Category: ព័ត៌មានអន្តរជាតិ

  • រុស្ស៊ី ទទួលជោគជ័យក្នុងបេសកកម្មបាញ់បង្ហោះបញ្ជូនកែវយឺតអវកាសថ្មីមួយឡើង ទៅទីអវកាស

    រុស្ស៊ី ទទួលជោគជ័យក្នុងបេសកកម្មបាញ់បង្ហោះបញ្ជូនកែវយឺតអវកាសថ្មីមួយឡើង ទៅទីអវកាស

    រុស្ស៊ី៖ កែវយឺតអវកាសថ្មីមួយ មានឈ្មោះថា ស្ពេក អរជី (Spektr-RG) ត្រូវបានបាញ់បង្ហោះបញ្ជូនឡើងទៅកាន់ទីអវកាសដោយជោគជ័យ នៅក្នុងថ្ងៃសៅរ៍ សប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) នេះបើតាមទីភ្នាក់ងារអវកាសរុស្ស៊ី រ៉ូកូស្មូស។ ដោយបំពាក់នូវកែវឆ្លុះប្រភេទកាំរស្មីអ៊ិចពិសេសចំនួនពីរ កែវយឺតអវកាសដែលជាគម្រោងរួមគ្នារវាងទីភ្នាក់ងារអវកាសរុស្ស៊ី និងអាល្លឺម៉ង់នេះ មានគោលដៅចម្បងក្នុងការបង្កើតផែនទីនៃផ្ទៃមេឃ ដែលរួមមានកញ្ចុំកាឡាក់ស៊ីប្រមាណ១០ម៉ឺន និងក្រុមប្រហោងខ្មៅប្រហែល០៣លាន ក្នុងចំណោមវត្ថុជាច្រើនទៀត។ កែវយឺតអវកាសថ្មីនេះទៀតសោត ត្រូវបានគេបាញ់បង្ហោះចេញពីមូលដ្ឋាន បៃខូននូ ខូស្មូដ្រូម ដែលស្ថិតនៅប្រទេសកាហ្សាក់ស្ថាន តាមរយៈគ្រាប់រ៉ុក្កែតរុស្ស៊ី ប្រូតុន អឹម ក្រោយមានការពន្យារពេលចំនួនពីរលើកចាប់តាំងពីថ្ងៃទី២១ ខែមិថុនាមក៕ធ.ដ

  • អ៊ីស្រាអែល ទទួលបានយន្តហោះចម្បាំង-បំបាំងកាយ F-35 ចំនួនពីរគ្រឿងពីសហរដ្ឋអាម៉េរិក

    អ៊ីស្រាអែល ទទួលបានយន្តហោះចម្បាំង-បំបាំងកាយ F-35 ចំនួនពីរគ្រឿងពីសហរដ្ឋអាម៉េរិក

    អ៊ីស្រាអែល៖ កងទ័ពអាកាសអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ បានទទួលយន្តហោះចម្បាំង-បំបាំងកាយអាម៉េរិក F-35 ចំនួនពីរគ្រឿងហើយ បន្ទាប់ពីពួកវាហោះមកចុះនៅមូលដ្ឋានទ័ពអាកាស ណេវ៉ាទីម ភាគខាងត្បូងប្រទេស។ បើតាមយោធាអ៊ីស្រាអែល យន្តហោះចម្បាំង-បំបាំងកាយ F-35 ថ្មីទាំងពីរគ្រឿងនេះ គឺស្ថិតនៅក្រោមកញ្ចប់នៃការបញ្ជាទិញ F-35 សរុប៥០គ្រឿងរបស់អ៊ីស្រាអែលពីសហរដ្ឋអាម៉េរិក។ សូមបញ្ជាក់ថា ក្បួនយន្តហោះចម្បាំង-បំបាំងកាយ F-35 របស់សហរដ្ឋអាម៉េរិកប៉ុន្មានគ្រឿងដំបូងបានមកដល់ទឹកដីអ៊ីស្រាអែលកាលពីខែធ្នូ ឆ្នាំ២០១៦ ហើយបើគិតត្រឹមចុងឆ្នាំ២០១៩ខាងមុខនេះ ចំនួនយន្តហោះ F-35 របស់អ៊ីស្រាអែល នឹងកើនដល់២០គ្រឿង ដើម្បីបង្កើតសមត្ថភាពប្រយុទ្ធតាមផ្លូវអាកាសរបស់ខ្លួន៕ធ.ដ

