Category: ព័ត៌មានអន្តរជាតិ

  • ថៃបារម្ភថាការចាកចេញរបស់អង់គ្លេសពីអឺរ៉ុបប៉ះពាល់ដល់ពាណិជ្ជកម្មសេរី ថៃ-អឺរ៉ុប បើកការចរចាគ្នា ក្នុងសប្តាហ៍នេះ

    ថៃបារម្ភថាការចាកចេញរបស់អង់គ្លេសពីអឺរ៉ុបប៉ះពាល់ដល់ពាណិជ្ជកម្មសេរី ថៃ-អឺរ៉ុប បើកការចរចាគ្នា ក្នុងសប្តាហ៍នេះ

    ថៃ និងអឺរ៉ុបគ្រោងនឹងងជួបពិភាក្សាគ្នា អំពីគម្រោងចាកចេញពីសហគមន៍អឺរ៉ុបរបស់ប្រទេសអង់គ្លេស ឬ Brexit ថាតើការចាកចេញនេះប៉ះពាល់អ្វីខ្លះដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ថៃ-អឺរ៉ុប ដោយការជួបគ្នានេះនឹងត្រូវរៀបចំធ្វើឡើង នៅថ្ងៃទី១៤ មិថុនា ជាការជួបគ្នាលើកទី១៤នៃក្រុមការងារថៃ-អឺរ៉ុប នេះបើតាមការសារព័តមានបាងកកប៉ុស្តិ៍ នៅថ្ងៃទី១១ មិថុនានេះ។ អគ្គនាយកនៃអគ្គនាយកដ្ឋានចរចាពាណិជ្ជកម្ម លោកស្រី អ៊ូរ៉ាមន ស៊ុបថាវេធុម បាននិយាយថា លោកស្រីនឹងសម្របសម្រួលក្នុងកិច្ចពិភាក្សាគ្នានេះ ជាមួយលោក ភីធឺ បឺស នាយកស្តីទីទទួលបន្ទុកកិច្ចការពាណិជ្ជកម្មជាមួយអាស៊ី និងអាម៉េរិកឡាទីន ប្រចាំនៅគណៈកម្មការអឺរ៉ុប។ ជំនួបនេះនឹងត្រូវធ្វើឡើង នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក។ គួរបញ្ជាក់ថា ការឃោសនាបោះឆ្នោតដោយកិច្ចសន្យានឹងនាំប្រទេសអង់គ្លេសចេញពីសហភាពអឺរ៉ុប  ឬហៅកាត់ថា Brexit នឹងត្រូវប្រកាសលទ្ធផលផ្លូវការ នៅថ្ងៃទី៣១ តុលា ២០១៩ ដោយនឹងត្រូវដឹងថាតើ អង់គ្លេសត្រូវបញ្ចប់សមាជិកភាពរបស់ខ្លួន នៅអឺរ៉ុប ឬយ៉ាងណា៕ធ.ដ

  • សហរដ្ឋអាម៉េរិក នឹងយកពន្ធគយលើទំនិញចិនបន្ថែមទៀត ប្រសិនបើ សម្រេចមិនបានកិច្ចព្រមព្រៀង

    សហរដ្ឋអាម៉េរិក នឹងយកពន្ធគយលើទំនិញចិនបន្ថែមទៀត ប្រសិនបើ សម្រេចមិនបានកិច្ចព្រមព្រៀង

