Category: ព័ត៌មានអន្តរជាតិ

  • សភាតំណាងរាស្រ្តសហរដ្ឋអាមេរិកធ្វើការបោះឆ្នោត ដើម្បីរារំាងលោក ដូណាល់ ត្រាំ បង្កសង្គ្រាមជាមួយអ៊ីរ៉ង់

    សភាតំណាងរាស្រ្តសហរដ្ឋអាមេរិកធ្វើការបោះឆ្នោត ដើម្បីរារំាងលោក ដូណាល់ ត្រាំ បង្កសង្គ្រាមជាមួយអ៊ីរ៉ង់

    សហរដ្ឋអាមេរិក៖ សភាតំណាងរាស្រ្តអាមេរិកជាច្រើនរូបបានបោះឆ្នោតអនុម័ត ហើយ ទៅលើវិសោធនកម្មនៃសេចក្តីព្រាងច្បាប់ថ្មី ដែលមានគោលដៅរឹតបន្តឹងសិទ្ធិអំណាចរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការប្រកាសសង្គ្រាមជាមួយអ៊ីរ៉ង់ ដោយគ្មានការយល់ព្រមពីសភា ។សេចក្ដីព្រាងច្បាប់ថ្មីនេះ ត្រូវបានបោះឆ្នោតអនុម័តនៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ជាមួយសំឡេងគាំទ្រ២២០ទល់នឹង១៩៧សំឡេង ។ ដោយឡែកក្រោយការសម្រេចនេះដែរ ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាអាមេរិកមកពីបក្សប្រជាធិបតេយ្យ លោក អេលៀត អេងហ្គែល បាននិយាយថា ច្បាប់នេះនឹងរារាំងមិនឱ្យលោក ដូណាល់ ត្រាំ ប្រកាសសង្រ្គាម ឬបើកការវាយប្រហារណាមួយលើអ៊ីរ៉ង់ឡើយ បើសិនជាគ្មានការអនុញ្ញាតពីសភាជាមុន ។យ៉ាងណាមិញ សេចក្ដីពា្រងច្បាប់ខាងលើនេះ នឹងត្រូវបញ្ជូនបន្តទៅកាន់ព្រឹទ្ធ សភាអាមេរិក ដែលដឹកនាំដោយគណបក្សសាធារណរដ្ឋ ស្របពេលដែលសេតវិមានអះអាងថា លោក ដូណាល់ ត្រាំ នឹងបោះឆ្នោតវ៉េតូចំពោះច្បាប់ថ្មីនេះ ៕          

  • ប្រធានាធិបតីសហរដ្ឋអាមេរិកប្តេជ្ញានឹងធ្វើជំរឿនប្រជាជនឲ្យបានតាមគំរោងថ្មីនៅឆ្នាំ២០២០ខាងមុខ

    ប្រធានាធិបតីសហរដ្ឋអាមេរិកប្តេជ្ញានឹងធ្វើជំរឿនប្រជាជនឲ្យបានតាមគំរោងថ្មីនៅឆ្នាំ២០២០ខាងមុខ

    សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អះអាងថា នឹងមិនបោះបង់ចោលឡើយ ជុំវិញការធ្វើជំរឿននៅឆ្នាំ២០២០ខាងមុខ ដើម្បីដឹងថាប្រជាជនមាន ឬមិនមានសញ្ជាតិអាមេរិកដែលកំពុងរស់នៅក្នុងសហរដ្ឋអាមេរិក មានចំនួនប៉ុន្មាននាក់ឲ្យពិតប្រាកដ ។ការធ្វើជំរឿន គឺស្ថិតនៅក្រោមច្បាប់រដ្ឋធម្មនុញ្ញអាមេរិក ហើយវាត្រូវធ្វើឡើងជារៀងរាល់១០ឆ្នាំម្ដង ។ សម្រាប់ដំណើរការនៃជំរឿនប្រជាជននេះ ត្រូវបានគេមើលឃើញថា រដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងតែព្យាយាមសម្រិតសម្រាំងរកជនអន្តោប្រវេសន៍ទាំងអស់ ដែលកំពុងរស់នៅខុសច្បាប់ក្នុងសហរដ្ឋអាមេរិក តាមរយៈការបង្កើនសំនួរទៅក្នុងបែបបទនៃការធ្វើជំរឿន ។ពាក់ព័ន្ធនឹងបញ្ហាខាងលើ ប្រធានាធិបតីអាមេរិករូបនេះបានគូសបញ្ជាក់ថ្លែងនៅឯសេតវិមានថា ដោយសារតែមានវិវាទ និងការប្រឆាំងជំទាស់នោះ រដ្ឋបាលលោកនឹងមិនបន្ថែមសំណួរស្ដីពីសញ្ជាតិ ទៅក្នុងការធ្វើជំរឿនឆ្នាំ២០២០នោះទេ ។ ប៉ុន្តែប្រការនេះក៏មិនមែនមានន័យថា សេតវិមាននឹងបោះបង់ចោលការតស៊ូ នៅក្នុងការធ្វើជំរឿនដោយបន្ថែមសំនួរនោះដែរ ៕                

  • ទីបំផុតតួកគីទទួលបានប្រព័ន្ធការពារមីស៊ីលរុស្ស៊ី S-400 ដែលបញ្ជូនមកដល់លើកដំបូង

    ទីបំផុតតួកគីទទួលបានប្រព័ន្ធការពារមីស៊ីលរុស្ស៊ី S-400 ដែលបញ្ជូនមកដល់លើកដំបូង

    តួកគី៖ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន នៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ ក្រសួងការពារជាតិតួកគី បានបញ្ជាក់ថា តួកគីបានទទួលបរិក្ខាប្រព័ន្ធមីស៊ីល S-400 ដំបូងពីរុស្ស៊ីហើយ និងកំពុងដឹកជញ្ជូនវាទៅកាន់មូលដ្ឋានទ័ពអាកាស Murted ក្នុងទីក្រុងអង់ការ៉ា ។កន្លងមក តួកគីបានចុះកិច្ចព្រមព្រៀងទិញ S-400 ក្រោមកម្ចីពីរុស្ស៊ីកាលពីខែធ្នូ ឆ្នាំ២០១៧ ប៉ុន្តែសហរដ្ឋអាមេរិកបានព្រមានជាបន្តបន្ទាប់ថា ទីក្រុងអង់ការ៉ានឹងត្រូវប្រឈមមុខនឹងទណ្ឌកម្ម បើមិនព្រមលុបចោលគម្រោងទិញប្រព័ន្ធមីស៊ីលទីក្រុងម៉ូស្គូនេះទេនោះ ។ ដោយសារតែប្រព័ន្ធមីស៊ីលរុស្ស៊ីអាចនឹងបំផ្លាញដល់យុទ្ធសាស្ត្រការពារដែនអាកាសរបស់អង្គការណាតូ ដែលតួកគីផ្ទាល់ក៏ជាសមាជិកផងដែរ ។បើទោះបីជាបែបនេះក៏ដោយនោះ ប្រទេសតួកគីមិនបានស្ដាប់ការព្រមាននេះឡើយ ដោយអះអាងថា ការទិញប្រព័ន្ធមីស៊ីលរុស្ស៊ីគឺជារឿងចំាបាច់សម្រាប់សន្តិសុខជាតិ ហើយតួកគីមានសិទ្ធិស្វ័យភាពក្នុងការធ្វើពាណិជ្ជកម្មជាមួយបណ្ដាប្រទេសដទៃ ៕        

