Category: ព័ត៌មានអន្តរជាតិ

  • អ៊ីស្រាអែល នឹងបញ្ឈប់បេសកកម្មលើកទី២ទៅឋានព្រះចន្ទ បន្ទាប់ពីយានមួយគ្រឿង ទើបធ្លាក់ខ្ទេចនៅទីនោះ

    អ៊ីស្រាអែល នឹងបញ្ឈប់បេសកកម្មលើកទី២ទៅឋានព្រះចន្ទ បន្ទាប់ពីយានមួយគ្រឿង ទើបធ្លាក់ខ្ទេចនៅទីនោះ

    អ៊ីស្រាអែល៖ ក្រុមហ៊ុនអវកាសអ៊ីស្រាអែល ស្ពេសអាយអិល បានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួននឹងមិនចេញបេសកកម្មថ្មីឆ្ពោះទៅកាន់ឋានព្រះច័ន្ទជាលើកទីពីរឡើយ។ ការអះអាងបែបនេះរបស់ក្រុមហ៊ុនអវកាសអ៊ីស្រាអែល ស្ពេសអាយអិល គឺវាផ្ទុយពីការប្រកាសភ្លាមៗ ក្រោយយានអវកាស ប៊ឺរ៉េសស៊ីត ធ្លាក់អំឡុងពេលព្យាយាមចុះចតទៅលើផ្ទៃព្រះចន្ទកាលពីថ្ងៃទី១១ ខែមេសាកន្លងទៅ។ សូមរំលឹកថា ក្រុមហ៊ុនអវកាសអ៊ីស្រាអែល ស្ពេសអាយអិល បានបង្ហោះសារនៅលើបណ្តាញសង្គមធ្វីតធើ កាលពីថ្ងៃទី២៥ ខែមិថុនា ឲ្យដឹងថា ក្រុមហ៊ុននឹងលែងទៅឋានព្រះចន្ទហើយ ព្រោះថា បេសកកម្មរបស់យានអវកាស ប៊ឺរ៉េសស៊ីត ទៅកាន់ទីនោះ អាចចាត់ទុកថា ជារឿងជោគជ័យ និងជាការបំបែកកំណត់ត្រាមួយទៅហើយ។ ផ្ទុយទៅវិញ ក្រុមហ៊ុន ស្ពេសអាយអិល នឹងផ្តោតទៅលើគោលដៅផ្សេងវិញ សម្រាប់បេសកកម្ម ប៊ឺរ៉េសស៊ីត ពីរចុចសូន្យ (Beresheet 2.0)៕ធ.ដ

  • មនុស្សម្នាក់ស្លាប់ និង១,២៤លាននាក់ ត្រូវជម្លៀសខ្លួនជាបន្ទាន់ ដោយសារការគំរាមកំហែងពីគ្រោះបាក់ដី និងទឹកជំនន់ធ្ងន់នៅប៉ែកខាងត្បូងប្រទេសជប៉ុន

    មនុស្សម្នាក់ស្លាប់ និង១,២៤លាននាក់ ត្រូវជម្លៀសខ្លួនជាបន្ទាន់ ដោយសារការគំរាមកំហែងពីគ្រោះបាក់ដី និងទឹកជំនន់ធ្ងន់នៅប៉ែកខាងត្បូងប្រទេសជប៉ុន