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក Donald Trump នឹងពេញចិត្តជាទីបំផុត ក្នុងការយកពន្ធគយលើទំនិញបន្ថែមទៀតដែលនាំចូលពីប្រទេសចិន ប្រសិនបើ លោកមិនអាចសម្រេច បានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងសមភាគីចិនលោក Xi Jinping នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីរតនាគារជាតិអាម៉េរិកលោក Steven Mnuchin។ លោក Mnuchin បានប្រាប់ទូរទស្សន៍ CNBC ថា យើងសម្រេចបានដំណើរវិវត្តន៍ទៅមុខជាច្រើនបំផុត។ លោកគិតថា យើងមាននូវកិច្ចព្រមព្រៀងមួយដែលស្ទើរតែសម្រេចបាន៩០ភាគរយ រួច ទៅហើយ ប៉ុន្តែរដ្ឋាភិបាលចិនមិនយល់ស្របចំពោះចំណុចមួយចំនួន។ រដ្ឋមន្រ្តីរតនាគារជាតិអាម៉េរិករូបនេះ បានសង្កត់ធ្ងន់ថា ជំហានបន្ទាន់នៃកិច្ចព្រមព្រៀងនេះ គឺអាស្រ័យលើការប្រជុំរវាងលោក Trump និង លោក Xi នៅ ក្នុងទីក្រុង Osaka ប្រទេសជប៉ុន នៅឯ កិច្ចប្រជុំនៃក្រុមមេដឹកនាំ នៃបណ្ដាប្រទេសសេដ្ឋកិច្ចធំៗ នៅលើពិភពលោក ដែលហៅថា ក្រុមប្រទេស G20 ពីថ្ងៃទី២៨ ដល់ទី២៩ ខែមិថុនា ខាងមុខនេះ៕ធ.ដ

  • មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកអំពាវនាវឱ្យបង្កើនចំនួនកងទ័ពនៅមជ្ឈិមបូព៌ា

    មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកអំពាវនាវឱ្យបង្កើនចំនួនកងទ័ពនៅមជ្ឈិមបូព៌ា

    សហរដ្ឋអាម៉េរិក៖ មន្ត្រីជាន់ខ្ពស់អាម៉េរិកមួយរូបគ្រោងនឹងស្នើឱ្យបន្តបង្កើនវត្តមានកងទ័ពអាម៉េរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា ដើម្បីដើរតួជាអ្នករក្សាស្ថេរភាព ទប់ទល់នឹងការគំរាមកំហែងពីអ៊ីរ៉ង់។ មេបញ្ជាការនៃទីបញ្ជាការកណ្ដាលកងទ័ពអាម៉េរិក នាយឧត្ដមសេនីយ៍ ហ្វ្រេង ម៉ាខេនី បានសង្កត់ធ្ងន់ថា វត្តមានកងទ័ពអាម៉េរិកបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការថែរក្សាស្ថេរភាពនៅក្នុងតំបន់ ហើយថា អ៊ីរ៉ង់នៅតែជាគ្រោះថ្នាក់ដ៏ធំមួយសម្រាប់កងទ័ពអាម៉េរិក និងសម្ព័ន្ធមិត្តនៅក្នុងតំបន់មជ្ឈិមបូព៌ា ។ សូមជម្រាបថា ការកត់សម្គាល់បែបនេះរបស់មេបញ្ជាការនៃទីបញ្ជាការកណ្ដាលកងទ័ពអាម៉េរិក បានកើតមានឡើង ក្រោយពេលដែលអ៊ីរ៉ង បានបញ្ចេញប្រព័ន្ធមីស៊ីលការពារដែនអាកាសស៊េរីថ្មីមួយ ដែលមានសមត្ថភាពបាញ់កម្ទេចអាវុធបំបាំង ព្រមទាំងបំផ្លាញគោលដៅសត្រូវចំនួន០៦ ក្នុងរយៈពេលតែមួយទៀតផង៕ធ.ដ

  • ប្រមុខការពារជាតិជប៉ុនបញ្ជាក់ថា ករណីធ្លាក់យន្តហោះចម្បាំង F-35A អាចនឹងបង្កឡើងដោយសារតែពីឡុតផ្ទាល់

    ប្រមុខការពារជាតិជប៉ុនបញ្ជាក់ថា ករណីធ្លាក់យន្តហោះចម្បាំង F-35A អាចនឹងបង្កឡើងដោយសារតែពីឡុតផ្ទាល់

