណង ដើម្បីបង្កឲ្យមានមនុស្សស្លាប់នោះឡើយ ៕ធ.ដ

  • លោក ដូណាល់ ត្រាំ បញ្ឆេះសង្គ្រាមពាណិជ្ជកម្មអាមេ៉រិក-ចិនឡើងវិញ តំឡើងពន្ធ៣០០ពាន់លានដុល្លារទៀត

    លោក ដូណាល់ ត្រាំ បញ្ឆេះសង្គ្រាមពាណិជ្ជកម្មអាមេ៉រិក-ចិនឡើងវិញ តំឡើងពន្ធ៣០០ពាន់លានដុល្លារទៀត

    សារព័ត៌មាន BBC បានចេញផ្សាយ នៅថ្ងៃទី២ សីហានេះថា ប្រធានាធិបតីអាមេ៉រិក លោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេ៉រិកនឹងយកពន្ធ១០ភាគរយលើផលិតផលនាំចូលពីចិនបន្ថែមទៀត មានតម្លៃ៣០០ពាន់លានដុល្លារ ពោលគឺបន្ទាប់ពីសង្រ្គាមពាណិជ្ជកម្មរវាងមហាអំណាំចទាំងពីរបានស្ងប់ស្ងាត់ មួយរយៈមកនេះ។ ការប្រកាសបានកើតមានឡើង បន្ទាប់ពីកិច្ចចរចាពាណិជ្ជកម្មទ្វេភាគីជុំចុងក្រោយរវាងក្រុមមន្ត្រីអាមេ៉រិក និងចិន បង្ហាញពីសញ្ញាតិចតួចបំផុតថាសង្រ្គាម ពាណិជ្ជកម្មបច្ចុប្បន្ននឹងមានច្រកចេញនោះ។ លោក ត្រាំ ក៏បានរិះគន់ជាមួយការចោទប្រកាន់ចិនផងដែរ ដោយចោទថាមិនគោរពតាមពាក្យសន្យាក្នុងការទិញផលិត ផលកសិកម្មបន្ថែមពីសហរដ្ឋអាមេ៉រិក។ បើតាមលោក ដូណាល់ ត្រាំ ការយកពន្ធ១០ភាគរយលើផលិតផលចិនមាន តម្លៃ៣០០ពាន់លានដុល្លារ នឹងត្រូវចូលជាធរមាននៅថ្ងៃទី០១ ខែកញ្ញា ហើយផលិតផល ត្រូវយកពន្ធមានដូចជាទូរស័ព្ទដៃស្មាតហ្វូន និង សំម្លៀកបំពាក់ជាដើម៕ធ.ដ

  • ក្រុមហ៊ុនឯកជនចិន iSpace ត្រៀមបាញ់រ៉ុក្កែតនាំផ្កាយរណប៨គ្រាប់បន្ថែមទៀតទៅកាន់តារាវិថីនាឆ្នំាក្រោយនេះ

    ក្រុមហ៊ុនឯកជនចិន iSpace ត្រៀមបាញ់រ៉ុក្កែតនាំផ្កាយរណប៨គ្រាប់បន្ថែមទៀតទៅកាន់តារាវិថីនាឆ្នំាក្រោយនេះ

    ចិន៖ ក្រុមហ៊ុនឯកជន iSpace របស់ចិន មានមូលដ្ឋាននៅទីក្រុងប៉េកាំង មានគម្រោងបាញ់រ៉ុក្កែតចំនួន៨គ្រាប់ទៀតនៅឆ្នាំក្រោយនេះ បន្ទាប់ពីខ្លួនបានក្លាយជាក្រុមហ៊ុនឯកជនលើកដំបូងគេរបស់ចិន បានបង្ហោះផ្កាយរណបចូលទៅកាន់គន្លងតារាវិថី ។ ជោគជ័យរបស់ក្រុមហ៊ុន iSpace ខាងលើនេះ បានធ្វើឲ្យមានការប្រកួតប្រជែងកាន់តែឡើងកម្តៅខ្លាំងជាមួយក្រុមហ៊ុនឯកជន១៥ផ្សេងទៀតរបស់ចិន ដែលអភិវឌ្ឍន៍យានអវកាសមានសមត្ថភាពបញ្ជូនផ្កាយរណបទៅកាន់គន្លងតារាវិថី ។ ចិននឹងប្រមើលមើលតារានិករនៃផ្កាយរណបពាណិជ្ជកម្ម ដែលអាចផ្តល់សេវាកម្មជាច្រើន ចាប់ពីអ៊ិនធើណិតល្បឿនលឿន សម្រាប់យន្តហោះ រហូតដល់ការតាមដានការដឹកជញ្ជូនធ្យូងថ្ម ។ សូមជម្រាបថា ការដាក់ពង្រាយផ្កាយរណបជាញឹកញាប់ ដែលអាចជឿទុកចិត្តបាន ហើយនិងមានតម្លៃទាបដោយក្រុមហ៊ុនឯកជន ពិតជាសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសចិន ៕ធ.ដ