  • អង់គ្លេសសម្រេចដោះលែងក្រុមនាវិកអ៊ីរ៉ង់វិញ ខណៈកប៉ាល់ដឹកប្រេងនៅតែបន្តឃាត់ទុកដដែល

    អង់គ្លេសសម្រេចដោះលែងក្រុមនាវិកអ៊ីរ៉ង់វិញ ខណៈកប៉ាល់ដឹកប្រេងនៅតែបន្តឃាត់ទុកដដែល

    អង់គ្លេស៖ សមាជិកកងនាវិកអ៊ីរ៉ង់ទាំងអស់០៤រូបរបស់នាវាដឹកប្រេងអ៊ីរ៉ង់ Grace 1 ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ដោយគ្មានការចោទប្រកាន់ណាមួយឡើយ បន្ទាប់ពីមានការឃុំឃាំងកាលពីសប្តាហ៍មុន ក្រោមបទសង្ស័យថា បានរំលោភបំពានលើទណ្ឌកម្មអឺរ៉ុប តាមរយៈការលួចដឹកប្រេងទៅកាន់ប្រទេសស៊ីរី ។ អាជ្ញាធរ ជីប៉្រាល់តា បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃ សុក្រ សប្តាហ៍នេះថា សមាជិកនាវិកអ៊ីរ៉ង់ទាំង០៤រូបត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ជាមួយនឹងមានលក្ខខណ្ឌមួយចំនួន ប៉ុន្តែលក្ខខណ្ឌទាំងនោះ មិនត្រូវបានបញ្ជាក់ឲ្យលម្អិតទេ ខណៈនាវាដឹកប្រេងអ៊ីរ៉ង់ Grace 1 ក៏នៅតែបន្តជាប់ឃាំងដដែល ។សូមជម្រាបផងដែរថា អជ្ញាធរកោះ ជីប្រ៉ាល់តា សហការណ៍ជាមួយកងនាវាអង់ គ្លេស បានរឹបអូសកប៉ាល់ដឹកប្រេងជាង២លានបារ៉ែលឈ្មោះ Grace 1 របស់អ៊ីរ៉ង់នៅឈូងសមុទ្រ ជីប្រ៉ាល់តា កាលពីថ្ងៃទី០៤ ខែកក្កដា តបតាមសំណើរបស់សហរដ្ឋអាមេរិក ដោយចោទប្រកាន់ថា កប៉ាល់នេះបានរំលោភបំពានលើទណ្ឌកម្មអឺរ៉ុប តាមរយៈការដឹកប្រេងឆ្ពោះទៅកាន់ស៊ីរី ៕          

  • NASA បញ្ចេញរូបភាពរណ្តៅមួយនៅភពអង្គារ ដែលទើបអាចម៍ផ្កាយតូចមួយដុំហោះទៅបុក

    NASA បញ្ចេញរូបភាពរណ្តៅមួយនៅភពអង្គារ ដែលទើបអាចម៍ផ្កាយតូចមួយដុំហោះទៅបុក

    សហរដ្ឋអាមេរិក៖ អាចម៍ផ្កាយតូចមួយដុំទើបតែបានហោះទៅបុកផ្ទៃភពអង្គារថ្មីៗនេះ ដែលវាបានបង្កើតជារណ្តៅអាចម៍ផ្កាយមួយមានមុខប្រវែងចន្លោះពី ១៥-១៦ម៉ែត្រ នេះបើតាមទីភ្នាក់ងារអវកាសអាមេរិក NASA ។ រណ្តៅអាចម៍ផ្កាយខាងលើបានបង្ហាញខ្លួនយ៉ាងច្បាស់ នៅក្នុងរូបភាពថ្មីសន្លាងមួយបានមកពីយានអវកាស MRO របស់ NASA ដែលបានបន្តនៅក្បែរភពអង្គារ (Mars) អស់រយៈពេលជាង១៣ឆ្នាំមកហើយ ។ ប៉ុន្តែទន្ទឹមគ្នានោះ ពុំមានការកំណត់ជាក់លាក់អំពីពេលវេលា ដែលរណ្តៅអាចម៍ ផ្កាយថ្មីនេះបានកកើតឡើងឡើយ ដោយការប៉ាន់ស្មានដែលប្រសើរបំផុត គឺនៅចន្លោះខែកញ្ញា ឆ្នាំ២០១៦ និងខែកុម្ភៈ ឆ្នាំ២០១៩ ដោយសារតែកាមេរ៉ារបស់ យានអវកាស MRO មិនអាចក្រឡេកមើលបានគ្រប់ទីកន្លែងក្នុងពេលតែមួយ ៕          

  • មេដឹកនាំសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល ធ្វើកិច្ចសន្ទនាគ្នាតាមទូរសព្ទផ្តោតសំខាន់ លើបញ្ហាប្រទេសអ៊ីរ៉ង់

    មេដឹកនាំសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល ធ្វើកិច្ចសន្ទនាគ្នាតាមទូរសព្ទផ្តោតសំខាន់ លើបញ្ហាប្រទេសអ៊ីរ៉ង់

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បាននិយាយឆ្លើយឆ្លងគ្នាតាមទូរសព្ទជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ ដោយផ្តោតសំខាន់លើបញ្ហាប្រទេសអ៊ីរ៉ង់ នេះបើតាមការលើកឡើងរបស់សេតវិមាននៅថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ។បើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន មេដឹកនាំទាំងពីរបានធ្វើកិច្ចពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងការចែករំលែកកិច្ចការពារផ្នែកសន្តិសុខជាតិ ក្នុងនោះរួមមានទាំងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីទប់ទល់នឹងសកម្មភាពបង្កហេតុរបស់អ៊ីរ៉ង់នៅក្នុងតំបន់។នាឱកាសនោះដែរ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលបានធ្វើការជំរុញឱ្យមេដឹកនាំសហភាពអឺរ៉ុបដាក់ទណ្ឌកម្មឡើងវិញប្រឆាំងនឹងអ៊ីរ៉ង់ ដោយចោទប្រកាន់ថា សាធារណរដ្ឋអ៊ិស្លាមមួយនេះ កំពុងបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដើម្បីកសាងអាវុធនុយក្លេអ៊ែរនៅថ្ងៃអនាគត៕ម.ន

  • សហរដ្ឋអាម៉េរិក មានគម្រោងបើកអមនាវានៅតំបន់ឈូងសមុទ្រពែក្ស ក្រោយអង់គ្លេស អះអាងថា កប៉ាល់ដឹកប្រេងរបស់ខ្លួនរងការរំខានពីអ៊ីរ៉ង់

    សហរដ្ឋអាម៉េរិក មានគម្រោងបើកអមនាវានៅតំបន់ឈូងសមុទ្រពែក្ស ក្រោយអង់គ្លេស អះអាងថា កប៉ាល់ដឹកប្រេងរបស់ខ្លួនរងការរំខានពីអ៊ីរ៉ង់

    សហរដ្ឋអាម៉េរិក៖ មន្ទីរបញ្ចកោណ នៅថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ បានលើកឡើងថា ខ្លួនកំពុងពិភាក្សាអំពីការអមដំណើរដោយយោធា សម្រាប់នាវានៅឈូងសមុទ្រពែក្ស ពោលគឺមួយថ្ងៃបន្ទាប់ពីទូកប្រដាប់អាវុធរបស់អ៊ីរ៉ង់បានគំរាមកប៉ាល់ដឹកប្រេងរបស់អង់គ្លេស។បេក្ខជនដែលត្រូវបានតែងតាំងដោយសេតវិមាន ដើម្បីក្លាយជាប្រធាននៃអគ្គសេនាធិការចម្រុះ លោកឧត្តមសេនីយ៍ ម៉ាក មីលលី បានគូសបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមបង្កើតក្រុមចម្រុះមួយ ទាក់ទងទៅនឹងការផ្តល់ជូនការអមដំណើរដោយយោធា និងការអមដំណើរដោយកងទ័ពជើងទឹក ចំពោះការដឹកជញ្ជូនទំនិញពាណិជ្ជកម្មតាមនាវា។ លោក មីលលី បានប្រាប់គណៈកម្មាធិការទីភ្នាក់ងារប្រដាប់អាវុធរបស់ព្រឹទ្ធសភាថា លោកគិតថា វិធានការនោះ នឹងមានការអភិវឌ្ឍនៅប៉ុន្មានសប្តាហ៍ទៀតនេះ។ការលើកឡើងបែបនេះរបស់លោកឧត្តមសេនីយ៍ ម៉ាក មីលលី ស្របពេលដែលអង់គ្លេសបានបង្កើនការប្រកាសអាសន្នដល់កម្រិតខ្ពស់ ជាមួយការក្រើនរំលឹកឱ្យកប៉ាល់ដឹកប្រេងអង់គ្លេសទាំងអស់ កុំធ្វើដំណើរចូលក្នុងដែនទឹកអ៊ីរ៉ង់ ជាទីដែល មានការវាយប្រហារជាយថាហេតុណាមួយអាចនឹងកើតឡើង៕ម.ន

