Category: ព័ត៌មានអន្តរជាតិ

  • ជប៉ុនបដិសេធព័ត៌មានដែលថា សហរដ្ឋអាម៉េរិកមានគម្រោងដើរចេញពីសន្ធិសញ្ញា ការពារទ្វេភាគី

    ជប៉ុនបដិសេធព័ត៌មានដែលថា សហរដ្ឋអាម៉េរិកមានគម្រោងដើរចេញពីសន្ធិសញ្ញា ការពារទ្វេភាគី

    ជប៉ុន៖ រដ្ឋាភិបាលជប៉ុន នៅថ្ងៃអង្គារនេះ បានចេញមកបដិសេធព័ត៌មានដែលផ្សាយថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ចង់ដកប្រទេសលោកចេញពីសន្ធិសញ្ញាការពាររវាងប្រទេសទាំងពីរ ព្រោះទីក្រុងវ៉ាស៊ីនតោនខាតបង់ធំ។ ទូរទស្សន៍ ប៊្លូមប៊ឺគ នាដើមសប្តាហ៍នេះបានចុះផ្សាយថា លោក ដូណាល់ ត្រាំ បាននិយាយជាមួយទីប្រឹក្សារបស់លោកជាលក្ខណៈឯកជន ពីបំណងដកសហរដ្ឋអាម៉េរិកចេញពីសន្ធិសញ្ញាជាមួយជប៉ុន។ នេះក៏ព្រោះលោកមិនពេញចិត្តនឹងសន្ធិសញ្ញា ដែលលំអៀងទៅរកជប៉ុន ហើយធ្វើឲ្យសហរដ្ឋអាម៉េរិកខាតបង់។ ប៉ុន្តែអ្នកនាំពាក្យជាន់ខ្ពស់រដ្ឋាភិបាលជប៉ុន លោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា ប្រាប់អ្នកសារព័ត៌មានថា សហរដ្ឋអាម៉េរិកនៅតែប្រកាន់ខ្ជាប់សន្ធិសញ្ញាការពារនេះដដែល។ អ្វីដែលមានផ្សាយតាមសារព័ត៌មាននោះ មិនមែនជាការពិតឡើយ ហើយលោកថែមទាំងបញ្ជាក់ដែរថា លោក ត្រាំ ជាអ្នកអះអាងដោយផ្ទាល់ពីជំហរបែបនេះថា ការដកខ្លួនមិនមែនស្របតាមនយោបាយសហរដ្ឋអាម៉េរិកឡើយ។ សូមរំលឹកថា អាម៉េរិក និងជប៉ុន បានចុះហត្ថលេខាលើសន្ធិសញ្ញាការពារលើកដំបូងនៅឆ្នាំ១៩៥១ ព្រមគ្នានឹងការចុះសន្ធិសញ្ញា កាលីហ្វ័រញ៉ា ដែលបញ្ចប់ជាផ្លូវការសង្គ្រាមលោកលើកទីពីរ។ នៅឆ្នាំ១៩៦០ សន្ធិសញ្ញាទ្វេភាគីនេះ ត្រូវបានផ្លាស់ប្ដូរចំណុចខ្លះ ក្នុងនោះមានការផ្ដល់សិទ្ធិឲ្យអាម៉េរិកបោះទីតាំងទ័ពនៅលើទឹកដីជប៉ុន ជាថ្នូរនឹងការសន្យារបស់អាម៉េរិកក្នុងការជួយជប៉ុនពេលរងការវាយប្រហារណាមួយ។ សន្ធិសញ្ញាការពារនេះហើយ ដែលបង្កើតជាសម្ព័ន្ធភាពចាក់ទឹកមិនលិចរវាងអាម៉េរិក និងជប៉ុនក្នុងរយៈពេលជាង៦០ឆ្នាំមកនេះ៕ធ.ដ

