Category: ព័ត៌មានអន្តរជាតិ

  • អង្គការ NASA បង្ហើបពីដំណើរការផលិតយាន Orion ដែលនឹងត្រូវបាញ់ទៅព្រះចន្ទ នៅឆ្នាំ២០២៤ខាងមុខនេះ

    អង្គការ NASA បង្ហើបពីដំណើរការផលិតយាន Orion ដែលនឹងត្រូវបាញ់ទៅព្រះចន្ទ នៅឆ្នាំ២០២៤ខាងមុខនេះ

    សហរដ្ឋអាម៉េរិក៖ ទីភ្នាក់ងារអវកាសអាម៉េរិក NASA និងសេតវិមាន ក្នុងឱកាសខួបទី៥០ឆ្នាំនៃការចុះជាន់លើឋានព្រះចន្ទរបស់បេសកកម្ម Apollo 11 បានធ្វើការប្រកាសឲ្យដឹងពីស្ថានភាពនៃការអភិវឌ្ឍយានអវកាស អូរ៉ាយអន (Orion) ដែលនឹងប្រើសម្រាប់នាំយកមនុស្សឡើងទៅកាន់ព្រះចន្ទជាថ្មីម្តងនៅឆ្នាំ២០២៤។ កាលពីថ្ងៃទី២០ ខែកក្កដានេះ (ម៉ោងក្នុងតំបន់) ដែលជាពេលយាន អ៊ីហ្គល បានចុះចតលើផ្ទៃព្រះចន្ទដោយជោគជ័យកាលពី៥០ឆ្នាំមុននោះ អនុប្រធានធិបតីអាម៉េរិកលោក ម៉ៃ ភែន បានថ្លែងថា ដំណើរការរៀបចំដំឡើងយានអវកាស អូរ៉ាយអន នាពេលនេះ គឺត្រូវបានបញ្ចប់ជាស្ថាពរហើយ និងកំពុងត្រៀមសម្រាប់ការធ្វើតេស្តសាកល្បងចុងក្រោយ ដើម្បីឆ្ពោះទៅរកការហោះហើរជាលើកដំបូង។ សម្រាប់គម្រោងបញ្ជូនអវកាសយានិកជាថ្មីម្តងទៀត ឡើងឆ្ពោះទៅព្រះចន្ទនៅឆ្នាំ២០២៤ខាងមុខរបស់ NASA គឺមិនមែនគ្រាន់តែដើម្បីបន្សល់ទុកដានជើងដូចមុននោះឡើយ ដោយសហរដ្ឋអាម៉េរិក និងប្រទេសជាដៃគូ នឹងយកព្រះចន្ទជាស្ថានីយឈប់សំចត (Transit) ដើម្បីត្រៀមខ្លួនឆ្ពោះទៅកាន់ទីឋានផ្សេងៗទៀត ជាពិសេសគឺភពព្រះអង្គារ៕ធ.ដ

  • លោក ដូណាល់ ត្រាំ ទាមទារឲ្យក្រុមស្រី្តជាសមាជិកសភាដែលនិយាយរិះគន់លោក សុំទោសប្រជាជាតិអាម៉េរិក

    លោក ដូណាល់ ត្រាំ ទាមទារឲ្យក្រុមស្រី្តជាសមាជិកសភាដែលនិយាយរិះគន់លោក សុំទោសប្រជាជាតិអាម៉េរិក

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានធ្វើការទាមទារក្រុមស្រ្តីជាសមាជិកសភាទាំង០៤រូប មកពីបក្សប្រជាធិបតេយ្យ ដែលទើបបានទទួលរងសាររើសអើងពីរូបលោកកាលពីសប្តាហ៍កន្លងទៅ សុំទោសប្រជាជាតិអាម៉េរិក។ ប្រធានាធិបតីអាម៉េរិករូបនេះ បានបង្ហោះសារនៅលើបណ្តាញសង្គមធ្វីតធើកាលពីថ្ងៃអាទិត្យសប្តាហ៍មុនថា លោកមិនជឿថា ស្រ្តីជាសមាជិកសភាទាំង០៤រូបនោះ មិនស្រឡាញ់ប្រទេសយើងឡើយ ហើយថា ពួកគេគួរតែសុំទោសចំពោះប្រជាជាតិអាម៉េរិក សម្រាប់រឿងអាក្រក់ៗដែលពួកគេបាននិយាយកន្លងមក។ សូមជម្រាបផងដែរថា ការរិះគន់របស់លោក ដូណាល់ ត្រាំ នេះ គឺចង់សំដៅទៅលើលោកស្រី អាឡិចហ្សានឌ្រា អូខាស៊ីយ៉ូខ័រទែស លោកស្រី រ៉ាស៊ីដា ធ្លេប លោកស្រី អ៊ីលហាន អូម៉ា និងលោកស្រី អាយ៉ានណា ប្រ៊ែសឡេយ ដោយ០៣រូបក្នុងចំណោមអ្នកទាំង០៤ បានកើត និងធំដឹងក្តីនៅសហរដ្ឋអាម៉េរិក ខណៈមួយរូបទៀតជាជនអន្តោរប្រវេសន៍ ដែលបានមករស់លើទឹកដីអាម៉េរិកតាំងពីតូច៕ធ.ដ