    ជប៉ុន៖ ករណីធ្លាក់យន្តហោះចម្បាំង F-35A របស់កងស្វ័យការពារអាកាសជប៉ុន ដែលបានកើតឡើងកាលពីថ្ងៃទី០៩ ខែមេសាកន្លងទៅ ទំនងជាបណ្តាលមកពីកត្តាពីឡុតផ្ទាល់ ជាជាងមកពីបញ្ហាបច្ចេកទេសរបស់យន្តហោះ នេះបើតាមរដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Iwaya Takeshi។ ប្រមុខការពារជាតិជប៉ុនរូបនេះ បានសង្កត់ធ្ងន់ថា ចាប់ពីពេលនេះតទៅ ក្រសួងការពារជាតិជប៉ុន នឹងបង្កើនការហ្វឹកហាត់ថែមទៀត ដល់ក្រុមអាកាសយានិក។ សូមរំលឹកថា យន្តហោះចម្បាំង F-35A ខាងលើ ដែលមានអាកាសយានិកវ័យ៤១ឆ្នាំ គឺលោក Hosimi Akinori ជាអ្នកបញ្ជា បានបាត់ចេញពីប្រព័ន្ធរ៉ាដា ហើយធ្លាក់ចូលសមុទ្រកាលពីថ្ងៃទី០៩ ខែមេសា នៅចម្ងាយ១៣៥គីឡូម៉ែត្រ ភាគខាងកើតមូលដ្ឋានទ័ព Misawa ក្នុងខេត្ត Aomori ភាគខាងជើងប្រទេសជប៉ុន។ ក្រោយកើតមានករណីនេះ យន្តហោះចម្បាំង F-35A ចំនួន១២គ្រឿងទៀត ត្រូវបានជប៉ុនបញ្ឈរជើងចោលជាបណ្តោះអាសន្ន ខណៈទីក្រុងតូក្យូ មានគម្រោងទិញយន្តហោះនេះជាច្រើនគ្រឿងទៀតពីសហរដ្ឋអាម៉េរិក៕ធ.ដ

  • ប្រមុខដឹកនាំឥណ្ឌា-ចិន ត្រូវរំពឹងថា នឹងជួបគ្នាក្នុងកិច្ចប្រជុំ SCO នៅប្រទេស កៀហ្ស៊ីស៊ីស្ថាន ដើម្បីពិភាក្សាគ្នាស្ដីពីវិវាទពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក

    ប្រមុខដឹកនាំឥណ្ឌា-ចិន ត្រូវរំពឹងថា នឹងជួបគ្នាក្នុងកិច្ចប្រជុំ SCO នៅប្រទេស កៀហ្ស៊ីស៊ីស្ថាន ដើម្បីពិភាក្សាគ្នាស្ដីពីវិវាទពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក

    ចិន៖ អនុរដ្ឋមន្រ្តីការបរទេសចិន លោក ចាង ហានហ៊ុយ បានលើកឡើងថា ប្រធានាធិបតីចិនលោក ស៊ី ជិនពីង និងនាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី ទំនងជាជួបគ្នានាឱកាសចូលរួមកិច្ចប្រជុំកិច្ចសហប្រតិបត្តិការទីក្រុងសៀងហៃ SCO នៅប្រទេសកៀហ្ស៊ីស៊ីស្ថាន នាពាក់កណ្ដាលខែ មិថុនា នេះ។ បើតាមអនុប្រមុខការបរទេសចិនរូបនេះ មេដឹកនាំទាំងពីរអាចនឹងពិភាក្សាគ្នាអំពីបញ្ហានៃការធ្វើពាណិជ្ជកម្ម បែបគាំពារនិយមរបស់សហរដ្ឋអាម៉េរិក រួមជាមួយនឹងចំណាត់ការឆ្លើយតបទៅនឹងសង្គ្រាមដំឡើងពន្ធដោយទីក្រុងវ៉ាស៊ីនតោន មកលើប្រទេសឥណ្ឌា និងចិន។ សូមបព្ជាក់ថា កិច្ចប្រជុំអន្តរជាតិ SCO នឹងត្រូវរៀបចំឡើងនៅរដ្ឋធានី ប៊ិស្កេក របស់ប្រទេសកៀហ្ស៊ីស៊ីស្ថាន នៅថ្ងៃទី១៣ និងទី១៤ ខែមិថុនានេះ។ វានឹងអាចក្លាយជាវេទិកាមួយ ដើម្បីឥណ្ឌា និងចិន ស្វែងរកផ្លូវប្រសព្វគ្នាមួយ ក្នុងការឆ្លើយតបទៅនឹងស្ថានការណ៍ពិភពលោកបច្ចុប្បន្ន ខណៈឥណ្ឌាក៏កំពុងរងបញ្ហា ដោយសារតែអាម៉េរិកដកការអនុគ្រោះពន្ធ ហើយចិនវិញគឺកំពុងធ្វើសង្គ្រាមដំឡើងពន្ធ ជាមួយអាម៉េរិកផ្ទាល់៕ធ.ដ