  • ប្រេសិតពិសេសសហរដ្ឋអាម៉េរិកប្រចាំអង្គការ NATO ព្រមានជាថ្មីថា បើតួកគីនៅតែចង់បានប្រព័ន្ធ S-400 របស់រុស្ស៊ី នោះនឹងបាត់បង់ F-35

    ប្រេសិតពិសេសសហរដ្ឋអាម៉េរិកប្រចាំអង្គការ NATO ព្រមានជាថ្មីថា បើតួកគីនៅតែចង់បានប្រព័ន្ធ S-400 របស់រុស្ស៊ី នោះនឹងបាត់បង់ F-35

    បែលហ្ស៊ិក៖ សហរដ្ឋអាម៉េរិក នឹងមិនអនុញ្ញាតឱ្យកងកម្លាំងតួកគីបញ្ជាការហោះហើរ ឬចូលរួមក្នុងកម្មវិធីអភិវឌ្ឍន៍យន្ដហោះចម្បាំងបំបំាងកាយ F-35 ទៀតឡើយ បើសិនជាទីក្រុង អង់ការ៉ា មិនព្រមបោះបង់ការទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ពីរុស្ស៊ី។ ទន្ទឹមគ្នានោះ បេសកជនពិសេសអាម៉េរិកប្រចាំអង្គការ ណាតូ លោកស្រី ខេបែល លី ហ៊ូតឈីសិន បានអះអាងថា គ្រប់យ៉ាងបានបង្ហាញថា រុស្ស៊ីនឹងប្រគល់ S-400 ឱ្យតួកគី តែយើងនឹងមិនបណ្ដោយឱ្យប្រព័ន្ធមីស៊ីលនេះ បំផ្លាញដល់យុទ្ធសាស្ត្រការពារដែនអាកាសរបស់ណាតូឡើយ។ ដូច្នេះតួកគី នឹងត្រូវបានបាត់បង់ F-35 បើសិនជាទីក្រុងអង់ការ៉ាមិនបោះបង់ចោល S-400។ ការកត់សម្គាល់បែបនេះរបស់លោកស្រី ខេបែល លី ហ៊ូតឈីសិន បានកើតមានឡើងស្របពេលដែលប្រធានាធិបតីតួកគី លោក អឺដូហ្គាន់ និងសមភាគីអាម៉េរិក លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថា អាចនឹងជួបគ្នានៅក្នុងកិច្ចប្រជុំ G20 នៅប្រទេសជប៉ុន នាចុងខែមិថុនានេះ ហើយបញ្ហាពាក់ព័ន្ធនឹង S-400 នឹងក្លាយជាប្រធានបទដ៏សំខាន់មួយនៅក្នុងកិច្ចពិភាក្សារវាងមេដឹកនាំទាំងពីរ៕ធ.ដ

  • ប្រធានាធិបតីអ៊ីរ៉ង់ប្រកាសថ្កោលទោសយ៉ាងខ្លាំងជុំវិញការដាក់ទណ្ឌកម្មថ្មីទៀត លើប្រទេសខ្លួនពីសំណាក់សហរដ្ឋអាម៉េរិក

    ប្រធានាធិបតីអ៊ីរ៉ង់ប្រកាសថ្កោលទោសយ៉ាងខ្លាំងជុំវិញការដាក់ទណ្ឌកម្មថ្មីទៀត លើប្រទេសខ្លួនពីសំណាក់សហរដ្ឋអាម៉េរិក