  • ថៃនឹងបញ្ឈប់ឲ្យនាំចូលយានយន្តមួយទឹកពីបរទេសទៀតហើយ ចាប់ពីចុងឆ្នំា២០១៩នេះ

    ថៃនឹងបញ្ឈប់ឲ្យនាំចូលយានយន្តមួយទឹកពីបរទេសទៀតហើយ ចាប់ពីចុងឆ្នំា២០១៩នេះ

    ថៃ៖ ប្រទេសថៃនឹងបញ្ឈប់ការអនុញ្ញាតឲ្យមានការនាំចូលយានយន្តមួយទឹកពីបរទេសទៀតហើយ ខណៈផែនការនេះ នឹងចាប់ផ្តើមពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ ២០១៩នេះតទៅ ។ បើតាមក្រសួងពាណិជ្ជកម្មថៃ ការដាក់បម្រាមបែបនេះ មានគោលដៅបញ្ឍប់អំពើរត់ពន្ធយានយន្តខុសច្បាប់ និងកាត់បន្ថយការបំពុលបរិយាកាស ។ ប្រធាននាយកដ្ឋានពាណិជ្ជកម្មបរទេសនៃក្រសួងពាណិជ្ជកម្មថៃ  លោក អាឌុល ឆូទីនីសាខន បានប្រាប់អ្នកសារព័ត៌មានថា ច្បាប់ថ្មីនេះ មានគោលបំណងគ្រប់គ្រងផ្សែងពុល ដែលហុយចេញពីយានយន្ត និងសម្រាប់សុវត្ថិភាពតាមដងផ្លូវ ។ លោកបន្ថែមទៀតថា ច្បាប់គ្រប់គ្រងការនាំចូលរថយន្តនាពេលបច្ចុប្បន្ន មានចន្លោះប្រហោងមួយចំនួន ដែលងាយស្រួលដល់ការគេចពន្ធ ។ សូមជម្រាបផងដែរថា នាយកដ្ឋានគយថៃប៉ាន់ស្មានថា ការនាំចូលរថយន្តធុនតូចមួយទឹកក្នុងឆ្នាំ២០១៨ មានចំនួនសរុប១០០គ្រឿង ប៉ុន្តែការពិត វាមានដល់ជិត១ពាន់ករណីនៃរថយន្តរត់ពន្ធខុសច្បាប់សម្រាប់អំឡុងពេលនេះ ហើយប្រមាណ៩៥ភាគរយ គឺជារថយន្តស៊េរីទំនើប ៕ធ.ដ

  • ក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ចិន ហូវៃ គ្រោងធ្វើការកាត់បន្ថយបុគ្គលិករាប់រយនាក់នៅសហរដ្ឋអាមេ៉រិក

    ក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ចិន ហូវៃ គ្រោងធ្វើការកាត់បន្ថយបុគ្គលិករាប់រយនាក់នៅសហរដ្ឋអាមេ៉រិក