    ជប៉ុន៖ ប្រជាជនជប៉ុនប្រមាណ១,២៤លាននាក់ រស់នៅនៅលើកោះ គ្យូស៊ុ ដែលស្ថិតនៅប៉ែកខាងត្បូងប្រទេស បានទទួលការបង្គាប់ឱ្យជម្លៀសខ្លួនជាបន្ទាន់ ដោយសារតែមានការគំរាមកំហែងនៃគ្រោះបាក់ដី និងទឹកជំនន់ដ៏ធ្ងន់ ដែលបង្កឡើងពីភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នានៅតំបន់នោះ។ តំបន់ដែលត្រូវជម្លៀសចេញជាបន្ទាន់នោះ មានលំនៅឋានប្រជាជនចំនួន៥៨ពាន់ខ្នង ក្នុងនោះមានប្រជាជនរស់នៅប្រហែលជា១,២៤លាននាក់ ដោយពួកគេទាំងអស់កំពុងរស់នៅខេត្ត កាហ្គោស៊ីម៉ា និងទីក្រុង អាម៉ាគូសា ព្រមទាំងខេត្តអ៊ីរ៉ា នៅលើកោះគ្យូស៊ុ ដែលមានចំនួនប្រមាណ៧៦០,០០០នាក់ត្រូវបានគេបញ្ជាឲ្យជម្លៀសចេញពីផ្ទះជាបន្ទាន់ គិតចាប់តាំងពីថ្ងៃពុធសប្តាហ៍នេះ។ ឆ្លើយតបនឹងបញ្ហាខាងលើនេះ រដ្ឋបាលក្រុងនីមួយៗបានប្រកាសថា គ្រោះទឹកជំនន់ និងការរអិលបាក់ដី គឺជាគំរាមកំហែងយ៉ាងពិតប្រាកដមកលើជីវិត និងសុវត្ថិភាពរបស់ប្រជាជនដែលរស់នៅទីនោះ ហេតុដូច្នេះប្រជាពលរដ្ឋត្រូវតែស្វែងរកទីកន្លែងជ្រកកោណដូចជានៅតាមសាលារៀន និងគ្រឹះស្ថានសាធារណៈនានា ដែលមានទីតាំងនៅលើដីខ្ពស់ និងសុវត្ថិភាព៕ធ.ដ

  • ទីបំផុតប្រធានាធិបតីរុស្ស៊ី សម្រេចអនុម័តឱ្យផ្អាកអនុវត្តន៍តាមសន្ធិសញ្ញាកងកម្លាំង នុយក្លេអ៊ែររយៈចម្ងាយមធ្យម INF

    ទីបំផុតប្រធានាធិបតីរុស្ស៊ី សម្រេចអនុម័តឱ្យផ្អាកអនុវត្តន៍តាមសន្ធិសញ្ញាកងកម្លាំង នុយក្លេអ៊ែររយៈចម្ងាយមធ្យម INF

    រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានសម្រេចចុះហត្ថលេខាហើយ លើការអនុម័តឲ្យព្យួរការអនុវត្តន៍តាម សន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែររយៈចម្ងាយមធ្យម ដែលហៅកាត់ថា INF នេះបើយោងតាមសេចក្តីរាយការណ៍ជាច្រើននៅក្នុងថ្ងៃពុធសប្តាហ៍នេះ។ សេចក្តីរាយការណ៍ខាងលើបានកើតមានឡើង បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីរូបនេះ ធ្លាប់បានធ្វើការប្រកាសកាលពីដើមខែកុម្ភៈកន្លងទៅនេះថា រុស្ស៊ីនឹងផ្អាកការអនុវត្តន៍តាមសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែររយៈចម្ងាយមធ្យម INF ដូចគ្នាទៅនឹងសហរដ្ឋអាម៉េរិកដែរ ហើយក៏មិនមានផែនការដើម្បីចាប់ផ្តើមធ្វើកិច្ចពិភាក្សាស្តីពីការរំសាយអាវុធថ្មីជាមួយសហរដ្ឋអាម៉េរិកផងដែរ។ សូមរំលឹកថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រកាសកាលពីខែតុលា ឆ្នាំមុនថា ប្រទេសលោកនឹងដើរចេញពីសន្ធិសញ្ញា INF ដែលត្រូវបានព្រមព្រៀងគ្នាដោយសហរដ្ឋអាម៉េរិក និងអតីតសហភាពសូវៀត (រុស្ស៊ី) កាលពីឆ្នាំ១៩៨៧ ហើយបានចាប់ផ្តើមនិតីវិធីនេះជាផ្លូវការកាលពីដើមខែកុម្ភៈ ដោយត្រូវចំណាយពេលសរុប០៦ខែ។ ជាការឆ្លើយតប ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ក៏បានបញ្ជាក់ដែរថា ទីក្រុងម៉ូស្គូនឹងធ្វើដូចគ្នា៕ធ.ដ