    អ៊ីរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី នៅថ្ងៃអង្គារនេះ បានថ្កោលទោសយ៉ាងខ្លាំងចំពោះការដាក់ទណ្ឌកម្មជាថ្មីប្រឆាំងទីក្រុងតេហេរ៉ង់ ពីសំណាក់សហរដ្ឋអាម៉េរិក ដោយចាត់ទុកថា វាបង្ហាញកាន់តែច្បាស់ពីភាពឡប់សតិរបស់សេតវិមាន។ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ទីក្រុងវ៉ាស៊ីនតោនបានប្រកាសដាក់ទណ្ឌកម្មលើមេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតុលា អាលី ខាមិនណៃ និងមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ជាច្រើននាក់ ខណៈទណ្ឌកម្មលើរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ត្រូវបានគេរំពឹងថា នឹងចូលជាធរមាននៅចុងសប្ដាហ៍នេះ ហើយការទណ្ឌកម្មចុងក្រោយនេះបានកើតមានឡើងបន្ទាប់ពីអ៊ីរ៉ង់ បានបាញ់ទម្លាក់យន្ដហោះដ្រូនស៊ើបការណ៍អាម៉េរិកមួយគ្រឿងកាលពីសប្ដាហ៍មុន។ ជុំវិញបញ្ហានេះដែរ លោក ហាសាន់ រូហានី បាននិយាយថា ទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់បានបង្ហាញថា សេតវិមានកាន់តែឡប់សតិ ហើយទណ្ឌកម្មប្រឆាំងនឹងមេដឹកនាំកំពូលអ៊ីរ៉ង់ លោក ខាមិនណៃ មិនមានប្រសិទ្ធិភាពអ្វីឡើយ ពីព្រោះលោកគ្មានទ្រព្យសម្បត្តិនៅក្រៅប្រទេស ហើយថា យុទ្ធសាស្ត្រអត់ធ្មត់របស់អ៊ីរ៉ង់មិនមានន័យថា យើងខ្លាចសហរដ្ឋអាម៉េរិកនោះទេ៕ធ.ដ

  • ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាម៉េរិកនិយាយថា ការមិនឆ្លើយតបរបស់អ៊ីរ៉ង់ ចំពោះសំណើចរចារបស់សហរដ្ឋអាម៉េរិក គឺជាការធ្វើពុតមិនដឹងមិនឮ

    ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាម៉េរិកនិយាយថា ការមិនឆ្លើយតបរបស់អ៊ីរ៉ង់ ចំពោះសំណើចរចារបស់សហរដ្ឋអាម៉េរិក គឺជាការធ្វើពុតមិនដឹងមិនឮ

    អ៊ីស្រាអែល៖ ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិកលោក ចន បូលតុន នៅថ្ងៃអង្គារនេះ បានហៅការរក្សាភាពស្ងាត់ស្ងៀមរបស់អ៊ីរ៉ង់ ចំពោះសំណើចរចាជាមួយសហរដ្ឋអាម៉េរិកថា ជាការធ្វើពុតមិនដឹងមិនឮ ។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងទីក្រុងហ៊្សេរុយសាឡិម អំឡុងពេលលោកបំពេញទស្សនកិច្ចនៅប្រទេសអ៊ីស្រាអែល ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិករូបនេះ បានលើកឡើងថា លោកប្រធានាធិបតីបានបើកចំហទ្វារស្នើឲ្យមានការចរចាពិតប្រាកដមួយ ហើយថា ប៉ុន្តែជាការឆ្លើយតបមកវិញ អ៊ីរ៉ង់នៅរក្សាភាពស្ងៀមស្ងាត់ ធ្វើជាមិនដឹងមិនឮអ្វីទាល់តែសោះ។ សូមបញ្ជាក់ថា ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិកលោក ចន បូលតុន បានស្ថិតនៅក្នុងទីក្រុងហ៊្សេរុយសាឡិម ដើម្បីចូលរួមកិច្ចចរចាជាមួយសមភាគីរុស្ស៊ី និងអ៊ីស្រាអែល រួមទាំងកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ ផងដែរ ដោយអ៊ីស្រាអែលពណ៌នាថា ជាកិច្ចចរចាមិនដែលធ្លាប់មានពីមុនមក៕ធ.ដ

  • ម៉ិកស៊ិក ដាក់ពង្រាយកម្លាំងយោធាជិត១៥,០០០នាក់ សំដៅទប់ស្កាត់លំហូរជនភៀសខ្លួន ទៅកាន់ទឹកដីសហរដ្ឋអាម៉េរិក