  • មហាអំណាចសហភាពអឺរ៉ុបជំរុញឱ្យមានកិច្ចចរចាគ្នា ដើម្បីបន្ធួរបន្ថយភាពតានតឹងក្នុងវិបត្តិនុយក្លេអ៊ែរអ៊ីរ៉ង់

    មហាអំណាចសហភាពអឺរ៉ុបជំរុញឱ្យមានកិច្ចចរចាគ្នា ដើម្បីបន្ធួរបន្ថយភាពតានតឹងក្នុងវិបត្តិនុយក្លេអ៊ែរអ៊ីរ៉ង់

    អឺរ៉ុប៖ មហាអំណាចសហភាពអឺរ៉ុបសំខាន់ៗចំនួន៣ប្រទេស នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ បានធ្វើការអំពាវនាវយ៉ាងទទូចឱ្យមានកិច្ចសន្ទនាគ្នាមួយរវាងភាគីហត្ថលេខី និងបញ្ចប់ការកើនឡើងនៃកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ខណៈភាពតានតឹងរវាងសហរដ្ឋអាមេ៉រិក និងអ៊ីរ៉ង់កំពុងកើនឡើងកម្តៅខ្លំាំង ។ សេចក្តីថ្លែងការណ៍រួមដែលធ្វើឡើងដោយមេដឹកនំាអង់គ្លេស បារំាង និងអាល្លឺម៉ង់ បានបង្ហាញការព្រួយបារម្ភថា កិច្ចព្រមព្រៀងឆ្នំា២០១៥ ស្តីពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ត្រូវការពេលវេលាដោះស្រាយបន្ថែមទៀត ប៉ុន្តែពួកគេបានសង្កត់ធ្ងន់ថា វាគឺអាស្រ័យលើទីក្រុងតេហេរ៉ង់ ដើម្បីធានាថា កិច្ចព្រមព្រៀងនេះ នៅតែរស់រានមានជីវិត ។ សេចក្តីថ្លែងការណ៍រួមខាងលើនេះ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ ស្របពេលដែលប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រូហានី បាននិយាយអះអាងថា អ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីជួបចរចាជាមួយសហរដ្ឋអាមេ៉រិក បើសិនជាទីក្រុងវ៉ាស៊ីនតោនលុបចោលទណ្ឌកម្ម និងការគំរាមកំហែងប្រឆាំងទីក្រុងតេហេរ៉ង់ ហើយថា អ៊ីរ៉ង់នឹងចាត់វិធានការឆ្លើយតបនានាចំពោះការគំរាមកំហែង និងទណ្ឌកម្មរបស់អាមេ៉រិក ពាក់ព័ន្ធនឹងសំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នំាំ២០១៥៕ធ.ដ