    ចិន៖ ក្រុមហ៊ុន ហូវៃ របស់ចិន មានគំរោងកាត់បន្ថយបុគ្គលិករាប់រយនាក់ នៅតាមសាខារបស់ខ្លួនមួយចំនួននៅក្នុងសហរដ្ឋអាមេ៉រិក ដោយសារតែការបន្តដាក់ក្រុមហ៊ុនរបស់ខ្លួននៅក្នុងបញ្ជីខ្មៅពីសំណាក់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ។ ជាការឆ្លើយតបនឹងការរឹតត្បិតរបស់សហរដ្ឋអាមេ៉រិក ទើបក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍របស់ចិនមួយនេះ បានសម្រេចចិត្តកាត់បន្ថយចំនួនបុគ្គលិកនៅតាមសាខាក្នុងសហរដ្ឋអាមេ៉រិក រួមមានទាំងក្រុមហ៊ុន ភ្ជួចឈើវៃ តិចណូឡូជី ជាដើម ។ បច្ចុប្បន្នក្រុមហ៊ុន ភ្ជួចឈើវៃ តិចណូឡូជី មានបុគ្គលិកកំពុងបម្រើការ៨៥០នាក់ ប៉ុន្តែក្នុងចំណោមពួកគេរាប់រយនាក់អាចនឹងត្រូវជម្រុះចោល ខណៈបុគ្គលិកជាជាតិចិនអាចនឹងត្រូវអនុញ្ញាតឱ្យមកធ្វើការនៅប្រទេសចិនវិញ ។ យ៉ាងណាក៏ដោយការសម្រេចរបស់ក្រុមហ៊ុន ហូវៃ ដែលនឹងធ្វើឲ្យជនជាតិអាមេ៉រិករាប់រយនាក់បាត់បង់ការងារធ្វើនេះ អាចនឹងជះឥទ្ធិពលដល់ការសម្រេចចិត្តបន្ថែមទៀតរបស់រដ្ឋបាលទីក្រុងវ៉ាស៊ីនតោន ក្នុងការបន្ធូរបន្ថយការរឹតបន្តឹងលើហូវៃជាក់ជាមិនខាន ៕ធ.ដ

  • Nissan ជឿជាក់ខ្លាំងលើប្រទេសមួយក្នុងតំបន់អាស៊ាន សម្រាប់ទីផ្សារលក់រថយន្តអគ្គិសនី

    Nissan ជឿជាក់ខ្លាំងលើប្រទេសមួយក្នុងតំបន់អាស៊ាន សម្រាប់ទីផ្សារលក់រថយន្តអគ្គិសនី

    ថ្មីៗនេះ មានប្រភពព័ត៌មានថា ក្រុមហ៊ុនរថយន្តជប៉ុនដ៏ល្បីល្បាញ Nissan ជឿជាក់ថា ប្រទេសហ្វីលីពីន នឹងរួចរាល់ក្នុងការផ្គត់ផ្គង់ទីផ្សាររថយន្តអគ្គិសនីយ៉ាងយូរបំផុត នៅឆ្នាំ២០២០ខាងមុខនេះ ខណៈដែលបច្ចុប្បន្ន យានយន្តដើរដោយថាមពលអគ្គិសនីនៅក្នុងប្លុកអាស៊ានមួយនេះកំពុងពេញនិយម។ គួរបញ្ជាក់ថា រថយន្តអគ្គិសនី Nissan Leaf ចេញតាំងពីឆ្នាំ២០១០ រហូតដល់ឆ្នាំ២០១៩ លក់បានជាង៤០០ ០០០ គ្រឿងនៅទីផ្សារចំនួន៥១ប្រទេស បានក្លាយជារថយន្តអគ្គិសនីដំបូងរបស់ Nissan ដែលលក់ដាច់ខ្លាំង។ យ៉ាងណាមិញ ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុន Nissan មិនបានបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់ ក្នុងការនាំចូលរថយន្ត Leaf នោះទេ ពោលគឺគ្រប់យ៉ាងស្ថិតនៅក្នុងដំណាក់កាលចរចាគ្នានៅឡើយ៕ធ.ដ