    ម៉ិកស៊ិក ដាក់ពង្រាយកម្លាំងយោធាជិត១៥,០០០នាក់ សំដៅទប់ស្កាត់លំហូរជនភៀសខ្លួន ទៅកាន់ទឹកដីសហរដ្ឋអាម៉េរិក

    ម៉ិកស៊ិក៖ កងកម្លាំងប្រមាណជិត១៥,០០០នាក់ ត្រូវបានអាជ្ញាធរម៉ិកស៊ិកដាក់ពង្រាយទៅកាន់ព្រំដែនភាគខាងជើង ក្នុងគោលបំណងទប់ស្កាត់លំហូរចូលនៃជនភៀសខ្លួនចូលទៅទឹកដីសហរដ្ឋអាម៉េរិក។ ទន្ទឹមគ្នានេះ រដ្ឋមន្រ្តីការពារជាតិម៉ិកស៊ិក លោក ល្វីស សានដូវ៉ាល បានលើកឡើងថា យើងបានដាក់ពង្រាយកងកម្លាំងយោធាជិត១៥,០០០នាក់ នៅភាគខាងជើងប្រទេស ហើយថា ជនភៀសខ្លួនដែលចង់ឆ្លងចូលទៅទឹកដីសហរដ្ឋអាម៉េរិក គឺត្រូវបានកងទ័ពម៉ិកស៊ិកចាប់ឃាត់ខ្លួន។ គួរបញ្ជាក់ថា ស្ថិតក្រោមសម្ពាធរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដើម្បីរារាំងកំណើននៃជនអន្តោប្រវេសន៍ មកពីតំបន់អាម៉េរិកកណ្តាលឆ្លងព្រំដែនចូលទៅទឹកដីសហរដ្ឋអាម៉េរិកនោះ រដ្ឋាភិបាលម៉ិកស៊ិកកាលពីប៉ុន្មានសប្តាហ៍មុន បានសន្យាពង្រឹងសន្តិសុខនៅព្រំដែនភាគខាងត្បូង តាមរយៈការដាក់ពង្រាយកងកម្លាំងទ័ព៦,០០០នាក់ ប៉ុន្តែមិនបានបញ្ជាក់ពីការបង្រ្កាបនៅព្រំដែនភាគខាងជើងដែលជាប់អាម៉េរិកឡើយ៕ធ.ដ

  • ប្រមុខការទូតអ៊ីរ៉ង់បញ្ជាក់ថា មនុស្សជិតស្និទ្ធរបស់លោក ដូណាល់ ត្រាំ ពីររូប កំពុងអូសទាញលោកឱ្យធ្លាក់ក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់

    ប្រមុខការទូតអ៊ីរ៉ង់បញ្ជាក់ថា មនុស្សជិតស្និទ្ធរបស់លោក ដូណាល់ ត្រាំ ពីររូប កំពុងអូសទាញលោកឱ្យធ្លាក់ក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់

    អ៊ីរ៉ង់៖ ក្រុមអ្នកនយោបាយដែលស្និទ្ធនឹងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ក្នុងនោះរួមមានទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ចន បូលតុន និងនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ គឺសុទ្ធតែជាបុគ្គលស្រេកឃ្លានចង់ឲ្យតែសង្រ្គាមកើតឡើង ជាជាងការព្យាយាមស្វះស្វែងរកដំណោះស្រាយតាមការទូត នេះបើតាមរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក ម៉ូហាំម៉េដ ហ្សាវ៉់ាដ ហ្សារីហ្វ។ កន្លងមក លោក ហ្សារីហ្វ ធ្លាប់បាននិយាយថា បុគ្គលក្រុម ប៊ី ដែលរួមមានលោក បូលតុន និង លោក ណឺតាន់យ៉ាហ៊ូ ជាដើម អាចនឹងអូសទាញលោក ដូណាល់ ត្រាំ ឲ្យធ្លាក់ចូលក្នុងសង្រ្គាមជាមួយអ៊ីរ៉ង់ ខណៈលោក ត្រាំ និងរដ្ឋមន្រ្តីការបរ ទេសរបស់លោក ត្រូវបានគេមើលឃើញថា កំពុងព្យាយាមស្វះស្វែងរកផ្លូវការទូត និងព្យាយាមអូសទាញអ៊ីរ៉ង់ចូលមកតុចរចាគ្នាជាថ្មី។ ការកត់សម្គាល់យ៉ាងដូច្នេះរបស់ប្រមុខការទូតអ៊ីរ៉ង់រូបនេះ បានកើតមានឡើងក្នុងគ្រាលោក ដូណាល់ ត្រាំ បានចេញបទបញ្ជាឲ្យដាក់ទណ្ឌកម្មថ្មីថែមទៀតលើមេដឹកនាំកំពូលរបស់អ៊ីរ៉ង់លោក អាយ៉ាតូលឡាហ៍ អាលី ខាមេណៃ និងមន្រ្តីជាន់ខ្ពស់អ៊ីរ៉ង់ដទៃទៀត នៅក្នុងថ្ងៃចន្ទ…