  • កូរ៉េខាងជើង ចោទប្រកាន់សហរដ្ឋអាម៉េរិកជាថ្មីថា នៅតែបន្តធ្វើសកម្មភាពអរិភាព

    កូរ៉េខាងជើង ចោទប្រកាន់សហរដ្ឋអាម៉េរិកជាថ្មីថា នៅតែបន្តធ្វើសកម្មភាពអរិភាព

    កូរ៉េខាងជើង៖ ទីក្រុងព្យុងយ៉ាង បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនជាថ្មីថា នៅតែបន្តធ្វើសកម្មភាពអរិភាព បើទោះជាសហរដ្ឋអាម៉េរិក និងកូរ៉េខាងជើង ទើបតែបានព្រមព្រៀងចាប់ផ្ដើមកិច្ចចរចានុយក្លេអ៊ែរឡើងវិញ។ ប្រតិកម្មធ្ងន់ៗនេះ ធ្វើឡើងដោយប្រតិភូកូរ៉េខាងជើង ប្រចាំអង្គការសហប្រជាជាតិ និងជាការឆ្លើយតបទៅនឹងសហរដ្ឋអាម៉េរិក ដែលចោទប្រកាន់កូរ៉េខាងជើងថា បានរំលោភលើទណ្ឌកម្មអន្តរជាតិឆ្នាំ២០១៧ ស្ដីពីការនាំចូលប្រេងឥន្ធនៈ។ សេចក្ដីថ្លែងការណ៍របស់ក្រុមប្រតិភូកូរ៉េខាងជើងនេះទៀតសោត បានកើតមានឡើង ក្រោយលោក ដូណាល់ ត្រាំ បានក្លាយជាប្រធានាធិបតីអាម៉េរិក កំពុងកាន់អំណាចដំបូងគេបំផុត ដែលបានយកជើងជាន់ទឹកដីកូរ៉េខាងជើង តាមរយៈជំនួបជាមួយលោក គីម ជុងអ៊ុន នៅឯតំបន់ព្រំដែនគ្មានយោធាអន្តរកូរ៉េកាលពីថ្ងៃអាទិត្យ សប្ដាហ៍មុន៕ធ.ដ

  • សហរដ្ឋអាម៉េរិក សម្រេចអនុញ្ញាតឱ្យក្រុមហ៊ុននានាលក់ផលិតផលបច្ចេកវិទ្យាទូទៅ ឱ្យក្រុមហ៊ុនចិន ហូវៃ ឡើងវិញ

    សហរដ្ឋអាម៉េរិក សម្រេចអនុញ្ញាតឱ្យក្រុមហ៊ុននានាលក់ផលិតផលបច្ចេកវិទ្យាទូទៅ ឱ្យក្រុមហ៊ុនចិន ហូវៃ ឡើងវិញ

    សហរដ្ឋអាម៉េរិក៖ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានចាប់ផ្តើមបើកចំហឲ្យក្រុមហ៊ុនអាម៉េរិកនានា ដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណ សម្រាប់ការលក់ផលិតផលបច្ចេកវិទ្យាទូទៅ ដែលមិនប៉ះពាល់ដល់បញ្ហាសន្តិសុខជាតិទៅឲ្យក្រុមហ៊ុនចិន ហូវៃ ឡើងវិញ។ ការអនុញ្ញាតខាងលើ ត្រូវបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានសម្រេចរឿងនេះ ក្រោយជំនួបជាមួយសមភាគីចិនលោក ស៊ី ជិនពីង នៅក្រៅពីកិច្ចប្រជុំកំពូល G20 ក្នុងទីក្រុងអូសាកា ប្រទេសជប៉ុន ដែលវាជាផ្នែកមួយនៃកិច្ចពិភាក្សាពាក់ព័ន្ធនឹង ការដោះស្រាយសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ។ ស្របពេលជាមួយគ្នានេះដែរ បិតាស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាចិនហូវៃលោក រិន ចេងហ្វ៊ៃ បានអះអាងថា ការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ ក្នុងការបន្ធូរបន្ថយបម្រាមពាណិជ្ជកម្ម ដែលត្រូវបានដាក់មកលើហូវៃ នឹងពុំមានឥទ្ធិពលអ្វីធំដុំឡើយ ខណៈក្រុមហ៊ុនរបស់លោកបានចាប់ផ្តើមសម្របខ្លួន ទៅនឹងសម័យកាលថ្មី នៃឥរិយាបថចង់តែបង្កបញ្ហារបស់សហរដ្ឋអាម៉េរិក៕ធ.ដ

  • រយៈពេលជាង៣ឆ្នាំ ចានតេឡេស្កូបយក្សចិនរកឃើញផ្កាយណឺត្រុងរហូតដល់ទៅ៨៤ ក្រោយប្រតិបត្តិការសាកល្បងកាលពីខែកញ្ញា ឆ្នាំ២០១៦