  • លោក ដូណាល់ ត្រាំ រងការរិះគន់ធ្ងន់ៗ បន្ទាប់ពីប្រើពាក្យរើសអើងពូជសាសន៍លើសមាជិកសភា

    លោក ដូណាល់ ត្រាំ រងការរិះគន់ធ្ងន់ៗ បន្ទាប់ពីប្រើពាក្យរើសអើងពូជសាសន៍លើសមាជិកសភា

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាមេ៉រិក លោក ដូណាល់ ត្រាំ បានប្រើប្រាស់ពាក្យពេជន៍មិនសមរម្យដាក់សមាជិកសភាជាស្ត្រីដែលមានគំនិតជឿនលឿន វ័យក្មេងមានដើមកំណើតនៅបរទេស និងតែងចេញមុខនិយាយរិះគន់គោលនយោបាយដឹកនាំប្រទេសរបស់លោក ពិសេសគោលនយោបាយអន្តោប្រវេសន៍ ។ លោក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គមធ្វីតធើ នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ ដោយបានសរសេរដៀមដាមដាក់សមាជិកសភាទាំងនេះថា មកពីប្រទេសដែលមានរដ្ឋាភិបាលពោរពេញដោយមហន្តរាយ ស៊ីរូងដោយអំពើពុករលួយ និងភាពល្ងង់ខ្លៅបំផុតក្នុងពិភពលោក។ លោក ត្រាំ បានបន្ថែមទៀតថា ហេតុអ្វីពួកគេមិនត្រឡប់ទៅទីដើមវិញ ហើយជួយប្រទេសខ្លួនដែលពោរពេញដោយឧក្រិដ្ឋកម្ម និងដោះស្រាយបញ្ហាទាំងនេះទៅ ក្រោយមក ត្រឡប់មកអាមេ៉រិកវិញ ហើយបង្ហាញពីសមិទ្ធផលរបស់ខ្លួន។ សម្ដីទាំងអម្បាលម៉ាននេះហើយ ដែលធ្វើឲ្យលោក ត្រាំ ក្លាយជាមុខសញ្ញារិះគន់ជាបន្តបន្ទាប់ ខណៈបេក្ខជនប្រធានាធិបតីបក្សប្រជាធិបតេយ្យជាច្រើន សុទ្ធតែបានបរិហារលោក ត្រាំ ផងដែរ។ គួរបញ្ជាក់ថា ទោះបីមិនបញ្ចេញឈ្មោះ តែគេអាចដឹងបានថា លោក ត្រាំ ចង់សំដៅដល់សមាជិកសភាស្ត្រីបក្សប្រជាធិបតេយ្យដូចជាលោកស្រី អាឡិចសាន់ឌ្រា អូកាស្យូ ខូតេស សមាជិកសភាមកពី New York ដែលមានដើមកំណើតនៅព័រតូរីកូ លោកស្រី អ៊ីហាន…

  • ទឹកជំនន់សម្លាប់មនុស្ស៥៥នាក់ហើយនៅប្រទេសនេប៉ាល់

    ទឹកជំនន់សម្លាប់មនុស្ស៥៥នាក់ហើយនៅប្រទេសនេប៉ាល់

    ចំនួនមនុស្សស្លាប់ដោយសារគ្រោះទឹកជំនន់ និងរអិលបាក់ដី នៅក្នុងប្រទេសនេប៉ាល់ ដែលបង្កឡើងដោយភ្លៀងមូសុង បានផ្ដាច់ជីវិតមនុស្សកើនដល់៥៥នាក់ហើយ និងមនុស្សរាប់សិបនាក់ នៅបន្តបាត់ខ្លួននៅឡើយ គិតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះ។ ក្រុមមន្ត្រីនេប៉ាល់ បានឱ្យដឹងថា គ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដីដែលបង្កឡើង ដោយភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីថ្ងៃព្រហស្បតិ៍ត រហូតមកដល់ថ្ងៃអាទិត្យម្សិលមិញ ក៏បានធ្វើឱ្យមនុស្ស៣៣នាក់ រងរបួស និង៣០នាក់ទៀតបាត់ខ្លួនផងដែរ។ ចំណែកឯក្រុមអ្នកជួយសង្រ្គោះនៅតែបន្តការផ្ដល់ជំនួយដល់ប្រជាជន រងផលប៉ះពាល់រាប់ពាន់នាក់ ដែលកំពុងស្នាក់នៅតាមជម្រកបណ្ដោះអាសន្ន។ គួរជម្រាបថា រដូវភ្លៀងមូសុងប្រចាំឆ្នាំ នៅក្នុងប្រទេសនេប៉ាល់ ចាប់ផ្ដើមពីខែមិថុនា រហូតដល់ ខែកញ្ញា ហើយជារឿយៗ គ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី តែងតែកើតឡើងនៅក្នុងរដូវនេះ។ ដោយឡែក ក្រៅតែពីនេប៉ាល់ បង់ក្លាដែស និងឥណ្ឌា ក៏កំពុងរងផលប៉ះពាល់ពីរដូវភ្លៀង មូសុងនេះដែរ ដោយនៅរដ្ឋ Assam នៃភាគឦសានប្រទេសឥណ្ឌា មានមនុស្ស១,៥លាននាក់ ត្រូវជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព និង១០នាក់បានស្លាប់ ខណៈមនុស្ស ជាង៥០០,០០០នាក់ ត្រូវបានជម្លៀស និងយ៉ាងហោចណាស់ ១០នាក់បានស្លាប់ រីឯភូមិចំនួន២០០ ត្រូវជន់លិចនៅក្នុងប្រទេសបង់ក្លាដែស៕ធ.ដ…