  • លោក អាបេ នាយករដ្ឋមន្ត្រីជប៉ុនប្រកាសពីជ័យជម្នះ ក្នុងការបោះឆ្នោតសភាជាន់ខ្ពស់

    លោក អាបេ នាយករដ្ឋមន្ត្រីជប៉ុនប្រកាសពីជ័យជម្នះ ក្នុងការបោះឆ្នោតសភាជាន់ខ្ពស់

    លោក Shinso Abe នាយករដ្ឋមន្ត្រីជប៉ុន បានប្រកាសពីជ័យជម្នះរបស់គណបក្ស ចម្រុះរបស់លោកនៅក្នុងការបោះឆ្នោតសភាជាន់ខ្ពស់ កាលពីថ្ងៃអាទិត្យទី២១ ខែកក្កដា ឆ្នាំ២០១៩។ គណបក្សប្រជាធិបតេយ្យសេរីនិយម (LDP) របស់លោក អាបេ និងគណបក្សជាដៃគូក្រុមចម្រុះ កូមេអ៊ីតុ (Komeito) ទទួលបានសំឡេងគាំទ្រ ១៤១អាសនៈ ខណៈក្រុមគណបក្សប្រឆាំងទទួលបាន១០៤អសនៈ ក្នុងចំណោមអសនៈសរុប ២៤៥។ ប៉ុន្តែមិនបានឈ្នះ សំឡេងភាគច្រើន ២ភាគ៣ ដើម្បីអាចធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ បែបសនិ្តនិយមបាននោះឡើយ។ សូមបញ្ជាក់ថា សំឡេង ១៦៤អសនៈ ឬ ២ភាគ៣ គឺជាសំឡេងចាំបាច់នៅក្នុងសភាទាំងពីរ របស់ជប៉ុនក្នុងការដាក់ឱ្យសំណើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ក្លាយទៅជាការធ្វើប្រជាមតិថ្នាក់ជាតិ។ តែទោះជា មិនបានទទួលបានសំឡេងភាគច្រើនដាច់ខាតនេះក៏ដោយ ក៏លោក អាបេ នៅតែអះអាងដដែលថា តាមរយៈជ័យជម្នះនេះបានបង្ហាញថា ប្រជាជនជប៉ុនចង់បានសេ្ថរភាពនយោបាយ ហើយវាក៏ផ្ដល់ឱ្យលោកផងដែរនូវអំណាចគាំទ្រនយោបាយ និងរបៀបវារៈការទូតរបស់លោក៕ធ.ដ

  • សហរដ្ឋអាម៉េរិកប្រារព្ធខួបលើកទី៥០ នៃការចុះចតលើឋានព្រះចន្ទជាលើកដំបូង

    សហរដ្ឋអាម៉េរិកប្រារព្ធខួបលើកទី៥០ នៃការចុះចតលើឋានព្រះចន្ទជាលើកដំបូង

    សហរដ្ឋអាម៉េរិក៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៦៩ យាន Eagle module នៃ Apollo 11 បានចុះចតនៅឯស្ថានីយ Tranquility Base លើឋានព្រះចន្ទ ហើយប៉ុន្មានម៉ោងក្រោយមក អវកាសយានិកលោក Neil Armstrong បានក្លាយជាមនុស្សដំបូងគេបំផុត ដែលបានដើរលើឋានព្រះចន្ទ។ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩នេះ (ម៉ោងក្នុងតំបន់) ពលរដ្ឋអាម៉េរិករាប់ពាន់នាក់ បានប្រមូលផ្តុំគ្នាប្រារព្ធខួបលើកទី៥០ នៃការចុះចតលើឋានព្រះចន្ទជាលើកដំបូងបំផុតរបស់បេសកកម្ម Apollo 11 នៃអវកាសយាននិកអាមេរិក លោក Neil Armstrong។ សូមរំលឹកថា លោក Neil Armstrong បានចូលរួមជាមួយអវកាសយានិកពីរនាក់ទៀតគឺ លោក Buzz Aldrin និងលោក Michael Collins ដោយអវកាសយានិកទាំង៣នាក់ កើតក្នុងឆ្នាំ១៩៣០ដូចគ្នា តែលោក Armstrong បានទទួលមរណភាពក្នុងវ័យ៨២ឆ្នាំកាលពីឆ្នាំ ២០១២ ខណៈលោក…

  • មេដឹកនាំរុស្ស៊ីសន្យាជួយស៊ីរី ក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងក្រុមភេរវករ

    មេដឹកនាំរុស្ស៊ីសន្យាជួយស៊ីរី ក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងក្រុមភេរវករ

    រុស្ស៊ី៖ នាឱកាសខួបអនុស្សាវរីយទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងរុស្ស៊ី និងស៊ីរី នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានផ្ញើសារអបអរសាទរដល់សមភាគីស៊ីរីលោក បាស្សា អាល់អាសាដ។ ស្របពេលជាមួយគ្នានោះដែរ ប្រធានាធិបតីរុស្ស៊ីរូបនេះ បានសន្យាថា ប្រទេសលោក នឹងបន្តសហការជាមួយរដ្ឋាភិបាលរបស់ប្រធានាធិបតីស៊ីរី លោក បាស្សា អាល់សាដ នៅក្នុងការបោសសំអាតក្រុមភេរវករជ្រុលនិយម ដើម្បីស្ដាសន្តិសុខ និងសន្តិភាពក្នុងប្រទេសស៊ីរីឡើងវិញ៕ធ.ដ