  • អ៊ីរ៉ង់អះអាងថា ទណ្ឌកម្មសហរដ្ឋអាម៉េរិកដាក់លើមេដឹកនាំកំពូលខ្លួន គឺដូចជា កាត់ផ្តាច់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរជាអចិន្ត្រៃយ៍

    អ៊ីរ៉ង់អះអាងថា ទណ្ឌកម្មសហរដ្ឋអាម៉េរិកដាក់លើមេដឹកនាំកំពូលខ្លួន គឺដូចជា កាត់ផ្តាច់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរជាអចិន្ត្រៃយ៍

    អ៊ីរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក អាបាស់ ម៊ូសាវី បានបង្ហោះសារនៅលើបណ្តាញសង្គមធ្វីតធើនៅថ្ងៃអង្គារ៍នេះថា ការសម្រេចចិត្តរបស់អាម៉េរិក ចំពោះការដាក់ទណ្ឌកម្មលើមេដឹកនាំកំពូលអ៊ីរ៉ង់ និងមន្រ្តីជាន់ខ្ពស់ដទៃទៀត គឺដូចជាការកាត់ផ្តាច់ទំនាក់ទំនងការទូតរវាងទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោនជាអចិន្ត្រៃយ៍ដូច្នេះដែរ។ ការកត់សម្គាល់បែបនេះរបស់អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានកើតមានឡើងក្រោយពេលដែលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយនៅឯសេតវិមាន ដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមលើអ៊ីរ៉ង់។ ទន្ទឹមគ្នានោះដែរ លោក ដូណាល់ ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា គោលដៅនៃកញ្ចប់ទណ្ឌកម្មថ្មីនេះ គឺរួមមានទាំងមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក អាយ៉ាតុលា អាលី ខាមិនណៃ ក្នុងចំណោមមន្រ្តីជាន់ខ្ពស់អ៊ីរ៉ង់ជាច្រើនរូបទៀត៕ធ.ដ  

  • សហរដ្ឋអាម៉េរិក ចង់ឲ្យប្រទេសនានាការពារនាវាដឹកប្រេងដោយខ្លួនឯង ពីការវាយប្រហារនៅតំបន់មជ្ឈិមបូព៌ា

    សហរដ្ឋអាម៉េរិក ចង់ឲ្យប្រទេសនានាការពារនាវាដឹកប្រេងដោយខ្លួនឯង ពីការវាយប្រហារនៅតំបន់មជ្ឈិមបូព៌ា