  • គ្រោះរញ្ជួយដីកម្រិត៧,២រ៉ិចទ័រ វាយប្រហារភាគខាងជើងប្រទេសឥណ្ឌូនេស៊ី

    គ្រោះរញ្ជួយដីកម្រិត៧,២រ៉ិចទ័រ វាយប្រហារភាគខាងជើងប្រទេសឥណ្ឌូនេស៊ី

    គ្រោះរញ្ជួយដីកម្រិត៧,២រ៉ិចទ័រ បានវាយប្រហារខេត្តម៉ាលូគូ ភាគខាងជើងនៃប្រទេសឥណ្ឌូណេស៊ី កាលពីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩។ រហូតមកដល់បច្ចុប្បន្ននេះ គ្មានរបាយការណ៍ណាបង្ហាញពីតួលេខនៃអ្នកស្លាប់ និងរងរបួសព្រមទាំងការខូចខាតទ្រព្យសម្បត្តិនៅឡើយទេ។ មន្រ្តីឥណ្ឌូណេស៊ី មិនបានចេញការព្រមានជាមុនពីរលកយក្សស៊ូណាមិនោះទេ ចំពោះគ្រោះរញ្ជួយដីនេះ។ ប្រទេសឥណ្ឌូណេស៊ីបានកើតមានគ្រោះរញ្ជួយដីរាប់ពាន់ដងជារៀងរាល់ឆ្នាំ។ កាលពីខែកញ្ញា ឆ្នាំមុន គ្រោះរញ្ជួយដីកម្រិត៧,៤រ៉ិចទ័រ បានកើតមានឡើងនៅស្រុក Donggala ខេត្ត Sulawesi ភាគកណ្តាលនៃប្រទេសឥណ្ឌូណេស៊ី បណ្តាលឱ្យមនុស្សចំនួនជាង២០០០នាក់ ត្រូវបានស្លាប់ ដោយគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ៕ធ.ដ

  • ប្រធានាធិបតីអ៊ីរ៉ង់អះអាងថា ត្រៀមខ្លួនរួចជាស្រេចដើម្បីចរចាជាមួយសហរដ្ឋអាម៉េរិក បើសិនជាទណ្ឌកម្មត្រូវបានដកចេញ

    ប្រធានាធិបតីអ៊ីរ៉ង់អះអាងថា ត្រៀមខ្លួនរួចជាស្រេចដើម្បីចរចាជាមួយសហរដ្ឋអាម៉េរិក បើសិនជាទណ្ឌកម្មត្រូវបានដកចេញ

    រុស្ស៊ី៖ អ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីជួបចរចាជាមួយសហរដ្ឋអាម៉េរិក បើសិនជាទីក្រុងវ៉ាស៊ីនតោន លុបចោលទណ្ឌកម្ម និងការគំរាមកំហែងប្រឆាំងទីក្រុងតេហេរ៉ង់ នេះបើតាមការអះអាងរបស់ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី។ លោក ហាសាន់ រូហានី បានការកត់សម្គាល់បែបនេះ បន្ទាប់ពីប្រទេសបារាំង អាល្លឺម៉ង់ និងអង់គ្លេស បានធ្វើការអំពាវនាវឱ្យមានកិច្ចសន្ទនាមួយរវាងភាគីជាហត្ថលេខីនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់ភាពតានតឹងបច្ចុប្បន្នរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់។ ប្រធានាធិបតីអ៊ីរ៉ង់រូបនេះ បានសង្កត់ធ្ងន់ទៀតថា អ៊ីរ៉ង់នឹងចាត់វិធានការឆ្លើយតបនានា ចំពោះការគំរាមកំហែង និងទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក ពាក់ព័ន្ធនឹងសំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥៕ធ.ដ