  • ជប៉ុនកំពុងរៀបចំដកកូរ៉េខាងត្បូងចេញពីបញ្ជីស ស្តីពីការអនុគ្រោះការនាំចេញ

    ជប៉ុនកំពុងរៀបចំដកកូរ៉េខាងត្បូងចេញពីបញ្ជីស ស្តីពីការអនុគ្រោះការនាំចេញ

    ជប៉ុន៖ គណៈរដ្ឋមន្ត្រីជប៉ុនអនុម័តលើផែនការដកកូរ៉េខាងត្បូងចេញពីបញ្ជីស ឬការលើកលែងពិសេសពាក់ព័ន្ធនឹងការនាំចេញ នៅក្នុងថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់) នេះបើតាមសារព័ត៌មានចិន CGTN ។ ស្របពេលជាមួយគ្នានេះដែរ  រដ្ឋមន្ត្រីឧស្សាហកម្មជប៉ុនលោក ហ៊ីរ៉ូស៊ីកិ សេកូ បានថ្លែងប្រាប់អ្នកយកព័ត៌មានថា ការដកកូរ៉េខាងត្បួងចេញពីបញ្ជីស មិនមែនជាចេតនារបស់ជប៉ុន ក្នុងការបំផ្លាញទំនាក់ទំនងជាមួយទីក្រុងសេអ៊ូលនោះទេ ហើយថា ទីក្រុងតូក្យូត្រៀមខ្លួនជាស្រេច ដើម្បីចរចាជាមួយកូរ៉េខាងត្បូង បើសិនជាទីក្រុងសេអ៊ូល កែតម្រូវសេចក្ដីថ្លែងការណ៍របស់ខ្លួនឡើងវិញ ដែលធ្វើឡើងក្រោយជំនួបមួយកាលពីខែកក្កដា ស្ដីពីបញ្ហាបញ្ជីសនេះ ។ ដោយឡែករដ្ឋាភិបាលកូរ៉េខាងត្បូងនៅថ្ងៃសុក្រដដែលនេះ ក៏បានប្រកាសដែរថា ខ្លួននឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះការសម្រេចចិត្តរបស់ជប៉ុន ខណៈប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន នឹងដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដើម្បីពិភាក្សាពីបញ្ហានេះផងដែរ ៕ធ.ដ

  • មនុស្ស២នាក់រងរបួស ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកនៅទីក្រុងបាងកក

    មនុស្ស២នាក់រងរបួស ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកនៅទីក្រុងបាងកក

    ថៃ៖ នាព្រឹកថ្ងៃសុក្រនេះ មានមនុស្ស២នាក់រងរបួស ដោយសារហេតុការណ៍ផ្ទុះមួយចំនួនបានកើតឡើងក្នុងទីក្រុងបាងកក នៅទីតាំងចំនួន០៣កន្លែង។ ហេតុការណ៍នេះ បានកើតឡើងនៅតំបន់ភាគកណ្តាលនៃទីក្រុងបាងកក ជាទីដែលកំពុងទទួលរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស មកពីបណ្តាប្រទេសជាសមាគមអាស៊ាន និងមកពីបណ្តាប្រទេសជាមហាអំណាចរួមមានសហរដ្ឋអាមេរិក ចិន និងរុស្ស៊ី។ សារព័ត៌មានរ៉យទ័រ ផ្អែកលើប្រភពពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃបានរាយការណ៍ថា អាជ្ញាធរថៃកំពុងបើកការស៊ើបអង្កេតថា ហេតុការណ៍ទាំងនោះបង្កឡើងដោយសារអ្វី ខណៈពុំមានមនុស្សបាត់បង់ជីវិត និងរងរបួសធ្ងន់ខ្លាំងឡើយ៕ធ.ដ