  • សហរដ្ឋអាម៉េរិក ចេញមុខទទួលស្គាល់ថា គ្រាប់មីស៊ីលផ្លោងកូរ៉េខាងជើងពិតជា មានអនុភាពខ្លាំងក្លាណាស់

    សហរដ្ឋអាម៉េរិក ចេញមុខទទួលស្គាល់ថា គ្រាប់មីស៊ីលផ្លោងកូរ៉េខាងជើងពិតជា មានអនុភាពខ្លាំងក្លាណាស់

    កូរ៉េខាងត្បូង៖ មីស៊ីលផ្លោងអន្តរទ្វីប ហ្វាសុង-១៥ របស់កូរ៉េខាងជើង មានសមត្ថភាពបាញ់ដល់ទីតាំងដីគោក និងគ្រប់ទីកន្លែងទាំងអស់នៅសហរដ្ឋអាម៉េរិក នេះបើតាមការបញ្ជាក់របស់កងទ័ពអាម៉េរិកប្រចាំប្រទេសកូរ៉េខាងត្បូង (USFK)។ នៅក្នុងការវាយតម្លៃប្រចំាឆ្នាំរបស់ខ្លួន ដែលចេញផ្សាយនៅសប្ដាហ៍នេះ កងទ័ពUSFK បានបញ្ជាក់ទៀតថា មីស៊ីល ហ្វាសុង-១៥ ដែលកូរ៉េខាងជើងបានធ្វើតេស្ដកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ អាចបាញ់បានក្នុងចម្ងាយ១ម៉ឺន២ពាន់៨៧៤គីឡូម៉ែត្រ ដែលចម្ងាយនេះអាចបាញ់ដល់ទីតាំងដីគោកគ្រប់ទីន្លែងនៅក្នុងសហរដ្ឋអាម៉េរិក។ការកត់សម្គាល់បែបនេះរបស់កងទ័ពអាម៉េរិកប្រចាំប្រទេសកូរ៉េខាងត្បូងខាងលើ ត្រូវបានធ្វើឡើងក្នុងគ្រាដែលកូរ៉េខាងជើង តាមរយៈទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ខ្លួន បានចុះផ្សាយព្រមានថា ទីក្រុងព្យុងយ៉ាង នឹងធ្វើការអភិវឌ្ឍ ក៏ដូចជាបាញ់សាកល្បងអាវុធពិសេសនានា ដើម្បីបង្កើនសមត្ថភាពបាញ់កម្ទេចយន្ដហោះចម្បាំង F-35 បើសិនជាកូរ៉េខាងត្បូងនៅតែបន្តដាក់ពង្រាយយន្ដហោះចម្បាំងបំបាំងកាយអាម៉េរិកមួយនេះ៕ម.ន