  • អ៊ីរ៉ង់បញ្ចេញប្រព័ន្ធមីស៊ីលស៊េរីថ្មី ដែលអាចកម្ទេចអាវុធបំបាំងកាយ

    អ៊ីរ៉ង់បញ្ចេញប្រព័ន្ធមីស៊ីលស៊េរីថ្មី ដែលអាចកម្ទេចអាវុធបំបាំងកាយ

    អ៊ីរ៉ង់៖ យោធាអ៊ីរ៉ង់ បានដាក់តាំងបង្ហាញប្រព័ន្ធមីស៊ីលការពារដែនអាកាសដ៏ថ្មីមួយ ដែលសមត្ថភាពតាមប្រដេញ និងបាញ់កម្ទេចអាវុធបំបំាងកាយ ព្រមទាំងគោលដៅសត្រូវចំនួន៦ក្នុងពេលតែមួយ។ការបញ្ចេញអាវុធទំនើបចុងក្រោយបំផុតរបស់អ៊ីរ៉ង់ បានធ្វើឡើងកាលពីថ្ងៃអាទិត្យ ស្របពេលដែលភាពតានតឹង កំពុងកើនឡើងនៅតំបន់ឈូងសមុទ្រពែក ក្រោយសហរដ្ឋអាម៉េរិកបង្កើនវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់។ រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក Amir Hatami បានបញ្ជាក់ថា ប្រព័ន្ធមីស៊ីលថ្មីខាងលើនេះ ត្រូវបានផលិតឡើង ដោយដៃអ្នកជំនាញអ៊ីរ៉ង់ផ្ទាល់ និងមានឈ្មោះថា Khordad 15។ប្រព័ន្ធមីស៊ីល Khordad 15 មានបំពាក់ទៅដោយមីស៊ីលរយៈចម្ងាយឆ្ងាយ Sayyad 3 ដែលមានសមត្ថភាពបាញ់កម្ទេចយន្ដហោះចម្បាំង និងយន្ដហោះដ្រូនប្រយុទ្ធនៅចម្ងាយ១២០គីឡូម៉ែត្រ ហើយមិនតែប៉ុណ្ណោះ វាក៏អាចតាមប្រដេញ និងបំផ្លាញអាវុធបំបាំងកាយរបស់សត្រូវនៅចម្ងាយ៤៥គីឡូមែត្រ ព្រមទាំងកម្ទេច គោលដៅសត្រូវចំនួន៦ ក្នុងពេលតែមួយផងដែរ។ គួរជម្រាបថា នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ៊ីរ៉ង់បានអភិវឌ្ឍន៍ និងបង្កើនការផលិតអាវុធដោយខ្លួនឯង ដោយមិនចង់ពឹងផ្អែកលើការទិញអាវុធពីបរទេស។ ជាក់ស្ដែង កាលពីខែកុម្ភៈកន្លងទៅ អ៊ីរ៉ង់ បានធ្វើតេស្ដ បាញ់មីស៊ីលឈ្មោះ Hoveizeh ដោយជោគជ័យ ហើយមីស៊ីលនេះអាចបាញ់បានក្នុងចម្ងាយ១,៣៥០គីឡូម៉ែត្រ៕ធ.ដ