  • អាជ្ញាធរអ៊ីរ៉ង់អះអាងថា ក្រុមនាវិកទាំង២៣នាក់ នៅលើកប៉ាល់អង់គ្លេសមានសុវត្ថិភាព និងសុខភាពល្អ

    អាជ្ញាធរអ៊ីរ៉ង់អះអាងថា ក្រុមនាវិកទាំង២៣នាក់ នៅលើកប៉ាល់អង់គ្លេសមានសុវត្ថិភាព និងសុខភាពល្អ

    អ៊ីរ៉ង់៖ សមាជិកនាវិកទាំងអស់នៅលើកប៉ាល់អង់គ្លេស Stena Impero ដែលត្រូវបានរឹបអូសនោះ គឺមានសុខភាពល្អ និងមានសុវត្ថិភាព ដោយបច្ចុប្បន្នពួកគេកំពុងស្ថិតនៅកំពង់ផែ Bandar Abbas នេះបើតាមប្រធានអង្គការសមុទ្រ និងកំពង់ផែអ៊ីរ៉ង់ប្រចាំខេត្ត Hormozgan លោក Allahmorad Afifipour នៅក្នុងថ្ងៃអាទិត្យម្សិលមិញ។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី ថេរ៉េសា ម៉េ នឹងរៀប ចំកិច្ចប្រជុំគណៈកម្មាការបន្ទាន់មួយនៅក្នុងថ្ងៃច័ន្ទដើមសប្តាហ៍នេះ ដើម្បីជជែកពិភាក្សាគ្នាជុំវិញការរឹបអូសកប៉ាល់ដឹកប្រេងរបស់អង់គ្លេសពីសំណាក់អ៊ីរ៉ង់ នេះបើតាមសារព័ត៌មានរុស្ស៊ី Spunik។ សូមរំលឹកថា ឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានរឹបអូស និងឃាត់ទុកកប៉ាល់ Stena Impero កាលពីថ្ងៃសុក្រសប្តាហ៍មុន រីឯក្រុមហ៊ុនម្ចាស់កប៉ាល់នេះ បានអះអាងថាខ្លួនកំពុងដាក់សំណើសុំចូលសួរសុខទុក្ខនាវិកទាំង២៣នាក់ ដែលមកពីឥណ្ឌា លីតតូនី ហ្វីលីពីន និងរុស្ស៊ីនេះហើយ៕ធ.ដ

  • ក្រុមពន្លត់អគ្គីភ័យប្រមាណ១ពាន់នាក់ ត្រូវបានបញ្ជូនទៅពន្លត់ភ្លើងឆេះព្រៃនៅតំបន់ ភាគកណ្ដាលប្រទេសព័រទុយហ្កាល់

    ក្រុមពន្លត់អគ្គីភ័យប្រមាណ១ពាន់នាក់ ត្រូវបានបញ្ជូនទៅពន្លត់ភ្លើងឆេះព្រៃនៅតំបន់ ភាគកណ្ដាលប្រទេសព័រទុយហ្កាល់

    ព័រទុយហ្កាល់៖ ក្រុមអ្នកពន្លត់អគ្គីភ័យប្រមាណ១ពាន់នាក់ នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ ត្រូវបានអាជ្ញាធរព័រទុយហ្កាល់បានបញ្ជូនឱ្យទៅចូលរួមក្នុងប្រតិបត្តិការពន្លត់ភ្លើងឆេះព្រៃ៣កន្លែង ដែលកំពុងឆាបឆេះតំបន់ភាគកណ្ដាលប្រទេស។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ខ្យល់បក់ខ្លាំង កំពុងបង្កការលំបាកជាខ្លាំងដល់ប្រតិបត្តិការពន្លត់ភ្លើងឆេះព្រៃ ដែលបានចាប់ផ្ដើមឆេះចាប់តាំងពីល្ងាចថ្ងៃសៅរ៍សប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) នៅក្នុងតំបន់ Castelo Branco ស្ថិតនៅចម្ងាយ២២៥គីឡូម៉ែត្រពីភាគឦសានរដ្ឋធានី Lisbon។ ប្រភពដដែលបានឱ្យដឹងទៀតថា រហូតមកទល់ពេលនេះ នៅពុំទាន់មានការបញ្ជាក់ពីទំហំបំផ្លិចបំផ្លាញឡើយ ស្របពេលដែលមនុស្សម្នាជាច្រើនត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព ខណៈមនុស្សម្នាក់ និងក្រុមពន្លត់អគ្គីភ័យ៧នាក់រងរបួស៕ធ.ដ