  • កូរ៉េខាងជើង សម្រេចតែងតាំងលោក គីម ជុងអ៊ុន ជាប្រមុខរដ្ឋជាផ្លូវការ

    កូរ៉េខាងជើង សម្រេចតែងតាំងលោក គីម ជុងអ៊ុន ជាប្រមុខរដ្ឋជាផ្លូវការ

    កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកូរ៉េខាងត្បូង បានរាយការណ៍ថា កូរ៉េខាងជើងបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ខ្លួនហើយ ដោយសម្រេចតែងតាំងលោក គីម ជុងអ៊ុន ជាប្រមុខរដ្ឋជាផ្លូវការ ដើម្បីជួយកូរ៉េខាងជើងក្នុងការស្ដាទំនាក់ទំនងការទូតឡើងវិញជាមួយបណ្ដាប្រទេសដទៃ។បើតាមប្រភពដដែលនេះ ការតែងតាំងខាងលើ ក៏នឹងធ្វើឱ្យលោក គីម ជុងអ៊ុន មានតួនាទីស្មើមុខស្មើមាត់ក្នុងជំនួបកំពូលនានាជាមួយបណ្ដាមេដឹកនាំដទៃដូចជាប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ឬក៏ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ជាដើម។សូមជម្រាបផងដែរថា រដ្ឋធម្មនុញ្ញថ្មី ដែលត្រូវបានធ្វើវិសោធនកម្មនៅក្នុងកិច្ចប្រជុំពេញអង្គនៃសភាកំពូលប្រជាជនកូរ៉េខាងជើង កាលពីខែមេសាកន្លងទៅនេះ បានចែងថា ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការដ្ឋ លោក គីម ជុងអ៊ុន មានតួនាទីស្មើនឹងមេដឹកនាំកំពូល ពោលគឺតំណាងឱ្យកូរ៉េខាងជើង ក្នុងនាមជាប្រមុខរដ្ឋ៕ម.ន

  • ឥណ្ឌា កំពុងត្រៀមបាញ់បង្ហោះយានអវកាសទៅព្រះចន្ទនៅសប្តាហ៍ក្រោយនេះ

    ឥណ្ឌា កំពុងត្រៀមបាញ់បង្ហោះយានអវកាសទៅព្រះចន្ទនៅសប្តាហ៍ក្រោយនេះ

    ឥណ្ឌា៖ ទីភ្នាក់ងារអវកាសឥណ្ឌាកំពុងត្រៀមបាញ់បង្ហោះយាន Chandrayaan-2 របស់ខ្លួននៅសប្តាហ៍ក្រោយ ដើម្បីឲ្យវាទៅចុះជិតប៉ូលខាងត្បូងរបស់ព្រះចន្ទ ដែលមិនទាន់មាននរណាសិក្សាស្រាវជ្រាវនៅឡើយ។បើតាមការគ្រោងទុកនោះ យាន Chandrayaan-2 នឹងត្រូវបង្ហោះចេញពីមជ្ឈមណ្ឌលអវកាស Satish Dhawan Space Center នៅទីក្រុង ស្រ៊ីហារីកូតា នៅលើឆ្នេរភាគនិរតីរបស់ប្រទេសឥណ្ឌា នៅថ្ងៃ១៥ ខែកក្កដានេះ។ វាជាយានស្រាវជ្រាវឋានព្រះចន្ទទី២ របស់អង្គការស្រាជ្រាវអវកាសឥណ្ឌា (ISRO) និងជាយានទី១ដែលត្រូវបានគេផលិតឡើង ដើម្បីចុះចតលើព្រះចន្ទ ដោយវាគ្រោងនឹងទៅដល់ព្រះចន្ទ នៅថ្ងៃ១៦ ខែកញ្ញា ឆ្នាំ២០១៩ខាងមុខនេះ។ បើជោគជ័យនោះ ឥណ្ឌានឹងក្លាយជាប្រទេសទី៤ បន្ទាប់ពីសហរដ្ឋអាម៉េរិក រុស្ស៊ី និងចិន ដែលបង្ហោះយានទៅដល់ភពរណបរបស់ផែនដី៕ម.ន