  • ចំនួនអ្នកស្លាប់ក្នុងវិបត្តិលីប៊ី បានកើនដល់៦៥៣នាក់ និងរបួសជាង៣,០០០នាក់

    ចំនួនអ្នកស្លាប់ក្នុងវិបត្តិលីប៊ី បានកើនដល់៦៥៣នាក់ និងរបួសជាង៣,០០០នាក់

    លីប៊ី៖ តួលេខអ្នកស្លាប់ក្នុងជម្លោះនៅលីប៊ី បានកើនឡើងដល់៦៥៣នាក់ ហើយខណៈដែលមនុស្សប្រមាណ៣,៥៤៧ នាក់ទៀត បានទទួលរងរបួស នៅក្នុងការប្រយុទ្ធគ្នានៅទីក្រុងទ្រីប៉ូលីនៃប្រទេសលីប៊ី ដែលបានអូសបន្លាយអស់ប៉ុន្មានខែមកហើយនេះ។ យោងតាមតាមរបាយការណ៍ចុងក្រោយរបស់អង្គការសុខភាពពិភពលោក WHO ឲ្យដឹងថា តួលេខអ្នកស្លាប់ដោយសារតែជម្លោះប្រដាប់អាវុធខាងលើនេះ ក្នុងនោះមានជនស៊ីវិល៤១នាក់។ គួរំលឹកថា ការប្រយុទ្ធគ្នានៅក្នុងប្រទេសលីប៊ីបានផ្ទុះឡើង ចាប់តាំងតែពីកងទ័ពលីប៊ីភាគខាងកើត ដឹកនាំដោយលោក ខាលីហ្វា ហាហ្វតា (Khalifa Hafta) បានបើកយុទ្ធនាការយោធាទ្រង់ទ្រាយធំមួយ កាលពីដើមខែមេសាកន្លងទៅ ជាមួយគោលដៅវាយដណ្តើមយកទីក្រុងទ្រីប៉ូលី ដែលជាមូលដ្ឋានរបស់រដ្ឋាភិបាលលីប៊ីភាគខាងលិច ដែលគាំទ្រដោយអង្គការសហប្រជាជាតិ៕ធ.ដ

  • អាម៉េរិក-បារាំង ធ្វើសមយុទ្ធយោធាក្បែរប្រទេសថៃ មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី

    អាម៉េរិក-បារាំង ធ្វើសមយុទ្ធយោធាក្បែរប្រទេសថៃ មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី

    ប្រភពពីមន្ត្រីយោធាជើងទឹកអាម៉េរិក បានឲ្យដឹងនៅថ្ងៃទី១០ មិថុនានេះថា នាវាចម្បាំងអាម៉េរិក និងបារាំងនាពេលថ្មីៗនេះ ទើបតែបានចាប់ផ្តើមសមយុទ្ធរួមគ្នានៅលើផ្ទៃសមុទ្រ Andamanស្ថិតជាប់ប្រទេសថៃ មីយ៉ាន់ម៉ា និងឥណ្ឌូណេស៊ី។ ប្រភពថា សមយុទ្ធនោះ រួមមានការធ្វើដំណើរជាក្បួន ការផ្ទេរនាវិក និងការបញ្ជូនយន្តហោះឲ្យធ្វើប្រតិបត្តិការរួមជាដើម។ សមយុទ្ធរវាងក្រុមនាវាចម្បាំងប្រទេសទាំងពីរ បានកើតមានស្របពេលដែលនាវា USS Boxer ត្រូវចល័តទៅកាន់តំបន់ធ្វើប្រតិបត្តិការរបស់កងអង្គភាពទ័ពជើងទឹកទី៧ ហៅថា 7th Fleet របស់សហរដ្ឋអាម៉េរិក ហើយវាក៏ជាលើកដំបូងផងដែរ នៃការចល័តក្រុមនាវាដឹកយន្តហោះចម្បាំងរបស់បារាំង នៅឯតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក គិតចាប់តាំងពីឆ្នាំ២០០២មក៕ធ.ដ