    រយៈពេលជាង៣ឆ្នាំ ចានតេឡេស្កូបយក្សចិនរកឃើញផ្កាយណឺត្រុងរហូតដល់ទៅ៨៤ ក្រោយប្រតិបត្តិការសាកល្បងកាលពីខែកញ្ញា ឆ្នាំ២០១៦

    ចិន៖ ចានតេឡេស្កូបយក្សរបស់ចិនមានឈ្មោះកាត់ថា ហ្វាស់ បានប្រទះឃើញតារា ណឺត្រុង ថ្មីសរុបចំនួន៨៤ ចាប់តាំងពីវាបានចាប់ផ្តើមប្រតិបត្តិការជាការសាកល្បងកាលពីខែកញ្ញា ឆ្នាំ២០១៦កន្លងទៅនេះ។ ការអង្កេតតារា ណឺត្រុង គឺជាកិច្ចការយ៉ាងសំខាន់មួយសម្រាប់ចានតេឡេស្កូប ហ្វាស់ ដែលអាចប្រើដើម្បីផ្ទៀងផ្ទាត់ពីវត្តមានរបស់រលកទំនាញ ក្រាវីថេសិនណល វ៉េវ និងប្រហោងខ្មៅ ក៏ដូចជាជួយដោះស្រាយចម្ងល់ជាច្រើនផ្សេងទៀតទាក់ទងនឹងរូបវិទ្យា។ តារា ណឺត្រុង ក៏ត្រូវអ្នកវិទ្យាសាស្រ្តជឿជាក់ថា ជាប្រភពមួយនៃវត្តមានកាំរស្មីវិទ្យុសកម្ម ដែលពោរពេញដោយថាមពលក្នុងទីអវកាសហៅថា ហ្គាមម៉ា រ៉េ ផងដែរ។សូមរំលឹកថា ចានតេឡេស្កូប ហ្វាស់ ដែលស្ថិតនៅខេត្ត គួយចូវ ភាគនិរតីប្រទេសចិន និងមានទំហំធំជាងគេបង្អស់លើលោកជាមួយមុខកាត់៥០០ម៉ែត្រ។ វាមិនមែនជាទីកន្លែងសម្រាប់តែក្រុមតារាវិទូ និងអ្នកវិទ្យសាស្ត្រចិននោះទេ ប៉ុន្តែចានតេឡេស្កូបនេះ គឺស្ថិតក្នុងកិច្ចសហការជាមួយស្ថាប័នតារាសាស្ត្រ និងវិទ្យាសាស្ត្រអន្តរជាតិជាច្រើន ដើម្បីសិក្សារួមគ្នាពីរបកគំហើញថ្មីៗនៅទីអវកាស ជាពិសេសគឺពាក់ព័ន្ធនឹងវិស័យតារាសាស្ត្រ៕ម.ន

  • ប្រជាជនជប៉ុនជាងមួយលាននាក់ ត្រូវបានបញ្ជាឲ្យជម្លៀសខ្លួន ដោយសារព្រួយបារម្ភ ពីបំណាក់ដី និងទឹកជំនន់ បង្កឡើងពីភ្លៀងធ្លាក់ខ្លាំងនៅភាគខាងត្បូងប្រទេស

    ប្រជាជនជប៉ុនជាងមួយលាននាក់ ត្រូវបានបញ្ជាឲ្យជម្លៀសខ្លួន ដោយសារព្រួយបារម្ភ ពីបំណាក់ដី និងទឹកជំនន់ បង្កឡើងពីភ្លៀងធ្លាក់ខ្លាំងនៅភាគខាងត្បូងប្រទេស