  • ស្រីលង្កាគ្រោងមិនយកថ្លៃទិដ្ឋាការពីប្រទេសជិត៥០ ដើម្បីទាក់ទាញភ្ញៀវទេសចរឡើងវិញ

    ស្រីលង្កាគ្រោងមិនយកថ្លៃទិដ្ឋាការពីប្រទេសជិត៥០ ដើម្បីទាក់ទាញភ្ញៀវទេសចរឡើងវិញ

    ស្រីលង្កា៖ ស្រីលង្កា នឹងផ្តល់ជូនអ្នកដំណើរមកពីបណ្តាប្រទេសជិត៥០ នូវទិដ្ឋាការសម្រាប់គោលដៅទេសចរណ៍ដោយឥតគិតថ្លៃ និងពុំចាំបាច់មានការសុំទុកជាមុនឡើយ គឺអាចសុំនៅពេលដែលពួកគេមកដល់ប្រទេសស្រីលង្កាតែម្តង នេះបើតាមរដ្ឋាភិបាលស្រីលង្កា។ សេចក្តីប្រកាសនេះ ធ្វើឡើងក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាប្រទេសស្រីលង្កាឡើងវិញ ក្រោយពេលដែលចំនួនអ្នកទេសចរ មកកាន់ប្រទេសដីកោះមួយនេះបានធ្លាក់ចុះយ៉ាងគំហុក ចាប់តាំងពីមានអំពើភេរវកម្មបំផ្ទុះគ្រាប់បែកយ៉ាងកក្រើក។ ចំនួនភ្ញៀវទេសចរបរទេសនៅស្រីលង្កា កាលពីអំឡុងខែឧសភាកន្លងទៅ បានធ្លាក់ចុះប្រមាណ៧០% ដែលជាកម្រិតទាបបំផុត នេះបើយោងតាមមន្ត្រីក្រសួងអភិវឌ្ឍន៍ទេសចរណ៍ស្រីលង្កា។ វិស័យទេសចរណ៍ គឺជាប្រភពចំណូលពីបរទេសធំជាងគេ និងរីកចម្រើនលឿនបំផុតលំដាប់ទីបីរបស់ស្រីលង្កា ដែលឈរនៅបន្ទាប់ពីការវិនិយោគក្រៅប្រទេស ឬពលករធ្វើការចំណាកស្រុក និងការនាំចេញផលិតផលវាយនភណ្ឌ-សម្លៀកបំពាក់ ដែលមានតម្លៃប្រមាណ ៤,៤ពាន់លានដុល្លារ ឬស្មើនឹង ៤,៩% នៃផលិតផលក្នុងស្រុកសរុប (GDP) កាលពីឆ្នាំ២០១៨កន្លងទៅ៕ធ.ដ

  • ការនាំចេញរបស់កូរ៉េខាងត្បូងបន្តធ្លាក់ចុះ៨ខែជាប់ៗគ្នា ដោយសារតែតម្លៃទាបនៃផលិតផល បន្ទះឈីប និងប្រេង

    ការនាំចេញរបស់កូរ៉េខាងត្បូងបន្តធ្លាក់ចុះ៨ខែជាប់ៗគ្នា ដោយសារតែតម្លៃទាបនៃផលិតផល បន្ទះឈីប និងប្រេង

    កូរ៉េខាងត្បូង៖ យោងតាមរបាយការណ៍រដ្ឋាភិបាលក្រុងសេអ៊ូលបានឱ្យដឹងថា នៅក្នុងខែកក្កដាឆ្នំា២០១៩នេះ ការនាំចេញរបស់កូរ៉េខាងត្បូងនៅតែបន្តធ្លាក់ចុះ ខណៈការថមថយចុះនេះ គឺជាការធ្លាក់ចុះ៨ខែជាប់ៗគ្នា ដោយសារតែតម្លៃទាបនៃផលិតផលបន្ទះឈីប និងប្រេងជាចម្បង។ ប្រភពដដែលបានឱ្យដឹងទៀតថា ការនាំចេញដែលតំណាងជាងពាក់កណ្ដាល នៃសេដ្ឋកិច្ចកូរ៉េខាងត្បូងមានទំហំ៤៦,១៤ពាន់លានដុល្លារក្នុងខែកក្កដា ប៉ុន្តែវាធ្លាក់ចុះអស់១១ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨ ដែលវាក៏ជាការធ្លាក់ចុះលើកទី៨ជាប់ៗគ្នា ផងដែរ គិតចាប់តំាងពីខែធ្នូ ឆ្នាំ២០១៨ រហូតដល់ខែកក្កដា ឆ្នាំ២០១៩នេះ។ បច្ចុប្បន្នសេដ្ឋកិច្ចកូរ៉េខាងត្បូងក៏កំពុងស្ថិតនៅក្នុងការព្រួយបារម្ភផងដែរ ដោយសារតែជម្លោះពាណិជ្ជកម្មជាមួយជប៉ុន ដែលបានរិតត្បិតលើការនាំចេញវត្ថុធាតុដើមសំខាន់ក្នុងការផលិតអេក្រង់ទូរសព្ទស្មាតហ្វូន និងបន្ទះឈីប ឱ្យក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូងធំៗមួយចំនួនដែលត្រូវបានគេដឹងថា ជាកម្លាំងចលករដ៏សំខាន់បំផុត សម្រាប់ជួយជំរុញការរីកចម្រើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់កូរ៉េខាងត្បូង៕ធ.ដ