  • អង់គ្លេសបញ្ជាក់ថា កប៉ាល់ដឹកប្រេងរបស់អ៊ីរ៉ង់ដែលរឹបអូសបាន អាចនឹងត្រូវដោះលែងវិញ បើសិនជាកប៉ាល់នេះ មិនរំលោភលើទណ្ឌកម្មអឺរ៉ុបទេនោះ

    អង់គ្លេសបញ្ជាក់ថា កប៉ាល់ដឹកប្រេងរបស់អ៊ីរ៉ង់ដែលរឹបអូសបាន អាចនឹងត្រូវដោះលែងវិញ បើសិនជាកប៉ាល់នេះ មិនរំលោភលើទណ្ឌកម្មអឺរ៉ុបទេនោះ

    អង់គ្លេស៖ អង់គ្លេស នឹងជួយសម្រួលដល់ការដោះលែងកប៉ាល់ដឹកប្រេងអ៊ីរ៉ង់ ដែលរឹបអូសបាន ប្រសិនបើទីក្រុតេហេរ៉ង់ អាចផ្តល់ការធានាថា កប៉ាល់នេះនឹងមិនរំលោភលើការដាក់ទណ្ឌកម្មអឺរ៉ុបលើការដឹកជញ្ជូនប្រេងទៅស៊ីរី នេះបើតាមរដ្ឋមន្រ្តីការបរទេសអង់គ្លេសលោក ជេរ៉េមី ហាន់។ លោក ជេរ៉េមី ហាន់ បាននិយាយថា លោកបានធ្វើការសន្ទនាតាមទូរសព្ទដែលមានលក្ខណៈស្ថាបនាជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក ម៉ូហាំម៉ាត់ ចាវ៉ាដ ហ្សារីហ្វ និងធានាចំពោះគាត់ថា ការព្រួយបារម្ភរបស់យើង មានទិសដៅមិនមែនប្រភពដើមនៃប្រេងនោះទេ ហើយលោក ហ្សារីហ្វ បានប្រាប់លោកវិញថា អ៊ីរ៉ង់មិនចង់បង្កើនភាពតានតឹងទេ។ ដោយឡែកការិយាល័យកិច្ចការបរទេសអង់គ្លេស បានបកស្រាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នេះគឺអំពីការអនុវត្តទណ្ឌកម្មរបស់សហភាពអឺរ៉ុបលើស៊ីរីសកម្មភាពត្រូវបានធ្វើឡើងដោយសារតែទីកន្លែង ដែលប្រេងកំពុងឆ្ពោះទៅកាន់ នោះ គឺអង្គភាពរបស់ស៊ីរីដែលជាប់បម្រាម មិនមែនដោយសារតែវាមកពីអ៊ីរ៉ង់នោះទេ៕ធ.ដ