    ជប៉ុន៖ មនុស្សច្រើនជាងមួយលាននាក់ ត្រូវបានបញ្ជាឲ្យជម្លៀសខ្លួន ស្របពេលដែលភ្លៀងធ្លាក់កាន់តែខ្លាំងក្នុងតំបន់នៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះ ប៉ុន្តែប្រជាជនភាគតិចប៉ុណ្ណោះ ដែលបានអនុវត្តតាមបទបញ្ជា និងភៀសខ្លួនទៅកាន់ទីសុវត្ថិភាព ហើយបើសិនភ្លៀងបន្តធ្លាក់ខ្លាំងនោះ អាជ្ញាធរជប៉ុននឹងប្រកាសអាសន្ន។បើតាមសារព័ត៌មានក្នុងស្រុកជប៉ុន អាជ្ញាធរខេត្ត កាហ្គូស៊ីម៉ា នៃកោះ គីយូស៊ូ បានចេញបញ្ជាឲ្យប្រជាជនច្រើនជាងមួយលាននាក់ ភៀសខ្លួនទៅកាន់ជម្រកសុវត្ថិភាព ខណៈលទ្ធភាពនៃគ្រោះថ្នាក់កើនឡើងកាន់តែខ្ពស់។ ប៉ុន្តែរបាយការណ៍អាជ្ញាធរបង្ហាញថា មនុស្សបីពាន់នាក់ប៉ុណ្ណោះ ដែលបានស្នាក់នៅទីសុវត្ថិភាព។ រីឯអភិបាលខេត្ត កាហ្គូស៊ីម៉ា លោក សាតូស៊ី មីតាហ្សូណូ នៅថ្ងៃពុធសប្តាហ៍នេះបាននិយាយថា ស្ថានភាពស្ថិតក្នុងកម្រិតគ្រោះថ្នាក់ខ្លាំង ហើយគ្រោះមហន្តរាយធ្ងន់ ក៏អាចនឹងកើតឡើងគ្រប់ពេលវេលា និងគ្រប់ទីកន្លែងដដែល។ឆ្លើយតបទៅនឹងស្ថានភាពអាសន្នបែបនេះ លោក មីតាហ្សូណូ ក៏ស្នើសុំជំនួយពីយោធាផងដែរ ហើយអាជ្ញាធរក្នុងតំបន់បានទទូចឲ្យប្រជាជនរត់រកទីជម្រកសុវត្ថិភាពឲ្យបានលឿន ខណៈទីភ្នាក់ងារឧតុនិយមជប៉ុនបានព្រមានហើយថា ការបាក់ដីដែលបង្កគ្រោះថ្នាក់នៅតែអាចកើតឡើង៕ម.ន

  • គ្រួសារជនរងគ្រោះពីការធ្លាក់យន្តហោះមិនព្រមយកសំណងរបស់ក្រុមហ៊ុន ប៊ូអ៊ីង នៅអាម៉េរិកដែលផ្តល់១០០លានដុល្លារ ខណៈដែលអ្នកស្លាប់មានជិត៣៥០នាក់

    គ្រួសារជនរងគ្រោះពីការធ្លាក់យន្តហោះមិនព្រមយកសំណងរបស់ក្រុមហ៊ុន ប៊ូអ៊ីង នៅអាម៉េរិកដែលផ្តល់១០០លានដុល្លារ ខណៈដែលអ្នកស្លាប់មានជិត៣៥០នាក់

    ទីបំផុតទៅកាលពីម្សិលមិញនេះ ក្រុមហ៊ុនផលិតយន្តហោះដ៏ធំនៅអាម៉េរិកបានឱ្យដឹងថា គេនឹងផ្ដល់ប្រាក់១០០លានដុល្លារ ដែលត្រូវចំណាយសម្រាប់រយៈពេលជាច្រើនឆ្នាំ ដល់អាជ្ញាធររដ្ឋាភិបាលក្នុងតំបន់ និងអង្គការក្រៅរដ្ឋាភិបាលនានា ដើម្បីយកទៅជួយដល់ក្រុមគ្រួសារសាច់ញាតិជនរងគ្រោះស្លាប់ជិត៣៥០នាក់ នៅក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះធុន 737 MAX 8 នៅក្នុងប្រទេសឥណ្ឌូណេស៊ី និងអេត្យូពី។យ៉ាងណាក៏ដោយ មេធាវីរបស់ក្រុមគ្រួសារជនរងគ្រោះមួយចំនួន បានទាត់ចោលចំពោះសំណងនេះ។ សំណងទាំង១០០លានដុល្លារខាងលើ ត្រូវបានក្រុមហ៊ុនអះអាងថា នឹងត្រូវយកទៅប្រើប្រាស់ក្នុងការគាំទ្រដល់ការអប់រំ និងការរស់នៅរបស់គ្រួសារជនរងគ្រោះ ព្រមទាំងកម្មវិធីសហគមន៍ផ្សេងៗ។ ការផ្ដល់ប្រាក់សំណងនេះ ត្រូវបានគេមើលឃើញថា ធ្វើឡើងក្នុងគោលបំណងស្ដាកិត្តិយសរបស់ក្រុមហ៊ុនផលិតយន្ដហោះអាម៉េរិកមួយនេះឡើងវិញ ក្រោយមនុស្សរហូតដល់ទៅ៣៤៦នាក់ បានបាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះធុន Boeing 737 MAX 8 នៅក្នុងប្រទេសអេត្យូពីកាលពីខែមីនាកន្លងទៅ និងនៅឥណ្ឌូណេស៊ីកាលពីឆ្នាំ២០១៨៕ម.ន