    សហរដ្ឋអាម៉េរិក៖ ប្រទេសដទៃជាពិសេស ចិន និងជប៉ុន គួរផ្តល់ការការពារដល់នាវាដឹកប្រេងរបស់ពួកគេដោយខ្លួនឯងនៅតំបន់មជ្ឈិមបូព៌ា នេះបើតាមការលើកឡើងរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ក្នុងថ្ងៃច័ន្ទសប្តាហ៍នេះ។ ការកត់សម្គាល់បែបនេះរបស់លោក ដូណាល់ ត្រាំ បានកើតមានឡើងស្របពេលដែលសហរដ្ឋអាម៉េរិក បានទម្លាក់កំហុសលើអ៊ីរ៉ង់ ទាក់ទិននឹងការវាយប្រហារនាវាដឹកប្រេងពីរគ្រឿង ក្នុងនោះមួយគ្រឿងជារបស់ជប៉ុន នៅឈូងសមុទ្រអូម៉ង់ ក្បែរច្រកសមុទ្រ ហ័រមូស បូករួមជាមួយការបាញ់ទម្លាក់យន្តហោះដ្រូនស៊ើបការណ៍របស់អាម៉េរិកដោយអ៊ីរ៉ង់ថែមទៀត។ តាមរយៈបណ្តាញសង្គមធ្វីតធើ ប្រធានាធិបតីអាម៉េរិករូបនេះ បានសរសេរសារបង្ហោះថា ហេតុអ្វីបានយើងត្រូវការពារច្រកដឹកជញ្ជូននេះ សម្រាប់ប្រទេសដទៃអស់រយៈពេលជាយូរមកនេះ ដោយពុំបានមួយកាក់មួយសេនសោះ។ ប្រទេសទាំងអស់នេះ គួរតែផ្តល់ការការពារដល់កប៉ាល់ដឹកប្រេងរបស់ពួកគេ ព្រោះវាជាការធ្វើដំណើរមួយប្រកបដោយគ្រោះថ្នាក់៕ធ.ដ

  • ប្រមុខការទូតសហរដ្ឋអាម៉េរិក ជួបពិភាក្សាជាមួយក្រុមមេដឹកនាំអារ៉ាប៊ីសាអូឌីត ដោយផ្តោតសំខាន់លើបញ្ហាប្រទេសអ៊ីរ៉ង់

    ប្រមុខការទូតសហរដ្ឋអាម៉េរិក ជួបពិភាក្សាជាមួយក្រុមមេដឹកនាំអារ៉ាប៊ីសាអូឌីត ដោយផ្តោតសំខាន់លើបញ្ហាប្រទេសអ៊ីរ៉ង់

    អារ៉ាប៊ីសាអូឌីត៖ នៅក្នុងដំណើរទស្សនកិច្ចរយៈពេលមួយថ្ងៃ នៅថ្ងៃច័ន្ទសប្តាហ៍នេះ ដែលធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់ បានបាញ់ទម្លាក់យន្តហោះដ្រូនមួយគ្រឿងរបស់អាម៉េរិកមក លោក ប៉ុមប៉េអូ បានធ្វើដំណើរទៅកាន់ទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត និងបានជួបជាមួយនឹងព្រះមហាក្សត្រ សាល់ម៉ាន់ នៅឯព្រះរាជវាំងរបស់ព្រះអង្គ។ លោក ប៉ុមប៉េអូ បានប្រាប់អ្នកសារព័ត៌មានមុនពេលលោកធ្វើដំណើរចាកចេញពីរដ្ឋធានីវ៉ាស៊ីនតោនថា អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម គឺជា «សម្ព័ន្ធមិត្តដ៏អស្ចារ្យពីរ ដើម្បីទប់ទល់នឹងការប្រឈមដែលអ៊ីរ៉ង់បង្កឡើង‍‍។ លោកបានសង្កត់ធ្ងន់ថា អាម៉េរិកបង្កើតសម្ព័ន្ធភាពមិនត្រឹមតែជាមួយបណ្ដាប្រទេសនៅតំបន់ឈូងសមុទ្រពែកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមួយបណ្ដាប្រទេសនៅទ្វីបអាស៊ី និងទ្វីបអឺរ៉ុបណា ដែលយល់អំពីការប្រឈមនេះ និងដែលត្រៀមខ្លួនតបតវិញប្រឆាំងនឹងអ៊ីរ៉ង់ ដែលជាប្រទេសគាំទ្រអំពីភេរវកម្មដ៏ធំបំផុតនៅលើពិភពលោក។ សូមបញ្ជាក់ថា ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម ប្រមុខការទូអាម៉េរិករូបនេះ ត្រូវបានប្រទេសទាំងពីរសុទ្ធតែបង្ហាញការគាំទ្រលើវិធានការតឹងតែងរបស់សហរដ្ឋអាម៉េរិកប្រឆាំងនឹងអ៊ីរ៉ង់ ដែលជាគូប្រជែងនៅក្នុងតំបន់៕ធ.ដ