  • វៀតណាមរក្សាកំណើនសេដ្ឋកិច្ច៦,៧ភាគរយ នៅឆ្នាំ២០១៩

    វៀតណាមរក្សាកំណើនសេដ្ឋកិច្ច៦,៧ភាគរយ នៅឆ្នាំ២០១៩

    សេដ្ឋកិច្ចវៀតណាមត្រូវបានរំពឹងថា នឹងមានកំណើនប្រមាណ៦,៧ភាគរយ នៅឆ្នាំ២០១៩នេះ ជាអត្រាលឿនបំផុតមួយ នេះបើយោងតាមវិទ្យាស្ថាន ICAEWEI ដែលធ្វើការស្រាវជ្រាវលើតំបន់អាស៊ីអាគ្នេយ៍ ចេញផ្សាយដោយសារព័ត៌មាន Vietnamnews កាលពីម្សិលមិញ។ យោងតាមប្រភពថា ក្នុងត្រីមាសទី២ គេសង្កេតឃើញប្រទេសទាំងអស់ ក្នុងតំបន់អាស៊ីអាគ្នេយ៍នាំចេញធ្លាក់ចុះ តែលើកលែងតែវៀតណាម ដែលនាំចេញកើនឡើង បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ សេដ្ឋកិច្ចវៀតណាមរក្សាកំណើន៦,៨ភាគរយកាលពីត្រីមាសទី១ នៃឆ្នាំ២០១៩ ដោយសារតែភាពរឹងមាំខាងឧស្សាហកម្ម សេវាកម្មរឹងមាំ និងការនាំចេញផលិតផលកសិកម្មកាន់តែច្រើន។ យ៉ាងណាក៏ដោយ ប្រភពថា សេដ្ឋកិច្ចវៀតណាមអាចនឹងធ្លាក់ចុះដែរ ដោយសារតែតម្រូវការទំនិញពីប្រទេសចិនធ្លាក់ចុះ និងរបបគាំពារនិយមលើពាណិជ្ជកម្មកើនឡើង៕ធ.ដ

  • ក្រុងប៉ាតាយ៉ារបស់ថៃគ្រោងចំណាយប្រាក់ជិត៧លានដុល្លារអាម៉េរិក ទប់ទល់នឹងបញ្ហាទឹកជំនន់

    ក្រុងប៉ាតាយ៉ារបស់ថៃគ្រោងចំណាយប្រាក់ជិត៧លានដុល្លារអាម៉េរិក ទប់ទល់នឹងបញ្ហាទឹកជំនន់

    គម្រោងចំនួន១០ ដើម្បីដោះស្រាយបញ្ហាទឹកជំនន់នៅក្នុងទីក្រុងប៉ាតាយ៉ា ត្រូវបានឯកភាព ដោយនឹងចំណាយទឹកប្រាក់ប្រមាណជា២១៨លានបាត ឬជិត៧លានដុល្លារសម្រាប់ជួសជុល និងកែប្រែតំបន់ចំនួន២០នៅជុំវិញទីក្រុងប៉ាតាយ៉ា នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន pattayamail កាលពីចុងសប្តាហ៍។ ផែនការទាំងនេះ មានដូចជាការពង្រីកបំពង់ទឹកក្រោមដី ដំឡើងឧបករណ៍ប៉ូមទឹកបន្ថែម ក៏ដូចជាទិញឧបករណ៍ប្រើប្រាស់ជំនួយផ្សេងទៀតផងដែរ។ គួរឲ្យដឹងថា ប្រព័ន្ធបង្ហូរទឹកដែលដំឡើងក្នុងទីក្រុងប៉ាតាយ៉ាសព្វថ្ងៃ មានសមត្ថភាពបង្ហូរទឹកត្រឹម៦៥០០០ម៉ែត្រគូបប៉ុណ្ណោះ ខណៈដែលទឹកជាង៨០០០០ម៉ែត្រគូប ត្រូវបានបង្ហូររាល់ថ្ងៃដែលជាហេតុបង្កឲ្យមានទឹកជំនន់ជាញឹកញាប់៕ធ.ដ