  • លោក ប្រាយុទ្ធ អះអាងថា ថៃនឹងមានរដ្ឋាភិបាលថ្មីចុងខែកក្កដានេះ

    លោក ប្រាយុទ្ធ អះអាងថា ថៃនឹងមានរដ្ឋាភិបាលថ្មីចុងខែកក្កដានេះ

    រដ្ឋាភិបាលថ្មី នឹងត្រូវបង្កើតឡើងជាផ្លូវការ នៅចុងខែកក្កដា ២០១៩នេះ នេះបើតាមការលោក ប្រាយុទ្ធ ចាន់អូចា មេដឹកនាំរបបយោធានិយាយ កាលពីថ្ងៃពុធទី៣ កក្កដា ម្សិលមិញ។ភាពវិជ្ជមាននៃគណៈរដ្ឋមន្ត្រីមិនទាន់ត្រូវបានសម្រេចនៅឡើយទេ បើទោះបីជាក្រោយការបោះឆ្នោតជាតិ១០១ថ្ងៃរួចមកហើយក្តី ពោលគឺតាំងពីខែមីនាមក។ ប៉ុន្តែពេលមានវត្តមាននៅវិមានរដ្ឋាភិបាលម្សិលមិញ លោក ប្រាយុទ្ធ បានសន្យាថា កិច្ចព្រមព្រៀងបង្កើតគណៈរដ្ឋមន្ត្រីថ្មីនឹងត្រូវជិតឈានមកដល់។លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃដែលបានអំណាចពីរដ្ឋប្រហារយោធា កាលពីឆ្នាំ២០១៤នោះ បានបញ្ជាក់ថា សម្រាប់រដ្ឋាភិបាលថ្មី លោកសូមអះអាងថា នឹងត្រូវបង្កើតឲ្យមានអំឡុងខែកក្កដា ដោយយោងតាមផែនទីផ្លូវរបស់លោក៕ម.ន

  • អតីតអ្នកកាសែតអ៊ីតាលីលោក David-Maria Sassoli ជាប់ឆ្នោតជាប្រធានសភាអឺរ៉ុបថ្មី

    អតីតអ្នកកាសែតអ៊ីតាលីលោក David-Maria Sassoli ជាប់ឆ្នោតជាប្រធានសភាអឺរ៉ុបថ្មី

    អ៊ីតាលី៖ អតីតអ្នកកាសែតអ៊ីតាលី លោក David-Maria Sassoli មានអាយុ៦៣ឆ្នាំ បានទទួលការគាំទ្រ៣៤៥សំឡេង នៅក្នុងចំណោមសមាជិកសភាអឺរ៉ុបសរុបទាំង៦៦៧នាក់ នៅក្នុងការបោះឆ្នោតជុំទី២ ក្នុងទីក្រុង Strasbourg ប្រទេសបារាំង នៅថ្ងៃពុធសប្តាហ៍នេះ ។ អតីតអ្នកកាសែតអ៊ីតាលីរូបនេះ បានផ្ដួលបេក្ខជន៣នាក់ផ្សេងទៀត ហើយលោកនឹងត្រូវចូលកាន់តំណែងជាប្រធានសភាអឺរ៉ុបសម្រាប់អាណត្តិថ្មីនេះ ភ្លាមៗតែម្ដង។ ការបោះឆ្នោតគាំទ្រលោក Sassoli ជាប្រធានសភាអឺរ៉ុបខាងលើ បានកើតមានឡើង បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោកស្រី Ursula von der Leyen ត្រូវបានជ្រើសរើសជាបេក្ខភាព សម្រាប់តំណែងប្រធានគណៈកម្មការអឺរ៉ុបជាស្ត្រីដំបូងគេបំផុត ដែលនឹងត្រូវជំនួសតំណែងលោក Jean-Claude Juncker បើសិនជាលោកស្រីទទួលបានការយល់ព្រមពីសភាអឺរ៉ុប ក្នុងបោះឆ្នោតមួយនៅឯទីក្រុង Strasbourg នៅថ្ងៃទី១៧ ខែកក្កដានេះ៕ធ.ដ