  • សារព័ត៌មានសហរដ្ឋអាម៉េរិកចុះផ្សាយថា ទីក្រុងវ៉ាស៊ីនតោនបានវាយប្រហារ តាមប្រព័ន្ធអ៊ីនធើណិតប្រឆាំងនឹងប្រព័ន្ធគ្រប់គ្រងមីស៊ីលអ៊ីរ៉ង់

    សារព័ត៌មានសហរដ្ឋអាម៉េរិកចុះផ្សាយថា ទីក្រុងវ៉ាស៊ីនតោនបានវាយប្រហារ តាមប្រព័ន្ធអ៊ីនធើណិតប្រឆាំងនឹងប្រព័ន្ធគ្រប់គ្រងមីស៊ីលអ៊ីរ៉ង់

    សហរដ្ឋអាម៉េរិក៖ ប្រព័ន្ធផ្សព្វផ្សាយអាម៉េរិកបានរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោន បានវាយប្រហារតាមប្រព័ន្ធអ៊ីនធើណិតប្រឆាំងប្រព័ន្ធគ្រប់គ្រងមីស៊ីល និងបណ្តាញចារកម្មរបស់អ៊ីរ៉ង់ បន្ទាប់ពីទីក្រុងតេហេរ៉ង់ បានបាញ់ទម្លាក់យន្តហោះឌ្រូនស៊ើបការណ៍មួយរបស់សហរដ្ឋអាម៉េរិក។ បើតាមកាសែត Washington Post ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានផ្តល់សិទ្ធិអំណាចដល់បញ្ជាការដ្ឋានគ្រប់គ្រងអ៊ិនធើណិតរបស់អាម៉េរិក ដើម្បីធ្វើការវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់ បន្ទាប់ពីលោក ត្រាំ បានសន្យាថា នឹងវាយប្រហារលើសាធារណរដ្ឋអ៊ិស្លាមនេះ ជាមួយនឹងការដាក់ទណ្ឌកម្មខ្លាំងជាថ្មី។ ប្រភពដដែលបន្តថា ការវាយប្រហារខាងលើ បានធ្វើឱ្យអាកខានមិនដំណើរការប្រព័ន្ធកុំព្យូទ័រ ដែលប្រើប្រាស់ដើម្បីគ្រប់គ្រងការបាញ់គ្រាប់រ៉ុក្កកែត និងមីស៊ីលរបស់អ៊ីរ៉ង់ ខណៈដែលគេហទំព័រ Yahoo News បាននិយាយថា ក្រុមចារកម្មដែលធ្វើការតាមដាននាវានៅឈូងសមុទ្រពែក្ស ក៏ត្រូវបានវាយប្រហារតាមប្រព័ន្ធអ៊ីនធើណិតផងដែរ។ យ៉ាងណាមិញ នៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ អ៊ីរ៉ង់បានបដិសេធរបាយការណ៍ដែលថា ខ្លួនរងការវាយប្រហារតាមប្រព័ន្ធអ៊ិនធើណិតដោយសហរដ្ឋអាម៉េរិក ខណៈរដ្ឋមន្ត្រីទូរគមនាគមន៍អ៊ីរ៉ង់ លោក ម៉ូហាម៉ាត ចាវ៉ាត អាហ្សារី ចារ៉ូមី បាននិយាយដែរថា មិនមានការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណិតមកលើប្រទេសលោកទេ៕ធ.ដ