  • ប្រធានាធិបតីបារាំង៖ បារាំងនឹងបង្កើតអង្គភាពយោធាផ្នែកអវកាសនៅឆ្នាំ២០២០ខាងមុខ

    ប្រធានាធិបតីបារាំង៖ បារាំងនឹងបង្កើតអង្គភាពយោធាផ្នែកអវកាសនៅឆ្នាំ២០២០ខាងមុខ

    បារាំង៖ ប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង នៅថ្ងៃសៅរ៍សប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) ក្នុងឱកាសនៃការប្រារព្ធពិធីព្យុះហយាត្រាយោធានៃទិវា Bastille Day ក្នុងទីក្រុងប៉ារីស បានប្រកាសថា អង្គភាពអវកាសមួយ នឹងត្រូវបង្កើតឡើងនាខែកញ្ញា ឆ្នាំ២០២០ នៅក្នុងកងទ័ពជើងអាកាសបារាំង ខណៈការសម្រេចលើទំហំនៃការចំណាយសម្រាប់គោលដៅនេះ នឹងត្រូវធ្វើឡើងក្នុងពេលខាងមុខ។ ការលើកឡើងបែបនេះរបស់លោក អែមម៉ានុយអែល ម៉ាក្រុង ក៏បាននឹងកំពុងបង្កើនក្តីព្រួយបារម្ភអំពីការរត់ប្រណាំងសព្វាវុធគ្នានៅទីអវកាសផងដែរ ចាប់តាំងតែពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានសម្រេចកាលពីឆ្នាំមុនថា នឹងបង្កើតកងទ័ពអវកាសឲ្យបាននៅឆ្នាំ២០២០ ដែលវាគឺជាកងកម្លាំងយោធាថ្មី នៅក្នុងជួរយោធាអាម៉េរិក។ សូមរំលឹកផងដែរថា សន្ធិសញ្ញា Outer Space Treaty កាលពីឆ្នាំ១៩៦៧ ដែលទទួលស្គាល់ដោយប្រទេសជាង១០០លើពិភពលោក ហាមការដាក់ពង្រាយសព្វាវុធប្រល័យលោកនៅក្នុងទីអវកាស រួមជាមួយសកម្មភាពយោធាផ្សេងៗទៀត៕ធ.ដ

  • ទីបំផុតឥណ្ឌាសម្រេចបញ្ឈប់បេសកកម្មលើកទី២ ឆ្ពោះទៅកាន់ឋានព្រះចន្ទ ដោយសារបញ្ហាបច្ចេកទេស

    ទីបំផុតឥណ្ឌាសម្រេចបញ្ឈប់បេសកកម្មលើកទី២ ឆ្ពោះទៅកាន់ឋានព្រះចន្ទ ដោយសារបញ្ហាបច្ចេកទេស

    ឥណ្ឌា៖ ទីភ្នាក់ងារអវកាសរបស់ឥណ្ឌា នៅក្នុងថ្ងៃច័ន្ទដើមសប្តាហ៍នេះ បានសម្រេចប្រកាសបញ្ឈប់បេសកកម្មលើកទី២ ដែលមានឈ្មោះថា Chandrayaan-2 ដែលឆ្ពោះទៅកាន់ឋានព្រះចន្ទ ដោយសារតែបញ្ហាបច្ចេកទេស។ បើតាមមន្រ្តីទំនាក់ទំនងសាធារណៈនៃអង្គការស្រាវជ្រាវអវកាសឥណ្ឌា លោក Guru Prasad កាលបរិច្ឆេទបើកដំណើរការឡើងវិញ នឹងត្រូវប្រកាសនៅពេលក្រោយ។ គួរបញ្ជាក់ថា បេសកកម្ម Chandrayaan-2 មានតម្លៃសរុប១៤០លានដុល្លារអាម៉េរិក ហើយក្នុងនោះរួមមានយានប្រភេទ Orbiter ដែលដើរតួនាទីជាផ្កាយរណប ព្រមទាំងយានប្រភេទសម្រាប់ចុះចតឈ្មោះ Vikram និងមួយទៀតឈ្មោះ Pragyan ដែលជាយានប្រភេទរុករកអាចចល័តបាន។ យាន Vikram ដែលផ្ទុកយាន Pragyan ក្នុងខ្លួនវា ត្រូវគេរំពឹងថា នឹងផ្តាច់ខ្លួនចេញពី Orbiter ហើយធ្វើដំណើរទៅចុះចតនៅតំបន់ប៉ូលខាងត្បូងរបស់ព្រះចន្ទ ដែលជាកន្លែងមិនទាន់មានយានណាចុះទៅដល់ឡើយ នៅថ្ងៃទី០៦ ខែកញ្ញាខាងមុខ៕ធ.ដ